ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
កម្លាំងចម្រុះ រកឃើញជនជាតិចិន ៩០នាក់, ជនជាតិវៀតណាម ៣៥នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់, ឡាវម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត
អាជ្ញាធរខេត្តកោះកុង បំភ្លឺថាមិនមានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានការស្រាវជ្រាវករណីឃាតកម្ម

សន្តិសុខ និង សង្គម

កូដកម្មប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តរបស់ក្រុមកម្មករនៅសហរដ្ឋអាមេរិក បានឈានចូលថ្ងៃទីបួន

2023/09/19 01:20:59 pm        68
កូដកម្មរបស់បណ្ដាសមាជិកនៃសហជីពកម្មករសម្ព័ន្ធយានយន្ត (UAW) បានចូលដល់ថ្ងៃទី៤ នៅរោងចក្រផលិតរថយន្ត Ford ក្នុងទីក្រុង Wayne រដ្ឋ មីឈីហ្គិន (Michigan) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (១៨ កញ្ញា)។ បុគ្គលិករបស់សហជីពកម្មករសម្ព័ន្ធយានយន្ត UAW លោក Stu Jackson បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា លោកសង្ឃឹមថានឹងសម្រេចបានការបង្កើនប្រាក់បៀវត្ស៍ចំនួនពីរខ្ទង់ និងប្រាក់ឧបត្ថម្ភថ្លៃចំណាយប្រចាំថ្ងៃ ដោយសារតែតម្លៃប្រេង និងអាហារ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។កូដកម្មមានការសម្របសម្រួល ដែលត្រូវបានគេមើលឃើញថាជាកូដកម្មរបស់សហជីពនៅរោងចក្រផលិតរថយន្តធំទាំងបី ក្នុងពេលដំណាលគ្នាជាលើកដំបូងនោះ បានកើតឡើងនៅពេលដែលការយល់ព្រមពីសហជីពការងារក្នុងចំណោមកម្មករជនជាតិអាមេរិក គឺឈានដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ បើទោះបីជាសមាជិកភាពនៅក្នុងសហជីពបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ មុនពេលកំណើនសេដ្ឋកិច្ចនាពេលថ្មីៗនេះក៏ដោយ។កម្មករ UAW ប្រហែល១២.៧០០នាក់ កំពុងធ្វើកូដកម្ម ដែលជាផ្នែកមួយនៃសកម្មភាពការងារផ្តោតលើរោងចក្រដំឡើងរថយន្តនៅសហរដ្ឋអាមេរិកដ៏ធំបំផុតចំនួនបី ដែលត្រូវបានគេស្គាល់ថាឈ្មោះ Detroit Three បន្ទាប់ពីកិច្ចព្រមព្រៀងការងាររយៈពេល៤ឆ្នាំមុនបានផុតកំណត់មក៕

កាណាដាបណ្ដេញមន្រ្តីការទូតឥណ្ឌា ជុំវិញករណីឃាតកម្មចោទប្រកាន់មួយ ដែលថារដ្ឋាភិបាលឥណ្ឌាសម្លាប់មនុស្សលើទឹកដីកាណាដា

