អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង

សន្តិសុខ និង សង្គម

ប្រទេសចិនព្រមានថា បំណែកសំណល់នៃយានចម្លង អាចនឹងប៉ះពាល់ដល់សមុទ្រចិនខាងត្បូង

2023/12/26 11:25:50 am        87
ប្រទេសចិនបានព្រមានថា បំណែកសំណល់នៃយានចម្លងអាចនឹងប៉ះពាល់ដល់តំបន់មួយនៅសមុទ្រចិនខាងត្បូងនៅថ្ងៃអង្គារនេះ បន្ទាប់ពីការដាក់ពង្រាយលើកទី៦ នៃយានយន្តសម្រាប់បាញ់បង្ហោះដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនកាលពី ១១ ថ្ងៃមុន។ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រចិន បាននិយាយថា បំណែកសំណល់នៃយានចម្លង ដែលជាទូទៅឆេះនៅក្នុងបរិយាកាសនៅពេលចូលឡើងវិញ ត្រូវបានគេរំពឹងថានឹងធ្លាក់ក្បែរឆ្នេរសមុទ្រនៃខេត្តកោះ ហៃណាន (Hainan) របស់ប្រទេសចិន ចន្លោះម៉ោង ១១:០០នាទី ព្រឹក ដល់ថ្ងៃត្រង់ ម៉ោ៤សកល។ ប្រទេសចិនបានបាញ់បង្ហោះយានចម្លង Long March 5 កាលពីថ្ងៃទី ១៥ខែធ្នូ ចេញពីទីតាំងបាញ់បង្ហោះយាន វ៉េនឆាង(Wenchang) ក្នុងខេត្ត ហៃណាន (Hainan) ជាការបាញ់បង្ហោះលើកទី ៦នៃប្រភេទយានចម្លង ចាប់តាំងពីការហោះហើរលើកដំបូងក្នុងឆ្នាំ២០១៦ ។ យានចម្លង Long March 5B ធ្លាប់ត្រូវបានប្រើដើម្បីបាញ់បង្ហោះការស៊ើបអង្កេតរបស់ប្រទេសចិនទៅកាន់ភពព្រះអង្គារ និងម៉ូឌុលនៃស្ថានីយអវកាសរបស់ខ្លួនផងដែរ។ ក្នុងការបាញ់បង្ហោះកាលពីឆ្នាំ ២០២១នៃយានចម្លង Long March 5B បណ្តាលឱ្យមានក្ដីបារម្ភខ្លាំងជាពិសេសដោយសារតែការរំពឹងទុកអំពីទីកន្លែងដែលសំណល់នឹងធ្លាក់។កាលពីឆ្នាំ ២០២០ បំណែកសំណល់ ពី យានចម្លង Long March 5B បានធ្លាក់លើប្រទេសកឌីវ័រ (Ivory Coast) ដោយបានបំផ្លាញអគារជាច្រើន។បេសកកម្ម Long March 5 នៅដើមខែនេះ បានបាញ់បង្ហោះដោយជោគជ័យ នូវអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ហៅថាជា ផ្កាយរណបអុបទិកដែលមានសញ្ញាពីចម្ងាយក្នុងគន្លងខ្ពស់។ យានដ៏មានឥទ្ធិពលនេះ ជាធម្មតាត្រូវបានប្រើប្រាស់ដើម្បីបាញ់បង្ហោះចំនួនបន្ទុកដ៏ធំ៕

ជំងឺកូវីដនិងជំងឺផ្តាសាយកើនឡើងខ្លាំងនៅអាមេរិក ស្របពេលថ្ងៃឈប់សម្រាក ខណៈបង្កកំណើនហានិភ័យសុខភាព

