សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់

សន្តិសុខ និង សង្គម

ពលរដ្ឋលីប៊ី តវ៉ាប្រឆាំងរដ្ឋាភិបាល រយៈពេល១សប្តាហ៍បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យមានមនុស្សជាច្រើន

2023/09/19 11:36:59 am        52
លីប៊ី៖ ១សប្តាហ៍បន្ទាប់ពីទឹកជំនន់ ដែលបានហូរកាត់កណ្តាលទីក្រុង Derna ចូលទៅក្នុងសមុទ្រ ពលរដ្ឋលីប៊ីបានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទនៅខាងក្រៅព្រះវិហារ Al Sahaba ក្នុងការតវ៉ា ប្រឆាំងរដ្ឋាភិបាល។ វីដេអូរបស់សារព័ត៌មាន រ៉យទ័រ បានបង្ហាញហ្វូងមនុស្ស កំពុងស្រែកពាក្យផ្សេងៗ និងកំពុងកាន់បដានៅខាងក្រៅព្រះវិហារ។ទំនប់ទឹកនៅខាងលើទីក្រុង បានបាក់ធ្លាយ ដោយសារព្យុះកាលពីសប្តាហ៍កន្លងទៅនេះដោយបញ្ចូនលំហូរទឹកខ្លាំងទៅទន្លេ ដែលបានហូរឆ្លងកាត់កណ្តាលទីក្រុងដែលមានពលរដ្ឋ១២០.០០០នាក់រស់នៅ។ មនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតបាត់ខ្លួន។ ក្រុមមន្ត្រីដែលប្រើប្រាស់វិធីសាស្ត្រខុសៗគ្នា បានផ្តល់តួលេខផ្សេងៗគ្នាច្រើននៃចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះ ដែលអភិបាលក្រុង បានប៉ាន់ប្រមាណថាមនុស្ស២០.០០០នាក់ បានបាត់ខ្លួន។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថាមនុស្ស ៣.៩២២នាក់ បានស្លាប់៕

សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន លុបលើសមយុទ្ធនៅសមុទ្របាល់ទិកភាគខាងជើងឆ្នាំ២០២៣ របស់NATO

2023/09/19 11:33:19 am        56
NATO៖ អ្នកចាត់ចែងសមយុទ្ធ បាននិយាយកាលពីថ្ងៃចន្ទថា សមយុទ្ធសម្ព័ន្ធយោធាNATO ឆ្នេរភាគខាងជើង នៅសមុទ្របាល់ទិក ត្រូវបានដាក់បញ្ចូលជាសារជូនដំណឹងនៃភាពប្រាកដនិយមដ៏ស្មុគស្មាញនៅដើមដំបូងនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ សមយុទ្ធនេះរួមមានការអនុវត្តន៍ ប្រតិបត្តិការទាំងក្នុងទឹកនិងលើគោក និងការវាយប្រហារពីសមុទ្រមកដីគោក ហើយធានាបាន ផ្លូវឆ្លងកាត់តំបន់បាល់ទិកនៅសមុទ្រ នៅប្រទេសឡាតវី និងអេស្តូនី ជាសមាជិករបស់ម្ព័ន្ធយោធាNATO ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី ទៅភាគខាងកើត ហើយគិតថាមានការបង្ហាញការគំរាមកំហែងពីអតីតសហភាពសូវៀត ចាប់តាំងពីកងកម្លាំងរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំមុន។ សមយុទ្ធ បានចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ហើយរួមមាន នាវាចំនួនប្រមាណ៣០គ្រឿង និងបុគ្គលិកជាង៣.០០០នាក់ មកពីប្រទេសសម្ព័ន្ធយោធាណាតូទាំងអស់នៅក្នុងតំបន់បាល់ទិក បូករួមទាំងសមាជិកដែលនឹងចូលរួមក្នុងពេលឆាប់ៗនេះគឺប្រទេសស៊ុយអែត និងសម្ព័ន្ធមិត្តពុំមែននៅតំបន់បាល់ទិក មានសហរដ្ឋអាមេរិក កាណាដា ហូឡង់ បែលហ្សិក និងប្រទេសបារាំង។ ឧត្តមនាវីឯកអាល្លឺម៉ង់ និងជានាយកសមយុទ្ធ លោក Stephan Haisch បាននិយាយថាវត្តមានរបស់រុស្ស៊ី នៅសមុទ្របាល់ទិក រួមទាំងនាវាប្រមូលការស៊ើបការណ៍ នាវាចម្បាំង និងយន្តហោះ គឺជារឿងធម្មតា និងត្រូវបានរំពឺងទុក ប៉ុន្តែសមយុទ្ធសម្ព័ន្ធយោធាណាតូ នៅឆ្នាំនេះបានចេញឆ្ងាយពី សេណារីយ៉ូសម្បនិម្មិតទៅជាពិតៗ។កាពីទែន លោក Maris Polencs មេបញ្ជាការកងទ័ពជើងទឹកប្រទេសឡាតវី បាននិយាយថាកងទ័ពជើងទឹកចាំបាច់ត្រូវអភិវឌ្ឍសមត្ថភាពពេលអនាគតរបស់ពួកគេនៅសមុទ្រ ពីការដាក់មីន និងដោះមីន នៅពេលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

