ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

អូស្ត្រាលី បង្កើនហានិភ័យចំហេះព្រៃ មុនពេលបាតុភូតអែលនីញ៉ូ រដូវក្តៅ

2023/11/30 12:20:54 pm        115
អាជ្ញាធរបានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអូស្ត្រាលីប្រឈមហានិភ័យកើនឡើងនៃចំហេះព្រៃ ក្នុងអំឡុងពេលរដូវក្តៅខិតជិតមកដល់ ដោយគំរូអាកាសធាតុអែលនីញ៉ូ(El Nino) ត្រូវបានគេរំពឹងថានឹងបង្កើតស្ថានភាពកាន់តែក្តៅនិងស្ងួត នៅទូទាំងតំបន់ធំៗនៃប្រទេស។ ភ្លៀងធ្លាក់ឥតឈប់ឈររយៈពេល ៣ ឆ្នាំ បានធ្វើឱ្យរុក្ខជាតិរីកដុះដាល ប៉ុន្តែរលកកម្តៅខ្លាំងដែលជាទូទៅក្នុងរដូវក្តៅ នៅខែធ្នូ ដល់ខែកុម្ភៈរបស់ប្រទេសអូស្ត្រាលី អាចប្រែក្លាយតំបន់នេះទៅជាដីព្រៃស្ងួតយ៉ាងឆាប់រហ័ស បង្កឱ្យមានចំហេះព្រៃ។ អ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យអាកាសធាតុកើនឡើងខ្លំាងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះអាសន្ន លោក Murray Watt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយប្រៀបធៀបទៅនឹងទស្សនវិស័យនិទាឃរដូវ ទីក្រុងជាច្រើននៅពេលបច្ចុប្បន្ននេះ កំពុងប្រឈមហានិភ័យដែលកើនឡើង ដោយជំរុញឱ្យពលរដ្ឋធ្វើបច្ចុប្បន្នភាពផែនការចំហេះព្រៃរបស់ពួកគេ និងរៀបចំឧបករណ៍សង្គ្រោះបន្ទាន់ និងការជម្លៀស។ អូស្ត្រាលី បានទទួលកម្តៅក្នុងនិទាឃរដូវដ៏ខ្លាំងកាលពីខែកញ្ញា ដែលបានបង្កឱ្យមានចំហេះព្រៃរាប់សិបកន្លែង ជំរុញឱ្យអាជ្ញាធរចេញការដាក់បម្រាមអគ្គិភ័យសម្រាប់ទីក្រុងស៊ីដនី ទោះបីជាមានភ្លៀងធ្លាក់កាលពីពេលថ្មីៗនេះនៅទូទាំងភាគខាងកើត ដែលបានធ្វើឱ្យចំហេះព្រៃច្រើនកន្លែងរលត់។ ក្រុមប្រឹក្សាជាតិសម្រាប់អង្គភាពសេវាអគ្គិភ័យ និងសង្គ្រោះបន្ទាន់ បាននិយាយនៅក្នុងទស្សនវិស័យចំហេះព្រៃរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានភាពស្ងួតហួតហែងខ្ពស់ និងសីតុណ្ហភាពលើសពីកម្រិតមធ្យម ត្រូវបានគេរំពឹងថានឹងបន្តល្អប្រសើរចូលក្នុងឆ្នាំ២០២៤។ ទោះបីជាភ្លៀងធ្លាក់ច្រើនក្នុងខែវិច្ឆិកាសម្រាប់កន្លែងមួយចំនួននៅភាគខាងកើតប្រទេសអូស្ត្រាលីក៏ដោយ អ្នកជំនាញអាកាសធាតុរំពឹងថា រដូវកាលចំហេះព្រៃ នៅពេលខាងមុខនឹងធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប្រហែល ៤ ឆ្នាំទៀត។