2023/09/19 01:15:59 pm        73
កាណាដាបានបណ្តេញមន្ត្រីការទូតជាន់ខ្ពស់ឥណ្ឌាចេញពីប្រទេសរបស់ខ្លួន បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ពណ៌នាពីការចោទប្រកាន់ដែលគួរឲ្យទុកចិត្ត ដែលថាភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ពាក់ព័ន្ធទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួននៃក្រុមជនជាតិភាគតិចសាសនា ស៊ីគ (Sikh) នៅខេត្ត ប្រ៊ីធធីស កូឡំប៊ី (British Columbia) របស់ប្រទេសកាណាដា កាលពីខែមិថុនា។សេចក្តីប្រកាសនេះ បានបង្ហាញពីភាពកាន់តែអាក្រក់នៃទំនាក់ទំនងទ្វេភាគី ខណៈឥណ្ឌាមិនសប្បាយចិត្តរួចទៅហើយ ដោយក្រុមអាជ្ញាធរកាណាដាមិនបង្រ្កាបលើក្រុមបាតុករគាំទ្រសាសនា ស៊ីគ ដែលចង់បានរដ្ឋឯករាជ្យរបស់ខ្លួន។លោក Trudeau បាននិយាយថា ភ្នាក់ងារសន្តិសុខនៃប្រទេសរបស់លោក បានតាមដានយ៉ាងសកម្មនូវការចោទប្រកាន់ដែលអាចជឿទុកចិត្តបាន នៃទំនាក់ទំនងដ៏មានសក្តានុពលរវាងរដ្ឋាភិបាលឥណ្ឌា និងការសម្លាប់មេដឹកនាំផ្តាច់ខ្លួននៃក្រុមជនជាតិភាគតិចសាសនា ស៊ីគ និងជាពលរដ្ឋកាណាដា លោក Hardeep Singh Nijjar កាលពីខែមិថុនា នៅក្នុងប្រទេសកាណាដា។លោក Hardeep Singh Nijjar ត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅវិហារសាសនាស៊ីគ ក្នុងទីក្រុង Surrey ខេត្ត ប្រ៊ីធធីស កូឡំប៊ី ប្រទេសកាណាដា កាលពីថ្ងៃទី១៨ ខែមិថុនា។ យោងតាមសារព័ត៌មាន Tribune បានឲ្យដឹងថា លោក Nijjar បានគាំទ្រដែនដីកំណើត ស៊ីគ ក្នុងទម្រង់ជារដ្ឋឯករាជ្យ Khalistani ហើយត្រូវបានប្រទេសឥណ្ឌាចាត់ទុកលោកថាជា «ភេរវករ» នៅក្នុងខែកក្កដា ឆ្នាំ២០២០ ផងដែរ៕

ប្រទេសប៉ូឡូញប្រុងប្រយ័ត្នខ្ពស់ ចំពោះជនអន្តោប្រវេសន៍មកពីប្រទេសបេឡារុស

2023/09/19 12:56:55 pm        68
រដ្ឋាភិបាលប្រទេសប៉ូឡូញកំពុងបង្កើនសន្តិសុខ នៅព្រំដែនរបស់ខ្លួន ខណៈមនុស្សកាន់តែច្រើន ព្យាយាមចូលមកប្រទេសប៉ូឡូញដោយខុសច្បាប់ ពីប្រទេសបេឡារុស។ ប្រទេសទាំងពីរ មានព្រំដែនរួម ប្រវែង៤០០គីឡូម៉ែត្រ ហើយប្រទេសប៉ូឡូញ សង្ស័យថា ប្រទេសបេឡារុសកំពុងប្រើប្រាស់ជនអន្តោប្រវេសន៍ដោយចេតនា ដើម្បីធ្វើឲ្យតំបន់មានអស្ថិរភាព។អ្នកនាំពាក្យនៅឆ្មាំព្រំដែនប្រទេសប៉ូឡូញ បានប្រាប់សារព័ត៌មាន NHK ថាមិនមែនមានការឆ្លងកាត់តែមួយថ្ងៃនេះទេ ដោយគ្មានការឆ្លងដែនខុសច្បាប់នោះ។ មនុស្សជាង ២០.០០០ ឆ្លងកាត់ព្រំដែន និងការឆ្លងកាត់ដែលប៉ុនប៉ង កើតមានឡើងចាប់តាំងពីខែមករា រហូតដល់ខែសីហា នៅឆ្នាំនេះ ដែលមានចំនួនជិត៥.០០០នាក់ ច្រើនជាងឆ្នាំ២០២២។