មន្ត្រីជាន់ខ្ពស់អាមេរិក សាទរចំពោះកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសនីហ្សេរីយ៉ា

2023/09/19 11:17:47 am        64
អាមេរិក៖មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបកាលពីថ្ងៃចន្ទ បានសាទរចំពោះកំណែទម្រង់ដ៏លំបាកដែលធ្វើឡើងដោយប្រធានាធិបតីនីហ្សេរីយ៉ា បូឡា អាម៉េដ ទីនុប៊ុ (Bola Ahmed Tinubu) ចាប់តាំងពីឡើងកាន់តំណែង កាលពីខែឧសភា ដោយនិយាយថា ពួកគេបានផ្តល់ឱកាសសម្រាប់សេដ្ឋកិច្ចដ៏ធំបំផុតរបស់អា  ហ្វ្រិក។លោកទីនុប៊ុ បានបញ្ចប់ការឧបត្ថម្ភធនប្រេងឥន្ធនៈដែលមានរយៈពេលយូរដែលរក្សាតម្លៃប្រេងសាំងទាប ប៉ុន្តែធ្វើឲ្យរដ្ឋាភិបាលខាតបង់រាប់ពាន់លានដុល្លារ ហើយថែមទាំងបានធ្វើឲ្យរូបិយប័ណ្ណណៃរ៉ា (naira)អាចប្រើប្រាស់បាន។វិនិយោគិន ដៃគូពាណិជ្ជកម្ម និងសេដ្ឋវិទូ បានសរសើរវិធានការនេះថា ពិតជាចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងដើម្បីនាំយកនូវការវិនិយោគថ្មីចូលទៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាហ្វ្រិក។ប៉ុន្តែរដ្ឋាភិបាលបានជំរុញឲ្យមានការអត់ធ្មត់ពីជនជាតិនីហ្សេរីយ៉ាដែលមានអារម្មណ៍ថា មានការរឹតត្បិតរយៈពេលខ្លី នៅពេលដែលតម្លៃប្រេងឥន្ធនៈ កើនឡើងបីដង អតិផរណា បានឈានដល់ ២៥ ភាគរយ ហើយរូបិយវត្ថុណៃរ៉ា មានតម្លៃប្រហែល៤០ភាគរយ ធៀបនឹងប្រាក់ដុល្លារ៕

សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី បង្កើនល្បឿនសកម្មភាពផ្នែកការទូត ខណៈមានភាពតានតឹង