ការវាយប្រហារទៅលើនាវា នៅសមុទ្រក្រហម បង្កការព្រួយបារម្ភអំពីសុវត្ថិភាពរបស់នាវិក

2023/11/30 12:14:52 pm        147
ក្រុមមន្ត្រីដឹកជញ្ជូន បាននិយាយកាលពីថ្ងៃពុធថា នាវាពាណិជ្ជកម្ម ប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើងនៅសមុទ្រ បន្ទាប់ពីក្រុមប្រដាប់អាវុធ បានវាយប្រហារ និងរឹបអូសនាវា នៅក្នុងដែនទឹកជុំវិញសមុទ្រក្រហម និងឆ្នេរសមុទ្រនៃប្រទេសយេម៉ែន ដោយបន្ថែមគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមសមុទ្រ។មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃចន្ទថា ការប៉ុនប៉ងប្លន់នាវាពាណិជ្ជកម្ម នៅឈូងសមុទ្រ Aden កាលពីថ្ងៃអាទិត្យ ហាក់ដូចជាត្រូវបានធ្វើឡើង ដោយចោរសមុទ្រសូម៉ាលីប្រដាប់ដោយអាវុធ និងមិនមែន ក្រុមឧទ្ទាមហ៊ូធីយេម៉ែនទេ ទោះបីជាមានការបាញ់មីស៊ីលពីទឹកដីដែលគ្រប់គ្រងដោយក្រុមហ៊ូធី នៅក្នុងប្រទេសយេម៉ែនក្រោយមកក្តី។ ឧបទ្ទវហេតុនេះ គឺជាការវាយប្រហារចុងក្រោយបង្អស់ នៅក្នុងដែនទឹកមជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមដ៏ឃោរឃៅរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា។ម្ចាស់នាវា បាននិយាយថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ក្រុមហ៊ូធី បានរឹបអូសយកក្រុមហ៊ុនដឹកជញ្ជូនរថយន្ត Galaxy Leader ដែលត្រូវបាននាំយកទៅកាន់កំពង់ផែ Hodeidah ប្រទេសយេម៉ែន។នាវាទាំងពីរគ្រឿង មានទំនាក់ទំនងកម្មសិទ្ធិជាមួយមហាសេដ្ឋីជំនួញអ៊ីស្រាអែល នេះបើយោងតាមកំណត់ត្រាដឹកជញ្ជូន។សមាគមដឹកជញ្ជូនអន្តរជាតិ បាននិយាយថា៖«ការវាយប្រហារ ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយអ្នកដើរតាមនាវាសមុទ្រស្លូតត្រង់ទាំងនោះ ត្រូវបានដោះលែង»។

ក្រុមបាតុករនៅឈីលី និងម៉ិកស៊ិក បង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន នៅថ្ងៃចុងក្រោយនៃបទឈប់បាញ់៦ថ្ងៃ

2023/11/30 12:05:06 pm        117
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានចេញធ្វើបាតុកម្មនៅក្នុងទីក្រុង Mexico City និងបានចុចស៊ីផ្លេររថយន្ត នៅក្នុងទីក្រុង Santiago ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ។ នៅក្នុងប្រទេសម៉ិកស៊ិកក្រុមបាតុករ បានកាន់ស្លាកដោយមានសារសរសេរថា «បញ្ចប់ការប្រល័យពូជសាសន៍» និងពាក្យថា «សេរីភាពប៉ាឡេស្ទីន» ក្នុងចំណោមសារផ្សេងៗទៀតនៅលើស្លាក ខណៈពួកគេចេញធ្វើបាតុកម្ម នៅតាមដងផ្លូវដ៏ល្បីល្បាញបំផុតមួយ។ជាមួយគ្នានេះ ពលរដ្ឋប្រទេសឈីលី ក៏បានចេញធ្វើបាតុកម្ម នៅទីក្រុង Santiago ដោយជិះតាមរថយន្តដាក់ទង់ជាតិ និងស្រែកពាក្យទាមទារសន្តិភាពសម្រាប់ពលរដ្ឋតំបន់ហ្កាហ្សា។ការប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ បានកើតឡើង អំឡុងថ្ងៃចុងក្រោយនៃបទឈប់បាញ់រយៈពេល៦ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមឥស្លាមនិយមហាម៉ាសប៉ាឡេស្ទីន។

ក្រុមសង្គ្រោះស្វែងរក អ្នកបាត់ខ្លួនបន្ទាប់ពីយន្តហោះOsprey របស់អាមេរិក ធ្លាក់នៅជិតកោះប្រទេសជប៉ុន

2023/11/30 12:01:46 pm        123
ក្រុមអ្នកសង្គ្រោះ បានស្វែងរកនៅដែនទឹកប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ ខណៈពួកគេ ស្វែងរកបុគ្គលិកកងកម្លាំងទ័ពអាកាស៧នាក់បាត់ខ្លួន ដែលយន្តហោះ Osprey បានធ្លាក់អំឡុងលំហាត់ហ្វឹកហ្វឺន ជាឧបទ្ទវហេតុចុងក្រោយ ទាក់ទងទៅនឹង យន្តហោះយោធា។យោងតាមឆ្មាំល្បាតឆ្នេរប្រទេសជប៉ុន បានឲ្យដឹងថា បុគ្គលិកសន្លប់ម្នាក់ ត្រូវបានរកឃើញនៅក្នុងសមុទ្រកាលពីថ្ងៃពុធ ហើយក្រោយមកត្រូវបានប្រកាសថាស្លាប់បន្ទាប់ពីយន្តហោះបានធ្លាក់នៅជិត កោះ Yakushima។ទីបញ្ជាការប្រតិបត្តិការពិសេសកងកម្លាំងទ័ពអាកាសអាមេរិក និយាយថាបុគ្គលិកយានិក៨នាក់ ជិះនៅលើយន្តហោះCV-22B ខណៈយន្តហោះនេះ ធ្វើបេសកកម្មហ្វឹកហ្វឺនតាមទម្លាប់ នៅក្រៅមូលដ្ឋានទ័ពអាកាស Yokota ក្នុងប្រទេសជប៉ុន។ទីបញ្ជាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មូលហេតុនៃឧបទ្ទវហេតុនេះបច្ចុប្បន្ននៅពុំទាន់ដឹងនៅឡើយ ដោយបុគ្គលិកសង្គ្រោះបន្ទាន់ នៅកន្លែងកើតហេតុ កំពុងធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។ មន្ត្រីគ្រប់គ្រងភាពអាសន្ន នៅក្នុងតំបន់ Kagoshima ជាកន្លែងដែលយន្តហោះបានធ្លាក់ និយាយថា នគរបាល បានទទួលព័ត៌មានថា យន្តហោះមានអគ្គិភ័យផ្សែងហុយចេញពីម៉ាស៊ីនយន្តហោះនៅផ្នែកខាងឆ្វេង។ អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរជប៉ុន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រតិបត្តិការស្វែងរក កំពុងបន្តទាំងពេលយប់ ដែលយន្តហោះ និងនាវាច្រើនគ្រឿងកំពុងត្រូវបានដាក់ពង្រាយ។

ប្រធានាធិបតី៖ អ៊ីស្រាអែល ប្ដេជ្ញាក្នុងការបង្កើននិងធ្វើឲ្យមាននិរន្តរភាពជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា

2023/11/30 11:58:32 am        69
ប្រធានាធិបតីអ៊ីស្រាអែល លោក Issac Herzog បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកបានប្តេជ្ញា «បង្កើន និងធ្វើឲ្យមាននិរន្តរភាព» ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅដល់តំបន់ហ្កាហ្សា។លោក Herzog បានថ្លែងដូចនេះ ខណៈធ្វើដំណើរទៅកាន់ច្រកឆ្លងកាត់ Nitzana នៅព្រំដែនប្រទេសអ៊ីស្រាអែល-អេហ្ស៊ីប ជាកន្លែងដែលរថយន្តដឹកជំនួយជាច្រើនគ្រឿងត្រូវបានគេនិយាយថា មានដឹកអាហារ ទឹក សម្ភារៈទីជម្រក និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ត្រូវបានដាក់ចត មុនពេលឆ្លងកាត់ចូលទៅក្នុងតំបន់ហ្កាហ្សា។លោកប្រធានាធិបតី បាននិយាយថា រថយន្តដឹកទំនិញ ក្នុងចំនួនដ៏ច្រើន កំពុងធ្វើដំណើរចូលទៅក្នុងហ្កាហ្សា ដោយមានជំនួយមនុស្សធម៌។ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស កាលពីសប្តាហ៍មុន បានអនុញ្ញាតឱ្យអង្គការសុខភាពពិភពលោក(WHO) និងអង្គការផ្តល់ជំនួយ បង្កើនការដឹកជញ្ចូនការផ្គត់ផ្គង់សំខាន់ៗរបស់ពួកគេ ប៉ុន្តែទាំងនេះនៅឆ្ងាយពីការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ប្រជាជន ២,៣ លាននាក់នៅតំបន់ហ្កាហ្សា។