2023/12/26 11:03:56 am        97
សហរដ្ឋអាមេរិក បានមើលឃើញករណីជំងឺគ្រុនផ្តាសាយ និងជំងឺកូវីដ១៩ កើនឡើងយ៉ាងខ្លាំងស្របពេលថ្ងៃឈប់សម្រាក ហើយក្រុមអ្នកជំនាញសុខភាពមានការព្រួយបារម្ភអំពីការកើនឡើងហានិភ័យសុខភាពដែលបណ្តាលមកពីការរីករាលដាលនៃជំងឺផ្លូវដង្ហើមក្នុងពេលដំណាលគ្នានេះ។ការកើនឡើងនៃជំងឺទាំងនេះបណ្តាលមកពីកត្តាជាច្រើន រួមទាំងការជួបជុំគ្នាក្នុងថ្ងៃសម្រាក ចំនួនបុគ្គលដែលមិនបានចាក់វ៉ាក់សាំងច្រើន និងការលេចចេញនូវវីរុសប្រភេទថ្មីដែលអាចចម្លងបានច្រើនជាងមេរោគកូរ៉ូណាពីមុន នេះបើយោងតាមអ្នកជំនាញសុខភាព។ទិន្នន័យចុងក្រោយបំផុតរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក CDC បានបង្ហាញថា សកម្មភាពជំងឺគ្រុនផ្តាសាយតាមរដូវមានការកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ហើយនៅតែបន្តកើនឡើងនៅក្នុងតំបន់ភាគច្រើននៃប្រទេសនេះ។ ទន្ទឹមនឹងនេះដែរ មេរោគឆ្លងកូរ៉ូណាប្រភេទថ្មី ជេអ៊ិនវ័ន (JN.1) កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសហរដ្ឋអាមេរិក ដោយក្លាយជាអ្នករួមចំណែកយ៉ាងសំខាន់ចំពោះករណីជំងឺកូវីដ១៩ ថ្មីនៅក្នុងប្រទេស។ក្រុមអ្នកជំនាញសុខភាពមានការព្រួយបារម្ភថា ការរីករាលដាលនៃជំងឺផ្លូវដង្ហើមក្នុងពេលដំណាលគ្នាអាចបង្កើនហានិភ័យនៃផលប៉ះពាល់យ៉ាងទូលំទូលាយដល់សុខភាពសាធារណៈ និងប្រព័ន្ធថែទាំសុខភាព ដោយជំរុញឱ្យសាធារណជនចាត់វិធានការបង្ការ រួមទាំងការចាក់វ៉ាក់សាំង និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសុខភាព ដើម្បីកាត់បន្ថយការរីករាលដាលនៃការឆ្លងមេរោគ និងលទ្ធផលជៀសវាងធ្ងន់ធ្ងរនៃមេរោគទាំងនេះ៕

ក្រសួងការបរទេសចិន៖ ហ្វីលីពីន គួរតែឈប់បន្តដំណើរដ៏ខុសឆ្គងភ្លាមៗ លើបញ្ហាសមុទ្រចិនខាងត្បូង

2023/12/26 10:59:46 am        84
បន្ទាប់ពីហ្វីលីពីន បានរំលោភលើអធិបតេយ្យភាពរបស់ចិន ម្តងហើយម្តងទៀត ហើយបានអូសទាញកងកម្លាំងនៅខាងក្រៅតំបន់ចូលទៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃច័ន្ទ (២៥ ធ្នូ) ថាប្រទេសអាស៊ីអាគ្នេយ៍មួយនេះគួរតែឈប់បន្តដំណើរដ៏ខុសឆ្គងនេះភ្លាមៗ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយកាលពីថ្ងៃច័ន្ទថា ការតាំងចិត្តរបស់ប្រទេសចិន នឹងមិនចុះខ្សោយឡើយដើម្បីការពារអធិបតេយ្យភាពទឹកដី និងសិទ្ធិ ព្រមទាំងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន បន្ទាប់ពីហ្វីលីពីន បានរំលោភលើអធិបតេយ្យភាពរបស់ចិន ម្តងហើយម្តងទៀត ផ្សព្វផ្សាយព័ត៌មានមិនពិត និងបានឃុបឃិតជាមួយកងកម្លាំងបរទេសដើម្បីបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង។អស់រយៈពេលជាច្រើនខែមកហើយ ហ្វីលីពីនបាននិងកំពុងបង្ករឿងលើតំបន់ថ្មប៉ប្រះទឹក រិនណៃ ចែវ (Ren'ai Jiao) និងបញ្ហាផ្សេងទៀត ព្រមទាំងអូសទាញកងកម្លាំងនៅខាងក្រៅតំបន់ចូលទៅក្នុងបញ្ហាទាំងនោះ។ លោកស្រី ម៉ៅ បានបន្ថែមថា ប្រទេសចិនត្រូវបានបង្ខំឲ្យស្ថិតនៅក្រោមកាលៈទេសៈទាំងនោះ ដើម្បីចាត់វិធានការចាំបាច់ ក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាទាំងនោះ ហើយទ្វារនៃកិច្ចសន្ទនារបស់ចិន លើបញ្ហាសមុទ្រចិនខាងត្បូងនេះនៅតែបើកចំហជានិច្ច៕

ចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីន ដោយសារសង្រ្គាមនៅតំបន់ហ្កាហ្សា កើនដល់ជាង ២០.៦០០នាក់

2023/12/26 10:50:41 am        51
ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃច័ន្ទ (២៥ ធ្នូ) ថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន ២០.៦៧៤នាក់ ត្រូវបានសម្លាប់ និងមនុស្សចំនួន ៥៤.៥៣៦នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដ៏តានតឹងដែលកំពុងបន្តចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។ ក្រសួងនេះបាននិយាយថាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ជនជាតិប៉ាឡេស្ទីនចំនួន ២៥០នាក់ បានស្លាប់នៅក្នុងប្រតិបត្តិការចំនួន ២៥ដងទាំងផ្លូវអាកាស និងជើងគោក ដែលបានចាប់ផ្តើមដោយកងកម្លាំងអ៊ីស្រាអែល នៅទូទាំងតំបន់ហ៊ុមព័ទ្ធនេះ។អាជ្ញាធរការបរទេសប៉ាឡេស្ទីន បានថ្កោលទោសអ៊ីស្រាអែល ចំពោះការមិនយកចិត្តទុកដាក់លើការអំពាវនាវរបស់អន្តរជាតិឱ្យបញ្ឈប់ការវាយលុករបស់យោធាប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន និងសម្រាប់ការរឹតបន្តឹងកងជីវពលតាំងលំនៅ។ទន្ទឹមនឹងនេះ អាជ្ញាធរការបរទេសនេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សេចក្ដីសម្រេចបទឈប់បាញ់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យត្រូវបានអនុម័ត ដើម្បីអនុញ្ញាតឱ្យមានការផ្តល់ជំនួយប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស និងធានាសន្តិសុខរបស់ជនស៊ីវិលប៉ាឡេស្ទីន៕

លោកស៊ីនវ៉ា៖ ក្រុមហាម៉ាស កំពុងប្រឈមនឹងការប្រយុទ្ធដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងអ៊ីស្រាអែល

2023/12/26 10:26:53 am        123
មេដឹកនាំក្រុមភេរវករ នៅតំបន់ហ្កាហ្សា បាននិយាយថា ក្រុមហាម៉ាសកំពុងប្រឈមមុខនឹងការប្រយុទ្ធដែលមិនធ្លាប់មានពីមុនមក ជាមួយអ៊ីស្រាអែល នៅក្នុងសារសាធារណៈលើកដំបូងរបស់ខ្លួន ចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា។លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលគេជឿថាជាមេគំនិតម្នាក់នៃការវាយប្រហារភេរវកម្មដ៏សាហាវលើអ៊ីស្រាអែល បានច្រានចោលលទ្ធភាពនៃការសម្របសម្រួល ដើម្បីបញ្ចប់សង្រ្គាមនេះ។លោកបាននិយាយនៅក្នុងលិខិតមួយ ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Al Jazeera កាលពីថ្ងៃចន្ទថា ក្រុមហាម៉ាស កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដ៏ឃោរឃៅ និងមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល ហើយកងទ័ពកាន់កាប់ បានទទួលរងការបាត់បង់ក្នុងជីវិតមនុស្ស និងខូចខាតសម្ភារៈបរិក្ខារ យ៉ាងធ្ងន់ធ្ងរ។លោកបានអះអាងមិនពិតថា កងកម្លាំងភេរវកម្មរបស់លោក បានសម្លាប់ទាហានអ៊ីស្រាអែលជាងមួយពាន់នាក់។ ចំណែកអ៊ីស្រាអែលបានបញ្ជាក់ថា ទាហាន ១៥៦នាក់ បានស្លាប់ នៅក្នុងប្រតិបត្តិការថ្មើរជើងនៅតំបន់ហ្កាហ្សា ។ទន្ទឹមនឹងនេះ ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលថា បានបើកការវាយប្រហារតាមអាកាសលើតំបន់ជាយក្រុងក្នុងទីក្រុងដាម៉ាស (Damascus) នៃប្រទេសស៊ីរី ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC)របស់អ៊ីរ៉ង់។

