ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams

សន្តិសុខ និង សង្គម

ជនស៊ីវិល ២៥ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់កងជីវពលនៅភាគខាងកើតកុងហ្គោ

2024/04/08 11:26:38 am        83
ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារនៅក្នុងភូមិមួយក្នុងខេត្ត អ៊ីទូរី (Ituri) ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងដល់ ២៥ នាក់កាលពីថ្ងៃអាទិត្យ (០៧ មេសា) បន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាល និងឯកសាររបស់អង្គការសហប្រជាជាតិបានបញ្ជាក់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍។របាយការណ៍បានឱ្យដឹងថា ក្រុមសហករណ៍ដើម្បីការអភិវឌ្ឍកុងហ្គោ (CODECO) ដែលជាកងជីវពលមួយក្នុងចំណោមកងជីវពលជាច្រើនដែលកំពុងប្រតិបត្តិការនៅតំបន់ភាគខាងកើតដែលគ្របដណ្ដប់ដោយជម្លោះ បានធ្វើការសម្លាប់នៅក្នុងភូមិ ហ្កាឡាយី (Galayi) ចម្ងាយ ៧០ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង ប៊ូនៀ (Bunia)។លោក បានហ្សាឡា ដាននី (Banzala Danny) ប្រធានតំបន់ និងលោក វីតាល ទុងហ្គូលូ (Vital Tungulo) មេដឹកនាំសង្គមស៊ីវិលបានប្រាប់សារព័ត៌មានរ៉យទ័រ ថាសាកសពចំនួន ១៥ នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យ បន្ថែមពីលើសាកសពចំនួន ១០ នាក់ដែលត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍។ក្រុមកងជីវពល សហករណ៍ដើម្បីការអភិវឌ្ឍកុងហ្គោ CODECO និងកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) ដែលជាក្រុមជីវពលមួយទៀត ទទួលខុសត្រូវចំពោះការសម្លាប់ជនស៊ីវិលភាគច្រើននៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នេះបើយោងតាមរបាយការណ៍របស់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចេញផ្សាយក្នុងខែមីនា៕

ពលរដ្ឋហុងគ្រី រាប់ម៉ឺននាក់ចេញតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Orban

2024/04/08 11:22:41 am        104
មនុស្សរាប់ម៉ឺននាក់ បានចេញតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហុងគ្រី វីកទ័រ អ័របាន (Viktor Orban) នៅកណ្តាលរដ្ឋធានី ប៊ុយដាប៉ែស (Budapest) កាលពីថ្ងៃសៅរ៍ (០៦ មេសា) ដឹកនាំដោយមេធាវីម្នាក់ ដែលធ្លាប់ស្និទ្ធនឹងរដ្ឋបាលលោក អ័របាន និងដែលទើបបង្កើតចលនានយោបាយមានគោលបំណងប្រកួតប្រជែងជាមួយនាយករដ្ឋមន្ត្រីរូបនេះ។ក្រុមអ្នកតវ៉ាបានដើរដង្ហែទៅកាន់សភាក្នុងអាកាសធាតុនិទាឃរដូវក្តៅខុសពីធម្មតា ដោយអ្នកខ្លះស្រែកថា «យើងមិនខ្លាចទេ» និង «លោក អ័របាន ត្រូវតែលាលែងពីតំណែង!» ខណៈមនុស្សជាច្រើនបានស្លៀកពាក់ពណ៌តំណាងជាតិ គឺក្រហម-ស-បៃតង ឬកាន់ទង់ជាតិ ដោយជានិមិត្តសញ្ញាដែលគណបក្សរបស់លោក អ័របាន ប្រើជារបស់បក្សអស់រយៈពេលពីរទសវត្សរ៍កន្លងមក។ការហែក្បួនតវ៉ានេះត្រូវបានដឹកនាំដោយលោក ភីធើ ម៉េកយ៉ា (Peter Magyar) វ័យ ៤៣ ឆ្នាំដែលធ្លាប់បានរៀបការជាមួយអតីតរដ្ឋមន្ត្រីយុត្តិធម៌របស់លោក អ័របាន គឺលោកស្រី ជូឌីត វ៉ាហ្កា (Judit Varga) ហើយបានចាប់ផ្តើមគណបក្សរបស់ខ្លួនដើម្បីប្រឆាំងនឹងលោក អ័របាន។យោងតាមទិន្នន័យស្ទង់មតិដោយស្ថានប័នស្រាវជ្រាវ មេដ្យាន (Median) ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានប្រចាំសប្តាហ៍ HVG នៅពាក់កណ្តាលខែមីនា បានបង្ហាញថា អ្នកបោះឆ្នោត ៦៨ ភាគរយបានដឹងឮពីការចូលប្រឡូកក្នុងវិស័យនយោបាយរបស់លោក ម៉េកយ៉ា ហើយចំនួន ១៣ ភាគរយនៃអ្នកទាំងនោះបាននិយាយថាពួកគេទំនងជាគាំទ្រគណបក្សរបស់លោក៕

