ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams

សន្តិសុខ និង សង្គម

អ៊ីស្រាអែលកាត់បន្ថយកងកម្លាំងនៅហ្កាហ្សាខាងត្បូង ខណៈអេហ្ស៊ីបនឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាថ្មី

2024/04/08 08:39:59 am        112
អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ ៧ ខែមេសា ថា ខ្លួនបានដកទាហានបន្ថែមទៀតពីភាគខាងត្បូងតំបន់ហ្កាហ្សា ដោយបន្សល់ទុកតែកងពលតូចមួយអង្គភាពប៉ុណ្ណោះ ស្របពេលខ្លួន និងក្រុមហាម៉ាស បានបញ្ជូនក្រុមអ្នកចរចាទៅកាន់ប្រទេសអេហ្ស៊ីបសម្រាប់កិច្ចពិភាក្សាថ្មីស្តីពីបទឈប់បាញ់ដ៏មានសំខាន់នៅក្នុងជម្លោះរយៈពេល៦ខែមកនេះ។ អ៊ីស្រាអែលបាននឹងកំពុងកាត់បន្ថយចំនួនកងទ័ពនៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីដើមឆ្នាំមកនេះ ដើម្បីជួយបន្ធូរបន្ថយស្ថានភាពរបស់កងកម្លាំងបម្រុង ហើយកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង ពីសម្ព័ន្ធមិត្តរបស់ខ្លួន គឺទីក្រុងវ៉ាស៊ីនតោន ឲ្យស្រោចស្រង់ស្ថានភាពមនុស្សធម៌ ជាពិសេសបន្ទាប់ពីការសម្លាប់បុគ្គលិកជំនួយ៧នាក់កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល ពុំបានផ្តល់ព័ត៌មានលម្អិតពីមូលហេតុនៃការដកកងទ័ព ឬចំនួនទ័ព ប៉ុន្មាននោះទេ។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្គាឡិន (Yoav Gallant) បាននិយាយថា កងទ័ព នឹងកំពុងរៀបចំសម្រាប់ប្រតិបត្តិការនាពេលអនាគតនៅក្នុងដែនដីហ្កាហ្សា។ ទាំងអ៊ីស្រាអែល ទាំងក្រុមហាម៉ាស ជាចលនាសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានបញ្ជាក់ថា ពួកគេកំពុងបញ្ជូនគណៈប្រតិភូទៅអេហ្ស៊ីប។ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ចង់បានកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាម និងការដកទ័ពអ៊ីស្រាអែល។ អ៊ីស្រាអែលបាននិយាយថា បន្ទាប់ពីមានបទឈប់បាញ់ណាមួយ ខ្លួននឹងផ្តួលរំលំក្រុមហាម៉ាសឲ្យអស់ពីដែនដីមួយនេះ ។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា នឹងមិនមានកិច្ចព្រមព្រៀងទេ ប្រសិនបើគ្មានការដោះលែងចំណាប់ខ្មាំង ហើយថាលោកនឹងមិនជាប់ខ្លួនក្រោមសម្ពាធអន្តរជាតិនោះទេ។ ចំណែកក្រុមហាម៉ាស វិញ និយាយថា កិច្ចព្រមព្រៀងមួយត្រូវតែរួមបញ្ចូលសេរីភាពនៃសកម្មភាពរបស់អ្នកស្រុកនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប៕

បច្ចុប្បន្នភាពចុងក្រោយស្ដីពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានបង្កើនការវាយប្រហារលើគោលដៅគ្នាទៅវិញទៅមក

