អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង

សន្តិសុខ និង សង្គម

ប៉ាគីស្ថាន កត់ត្រាចំនួនការវាយប្រហារអត្តឃាតខ្ពស់បំផុត ក្នុងពេលមួយទសវត្សរ៍

2023/12/26 01:02:21 pm        124
ប្រទេសប៉ាគីស្ថាន នៅឆ្នាំនេះបានមើលឃើញចំនួនខ្ពស់បំផុតនៃការវាយប្រហារអត្តឃាតនៅទូទាំងប្រទេសក្នុងរយៈពេលមួយទសវត្សរ៍មកនេះ នេះបើយោងតាមក្រុមអ្នកគិតដែលមានមូលដ្ឋាននៅទីក្រុង អ៊ីស្លាម៉ាបាដ (Islamabad) បាននិយាយកាលពីថ្ងៃច័ន្ទ (២៥ ធ្នូ)។ការវាយប្រហារអត្តឃាតសរុបចំនួន ២៩ករណីបានកើតឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤ ជាឆ្នាំដែលការបំផ្ទុះអត្តឃាតចំនួន ៣០ករណីត្រូវបានរាយការណ៍ នេះបើយោងតាមរបាយការណ៍ស្ថិតិដែលចេញផ្សាយដោយវិទ្យាស្ថានប៉ាគីស្ថានសម្រាប់ការសិក្សាអំពីជម្លោះ និងសន្តិសុខ (PICSS)។យ៉ាងហោចណាស់មនុស្ស ៣២៩នាក់បានស្លាប់ និងមនុស្ស ៥៨២នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារអត្តឃាតនៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងឆ្នាំ២០២៣នេះ។ ការវាយប្រហារអត្តឃាតបានកើនឡើងចំនួន ៩៣ភាគរយនៅឆ្នាំនេះធៀបនឹងឆ្នាំ២០២២ ចំណែកឯអ្នកស្លាប់កើនឡើងចំនួន ២២៦ភាគរយ និងរបួសកើនឡើង ១០១ភាគរយ។របាយការណ៍នោះបានបន្ថែមថា ការវាយប្រហារភេរវកម្មសរុបចំនួន ៦២៣ករណីត្រូវបានរាយការណ៍នៅឆ្នាំនេះ បើធៀបនឹងតួលេខ ៣៨០ករណីក្នុងឆ្នាំ២០២២។ របាយការណ៍បានបន្ថែមថា បុគ្គលិកសន្តិសុខប្រហែល ១៥៧នាក់ ត្រូវបានសម្លាប់ និងចំនួន ៣៤០នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនោះដោយមនុស្សចំនួន ១៣០នាក់បានស្លាប់ និងមនុស្ស ២៤២នាក់រងរបួសសម្រាប់ជនស៊ីវិល៕

អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីនៅទួរគី កាន់ទុក្ខដល់ជនរងគ្រោះ ខណៈឆ្នាំថ្មីខិតជិតមកដល់

2023/12/26 12:57:50 pm        135
ពិធីបុណ្យដើម្បីស្វាគមន៍ឆ្នាំថ្មីគឺអាចនឹងមិនសូវមានភាពរីករាយនោះទេនៅក្នុងខេត្ត ហាតាយ (Hatay) នៃប្រទេសទួរគី ខណៈអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសកាលពីខែកុម្ភៈ ឆ្នាំនេះនៅតែកាន់ទុក្ខជនរងគ្រោះនិងអ្នកបាត់ខ្លួន។កាលពីថ្ងៃទី០៦ ខែកុម្ភៈ គ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានវាយប្រហារផ្នែកភាគខាងត្បូងនៃប្រទេសទួរគី ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបណ្ដាលឲ្យអគាររាប់មិនអស់ដួលរលំ។ ខេត្តហាតាយ ដែលមានប្រវត្តិដ៏យូរលង់ និងមានសារីរិកធាតុវប្បធម៌ដ៏សម្បូរបែប គឺជាខេត្តមួយក្នុងចំណោមខេត្តរបស់ប្រទេសទួរគី ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏ធំនោះ។នៅក្នុងភូមិតូចមួយឈ្មោះថា វាគីហ្វ្លី (Vakifli) ក្នុងខេត្តហាតាយ អ្នកស្រុកជាច្រើនឥឡូវនេះនៅតែស្នាក់នៅក្នុងខ្ទមតូចៗ ខណៈដែលផ្ទះថ្មជាច្រើននៅក្នុងភូមិត្រូវបានខូចខាតអំឡុងពេលរញ្ជួយដី។ ពួកគេបាននិយាយថា ការប្រារព្ធពិធីចូលឆ្នាំនៅក្នុងភូមិសម្រាប់រដូវវិស្សមកាលឆ្នាំនេះនឹងមានលក្ខណៈតិចតួចមិនធំដុំនោះទេ។ សម្រាប់មនុស្សជាច្រើននៅខេត្តហាតាយ ភាពសោកសៅនៃការរញ្ជួយដីកំពុងបញ្ចេញស្រមោលនៅរដូវវិស្សមកាលនេះ៕