អ្នករស់នៅក្រុង រ៉ាហ្វា កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ខណៈជម្លោះមានរយៈពេលប្រាំមួយខែ

2024/04/08 11:14:57 am        60
សង្គ្រាមនៅតំបន់ហ្កាហ្សា ដែលមានរយៈពេល ៦ ខែហើយឈានចូលខែទី៧ របស់ខ្លួន បានធ្វើឱ្យជនស៊ីវិលប៉ាឡេស្ទីនជាងមួយលាននាក់ ដែលបានជ្រៀតចូលជ្រកទៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងហ្កាហ្សា កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ហើយត្រូវបានបង្ខំឱ្យជម្លៀសខ្លួនបន្ថែមទៀតទៅចុងភាគខាងត្បូងដោយសារការទម្លាក់គ្រាប់បែក និងការវាយលុកជើងគោកដែលរំពឹងទុករបស់អ៊ីស្រាអែល។ភ្នាក់ងាររបស់អង្គការសហប្រជាជាតិកំពុងរាយការណ៍ថា ជាមធ្យមមានមនុស្ស ៨៥០ នាក់កំពុងប្រើបង្គន់មួយរួមគ្នា និងមនុស្ស ៣.៦០០ នាក់ប្រើបន្ទប់ទឹកមួយរួមគ្នានៅទីក្រុងរ៉ាហ្វា។ អ្នកជម្លៀសខ្លួនកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីចិញ្ចឹមជីវិតដោយប្រមូលតង់ ក្រណាត់ ភួយ និងសំណល់ផ្សេងៗពីការដ្ឋានសំណង់ ដើម្បីសាងសង់ជម្រកបណ្តោះអាសន្នរបស់ពួកគេផ្ទាល់។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាយ៊ូ (Benjamin Netanyahu) ថ្មីៗនេះបាននិយាយថា ការត្រៀមលក្ខណៈសម្រាប់ការវាយលុកនៅក្រុងរ៉ាហ្វា កំពុងចាប់ផ្ដើមដំណើរការ។ ប៉ុន្តែតាមពិត ការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែល ការបាញ់ផ្លោងកាំភ្លើងធំ និងប្រតិបត្តិការយោធាផ្សេងទៀត សំដៅទៅលើទីក្រុង រ៉ាហ្វា មិនដែលបញ្ឈប់ឡើយ។លំនៅឋានជាច្រើនខ្នងរបស់ជនជាតិប៉ាឡេស្ទីននៅក្រុង រ៉ាហ្វា ត្រូវបានបំផ្លាញដោយកងកម្លាំងអ៊ីស្រាអែល។ ស្ថានការណ៍នៅហ្កាហ្សា ដូចជានៅឋាននរក ដោយប្រព័ន្ធថែទាំសុខភាពរបស់តំបន់ហ៊ុមព័ទ្ធនេះកំពុងជិតដួលរលំ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលម្តងហើយម្តងទៀត ដែលរារាំងការចូលនៃបរិក្ខារ និងបុគ្គលិកពេទ្យ៕

WHO៖ យេម៉ែន ប្រឈមនឹងវិបត្តិសុខភាព ខណៈមនុស្សរាប់លាននាក់ខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់

