ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

នៅអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឱ្យមានបទឈប់បាញ់គ្រប់ជ្រុងជ្រោយនៅ ហ្កាហ្សា

2023/11/30 10:54:33 am        121
រដ្ឋមន្ត្រីការបរទេសចិន បានទាមទារ «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ និងយូរអង្វែង» នៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ និងមានក្តីសង្ឃឹមថា ការផ្អាកប្រយុទ្ធសម្រាប់បុព្វហេតុមនុស្សធម៌បច្ចុប្បន្ន នឹងពុំមែនជា ការផ្អាក មុនពេលការវាយលុកថ្មីនោះទេ។ លោក Wang Yi បាននិយាយទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ាថា «យើងគួរតែធ្វើការដើម្បីឲ្យមានបទឈប់បាញ់គ្រប់ជ្រុងជ្រោយនិងយូរអង្វែងជាមួយនឹងភាពបន្ទាន់ខ្លាំងបំផុត ដែលគ្មានតំបន់សុវត្ថិភាពនៅក្រោមការបាញ់កាំភ្លើង ហើយបើមានការប្រយុទ្ធគ្នា នោះនឹងនាំមកនូវការស្លាប់ និងការបំផ្លាញកាន់តែច្រើន។ លោក Wang បាននិយាយថា ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បាននាំឱ្យមានការបាត់បង់អាយុជីវិតមនុស្សស្លូតត្រង់យ៉ាងច្រើន ជាមហន្តរាយមនុស្សធម៌មិនធ្លាប់មានពីមុនមក ហើយផលប៉ះពាល់ហៀរចេញ នៅតែលេចឡើង។ លោកនិយាយថា ប្រទេសចិនសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃនៃការផ្អាកប្រយុទ្ធកន្លងផុតទៅនេះ នឹងពុំជាការផ្អាក នៅមុនពេលការវាយលុកថ្មីនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបន្ថែមទៀតសម្រាប់បទឈប់បាញ់គ្រប់ជ្រុងជ្រោយនិងយូរអង្វែង។ សកម្មភាពណាមួយ ដែលបំពានច្បាប់អន្តរជាតិ និងជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ គួរតែត្រូវបានថ្កោលទោស។ ប្រទេសចិនបញ្ជាក់ជាថ្មីនូវការប្រឆាំងចំពោះការដាក់ទណ្ឌកម្មរួមទៅលើប្រជាជននៅតំបន់ហ្កាហ្សា និងការប្រឆាំងរបស់យើងចំពោះការផ្ទេរដោយបង្ខំ ដែលផ្តោតលើជនស៊ីវិលប៉ាឡេស្ទីន។ លោក Wang បានបញ្ជាក់លើតម្រូវការដើម្បីធ្វើឱ្យដំណើរការឡើងវិញនូវទស្សនវិស័យនយោបាយចំពោះដំណោះស្រាយរដ្ឋពីរ ដោយមានការប្តេជ្ញាចិត្តកាន់តែខ្លាំង។ លោកនិយាយថា ប្រទេសចិន គាំទ្រការរៀបចំឲ្យសន្និសិទសន្តិភាពអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងទ្រង់ទ្រាយធំ ហើយគាំទ្រប៉ាឡេស្ទីនក្នុងការក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសុន្ទរកថាទៅកាន់ក្រុមប្រឹក្សា លោក Wang Yi បាននិយាយថា មិនគួរមានការកំណត់ពេលវេលាសម្រាប់បទឈប់បាញ់នោះទេ ហើយបានទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរទាំងអស់ និងដកចេញការបិទផ្លូវនៅតំបន់ហ្កាហ្សា។

ក្រុមមន្ត្រីនិយាយថា ការគណនាខុសរបស់អាមេរិកនិងអ៊ីរ៉ង់អាចដុតបញ្ឆេះឲ្យសង្រ្គាមនៅមជ្ឈិមបូព៌ារីកកាន់តែធំ

