ឯកឧត្តម ឌិត ទីណា​ ជំរុញមន្រ្តីកសិកម្មឃុំចុះផ្សព្វផ្សាយនិងពន្យល់ឱ្យបានច្បាស់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មដល់កសិករ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្កគម្រោងវិនិយោគតាមបណ្តាកោះ-ឆ្នេរ និងរមណីយដ្ឋាននានានៅព្រះសីហនុ
កម្ពុជាទទួលបានការវិនិយោគចំនួន ១២គម្រោង មានទុនសរុបប្រមាណ ១២៨ លានដុល្លារ
កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាស្នើដល់សមាគមជប៉ុន-កម្ពុជា ជួយទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​បន្ថែម

2025/04/03 11:41:26 am        148
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមជប៉ុន-កម្ពុជា (JCA) ជួយ​ផ្សព្វ​ផ្សាយ​អំពី​បច្ចុប្បន្នភាពវឌ្ឍនភាពថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅ​កាន់​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ជប៉ុន ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅ កម្ពុជាបន្ថែម។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ នៅក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម TAKAHASHI Fumiaki ​ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម​បាន​សម្តែង​នូវ​ការស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះការត្រឡប់មកបំពេញការងារនៅប្រទេសកម្ពុជា ក្នុង​នាមជា ប្រធានសមាគមជប៉ុន-កម្ពុជា ដែលកាលពីមុន ឯកឧត្តម​ធ្លាប់​បាន​បំពេញ​តួនាទី​ជា​ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែល​ជា​និច្ចកាលតែងតែផ្តល់នូវជំនួយគាំទ្រកម្ពុជាក្នុងគ្រប់រូបភាព ទាំងផ្នែករឹង និងផ្នែកទន់។ជាការឆ្លើយតប ឯកឧត្តម TAKAHASHI Fumiaki បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង​អំណរ​គុណចំពោះ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូច​ជា​ថ្នាក់​ដឹក​នាំ ​ក.អ.ក. ផ្សេងទៀត។ ក្នុងការត្រឡប់មកកម្ពុជា នាឱកាសនេះ ឯកឧត្តម ក៏បាន​កត់​សម្គាល់​ឃើញ​នូវភាពរីកចម្រើនថ្មីៗ ដែលគួរជាទីកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខ​ដឹកនាំ និងអ្នកពាក់ព័ន្ធគ្រប់វិស័យ។ ក្នុងជំនួបនេះដែរ, តំណាង​ក្រុម​ហ៊ុន​ជប៉ុន​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ក្រុមហ៊ុនរបស់ខ្លួន ដោយ លើកយកជំនាញឯកទេស, ព័ត៌មានផលិតផល, និង​បច្ចេក​វិទ្យា​ថ្មី​ៗផងដែរ។តាមរយៈជំនួបពិភាក្សានេះ, ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថា សមាគម​នឹង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​អំពី​​បច្ចុប្បន្នភាពវឌ្ឍនភាព ថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅកាន់​សហគមន៍​ធុរ​កិច្ច​នៃ​ប្រទេស​ជប៉ុន ដើម្បីជាការទាក់ទាញ និងជំរុញកំណើនការបោះ ទុនវិនិយោគដោយផ្ទាល់ពីជប៉ុន នៅ​ក្នុងប្រទេសកម្ពុជាមួយកម្រិតបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនផ្សព្វផ្សាយវារីវប្បកម្មតាមបែបទំនើប ដើម្បីលើកកម្ពស់ផលិតភាព និងការច្នៃបង្កើតពូជថ្មីៗ

2025/04/02 12:50:02 pm        163