2023/09/19 11:01:37 am        69
ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី រយៈពេល៤ថ្ងៃចាប់ពីថ្ងៃចន្ទទី១៨ខែកញ្ញាដើមសប្ដាហ៍នេះសម្រាប់ជំនួបជាមួយសមាភាគីលោក Sergey Lavrov  ខណៈប្រមុខការទូតអាមេរិកអាមេរិក លោក Antony Blinken បានជួបអនុប្រធានាធិបតីរបស់ចិន លោក ហាន ចឹង ( Han Zheng) នៅក្នុងទីក្រុង New York។   លោក Wang បានជួបលោក Lavrov នៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ ។ លោក Wang និយាយថា ចិន និងរុស្ស៊ី ចាំបាច់ត្រូវធ្វើជាមហាអំណាចពិភពលោកឈានមុខ និងបំពេញការកាតព្វកិច្ចទទួលខុសត្រូវជាអន្តរជាតិរបស់ខ្លួន ក្នុងពេលការប្រឈមចេះតែបន្តកើនឡើង ស្របពេលការរីកធំនៃអនុត្តរភាព និងការប្រឈមក្នុងតំបន់។ លោក Lavrov បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងរុស្ស៊ី ក្នុងការធានាបាននូវយុត្តិធម៌ជុំវិញបញ្ហានានាលើសកលលោក។  ជំនួបប្រមុខការទូតទាំង២ទំនងគ្របដណ្ដប់លើការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ។ លោក Lavrov អាចផ្ដល់របាយការណ៍ដល់លោក Wang លើអ្វីដែលលោកប្រធានាធិបតី Vladimir Putin បានពិភាក្សាក្នុងកិច្ចប្រជុំកំពូលថ្មីៗជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។   មន្ត្រីជាន់ខ្ពស់ទាំង២ ក៏អាចពិភាក្សាពីផែនការរៀបចំជំនួបកំពូលរុស្ស៊ី -ចិន ផងដែរនៅខាងក្រៅជំនួបវាទិការខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតោបត្តិការអន្តរជាតិ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសចិនខែតុលាខាងមុខ ។គេរំពឹងថា លោក Putin និងចូលរួមវាទិការនេះតបតាមការអញ្ជើញរបស់លោកប្រធានាធិបតីចិន Xi Jinping។ ប្រមុខការទូតអាមេរិក លោក Blinken និងអនុប្រធានាធិបតីចិន លោក Han បានជួបគ្នានៅកិច្ចប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងបទីក្រុង New York។ ជំនួបនេះអាចធ្វើឡើងក្នុងបំណងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-ចិន ដែលអាចនឹងកើតឡើងនៅជំនួបថ្នាក់ដឹកនាំ APEC ដែលអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាឆ្នាំនេះ។ កាលពីចុងសប្ដាហ៍មុន មហាអំណាចសេដ្ឋកិច្ចទាំង២បានរៀបចំជំនួបមន្ត្រីជាន់ខ្ពស់មួយ រវាងទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan និងប្រមុខការទូតចិន លោក Wang Yi នៅប្រទេសកោះម៉ាល់តា៕

ហេតុអ្វីបានជាអាមេនីអាចជាគោលដៅបន្ទាប់សម្រាប់ការឈ្លានពានរបស់រុស្ស៊ី?

