ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

តំណាងអយ្យការសម្រេចចោទបុរសម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស

2024/12/09 07:31:17 pm        179
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា តំណាងអយ្យការសម្រេចចោទ បុរសម្នាក់ ដែលបើករថយន្តម៉ាក lexus Nx200T បុករះ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង០២នាក់ទៀតរបួសធ្ងន់ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរបួសនិងស្លាប់អ្នកដទៃ តាមមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។យោងតាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ បើកបរក្រោមស្ថានភាពស្រវឹងមានអត្រាជាតិអាលកុល ០.៦២mg/l ។គួរបញ្ជាក់ដែរ កាលពីវេលាម៉ោង ១១និង៣៥នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចស្តុបសំណង់១២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ កែងផ្លូវលេខ២៦១ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានបុរសម្នាក់បានបើករថយន្តម៉ាក lexus Nx200T តាមបណ្ដោយផ្លូវទេពផនក្នុងល្បឿនយ៉ាងលឿនបានបុករះម៉ូតូចំនួន ០២គ្រឿង ដើមឈើមួយដើមបាក់ដល់គល់ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់០២នាក់។ប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលបើករថយន្តម៉ាក lexus Nx200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-4562 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកែងផ្លូវលេខ២៦១ រថយន្តបានបុកម៉ូតូ ពីរគ្រឿង កំពុងបើកឆ្លងភ្លើងស្តុប (ភ្លើងស្តុបពណ៌ខៀវ) មួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកភ្នំពេញ 1KF-2588 និង ម៉ូតូមួយគ្រឿងទៀតម៉ាក Let បណ្ដាលឲ្យម៉ូតូ PCX និង ម្ចាស់ម៉ូតូ ជាប់លើកញ្ចក់រថយន្តរហូតមកបុក ផ្តាច់ដើមឈើមួយដើមបាក់ដល់ដី បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូ PCX ស្លាប់ភ្លាមៗនៅក្បែររថយន្ត និង មានមនុស្ស០២នាក់ផ្សេងទៀតរងរបួសធ្ងន់។ ចំណែករថយន្តរងការខូចខាត ខ្ទេចមួយកំណាត់មុខនិង ដាច់ម៉ូតូ PCX ជាពីរកំណាត់ផងដែរ៕អត្ថបទ៖ កុម្ភះ

គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង ក្នុងមូលដ្ឋាន

2024/12/08 10:23:31 am        103
ភ្នំពេញ៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាបទល្មើសផ្សេងៗ អនុវត្តតាមប្រមុខថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹងនិងបទល្មើសផ្សេងៗដើម្បីបង្ការទប់ស្កាត់ រាល់បទល្មើស នៅក្នុងមូលដ្ឋាន។ជាក់ស្ដែងនៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករានិងជាប្រធានគណៈបញ្ជាការឯកភាពបានដឹកនាំផ្ទាល់ កម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹងនិងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់និងដើម្បីបង្កើនភាពសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋឲ្យមានភាពប្រសើរ។លោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំចុះផ្ទាល់បានឲ្យដឹងថាការចុះត្រួតពិនិត្យនិងអនុវត្តច្បាប់ចរាចរណ៍នេះយោងតាមថ្នាក់ដឹកនាំដែលដាក់បទបញ្ជាឲ្យដាក់ត្រួតពិនិត្យជាប់ជាប្រចាំនិងតាមបណ្ដាលគោលដៅផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសជាពិសេសគឺបទល្មើសគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងមួយថ្ងៃមួយថ្ងៃជាច្រើនករណី បណ្ដាលឱ្យមានមនុស្សរងរបួសនិងស្លាប់ជាប់ជាប្រចាំផងដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យើងទាំងអស់គ្នាសូមចូលរួមគោរពច្បាប់ចរាចរណ៍កុំបើកបរក្នុងពេលស្ថានភាពស្រវឹង។ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចដែលចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅ ជាប្រយោជន៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ៕អត្ថបទ៖ កុម្ភះ

ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ករណីបាញ់បោះសេរី៧១គ្រាប់ផ្អើលទាំងយប់នៅស្រុកបាទី