យោធារុស្ស៊ី ធ្វើសមយុទ្ធការពារផ្លូវសមុទ្រភាគខាងជើង ដោយមានបាញ់មីស៊ីល

2023/09/19 12:33:48 pm        72
រុស្ស៊ី បានអះអាងថាយោធារបស់ខ្លួនបានធ្វើសមយុទ្ធការពារផ្លូវសមុទ្រនៅភាគខាងជើង ដោយមានការបាញ់មីស៊ីល។ ការបញ្ជាក់ពីរូបភាព បង្ហាញឲ្យឃើញ នាវាចម្បាំងនិងនាវាមុជទឹករុស្ស៊ី បានចូលរួមក្នុងសមយុទ្ធយោធានេះរួមជាមួយឧបករណ៍បាញ់មីស៊ីលចល័ត។ វីដេអូបានបង្ហាញ មីស៊ីលមួយគ្រាប់ត្រូវបានបាញ់ ពីនាវាចម្បាំងរុស្ស៊ី មុនពេលមីស៊ីលទី២ត្រូវបានគេមើលឃើញថាបានបាញ់ពីឧបករណ៍បាញ់មីស៊ីលចល័ត។ វីដេអូនេះ បានទទួលពី ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា រួមជាមួយការអះអាងក្នុងសេចក្តីថ្លែងការណ៍។ នៅក្នុងដែនទឹក សមុទ្រChukotka និងសមុទ្រBering ព្រមទាំងឧបទ្វីប Chukotka សមយុទ្ធតាកទិករបស់កងកម្លាំងអង្គភាពតំបន់ប៉ាស៊ីហ្វិក បានបន្តក្រោមឈ្មោះ« Finval 2023» សម្រាប់ការការពារទំនាក់ទំនងផ្លូវសមុទ្រភាគខាងជើង។ សមយុទ្ធនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ឧត្តមនាវីឯក Nikolai Evmenov មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី។ បុគ្គលិកយោធាប្រមាណ ១០.០០០នាក់ និងអង្គភាពជាង៥០ មានយុទ្ធោបករណ៍ប្រយុទ្ធ បានចូលរួមក្នុងសមយុទ្ធតាទិកនេះ រួមមានទាំងនាវាលើផ្ទៃទឹក នាវាគាំទ្រ នាវាមុជទឹក យន្តហោះ និងឧទ្ធម្ភាគចក្ររបស់អាកាសចរណ៍កងទ័ពជើងទឹក ក្រុមមីស៊ីលតំបន់ឆ្នេរ Bal និង Bastion ព្រមទាំង យានរថពាសដែក និងប្រើកង់ចល័ត។ រុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាអ្វីដែលវិមានក្រឹមឡាំង នៅតែចាត់ទុកថា ជា «ប្រតិបត្តិការសិកពិសេស»។

អាមេរិករកឃើញបំណែកពីយន្តហោះបាត់ដាន F-35

2023/09/19 12:02:44 pm        70
យោធាអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា បំណែកពីយន្តហោះបំបាំងកាយដែលបានបាត់ដាន បន្ទាប់ពីអាកាសយានិកបានលោតចេញ ត្រូវបានរកឃើញបន្ទាប់ពីរយៈពេលមួយថ្ងៃ មិនបានរកឃើញតម្រុយនៃយន្តហោះមានតម្លៃ៨០លានដុល្លារដែលធ្វើឲ្យមានការងឿងឆ្ងល់ និងមានការហួសចិត្តក្នុងវិធានការស្របគ្នានេះ។ក្រុមមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុនថា Twitter ថាបំណែកពីយន្តហោះ F-35 ត្រូវបានរកឃើញ នៅតំបន់ Williamsburg រដ្ឋ South Carolina( សោត ខាឡូរ៉ៃណា) ។អំណានរបស់សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សមាជិកសហគមន៍គួតែជៀសពីតំបន់នេះ ខណៈក្រុមរកឃើញទទួលបានបំណែក។ នៅពេលយន្តហោះ បានបាត់ដាន នៅរដ្ឋ South Carolina កាលពីថ្ងៃអាទិត្យ ក្រុម JBC បានចេញការអំពាវនាវសម្តែងការសោកស្តាយលើបណ្តាញផ្សព្វផ្សាយសង្គម ដោយស្នើសុំឲ្យអ្នកដែលមានព័ត៌មានអំពីយន្តហោះទូរស័ព្ទមក។ទីតាំងតាមដានជើងហោះហើរ បានបង្ហាញការស្វែងរកយន្តហោះ ដោយផ្តោតលើ តំបន់ព្រៃ និងកសិដ្ឋាន នៅជិតតំបន់ Stuckey ស្ថិតនៅក្នុងតំបន់ Williamsburg ចម្ងាយប្រមាណ១២០គីឡូម៉ែត្រភាគខាងជើងទីក្រុង Charleston ។អាកាសយានិក បានលោតចេញដោយពុំបានដឹងពីមូលហេតុ និងបានលោតឆ័ត្រដោយសុវត្ថិភាពកាលពីថ្ងៃអាទិត្យ ដោយបន្សល់ទុកយន្តហោះ ហោះហើរ ជាអ្វីដែលមនុស្សមួយចំនួនចាត់ទុកថាកិច្ចការមិនទាន់បញ្ចប់។