2024/04/08 11:11:43 am        101
ស្ថាប័នអង្គការសុខភាពពិភពលោក (WHO) របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ(០៨ មេសា) ថា ជម្លោះប្រដាប់អាវុធដ៏អូសបន្លាយរបស់ប្រទេសយេម៉ែន បានធ្វើឱ្យប្រព័ន្ធសុខភាពរបស់ប្រទេសនេះខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យមនុស្ស ១៧,៨ លាននាក់ត្រូវការជំនួយបន្ទាន់ផ្នែកសុខភាព។នៅក្នុងការប្រារព្ធទិវាសុខភាពពិភពលោកឆ្នាំ២០២៤ អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីធានាថាប្រជាជនយេម៉ែន រាប់លាននាក់អាចទទួលបានសេវាសុខភាពសំខាន់ៗ។ យោងតាមទិន្នន័យថ្មីៗនេះពី WHO បានបង្ហាញថា មានស្ត្រីចំនួន ២៤ ភាគរយនៃបុគ្គលចំនួន ១៧,៨ លាននាក់ដែលត្រូវការជំនួយផ្នែកសុខភាព ហើយកំពុងត្រូវការសេវាសុខភាពបន្តពូជយ៉ាងចាំបាច់។ទន្ទឹមនឹងនេះ ចំនួន ៥០ ភាគរយដែលរួមមានកុមារជាង ៥០០.០០០ នាក់មានអាយុក្រោម ៥ ឆ្នាំ កំពុងត្រូវការការព្យាបាលជាបន្ទាន់សម្រាប់កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ លើសពីនេះទៀត ១០ ភាគរយនៃកុមារតូចៗក្នុងចំណោមនោះកំពុងជួបប្រទះនូវផលវិបាកធ្ងន់ធ្ងរ ដែលត្រូវការការថែទាំនៅមន្ទីរពេទ្យដែលពឹងផ្អែកខ្លាំង។ប្រទេសយេម៉ែន បានជាប់គាំងនៅក្នុងជម្លោះស៊ីវិលដែលអូសបន្លាយតាំងពីឆ្នាំ២០១៤ មកនៅពេលដែលក្រុមឧទ្ទាមហ៊ូទី (Houthis) ដណ្តើមកាន់កាប់រដ្ឋធានីសាណា។ ក្នុងឆ្នាំ ២០១៥ សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានធ្វើអន្តរាគមន៍ក្នុងការប៉ុនប៉ងដើម្បីស្តាររដ្ឋាភិបាលឡើងវិញ ប៉ុន្តែទោះជាមានចំណាត់ការផ្នែកការទូតក៏ដោយ ក៏នៅតែមិនអាចដោះស្រាយវិបត្តិដែលប្រទេសនេះកំពុងជួបប្រទះបាន៕

មន្ត្រីនិយាយថា គ្រោះមហន្តរាយលិចទូក បានឆក់យកជីវិតមនុស្សជាង៩០នាក់ នៅម៉ូហ្សំប៊ិក

2024/04/08 11:08:53 am        66
ក្រុមអាជ្ញាធរក្នុងតំបន់ បាននិយាយថា មនុស្សជាង៩០ នាក់បានស្លាប់ បន្ទាប់ពីទូកមួយគ្រឿងបានលិចនៅឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសម៉ូហ្សំប៊ិក។ មន្ត្រីនៅក្នុងខេត្តណាំពូឡា(Nampula) បាននិយាយថា មនុស្ស ៥ នាក់ត្រូវបានជួយសង្គ្រោះ ក្នុងចំណោមមនុស្សប្រហែល ១៣០ នាក់ដែលត្រូវបានគេជឿថាបាននៅលើទូកនោះ។លោក ជេម ណេតូ (Jaime Neto )រដ្ឋមន្ត្រីការបរទេស ប្រចាំខេត្ត នេះ បាននិយាយថា ពួកគេកំពុងរត់គេចពីការផ្ទុះជំងឺអាសន្នរោគ ដោយលោកបានបន្ថែមថា កុមារជាច្រើននាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះដែរ។ លោក Neto បាននិយាយថា ដោយសារទូកនោះផ្ទុកមនុស្សច្រើនពេក ហើយមិនស័ក្តិសមក្នុងការដឹកអ្នកដំណើរទេ ទើបណ្ដាលឲ្យទូកនោះលិច។ វីដេអូ ដែលមិនបានផ្ទៀងផ្ទាត់ត្រូវបានគេបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញសាកសពរាប់សិបនាក់រណូករណែលលើឆ្នេរ។ទូកនេះទំនងជាធ្វើដំណើរពីកោះ Luga ទៅកោះប្រទេសម៉ូហ្សំប៊ិក(Mozambique) ក្បែរឆ្នេរ Nampula។Nampula គឺជាខេត្តមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការផ្ទុះជំងឺអាសន្នរោគ ដែលបានរីករាលដាលលើប្រទេសជាច្រើននៅអាហ្វ្រិកខាងត្បូងចាប់តាំងពីខែមករាឆ្នាំមុន។យោងតាមអង្គការ Unicef ការផ្ទុះឡើងនាពេលបច្ចុប្បន្នគឺធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២៥ ឆ្នាំ។ ចាប់តាំងពីខែតុលាឆ្នាំ ២០២៣មក ប្រទេសម៉ូហ្សំប៊ិកបានរាយការណ៍ថាមានករណីឆ្លងដែលបានបញ្ជាក់ចំនួន ១៣.៧០០ នាក់ និងមានអ្នកស្លាប់ចំនួន ៣០នាក់ ៕