2024/12/07 03:38:51 pm        284
កម្លាំងនគរបាល នៃ អធិការដ្ឋាននគរបាលស្រុកបាទី ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ ក្រោយ​បាញ់​បោះសេរី៧១គ្រាប់ ផ្អើលសមត្ថកិច្ច និង អ្នកស្រុកបាទី ។ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១ជាងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែ ភូមិកណ្តាល​ ឃុំលំពង់​ ស្រុកបាទី​ ខេត្តតាកែវ​ ។នគរបាលប្រាប់ឲ្យដឹងថា ខ្មាន់កាំភ្លើង ឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ កាន់កាំភ្លើងខ្លី ម៉ាក Sig Sauer ។ ចំពោះមូលហេតុ នៃការបាញ់បោះសេរីនេះ ដោយសារ​ជនសង្ស័យខឹងសង្សារបែកចិត្ត ។ នគរបាលស្រុកបាទីបញ្ជាក់ថា ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់​ស្នងការដ្ឋាន​នគរបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធី ៕ តារាវុទ្ធី

ឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រើប្រាស់គ្រឿងញៀនដ៏ធំមួយកន្លែង នៅខណ្ឌជ្រោយចង្វា ឃាត់មនុស្ស៩៣នាក់

2024/12/05 11:43:36 pm        254
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជារផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រើប្រាស់គ្រឿងញៀនដ៏ធំមួយកន្លែងជ្រកក្រោមស្លាកអាជីវកម្មភោជនីយដ្ឋានហាងតែ ដោយបានឃាត់ខ្លួនក្រុមជនសង្ស័យ៩៣នាក់ និងបានដកហូតគ្រឿងញៀនជាច្រើនរយកញ្ចប់ផងដែរ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី០៣ឈានចូលថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ស្ថិតក្នុងភូមិព្រែកតាគង់សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញសហការណ៍ជាមួយមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលេាកប្លង់សុផលព្រះរាជអាជ្ញារនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងការប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចអាវុធហត្ថ បានឃាត់ខ្លួនមនុស្សសរុប៩៣នាក់ ( ស្រី៤៩នាក់ ) ក្នុងនោះមាន០៣សញ្ចាតិ ខ្មែរ , ចិន និងវៀតណាម និងបានរកឃើញវត្ថុតាងគ្រឿងញៀនចម្រុះជាង៤០០កញ្ចប់ , បំពង់ខ្យល់ជាង១០០បំពង់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំផ្សេងទៀតផងដែរ ។ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ចូនទៅសាកសួរនាំ និងឃុំខ្លួនបណ្តោះអាសន្ន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕ តារាវុទ្ធី

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់

2024/12/03 09:54:32 am        225
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ។អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់ឲ្យដឹងថា ដោយមានការណែនាំ​ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ កាល​ពីវេលាម៉ោង ១៩ និង ២៤ នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក ផុន សុផាន អភិបាល​រងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំគណៈកម្មការចម្រុះចុះទីតាំងស្នូកឃ័រ ០១ទីតាំង មាន​បង្កប់​ល្បែងស៊ីសង និងហ្គេមបាញ់​ត្រី ខុសច្បាប់ ស្ថិតនៅផ្ទះលេខគ្មាន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជាក់ស្តែងក្រុមការងារពិនិត្យឃើញថាទីតាំងខាងលើនេះមានដាក់ទូរហ្គេមបាញ់ត្រី ចំនួន ០៣ទូរ និងទូរហ្គេមតូច (ហ្គេមផ្លែឈើ) ចំនួន ០២ទូរ ប៉ុន្តែមិនទាន់ដំណើរការនោះទេ។ប្រភពព័ត៌មានបន្តថា ដោយពិនិត្យឃើញបែបនេះ ក្រុមការ​សាលា​ខណ្ឌ​ពោធិ៍សែន​ជ័យ​បាន​សម្រេច​ដក​ហូត​ទូរហ្គេមបាញ់ត្រី ចំនួន ០៣ទូរ ទូរហ្គេមតូច (ហ្គេមផ្លែឈើ) ចំនួន ០២ទូរនិង​កៅអ៊ី ចំនួន ១៧ យកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំ​មាន​ចំណាត់​ការ​បន្តទៀត។ជាមួយគ្នានេះអាជ្ញាធរពោធិ៍សែនជ័យ សូមសំណូមពរប្រជាពលរដ្ឋទាំងអស់ ប្រសិនបើដឹងថា ទីណាកន្លែងណា មានលួចលាក់បើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សូមផ្តល់​ដំណឹង​ជា​បន្ទាន់​ទៅ​កាន់​អាជ្ញាធរ ឬសមត្ថកិច្ច ដើម្បីមានវិធានការទប់ស្កាត់បង្ក្រាប៕ តារាវុទ្ធី