2024/04/07 05:48:36 pm        188
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយស្ដីពីជម្លោះចេញពីភាគីទាំងពីរ បានឱ្យដឹងថា រុស្ស៊ីនិងអ៊ុយក្រែន បានបង្កើនវាយប្រហារគ្នាលើគោលដៅយោធាគ្នាទៅវិញទៅមក ខណ:ដែលរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានវាយប្រហារសហគ្រាសយោធាអ៊ុយក្រែន ខណ:ដែលអ៊ុយក្រែន បានវាយប្រហារគោលដៅយោធារុស្ស៊ីជាច្រើនកន្លែង។ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មួយថ្ងៃមុននេះ កងទ័ពរុស្ស៊ីបានប្រើប្រាស់គ្រាប់ស៊ីបគោលដៅរយៈចម្ងាយឆ្ងាយ និងយានដ្រូនជាច្រើនគ្រឿងដើម្បីកម្ទេចការវាយប្រហារជាក្រុមៗលើទីកន្លែងជាច្រើនរបស់អ៊ុយក្រែន ដែលមានការពាក់ព័ន្ធកន្លែងផលិតរថពាសដែក និងកន្លែងថែទាំ និងអាកាសយានដ្ឋានយោធា។អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃជាមួយគ្នាថា មានការប្រយុទ្ធគ្នាជាង៥០លើកនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយ។ កងទ័ពអាកាសអ៊ុយក្រែន បានធ្វើការវាយប្រហារលើ១៤ទីតាំង ជាទីប្រមូលផ្តុំនៃបុគ្គលិកយោធារុស្ស៊ី អាវុធ និងគ្រឿងយុទ្ធោបករណ៍រួមជាមួយនឹងប្រព័ន្ធការពារដែនអាកាសផងដែរ។មីស៊ីលហ្វូង និងកងកាំភ្លើងធំអ៊ុយក្រែន បានវាយប្រហារបុគ្គលិកយោធា គ្រឿងយុទ្ធោបករណ៍និងកន្លែងសង្រ្គាមអេឡិចត្រូនិករបស់រុស្ស៊ី។

កម្មវិធីស្បៀងអាហារពិភពលោកWFP ព្រមានអំពីអសន្ដិសុខស្បៀង និង​អាហារូបត្ថម្ភ នៅក្នុងចំណោមកុមារ ក្នុងតំបន់ហ្កាហ្សា

2024/04/07 05:44:10 pm        152
យោងតាមរបាយការណ៍មួយរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឲ្យដឹងថា សង្រ្គាមដែលកំពុងអូសបន្លាយក្នុងតំបន់ហ្កាហ្សា ស្រ្ទីប បានរុញច្រានឱ្យតំបន់ហ៊ុមព័ទ្ធមួយនេះធ្លាក់ចូលក្នុងឋាននរក និងកម្រិតខ្ពស់ជាមួយនឹងវិបត្ដមនុស្សធម៌ធ្ងន់ធ្ងរ ដែលធ្វើអោយជនជាតិប៉ាឡេស្ទីនយ៉ាងច្រើន អត់បាយ ហើយប្រឈមមុខនឹងគ្រោះទុរ្ភិក្ស។ អង្គការWFP បានផ្សព្វផ្សាយរបាយការណ៍នៅថ្ងៃអាទិត្យនេះ ដោយព្រមានអំពីអសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងចំណោមកុមារក្នុងតំបន់ហ្កាហ្សា។ ខណ:ដែលទីភ្នាក់ងារអង្គកាសហប្រជាជាតិមួយនេះក៏បានអំពាវនាវឱ្យការពារបុគ្គលិកមនុស្សធម៌ផងដែរ។ជាងនេះទៅទៀត មនុស្សស្ទើរតែបីភាគ៤(បីភាគបួន) ដែលកំពុងរងនូវភាពអត់ឃ្លានធ្ងន់ធ្ងរនោះ គឺស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ជាកន្លែងដែលអង្គការ WFPអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងការផ្គត់ផ្គង់អាចចេញចូលដោយសេរី និងឆ្លងកាត់តំបន់ហ្កាហ្សាដោយសុវត្ថិភាព។លោកស្រី ម៉ារីកា ហ្គូដេរៀន(Marika Guderian)ជានាយក ផ្នែកWFP ប៉ាលេស្ទីន បានអោយដឹងថា កម្មវិធីស្បៀងអាហារពិភពលោកដែលអាចមកទីនេះ បានគឺដើម្បីបំរើមនុស្ស១លាននាក់រាល់ខែជាមួយនឹងអាហារ ពីព្រោះពួកគេបានពឹងផ្អែកលើយើងទាំងស្រុង។ ប៉ុន្ដែយើងនៅតែមានបញ្ហាប្រឈមនៅឡើយ។ លោកស្រីបន្ដថា យើងមិនមានការធានាសន្ដិសុខចាំបាច់ដើម្បីធ្វើការនៅទីនេះទេ។ប៉ុន្ដែមនុស្សក៏ត្រូវការសុវត្ថិភាពដែរ។