ពលរដ្ឋអ៊ីស្រាអែល ប្រមូលផ្ដុំគ្នាទាមទារឲ្យរដ្ឋាភិបាលសង្រ្គោះចំណាប់ថ្នូរបន្ទាប់ពីក្រុមហាម៉ាស បដិសេធកិច្ចព្រមព្រៀម

2023/12/26 12:30:20 pm        85
ក្រុមគ្រួសារនៃចំណាប់ថ្នូរអ៊ីស្រាអែល ដែលក្រុមហាម៉ាសបានចាប់ខ្លួន បានប្រមូលផ្តុំគ្នានៅច្រកទ្វារសំខាន់នៃក្រសួងការពារជាតិអ៊ីស្រាអែល ក្នុងទីក្រុង តែលអាវីវ (Tel Aviv) កាលពីថ្ងៃច័ន្ទ (២៥ ធ្នូ) ដើម្បីរង់ចាំគណៈរដ្ឋមន្ត្រីសន្តិសុខក្នុងក្តីសង្ឃឹមថានឹងបញ្ឈប់រថយន្តរបស់ពួកគេ ហើយអង្វរសុំឲ្យជួយសង្រ្គោះមនុស្សជាទីស្រលាញ់របស់ខ្លួន បន្ទាប់ពីដឹងថាក្រុមហាម៉ាស បានបដិសេធកិច្ចព្រមព្រៀងចំណាបថ្នូរ។ក្រុមបាតុករបានដាក់នាឡិកាដីខ្សាច់ដែលសន្មត់ថាពេលវេលាកំពុងជិតអស់សម្រាប់ចំណាប់ថ្នូរម្នាក់ៗដែលស្ថិតនៅក្នុងការចាប់ខ្លួនរបស់ក្រុមហាម៉ាស។ ក្រុមបាតុករបាននិយាយថា «យើងនឹងប្រាប់លោកនាយករដ្ឋមន្ត្រីថា លោកជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនៅថ្ងៃទី០៧ ខែតុលា ហើយលោកត្រូវតែនាំចំណាប់ថ្នូរត្រឡប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ខណៈដែលក្រុមហាម៉ាស បានបដិសេធកិច្ចព្រមព្រៀងចំណាប់ថ្នូរនេះ ពួកយើងចង់ដឹងថាតើអ៊ីស្រាអែលមានផែនការអ្វីបន្ទាប់ទៀត»។ក្រុមហាម៉ាស និងក្រុមអ៊ីស្លាមសម្ព័ន្ធមិត្ត ជីហាត ដែលក្រុមទាំងពីរបានស្បថថាមិនអត់ឱនចំពោះការបំផ្លាញរបស់អ៊ីស្រាអែល ត្រូវបានគេជឿថាកំពុងចាប់ចំណាប់ថ្នូរជាង ១០០នាក់ក្នុងចំណោមមនុស្ស ២៤០នាក់ ដែលពួកគេចាប់បានក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី០៧ ខែតុលា ឆ្លងកាត់ទីប្រជុំជនអ៊ីស្រាអែល។ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់តំបន់ហ៊ុមព័ទ្ធមួយនេះ។ យោងតាមក្រុមអាជ្ញាធរនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឱ្យដឹងថា មនុស្សជិត ២០.៧០០នាក់ ត្រូវបានសម្លាប់រួមទាំងមនុស្ស ២៥០នាក់ស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕

ទឹកជំនន់បង្ខំឲ្យមនុស្សជិត១ម៉ឺននាក់នៅម៉ាឡេស៊ី ជម្លៀសខ្លួននិងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់

2023/12/26 12:24:56 pm        66
ទឹកជំនន់បានបង្ខំឲ្យមនុស្ស ៩.៩៦៧នាក់ ក្នុងប្រទេសម៉ាឡេស៊ី ត្រូវជម្លៀសខ្លួនគិតត្រឹមថ្ងៃច័ន្ទ (២៥ ធ្នូ) បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។ យោងតាមនាយកដ្ឋានសុខុមាលភាពសង្គមរបស់ប្រទេសនេះបានឱ្យដឹងថា អ្នកដែលត្រូវបានជម្លៀសទាំងនោះត្រូវបានគេដាក់ឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលសម្រាលបន្ទុកទឹកជំនន់ចំនួន ១២១ទីតាំងនៅក្នុងរដ្ឋចំនួនបួន។ជាមួយគ្នានោះដែរ អធិការរងនគរបាលស្រុក ផាសឺ ម៉ាស (Pasir Mas) លោក ស៊ុបនីក អាមីនុដឌីន រ៉ាចាអាបឌុលឡាហ្វ (Supt Nik Aminuddin Raja Abdullah) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ខណៈដែលម្នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងទឹកជំនន់ក្នុងរដ្ឋ ខេឡានតាន (Kelantan)។នាយកដ្ឋានឧតុនិយមបានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ដោយសារខ្យល់មូសុងឦសាន ដែលជាធម្មតាអូសបន្លាយពីខែតុលា ដល់ខែមីនា ជាមួយនឹងខ្យល់បក់ខ្លាំង និងកំណើនទឹកសមុទ្រដែលរំពឹងទុក នៅក្នុងរដ្ឋភាគខាងជើង និងឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕

អង្គការសុខភាពពិភពលោក៖ មន្ទីរពេទ្យ Shifa តំបន់ហ្កាហ្សា «ជាករណីទុក្ខវេទនាទាំងស្រុង»

2023/12/26 11:59:37 am        104
អង្គការសុខភាពពិភពលោក (WHO) និងដៃគូនានា បានទៅសួរសុខទុក្ខ និងផ្តល់គ្រឿងផ្គត់ផ្គង់ដល់មន្ទីរពេទ្យ Al-Shifa និងបានទៅពិនិត្យមើលមន្ទីរពេទ្យចំនួនបីផ្សេងទៀតនៅតំបន់ហ្កាហ្សា តាមក្បួនរថយន្តជាច្រើន ក្នុងពេលមានទិដ្ឋភាពនៃភាពអស់សង្ឃឹម និងសេចក្តីត្រូវការខ្លាំង។យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា មន្ទីរពេទ្យ Al-Shifa ធ្លាប់ជាមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្កាហ្សា ប៉ុន្តែជម្លោះឥតឈប់ឈរ និងចំនួនអ្នករងរបួសច្រើន បានធ្វើឱ្យសមត្ថភាពមន្ទីរពេទ្យនេះធ្លាក់ចុះខ្សោយ។លោក Sean Casey អ្នកសម្របសម្រួលក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានពណ៌នាពីទីកន្លែងកើតហេតុ ដោយនិយាយថា គ្រូពេទ្យ និងគិលានុបដ្ឋាយិកា កំពុងប្រញាប់ប្រញាល់ ខណៈប្រជាជនកំពុងស្រែកយំ ពួកគេត្រូវការឈាមសម្រាប់កូនប្រុសស្រីរបស់ពួកគេដែលអាចនឹងស្លាប់។អ៊ីស្រាអែល បានបដិសេធការដាក់គោលដៅទៅលើជនស៊ីវិល ក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅហ្កាហ្សា និងបានចោទប្រកាន់ក្រុមហាម៉ាសថា បានសាងសង់ផ្លូវរូងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងតំបន់ជនស៊ីវិលដែលមានប្រជាជនរស់នៅច្រើន។ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម ជាសម្ព័ន្ធមិត្តសកម្មប្រយុទ្ធ ដែលក្រុមទាំងពីរនេះបានស្បថចំពោះការបំផ្លាញអ៊ីស្រាអែល ត្រូវបានគេជឿថាកំពុងចាប់ចំណាប់ថ្នូរជាង ១០០នាក់ក្នុងចំណោម ២៤០ នាក់ដែលពួកគេចាប់ទៅ ក្នុងអំឡុងពេលការវាយសម្រុកចូលកាលពីថ្ងៃទី ៧ ខែតុលា ឆ្លងកាត់ក្រុងនានារបស់អ៊ីស្រាអែល ដែលនៅពេលនោះបានសម្លាប់មនុស្ស ១.២០០ នាក់។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅស៊ីរី សម្លាប់សមាជិកជាន់ខ្ពស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់