2023/09/19 10:45:38 am        117
រុស្ស៊ី៖ ប្រទេសអាមេនីតូចប៉ុន្តែខ្លាំង គឺស្ថិតក្នុងទីតាំងភូមិសាស្ត្រនយោបាយគួរឲ្យចាប់អារម្មណ៍។ នៅព្រំដែនភាគខាងលិចរបស់ខ្លួន គឺទួរគី ដែលជាសម្ព័ន្ធមិត្តណាតូ ប៉ុន្តែជាសត្រូវយូរអង្វែង។ នៅភាគខាងកើតរបស់ខ្លួន គឺជាសត្រូវមួយទៀត គឺអាស៊ែបៃហ្សង់ដែលអាមេនី ទើបតែវាយដណ្តើមយកតំបន់ជម្លោះណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលបានអះអាងទាមទារដោយប្រទេសទាំងពីរ។នៅភាគខាងជើង គឺប្រទេសហ្ស៊កហ្ស៊ី ដែលស្ថិតនៅក្នុងសង្គ្រាមពាក្យសម្តីមិនចេះមិនហើយ និងចារកម្ម (ហើយជួនកាលមានសង្រ្គាមជាក់ស្តែង) ជាមួយប្រទេសរុស្ស៊ី។ ទាំងហ្ស៊កហ្ស៊ី និងអាមេនី គឺជាផ្នែកមួយនៃសហភាពសូវៀត ប៉ុន្តែនៅពេលដែលរុស្ស៊ីបានឈ្លានពានហ្ស៊កកហ្ស៊ីក្នុងឆ្នាំ២០០៨ ការគាំទ្រសម្រាប់រុស្ស៊ីនៅក្នុងប្រទេសអាមេនី មានកម្រិតខ្ពស់ណាស់។ចំពោះអាមេនីខាងត្បូង គឺអ៊ីរ៉ង់ ដែលសម្រាប់ពេលនេះ ជាមិត្តនឹងអាមេនីដែលមានសម្ព័ន្ធភាពជាមួយរុស្ស៊ី។ ប៉ុន្តែនៅចុងខែកញ្ញាឆ្នាំ ២០២៣ អាមេនីនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់សមយុទ្ធយោធារួមគ្នា។ សកម្មភាពនេះ កាន់តែគំរាមកំហែងដល់ប្រទេសរុស្ស៊ី ដែលទទួលកងកម្លាំងយោធារុស្ស៊ីជាផ្នែកនៃសមាជិកភាពនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) របស់ខ្លួន។ សមយុទ្ធនេះ គឺជាចុងក្រោយបង្អស់នៅក្នុងការបំបែករវាងរុស្ស៊ី និងអាមេនី ដែលអាចធ្វើឲ្យបែកបាក់ទំនាក់ទំនងរបស់ពួកគេជាអចិន្ត្រៃយ៍ ឬ អាក្រក់ជាងនេះ។ប្រទេសអាមេនី និងរុស្ស៊ី បានរក្សាទំនាក់ទំនងជិតស្និទ្ធ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១។ អាមេនីបានចូលរួមជាមួយរុស្ស៊ីក្នុងរដ្ឋឯករាជ្យ ហើយបានចូលរួមកិច្ចសហប្រតិបត្តិការយោធាសេដ្ឋកិច្ច និងជំនួយទៅវិញទៅមកនៃCSTO ក្នុងឆ្នាំ ១៩៩៧។ ប៉ុន្តែចាប់តាំងពីនាយករដ្ឋ  មន្ត្រី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) ត្រូវបានជាប់ឆ្នោត ដើម្បីដឹកនាំប្រទេសអាមេនីក្នុងឆ្នាំ ២០១៨ ប្រទេសនេះ បាននិងកំពុងបំបែកបន្តិចម្តងៗពីឥទ្ធិពលគ្រប់គ្រងរបស់ប្រទេសរុស្ស៊ី។

បណ្ដាមេដឹកនាំពិភពលោកព្រមានពីភាពអត់ឃ្លាន ខណៈគោលដៅអាកាសធាតុកំពុងស្ថិតនៅក្នុងគ្រោះមហន្តរាយ

2023/09/19 09:02:11 am        150
បញ្ជីការងារដែលត្រូវធ្វើនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានកំណត់ក្នុងឆ្នាំ២០១៥ ហាក់ដូចជាកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ នេះបើយោងតាមកិច្ចប្រជុំរបស់បណ្ដាមេដឹកនាំពិភពលោក នៅអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍របស់បណ្ដាមេដឹកនាំទាំងនោះ ដែលអនុម័តដោយឯកច្ឆន្ទនៅក្នុងកិច្ចប្រជុំកំពូលមួយ មុនពេលមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រសិនបើមិនមានវិធានការបន្ទាន់ណាមួយទេ ពិភពលោកអាចនឹងប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរក្នុងពេលឆាប់ៗនេះ។បញ្ជីនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន១៧ចំណុច ត្រូវបានបង្កើតឡើងដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងភាពក្រីក្រខ្លាំង ព្រមទាំងការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុនៅត្រឹមឆ្នាំ២០៣០។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់កិច្ចប្រជុំកំពូលនៃបណ្ដាមេដឹកនាំថា មានតែតួលេខគោលដៅចំនួន១៥%ប៉ុណ្ណោះដែលកំពុងដំណើរការ ហើយមានចំណុចជាច្រើនកំពុងដំណើរការបញ្ច្រាស។កាលពីដើមខែនេះ លោក Guterres បានអំពាវនាវឱ្យមេដឹកនាំក្រុមប្រទេសទាំង២០ (G20) ធានានូវថវិកាជំរុញយ៉ាងតិច៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ យោងតាមរបាយការណ៍កាលពីឆ្នាំមុនបានឲ្យដឹងថា ការចំណាយលើការសម្រេចគោលដៅសកលបានកើនឡើង២៥% ដល់ចំនួន១៧៦សែនកោដិ៍ដុល្លារក្នុងឆ្នាំ ដែលបានបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០២២ ជាមួយនឹងការអនុវត្តលើវិធានការបញ្ច្រាសខុសពីគោលដៅជាច្រើនផងដែរ៕