ក្រុមអ្នកការទូតម៉ិកស៊ិក នៅក្នុងប្រទេសអេក្វាឌ័រ វិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីមានការវាយឆ្មក់លើស្ថានទូត

2024/04/07 05:40:28 pm        164
រដ្ឋមន្រ្ដីបរទេសម៉ិចស៊ិក លោកស្រី អាលីសៀ បាសេណា (Alicia Barcena) បាននិយាយកាលពីថ្ងៃសៅរ៍ថា បុគ្គលិកស្ថានទូតក្នុងក្រុងគីតូ(Quito) ត្រៀមវិលត្រឡប់ទៅប្រទេសម៉ិចស៊ិកវិញ បន្ទាប់ពីមានការវាយឆ្មក់មួយដែលធ្វើឡើងដោយសមត្ថកិច្ចអេក្វាឌ័រដោយបានចូលទៅចាប់បុគ្គការទូតដោយមិនឱ្យដឹងខ្លួន។ក្នុងអំឡុងពេលផ្ញើសាររបស់លោកស្រីដែលផ្សាយតាមទូរទស្សន៍ លោកស្រីបាសេណា (Barcena) បានថ្កោលទោសនូវអ្វីដែលលោកស្រីហៅថា ការរំលោភលើអភ័យឯកសិទ្ធិរបស់ស្ថានទូត និងការបំពារបំពានចំពោះបុគ្គលិក។មនុស្ស១ក្រុម ដែលមានគ្នា១៨នាក់ ក្នុងនោះរួមមានបុគ្គលិកផ្នែកការទូត និងគ្រួសាររបស់ពួកគេផ្សេងទៀត នឹងធ្វើដំណើរទៅក្រុងម៉ិចស៊ិកស៊ីធីវិញ (Mexica City)តាមជើងយន្ដពាណិជ្ជកម្មនៅថ្ងៃអាទិត្យទី៧មេសានេះ។ប្រទេសម៉ិចស៊ិក បានផ្អាក់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសអេក្វាឌ័រ បន្ទាប់ពីក្រុមអាជ្ញាធរក្នុងក្រុងគីតូបានចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រលោក ចក ហ្គាស (Jorge Glas) ចេញពីស្ថានទូតម៉ិចស៊ិក កាលពីថ្ងៃសុក្រកន្លងទៅនេះ។ លោកគឡាស់ត្រូវបានចាប់ខ្លួនពីរលើកមកហើយពីបទពុករលួយ និងកំពុងស្ថិនៅមានសុវត្ថភាពក្នុងស្ថានទូត ដោយស្វះស្វែងការសុំសិទ្ធជ្រកកោនផ្នែកនយោបាយតាំងពីខែធ្នូមកម៉្លេះ។

ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ ក្នុងតំបន់ហ្កាហ្សា កើនឡើងដល់ ៣៣.១៣៧នាក់ ខណៈជម្លោះអូសបន្លាយពេលអស់៦ខែ