តំណាងអយ្យការសម្រេចចោទប្រកាន់ចៅសង្កាត់ចោមចៅទី២ និងស្រីម្នាក់

2024/12/01 03:04:33 pm        265
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើបុគ្គល ២រូប ៖ ១- ឈ្មោះ វ៉ា សារ៉ង ភេទប្រុស ជាចៅសង្កាត់ចោមចៅទី២ ពីបទគំរាមកំហែង​ដោយមាន​បញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបទមិនប្តឹងបរិហារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការ​សាធារណៈ តាមមាត្រា ២៣២ និងមាត្រា ៥២៨ នៃក្រមព្រហ្មទណ្ឌ។២-ឈ្មោះ ស៊ុយ ជីវ៉ា ភេទស្រី ពីបទ ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។លោក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រាប់ឲ្យ BTV ដឹងថា លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ នៃខណ្ឌពោធិ៍សែនជ័យ និងទី២. ឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយបែកធ្លាយសារសំឡេងចរចាគ្នាពាក់ព័ន្ធលុយកាក់​ក្នុងករណីជួញដូរគ្រឿង ​ហើយត្រូវបានបណ្តាសារព័ត៌មាន ក៏ដូចជា តាមបណ្តាសង្គមហ្វេសប៊ុក​ចែកចាយបន្តគ្នា ៕តារាវុទ្ធី

សំណុំរឿងថ្មីមួយទៀតពាក់ព័ន្ធឈ្មោះ លី សាម៉េត មនុស្ស ៤នាក់ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ និងពុករលួយ

2024/11/29 05:15:01 pm        255
ភ្នំពេញ ៖ សំណុំរឿងថ្មីមួយទៀតពាក់ព័ន្ធឈ្មោះ លី សាម៉េត ហៅគ្រូមា ត្រូវបានតំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ៤នាក់ ទាក់ទិននឹងការសូកប៉ាន់ ដើម្បីរត់ការចូលបម្រើការងារជាមន្ដ្រីគយ។លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លេីជនសង្ស័យ ៤នាក់ មាន១-ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ ២-ឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ៣-ឈ្មោះ មួង ឃីម និង៤-ឈ្មោះ លី សាម៉េត ហៅ គ្រូមា ពីបទ ប៉ុនប៉ងសូកប៉ាន់ តាមមាត្រា ២៧ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ។សំណុំរឿងថ្មីមួយទៀតនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់ចំនួន ២នាក់នៅកំពង់ឆ្នាំង គឺឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ និងឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ពាក់ព័ន្ធយកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារទៅឲ្យឈ្មោះ មួង ឃីម និងឈ្មោះ លី សាម៉េត រត់ការចង់ឲ្យកូនចូលធ្វើការជាមន្រ្តីគយ។ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ និងឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ គិតមកដល់ពេលនេះឈ្មោះ មួង ឃីម និងឈ្មោះ លី សាម៉េត ត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណីពាក់ព័ន្ធការសូកប៉ាន់ និងអំពើពុករលួយ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

គំនរសំរាមនៅផ្លូវចូល ផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងជះក្លិនស្អុយ​ប៉ះពាល់​ដល់បរិស្ថាន និងពលរដ្ឋ