ចិននិងហ្វីលីពីនកំពុងឈ្លោះគ្នាពាក់ព័ន្ធនឹងនាវាដែលលិចក្នុងសម័យសង្គ្រាមលោកលើកទី២

2023/09/19 11:44:47 am        69
ហ្វីលីពីន៖ នាវាBRP Sierra Madreរបស់កងទ័ពជើងទឹកនៃសាធារណរដ្ឋហ្វីលីពីន មានប្រវត្តិយូរអង្វែង ហើយទោះបីជាវាត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ១៩៤៤ក៏ដោយ ក៏វានៅតែបម្រើគោលបំណងយុទ្ធសាស្ត្រដ៏សំខាន់បំផុតសម្រាប់ហ្វីលីពីន គឺធ្វើយ៉ាងណាឲ្យប្រទេសចិននៅឲ្យឆ្ងាយពីដែនទឹករបស់ខ្លួន។កប៉ាល់BRP Sierra Madre ពិតជា បានចាប់ផ្តើមជីវិតរបស់ខ្លួនក្នុងនាមនាវាដឹករថក្រោះរបស់អាមេរិកអំឡុងសង្គ្រាមលោកលើកទី២។ ដោយត្រូវសាងសង់ក្នុងរដ្ឋIndiana ដោយក្រុមហ៊ុន Missouri Valley Bridge & Iron Company ដើមឡើយវាត្រូវបានដាក់ឈ្មោះថា USS Harnett County។ នាវា Harnett County បានផ្តល់សេវាសម្រាប់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមលោកលើកទី២ ហើយបានចូលរួមក្នុងការចូលចតនៅសមរភូមិ Eniwetok កោះអូគីណាវ៉ា និងកោះហ្គាំ។នាវា Harnett County ត្រូវបានដាក់ឲ្យធ្វើដំណើរការជាសាជាថ្មីនៅឆ្នាំ១៩៩៦ ហើយត្រូវបានបញ្ជូនទៅបម្រើក្នុងសង្គ្រាមវៀតណាម ជាទីដែលវាត្រូវបានគេប្រើជាមូលដ្ឋានឧទ្ធម្ភាគចក្រអណ្តែតទឹក នៅតំបន់ដីសណ្តទន្លេមេគង្គ។ បន្ទាប់ពីសង្គ្រាមចំនួនពីរ នាវានេះទទួលបានផ្កាយរង្វាន់ចំនួន៩សម្រាប់ការប្រយុទ្ធ និងលិខិតសរសើរចំនួនបីសម្រាប់កងនាវាចរណ៍ វាត្រូវបានផ្ទេរទៅសាធារណរដ្ឋវៀតណាមខាងត្បូង។ ដោយត្រូវបានប្តូរឈ្មោះជា RVNS My Tho កប៉ាល់នេះ បានបម្រើការនៅក្នុងកងទ័ពជើងទឹកវៀតណាមខាងត្បូងរហូតដល់ទីក្រុងSaigon បានធ្លាក់ទៅក្នុងវៀតណាមខាងជើង ក្នុងឆ្នាំ១៩៧៥។ជនភៀសខ្លួន បានចូលទៅនៅក្នុងនាវា RVNS My Tho ឡើងពេញ បន្ទាប់ពីការដួលរលំនៃរដ្ឋធានីនៃប្រទេសវៀតណាមខាងត្បូង។ នាវានេះបានជួបជាមួយកប៉ាល់វៀតណាមខាងត្បូងផ្សេងទៀតដែលរត់គេចខ្លួនរហូតដល់ពួកគេ បានបង្កើតកងនាវាតូចមួយនៅសមុទ្រ ហើយបើកសំពៅទៅឈូងសមុទ្រSubic របស់ហ្វីលីពីន។ បន្ទាប់មក ហ្វីលីពីន បានកាន់កាប់នាវា RVNS My Tho និងអតីតកប៉ាល់វៀតណាមខាងត្បូងផ្សេងទៀតនៅក្នុងឈូងសមុទ្រ។ រហូតមកដល់ទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសហ្វីលីពីន បានដំណើរការកប៉ាល់នេះ ក្នុងនាមជា នាវាBRP Sierra Madre ដោយប្រើវាជាមធ្យោបាយដឹកជញ្ជូនទាំងនៅក្នុងទឹកនិងលើគោក៕

ប្រមុខនុយក្លេអ៊ែអង្គការសហប្រជាជាតិ ជំរុញឲ្យអ៊ីរ៉ង់ អនុញ្ញាតដល់ក្រុមអ្នកអធិការកិច្ច