2024/04/07 05:19:24 pm        204
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានប្រកាសកាលពីថ្ងៃសៅរ៍ថា ចំនួនជនជាតិប៉ាឡេស្ទីនដែលបានស្លាប់ ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាស្រ្ទីប បានឡើងដល់ ៣៣.១៣៧នាក់។យោងតាមក្រសួងសុខាភិបាល បានអោយដឹងថា ក្នុងអំឡុងរយៈពេល២៤ម៉ោងកន្លងទៅនេះ កងទ័ពអ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន៤៦នាក់ និងរបួស៦៥នាក់ទៀត នៅក្នុងប្រតិបត្ដិការសឹក៤លើក ដែលនាំអោយចំនួនអ្នកស្លាប់ឡើងដល់៣៣.១៣៧នាក់ និងរបួស ៧៥.៨១៥នាក់ ចាប់តាំងពីជម្លោះ អ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើង កាលពីថ្ងៃទី៧តុលា ឆ្នាំ២០២៣ ។ មានរយៈពេល៦ខែមកហើយ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បានបន្ដពីការផ្ទុះឡើងនៅថ្ងៃទី៧តុលា ឆ្នាំកន្លងទៅ។ តំបន់ហ្កាហ្សា ស្រ្ទីប ឥឡូវនេះ បានជាប់ក្នុងឋាននរក និងនៅតែមានស្ថានភាពដុនដាបខ្លាំងផ្នែកវិបត្ដិមុស្សធម៌ និងហានិភ័យគ្រោះទុរ្ភិក្ស។កងទ័ពអ៊ីស្រាអែល បានប្ដេជ្ញាវាយប្រហារក្រុងរ៉ាហ្វា (Rafah) ដែលគេចាត់ទុកថា ជាជម្រកចុងក្រោយនៅក្នុងតំបន់ហ្កាហ្សា។ ខណៈដែលជម្លោះកំពុងរីករាលដាលជាមួយ នឹងហានិភ័យដែលលែងអាចគ្រប់គ្រងបាន។អ៊ីស្រាអែល បានចាប់ផ្ដើមវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនេះ ក្នុងតំបន់ហ្កាហ្សា ស្រ្ទីប ដើម្បីសងសឹកនឹងការវាយប្រហារដោយកំរោលចូលរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលនៅថ្ងៃទី៧តុលាឆ្នាំ២០២៣ដែលបានធ្វើឱ្យមនុស្សចំនួន១.២០០នាក់ ត្រូវបានសម្លាប់ និងជាង២០០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ៕

អ្នកគោរពបូជាប៉ាឡេស្ទីនជួបប្រទះការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកនៅបរិវេណវិហារ al-Aqsa ក្នុងក្រុងហ្សេរុយសាឡឹម

2024/04/07 11:16:23 am        213
កងកម្លាំងនគរបាលអ៊ីស្រាអែល បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក នៅថ្ងៃទី២ ដើម្បីបំបែកក្រុមអ្នកគោរពបូជាប៉ាឡេស្ទីន បន្ទាប់ពីការបួងសួងពេលព្រលឹមមុនថ្ងៃរះ នៅក្នុងបរិវេណវិហារ អាល់ អាកសា (al-Aqsa) ក្នុងក្រុងហ្សេរុយសាឡឹម កាលពីចុងសប្ដាហ៍នេះ។ ក្រុមអ្នកបួងសួង កំពុងអធិស្ឋានមុនពេលព្រឹកព្រលឹមថ្ងៃរះ នៅថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដាននៅ al-Aqsa ដែលត្រូវបានចាត់ទុកដោយឥស្លាមសានិកថា ជាទីសក្ការៈបូជាដ៏ពិសិដ្ឋបំផុតទីបីរបស់សាសនាអ៊ីស្លាម។នគរបាលអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកគោរពបូជារាប់ពាន់នាក់បានចូលរួម ហើយខ្លះបានចាប់ផ្តើមស្រែកពាក្យស្លោក។ អ្នកផ្សេងទៀតបានបាញ់កាំជ្រួចទៅលើកងកម្លាំងនគរបាល ហើយនគរបាលបានបំបែកហ្វូងមនុស្ស។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ជនជាតិប៉ាឡេស្ទីន ១៦នាក់ ត្រូវបានឃុំខ្លួននៅខាងក្រៅបរិវេណព្រះវិហារនោះ។ក្នុងអំឡុងពេលអធិស្ឋាន មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅជិតព្រះវិហារកំពូលរាងដោម( Dome of the Rock) ដោយស្រែកគាំទ្រតំបន់ហ្កាហ្សា និង បរិវេណវិហារអ៊ីស្លាម Al-Aqsa ។ខណៈតំបន់នេះ ជារឿយៗជាកន្លែងនៃការប៉ះទង្គិចគ្នារវាងជនជាតិទាំង២ ក្រុមអ្នកគោរពបូជាប៉ាឡេស្ទីនបាននិយាយថា ក្រុមអាជ្ញាធរអ៊ីស្រាអែលបានរឹតបន្តឹងការចូលទៅកាន់វិហារ al-Aqsa ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែលលើពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សាកាលពីថ្ងៃទី ៧ ខែតុលា។បរិវេណដែលមានទីតាំងនៅកណ្តាលទីក្រុងចាស់នៃក្រុងហ្សេរូសាឡឹម(Old City) ត្រូវគេស្គាល់ថាជាទីសក្ការបូជាដ៏ពិសិដ្ឋបំផុតទី ៣ សម្រាប់ប្រជាជនម៉ូស្លីម និងត្រូវបានជនជាតិជ្វីហ្វហៅថាជា ប្រាសាទភ្នំ ឬ Temple Mount៕