ប្រទេសប៉េរូ ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅតាមផ្នែកខ្លះនៃរដ្ឋធានី បន្ទាប់ពីឧក្រិដ្ឋកម្មកើនឡើង

2023/09/19 08:59:17 am        139
ប៉េរូ៖ ប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte បាននិយាយកាលពីថ្ងៃចន្ទ (១៨ កញ្ញា) ថា រដ្ឋាភិបាលរបស់លោកស្រី បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងស្រុកចំនួនបី ដែលរងគ្រោះដោយការរីករាលដាលនៃឧក្រិដ្ឋកម្ម ដោយជាវិធានការដែលអនុញ្ញាតឱ្យយោធាជួយពង្រឹងសន្តិសុខក្នុងប្រទេស។លោកស្រី Boluarte បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងស្រុក San Juan de Lurigancho (សាន វ៉ាន់ ដេ លូរីហ្កានឆូ) និងស្រុក San Martin de Porras (សាន ម៉ាទីន ដេ ប៉ូរ៉ាស)ទាំងនៅក្នុងរដ្ឋធានី លីម៉ា និងនៅភាគខាងជើងនៃស្រុក តាឡារ៉ា (Talara) ដោយបន្ថែមនៅក្នុងបទសម្ភាសន៍មួយថា វិធានការនេះមានគោលបំណងបង្កើន «ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង»។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នគរបាលបានរាយការណ៍ពីការវាយប្រហារនៅក្នុងទីក្រុង សាន វ៉ាន់ រួមទាំងការគប់គ្រាប់បែកដៃសង្រ្គាមចូលទៅក្នុងក្លឹបរាត្រីមួយ ដែលការវាយប្រហារដោយគ្រាប់បែកដៃមួយទៀតនៅក្បែរនោះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៥នាក់រងរបួស។ របាយការណ៍ឧក្រិដ្ឋកម្មទៅកាន់នគរបាលក្នុងរដ្ឋធានី លីម៉ា បានកើនឡើងដល់ជិត១៦០.២០០ករណីកាលពីឆ្នាំមុន ធៀបនឹងចំនួន១២០.៣៥០ករណីក្នុងឆ្នាំ២០២១ នេះបើយោងតាមការិយាល័យទទួលបណ្ដឹងពលរដ្ឋ របស់ប្រទេសប៉េរូ៕

ក្រុមអ្នកតវ៉ានិយាយថា កន្លែងតែមួយគត់ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលគួរទៅ គឺពន្ធនាគារ អំឡុងទស្សនកិច្ចនៅអាមេរិក