2023/11/30 10:48:50 am        170
មន្ត្រីអាមេរិក និងអ៊ីរ៉ង់ និយាយថា ទាំងទីក្រុងវ៉ាស៊ីនតោន ទាំងទីក្រុងតេអេរ៉ង់ សុទ្ធតែមិនចង់ឱ្យជម្លោះនៅតំបន់ហ្កាហ្សា រីកមាឌវិវឌ្ឍន៍ក្លាយជាសង្រ្គាមកាន់តែធំនៅក្នុងតំបន់នេះទេ។ ក្រុមមន្ត្រីអាមេរិក និយាយថា ប៉ុន្តែក្នុងរយៈពេល៧សប្តាហ៍ ចាប់តាំងពីការវាយប្រហារដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ក្រុមកងជីវពលគាំទ្រដោយអ៊ីរ៉ង់បានបើកការវាយប្រហារដោយរ៉ូកែត និងយានដ្រូន ជាង ៧០ លើក ទៅលើកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ជាការសងសឹក មន្ទីរបញ្ចកោណ បានឆ្លើយតបដោយការវាយប្រហារ តាមអាកាសចំនួន៤ ជុំ សម្លាប់មនុស្ស១៥នាក់។ ក្រុមមន្ត្រីសន្តិសុខជាតិបារម្ភពីការគណនាខុស ស្របពេលមានការវាយប្រហារសងសឹក រួមជាមួយនឹងភាពជឿជាក់របស់ភាគីនីមួយៗ ដែលថាភាគីម្ខាងទៀតមិនចង់ឲ្យមានការប្រយុទ្ធទ្រង់ទ្រាយធំជាងនេះ ដែលអាចដុតបញ្ឆេះឲ្យមានជម្លោះក្នុងតំបន់ដ៏ពិតប្រាកដឡើយ ត្រឹមតែរយៈពេលពីរឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ចប់សង្គ្រាម រយៈពេល២០ ឆ្នាំ នៅមជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង។ រហូតមកដល់ពេលនេះ គ្មានការវាយប្រហារសងសឹកណាមួយពីសហរដ្ឋអាមេរិក នោះទេ ពោលគឺមួយសប្តាហ៍មុននៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់ពួកសកម្មប្រយុទ្ធជាច្រើននាក់រួមទាំងចលនា ខាថេប ហេសបូឡា (Kataib Hezbollah) ដែលជាក្រុមគាំទ្រដោយអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារបានថយចុះមួយរយៈពេលខ្លីចុងក្រោយនេះ បន្ទាប់ពីការវាយប្រហារចុងក្រោយបំផុតកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា មួយថ្ងៃមុនពេលការផ្អាកប្រតិបត្តិការសឹកនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើម៕