ប្រជាជនអ៊ីស្រាអែល រាប់ពាន់នាក់ប្រមូលផ្តុំគ្នា ទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរ បន្ទាប់ពីសង្រ្គាមរយៈពេល៦ខែ

2024/04/08 11:00:43 am        91
ក្រុមបាតុកររាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃអាទិត្យ ទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរប្រហែល១៣០នាក់ ដែលនៅតែត្រូវបានឃុំខ្លួនក្នុងតំបន់ហ្សា បន្ទាប់ពីរយៈពេលប្រាំមួយខែនៃសង្គ្រាមអ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស។ នៅក្នុងទីក្រុង Tel Aviv មានការដុតទៀនបំភ្លឺ សម្រាប់ចំណាប់ថ្នូរ។យោងតាមក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានសម្រុកចូលក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សចំនួន ១.២០០ នាក់នៅក្នុងលំនៅឋានរបស់ពួកគេ នៅមូលដ្ឋានកងទ័ព និងនៅតាមដងផ្លូវ ព្រមទាំងបានបង្កអំពើហិង្សាផ្លូវភេទលើជនរងគ្រោះមួយចំនួន។ នាង Michal Nachshon អាយុ ៣៩ ឆ្នាំ ដែលបានធ្វើដំណើរពីទីក្រុង Tel Aviv ទៅតវ៉ានៅខាងក្រៅសភារបស់អ៊ីស្រាអែល បាននិយាយថា ពិភពលោកត្រូវតែក្រោកឈរឡើង ហើយនាំយកចំណាប់ថ្នូរត្រឡប់មកវិញ។ វាលើសពីបញ្ហានយោបាយ វាលើសពីបញ្ហាសាសនា វាជាបញ្ហាមនុស្សធម៌ ហើយនោះជាអ្វីដែលយើងមកទីនេះ ដើម្បីស្រែកតវ៉ានៅថ្ងៃនេះ។ខណៈឪពុកម្តាយចំណាប់ថ្នូរមួយចំនួននៅក្នុងការប្រមូលផ្តុំ កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ធ្វើការបន្ថែមទៀតដើម្បីនាំយកចំណាប់ថ្នូរត្រឡប់មកផ្ទះវិញ ខណៈមនុស្សភាគច្រើនបានរក្សាសារនយោបាយ ដោយផ្តោតលើការឈឺចាប់របស់ពួកគេ និងតម្រូវការបន្ទាន់ដើម្បីនាំយកមនុស្សជាទីស្រលាញ់ត្រឡប់មកវិញ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ការតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោក Netanyahu បានកើនឡើងកាន់តែខ្លាំង ដោយមានអ្នករិះគន់មួយចំនួនចោទប្រកាន់ថា មេដឹកនាំជើងចាស់រូបនេះ បាននឹងកំពុងអូសបន្លាយពេលក្នុងការធានាបានកិច្ចព្រមព្រៀងមួយ ជាការចោទប្រកាន់ដែលលោកបានបដិសេធ។ គណៈរដ្ឋមន្ត្រីរបស់លោក Netanyahu បានប្រឈមមុខទៅនឹងការរិះគន់យ៉ាងខ្លាំង ជុំវិញការបរាជ័យផ្នែកសន្តិសុខកាលពីថ្ងៃទី ៧ ខែតុលា ជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតរបស់អ៊ីស្រាអែល និងការវាយប្រហារដ៏ឃោឃៅបំផុតលើជនជាតិហ្វីជ្វ ចាប់តាំងពីការសម្លាប់រង្គាលមក។