មនុស្សយ៉ាងហោចណាស់ ៤០នាក់ បានស្លាប់ក្នុងការវាយប្រហារនៅភាគខាងជើងប្រទេសបួគីណាហ្វាសូ

2023/11/30 11:54:24 am        230
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជីហាដ បានសម្លាប់ជនស៊ីវិលយ៉ាងតិច ៤០នាក់ ក្នុងអំឡុងពេលការវាយប្រហារនៅភាគខាងជើងប្រទេសបួគីណាហ្វាសូ កាលពីចុងសប្តាហ៍។ ការវាយលុកដែលត្រូវបានរាយការណ៍ចុងក្រោយបំផុតនៅក្នុងតំបន់ដែលសម្បូរទៅដោយសកម្មភាពក្រុមជ្រុលនិយមជីហាដ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅក្នុងទីក្រុង ជីបូ (Djibo) ជាទីដែលជនភៀសខ្លួនជាច្រើនបានស្វែងរកកន្លែងជ្រកកោន។អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សប្រចាំតំបន់ លោក សែហ្វ ម៉ាហ្កានហ្កូ (Seif Magango) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (២៨ វិច្ឆិកា) ថា អ្នកប្រយុទ្ធមកពីក្រុម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានវាយប្រហារមូលដ្ឋានយោធា លំនៅឋាន និងជំរំជនភៀសខ្លួន។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា អ្នកវាយប្រហារបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៤០នាក់ របួសជាង ៤២នាក់ បានដុតបំផ្លាញជម្រកបីទីតាំងសម្រាប់ជនភៀសខ្លួន និងហាងចំនួន ២០កន្លែង។បួគីណាហ្វាសូ គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្រ្វិកខាងលិចជាច្រើនដែលកំពុងប្រយុទ្ធនឹងការបះបោរ ដែលបានចាក់ឫសគល់នៅក្នុងប្រទេសម៉ាលី កាលពីឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះមកបានរីករាលដាលដល់តំបន់អាហ្វ្រិក សាហែល ភាគខាងត្បូងនៃឆ្នេរខ្សាច់សាហារ៉ា។ ក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម បានដណ្តើមយកទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្ដាលឲ្យមនុស្សជាង ៦លាននាក់ ត្រូវជម្លៀសខ្លួននៅក្នុងដំណើរការនៃជម្លោះនេះ៕

រដ្ឋមន្ត្រីការបរទេសនិយាយថា ករណីជំងឺគ្រុនផ្តាសាយធំនៅចិន ស្ថិតក្រោមការគ្រប់គ្រងដោយប្រសិទ្ធភាព