2023/12/26 11:54:05 am        131
ប្រភពពីសន្តិសុខចំនួនបី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅខាងក្រៅរដ្ឋធានីដាម៉ាស(Damascus) របស់ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ បានសម្លាប់ទីប្រឹក្សាជាន់ខ្ពស់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ប្រភពនានា បានប្រាប់សារព័ត៌មានរ៉យទ័រថា ទីប្រឹក្សាដែលគេស្គាល់ឈ្មោះថា សាយយ៉េត រ៉ាហ្សី មូសាវី(Sayyed Razi Mousavi) ជាអ្នកទទួលខុសត្រូវក្នុងការសម្របសម្រួលសម្ព័ន្ធភាពយោធារវាងស៊ីរី និងអ៊ីរ៉ង់។ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ បានអាក់ខានការផ្សាយព័ត៌មានជាប្រចាំរបស់ខ្លួន ដើម្បីប្រកាសថា លោក Mousavi ត្រូវបានសម្លាប់ ដោយចាត់ទុកលោកថា ជាទីប្រឹក្សាចាស់ទុំបំផុតម្នាក់របស់កងឆ្មាំនេះ នៅក្នុងប្រទេសស៊ីរី។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា ការធ្វើឃាតលោក Mousavi បង្ហាញពីភាពទន់ខ្សោយរបស់អ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានដកស្រង់សម្តីលោក Raisi ដែលនិយាយថា ទង្វើនេះគឺជាសញ្ញាមួយបង្ហាញពីការខកចិត្ត និងភាពទន់ខ្សោយរបស់របបអ៊ីស្រាអែល នៅក្នុងតំបន់ ដែលប្រទេសនេះនឹងទទួលនូវទង្វើរដែលខ្លួនបានប្រព្រឹត្ត។ ឆ្មាំបដិវត្តន៍បាននិយាយថា អ៊ីស្រាអែលនឹងរងការលំបាក ចំពោះការសម្លាប់លោក Mousavi ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយត្រីរ បស់កងឆ្មាំបដិវត្តន៍។ ទន្ទឹមនឹងនេះ ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន បានថ្កោលទោសការសម្លាប់លោក Mousavi ថាជា ទង្វើដ៏កំសាក ដោយនិយាយថាលោកបានមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការតស៊ូក្នុងតំបន់ ព្រមទាំងពលរដ្ឋប៉ាឡេស្ទីន និងបុព្វហេតុរបស់ពួកគេ។