អង្គការសុខភាពពិភពលោក និយាយថា មន្ទីរពេទ្យ Al-Shifa ត្រូវបានបំផ្លាញទាំងស្រុង និងក្លិនស្អុយសាកសពរលួយ

2024/04/07 10:14:11 am        160
អង្គការសុខភាពពិភពលោកបាននិយាយថា ក្រុមការងាររបស់ខ្លួនបានទៅដល់មន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង ហ្កាហ្សា កាលពីចុងសប្ដាហ៍នេះ ជាទីដែលកងកម្លាំងពិសេសរបស់អ៊ីស្រាអែល បានការវាយឆ្មក់រយៈពេលពីរសប្តាហ៍ដាក់គោលដៅលើក្រុមមនុស្សដែលសង្ស័យថាជាពួកសកម្មប្រយុទ្ធ ដោយបន្សល់ទុកនូវសំណល់នៃអគារដែលត្រូវបានបំផ្លាញ និងសាកសពមនុស្សរាយប៉ាយ។ក្រុមនេះបាននិយាយថាខ្លួនបានប្រទះឃើញសាកសពយ៉ាងហោចណាស់ប្រាំនាក់នៅអគារនេះ ដែលភាគច្រើនបានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ។ លោកវេជ្ជបណ្ឌិត អាយ៉ាឌីល សាប៉ាបេកូវ (Ayadil Saparbekov) ប្រធានក្រុមសម្រាប់គ្រាអាសន្នផ្នែកសុខភាពនៅអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មន្ទីរពេទ្យនេះ ត្រូវបានបំផ្លាញទាំងស្រុង។ មានក្លិនស្អុយ និងសាកសពរលួយនៅជុំវិញលោក ។មន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់ដែនដីហ្កាហ្សាស្រ្ទីប មុនពេលសង្រ្គាម គឺជាកន្លែងថែទាំសុខភាពមួយក្នុងចំណោមកន្លែងថែទាំសុខភាពមួយចំនួនដែលបានដំណើរការដោយផ្នែកនៅភាគខាងជើងមុនពេលការវាយឆ្មក់នេះ៕

ក្រុមបាតុករប៉ះទង្គិចគ្នាជាមួយនគរបាលនៅប្រទេសនេប៉ាល់ ជុំវិញការទាមទារឱ្យមានការរៀបចំរដ្ឋឡើងវិញ