2023/11/30 11:44:23 am        273
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃពុធថា ការកើនឡើងជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសចិន គឺជាបញ្ហាធម្មតាដែលប្រទេសជាច្រើនប្រឈមមុខ ហើយអាជ្ញាធរចិនបានធ្វើឲ្យជំងឺនេះស្ថិតនៅក្រោមការគ្រប់គ្រងដោយប្រសិទ្ធភាព។អង្គការសុខភាពពិភពលោក (WHO) កាលពីសប្តាហ៍មុន បានស្នើឱ្យប្រទេសចិនផ្តល់ព័ត៌មានលម្អិត អំពីការកើនឡើងជំងឺផ្លូវដង្ហើម និងរាយការណ៍ពីចង្កោមនៃជំងឺរលាកសួតចំពោះកុមារ។ ប៉ុន្តែមន្ត្រី អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា ការកើនឡើងជំងឺនៅក្នុងប្រទេសចិន មិនហក់ឡើងខ្ពស់ដូចការរាតត្បាតជំងឺកូវីដ-១៩ ពីពេលមុននោះទេ និងបាននិយាយជាថ្មីថា ពុំបានរកឃើញវីរុសថ្មី ឬវីរុសខុសពីធម្មតាណាមួយ ត្រូវបានរកឃើញនៅក្នុងករណីថ្មីៗនេះឡើយ។ លោក Wang បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ជាកន្លែងដែលលោកកំពុងធ្វើជាប្រធានសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសថា ថ្មីៗនេះ យើងបានឃើញចង្កោមករណីគ្រុនផ្តាសាយ ក្នុងចំណោមកុមារនៅក្នុងផ្នែកមួយចំនួនរបស់ប្រទេសចិន។ តាមពិត នោះគឺជាបាតុភូតធម្មតានៅក្នុងប្រទេសជាច្រើន ហើយនៅក្នុងប្រទេសចិន បញ្ហាជំងឺនេះត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងដោយប្រសិទ្ធភាព។ លោកនិយាយថា អន្តរកម្មរបស់ប្រទេសចិនជាមួយសហគមន៍អន្តរជាតិ នឹងមិនត្រូវបានរងផលប៉ះពាល់ដោយកត្តាណាមួយឡើយ ហើយយើងស្វាគមន៍ការមកទស្សនាកាន់តែច្រើនពីមិត្តភក្តិមកពីជុំវិញពិភពលោក។ ទាំងប្រទេសចិន និងអង្គការសុខភាពពិភពលោក បានប្រឈមមុខនឹងសំណួរអំពីតម្លាភាពនៃការរាយការណ៍ករណីជំងឺ COVID-19 ដំបូងបំផុតដែលបានលេចឡើងនៅក្នុងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំ ២០១៩ ។

អ្នកស្រុកហ្កាហ្សានិយាយថា បទឈប់បាញ់បណ្ដោះអាសន្នគឺមិនគ្រប់គ្រាន់នោះទេ

2023/11/30 11:39:38 am        196
អ្នកស្រុកនៅសង្កាត់អាប៊ុ តាអ៊ីម៉ាហ៍ (Abu Ta'imah) នៅជាយក្រុង ខាន់ យ៉ូនីស (Khan Younis) របស់តំបន់ហ្កហ្សា បាននិយាយថា ទឹកដីប៉ាឡេស្ទីនត្រូវការបទឈប់បាញ់ជាអចិន្ត្រៃយ៍ មិនមែនគ្រាន់តែជាការបន្តបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនោះទេ ខណៈពួកគេត្រឡប់ទៅលំនៅឋានវិញ ហើយមើលឃើញផ្ទះរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែក។ប្រជាជនក្នុងតំបន់បានភៀសខ្លួនចេញពីតំបន់នេះនៅគែមខាងកើតនៃទីក្រុង នៅពេលសង្រ្គាមចាប់ផ្តើម ហើយមិនបានត្រឡប់ទៅវិញរហូតដល់បទឈប់បាញ់បណ្ដោះអាសន្ន ដែលឈានចូលថ្ងៃទីប្រាំមួយរបស់ខ្លួនកាលពីថ្ងៃពុធ។ អ្នកស្រុកបាននិយាយថា «ផ្ទះរបស់យើងត្រូវបានបំផ្លាញទាំងស្រុង ហើយអ្វីគ្រប់យ៉ាងត្រូវបានបំផ្លាញខ្ទេចខ្ទី។ យើងមិនត្រូវការបទឈប់បាញ់បណ្ដោះអាសន្ននេះទេ ព្រោះវាមិនគ្រប់គ្រាន់ឡើយ។ យើងត្រូវការបទឈប់បាញ់ពេញលេញមួយ» ដោយប្រដូចអ្វីដែលពួកគេកំពុងមើលឃើញទៅនឹងតំបន់រងគ្រោះដោយរញ្ជួយដី។ដោយឈរនៅលើដំបូលដែលមានទិដ្ឋភាពពោរពេញដោយអគារបាក់បែក និងគំនរបាក់បែកដ៏មហន្តរាយ អ្នកស្រុកហ្កាហ្សាបាននិយាយថា តំបន់នេះជាផ្ទះរបស់ប្រជាជនប្រហែល ៥.០០០នាក់ ឬ៦.០០០នាក់ មុនពេលសង្រ្គាម។ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលជាក្រុមអ៊ីស្លាមនិយម គ្រប់គ្រងតំបន់ហ្កាហ្សា បានបង្កសង្គ្រាមកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកគេបានវាយលុកឆ្លងកាត់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ រួមទាំងទារក និងកុមារ ព្រមទាំងចាប់ចំណាប់ថ្នូរប្រហែល ២៤០នាក់ នេះបើយោងតាមតួលេខសរុបរបស់ប្រទេសអ៊ីស្រាអែល។ យោងតាមមន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា អ៊ីស្រាអែលបានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស ហើយបានបើកការវាយលុកលើតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង ១៥.០០០នាក់ក្នុងនោះមានមនុស្ស ៤នាក់ក្នុងចំណោម ១០នាក់ជាកុមារ៕

ប្រមុខ UN និយាយថា តំបន់ហ្កាហ្សា កំពុងស្ថិតនៅក្នុងមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរ

2023/11/30 11:34:21 am        224
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃពុធ (២៩ វិច្ឆិកា) បានព្រមានថា តំបន់ហ្កាហ្សា ស្រ្ទីប កំពុងស្ថិតក្នុងចំកណ្តាលនៃ «មហន្តរាយមនុស្សធម៌» ដ៏ធ្ងន់ធ្ងរ ខណៈការអំពាវនាវបានកើនឡើងសម្រាប់បទឈប់បាញ់អចិន្រ្តៃយ៍ដើម្បីជំនួសឲ្យបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ប្រមុខអង្គការសហប្រជាជាតិរូបនេះបានប្រាប់កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ដោយសារប្រទេសចិន ជាប្រធានក្រុមប្រឹក្សាចំនួន ១៥រូបមួយនេះសម្រាប់ខែវិច្ឆិកា ថា «ការចរចាដ៏តានតឹងកំពុងប្រព្រឹត្តទៅដើម្បីពន្យារបទឈប់បាញ់ ដែលយើងស្វាគមន៍យ៉ាងខ្លាំង ប៉ុន្តែយើងត្រូវការបទឈប់បាញ់មនុស្សធម៌ពិតប្រាកដ»។ ការចរចានៅនាទីចុងក្រោយបានបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃពុធ ដើម្បីបន្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា។លោក Guterres បានរាយការណ៍សង្ខេបដល់ក្រុមប្រឹក្សាសន្តិសុខស្តីពីការអនុវត្តសេចក្ដីសម្រេចដែលខ្លួនបានអនុម័តកាលពីដើមខែនេះ ដែលបានអំពាវនាវឱ្យមានការផ្អាកប្រយុទ្ធមនុស្សធម៌ដើម្បីអនុញ្ញាតឱ្យទទួលបានជំនួយ និងការដោះលែងចំណាប់ថ្នូរទាំងអស់ដែលត្រូវចាប់ខ្លួនដោយក្រុមហាម៉ាស។អង្គការសហប្រជាជាតិបានបង្កើនការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ដែលជាតំបន់ឆ្នេរហ៊ុមព័ទ្ធមានប្រជាជនចំនួន ២,៣លាននាក់ ក្នុងអំឡុងពេលបទឈប់បាញ់ ប៉ុន្តែលោក Guterres បាននិយាយថា កម្រិតនៃជំនួយ «នៅតែមិនគ្រប់គ្រាន់ទាំងស្រុងដើម្បីបំពេញតម្រូវការដ៏ធំធេង» របស់ពលរដ្ឋនៅទីនោះទេ៕

ក្រុមអ្នកបើករថយន្តដឹកទំនិញស្លូវ៉ាគី នឹងបិទច្រកព្រំដែនឆ្លងកាត់អ៊ុយក្រែន ដោយចូលរួមការតវ៉ារបស់ប៉ូឡូញ