2024/11/28 01:17:07 pm        275
គំនរសំរាមដែលគេយកមកគរទុកនៅផ្លូវផ្សារ រតនាផ្លាហ្សារ ប្រែក្លាយជាទីតាំងចោលសំរាមជាប្រចាំថ្ងៃ ធ្វើឱ្យគំនរសំរាមត្រូវថ្ងៃត្រូវភ្លៀង ធ្វើឱ្យកាកសំណល់សំរាម ទាំងនេះស្អុយរលួយ។ ទីតាំងសំរាម នេះឋិតនៅផ្លូវច្រកចូលផ្សារ រតនាផ្លាហ្សារ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំង គំនរសំរាមហើយបានសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធជួយលុបបំបាត់ទីតាំងដេប៉ូសំរាមអាណាធិបតេយ្យដើម្បីរក្សាបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរផងដែរ។ ក្លិនស្អុយពីគំនរសំរាមនេះបានធ្វើឱ្យប៉ះ ពាល់យ៉ាងខ្លាំងទៅដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋទាំងចាស់ទាំងក្មេងដែលកំពុងប្រឈមទៅនឹងការកើតមានជំងឺឆ្លងផ្សេងៗ ។ប្រជាពលរដ្ឋរស់នៅ ទីនោះបានឱ្យដឹងថា ពីមុនទីតាំងនេះពុំមានការចោលសំរាមបែបនេះទេ គឺមាននៅជាប់ក្បែរផ្លូវសហព័ន្ធរ៉ុស្សី ក្រោមស្ពានអាកាសផ្សារដីហុយឯណោះ ប៉ុន្តែដោយទីតាំងចាស់នោះ មានគេមកជួល ទើបគេលែងឱ្យអោយចោល។ ទើបគេងាកមកចោលសំរាមនៅទីនេះវិញម្តង។ ពលរដ្ឋដដែលក៏បានឱ្យដឹងទៀតថា សំរាមនេះភាគច្រើន មិនមែនសំរាមអ្នករស់នៅទីនេះទេ គឺមានអ្នកលក់ដូរតាមរទេះ និងអ្នកមកពីក្រៅយកមកបោះចោល ។ សូមបញ្ជាក់ផងដែរថា ទីតាំងគំនរសំរាមខាងលើ ស្ថិតលើគំរប ឌឺហ្គែរលូទឹកស្អុយ ហើយពេលបច្ចុប្បន្ន លូនោះបានស្ទះ ហូរទឹកកខ្វក់ស្អុយចេញមកទៀតផង។ពាក់ព័ន្ធករណីខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោកបានប្រាប់ថា «លោកសូមអរគុណ លោកនិងបញ្ជាទៅជំនាញ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានចុះពិនិត្យ អោយក្រុមហ៊ុនប្រមូលសំរាមមកកើបចេញ សំអាតឱ្យស្អាតនិងមិនអនុញ្ញាតអោយបន្តដាក់សំរាមទីនោះទៀតទេ»។ដោយឡែក លោកស្រី អ្នកស្រី ដោ សម្ផស្ស នាយិការង នឹងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ពាក់ព័ន្ធការចោលសម្រាមនេះក្រុមការងារខណ្ឌកំពុងឃ្លាំចាប់អ្នកចាក់ សំរាម អនាធិបតេយ្យ នេះផងដែរ៕ អត្ថបទ៖ កុម្ភះ

បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង បង្កឲ្យរងរបួសមនុស្ស ៤នាក់

2024/11/27 02:58:25 pm        344
បុរសចំណាស់ម្នាក់បានបើករថយន្តម៉ាក lexus ៤៧០ តាមបណ្ដោយផ្លូវ​ទេពផន​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុកនិងម៉ូតូមួយគ្រឿងហើយបន្តទៅបុករះរថយន្តចំនួន០៤គ្រឿងបន្ថែមទៀត បណ្ដាល​ឲ្យ​មនុស្សរបួសធ្ងន់ស្រាលចំនួន០៤នាក់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៤៥នាទីរសៀលថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដែលស្ថិតនៅតាមបណ្ដោយផ្លូវទេពផន មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជ​ធានីភ្នំពេញ។ប្រភពព័ត៌មាននិងកាមេរ៉ាសុវត្ថិភាពផងដែរនោះបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលបើក​រថយន្តម៉ាក lexus470 ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 2A-0788 ធ្វើដំ​ណើរ​តាម​បណ្ដោយ​ផ្លូវ​ទេព​ផន ក្នុងទិសដៅពីកើតទៅលិច ខណៈមក​ដល់​ចំណុច​គាត់​ហេ​តុ​រថយន្ត​បាន​បុក​ទៅ​លើ​​​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក wave ពណ៌ស ពាក់ស្លាកភ្នំពេញ 1HS.5516 បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរង់របួស ហើយ​រថយន្ត​បាន​បន្ត​ទៅ​បុករះ រទះរុញ និងរថយន្តចំនួន០៤គ្រឿងទៀត របស់ទីតាំងហាងលក់រថយន្ត ជាបន្ត​បន្ទាប់​និង​បណ្ដាល​ឲ្យម​នុស្ស ០៣នាក់ផ្សេងទៀតរងរបួសផងដែរ។ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ និងកម្លាំងនគរបាល​ផែន​ចរាចរណ៍​នៃ​អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជូនម​នុស្សរ​ង​របួស​ទៅម​ន្ទីរ​ពេទ្យភ្លាមៗ ។ ចំណែកម្ចាស់រថយន្តបង្កនិងរថយន្ត បានឃាត់បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ

ករណីក្រុមក្មេងទំនើងបង្កហិង្សា បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួស តុលាការសម្រេចចោទប្រកាន់០៤បទល្មើស

2024/11/22 10:31:43 pm        135
ភ្នំពេញ ៖ ករណីក្រុមក្មេងទំនើង១០នាក់ បង្កហិង្សាកាប់ប្រហារ បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួស តំណាងអយ្យការបានសម្រេចធ្វើកាចោទប្រកាន់ជនសង្ស័យចំនួន០៤បទល្មើស ដោយញ៉ែកសំណុំរឿងជា០២ ដាច់ដោយឡែកពីគ្នា ។ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការណ៍ របស់ស្ថាប័ន្ថអយ្យការ បានឱ្យដឹងថា ៖ ជនត្រូវចោទចំនួន០៩នាក់ ក្នុងចំណោមបក្សពួកទាំង១០នាក់ ត្រូវបានអយ្យការ សម្រេចចោទប្រកាន់ពីបទ « ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាព នៃជនរងគ្រោះ , ហិង្សាដោយដោយចេតនាមានស្ថានទម្ងន់ទោស , និងបទ កាន់កាប់អាវុធដោយខុសច្បាប់ » ប្រព្រឹត្តិទៅ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ កាលពីថ្ងៃទី១៦ , ១៧ , ១៨ វិច្ឆិកា ឆ្នាំ២០២៤ ។ ដោយឡែកសំណុំរឿងទី២ អយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ០៥នាក់ ក្នុងចំណោមពួកគេទាំង១០នាក់ដដែល ពីបទ « ហិង្សាដោយដោយចេតនាមានស្ថានទម្ងន់ទោស , និងបទធ្វើឱ្យខូចដោយចេតនាមានស្ថានទម្ងន់ទោស » ប្រព្រឹត្តិនៅចំណុចផ្លូវបេតុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ គួររំលឹកថា ជនសង្ស័យទាំង១០នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវ រហូតឈានទៅចាប់ឃាត់ខ្លួនបានទាំងអស់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ។ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំែញ បានប្រាប់ឲ្យដឹងថា ៖ ជនសង្ស័យទាំង១០នាក់នេះ ជាក្រុមទំនើងមួយក្រុមធំ ដែលពួកគេបានដាក់រហ័សនាមក្រុមខ្លួនថា ក្រុមដើមពោធិ ( DP ) និង ក្រុមបឹងសាឡាង ( BSL ) ដោយពួកគេបានបង្កករណីហិង្សាចំនួន០៣ករណី ដែលប្រព្រឹត្តិទៅនៅទីតាំង និងពេលវេលាខុសៗគ្នា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។ នាយការិយាល័យដដែល បានបន្តថា ៖ ក្នុងអំពើហិង្សាទាំង០៣ករណីដែលក្រុមជនសង្ស័យបានបង្កហេតុ គឺបានបណ្តាលឱ្យយុវជន០២នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងករណីចំនួន០២ផ្សេងគ្នា និង០១ករណីដាច់ដោយឡែកផ្សេងទៀត គឺយុវជនម្នាក់ទៀតត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់ប្រហារបណ្តាលឱ្យរងរបួសហើយ ជនរងគ្រោះកើតសភាពភ័យស្លន់ស្លោរខ្លាំង បានជិះរត់គេចខ្លួន រហូតទៅបុកបង្គោលភ្លើង