ក្បួនរថយន្តដឹកជញ្ជូនចំណាប់ថ្នូរដែលត្រូវបានដោះលែង ឆ្លងកាត់ហ្វូងមនុស្សកំពុងអបអរ

2023/11/30 10:45:26 am        125
មនុស្ស ១៦ នាក់ ដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស់កាលពីថ្ងៃពុធ បានជួបហ្វូងមនុស្សកំពុងអបអរសាទរនិងស្រែកហ៊ោ នៅតាមដងផ្លូវខណៈក្បួនរថយន្តរបស់ពួកគេបានបើកឆ្លងកាត់ប្រទេសអ៊ីស្រាអែល។នៅក្នុងហេតុការណ៍ម្តងហើយម្តងទៀតក្នុងរយៈពេល៦ថ្ងៃចុងក្រោយនេះ អំឡុងពេលផ្អាកប្រយុទ្ធសម្រាប់ផ្នែកមនុស្សធម៌នៅក្នុងអរិភាព ជនស៊ីវិលជាច្រើននាក់ត្រូវបានដោះលែងនិងប្រគល់ទៅឲ្យគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ(ICRC) ហើយត្រូវបានដឹកជញ្ជូនតាមរថយន្តទៅកាន់ប្រទេសអ៊ីស្រាអែល។ ចំណាប់ថ្នូរដែលត្រូវបានដោះលែង ស្ថិតក្នុងចំណោមមនុស្សប្រហែល ២៤០នាក់ ដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានចាប់ខ្លួនក្នុងអំឡុងការវាយលុកសម្រុកចូលទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលអ៊ីស្រាអែលនិយាយថាមនុស្ស ១.២០០នាក់ បានស្លាប់។ យោងតាមអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បានឲ្យដឹងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា ក្នុងការសងសឹកវិញបានសម្លាប់មនុស្សជាង ១៥.000នាក់ នៅតំបន់ហ្កាហ្សា ។អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al-Ansari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរនៅក្រោមបទឈប់បាញ់ អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០ នាក់ មានអនីតិជន ១៦ នាក់និងស្ត្រី ១៤ នាក់នៅយប់ថ្ងៃពុធ។រិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីពេលមុន បានកំណត់អត្តសញ្ញាណស្ត្រីជនជាតិរុស្ស៊ី-អ៊ីស្រាអែលពីរនាក់ដែលត្រូវបានដោះលែងកាលពីយប់ថ្ងៃពុធ មានឈ្មោះ Yelena Trupanov អាយុ ៥០ ឆ្នាំនិងឈ្មោះ Irena Tati អាយុ ៧៣ ឆ្នាំ។វីដេអូមកពីស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បានបង្ហាញស្ត្រីទាំងពីរនាក់នេះ ត្រូវបានប្រគល់ទៅឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងបានដឹកជញ្ចូនចេញពីតំបន់ហ្កាហ្សា។

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាអ្នកឈ្នះរង្វាន់ណូបែលលោក ហិនរី ឃីសស៊ីនជើ (Henry Kissinger) បានទទួលមរណៈភាពក្នុងវ័យ១០០ ឆ្នាំ

2023/11/30 10:36:59 am        113
យោងតាមសមាគមន៍ Kissinger Associates លោក Henry Kissinger ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពដ៏ចម្រូងចម្រាស និងជាអ្នកទូតដ៏មានឥទ្ធិពលដែលបម្រើការក្រោមការដឹកនាំរបស់ប្រធានាធិបតីពីររូប បានបន្សល់ទុកនូវដំណែលដែលមិនអាចលុបបំបាត់បាន លើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនោះ បានទទួលមរណភាពកាលពីថ្ងៃពុធ ២៩ វិច្ឆិកា ។សមាគមន៍ Kissinger Associates បាននិយាយថាលោក Kissinger បានទទួលមរណភាពនៅគេហដ្ឋានរបស់លោកនៅរដ្ឋ Connecticut សហរដ្ឋអាមេរិក។

ជម្លោះតូចៗនៅតែបន្តមាន ខណៈបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស មានភាពរីកចម្រើន