2023/09/19 11:42:20 am        46
អ៊ីរ៉ង់៖ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានជំរុញឲ្យអ៊ីរ៉ង់ ពិចារណា ការសម្រេចចិត្តរបស់ខ្លួនក្នុងការបដិសេធដំណើរការរបស់ក្រុមអធិការកិច្ចជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ដោយបានប្រាប់សារព័ត៌មាន AFP ថាបរាជ័យក្នុងការសហការនឹងមានផលវិបាកធ្ងន់ធ្ងរ។ ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិបាននិយាយថា អ៊ីរ៉ង់បានដកលិខិតតែងតាំងជាផ្លូវការពីអ្នកធ្វើអធិការកិច្ចជាច្រើន ជាចំណាត់ការមួយដែលទីក្រុងតេអេរ៉ង់ចាត់ទុកថាជាការសងសឹកសម្រាប់ការបំពានខាងនយោបាយ ធ្វើឡើងដោយសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក Rafael Grossi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP ថា យើងត្រូវស្នើឲ្យពួកគេពិនិត្យឡើងវិញការសម្រេចចិត្តនេះ។ ប្រសិនបើពួកគេមិនសហការជាមួយទីភ្នាក់ងារ IAEA ពួកគេនឹងមិនទទួលបាននូវអ្វីដែលពួកគេចង់បាននោះទេ ដូចជា ការធានាដែលពួកគេចង់បាន ការបញ្ជាក់ដែលពួកគេចង់ឃើញ និងការអនុម័តពីសហគមន៍អន្តរជាតិ។លោក Grossi បានព្រមានផងដែរថា សកម្មភាពយោធាបានកើនឡើងនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលចូលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ២០២២។ លោក បានប្រាប់សារព័ត៌មាន AFPថា ប្រតិបត្តិការយោធា កំពុងកើនឡើងនៅតំបន់នោះ ក្រុមអធិការកិច្ចរបស់លោក ប្រាប់លោកថាកម្រិតសកម្មភាពយោធាគឺជាក់ស្តែង វាខិតកាន់តែជិត។ លោកនិយាយថា រៀងរាល់ថ្ងៃ ដែលបានកន្លងផុតទៅ គ្មានឧបទ្ទវហេតុនុយក្លេអ៊ែរ គឺជាថ្ងៃដ៏ល្អសម្រាប់យើង៕

ជនអន្តោប្រវេសន៍ប្រមាណ១៩០នាក់ បានមកដល់កោះ Lampedusa

2023/09/19 11:39:47 am        46
អ៊ីតាលី៖ ជនអន្តោប្រវេសន៍ ប្រមាណ១៩០នាក់បានមកដល់កោះ Lampedusa ប្រទេសអ៊ីតាលី ភាគខាងត្បូង កាលពីថ្ងៃចន្ទខណៈរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Giorgia Meloni អនុម័តវិធានការ ដើម្បីបន្ថែមពេល ដែលពួកគេអាចត្រូវបានឃុំខ្លួន និងធានាបានថាមនុស្សកាន់តែច្រើនដែលពុំមានសិទ្ធស្របច្បាប់ស្នាក់នៅ ត្រូវបាននិរទេស។ចំណាត់ការនេះកើតមានឡើងបន្ទាប់ពីជនអន្តោប្រវេសន៍ជិត១ម៉ឺននាក់ បានទៅដល់ កោះ Lampedusa ប្រទេសអ៊ីតាលីភាគខាងត្បូងកាលពីសប្តាហ៍មុនដែលធ្វើឲ្យប៉ះពាល់ដល់ភាពជឿជាក់របស់នាយករដ្ឋមន្ត្រី ស្តាំនិយមលោក Giorgia Meloni ដែលបានឡើងកាន់តំណែងកាលពីឆ្នាំមុន ដោយសន្យាទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។លោក Meloni ដែលបានទៅពិនិត្យកោះ Lampedusa កាលពីថ្ងៃអាទិត្យ ជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសន្យាផែនការសកម្មភាពរបស់សហភាពអឺរ៉ុប ចំនួន១០ចំណុច ប៉ុន្តែវិធានការទាំងនេះដូចទៅនឹងគំនិតផ្តួចផ្តើមកាលពីលើកមុន ដែលបានបរាជ័យធ្វើឲ្យមានផលប៉ះពាល់ច្រើន។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឲ្យដឹងថា ជនអន្តោប្រវេសន៍ប្រមាណ ១៣០.០០០នាក់ បានមកដល់ប្រទេសអ៊ីតាលី រហូតមកដល់ពេលនេះនៅឆ្នាំនេះ ជាតួលេខជិត២ដងសម្រាប់អំឡុងពេលដូចគ្នានៅឆ្នាំ២០២២។ ជនអន្តោប្រវេសន៍ទាំងនេះ បានមកពី បណ្តាប្រទេសរួមមានហ្គីណេ កូឌីវ័រ ទុយនេស៊ី អេហ្ស៊ីប បួគីណាហ្វាសូ បង់ក្លាដែស និងប្រទេសប៉ាគីស្ថាន៕