បណ្តាលឱ្យស្លាប់ពេលបញ្ចូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។ គួរបញ្ជាក់ថា ៖ ទាក់ទងបញ្ហាក្រុមក្មេងទំនើងនេះដែរ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានដាស់តឿន ក្រើនរំលឹកជារឿយៗ ដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់រដ្ឋបាលក្រោមជាតិទាំងអស់ ត្រូវបន្តយកចិត្តទុក និងពង្រឹងបន្ថែម លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដោយចាំបាច់ត្រូវតែបង្ក្រាបឱ្យអស់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យក្រុមទំនើងមួយក្តាប់តូច ធ្វើសកម្មភាពបង្កភាពប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា ៖ បញ្ហាក្រុមក្មេងទំនើងនេះ សមត្ថកិច្ច មិនបានបន្ថូរបន្ថុយដៃនោះឡើយ ទោះបីមួយរយៈក្រោយមកនេះ សកម្មភាពក្រុមក្មេងទំនើងបង្កហិង្សាតាមទីសាធារណៈ ហាក់មានការថបថយច្រើនក៏ពិតមែនក៏ដោយ ។ លោកឧត្តមសេនីយ៍ស្នងការ ប្រកាន់គោលជំហរដាច់ខាត គឺមិនលើកលែងនោះឡើយ ចំពោះក្រុមក្មេងទំនើងដែលអស់ ដែលនៅតែគគ្លើន ប្រហានហ៊ានបង្កសកម្មភាពអសន្តិសុខនានា ប៉ះពាល់ដល់សង្គមជាតិ ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គស្នងការដ្ឋាននគរបាលជាតិ កែសម្រួលសមាសភាពក្រុម​ព័ត៌មានទាន់​ហេតុការណ៍​ជាមួយ​ជន​បរទេស
08/06/2025 02:08 PM
អ៊ីស្រាអែល ថាក្រុមហាម៉ាសបង្អត់អាហារចំណាប់ថ្នូរ ខណៈ UN ថាអ៊ីស្រាអែល បង្អត់អាហារជនប៉ាឡេស្ទីន
08/06/2025 01:08 PM
កាណាដា សាទរកិច្ចប្រជុំពាណិជ្ជកម្មជាមួយម៉ិកស៊ិក ខណៈការដំឡើងពន្ធរបស់អាមេរិក ខិតកាន់តែជិត
08/06/2025 01:08 PM
ការវិភាគរបស់ BBC៖ រុស្ស៊ី បង្កើនការវាយប្រហារទ្វេដងលើអ៊ុយក្រែន ចាប់តាំងពីលោក Trump ចូលកាន់តំណែង
08/06/2025 01:08 PM
PRESS BRIEFING -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (11:00 AM, August 6, 2025 )
08/06/2025 01:08 PM
អ្នកនំាពាក្យ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ៦៨ហើយ បានប្រកាស​លុបបំណុល​ជូនយោធិន​ពលី
08/06/2025 01:08 PM
ខេត្តចំនួន៦នៅកម្ពុជា ប្រកាសមានតម្រូវការកម្លាំងពលកម្មចំនួនជាង ២ម៉ឺនកន្លែង
08/06/2025 12:08 PM
អង្គការសុខភាពពិភពលោក ផ្គត់ផ្គង់វេជ្ជសាស្រ្តនិងឈាមទៅកាន់តំបន់ហ្កាហ្សា ខណៈតម្រូវការកើនឡើង
08/06/2025 12:08 PM
លីបង់ ប្រគល់ភារកិច្ចដល់កងទ័ពដោយកំណត់អាវុធដល់កម្លាំងរដ្ឋ ក្នុងការប្រជែងជាមួយក្រុមហេសបូឡា
08/06/2025 12:08 PM
ខណៈអាមេរិក បង្កើនសម្ពាធដំឡើងពន្ធ រោងចក្រកាត់ដេរនៅឥណ្ឌា នៅតែបន្តផ្គត់ផ្គង់យីហោអាមេរិក
08/06/2025 12:08 PM