2023/11/29 01:50:49 pm        426
ជម្លោះតូចៗនៅតែបន្តកើតមានកាលពីថ្ងៃអង្គារ ខណៈមានការបន្ថែមពេលបទឈប់បាញ់រយៈពេល៦ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលដល់ថ្ងៃទី៥។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ឧបករណ៍បំផ្ទុះចំនួនបី ត្រូវបានបំផ្ទុះនៅជិតកងទ័ពអ៊ីស្រាអែល ក្នុងទីតាំងពីរកន្លែងផ្សេងគ្នានៅភាគខាងជើងតំបន់ហ្កាហ្សា។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) និយាយថា មួយករណី ក្នុងចំណោមករណីនេះ ក្រុមសកម្មប្រយុទ្ធ បានបើកការបាញ់រះរទៅលើទាហានអ៊ីស្រាអែល ដែលបានឆ្លើយតបវិញដោយការបាញ់កាំភ្លើង ហើយទាហានអ៊ីស្រាអែលមួយចំនួន បានរងរបួសស្រាលនៅក្នុងឧបទ្ទវហេតុនេះ។ លោក Abu Obeida អ្នកនាំពាក្យរបស់កងពល Al-Qassam ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស បានចោទអ៊ីស្រាអែលពីការបំពានយ៉ាងច្បាស់លាស់នៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅភាគខាងជើងតំបន់ហ្កាហ្សា។ លោក Obeida បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងអំពាវនាវឱ្យអ្នកសម្របសម្រួលដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យគោរពតាមលក្ខខណ្ឌទាំងអស់នៃបទឈប់បាញ់ទាំងតាមដីគោក និងតាមអាកាស។ នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលបួនថ្ងៃដំបូង ក្រុមហាម៉ាសបានដោះលែងពលរដ្ឋអ៊ីស្រាអែល ៥០ នាក់ជាការដោះដូរជាមួយពលរដ្ឋប៉ាឡេស្ទីនប្រហែល ១៥០ នាក់ពីអ៊ីស្រាអែល។ ការផ្អាកការប្រយុទ្ធគ្នាសម្រាប់ផ្នែកមនុស្សធម៌នៅតំបន់ហ្កាហ្សា ធ្វើឱ្យមានការបញ្ឈប់អរិភាព និងមានការកើនឡើងរថយន្តដឹកជំនួយ ដែលដឹកសម្ភារៈផ្គត់ផ្គង់បន្ទាន់ និងដឹកប្រេងឥន្ធនៈឆ្លងកាត់ច្រកព្រំដែន Rafah ។ លោក Diaa Rashwan ប្រធានអង្គភាពសេវាព័ត៌មានរដ្ឋរបស់អេហ្ស៊ីប (SIS) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស ៨.៦៩១នាក់ ដែលកាន់លិខិតឆ្លងដែនបរទេសមកពីតំបន់ហ្កាហ្សា បានចូលមកប្រទេសអេហ្ស៊ីប។ លោក Rashwan និយាយថា គិតត្រឹមល្ងាចថ្ងៃចន្ទ រថយន្តដឹកជំនួយចំនួន ២.២៦៣គ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សាតាមច្រកឆ្លងកាត់ Rafah ជាច្រកព្រំដែនតែមួយគត់រវាងប្រទេសអេហ្ស៊ីប និង ហ្កាហ្សា។

រដ្ឋបាលខេត្តកំពង់ស្ពឺកំពុង​រៀបចំគម្រោងចម្រោះទឹកកខ្វក់មួយក្នុងខេត្ត នាពេលឆាប់ៗខាងមុខ​នេះ

2023/11/29 01:49:38 pm        139
កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ នៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ ខេត្តកំពង់ស្ពឺនឹង​សាង​សង់​អាង​ប្រព្រឹត្តិកម្មទឹកកខ្វក់មួយ ដើម្បីចូលរួមថែរក្សា​បរិស្ថាននៅក្នុងខេត្ត។ឯកឧត្តមថ្លែង​ថា៖«ដោយសារតែការរីកចម្រើនផ្នែករោងចក្រ សហគ្រាស ដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានទឹកស្អាត គម្រោងចម្រោះទឹកកខ្វក់មួយនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន BUCG Co., Ltd»៕

អគ្គិភ័យ ឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិចមួយកន្លែង ខូចខាតសម្ភារៈស្ទើរទាំងស្រុង