ពលរដ្ឋលីប៊ី តវ៉ាប្រឆាំងរដ្ឋាភិបាល រយៈពេល១សប្តាហ៍បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យមានមនុស្សជាច្រើន

2023/09/19 11:36:59 am        52
លីប៊ី៖ ១សប្តាហ៍បន្ទាប់ពីទឹកជំនន់ ដែលបានហូរកាត់កណ្តាលទីក្រុង Derna ចូលទៅក្នុងសមុទ្រ ពលរដ្ឋលីប៊ីបានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទនៅខាងក្រៅព្រះវិហារ Al Sahaba ក្នុងការតវ៉ា ប្រឆាំងរដ្ឋាភិបាល។ វីដេអូរបស់សារព័ត៌មាន រ៉យទ័រ បានបង្ហាញហ្វូងមនុស្ស កំពុងស្រែកពាក្យផ្សេងៗ និងកំពុងកាន់បដានៅខាងក្រៅព្រះវិហារ។ទំនប់ទឹកនៅខាងលើទីក្រុង បានបាក់ធ្លាយ ដោយសារព្យុះកាលពីសប្តាហ៍កន្លងទៅនេះដោយបញ្ចូនលំហូរទឹកខ្លាំងទៅទន្លេ ដែលបានហូរឆ្លងកាត់កណ្តាលទីក្រុងដែលមានពលរដ្ឋ១២០.០០០នាក់រស់នៅ។ មនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតបាត់ខ្លួន។ ក្រុមមន្ត្រីដែលប្រើប្រាស់វិធីសាស្ត្រខុសៗគ្នា បានផ្តល់តួលេខផ្សេងៗគ្នាច្រើននៃចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះ ដែលអភិបាលក្រុង បានប៉ាន់ប្រមាណថាមនុស្ស២០.០០០នាក់ បានបាត់ខ្លួន។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថាមនុស្ស ៣.៩២២នាក់ បានស្លាប់៕

សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន លុបលើសមយុទ្ធនៅសមុទ្របាល់ទិកភាគខាងជើងឆ្នាំ២០២៣ របស់NATO