មនុស្សរាប់រយនាក់ ប្រមូលផ្តុំគ្នានៅក្រុងញូវយ៉ក ដើម្បីទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2024/04/08 09:50:13 am        72
មនុស្សរាប់រយនាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា ដោយទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរប្រហែល ១៣០នាក់ ដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីរយៈពេលប្រាំមួយខែនៃសង្គ្រាមអ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស ជាការប្រមូលផ្តុំគ្នាមួយក្នុងចំណោមការប្រមូលផ្តុំជាច្រើន ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងធំៗនៅទូទាំងពិភពលោក។ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានចាប់ចំណាប់ថ្នូរចំនួន២៥៣នាក់ រួមមានទាំងកុមារ និងមនុស្សចាស់ ជនស៊ីវិល និងទាហានផងដែរ។ ប្រហែលពាក់កណ្តាលនៃពួកគេទាំងអស់នេះ ត្រូវបានដោះលែងជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ភ្លាមៗកាលពីចុងខែវិច្ឆិកា។ កិច្ចចរចានានា ដើម្បីទទួលបានបទឈប់បាញ់មួយផ្សេងទៀតនឹងរួមបញ្ចូលការដោះលែងចំណាប់ថ្នូររាប់សិបនាក់បន្ថែមទៀតនៅសេសសល់ ដែលការចរចា បានបន្តនៅក្នុងប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែគ្រួសារចំណាប់ថ្នូរមួយចំនួន មានមន្ទិលសង្ស័យ ដោយការចរចាកាលពីលើកមុន ពុំមានលទ្ធផល ហើយចំណាប់ថ្នូរបាន ស្លាប់ក្នុងការឃុំឃាំង។ទន្ទឹមនឹងនេះ ក្រុមបាតុករក៍បានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរប្រហែល ១៣០ នាក់ដែលនៅតែឃុំខ្លួនក្នុងហ្កាហ្សា បន្ទាប់ពីរយៈពេលប្រាំមួយខែនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។ សមាជិកគ្រួសារចំណាប់ថ្នូរជាច្រើន មានវត្តមាននៅក្នុងការប្រមូលផ្តុំនេះ ។មេដឹកនាំប្រឆាំងអ៊ីស្រាអែល លោក Yair Lapid ដែលស្ថិតនៅក្នុងបាតុកម្មនោះ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកមានផែនការជួបជាមួយរដ្ឋបាល លោក Biden ។ លោក Lapid និយាយថា យើងត្រូវធ្វើអ្វីៗគ្រប់យ៉ាងតាមលទ្ធភាពដែលយើងអាចធ្វើបាន អ្វីៗទាំងអស់ស្ថិតនៅក្នុងអំណាចរបស់យើង ដើម្បីនាំយកចំណាប់ថ្នូរទាំងអស់ត្រឡប់មកលំនៅឋានវិញ។

រោងចក្រនុយក្លេអ៊ែរហ្សាប៉ូហ្សាគ្រប់គ្រងដោយរុស្ស៊ី ត្រូវរងការខូចខាត បន្ទាប់ពីការវាយប្រហារដោយ យានដ្រូន