2023/11/29 12:58:09 pm        1051
ភ្នំពេញ៖ ផ្ទះពលរដ្ឋចំនួន ០២ល្វែងត្រូវបានអគ្គិភ័យឆាបឆេះសម្ភារៈអស់ស្ទើរទាំងស្រុង តែ​សំណាង​​ល្អមិនរាលដាលដល់ផ្ទះពលរដ្ឋជិតខាង និងមានមនុស្សរងរបួសឡើយ។ ហេតុការណ៍​នេះ បាន​កើត​ឡើងនៅវេលាម៉ោង ១០និង ៤០ នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២៣ ដែល​ស្ថិត​នៅ​តាម​បណ្ដោយផ្លូវលេខ៣៨៨ មូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជ​ធានី​ភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមាន​ផ្សែងហុយ​ចេញ​ពី​ក្នុង​ផ្ទះ​កើត​ហេតុ​ ពេលនោះម្ចាស់​ផ្ទះ​ក៏​បាន​យក​ទុយោ​ទឹក​បាញ់​ប៉ុន្តែមិ​ន​អាច​គ្រប់​គ្រង​ស្ថានភាព​បាន​អណ្ដាត​ភ្លើង​ឆាបឆេះយ៉ាងលឿន។ ភ្លាមៗនោះ​ម្ចាស់ផ្ទះបាន​យក​រថយន្ត​ចេញ​ពី​ក្នុង​ផ្ទះ​ទាន់​ពេល​វេលា និង​រាយការណ៍​ទៅ​សមត្ថកិច្ចមូលដ្ឋានដើម្បី ទៅមន្រ្តីជំនាញបង្ការ និង​ពន្លត់​អគ្គីភ័យ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើនគ្រឿងជួយអន្តរាគមន៍។តាមន្ត្រីជំនាញបង្ការ និង​ពន្លត់​អគិ្គភ័យ​បាន​ឲ្យ​ដឹង​ថា​ទំហំ​នៃ​ការ​ខូច​ខាត​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ ស្ទើទាំងស្រុង រួមមានគ្រឿងធុងបាសដែលតាំងលក់ តែសំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​នោះទេ​។ រថយន្តពន្លត់អគ្គីភ័យបានមកដល់ទីតាំងកើតហេតុចំនួន ២៥គ្រឿង និងប្រើ​ប្រាស់​អស់​ចំនួន ២៥គ្រឿងទើបបាញ់ពន្លត់រលត់ជាស្ថាពរ។ ចំពោះ​មូលហេតុ​មន្ត្រី​ជំនាញ​សន្និដ្ឋាន​ជំហាន​ដំបូង​អាច​បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ

តុលាការ សម្រេចឃុំខ្លួនបុរសម្នាក់ដែលវាយសន្តិសុខយាមបុរីបែកមុខហូរឈាម និងគំរាមបាញ់

2023/11/29 12:47:41 pm        1871
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន​បុរសម្នាក់​ដែលវាយសន្តិសុខមួយពិលបែកមុខហូរឈាម ហើយថែម​ទាំង​ឱ្យ​ជន​រង​គ្រោះ​សង​ថ្លៃ​ពិល និងបានប្រើពាក្យជេរប្រមាថទៅលើសមត្ថកិច្ច។ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយ ចំពោះ​បុរសម្នាក់ដែលវាយសន្តិសុខមួយពិលបែកមុខហូរឈាមនៅខណ្ឌពោធិ៍សែនជ័យ បន្ទាប់​ពី​តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់។លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា បុគ្គល​ឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ ត្រូវបានលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទ ហិង្សា​ដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។សូមបញ្ជាក់ថា ករណីនេះមានការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ក្រោយជន​បង្ក​វាយ​សន្តិសុខ​ការពារ​នៅ​ច្រកទ្វារចូលបុរីពិភពថ្មី បណ្តាលឱ្យបែកលើផ្ទៃមុខ កាលពីវេលាម៉ោង ១រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់​ចោម​ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ករណី​នេះ​យោងតាមការបំភ្លឺរបស់ឈ្មោះ នឿន វាសនា អាយុ៣៤ឆ្នាំ មុខរបរជាសន្តិសុខ បាន​រៀប​រាប់​ប្រាប់​ថា មុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ១៖០០នាទី ខ្លួន​កំពុង តែយាមនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹងជាប់ធានាគារ ABA ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់​ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA TUNDRA ពណ៌ស ផ្លាកលេខភ្នំពេញ 2BF-1127 បើកបរ​ដោយ​ជន​បង្ក​ខាង​លើ​មក​ដល់​ចំណុច​ច្រកចូលបុរីដែលស្ថិត នៅទីតាំងខាងលើហើយបានបុករបងបុរី រួចចូលទៅខាងក្នុងបាត់។ បន្ទាប់​ពី​កើតហេតុឈ្មោះ នឿន វាសនា បានបោះដៃតាមអាយកូមទៅប្រធានសន្តិសុខ ដែល​ជា​ជន​រង​គ្រោះឈ្មោះ អីម កួក កំពុងតែជិះម៉ូតូល្បាតនៅក្នុងបុរីបានរយៈពេលជាង៥នាទី ជន​រង​គ្រោះ​​បានជិះម៉ូតូមកដល់កន្លែងកើតហេតុ ហើយជន​សង្ស័យ​ខាង​លើ​ក៏​បាន​បើក​រថយន្ត​ត្រឡប់​មក​ដល់​កន្លែងកើតហេតុវិញដែរ។ ពេលបើករថយន្តមកដល់កន្លែងកើតហេតុ ជននេះបាន​ស្រែក​គំរាម​បាញ់​លើ​ជនរងគ្រោះ រួចចុះពីលើរថយន្ត​កាន់​ពិល​ដែក​ពណ៌​ខ្មៅ​ដេញ​វាយ​ជន​រង​គ្រោះ​ទៅ​ចំលើ​ផ្ទៃមុ​ខខាងឆ្វេងបណ្តាលឱ្យរបួសបែកចេញឈាម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

