សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់

សន្តិសុខ និង សង្គម

ឧបទ្ទវហេតុទាក់ទងនឹងភ្លៀងធ្លាក់ បានឆក់យកជីវិតមនុស្ស២១នាក់នៅរដ្ឋភាគខាងជើងប្រទេសឥណ្ឌា

2023/09/12 11:54:02 am        153
ឥណ្ឌា៖ មន្ត្រីរដ្ឋាភិបាលរដ្ឋបានបញ្ជាក់កាលពីថ្ងៃចន្ទថាមនុស្សយ៉ាងហោចណាស់២១នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុទាក់ទងទៅនឹងភ្លៀងធ្លាក់នៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា អំឡុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នៅទូទាំងស្រុកចំនួន១២។ មនុស្សមួយចំនួន បានស្លាប់ក្នុងឧបទ្ទវហេតុរន្ទះបាញ់ ខណៈមួយចំនួនទៀតស្លាប់ដោយលង់ទឹក។ភ្លៀងធ្លាក់ឥតឈប់ឈរ បានរំខានដល់ជីវិតប្រចាំថ្ងៃនៅក្នុងរដ្ឋនេះ។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា សាលារៀនច្រើនកន្លែងនៅក្នុងរដ្ឋធានី Lucknow និងតំបន់នៅក្បែរខាង បានបិទទ្វារ ជាវិធានការបង្ការជាមុន ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជន់លិចផ្លូវ។ ចរាចរណ៍ផ្លូវរថភ្លើង បានរងផលប៉ះពាល់នៅក្នុងផ្នែកមួយចំនួនរបស់រដ្ឋនេះ។យោងតាមក្រសួងឧត្តុនិយម ប្រទេសឥណ្ឌា បានឲ្យដឹងថាមានភ្លៀងធ្លាក់ជាង៤០មីលីម៉ែត្រ នៅក្នុងស្រុកចំនួន២២ កាលពី២៤ម៉ោងកន្លងទៅនេះ។ អាជ្ញាធររដ្ឋ បានជំរុញឲ្យមានការងារផ្តល់ជំនួយបន្ទាន់ ហើយប្រមុខរដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Yogi Adityanathបានស្នើសុំឲ្យមន្ត្រីរដ្ឋចុះពិនិត្យតំបន់រងផលប៉ះពាល់។មន្ត្រីក្រសួងឧត្តុនិយមឥណ្ឌា បាននិយាយថា រដ្ឋនេះទំនងជាជួបប្រទះភ្លៀងធ្លាក់ខ្លាំងនៅផ្នែកភាគខាងកើត ក្នុងរយៈពេល៣ថ្ងៃទៀត ខណៈភ្លៀងរលឹមនឹងបន្តរហូតដល់ថ្ងៃទី១៧ ខែកញ្ញា៕

UN៖ប្រទេសកូឡុំប៊ីបង្កើតកំណត់ត្រាផលិតកូកាអ៊ីនថ្មី

2023/09/12 11:48:52 am        160
កូឡុំប៊ី៖ របាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃចន្ទ ប្រទេសកូឡុំប៊ី ដែលជាប្រទេសផលិតកូកាអ៊ីនដ៏ធំបំផុតរបស់ពិភពលោក បានបង្កើតកំណត់ត្រាថ្មីមួយកាលពីឆ្នាំមុន សម្រាប់ការផលិតថ្នាំ និងការដាំដុះស្លឹកកូកា ដែលត្រូវបានផលិតចេញពីវានេះ។ ការដាំដុះស្លឹកកូកា មានការកើនឡើង១៣ភាគរយកាលពីឆ្នាំមុនច្រើនជាងឆ្នាំ ២០២១ ខណៈពេលដែលការផលិតកូកាអ៊ីន បានកើនឡើងពី ១.៤០០ តោនដល់ ១.៧៣៨តោន នេះបើយោងតាមការិយាល័យទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC)។ទាំងនេះ គឺជាចំនួនខ្ពស់បំផុត ចាប់តាំងពីUN បានចាប់ផ្តើមត្រួតពិនិត្យនៅក្នុងឆ្នាំ ២០០១។ កូកាអ៊ីនកូឡុំប៊ីភាគច្រើនមានគោលដៅនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុប។បច្ចុប្បន្ននេះ ការដាំដុះស្លឹកកូកា កើនឡើងរហូតដល់ជាង ២៣០.000 ហិកតា នៅក្នុងប្រទេសនេះ។ជិតពីរភាគបីនៃដំណាំកូកា ត្រូវបានដាំដុះនៅក្នុងតំបន់Narino និង Putumayoភាគខាងត្បូងជាប់ព្រំប្រទល់ប្រទេសអេក្វាឌ័រ ដោយខ្លួនវាកំពុងប្រយុទ្ធនឹងការញាំញីពីអំពើហិង្សាទាក់ទងនឹងក្រុមជួយដូរគ្រឿងញៀននិងនៅតំបន់ North Santander ជាប់ព្រំដែនជាមួយប្រទេសវ៉េណេហ្ស៊ុយអេឡា៕