ករណីបាញ់បោះដោយសេរីអំឡុងបុណ្យណូអែល ចុងសប្ដាហ៍ នៅសហរដ្ឋអាមេរិក ធ្វើឲ្យមានអំពើហិង្សាកាន់តែធ្ងន់ធ្ងរ

2023/12/26 10:19:27 am        184
ពេលវេលាចុងសប្តាហ៍នៃពិធីបុណ្យណូអែល ត្រូវបានបំផ្លាញដោយអំពើហិង្សាដោយកាំភ្លើងនៅក្នុងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ជាគ្រោះមហន្តរាយមួយផ្សេងទៀតដែលធ្វើឱ្យមានកំណត់ត្រាដ៏អាក្រក់នៃការបាញ់ប្រហារដោយសេរី នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ក្នុងចំណោមឧបទ្ទវហេតុនេះ មនុស្សយ៉ាងហោចណាស់ពីរនាក់បានរងរបួសក្នុងអំឡុងការបាញ់ប្រហារយប់រំលងអាធ្រាត្រនៅក្លឹបកម្សាន្តមួយក្នុងទីក្រុងស៊ីនស៊ីនណាទី(Cincinnati)រដ្ឋ អូហៃយ៉ូ (Ohio) កាលពីថ្ងៃអាទិត្យ ខណៈត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក WLWT ។ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ តែពុំបានបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។នគរបាលក្រុងស៊ីនស៊ីនណាទី ពុំទាន់បានបញ្ចេញអត្តសញ្ញាណជនរងគ្រោះ ឬជនសង្ស័យនៅឡើយទេ ដោយសារករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។យោងតាមសារព័ត៌មាន USA Today នៅរដ្ឋផ្លរីដា ជនសង្ស័យម្នាក់ត្រូវបានគេស្គាល់ឈ្មោះកាលពីថ្ងៃអាទិត្យនៅក្នុងការបាញ់ប្រហារដែលបានសម្លាប់បុរសម្នាក់ និងជាច្រើននាក់ទៀតរងរបួសនៅផ្សារទំនើបមួយនៅកណ្តាលរដ្ឋផ្លរីដា ដែលប្រមូលផ្តុំដោយអ្នកដើរទិញឥវ៉ាន់ថ្ងៃឈប់សម្រាកពីរថ្ងៃមុនបុណ្យណូអែល ។ ការដ្ឋាននគរបាលអូកាឡា(Ocala)បានកំណត់អត្តសញ្ញាណជនសង្ស័យ មានឈ្មោះថា អាល់ប៊ើតចែមស៍ហ្សេល ជូនៀរ (Albert James Shell Jr) អាយុ ៣៩ ឆ្នាំ ហើយអាជ្ញាធរជឿថាការបាញ់ប្រហារនេះគឺជា អំពើហិង្សាដែលមានគោលដៅ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក WTOK ។ នៅទីក្រុង Newton រដ្ឋ មីស៊ីស៊ីពី (Mississippi) ស្នងការនគរបាលប្រចាំតំបន់បានឆ្លើយតបទៅនឹងការបាញ់ប្រហារកាលពីថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។ ការបាញ់ប្រហារនៅចុងសប្តាហ៍បុណ្យណូអែល គឺជាការរំលឹកដ៏ក្រៀមក្រំមួយថា អំពើហិង្សានៅសហរដ្ឋអាមេរិក គ្មាមថ្ងៃធូរស្រាកស្រានឡើយ។គិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍មុន មានការបាញ់ប្រហារទ្រង់ទ្រាយធំយ៉ាងហោចណាស់៦៤៥លើក នៅសហរដ្ឋអាមេរិក នេះបើយោងតាម Gun Violence Archive ជាអង្គការមិនរកប្រាក់ចំណេញដែលតាមដានការបាញ់ប្រហារនៅក្នុងសហរដ្ឋអាមេរិក និងកំណត់ការបាញ់ប្រហារទ្រង់ទ្រាយធំថាជាឧបទ្ទវហេតុដែលជនរងគ្រោះ ៤ នាក់ឬច្រើនជាងនេះ ត្រូវបានបាញ់ឲ្យរងរបួស ឬស្លាប់៕

