រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង

សន្តិសុខ និង សង្គម

សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ទៀត ជាប់ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

2026/03/25 04:46:23 pm        320
ភ្នំពេញ៖ ក្នុងយុទ្ធនាការពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams មួយកន្លែង ស្ថិតនៅនៅផ្ទះលេខ១៦០ ផ្លូវលេខ៣៦៩ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បន្ទាប់ពីមានការសង្ស័យលើសកម្មភាពស្នាក់នៅរបស់ជនបរទេស។ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ជាលទ្ធផល អាជ្ញាធរបានរកឃើញ និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់ (ក្នុងនោះមានលិខិតឆ្លងដែនចំនួន ០៩ក្បាល)។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតសម្ភារៈបម្រើឱ្យសកម្មភាពបទល្មើសរួមមានៈ កុំព្យូទ័រប្រភេទ All-in-one ៩គ្រឿង, ម៉ាស៊ីន CPU ៤គ្រឿង,អេក្រង់ Monitor ៣គ្រឿង និងទូរសព្ទដៃ ១០គ្រឿង។ផ្អែកតាមការពិនិត្យជាក់ស្តែង ទីតាំងខាងលើត្រូវបានរកឃើញថាមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស "កម្ចីប្រាក់ខុសច្បាប់"។ បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន ចំណែកមនុស្សទាំង ១០នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។‎លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបថា ការបោសសម្អាតOnline Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល(មិនឱ្យមានសកម្មភាព) សរុបចំនួន ២៣៦ ទីតាំង នៅក្នុងបណ្តារាជធានី ខេត្ត ក្នុងនោះទីតាំងកាស៊ីណូ ចំនួន ៩១ ទីតាំង ទៅតាំងជាប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥ ទីតាំង។‎តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៧៩ សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ ចំណោមនោះមានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ ហើយក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ តាមការកត់សម្គាល់របស់អាជ្ញាធរ ក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនេះ ចំនួនប្រមាណ ជាង ២២ម៉ឺនាក់ បានគេចខ្លួនចេញពីប្រទេសកម្ពុជា ខ្លះចេញតាមផ្លូវអាកាស ខ្លះតាមផ្លូវគោក។‎សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕

លិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក

2026/03/23 07:10:17 pm        212
ភ្នំពេញ៖ សពមនុស្ស០៣នាក់ត្រូវបានស្រង់ចេញពីទឹក និង០៥នាក់ទៀតកំពុងបន្តបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកស្មាច់កណ្តាលទន្លេ ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ចំនួន ១៤ នាក់បានឡើងជិះទូកស្មាច់មួយគ្រឿង ចេញដំណើរពីមូលដ្ឋានខេត្តកណ្ដាល តាមទន្លេ មកភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ខណៈមកដល់កណ្ដាលទន្លេស្រាប់តែលិចទូកតែម្ដង បណ្ដាលឲ្យ បាត់មនុស្សចំនួន០៨នាក់ និង០៦នាក់បន្ថែមទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ភ្លាមៗក្រោយទទួលបានដំណឹង កម្លាំងអាជ្ញាធររាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ បានចេញអូប័រ ដើម្បីជួយអន្តរាគមន៍សង្គ្រោះ និងស្វែងរកមនុស្សដែលបានបាត់ខ្លួន។ រហូតមកដល់រសៀលថ្ងៃខែដដែល កម្លាំងអាជ្ញាធរបានជួយអន្តរាគមន៍ ស្វែងរកឃើញ សពចំនួន៣នាក់ និងនៅបាត់ខ្លួនចំនួន០៥នាក់បន្ថែមទៀត។តាមប្រភពអ្នកភូមិ បានលើកឡើងថា ទំហំទូកដែលបានលិច នោះគឺអាចផ្ទុកអ្នកជិះបានតែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែពួកគាត់បានឡើងជិះទូករហូតដល់១៤នាក់ ធ្វើឲ្យលើសចំណុះ ទើបបណ្ដាលឲ្យលិច។បច្ចុប្បន្នឃើញវត្តមាន លោក សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញបន្តដឹកនាំកម្លាំងជំនាញស្វែងរកមនុស្សដែលបានបាត់ខ្លួនបន្តទៀត នៅកន្លែងហេតុ៕អត្ថបទ៖ កុម្ភៈ

កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបសំបុក Online Scams នៅសង្កាត់​អូរបែក​ក្អម​ឃាត់​ខ្លួន​មនុស្ស ​៤៩នាក់

2026/03/23 10:31:44 am        212
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើក​ប្រតិបត្តិកា​រ​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ  ផ្លូវ​១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។លេខាធិការដ្ឋាន​គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)​បានឱ្យដឹងថា ការបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយ​មាន​ការបញ្ជាពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ និងប្រើប្រាស់វិធានការជំនាញ ដឹកនាំដោយឯកឧត្តម ជួន ណារិន្ទ ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ។លទ្ធផលនៃការ​បង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤៩នាក់។ ក្នុងនោះ នៅ​ជាន់​ផ្ទាល់ដីបន្ទប់កាមេរ៉ាសុវត្ថិភាពមាន០៧នាក់ ក្នុងនោះជនជាតិចិន០៦នាក់ និងស្ត្រី​វៀតណាម​១​នាក់​។ នៅជាន់ទី ២និងទី៣ បន្ទប់ស្នាក់នៅមានចំនួន២៦នាក់ ក្នុងនោះ​មាន​ជន​ជាតិ​​ចិ​ន​២៥នាក់ និងម៉ាឡេស៊ីចំនួន១នាក់ និងជាន់ដំបូល ជាទីតាំងប្រព្រឹត្ត Online Scams មាន​១៦​នាក់ ក្នុងនោះជនជាតិចិន ១២នាក់ ម៉ាឡេស៊ី០២នាក់ ស្ត្រីមីយ៉ាន់ម៉ា០១នាក់ និងស្ត្រី​ខ្មែរ​ចំនួ​ន១នាក់។ ចំណែក វត្ថុតាង មានដូចជាៈ កុំព្យូទ័រ All In One ៦០ គ្រឿង, CPU ៣១ គ្រឿង និង Laptop ០១ គ្រឿង, ទូរសព្ទដៃ ៦៨៧ គ្រឿង និងស៊ីមកាត ម៉ាឡេស៊ី ចំនួន៤៦ ស៊ីម។តាមការស៊ើបអង្កេតបឋម ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋាន ដើម្បី​ធ្វើ​សកម្ម​ភាព​ឆបោកក្នុងរូបភាព "វិនិយោគក្លែងក្លាយ" ដោយមានគោលដៅ​អូស​ទាញ​ជន​រ​ង​គ្រោះ​នៅ​​ប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត។ គួរបញ្ជាក់ថា ក្រុមនេះ​ទើប​តែ​បាន​ផ្លាស់​ប្ដូរ​ទីតាំង​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ។បច្ចុប្បន្នចំពោះជន​សង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថ​កិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅ​កំណត់​មុខ​សញ្ញា​មេ​ខ្លោង​ពាក់ព័ន្ធជាបន្តទៀត។ អាជ្ញាធរក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្នចំពោះការស្នាក់នៅរបស់ជនបរទេសដែលខុសច្បាប់ និងសង្ស័យ​មាន​ការ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើសបច្ចេកវិទ្យា។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​បោស​សម្អាត​ឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ​២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យា​ប្រើ​ប្រាស់​ក្នុង​ការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬ​អង្គ​ភាព​ទាំ​ង​ឡាយ​ណា​ដែល​នៅ​ពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខ​នឹង​ទោស​ទណ្ឌ​ខ្ពស់​បំផុត​ដោយ​ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕

មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់

2026/03/21 01:38:47 pm        479
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ជនប្រុសស្រី០២នាក់ ដែល​ពាក់​ព័ន្ធ​ក្នុង​គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ នៅក្នុងខណ្ឌឫស្សីកែវ នឹ​ង​ត្រូវ​កសាង​សំណុំ​រឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ទាំង០២នាក់ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយ​ការ​ពិនិត្យតាម​ជំនាញរបស់​សមត្ថកិច្ច​ល្អិត​ល្អន់​មក​បានរកឃើញថា អ្នកបើកបររថយន្តបង្កហេតុ គឺជាមនុស្សស្រី ខណៈ​ភាគី​បុរស​ជា​អ្នក​រួម​ដំណើរ​ឋិត​ក្នុង​ស្ថាន​ភាព​ស្រវឹងជោគជាំ ប៉ុន្តែដោយសារ​រូប​គេ​ប្រើ​ប្រាស់​ពាក្យ​សម្តី​តិះ​ដៀល​ប្រមាថ​ធ្ងន់​ធ្ងរ​ម៉ាក់​ងាយ​ដល់អាយុជីវិតមនុស្សផងនោះ សមត្ថកិច្ច​ក៏​ប្រមូល​ភស្តុតាង​ដើម្បី​កសាង​សំណុំ​រឿង​បញ្ចូន​ខ្លួន​អ្នក​ទាំង០២ទៅតុលាការ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។ ផ្អែកតាមរយៈវីឌីអូរកាមេរ៉ាសុវត្ថិភាពដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញ ឃើញ​ថា​ ភាគីអ្នករួមដំណើរជាបុរសត្រូវបានគេគ្រាដាក់ក្នុងរថយន្តដោយសភាពស្រវឹង ហើយ​អ្នក​បញ្ជា​យាន្ត​គឺ​ជា​មនុស្ស​ស្រី​បានបើកឌុបគ្នាចេញពីហាងផឹកស៊ីមួយកន្លែងនៅខណ្ឌសែនសុខ លុះ​ធ្វើ​ដំណើរ​ដល់​កន្លែង​កើត​ហេតុ​ក៏កើតមានគ្រោះថ្នាក់ចរាចរណ៍ឡើងតែម្តង។ ករណីនេះ មានប្រតិកម្មរិះគន់ជាច្រើនពីសំណាក់មហាជនអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ចោទ​ទៅ​លើសមត្ថកិច្ចថា បាន​ប្រឌិតព័ត៌មាន ដើម្បីលាក់​អត្តសញ្ញាណ​ពិត​ប្រាកដ​របស់​ជន​បើក​រថយន្ត​ប​ង្ក​ហេតុ​ថាជាមនុស្សប្រុស។ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បញ្ជាក់ថា​ ច្បាប់ គឺជាច្បាប់ មិនមានការលើកលែង ឬ​ប្រឌិត​ព័ត៌​មាន​ណា​មួយ ​ដើម្បីលាក់បំបាំងអត្តសញ្ញាណជនដែលប្រព្រឹត្តិខុសទៅនឹងច្បាប់នោះឡើយ ទោះ​បុគ្គល​នោះ​ឋិត​ក្នុងតួនាទី ឬឋានៈណាក៏ដោយ។គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅ​តាមបណ្តោយផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយ​រថយន្ត​បង្ក​បាន​បើក​បុក​ម៉ូតូ​ម៉ាកធូ​ដេមួយគ្រឿងពេញទំហឹង បណ្តាលឲ្យក្មេងប្រុសម្នាក់ជាអ្នកបើកម៉ូតូ ត្រូវ​រង​របួសធ្ងន់ធ្ងរ។ ក្នុងហេតុការណ៍ដដែលនេះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ក៏​បាន​ផ្ទុះ​កំហឹង​ខ្លាំង​ទៅ​លើ​ភាគី​បុរស​ដែល​ជា​អ្នក​រួម​ដំណើរ ដោយបានប្រើប្រាស់ហិង្សាទៅលើរូបគេ រហូតត្រូវរងរបួសផងដែរ ព្រោះ​តែ​ខឹងសម្បាលើពាក្យសម្តីរបស់ជនរូបនេះនិយាយថា « បុកស្លាប់មនុស្ស សង​ត្រឹម​២​ម៉ឺន​ដុល្លារ​ទៅ​ចប់រឿងហើយ»៕ លីហេង 

ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់

2026/03/20 02:35:30 pm        239
ចាប់ពីថ្ងៃទី១៦ដល់១៩ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គ​នាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្ត​ធ្វើ​ការប​ណ្ដេញ​ចេញ​ជនបរទេសសរុបចំនួន ១,៥៥៦នាក់ ស្រី២៧៨នាក់ មាន២១សញ្ជាតិ រួមមាន ៖ កេនយ៉ា ប៉ូតង់ ប៉ាគីស្ថាន កូរ៉េ ឥណ្ឌា ចិន វៀតណាម បង់ក្លាដេស យ៉ូហ្គង់ដា ឥណ្ឌូនេស៊ី ជប៉ុន កាមេរូន ហ្វីលីពីន មីយ៉ាន់ម៉ា នីហ្សេរីយ៉ា តុងហ្គោ ចិនតៃវ៉ាន់ ទួកមេនីស្ថាន នេប៉ាល់ ស្រីលង្កា និង​ម៉ាឡេស៊ី ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានជនជាតិវៀតណាមចំនួន ៧៧៦នាក់ (ស្រី ១៨៣នាក់) ពាក់ព័ន្ធ​ករណី​ឆបោកតា​ម​ប្រព័ន្ធ​អនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត(ខេត្តស្វាយរៀង) និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (ខេត្តក្រចេះ) និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ស្នងការរាជធានី បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីតាំងផាប់មួយកន្លែង នៅខណ្ឌទួលគោក ក្រោយឃើញមានក្មេងៗទៅប្រមូលផ្តុំផឹកស៊ីទាំងថ្ងៃ

2026/03/20 11:58:09 am        168
ក្រោមបទបញ្ជាពីឯកឧត្តមស្នងការរាជធានី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃ​អធិការដ្ឋាន​នគរបាលខណ្ឌ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋខណ្ឌ ដឹកនាំ​ដោយ​លោក​កែវ សុភា អភិបាលរងខណ្ឌ បានចុះរដ្ឋបាលត្រួតពិនិត្យទីតាំងផាប់មួយកន្លែង យីហោ រ៉ូល.ឡឺ បារ និងបីហ្រ្តូ ( ROLLER PUB & BISTRO) ដែលស្ថិតនៅផ្ទះលេខ១៧ ផ្លូវលេខ៥៦៦ ក្រុម​៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលបា​ន​ផ្តល់​លទ្ធភាព​ឲ្យ​ក្មេងៗ​យុវជន​ចូល​ទៅ​ប្រមូលផ្តុំផឹកស៊ីសប្បាយ ទាំងវេលាពេលថ្ងៃ។ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង​ជា​ស្នង​ការ​នគរបាលរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីឃើញមានក្រុមក្មួយៗជាយុវជន យុវនារី ដែល​កំពុង​ឋិត​ក្នុងវ័យសិក្សា ទៅប្រមូផ្តុំគ្នាផឹកស៊ីយ៉ាងសប្បាយទាំងកណ្តាលថ្ងៃ ដែលជា​ចំណុច​មិន​គួរ​បណ្តែត​បណ្តោយ​នោះទេ ។លោកឧត្តមសេនីយ៍ឯកស្នងការ បានបន្តដាក់បញ្ជាដល់នគរបាលទូទាំងរាជធានី ត្រូវ​បន្ត​តាម​សង្កេត ​និងចុះត្រួតពិនិត្យទីតាំងផ្តល់ការសប្បាយភាពនៅវេលាពេលថ្ងៃនេះបន្តទៀត សំដៅ​ធានា​ធ្វើ​យ៉ាង​ណា កុំឲ្យកើតមាននូវទីតាំងដែលលួចលាក់ផ្តល់ជម្រកដល់ក្មេងៗជាយុវជន ឬសិស្សា​នុសិស្ស ​ទៅប្រមូលផ្តុំដើម្បីប្រព្រឹត្តិសកម្មភាព និងអំពើអប្បាយមុខនានា ពិសេសបញ្ហា​គ្រឿង​ញៀន​តែម្តង។ជាលទ្ធផល នៃការចុះរដ្ឋបាលពិនិត្យទីតាំងផាប់កម្សាន្តខាងលើ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានរកឃើញក្រុមយុវជនយុវនារីសរុបចំនួន៥៨នាក់ (ប្រុស២៨នាក់) ដោ​យ​ពួក​គេ​ចូល​ទៅ​ផឹក​ស៊ី​សប្បាយ ​ពុំមានពាក់ព័ន្ធបទល្មើសអ្វីនោះឡើយ ។ ក្នុងនោះ អាជ្ញាធរ ក៏ពុំបានរកឃើញថា ទីតាំង​ខាង​លើ មានលួចលាក់ ឬបង្កប់បទល្មើសអ្វីនោះដែរ ក្រៅតែពី​ការ​ផ្តល់​ទីតាំង​សម្រាប់​ការ​សប្បាយ​ភាព​នៅពេលថ្ងៃប៉ុណ្ណោះ ។កម្លាំងអាជ្ញាធរ បានណែនាំដល់ម្ចាស់ទីតាំង ៖ហាមមិនឲ្យមានការប្រើប្រាស់ ចែកចាយ និងជួញ​ដូរ​គ្រឿង​ញៀន និងឧបករណ៍ បារីអេឡិចត្រូនិចគ្រប់ប្រភេទ , ហាមពុំឲ្យ​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំចូលក្នុងន័យសេពនូវគ្រឿងស្រវឹង និងប្រើប្រាស់​នូវ​ឧបករ​ណ៍​បារី​អេឡិច​ត្រូនិច​គ្រប់ប្រ​ភេទ , ហាមប្រាមនូវសិស្សសាលា ដែលស្លៀកពាក់ឯកសណ្ឋានសិស្ស , អប់រំ និងណែ​នាំ​កុំ​ឲ្យមា​ន​ការប្រមូលផ្តុំ និងការចតយាន្តយន្ត គ្រប់ប្រភេទយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ , កុំឲ្យ​មាន​ការ​ចាក់​ភ្លេង បង្កឲ្យមានសម្លេងខ្លាំងៗ ដែលនិងប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញ ៕ លីហេង

ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

2026/03/19 05:00:03 pm        187
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១ : ៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោម ១ករណី នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៤៤ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ តា ចាស់ ភេទប្រុស អាយុ ៤៧ ឆ្នាំ បានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបណ្តាលមកពីជនរងគ្រោះឈ្មោះ ចាន់ សារ៉េត បានកាន់គ្រាប់បែកចង្កោមមកបោកលេងនៅផ្ទះឈ្មោះ តា ចាស់ ។អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ ដូចខាងក្រោម៖012 800 473011 38 39 37097 489 5600066 612 613063 96 34 99

បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្ត​បន្ទាយ​មានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន

2026/03/12 05:17:20 pm        448
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និង ឯកឧត្តម ឧត្តម​សេនីយ៍​ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយ ឯកឧត្តម​អភិបាល​រង​ខេត្ត និងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង នៃអយ្យការ​អមសាលាដំបូងខេត្ត បានដឹកនាំកងកម្លាំងចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន កំពុងបន្តប្រតិបត្តិការតាមនីតិវិធី៕

សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

2026/03/09 03:09:02 pm        340
ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី១ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៤១ករណី បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរងរបួសធ្ងន់ស្រាល៥៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ របាយការណ៍លម្អិតថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន ថ្ងៃទី១មីនា មាន៥ករណី ស្លាប់១នាក់ របួស៧នាក់ ថ្ងៃទី២ មាន៦ករណី ស្លាប់៣នាក់ របួស៤នាក់ ថ្ងៃទី៣ មាន៩ករណី ស្លាប់៣នាក់ របួស១៤នាក់ ថ្ងៃទី៤ មាន៤ករណី របួស៦នាក់ ថ្ងៃទី៥ មាន៦ករណី ស្លាប់៥នាក់ របួស១៥នាក់ ថ្ងៃទី៦ មាន៦ករណី ស្លាប់៥នាក់ របួស៥នាក់ និងថ្ងៃទី៧ មាន៥ករណី ស្លាប់៤នាក់ របួស៤នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង ព្រះសីហនុ ត្បូងឃ្មុំ កោះកុង ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ និងខេត្តសៀមរាប។ គួររំលឹកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤១៧នាក់។ នេះបើតាមរបាយការណ៍ដដែល៕

អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន

2026/03/05 01:29:49 pm        226
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បណ្តាអង្គភាពអនុវត្ត ច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាយ៉ាងសកម្ម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បី​ពង្រឹង ប្រសិទ្ធភាពអនុវត្តច្បាប់ ឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ដោយ​បាន​ទទួលលទ្ធ ផលជាច្រើនជាបន្តបន្ទាប់។អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម មាស វិរិទ្ធ នៅក្នុងពិធីបើកសន្និបាតបូ​កសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៥ ខែមីនា នេះ បានលើកឡើងថា តាមរយៈការពង្រឹងប្រសិទ្ធ​ភាព​ស្ថាប័ន អនុវត្តច្បាប់ ជាលទ្ធផល អាជ្ញាធរបានបង្រ្កាបគ្រៀងញៀន ចំនួនជាងមួយម៉ឺនករណី​ ហើយឃាត់ខ្លួនជន សង្ស័យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះបានជិតបីម៉ឺននាក់ និងគ្រឿងញៀនជាងប្រាំតោននៅក្នុងឆ្នាំ២០២៥។ឯកឧត្តមបានបញ្ជាក់ថា ប្រតិបត្តិការបានធ្វើឡើងនៅតាមគោលដៅសប្បាយដ្ឋាន ដែលងាយរង ហានិភ័យដោយបទ ជាង១ម៉ឺន៤ពាន់ទីតាំង មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ បាបរទេស ខារ៉ាអូខេ និងក្លិបកម្សាន្តជាដើម។ឯកឧត្តម មាស វិរិទ្ធ បានលើកឡើងផងដែរថា សភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌអន្តរ ជាតិ និងក្នុងតំបន់ នៅតែមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងវិវត្តប្រែប្រួលស្មុគស្មាញ ប្រកបដោយគ្រោះ​ថ្នាក់គួរឲ្យព្រួយបារម្ភ ខណៈការប្រកួតប្រជែងដណ្តើមភូមិសាស្រ្តនយោបាយ កត្តាអសន្តិ​សុខ​ជា​សកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យឧក្រិដ្ឋជនឆ្លៀត​ឱកាសបង្កើន សកម្មភាពដាំ ដុះ និងផលិតគ្រឿងញៀន ក៏ដូចជាការលួចលាក់ចរាចរសារធាតុ​គីមី​ផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀន សំយោគ ជាពិសេសនៅតំបន់អាមេរិកខាងត្បូង អឌ្ឍ​ចន្ទមាស និងត្រីកោណមាសជា ដើម។ ក្នុងស្ថានភាពនេះតម្រូវការគ្រឿងញៀនសំយោគក៏មានការកើនឡើងជាគំហុក ពិសេសប្រភេទ មេតំហ្វេតាមីនក្រាមម្សៅ កេតាមីន និងអ៊ិចស្តាស៊ីជាដើម។ដោយ​ឡែកសម្រាប់កម្ពុជា នៅតែបន្តរងការគំរាមកំហែងពីសភាពការណ៍គ្រឿងញៀនសកលលើ នេះ ​ជាពិសេសពីតំបន់ត្រីកោណមាស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានធ្វើការបង្រ្កាបជាបន្តបន្ទាប់ ជាលទ្ធផលកាលពីឆ្នាំ២០២៥កន្លងទៅ បង្រ្កាបករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំងចំ នួន១៤៤ករណី ចាប់មេខ្លោង ចំនួន១៨នាក់ ខ្សែរយៈបណ្តាញ ចំនួន៤៤៣នាក់ រួមទាំងសារ ធាតុញៀនបានជាងប្រាំតោន ខណៈសារធាតុគីមីសរុបជាង៣៦តោន៕ អត្ថបទ៖ បាន ចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM
កងទ័ពប៉ាគីស្ថាន បញ្ជាក់​ថា ឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរទីក្រុង Muzaffarabad ហើយ​បុគ្គលិកទាំងអស់ស្លាប់
06/10/2026 07:06 PM
រុស្ស៊ីស៊ើបអង្កេតហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងរថយន្តនៅមូស្គូ ក្នុងនោះយុវជនសង្ស័យ ២នាក់ ត្រូវបានចាប់ខ្លួន
06/10/2026 07:06 PM
គណបក្ស៖ លោក Netanyahu នឹងឈរឈ្មោះអាណត្តិថ្មី ក្រោយ​លោក Trump បង្ហាញ​ការ​សង្ស័យ
06/10/2026 07:06 PM