2024/04/07 09:53:30 am        99
ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋធានី កាតាម៉ាន់ឌូ (Kathmandu) របស់ប្រទេសនេប៉ាល់កាលពីថ្ងៃសៅរ៍ ៦ មេសា បន្ទាប់ពីក្រុមបាតុករទាមទារឱ្យមានការរៀបចំរដ្ឋឡើងវិញ បានប៉ះទង្គិចជាមួយកងកម្លាំងនគរបាល។ អតីតឧបនាយករដ្ឋមន្រ្ដី លោក រ៉ាចេនដ្រា ម៉ាហាតូ (Rajendra Mahato) បានអំពាវនាវឱ្យមានការហែក្បួនគាំទ្រសម្រាប់ការទទួលស្គាល់រដ្ឋ ដែលមានមូលដ្ឋានលើជនជាតិភាគតិច ប៉ុន្តែអ្វីៗបានប្រែក្លាយជាហិង្សា នៅពេលដែលក្រុមបាតុករចូលទៅក្នុងតំបន់ហាមឃាត់ដែលត្រូវបានការពារដោយកងកម្លាំងនគរបាល។ ភ្លាមៗនោះ ក្រុមបាតុករបានទំលាយរនាំង និងគប់ដុំថ្មទៅលើនគរបាល បន្ទាប់មកពួកគេត្រូវបានបំបែកដោយប្រើប្រាស់ដំបងឆក់ ដំបង និងកាណុងបាញ់ទឹក។ តាមសេចក្តីរាយការណ៍ មនុស្ស៦នាក់ រួមទាំងនគរបាល២នាក់ បានរងរបួសក្នុងឧបទ្ទវហេតុនេះ ខណៈមនុស្ស៤នាក់ ត្រូវបានចាប់ខ្លួនពីបទញុះញង់ឲ្យមានអំពើហិង្សានៅក្នុងតំបន់នេះ៕

រុស្ស៊ីជម្លៀសមនុស្សជាង ៤.០០០នាក់ ក្រោយបាក់ទំនប់ទឹក បង្កជាទឹកជំនន់ជិតព្រំដែន កាហ្សាក់ស្ថាន

2024/04/07 09:20:39 am        141
ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានជម្លៀសមនុស្សជាង ៤.០០០នាក់នៅក្នុងតំបន់ អូរ៉េនប៊ើក(Orenburg)ក្បែរព្រំដែនរបស់ប្រទេស កាហ្សាក់ស្ថាន ដោយសារទឹកជំនន់ បន្ទាប់ពីបាក់ទំនប់ទឹក។ការិយាល័យអភិបាលខេត្ត អូរ៉េនប៊ើក បាននិយាយកាលពីចុងសប្ដាហ៍នេះថា មនុស្សចំនួន ៤.២០៨នាក់ រួមទាំងកុមារចំនួន១.០១៩នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ហើយផ្ទះសម្បែងប្រជាពលរដ្ឋ ជាង ២.៥០០ខ្នង ត្រូវបានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីបាក់ទំនប់វារីអគ្គិសនី កាលពីថ្ងៃសុក្រ ទី៥មេសា ក្រោយមានភ្លៀងធ្លាក់ខ្លាំង។ អភិបាលក្រុង លោក ដេនីស ផាស្ល័រ (Denis Pasler) បាននិយាយថា ទឹកជំនន់បានឈានដល់ កម្រិតធ្ងន់ធ្ងរបំផុត ដោយបន្ថែមថា ស្ថានភាពពិតជាលំបាក ជាពិសេសនៅក្នុងទីក្រុង អស (Orsk) ជាទីក្រុងជាប់ព្រំដែន ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ២៣០.០០០នាក់ ។ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថាមនុស្សប្រហែល ២.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេនៅក្នុងទីក្រុង អស (Orsk)តែមួយគត់ ។ ទីក្រុងនេះ មានទីតាំងនៅតំបន់ អូរ៉េនប៊ើក (Orenburg) នៃភ្នំអ៊ូរ៉ាល់(Ural) ។ប៉ុន្តែក្រុមអាជ្ញាធរបាននិយាយថា ស្ថានភាពលំបាកនៅទូទាំងតំបន់ ហើយបានព្រមានពីកម្រិតទឹកដ៏គ្រោះថ្នាក់នៅលើទន្លេ អ៊ូរ៉ាល់ (Ural) នៅក្នុងទីក្រុងសំខាន់ អូរ៉េនប៊ើក (Orenburg)៕

មនុស្សពីរនាក់ស្លាប់ និងប្រាំពីរនាក់ រងរបួសក្នុងការបាញ់ប្រហារនៅក្លិបកម្សាន្តម៉ាទីនី ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក

2024/04/07 09:17:23 am        95
នគរបាលបាននិយាយថា មនុស្សពីរនាក់បានស្លាប់ និង៧ នាក់បានរងរបួស រួមទាំងមន្រ្តីនគរបាលម្នាក់ផងដែរ អំឡុងការបាញ់ប្រហារនៅក្លិបកម្សាន្តម៉ាទីនី (martini bar) ក្នុងទីក្រុង Doral រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសៅរ៍ ៦ មេសា។ ការបាញ់ប្រហារនេះ បានកើតឡើងបន្ទាប់ពីមានការឈ្លោះប្រកែកគ្នា ហើយបុគ្គលម្នាក់បានដកអាវុធ រួចបាញ់សម្លាប់សន្តិសុខម្នាក់ ដែលបានឃាត់សកម្មភាពរបស់ខ្មាន់កាំភ្លើងរូបនោះ។ នគរបាលបាននិយាយថា មនុស្សប្រាំមួយនាក់ដែលត្រូវបានគេបាញ់នោះ គឺជាអ្នកឈរមើលហេតុការណ៍ ហើយនគរបាលម្នាក់ត្រូវបានបាញ់ចំជើង។ពុំទាន់មានការបញ្ជាក់ពីអត្តសញ្ញាណរបស់ជនដៃដល់នៅឡើយទេ។យោងតាមវិទ្យាស្ថាន វាស់ស្ទង់និងការវាយតម្លៃសុខភាព នៅសាកលវិទ្យាល័យវេជ្ជសាស្រ្តវ៉ាស៊ីនតោន ( Washington School of Medicine) សហរដ្ឋអាមេរិក មានកម្រិតខ្ពស់បំផុតនៃអំពើហិង្សាដោយអាវុធក្នុងចំណោមប្រទេសមានប្រាក់ចំណូលខ្ពស់ ដែលមានប្រជាជនលើសពី១០ លាននាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin ផ្ញើសារជូនពរខួប​កំណើតទៅ​លោក Trump​ ដោយសរសើរ​ជាបុគ្គល​​ត្រចះត្រចង់​ និងអស្ចារ្យ​
06/15/2026 05:06 PM
ក្រសួងសុខាភិបាល៖ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់កើនឡើងជាង ៣,៧៨០នាក់
06/15/2026 05:06 PM
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD
06/15/2026 05:06 PM
ក្រុមហ៊ុនផលិត និងសហជីពព្រមានថា អង់គ្លេសកំពុងបាត់បង់ការងារនៅបរទេស ដោយសារតែតម្លៃថាមពលខ្ពស់
06/15/2026 05:06 PM
មេដឹកនាំ G7 ជួបប្រជុំ​នៅបារាំង បន្ទាប់ពី​អាមេរិក និងអ៊ីរ៉ង់ ប្រកាសពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម
06/15/2026 05:06 PM
តារាចម្រៀងអាមេរិក Oliver Tree ស្ថិតចំណោមមនុស្សស្លាប់ ៦នាក់ ក្នុងហេតុការណ៍ឧទ្ធម្ភាគចក្របុកគ្នានៅប្រេស៊ីល
06/15/2026 05:06 PM
ប្រជាជនអ៊ីរ៉ង់ មានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នជុំវិញទស្សនវិស័យសម្រាប់កិច្ចព្រមព្រៀងយូរអង្វែង
06/15/2026 05:06 PM
ការវិភាគ៖ លោក Trump ទុកផ្នែកលំបាក​ៗ​ទៅ​​ពេល​ក្រោយ​​ នៅក្នុង​​​កិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/15/2026 05:06 PM
ស្ថានទូតអ៊ីរ៉ង់ប្រចាំទុយនីស៊ី បង្ហាញពីតួនាទីរបស់ប្រទេសប៉ាគីស្ថានក្នុងដំណើរការកិច្ចព្រមព្រៀង
06/15/2026 04:06 PM
កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ បង្ហាញពីការបរាជ័យផ្ទាល់ខ្លួនរបស់លោក Netanyahu
06/15/2026 04:06 PM