ក្រុមហ៊ុនអាជីវកម្មក្រៅស្រុកមួយ មានគោលដៅសិក្សាស្រាវជ្រាវ, ការផ្ទេរបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចការ វារីវប្បកម្មតាមបែបវិទ្យាសាស្រ្តទំនើប ផ្តោតលើទិដ្ឋភាពផ្សេងៗគ្នានៅក្នុងតំបន់ ដើម្បីលើកកម្ពស់ផលិតភាព, ការច្នៃបង្កើតពូជថ្មីៗ, និងការបង្កើនស្តង់ដារ គុណភាពជលផល។លោក Shun Ishimoto នាយកប្រតិបត្តិ (អាជីវកម្មក្រៅប្រទេស) និងជាប្រធានផ្នែកប្រតិបត្តិការ និងផ្នែកផលិតកម្ម នៃក្រុម ហ៊ុន Regional Fish Institute, Ltd. មកពីប្រទេសជប៉ុន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃម្សិលមិញនេះ បានធ្វើបទបង្ហាញអំពីបេសកកម្ម និងចក្ខុវិស័យ, ជំនាញឯកទេស និងប្រវត្តិប្រតិបត្តិការរបស់ក្រុមហ៊ុន ជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីទទួលបានការ ចង្អុលបង្ហាញ នឹងអាចឈានទៅរកការពិនិត្យលទ្ធភាពនិងឱកាស ក្នុងការបង្កើតកិច្ចសហប្រត្តិបត្តិការណាមួយ ជាមួយស្ថាប័នពាក់ព័ន្ធ នាពេលអនាគត។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនជាគំនិតក្នុងការសិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមអំពីទិដ្ឋភាពទូទៅ នៃកិច្ចការវារីវប្បកម្មតាមបច្ចេកវិទ្យាជីវសាស្រ្តជាន់ខ្ពស់នេះ ជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសគឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យសមស្របតាមបទដ្ឋានពាក់ព័ន្ធនានា និងបង្ការការពារផលប៉ះពាល់ណាមួយ ដល់ប្រព័ន្ធជីវៈចម្រុះរបស់កម្ពុជា ដែលមានស្រាប់។សូមបញ្ជាក់ថា ក្រុមហ៊ុន Regional Fish Institute, Ltd. មានជំនាញឯកទេសលើកិច្ចការវារីវប្បកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា ជីវសាស្រ្តជាន់ខ្ពស់ ដើម្បីលើកកម្ពស់ផលិតភាព, ការស្រាវជ្រាវនិងច្នៃបង្កើតពូជថ្មីៗ, ព្រមទាំងការបង្កើនស្តង់ដារ គុណភាពជលផល ដែលផលិតបាន ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានគោលដៅក្នុងការសិក្សាស្រាវជ្រាវ, ការផ្ទេរ បច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការវារីវប្បកម្មតាមបែបវិទ្យាសាស្រ្តទំនើប ដោយផ្តោតលើទិដ្ឋភាព ផ្សេងៗគ្នានៅក្នុងតំបន់ ដើម្បីជំរុញនិរន្តរភាពលើវិស័យមួយនេះ៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យវាយនភណ្ឌ និងការកាត់ដេររបស់កម្ពុជា នឹងធានាការប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន

2025/04/01 10:39:48 am        172
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា កិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជាឆ្នាំ២០២៥ នឹងក្លាយជាវេទិកាសម្រាប់ការ កសាងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានាដល់វិស័យវាយនភណ្ឌ និងការកាត់ដេរ សម្លៀកបំពាក់របស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ប្រកបដោយចីរភាព និងបរិយាប័ន្ន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ «កសាងអនាគត៖ បង្កើនភាពកួតប្រជែងនិងចីរភាព» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសក្តានុពលនានា ដែលធ្វើឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ ស័ក្តិសមជាគោល ដៅវិនិយោគគួរពិចារណា, គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំតម្រង់ទិស ប្រកបដោយចក្ខុវិស័យរបស់សម្តេច ធិបតី ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តង់ដារការងារ ការគ្រប់គ្រង បរិស្ថាន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការអនុវត្ត ឌីជីថលូបនីយកម្មក្នុងស្ថាប័នរដ្ឋ និងឯកជន ដែលចូលរួមជំរុញល្បឿនការងារ ប្រកបដោយគុណភាព និងប្រសិទ្ធភាពក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងអំពីយន្តនៃការត្រៀមលក្ខណៈឱ្យរួចរាល់ សម្រាប់ច្បាម យកឱកាសនាពេលអនាគត ស្របតាមរបត់សេដ្ឋកិច្ចជាសកល ដោយពង្រឹងសមត្ថភាពវិស័យវាយនភណ្ឌ និងកាត់ដេរ ឱ្យមានភាពរីក ចម្រើន ទំនើបទាន់សម័យ, និងការបញ្ចប់ឋានៈជាប្រទេសដែលមានការអភិវឌ្ឍន៍ទាប នាពេលខាងមុខរបស់កម្ពុជា ដោយបន្ថែមការ យកចិត្តទុកដាក់ទៅលើបទប្បញ្ញត្តិអន្តរជាតិថ្មីៗ ស្តីពីសិទ្ធិមនុស្ស ការងារ និងបរិស្ថាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា អ្នកចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ នឹងបានឈ្វេងយល់បន្ថែម អំពីមាគ៌ា នៃការរៀបចំកសាងអនាគតរបស់វិស័យវាយនភណ្ឌ និងការកាត់ដេរនៅកម្ពុជា។ លើសពីនេះ ឯកឧត្តមរំពឹងថា កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាវេទិកាសម្រាប់ការកសាងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល, ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានាបានថា វិស័យ វាយនភណ្ឌ និងការកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ប្រកបដោយចីរភាព និងបរិយាប័ន្ន។សូមជម្រាបថា កិច្ចប្រជុំកំពូលលើកទី១ ក្នុងវិស័យវាយភណ្ឌកម្ពុជានេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សហការជាមួយសមាគមវាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, និងសម្ភារៈធ្វើដំណើរនៅកម្ពុជា, អង្គការពលកម្មអន្តរជាតិ តាមរយៈកម្មវិធី Better Factories Cambodia (BFC), សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា តាមរយៈកម្មវិធី Responsible Business Hub Cambodia (RBH Cambodia) និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាចំនួន ៤ គម្រោងមានទឹកប្រាក់ ២៦ លានដុល្លារ

2025/04/01 10:31:43 am        219
កម្ពុជា និង JICA ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួន៤ ក្នុងនោះកិច្ចព្រមព្រៀងហិរញ្ញប្ប ទានឥតសំណងថ្មីចំនួន ១ និងវិសោធនកម្មនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ៣ មានទឹកប្រាក់សរុបប្រមាណ ២៦ លានដុល្លារអាមេរិក។ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA ប្រចាំនៅកម្ពុជា នៅថ្ងៃម្សិលមិញនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន៤ មានទឹកប្រាក់សរុបចំនួនជិត ៤ ពាន់លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២៦ លានដុល្លារអាមេរិក។ ក្នុងនោះរួមមានគម្រោង៖ ទី១-លើវិសោធនកម្មនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតភូមិព្រែក មានថវិកាបន្ថែមចំនួន ១២,៣៣ លានដុល្លារអាមេរិក (កិច្ចព្រមព្រៀងដើមមានទឹក ប្រាក់ចំនួន ២២,៤១ លានដុល្លារអាមេរិក)។ គម្រោងនេះមានគោលបំណងពង្រីកសមត្ថភាពផលិតរបស់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតភូមិព្រែកពី ១៥០ ពាន់ម៉ែត្រគីប ដល់ ១៩៥ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ៤៥ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ, សាងសង់ប្រព័ន្ធបណ្តាញស្ថានីយបូមទឹកឆៅ, អាង ស្តុកទឹក និង ប្រព័ន្ធចែកចាយទឹក។ ទី២- វិសោធនកម្មនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងការកសាងបណ្ដាញស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបទូទាំងប្រទេស មានថវិកាបន្ថែម ៤ លានដុល្លារអាមេរិក (កិច្ចព្រមព្រៀងដើមមានទឹកប្រាក់ ៨,៩២ លានដុល្លារអាមេរិក) ។ គម្រោងនេះ មានគោលបំណងពង្រឹងសេវារដ្ឋបាលសម្រាប់ការចុះបញ្ជីដីធ្លីទូទាំងប្រទេសកម្ពុជា តាមរយៈការបង្កើតបណ្តាញ ស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយប្រព័ន្ធផ្កាយរណប ដែលអាចទទួលទិន្នន័យ កំណត់ទីតាំងដែលមានសុក្រិតភាពខ្ពស់ ពីប្រព័ន្ធផ្កាយ រណបសកល, និងការដំឡើងឧបករណ៍សម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យរួមមួយដែលនឹងត្រូវធ្វើប្រតិបត្តិការជាប្រព័ន្ធ។ទី៣-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់កម្មវិធីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចមានទឹកប្រាក់ ៧,៧៧ លានដុល្លារ អាមេរិក, កម្មវិធីនេះមានគោលបំណងគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ស្តីអំពីសកម្មភាពបោសសម្អាតមីន តាមរយៈការផ្ដល់សម្ភារសំខាន់ៗចាំបាច់ទាក់ទង នឹងសកម្មភាពសម្អាតមីន នៅតាមអង្គភាព CMAC ក្នុងខេត្តកំពង់ឆ្នាំង, ខេត្តបាត់ដំបង, និងទីតាំងបណ្តុះបណ្តាលនានា។ចំណែកទី៤- គឺវិសោធនកម្មនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វ ផ្សាយអប់រំ ការយល់ដឹងពីសង្គ្រាមនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មានថវិកាបន្ថែម ២ លានដុល្លារអាមេរិក។ គម្រោងនេះមានគោលបំណងបំពេញតម្រូវការចាំបាច់ និងសម្រេចទស្សនវិស័យនៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់អង្គភាព CMAC, ការ ធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងជាសាធារណៈ អំពីផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម, ផ្សព្វផ្សាយអប់រំ អំពីវិបត្តិនៃសង្គ្រាម និងលើកកម្ពស់ស្មារតីឱ្យស្គាល់ពីតម្លៃពិតនៃសន្តិភាព ក្នុងស្ថានភាពចំពោះមុខ និងអនាគត តាមរយៈការសាងសង់ សំណង់អគារមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវមុខងារដែលមានស្រាប់របស់វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ក្នុងខេត្តកំពង់ ឆ្នាំង, សាងសង់អគារផ្សព្វផ្សាយអប់រំការយល់ដឹងអំពីសង្គ្រាម នៅខេត្តសៀមរាប និងហេដ្ឋរចនាសម្ព័ន្ធចាំបាច់មួយចំនួនទៀត៕ អត្ថបទ៖ សុន រ៉ាឌី

[BREAKING NEWS] មីយ៉ាន់ម៉ា​នឹង​ប្រារព្ធ​ពិធីស្ងៀមស្ងាត់មួយនាទី ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​រញ្ជួយ​ដី​ហក់ឡើង​ដល់​ជាង២.០០០​នាក់

2025/04/01 06:23:18 am        142
សហភាពមីយ៉ាន់ម៉ានឹងប្រារព្ធពិធីស្ងៀមស្ងាត់មួយនាទីនៅថ្ងៃអង្គារ ១ មេសានេះដើម្បីឧទ្ទិសដល់ជនរងគ្រោះនៃគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញរបស់ប្រទេសនេះដែលបានសម្លាប់មនុស្សជាង២.០០០ នាក់ ខណៈក្តីសង្ឃឹមកាន់តែតិចក្នុងការស្វែងរកអ្នករស់រានមានជីវិតបន្ថែមទៀតនៅក្នុងគំនរបាក់បែកនៃអគារបាក់រលំ។

កម្ពុជាទទួលការចុះបញ្ជីតាមថ្នាលជាតិបានជាង ៤៥ពាន់ក្រុមហ៊ុនដោយ​កំពុង​បន្ត​មាន​វឌ្ឍនភាព​ល្អ

2025/03/28 03:08:34 pm        122
គិត​មកដល់ពេលនេះ កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្ម ពន្ធដារ និងការ​បើក​សហ​គ្រាស តាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម នៃថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល បាន​ចំនួន​ប្រមាណ​ជាង ៤៥ ពាន់ក្រុមហ៊ុន និងបានកំពុងបន្តមាននិន្នាការកើនឡើងជា បន្តបន្ទាប់។ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ ស្តីពីការចុះ បញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល នៅក្នុងកម្មវិធីបើកដំណើរការកម្មវិធីពន្លឿនអាជីវកម្ម ថ្នាលឌីជីថលរដូវកាលទី៤ ម្សិល​មិញ​នេះ​ថា ថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX បានកសាងឡើង ដើម្បីជួយ​សម្រួល​ដល់​ការ​ចុះ​បញ្ជី អាជីវកម្ម