មនុស្សរាប់ពាន់នាក់ តវ៉ានៅទីក្រុង Belgrade ជុំវិញលទ្ធផលបោះឆ្នោតនៅស៊ែរប៊ី

2023/12/26 11:49:22 am        214
ប្រជាជនស៊ែរប៊ីរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅរដ្ឋធានីប៊ែលក្រាដ(Belgrade) កាលពីថ្ងៃចន្ទ ដើម្បីតវ៉ាចំពោះលទ្ធផលនៃការបោះឆ្នោត ដែលអ្នកអង្កេតការណ៍អន្តរជាតិបាននិយាយថា អយុត្តិធម៌។ ក្រុមនិស្សិតបានបិទផ្លូវជាច្រើនកន្លែង នៅខាងក្រៅអគារក្រសួងនានាដោយគប់វត្ថុជាច្រើន និងស្រែកថា «បង្ហាញបញ្ជីសន្លឹកឆ្នោត»។យោងតាមលទ្ធផលបឋមរបស់គណៈកម្មាធិការបោះឆ្នោតរដ្ឋ បានឲ្យដឹងថា ក្រុមអ្នកតវ៉ា កំពុងទាមទារឱ្យមានការត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតសភាមុនអាណត្តិ ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ បានមើលឃើញគណបក្សជឿនលឿនស៊ែរប៊ី (SNS) បានគ្រប់គ្រងអំណាចដោយមានសំឡេងឆ្នោតជាង ៤៦ភាគរយ។បេសកកម្មអង្កេតការណ៍អន្តរជាតិ បាននិយាយថាគណបក្សជឿនលឿនស៊ែរប៊ី (SNS) ទទួលបានអត្ថប្រយោជន៍ដោយអយុត្តិធម៌ តាមរយៈការលំអៀងប្រព័ន្ធផ្សព្វផ្សាយ ឥទ្ធិពលមិនត្រឹមត្រូវរបស់ប្រធានាធិបតី លោក Aleksandr Vucic និងភាពមិនប្រក្រតីនៃការបោះឆ្នោត ដូចជាការទិញសន្លឹកឆ្នោតជាដើម។ លោក Vucic បាននិយាយថា ការបោះឆ្នោតមានភាពយុត្តិធម៌ ហើយអាជ្ញាធរបានបដិសេធនូវភាពមិនប្រក្រតីណាមួយ។នគរបាលនិយាយថា មនុស្ស ៣៨នាក់ ត្រូវបានឃុំខ្លួន ហើយនគរបាល ៨នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា។ កាលពីថ្ងៃចន្ទ ក្រុមបាតុករ បានដើរដង្ហែបាតុកម្មទៅកាន់ប៉ុស្តិ៍នគរបាលធំ ជាកន្លែងដែលពួកគេជឿថា អ្នកដែលត្រូវបានចាប់ខ្លួនដោយនគរបាលកំពុងត្រូវបានឃុំខ្លួននៅទៅនោះ។ ក្រុមបាតុករដែលដឹកនាំដោយសម្ព័ន្ធឆ្វេងនិយមស៊ែរប៊ីប្រឆាំងអំពើហឹង្សា បានបង្ហាញជំនឿតិចតួចលើស្ថាប័នរបស់ប្រទេស ហើយបានអំពាវនាវឱ្យលុបចោលលទ្ធផលការបោះឆ្នោត។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានជំរុញឱ្យប្រទេសស៊ែរប៊ី ដោះស្រាយកង្វល់អំពីដំណើរការបោះឆ្នោតរបស់ខ្លួន បន្ទាប់ពីការវាយតម្លៃដោយអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ដែលបានរកឃើញបញ្ហានីតិវិធី។