2023/09/19 08:36:26 am        110
  អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ាប្រឆាំងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុង San Francisco កាលពីថ្ងៃចន្ទ ទី១៨ខែកញ្ញា ខណៈលោកនាយករដ្ឋមន្ត្រី រូបនេះ បានបំពេញទស្សនកិច្ចនៅរដ្ឋ California និងជួបជាមួយសហគ្រិនបច្ចេកវិទ្យាលោក Elon Musk។ យោងតាមគេហទំព័ររបស់ខ្លួន ការតវ៉ានេះ ត្រូវបានរៀបចំដោយក្រុមមូលដ្ឋាន UnXeptable ដែលបេកកម្មរបស់ពួកគេ គឺដើម្បីថែរក្សាអត្តសញ្ញាណប្រជាធិបតេយ្យរបស់អ៊ីស្រាអែល ជាទីជម្រករបស់ប្រជាជនជ្វីសទាំងអស់។ អ្នកតវ៉ាវ័យ៨៣ ឆ្នាំម្នាក់ឈ្មោះ តូនី ហ្គូលបាស់ (Toni Golbus)បាននិយាយថា ខ្ញុំមកទីនេះព្រោះខ្ញុំស្រឡាញ់អ៊ីស្រាអែល។ខ្ញុំបានចំណាយពេលយ៉ាងច្រើននៅទីនោះ ខ្ញុំចង់ឲ្យប្រទេសនេះក្លាយជាប្រទេសប្រជាធិបតេយ្យ ហើយខ្ញុំបារម្ភថា អ្វីដែលលោក Netanyahu កំពុងព្យាយាមធ្វើគឺដើម្បីបំភ្លេចចោលលទ្ធិប្រជាធិបតេយ្យ។ អ្នកតវ៉ាម្នាក់ទៀតឈ្មោះ យ៉ាអេល ឡេវី(Yael Levy)វ័យ៣៩ឆ្នាំ បានបន្ថែមថា ខ្ញុំគិតថា វាជារឿងសំខាន់ក្នុងការបញ្ចូនសារ លឺៗនិងច្បាស់ៗ ថា លោកមិនត្រូវបានស្វាគមន៍នៅទីនេះទេ។ខ្ញុំគិតថាមានកន្លែងតែមួយគត់ដែលលោកគួរតែត្រូវបានស្វាគមន៍នោះគឺពន្ធធានាគារ។ រដ្ឋាភិបាលរបស់លោកNetanyahu បានកែប្រែប្រព័ន្ធតុលាការកាលពីខែមករា ដែលបានបង្កឲ្យមានការតវ៉ាទូទាំងប្រទេសមិនធ្លាប់មាននៅក្នុងប្រទេសអ៊ីស្រាអែល ។  លោក Netanyahu បានជំរុញលោក Musk ឲ្យថ្លឹងថ្លែងរវាងការកាពារសិទ្ធិបញ្ចេញមតិដោយសេរីនិងការប្រយុទ្ធប្រឆាំងនឹងសម្ដីបង្កការស្អប់ខ្ពើមនៅជំនួបមួយកាលពីថ្ងៃចន្ទ បន្ទាប់ពីមានភាពចម្រូង ចម្រាសជាច្រើនសប្ដាហ៍ជុំវិញខ្លឹមសារអរិភាពលើបណ្ដាញសង្គម X របស់លោក Musk៕

ឧបទ្ទវហេតុរថយន្តក្រុង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៤នាក់ស្លាប់នៅប៉េរូ

2023/09/19 08:34:05 am        150
ប៉េរូ៖ យោងតាមក្រុមហ៊ុនដឹកជញ្ជូនដែលធ្វើប្រតិបត្តិការយានយន្តបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២៤នាក់ បានស្លាប់ ក្នុងឧបទ្ទវហេតុរថយន្តក្រុងដឹកអ្នកដំណើរ នៅក្នុងប្រទេសប៉េរូ កាលពីថ្ងៃចន្ទ។អ្នកតំណាងក្រុមហ៊ុន សហជីព Molina លោក Scarlet Bueno បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សយ៉ាងហោចណាស់ ២៤នាក់ស្លាប់ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ទីភ្នាក់ងារគ្រប់គ្រងការដឹកជញ្ជូនរបស់ប្រទេសប៉េរូនៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថាគ្រោះថ្នាក់បានកើតឡើងកាលពីថ្ងៃចន្ទ ដោយមិនបានផ្តល់ចំនួនអ្នកស្លាប់ឬរងរបួសនោះទេ។ ទីភ្នាក់ងារ និយាយថារថយន្តក្រុងនេះកំពុងធ្វើដំណើរពីក្រុង Ayacucho ទៅកាន់ទីក្រុង Huancayo ប្រទេសប៉េរូ។ ទីភ្នាក់ងារ បាននិយាយក្នុងការស៊ើបអង្កេតដំបូង បង្ហាញថា រថយន្តក្រុងទំនងជាមានការពិនិត្យសុវត្ថិភាពទាន់សម័យ និងមានធានារ៉ាប់រងគ្រោះថ្នាក់។ គ្រោះថ្នាក់ជាច្រើនគឺជារឿងពាក់ព័ន្ធធម្មតានៅតាមផ្លូវដ៏គ្រោះថ្នាក់របស់ប្រទេសប៉េរូ ខណៈមានមនុស្សយ៉ាងហោចណាស់ ២៤នាក់ស្លាប់ កាលពីខែមករា នៅពេលរថយន្តក្រុង បានធ្លាក់ចុះពីឆ្នេរចោទ នៅភាគខាងជើងប្រទេស៕