2024/04/08 09:45:37 am        145
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីហ្សា(Zaporizhzhia) នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានខូចខាតកាលពីថ្ងៃអាទិត្យ នៅក្នុងការវាយដោយយានដ្រូ ដោយហៅការវាយប្រហារនេះថា «ជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ (ជាមួយនឹង)លទ្ធភាពក្នុងការធ្វើឲ្យខូចដល់ភាពរឹងមាំនៃប្រព័ន្ធទប់ស្កាត់របស់ម៉ាស៊ីនរ៉េអាក់ទ័រ»។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះទៅកាន់បណ្តាញសង្គម X ទីភ្នាក់ងារ IAEA បានសង្កត់ធ្ងន់ថា ការខូចខាតនៅឯកន្លែងគ្រប់គ្រងដោយរុស្ស៊ី «មិនបានធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនុយក្លេ អ៊ែរទេ»។លោក Rafael Grossi អគ្គនាយកនៃទីភ្នាក់ងារនេះ បាននិយាយនៅលើបណ្តាញ Xថា ការវាយប្រហារដោយយានដ្រូនរួមមានការប៉ះទង្គិចដោយផ្ទាល់ចំនួនបីប្រឆាំងនឹងកន្លែងផ្ទុករ៉េអាក់ទ័រសំខាន់របស់រោងចក្រនេះ។ មនុស្សម្នាក់ បានស្លាប់ ដោយសារការវាយប្រហារនេះ។លោក Grossi បានបញ្ជាក់ថា៖“នេះគឺជាការរំលោភយ៉ាងច្បាស់លើគោលការណ៍ជាមូលដ្ឋានសម្រាប់ការការពារដ៏ធំបំផុតរបស់អឺរ៉ុប(រោងចក្រថាមពលនុយក្លេអ៊ែរ)។ ការវាយប្រហារដោយខ្វះការពិចារណាបែបនេះ បង្កើនហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរដ៏ធំមួយ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់»។អាជ្ញាធររុស្ស៊ី បានចោទយោធាអ៊ុយក្រែនថា បានធ្វើការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងរោងចក្រនេះដោយយានដ្រូន «បំផ្ទុះដោយខ្លួនឯង» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើ បណ្តាញ Telegram ផ្លូវការរបស់រោងចក្រនុយក្លេអ៊ែរហ្សាប៉ូហ្សា (ZNPP) ។

ជំនួយសំខាន់ៗ ទៅដល់ទីក្រុង Deir al-Balah តំបន់ហ្កាហ្សា ដោយបានកាត់បន្ថយភាពខ្វះខាតធ្ងន់ធ្ងរ

2024/04/08 09:04:00 am        96
ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ បានទៅដល់សាលារៀន និងមជ្ឈមណ្ឌលដែលជាទីជម្រក នៅទីក្រុង ឌែ អាល់ បាឡា(Deir Al Balah) តំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា ជាលើកដំបូងក្នុងរយៈពេលពីរខែកន្លងទៅនេះ។ ជំនួយនេះ ត្រូវបានចែកចាយទៅដល់ជនភៀសខ្លួនដែលប្រឈមទៅនឹងការខ្វះខាតស្បៀងអាហារជាមូលដ្ឋានធ្ងន់ធ្ងរ។លោក Jihad Rizq អ្នកគ្រប់គ្រងមជ្ឈមណ្ឌលទីជម្រក បាននិយាយថា ក្នុងអំឡុងពេលពីរខែកន្លងទៅនេះ មានការខ្វះខាតស្បៀងអាហារខ្លាំង ហើយយើងពុំអាចទទួលបានអ្វីៗទាំងអស់ ប្រជាជនបានរងទុក្ខលំបាកដោយសារកង្វះការផ្គត់ផ្គង់ស្បៀងអាហារ។សង្រ្គាម ត្រូវបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស ដែលចំណាប់ថ្នូរអ៊ីស្រាអែលជាង ២៥០ នាក់ត្រូវបានចាប់ខ្លួន ហើយមនុស្សប្រមាណ ១.២០០នាក់ត្រូវបានសម្លាប់ដោយការសរុបចំនួនអ្នកស្លាប់របស់អ៊ីស្រាអែល ជាការបាត់បង់ជីវិតមនុស្សដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ យោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាការនេះ គឺជាការបង្ហូរឈាមខ្លាំងបំផុតមិនធ្លាប់មានសម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលមនុស្សជាង ៣៣.០០០នាក់ ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ។