2023/11/30 11:30:29 am        288
សមាគមអ្នកបើករថយន្តដឹកទំនិញរបស់ប្រទេសស្លូវ៉ាគី UNAS បាននិយាយថា ក្រុមអ្នកដឹកទំនិញស្លូវ៉ាគីនឹងបិទច្រកព្រំដែនសំខាន់ជាមួយអ៊ុយក្រែន ចាប់ពីថ្ងៃសុក្រតទៅ ដោយចូលរួមការតវ៉ារបស់ប៉ូឡូញ ដើម្បីធ្វើការរឹតបន្តឹងប្រឆាំងនឹងក្រុមអ្នកបើកបរអ៊ុយក្រែន។ក្រុមអ្នកបើករថយន្តដឹកទំនិញប៉ូឡូញ បាននិងកំពុងបិទច្រកឆ្លងកាត់ជាច្រើនជាមួយអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី៦ ខែវិច្ឆិកា ដើម្បីទាមទារលក្ខខណ្ឌតឹងរ៉ឹងសម្រាប់មិត្តអ៊ុយក្រែន។ក្រុមអ្នកបើករថយន្តដឹកទំនិញប៉ូឡូញ និងស្លូវ៉ាគី បានត្អូញត្អែរថា ក្រុមអ្នកបើករថយន្តដឹកទំនិញអ៊ុយក្រែនផ្តល់តម្លៃថោកជាងសម្រាប់សេវាកម្មរបស់ពួកគេ ហើយថែមទាំងដឹកជញ្ជូនទំនិញ នៅក្នុងសហភាពអឺរ៉ុប ច្រើនជាងរវាងប្លុកនេះ និងអ៊ុយក្រែន។ក្រុមអ្នកបើកបរស្លូវ៉ាគី បានធ្វើបាតុកម្មជានិមិត្តរូប នៅដើមខែនេះ ប៉ុន្តែនឹងចាប់ផ្តើមការបិទផ្លូវរបស់ពួកគេនៅច្រក Vysne Nemecke/Uzhhorod ចាប់ពីម៉ោង ៣ រសៀល។ (១៤ 00 ម៉ោងសកល) នៅថ្ងៃសុក្រ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
06/02/2026 06:06 PM
អាមេរិកបញ្ចេញរូបភាពរូងផ្លូវក្រោមដីដ៏ស្មុគស្មាញមួយប្រើប្រាស់សម្រាប់រត់ពន្ធគ្រឿងញៀនពីម៉ិកស៊ិក
06/02/2026 06:06 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយថា សង្គ្រាមថ្មី ជាមួយសហរដ្ឋអាមេរិក គឺ​ «ចៀស​មិនរួច» ទេ
06/02/2026 06:06 PM
UN ព្រមានពីហានិភ័យក្តៅខ្លាំងពីបាតុភូតអែល នីញ៉ូ និងជំរុញការត្រៀមខ្លួន
06/02/2026 05:06 PM
ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Dnipro ប្រទេសអ៊ុយក្រែនសម្លាប់មនុស្ស ១១នាក់
06/02/2026 05:06 PM
លោក Guterres៖ ការរក្សាកងកម្លាំង UN នៅលីបង់ គឺសំខាន់​ ក្រោយការ​ចាក​ចេញ​របស់​កងរក្សាសន្តិភាពបច្ចុប្បន្ន
06/02/2026 05:06 PM
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ
06/02/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសយកទីតាំងអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់​រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិនៅខែសីហាខាងមុខនេះ
06/02/2026 05:06 PM
គ្រូ U19 កម្ពុជា ប្ដេជ្ញាយកលទ្ធផលល្អជូនជាតិ ក្នុងការប្រកួតជើងឯកយុវជនអាស៊ាន នៅឥណ្ឌូនេស៊ី
06/02/2026 05:06 PM
ក្រសួងបរិស្ថាន៖ UN គាំទ្រយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0 ដើម្បីការពារព្រៃឈើ និងគ្រប់គ្រងសំណល់ឆ្លាតវៃ
06/02/2026 04:06 PM