2023/09/19 11:33:19 am        56
NATO៖ អ្នកចាត់ចែងសមយុទ្ធ បាននិយាយកាលពីថ្ងៃចន្ទថា សមយុទ្ធសម្ព័ន្ធយោធាNATO ឆ្នេរភាគខាងជើង នៅសមុទ្របាល់ទិក ត្រូវបានដាក់បញ្ចូលជាសារជូនដំណឹងនៃភាពប្រាកដនិយមដ៏ស្មុគស្មាញនៅដើមដំបូងនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ សមយុទ្ធនេះរួមមានការអនុវត្តន៍ ប្រតិបត្តិការទាំងក្នុងទឹកនិងលើគោក និងការវាយប្រហារពីសមុទ្រមកដីគោក ហើយធានាបាន ផ្លូវឆ្លងកាត់តំបន់បាល់ទិកនៅសមុទ្រ នៅប្រទេសឡាតវី និងអេស្តូនី ជាសមាជិករបស់ម្ព័ន្ធយោធាNATO ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី ទៅភាគខាងកើត ហើយគិតថាមានការបង្ហាញការគំរាមកំហែងពីអតីតសហភាពសូវៀត ចាប់តាំងពីកងកម្លាំងរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំមុន។ សមយុទ្ធ បានចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ហើយរួមមាន នាវាចំនួនប្រមាណ៣០គ្រឿង និងបុគ្គលិកជាង៣.០០០នាក់ មកពីប្រទេសសម្ព័ន្ធយោធាណាតូទាំងអស់នៅក្នុងតំបន់បាល់ទិក បូករួមទាំងសមាជិកដែលនឹងចូលរួមក្នុងពេលឆាប់ៗនេះគឺប្រទេសស៊ុយអែត និងសម្ព័ន្ធមិត្តពុំមែននៅតំបន់បាល់ទិក មានសហរដ្ឋអាមេរិក កាណាដា ហូឡង់ បែលហ្សិក និងប្រទេសបារាំង។ ឧត្តមនាវីឯកអាល្លឺម៉ង់ និងជានាយកសមយុទ្ធ លោក Stephan Haisch បាននិយាយថាវត្តមានរបស់រុស្ស៊ី នៅសមុទ្របាល់ទិក រួមទាំងនាវាប្រមូលការស៊ើបការណ៍ នាវាចម្បាំង និងយន្តហោះ គឺជារឿងធម្មតា និងត្រូវបានរំពឺងទុក ប៉ុន្តែសមយុទ្ធសម្ព័ន្ធយោធាណាតូ នៅឆ្នាំនេះបានចេញឆ្ងាយពី សេណារីយ៉ូសម្បនិម្មិតទៅជាពិតៗ។កាពីទែន លោក Maris Polencs មេបញ្ជាការកងទ័ពជើងទឹកប្រទេសឡាតវី បាននិយាយថាកងទ័ពជើងទឹកចាំបាច់ត្រូវអភិវឌ្ឍសមត្ថភាពពេលអនាគតរបស់ពួកគេនៅសមុទ្រ ពីការដាក់មីន និងដោះមីន នៅពេលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] យន្តហោះកងទ័ពអាកាសបង់ក្លាដែសធ្លាក់ចូលក្នុងបរិវេណសាលា បណ្ដាលឲ្យមនុស្សយ៉ាងតិច ១៩នាក់ ស្លាប់ និងរាប់សិបនាក់របួស
07/21/2025 07:07 PM
សម្តេចពិជ័យសេនា ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តប៉ៃលិន
07/21/2025 07:07 PM
ព្រះសង្ឃខេត្តស្វាយរៀងនិងសប្បុរសជន រស់នៅសហរដ្ឋអាមេរិកនាំអំណោយ​ផ្ដល់ជូនវីរៈកងទ័ពឈរជើងទិសខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ
07/21/2025 07:07 PM
BREAKING NEWS ៖ មនុស្សយ៉ាងតិច ១៩នាក់ ស្លាប់ ដោយសារយន្តហោះកងទ័ពអាកាសបង់ក្លាដែសធ្លាក់ចូលក្នុងបរិវេណមហាវិទ្យាល័យ
07/21/2025 06:07 PM
នគរបាលអង់គ្លេស ចាប់ខ្លួនមនុស្ស ៦នាក់ បន្ទាប់ពីបាតុករទៅដល់សណ្ឋាគារដែលអ្នកស្វែងរកសិទ្ធិជ្រកកោន ស្នាក់នៅ
07/21/2025 06:07 PM
យន្តហោះរបស់ Air India រអិលចេញពីផ្លូវពេលចុះចត នៅទីក្រុង Mumbai ដោយបណ្ដាលឲ្យយន្តហោះ និងផ្លូវរត់ខូចខាត
07/21/2025 06:07 PM
អាជ្ញាធរស៊ីរីជម្លៀសក្រុមគ្រួសារនៃសហគមន៍ Bedouin ចេញពីទីក្រុង Sweida
07/21/2025 06:07 PM
បេសកជនអាមេរិក បង្កើនការគាំទ្ររដ្ឋាភិបាលស៊ីរី និងរិះគន់អន្តរាគមន៍របស់អ៊ីស្រាអែល
07/21/2025 06:07 PM
អ៊ីស្រាអែលវាយលុកជាលើកដំបូង នៅទីក្រុង Deir Al-Balah នៃតំបន់ហ្កាហ្សា ដោយធ្វើឲ្យគ្រួសារចំណាប់ថ្នូរព្រួយបារម្ភ
07/21/2025 06:07 PM
ក្រសួងការបរទេសអ៊ីរ៉ង់និយាយថា ទីប្រឹក្សាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បាននាំយកសារទៅជូនលោក ពូទីន
07/21/2025 06:07 PM