លោកអេរដូហ្គែន ប្រាប់ប្រមុខUNថា អ៊ីស្រាអែល ត្រូវតែកាត់ទោស នៅតុលាការអន្តរជាតិចំពោះឧក្រិដ្ឋកម្មនៅតំបន់ហ្កាហ្សា

2023/11/29 12:40:56 pm        453
ការិយាល័យប្រធានាធិបតី បាននិយាយថា ប្រធានាធិបតីទួរគីលោក តាយីប អេរដូហ្គែន (Tayyip Erdogan) កាលពីថ្ងៃអង្គារ បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស(Antonio Guterres)ថា អ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវ នៅតុលាការអន្តរជាតិ ចំពោះអ្វីដែលលោកហៅថា ឧក្រិដ្ឋកម្មសង្គ្រាម ដែលខ្លួនបានប្រព្រឹត្ត នៅក្នុងតំបន់ហ្កាហ្សា។អ៊ីស្រាអែល បានបើកការវាយលុកតាមផ្លូវអាកាស និងជើងគោកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ដែលមនុស្សជាង ១៥.០០០នាក់ ត្រូវបានសម្លាប់ នេះបើតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា។ការវាយលុកនេះ ត្រូវបានចាប់ផ្តើម បន្ទាប់ពីក្រុមហាម៉ាស បានបន្តការវាយលុកនៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ចំនួន ២៤០នាក់។ការិយាល័យប្រធានាធិបតីទួរគី បាននិយាយថា នៅក្នុងការសន្ទនាតាមស័ព្ទមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីតំបន់ហ្កាហ្សា ដែលគ្រោងធ្វើ នៅថ្ងៃពុធនេះ លោកអេរដូហ្គែន និង លោកហ្គុយតឺរេស បានពិភាក្សាអំពី «ការរំពឹងទុករបស់សហគមន៍អន្តរជាតិទាក់ទងនឹងការវាយប្រហារដោយខុសច្បាប់របស់អ៊ីស្រាអែល» ការទទួលបានជំនួយមនុស្សធម៌ចូលទៅក្នុងដែនដីនេះ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាពយូរអង្វែង។

ក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរបន្ថែមទៀត ខណៈអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន

2023/11/29 12:28:39 pm        369
ក្រុមហាម៉ាស់ បានដោះលែងចំណាប់ថ្នូរ ១២ នាក់បន្ថែមទៀត ហើយអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០ នាក់ ជាថ្ងៃទីប្រាំនៃបទឈប់បាញ់រយៈពេល៦ថ្ងៃ រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងអ៊ីស្រាអែលក្នុងសង្រ្គាមនៅតំបន់ហ្សា។ ចំណាប់ថ្នូរទាំងនេះ ស្ថិតក្នុងចំណោមមនុស្សប្រមាណ ២៤០ នាក់ ដែលខ្មាន់កាំភ្លើងក្រុមហាម៉ាសចាប់ខ្លួន ក្នុងអំឡុងការវាយប្រហារចូលទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដែលអ៊ីស្រាអែលនិយាយថា មនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់។ អាជ្ញាធរសុខាភិបាល បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស ក្នុងការសងសឹកបានសម្លាប់មនុស្សជាង ១៥.០០០នាក់នៅហ្កាហ្សា។ វីដេអូផ្សាយផ្ទាល់ ដោយទូរទស្សន៍ Al Jazeera កាលពីថ្ងៃអង្គារ បានបង្ហាញរថយន្តក្រុងមួយគ្រឿងមានអ្នកទោសប៉ាឡេស្ទីន ចាកចេញពីពន្ធនាគារ Ofer របស់អ៊ីស្រាអែល នៅតំបន់កាន់កាប់ West Bank ។អ្នកនាំពាក្យក្រសួងការបរទេសកាតា ដែលកំពុងសម្របសម្រួលក្នុងជម្លោះនេះ បាននិយាយថា ចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានដោះលែងរួមមានស្ត្រី ៩ នាក់ និងអនីតិជនម្នាក់។ ក្រសួងបាននិយាយនៅលើបណ្តាញ Telegram ថា ចំណាប់ថ្នូរមួយចំនួន ត្រូវបានប្រគល់ឲ្យដោយក្រុម Al Quds ដែលជាស្លាប ប្រដាប់អាវុធរបស់ចលនាជីហាតអ៊ីស្លាមនិយមប៉ាឡេស្ទីន ។ បទឈប់បាញ់នេះ បាននាំឱ្យតំបន់ហ្កាហ្សា មានផ្អាកជាលើកដំបូង បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល៧ សប្តាហ៍ និងការទម្លាក់គ្រាប់បែក ដែលបានពង្រាបតំបន់ហ្កាហ្សាភាគច្រើនឲ្យទៅជាកម្ទេចកម្ទីថ្ម។ ចំនួនចំណាប់ថ្នូរសរុបដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស់ ចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់កាលពីថ្ងៃសុក្រសប្តាហ៍មុន ពេលនេះមានចំនួន ៨១នាក់ ក្នុងនោះមានពលរដ្ឋអ៊ីស្រាអែល ៦០ នាក់ ជាស្ត្រី និងកុមារ និងជនបរទេស២១នាក់ ដែលភាគច្រើនជាកម្មករកសិដ្ឋានរបស់ប្រទេសថៃ។ ជាមួគ្នានេះ អ៊ីស្រាអែល បានដោះលែងអ្នកទោសចំនួន ១៥០ នាក់ មុនការដោះលែងកាលពីថ្ងៃអង្គារ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់៖ កងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួន «ល្អ​ជាងពី​មុន​ច្រើន​ណាស់​» បើមានសង្គ្រាម​ថ្មី​ជាមួយអាមេរិក
06/02/2026 07:06 PM
យានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី វាយប្រហារទីក្រុងជាច្រើនរបស់អ៊ុយក្រែន
06/02/2026 06:06 PM
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
06/02/2026 06:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ លើ​អ្នកផ្សព្វផ្សាយព័ត៌មានមិន​ពិត​
06/02/2026 06:06 PM
លោក Putinសន្យាសងសឹក ក្រោយអ៊ុយក្រែនវាយប្រហារតំបន់ Luhansk
06/02/2026 06:06 PM
មនុស្ស ២នាក់ស្លាប់​ អំឡុង​ការតវ៉ានៅ​​កេនយ៉ា ប្រឆាំងការបង្កើត​កន្លែង​​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ សម្រាប់អ្នក​ជំងឺ Ebola
06/02/2026 06:06 PM
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
06/02/2026 06:06 PM
សារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា កូរ៉េខាងជើងប្រារព្ធទិវាកុមារនៅទីក្រុងព្យុងយ៉ាង
06/02/2026 06:06 PM
របាយការណ៍៖ លោក Trump រិះគន់លោក Netanyahu ធ្ងន់ៗ ជុំវិញការបង្កើន​ភាពតានតឹង នៅលីបង់
06/02/2026 06:06 PM
អ៊ីរ៉ង់អះអាងការវាយប្រហារលើនាវាដឹកទំនិញមួយគ្រឿងនៅកំពង់ផែជិតទីក្រុង Umm Qasr របស់អ៊ីរ៉ាក់
06/02/2026 06:06 PM