មនុស្សយ៉ាងហោចណាស់១៦០នាក់ បានស្លាប់ក្នុងការវាយប្រហារនៅក្នុងប្រទេសនីហ្ស៊េរីយ៉ា ភាគកណ្ដាល

2023/12/26 10:12:14 am        150
ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមប្រដាប់អាវុធបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦០ នៅប្រទេសនីហ្សេរីយ៉ា ភាគកណ្តាល ក្នុងការវាយប្រហារជាបន្តបន្ទាប់ទៅលើភូមិនានា។ចំនួនអ្នកស្លាប់បានកើនឡើងខ្ពស់ពីតួលេខដំបូងដែលត្រូវបានរាយការណ៍ដោយកងទ័ពកាលពីល្ងាចថ្ងៃអាទិត្យនៃអ្នកស្លាប់ត្រឹមតែ ១៦ នាក់ប៉ុណ្ណោះនៅក្នុងតំបន់ដែលញាំញីដោយភាពតានតឹងខាងសាសនា និងជនជាតិភាគតិច អស់រយៈពេលជាច្រើនឆ្នាំ មកនេះ។ លោក ម៉ាន់ដេ កាសា (Monday Kassah)ប្រមុខរដ្ឋាភិបាលក្នុងតំបន់នៅទីក្រុងបូកូស (Bokkos)រដ្ឋនៃរដ្ឋ ផ្លាតថូ (Plateau) បានប្រាប់សារព័ត៌មាន AFP ថា មនុស្សចំនួន ១១៣ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ខណៈអរិភាពកាលពីថ្ងៃសៅរ៍នៅតែបន្តកើតមានរហូតដល់ព្រឹកថ្ងៃចន្ទ ។ នេះគឺជាការរីករាលដាលនៃអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុត ក្នុងរដ្ឋ ផ្លាតថូ ចាប់តាំងពីខែឧសភា នៅពេលដែលមនុស្សជាង១០០ នាក់បានស្លាប់ ក្នុងការវាយប្រហារលើអ្នកចិញ្ចឹមសត្វ។ លោក Kassah បាននិយាយថា ក្រុមជនអន្ធពាល ដែលត្រូវគេហៅថាជាក្រុមចោរ បានបើកការវាយប្រហារ នៅក្នុង សហគមន៍មិនតិចជាង ២០ ផ្សេងគ្នា និងបានដុតបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ។លោកបាននិយាយថា យើងបានរកឃើញអ្នករបួសជាង៣០០ នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ ទីក្រុង បូកូស (Bokkos) ទីក្រុង ចូស (Jos)និងទីក្រុង បាគីនឡាឌី(Barkin Ladi) ។ ចំនួនអ្នកស្លាប់បណ្តោះអាសន្នកត់ត្រាដោយកាកបាទក្រហមក្នុងតំបន់បានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ១០៤ នាក់នៅក្នុងភូមិចំនួន១៨ ក្នុងទីក្រុង បូកូស (Bokkos)។យោងតាមលោក ឌីកស៊ុន កូឡូម (Dickson Chollom)សមាជិកសភាប្រចាំរដ្ឋ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៥០ នាក់ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងភូមិជាច្រើននៅក្នុងួទីក្រុងបាគីន ឡាឌី (Barkin Ladi)៕

ក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ច្រានចោលការបោះបង់រដ្ឋាភិបាលហ្កាហ្សា ដើម្បីបទឈប់បាញ់អចិន្ត្រៃយ៍