សហរដ្ឋអាមេរិកសងសឹកនៅអ៊ីរ៉ាក់ បន្ទាប់ពីទាហានអាមេរិក បីនាក់រងរបួសក្នុងការវាយប្រហារ

2023/12/26 11:39:51 am        103
ក្រុមមន្ត្រីបាននិយាយថា យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសសងសឹកកាលពីថ្ងៃចន្ទនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនកាលពីថ្មីៗនេះ ដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ដែលបានបណ្ដាលឱ្យសមាជិកកងទ័ពអាមេរិកម្នាក់រងរបួសធ្ងន់ និងពីរនាក់ផ្សេងទៀតរងរបួសស្រាល។ ការប៉ះទង្គិចគ្នាទៅវិញទៅមក គឺជាការបង្ហាញចុងក្រោយបំផុតអំពីរបៀបដែលសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងរាលដាលពាសពេញមជ្ឈិមបូព៌ា ដោយបង្កើតភាពចលាចលដែលបានប្រែក្លាយទាហានអាមេរិកនៅមូលដ្ឋានទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ទៅជាគោលដៅវាយប្រហារ។ ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅអ៊ីរ៉ាក់ និងស៊ីរី ប្រឆាំងនឹងយុទ្ធនាការរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ហើយចាត់ទុកអាមេរិក ជាផ្នែកមួយ នៃអ្នកទទួលខុសត្រូវចំពោះសង្រ្គាមនេះ។ យោធាអាមេរិកបាននិយាយថា តាមការណែនាំរបស់លោកប្រធានាធិបតី Joe Biden យោធាអាមេរិក បានបើកការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់នៅម៉ោង ១:៤៥នាទីម៉ោងសកល ដែលទំនងជាបានសម្លាប់ ក្រុមសកម្មប្រយុទ្ធ កាថេប ហេសបូឡា ( Kataib Hezbollah)មួយចំនួន និងកម្ទេចកន្លែងជាច្រើនដែលប្រើប្រាស់ដោយក្រុមនេះ ។ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយលោកឧត្តមសេនីយ មៃឃើល អ៊ីរីក គូរីឡា (Michael Erik Kurilla)ប្រមុខបញ្ជាការកណ្តាលអាមេរិកបាននិយាយថា ការវាយប្រហារទាំងនេះមានគោលបំណង ទទួលខុសត្រូវ ចំពោះបញ្ហាទាំងនោះ ដែលទទួលខុសត្រូវដោយផ្ទាល់ចំពោះការវាយប្រហារ លើកងកម្លាំងចម្រុះ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី និងធ្វើឱ្យប៉ះពាល់សមត្ថភាពរបស់ពួកគេក្នុងការបន្តការវាយប្រហារ។ យើងនឹងការពារកងកម្លាំងរបស់យើងជានិច្ច៕

មនុស្សរាប់ម៉ឺននាក់រងគ្រោះ ខណៈទឹកជំនន់បានវាយប្រហារភាគខាងត្បូងប្រទេសថៃ

2023/12/26 11:35:54 am        104
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ ២៥ ធ្នូ ថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់នៅភាគខាងត្បូងដាច់ស្រយាលរបស់ប្រទេសថៃ ដោយផ្លូវថ្នល់ និងផ្លូវរថភ្លើងមួយចំនួនត្រូវបានបង្ខំឱ្យបិទ មិនឲ្យធ្វើចរាចរណ៍។ សាលារៀនយ៉ាងហោចណាស់រាប់សិបនៅក្នុងខេត្តយ៉ាឡា(Yala)និងខេត្តណារ៉ាធីវ៉ាត់(Narathiwat) ត្រូវបានបង្ខំឱ្យបិទ ស្របពេលវីដេអូពីតំបន់ បានបង្ហាញឱ្យឃើញលំនៅឋាន និងហាងនានាត្រូវបានជន់លិចដោយទឹកពណ៌ត្នោត ហើយអ្នកស្រុកកំពុងស្នាក់នៅទីទួលមានសុវត្ថិភាព។ ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កបញ្ហានៅសមុទ្រផងដែរ ក្នុងនោះ មានទូកយ៉ាងហោចណាស់៧គ្រឿង បានលិចនៅក្នុងឈូងសមុទ្រថៃ និងសមុទ្រ អានដាម៉ាន់ (Andaman) ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក។ក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ព្រះរាជាណាចក្រនេះ បាននិយាយថា ការជន់លិចផ្លូវមានន័យថារថភ្លើងដែលធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងទៅកាន់ព្រំដែនម៉ាឡេស៊ីបានឈប់នៅខេត្តយ៉ាឡា (Yala ចម្ងាយ) ចម្ងាយ១០០ គីឡូម៉ែត្រ។ក្រុមអាជ្ញាធរបានព្រមានឲ្យប្រជាពលរដ្ឋក្នុងខេត្តនេះត្រៀមខ្លួនជម្លៀសចេញ ប្រសិនបើទឹកជំនន់មានសភាពកាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ៕