WHO៖ មន្ទីរពេទ្យធំជាងគេនៅហ្កាហ្សា សល់តែសំបកទទេជាមួយផ្នូរមនុស្សដ៏ច្រើន

2024/04/08 08:53:38 am        122
អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសៅរ៍ (០៦ មេសា) ថាមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា ត្រូវបានបំផ្លាញទៅជាផេះផង់ដោយសារការឡោមព័ទ្ធចុងក្រោយរបស់អ៊ីស្រាអែល ដោយបន្សល់ទុកត្រឹមតែ «សំបកទទេ» ជាមួយនឹងសាកសពជាច្រើន។បុគ្គលិករបស់អង្គការសុខភាពពិភពលោក ដែលទទួលបានសិទ្ធិចូលទៅកាន់ទីតាំងដ៏បំផ្លិចបំផ្លាញនេះកាលពីថ្ងៃសុក្រ បានពិពណ៌នាអំពីទិដ្ឋភាពដ៏គួរឱ្យរន្ធត់នៃសាកសពដែលកប់ដោយផ្នែក និងមានក្លិនស្អុយនៃសាកសពរលួយ។កងកម្លាំងអ៊ីស្រាអែល បានដកខ្លួនចេញពីមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) នៅទីក្រុងហ្កាហ្សា នេះកាលពីថ្ងៃច័ន្ទ បន្ទាប់ពីប្រតិបត្តិការយោធារយៈពេលពីរសប្តាហ៍ ក្នុងអំឡុងពេលដែលខ្លួនបាននិយាយថាបានប្រយុទ្ធជាមួយ «ពួកសកម្មប្រយុទ្ធ» ប៉ាឡេស្ទីន នៅក្នុងកន្លែងដែលធ្លាប់ជាទីតាំងព្យាបាលដ៏សំខាន់បំផុតរបស់ទឹកដីប៉ាឡេស្ទីនមួយនេះ។មន្ទីរពេទ្យអាល់ស៊ីហ្វា ដែលជាមណ្ឌលវេជ្ជសាស្រ្តធំជាងគេរបស់តំបន់ហ្កាហ្សាមុនពេលមានសង្រ្គាម គឺធ្លាប់ជាមណ្ឌលថែទាំសុខភាពមួយក្នុងចំណោមមន្ទីរពេទ្យមួយចំនួនដែលបានដំណើរការដោយផ្នែកនៅភាគខាងជើងមុនពេលកងទ័ពអ៊ីស្រាអែល ធ្វើប្រតិបត្តិការវាយឆ្មក់រយៈពេលពីរសប្ដាហ៍នៅទីនោះ។ បេសកកម្មដែលដឹកនាំដោយអង្គការ WHO នេះបានរកឃើញការបំផ្លិចបំផ្លាញដ៏ធំ ហើយទទួលបានសេចក្តីរាយការណ៍ថាអ្នកជំងឺត្រូវបានគេ «ឃុំខ្លួនក្នុងស្ថានភាពធ្ងន់ធ្ងរ» កំឡុងពេលការឡោមព័ទ្ធ ហើយមនុស្សជាច្រើននាក់បានស្លាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលនិយាយថា ខ្លួននឹងមិនដកកងទ័ពចេញពីប្រទេសលីបង់ ស៊ីរី និងតំបន់ហ្កាហ្សាទេ
06/15/2026 06:06 PM
រដ្ឋឈូងសមុទ្រ និងអារ៉ាប់សាទរចំពោះកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម និងបើកច្រក សមុទ្រហ័រមូសឡើងវិញ
06/15/2026 06:06 PM
អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលដុតបំផ្លាញទ្វារព្រះវិហារនិងរថយន្ត ២គ្រឿង នៅតំបន់វ៉េសប៊ែង
06/15/2026 06:06 PM
លោក Starmer នឹងអះអាង​ពី​បម្រាម​មិន​ឲ្យ​ក្មេងជំទង់អង់គ្លេសប្រើប្រាស់​​​បណ្ដាញ​សង្គម មុនកិច្ចប្រជុំ G7
06/15/2026 06:06 PM
មនុស្ស ១២នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅរដ្ឋ Missouri សហរដ្ឋអាមេរិក
06/15/2026 06:06 PM
បុត្រារបស់ម្ចាស់ក្សត្រីយ៍ន័រវ៉ែស​ ត្រូវបានរកឃើញថា មានទោសពីបទរំលោភសេពសន្ថវៈ ២ករណី
06/15/2026 06:06 PM
ពលរដ្ឋអ៊ីស្រាអែលបង្ហាញការមិនពេញចិត្តនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/15/2026 06:06 PM
លីបង់ព្រមានជនភៀសខ្លួនកុំឲ្យប្រញាប់វិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់
06/15/2026 06:06 PM
ពលរដ្ឋលីបង់សង្ឃឹមថា កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ នឹងនាំបទឈប់បាញ់យូរអង្វែងជាមួយអ៊ីស្រាអែល
06/15/2026 06:06 PM
ពលរដ្ឋជម្លៀសខ្លួនលីបង់និយាយថា ពួកគេត្រូវការពេលពេញមួយជីវិតដើម្បីកសាងទីក្រុងរបស់ខ្លួនឡើងវិញ
06/15/2026 06:06 PM