2023/12/26 10:06:26 am        140
ប្រភពសន្តិសុខអេហ្ស៊ីបចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃច័ន្ទ (២៥ ធ្នូ) ថាក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ដែលជាសម្ព័ន្ធមិត្ត បានបដិសេធសំណើរបស់អេហ្ស៊ីប ដែលថាឲ្យពួកគេលះបង់អំណាចនៅតំបន់ហ្កាហ្សាស្ទ្រីប ជាថ្នូរនឹងបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ។មន្ត្រីពីររូបមកពីក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ក្រោយមកបានបដិសេធដាច់ដោយឡែកពីគ្នានូវអ្វីដែលប្រភពអេហ្ស៊ីបនោះបាននិយាយអំពីការចរចា។ លោក អ៊ីសហ្សាត អាល់រ៉ីស៊ីក (Izzat al-Rishq) សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាសបានបន្ថែមថា «មិនអាចមានការចរចារនោះទេ បើគ្មានការបញ្ឈប់ទាំងស្រុងនៃការឈ្លានពាន»។ប្រភពអេហ្ស៊ីបនោះបាននិយាយថា ទាំងក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ដែលបាននិងកំពុងពិភាក្សាដាច់ដោយឡែកជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីបនៅទីក្រុងគែរ បានច្រានចោលការផ្តល់សម្បទានណាមួយលើសពីលទ្ធភាពនៃការដោះលែងចំណាប់ថ្នូរបន្ថែមទៀតដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី០៧ ខែតុលា។ប្រភពបាននិយាយថា អេហ្ស៊ីបបានស្នើឲ្យមានការបោះឆ្នោត ខណៈពេលដែលផ្តល់ការធានាដល់ក្រុមហាម៉ាស ថាសមាជិករបស់ខ្លួននឹងមិនត្រូវបានដេញចាប់ ឬកាត់ទោសនោះទេ ប៉ុន្តែក្រុមអ៊ីស្លាមនិយមមួយនេះបានបដិសេធសម្បទានណាមួយក្រៅពីការដោះលែងចំណាប់ថ្នូរ៕

រុស្ស៊ីថា បំផ្លាញយុទ្ធោបករណ៍របស់អ៊ុយក្រែន ខណៈអ៊ុយក្រែនអះអាងបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី

2023/12/25 02:44:43 pm        142
រុស្ស៊ី កាលពីថ្ងៃអាទិត្យ (ទី២៤ ខែធ្នូ) បាននិយាយថា បានបាញ់ទម្លាក់យន្តហោះចម្បាំង និងយានដ្រូនរបស់អ៊ុយក្រែន ហើយបានបំផ្លាញសព្វាវុធរបស់អ៊ុយក្រែន ដែលផ្តល់ដោយប្រទេសមួយចំនួនទៀតផង ខណៈដែលភាគីអ៊ុយក្រែន បានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីប្រភេទ Sukhoi Su-34 ១គ្រឿង វាយប្រហារការប្រមូលផ្តុំកងទ័ពរុស្ស៊ី និងបំផ្លាញអាវុធយុទ្ធភណ្ឌរុស្ស៊ីជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធគ្នា រវាងភាគីទាំង២ រយៈពេល ២៤ម៉ោងកន្លងមកនេះ។នាថ្ងៃអាទិត្យនោះ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍នៅក្នុងសន្និសីទថា កងកម្លាំងរុស្ស៊ី បានវាយលុកការវាយប្រហារពីភាគីអ៊ុយក្រែននៅទីក្រុង Kupiansk ភាគខាងកើត ទីក្រុង Kharkov នៅភាគឦសាន ទីក្រុង Zaporizhzhia នៅភាគអាគ្នេយ៍ និងទីក្រុង Kherson នៅភាគខាងត្បូងអ៊ុយក្រែន ដោយបានបំផ្លាញឃ្លាំងរំសេវ ព្រមទាំងអាវុធ ដែលបានពីប្រទេសដទៃទៀតផង ដូចជា កាំភ្លើងយន្ត M109 និង M777 ដែលផលិតដោយសហរដ្ឋអាមេរិក ជើងទម្រប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ យន្តហោះ ជំនួយនាវាចរណ៍ និងគ្រាប់រំសេវ នៅលើអាកាស ដែលផលិតដោយប្រទេសន័រវ៉ែស និងបារាំង។របាយការណ៍បានឲ្យដឹងទៀតថា កងកម្លាំងរុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែនចំនួន ៤ គ្រឿង និងយានដ្រូនចំនួន ៤៩គ្រឿង ព្រមទាំងស្ទាក់ចាប់មីស៊ីលប្រឆាំងរ៉ាដាជាច្រើន គ្រាប់រ៉ុក្កែត និងមីស៊ីលប្រឆាំងនាវាផងដែរ។នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បានចេញរបាយការណ៍សមរភូមិ ដោយនិយាយថា មានការចូលរួមប្រយុទ្ធចំនួន ៤៨ដង រយៈពេល ២៤ម៉ោងកន្លងមកនេះ ហើយបានអះអាងថា បានបើកការវាយប្រហារលើការប្រមូលផ្តុំទ័ព អាវុធ និងឧបករណ៍យោធាចំនួន ១២កន្លែង របស់កងកម្លាំងរុស្ស៊ី។ការចេញផ្សាយនោះបានឲ្យដឹងថែមទៀតថា ឃ្លាំងផ្ទុកគ្រាប់រំសេវ និងកន្លែងការពារដែនអាកាសរបស់រុស្ស៊ីក៏ត្រូវបានវាយប្រហារ ហើយបើយោងតាមអគ្គសេនាធិការ AFU បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីប្រភេទ Sukhoi Su-34 ១គ្រឿងផងដែរ។ ចំពោះកងកម្លាំងរ៉ុក្កែត និងកាំភ្លើងធំរបស់ប្រទេសនេះ ពួកគេបាននិយាយថា ពួកគេបានបំផ្លាញបំណែកកាំភ្លើងធំចំនួនពីរ និងប៉ុស្តិ៍បញ្ជាការមួយរបស់រុស្ស៊ី៕

ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ធ្នូនេះ

2023/12/25 02:41:27 pm        1041
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១១លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៨ នាក់ (ស្រី ២នាក់), រងរបួសសរុប ១២នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) រងរបួសស្រាល ៥នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ១នាក់)។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៨លើក (ស្លាប់ ៧នាក់) , មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តម្លៃប្រេងឡើង​ជាង ២ភាគរយ​ ខណៈអ៊ីស្រាអែលបង្កើនការលុក​លុយ​ក្នុង​ដែន​ដី​របស់​លីបង់
06/01/2026 04:06 PM
ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ជំរុញឲ្យគ្រប់ភាគីនៃជម្លោះនៅលីបង់ បញ្ឈប់អរិភាព
06/01/2026 04:06 PM
ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់កើនឡើងជាង ៣.៤០០នាក់
06/01/2026 04:06 PM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
06/01/2026 04:06 PM
អ៊ីរ៉ង់បដិសេធរបាយការណ៍អំពីការលាលែងពីតំណែងរបស់ប្រធានាធិបតី
06/01/2026 04:06 PM
ប្រធានសហព័ន្ធបាល់ទាត់លើតុចាត់ទុកជើងឯកថ្នាក់ជាតិលើកដំបូងជាសញ្ញាណល្អក្នុងការអភិវឌ្ឍ
06/01/2026 03:06 PM
ប្រធានាធិបតីស៊ីរីបានសន្ទនាតាមទូរស័ព្ទជាមួយលោក TRUMP អំពីការគាំទ្រដល់សេដ្ឋកិច្ចរបស់ក្រុងដាម៉ាស
06/01/2026 03:06 PM
អ៊ីរ៉ង់ព្រមានសាធារណជនកុំយកចិត្តទុកដាក់នឹងពាក្យចចាមអារ៉ាមអំពីការចរចាជាមួយអាមេរិក
06/01/2026 03:06 PM
វិស័យឯកជនលើកទឹកចិត្តអ្នកស្វែងរកការងារ បង្កើនចំណេះ ជំនាញ ដើម្បីឆ្លើយតប​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញកើនឡើង
06/01/2026 03:06 PM
ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ
06/01/2026 03:06 PM