ក៏ដូចជាការស្នើរសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងសេវាសាធារណៈផ្សេងៗ ដែល​ពាក់ព័ន្ធ និងការធ្វើធុរកិច្ច ដែលបាននិងកំពុង អនុវត្តន៍ដោយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល។ឯកឧត្តមបណ្ឌិត បន្តឱ្យដឹងថា ចំពោះការចុះបញ្ជី គិតមកដល់ពេលនេះ ថ្នាល​ផ្លាស់​ប្តូរ​ទិន្នន័យ​កម្ពុជា មានសមាជិកទាំងដៃគូរ របស់រាជរដ្ឋាភិបាល និងវិស័យឯកជន មានចំនួន ៦៥ ដែល​បាន​ចូល​រួម​ជាសមាជិក និងបានកំពុងបន្តផ្លាស់ប្តូរទិន្នន័យជាមួយគ្នា បើគិតជាមធ្យម មានចំនួន​ប្រមាណ​ជា ២លានប្រតិបត្តិការ។ ចំណែកទូរលេខនៃការចុះបញ្ជី ដែលទទួលបាន​ពី​ក្រសួង​ពាណិជ្ជ​កម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងការងារ បណ្តុះ​បណ្តាល និងវិជ្ជាជីវៈជាដើម ជាមធ្យមនៅក្នុង មួយខែៗ ទទួលបានក្រុមហ៊ុនដែលស្នើរចុះបញ្ជីថ្មី មាន​ចំនួន​ប្រមាណជាង ៨០០ ក្រុមហ៊ុន មកដល់ពេលនេះ ការចុះបញ្ជីតាមថ្នាល CamDX បាន​ចំនួន​ជាង ៤៥ពាន់ក្រុមហ៊ុនហើយ។ឯកឧត្តមបណ្ឌិត តាំង ងួនលី បន្ថែមថា ជុំវិញថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX នេះ, មជ្ឈ​មណ្ឌល​បណ្តុះធុរកិច្ចថ្មី "តេជោ" នៅមានការងារជាច្រើនទៀតដែលត្រូវអនុវត្តន៍ ជាក់ស្តែង​នា​ពេល​កន្លង​មកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពី ការអភិវឌ្ឍន៍​សេវា​អេឡិច​ត្រូនិច​ សម្រាប់ធុរិកិច្ចឆ្នាំ ២០២៥-២០២៨ ដែល​យុទ្ធ​សាស្រ្ត​នេះ​បាន​ផ្តោត​លើ​ការ​ជំរុញ​បណ្តា​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រៀបចំសេវាសាធារណៈរបស់ខ្លួន ជុំវិញការធ្វើ​ធុរកិច្ច​ពី​ក្រៅ​បណ្តាញ ​មកក្នុងបណ្តាញ ដោយប្រើ CamDX ជាមធ្យោបាយ។ ដូច្នេះចាប់បីឆ្នាំនេះទៅ រហូត​ដល់​ឆ្នាំ២០២៨ ជាគោលការណ៍ គឺចង់ឱ្យសេវាសាធារណៈសម្រាប់ធុរកិច្ចបានដល់ ៨០% នៃ​សេវា​ដែលមានការស្នើសុំញឹកញាប់ និងមានហានីភ័យទាប គឺផ្តល់លទ្ធភាពអាចស្នើសុំតាមចិត្ត ទាំង​ប្រព័ន្ធ​អនឡាញនិងប្រព័ន្ធអេឡិចត្រូនិច មានន័យថា ការចុះ​បញ្ជី​តាម​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវ​កម្ម​ថ្នាល​បច្ចេក​វិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល កំពុងមានវឌ្ឍនភាពល្អ៕ អត្ថបទ៖ សុន រ៉ាឌី

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» កំពុងគាំទ្រដល់ធុរកិច្ចថ្មីឲ្យក្លាយជាធុរកិច្ចមានសក្តានុពល

2025/03/27 02:59:10 pm        135
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានកំពុងគាំទ្រដល់ធុរកិច្ចថ្មី ឲ្យក្លាយជាក្រុមហ៊ុន​ដែល​អាច​ផ្តល់នូវសេវា និងផលិតផលថ្មីៗ មានសក្តានុពល ឆ្លើយតបនឹងតម្រូវការទីផ្សារ ជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ និងជាការចូលរួមចំណែកលើកកម្ពស់ដល់ កំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» លើកឡើងនៅក្នុងការរៀបចំ «ថ្ងៃបទ បង្ហាញសាធារណៈ» ដែលជាវគ្គចុងក្រោយ នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៣ នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៣ គឺជាកម្មវិធីគាំទ្រដល់ធុរកិច្ចថ្មី ដែលអាចបង្កើត និងផ្ដល់ជាថ្នាលឌីជីថល ឬដំណោះស្រាយបែបឌីជីថលប្រកបដោយនវានុវត្តន៍ ឆ្លើយតបនឹងតម្រូវការទីផ្សារ។ កម្មវិធីនេះត្រូវបានរៀបចំក្នុងរយៈពេល ១៤ សប្ដាហ៍ និងបែងចែកជា៣ដំណាក់កាលរួមមាន៖ វគ្គជំរុំចាប់ផ្តើម (Bootcamp), វគ្គពន្លឿនអាជីវកម្ម (Acceleration), និងថ្ងៃបទ បង្ហាញសាធារណៈ (Demo Day) ។ជុំវិញគម្រោងខាងលើនេះ, ឯកឧត្តមបណ្ឌិត បានបង្ហាញនូវ សេចក្តីសោមនស្សរីករាយ សម្រាប់សមិទ្ធិផលនៃកម្មវិធីពន្លឿន អាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៣ នៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការជ្រោមជ្រែងធុរកិច្ចថ្មី ដែលមានសក្តានុពលខ្ពស់ នៅប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីក្នុងកម្ពុជា ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ឯកឧត្តមបណ្ឌិត ក៏បានប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍ ទិដ្ឋភាពនៃធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬផ្តួចផ្តើមសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តការ បណ្ដុះបណ្ដាលធនធានទេពកោសល្យ និងបណ្តុះស្មារតីសហគ្រិនបន្ថែមទៀត។ជុំវិញកម្មវិធីខាងលើនេះ, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានទទួលពាក្យស្នើសុំពីបេក្ខជនចំនួន ៧០ ក្រុម ប៉ុន្តែក្រោយការ សម្រាំងនិងឆ្លងកាត់ ៣ ដំណាក់កាលរួចមក កម្មវិធីនេះបានរកឃើញធុរកិច្ចឆ្នើមចំនួន ៥ រួមមាន៖ Golden Spiral Co., Ltd., Mainichi Digital, Polymer Invoice, Scholarar, និង Zippy Express ដែលអាចឈានបន្តទៅកាន់ «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៣។ ចំពោះធុរកិច្ចឆ្នើមទាំងនេះ ត្រូវបានផ្តល់ជូនទុនវិនិយោគ ដែលមិនយកភាគហ៊ុនសរុបចំនួន ១២៨ លានរៀល ដល់ធុរកិច្ចថ្មីឆ្នើមទាំង ៥ ក្រុម ដោយក្រុមនីមួយៗទទួលបានប្រាក់ វិនិយោគ ចំនួន ២០ លានរៀល។ ក្នុងនោះតាមរយៈការធ្វើបទបង្ហាញអំពីអាជីវកម្មនៅក្នុងវគ្គផ្តាច់ព្រ័ត្រ, គណៈកម្មការបានសម្រេចផ្តល់នាម “Top Performance” ទៅកាន់ Polymer Invoice ជាមួយនឹងទឹកប្រាក់ ២០ លានរៀល និងនាម “Most Collaborative” ទៅកាន់ Scholarar ជាមួយនឹងទឹកប្រាក់ ៨ លានរៀលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

2025/03/27 02:11:53 pm        87
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយអភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងយុវជន នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ជំនួបសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្រ្តី មានគោលដៅពង្រឹងការងារមូលដ្ឋានគ្រប់វិស័យ ដោះស្រាយបញ្ហារាំងស្ទះឱ្យមានភាពល្អប្រសើរ ពិនិត្យការងារកសិកម្ម និងជំរុញការងារអត្រានុកូលដ្ឋាន ផ្តល់សេវាសាធារណៈឱ្យបានល្អដាច់គេទូទាំងប្រទេសជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងពង្រឹងភូមិ ឃុំមានសុវត្ថិភាព ធ្វើយ៉ាងណាមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។ពាក់ព័ន្ធនឹងការងារកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីឱ្យកសិករបានទទួលជ្រាប និងចូលរួមចងក្រង សំដៅផ្តល់ផលចំនេញសេដ្ឋកិច្ច ចេះធ្វើការរួមគ្នា អនុវត្តកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ហើយក្រសួងកសិកម្មនឹងតាមជួយសម្របសម្រួល ធ្វើយ៉ាងណាឱ្យទទួលបានផលប្រយោជន៍ទាំងអស់គ្នា។ ប្រភពដដែល បានឲ្យដឹងទៀតថា នៅរសៀលថ្ងៃដដែរនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រសាទបន្ទាយឆ្មារ ដើម្បីជំរុញការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោក ជឿ រតនា ប្រធានសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ បានរាយការណ៍ឱ្យដឹងថា សហគមន៍មានសមាជិកចំនួន ២០០គ្រួសារ មានផ្ទៃដីដាំដុះសរុបប្រមាណ ១០០ហិកតា ដោយដាំដុះលើដំណាំឪឡឹកលឿង ត្រសក់ស្រូវផ្អែម ប៉េងប៉ោះឈើរី ផ្កាខាត់ណាខៀវ ម្ទេស ល្ពៅ និងដំណាំរួមផ្សំច្រើនមុខទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ លោកប្រធានសហគមន៍ បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានទុនកម្ចីការប្រាក់ទាប អាចពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពសម្រាប់ផលិតកម្ម និងមានហានិភ័យទីផ្សារទាប តាមរយៈការរៀបចំផែនការផលិតតម្រូវទៅតាមតម្រូវការទីផ្សារជាក់ស្ដែង។ដោយមើលឃើញពីសក្តានុពល ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តឱ្យប្រធានសហគមន៍ និងសមាជិក ពិភាក្សា និងប្រមូលគ្នាឱ្យបានច្រើន ដើម្បីអាចប្រែក្លាយជាសហគមន៍កសិកម្មទំនើប មានការគិតគូរថ្មី ចេះធ្វើការជាមួយគ្នា មានផែនការជាក់លាក់ ថ្លឹងថ្លែងពីតម្រូវការនិងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ជាពិសេសតម្កល់ផលប្រយោជន៍រួមជាធំ និងចែកផលចំនេញតាមសមាមាត្រផលិតកម្ម ហើយក្រសួងកសិកម្មនឹងរកទីផ្សារ និងអ្នកទទួលទិញដល់សហគមន៍ផ្ទាល់៕

សមាគមមកពីហុងកុង ចាប់អារម្មណ៍វិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនីនៅកម្ពុជា

2025/03/26 04:08:52 pm        174
សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិក មកពីហុងកុង បានចាប់អារម្មណ៍យ៉ាងខ្លាំង លើការបណ្តាក់ទុនវិនិយោគក្នុង វិស័យឧបករណ៍អគ្គិសនីនៅកម្ពុជា ខណៈកម្ពុជាគឺជាប្រទេសសក្តានុពលមួយ ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។លោក Ting Sik Wa Thomas ប្រធានសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិក ហុងកុង និងតំណាងក្រុមហ៊ុន ជាសមាជិកចំនួន១០ ផ្សេងទៀត ក៏បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការ រងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងនោះបណ្តាសមាជិករបស់សមាគម បានសម្តែងនូវការចាប់ អារម្មណ៍យ៉ាងខ្លាំង ចំពោះការបណ្តាក់ទុនវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនីនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានលើកឡើងថា កម្ពុជាជាប្រទេសសក្តានុពលមួយ ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសម្រាប់អ្នកវិនិយោគហុងកុង ដែលកំពុងសម្លឹងរកទីតាំងសមស្របមកធ្វើការបណ្តាក់ទុន ហើយតាមរយៈនៃជំនួបពិភាក្សានេះ បានផ្តល់នូវព័ត៌មានជាច្រើន ដល់ គណៈប្រតិភូ បានស្វែងយល់បន្ថែមពីសក្តានុពលនៃការវិនិយោគ និងការរីកចម្រើនរបស់កម្ពុជា និងបានសំណូមពរដល់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បន្តផ្តល់កិច្ចសហការជាមួយសមាគម ដើម្បីលើកកម្ពស់ការទាក់ទាញវិនិយោគហុងកុង ក្នុងវិស័យអគ្គិសនី និងអេឡិច ត្រូនិកមកកម្ពុជា។ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម ដែលបានរៀបចំកម្មវិធី អញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគរបស់កម្ពុជា។ ឯកឧត្តម ក៏បានជម្រាបជូនគណៈប្រតិភូ អំពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ច្បាប់ស្តីពី វិនិយោគ, ផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក, ការលើកទឹកចិត្តវិនិយោគ, សក្តានុពលក្នុងវិស័យ ផលិតកម្មឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក, និងស្ថានភាពបច្ចុប្បន្ន នៃការវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក នៅកម្ពុជា និងបានស្នើដល់សមាគម ធ្វើការពិចារណាក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិក ហុងកុង មានសមាជិកចំនួន ២០២ ក្រុមហ៊ុន។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ ក្នុងនាមជាស្ថាប័នឯករាជ្យមិនរកប្រាក់ចំណេញ ដើម្បីធ្វើជាក្រុមតំណាង ឲ្យឧស្សាហកម្មឧបករណ៍អគ្គិសនីហុងកុង៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ឥណ្ឌានៅមានវិស័យសក្ដានុពលច្រើនដែលជាឱកាសពង្រីកកិច្ចសហការ ដើម្បីសេដ្ឋកិច្ច​ប្រទេសទាំងពីរ