ប្រធានាធិបតីម៉ិកស៊ិក ការពារការចូលរួមរបស់រុស្ស៊ី ក្នុងព្យុហយាត្រាយោធា

2023/09/19 08:28:16 am        190
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទ បានការពារវត្តមានរបស់អង្គភាពយោធារុស្ស៊ី ក្នុងព្យុហយាត្រាកាលពីចុងសប្តាហ៍ ដែលប្រារព្ធទិវាឯករាជ្យរបស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីការរិះគន់ដ៏ខ្លាំងលើប្រទេសរបស់លោកថាបានផ្តល់វេទិកាមួយដល់កងកម្លាំងដែលឈ្លានពានប្រទេសអ៊ុយក្រែន។ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសម៉ិកស៊ិក អ្នកនយោបាយប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយទិទៀន បានរិះគន់សេចក្តីសម្រេចដើម្បីអនុញ្ញាឲ្យអង្គភាពរុស្ស៊ីបានចូលរួមកាលពីថ្ងៃសៅរ៍ ប៉ុន្តែលោក Lopez Obrador បាននិយាយថាប្រទេសម៉ិកស៊ិក បានអនុញ្ញាតឲ្យប្រទេសណាមួយក៍ដោយឲ្យចូលរួម។លោក Lopez Obrador ជាអ្នកឆ្វេងនិយម បានព្យាយាមដើម្បីរក្សាប្រទេសម៉ិកស៊ិកនៅជាអព្យាក្រិត ក្នុងសង្គ្រាម រវាង រុស្ស៊ី និងអ៊ុយក្រែន នៅក្នុងចំណុចមួយដែលស្នើសុំឲ្យមានកិច្ចចរចាសន្តិភាព។ទោះជាយ៉ាងណា រដ្ឋាភិបាលរបស់លោក បានគាំទ្រសេចក្តីសម្រេចធំៗរបស់អង្គការសហប្រជាជាតិ ដែលរិះគន់តួនាទីរបស់រុស្ស៊ី នៅក្នុងជម្លោះនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកនៅតំបន់ទីបេតិ៍
07/23/2025 12:07 AM
គណៈកម្មាធិការស្វែងរកការពិតស៊ីរី រាយការណ៍ថា មនុស្ស ១.៤២៦នាក់ ត្រូវបានសម្លាប់អំឡុងអំពើហិង្សាក្នុងខែមីនា
07/23/2025 12:07 AM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សានិយាយថា ពួកគេពុំបានបរិភោគអស់រយៈពេល ៥ថ្ងៃមកហើយ
07/23/2025 12:07 AM
រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំសុខាភិបាល ស្ថិតនៅជាប់ជានិច្ចជាមួយមន្រ្តីរបស់ខ្លួន ឈរលើគោលដៅសម្រេចឱ្យបានជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលើកកិត្តិយសវិជ្ជាជីវៈសុខាភិបាលទាំងមូល»
07/23/2025 12:07 AM
ផ្សារសមាគមខ្មែរកំពុងស្រូបយកផលិតផលកែច្នៃក្នុងស្រុក គាំទ្រដល់ការរីកចម្រើនរបស់សហគ្រិន
07/22/2025 11:07 PM
រលកកម្តៅធ្ងន់ធ្ងរនៅតំបន់បាល់កង់ បណ្តាលឲ្យមានភ្លើងឆេះព្រៃនៅប្រទេសប៊ុលហ្គារី និងអាល់បានី
07/22/2025 08:07 PM
ប្រេសិតពិសេសសហរដ្ឋអាមេរិកជួបជាមួយប្រធានសភាលីបង់នៅទីក្រុងបេរូត
07/22/2025 08:07 PM
រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក»
07/22/2025 07:07 PM
ទូតឥណ្ឌូនេស៊ីកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន និង សោតទស្សន៍
07/22/2025 07:07 PM
គម្រោង Golden Dome របស់លោក Trump ស្វែងរកជម្រើសជំនួស SpaceX របស់លោក Musk
07/22/2025 07:07 PM