បុគ្គលិកជំនួយរបស់UN៖ មានកន្លែងតិចតួចសម្រាប់ជនភៀសខ្លួនហ្កាហ្សា ដើម្បីទៅជ្រកកោន

2023/12/26 11:32:14 am        96
មេដឹកនាំក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើតាមការបញ្ជាជម្លៀសរបស់កងទ័ពអ៊ីស្រាអែល និងស្វែងរកសុវត្ថិភាព នៅក្នុងតំបន់ដែលបានកំណត់ ដោយយល់ឃើញថា មានកន្លែងទំនេរតិចតួច នៅក្នុងដែនដីដែលមានប្រជាជនរស់នៅច្រើន។អ្នកស្រី Gemma Connell ដែលត្រូវបានដាក់ឲ្យបំពេញការងារនៅតំបន់ហ្កាហ្សាអស់រយៈពេលជាច្រើន សប្តាហ៍ ឥឡូវនេះ បានពណ៌នាអំពីអ្វីដែលអ្នកស្រីហៅថា «ក្តារអុកមនុស្ស» ដែលមនុស្សរាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅជាច្រើនដងរួចមក ហើយកំពុងរត់ម្តងទៀត ហើយមិនមានការធានាថា គោលដៅ នឹងមានសុវត្ថិភាពនោះទេ។សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អ៊ីស្រាអែល ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស អស់រយៈពេលជាច្រើនសប្តាហ៍ បានគាបសង្កត់អ៊ីស្រាអែលឲ្យចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយកំណត់តំបន់សុវត្ថិភាព និងការឈូសឆាយផ្លូវមនុស្សធម៌សម្រាប់ប្រជាជនក្នុងការរត់គេចខ្លួន។អ្នកស្រី Connell ដែលបានទៅលេងសង្កាត់ Deir al-Balah នៅកណ្តាលតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ បាននិយាយថា៖«មនុស្សបានធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងជាមួយនឹងពូក និងរបស់របរទាំងអស់របស់ពួកគេនៅក្នុងរថយន្តវ៉ែន និងក្នុងរថយន្តដឹកទំនិញ និងក្នុងរថយន្តតូចៗ ដើម្បីព្យាយាម និងស្វែងរកកន្លែងដែលមានសុវត្ថិភាព»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ
06/01/2026 03:06 PM
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣ នៅក្រុងប៉ោយប៉ែតលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ១៥២នាក់
06/01/2026 03:06 PM
យោធាគូវ៉ែត៖ ប្រព័ន្ធ​ការពារដែនអាកាសស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូន​របស់សត្រូវ
06/01/2026 03:06 PM
PSG អបអរពាន Champions League នៅទីក្រុងប៉ារីសក្រោយឈ្នះ Arsenal
06/01/2026 03:06 PM
ប្រធានគណៈកម្មាធិការយោធា៖ សមាជិក NATO អាចដើរតួនាទីក្នុងការបើកច្រកសមុទ្រហ័រមូស
06/01/2026 03:06 PM
អ៊ុយក្រែនច្រានចោលការអះអាងរបស់ក្រុងមូស្គូដែលថា រោងចក្រនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវវាយប្រហារដោយដ្រូន
06/01/2026 03:06 PM
ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​បង្កើត​ឱកាស​ការងា​រ និង​ជំរុញ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​កាន់​តែ​រស់​រវើក​
06/01/2026 03:06 PM
ការវាយប្រហារដោយយានដ្រូនបានសម្លាប់មនុស្សជិត ៧០ នាក់ នៅតំបន់ KORDOFAN នៃប្រទេស ស៊ូដង់
06/01/2026 03:06 PM
សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
06/01/2026 03:06 PM
IAEA ជំរុញបញ្ឈប់ការវាយប្រហាររោងចក្រនុយក្លេអ៊ែរ ដើម្បីបញ្ចៀសហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ
06/01/2026 03:06 PM