2025/03/26 04:03:55 pm        223
កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ ដល់ប្រទេសទាំងពីរ ជាពិសេសលើវិស័យព័ត៌មានវិទ្យា, បច្ចេកវិទ្យាឌីជីថល, អេឡិចត្រូនិក និងការកែច្នៃចំណីអាហារ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបានសម្ដែងនូវការស្វាគមន៍ និងសាទរចំពោះការ អញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយរដ្ឋមន្ត្រី បានយកឱកាសនេះគូសបញ្ជាក់ថា កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីក កិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ ប្រទេសទាំងពីររួមមាន៖ វិស័យព័ត៌មានវិទ្យា, បច្ចេកវិទ្យាឌីជីថល, អេឡិចត្រូនិក និងការកែច្នៃចំណីអាហារ និងបានបង្ហាញនូវជំនឿ ជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជា ណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងរវាងឥណ្ឌានិងកម្ពុជា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាព ថ្មីៗ នៃការរីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមរយៈទំនាក់ទំនងការទូតជា ច្រើនទសវត្សរ៍ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ទំនាក់ទំនង ឥណ្ឌា-កម្ពុជា គួរត្រូវបានលើកកម្រិតកាន់ឱ្យតែខ្ពស់ថែមទៀត។ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការចែករំលែកនូវបទ ពិសោធន៍ការងារកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការពិនិត្យលទ្ធភាពនិងឱកាស ក្នុងការរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ ទៅកាន់ប្រទេសឥណ្ឌានាពេលអនាគត ដើម្បីជាការបន្ថែមគោលដៅគោះទ្វារ ទាក់ទាញវិនិយោគដោយផ្ទាល់មួយទៀតពីបរទេស៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាអង់គ្លេស បោះឆ្នោតដកទោសកម្រិតធ្ងន់ចំពោះការរម្លូតកូន និងលុបចោលច្បាប់សម័យវិចតូរៀ
06/18/2025 03:06 PM
មន្រ្តីឥណ្ឌា កំពុងវិភាគប្រអប់ខ្មៅដើម្បីរកមូលហេតុនៃសោកនាដកម្មធ្លាក់យន្តហោះ Air India
06/18/2025 02:06 PM
ម៉ិកស៊ិក ត្រៀមទប់ទល់ព្យុះត្រូពិក Erick នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន
06/18/2025 02:06 PM
រដ្ឋបាលលោកTrump បំបែកក្រុមមួយដែលផ្តោតលើការដាក់សម្ពាធរុស្ស៊ី ឱ្យចរចាសន្តិភាពជាមួយអ៊ុយក្រែន
06/18/2025 02:06 PM
ប្រេងបន្តឡើងថ្លៃឥតឈប់ ខណៈជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែល ឈានចូលដល់ថ្ងៃទីប្រាំមួយ
06/18/2025 02:06 PM
ឥណ្ឌាអះអាងថា ពុំមានការសម្រុះសម្រួលរបស់អាមេរិក ក្នុងបទឈប់បាញ់ជាមួយប៉ាគីស្ថានទេ
06/18/2025 02:06 PM
អ៊ីស្រាអែល បន្តវាយប្រហារយ៉ាងខ្លាំងក្លាលើអ៊ីរ៉ង់ ៦ថ្ងៃជាប់គ្នា ដែលបានសម្លាប់មនុស្សជិត ៦០០នាក់
06/18/2025 02:06 PM
រដូវវស្សារបស់ជប៉ុន នាំមកជាមួយនូវគ្រោះថ្នាក់លាក់ខ្លួននៃជំងឺទាក់ទងនឹងរលកកម្ដៅ
06/18/2025 02:06 PM
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃដែលបែកធ្លាយបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»
06/18/2025 01:06 PM
អំពើហិង្សាផ្ទុះឡើង ខណៈការតវ៉ាកាន់តែខ្លាំងឡើង នៅក្នុងរដ្ឋធានីប្រទេសកេនយ៉ា
06/18/2025 12:06 PM