ប្រទេសលីប៊ីអំពាវនាវសុំជំនួយអន្តរជាតិ បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យមនុស្សជាង២.000នាក់ស្លាប់

2023/09/12 11:15:42 am        157
លីប៊ី៖ ប្រធានក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី លោក Mohamed Menfi កាលពីថ្ងៃចន្ទ បានអំពាវនាវសុំជំនួយ អន្តរជាតិ ដើម្បីទប់ទល់នឹងផលវិបាកនៃទឹកជំនន់ដ៏ខ្លាំងក្លារនៅក្នុងប្រទេសនេះ ដែលបានបណ្តាលឲ្យ មនុស្សជាង២.០០០នាក់ស្លាប់។លោក Menfi បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងអំពាវនាវដល់ប្រទេសជាបងប្អូន និងជាមិត្ត និងអង្គការអន្តរជាតិនានា   ផ្តល់ជំនួយនិងការគាំទ្រសម្រាប់តំបន់ចំនួនដែលរងគ្រោះមហន្តរាយនេះ» ។លោក បានប្រកាសទីក្រុងភាគខាងកើតនៃ Derna, Al-Bayda និង Shahhat ជាទីក្រុងដែលរងការវាយប្រហារ ហើយបានអំពាវនាវឲ្យប្រជាជនគោរពតាមការណែនាំរបស់អាជ្ញាធរ«ដើម្បីយកឈ្នះលើវិបត្តិនេះ។លោក Menfi បាននិយាយថា៖«ខ្ញុំមានទំនុកចិត្តថា ប្រជាជនរបស់យើងអាចសហការ និងជម្នះការលំបាកទាំងនេះបាន។ យើងនឹងយកឈ្នះលើវិបត្តិនេះ ហើយយើងរួមគ្នា នឹងកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសរបស់យើង»។ខ្យល់ព្យុះមេឌីទែរ៉ាណេ បានបោកបក់ដល់គោក នៅប្រទេសលីប៊ីភាគខាងកើត កាលពីថ្ងៃអាទិត្យ ដោយបង្កឲ្យមានទឹកជំនន់ និងបំផ្លាញសម្ភារៈបរិក្ខារនានា នៅតាមបណ្តោយផ្លូវរបស់ព្យុះនេះ។លោកនាយករដ្ឋមន្ត្រី Osama Hammad ដែលមានមូលដ្ឋាននៅភាគខាងកើតនៃប្រទេសលីប៊ី បាននិយាយថា មនុស្សជាង ២.០០០ នាក់ បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀត បានបាត់ខ្លួននៅក្នុងទឹកជំនន់នេះ៕

អាមេរិក និងអាមេនី ចាប់ផ្តើមសមយុទ្ធយោធានៅជិតរដ្ឋធានីយ៉េរ៉េវ៉ាន់

2023/09/12 11:09:54 am        69
អាមេរិក៖ អ្នកនាំពាក្យកងទ័ពអាមេរិកបាននិយាយថា អាមេនី និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាមួយកាលពីថ្ងៃចន្ទ (១១ ខែកញ្ញា) នៅពេលមានភាពតានតឹងខ្លាំងនៅក្នុងទំនាក់ទំនងអាមេនីជាមួយប្រទេសជិតខាង អាស៊ែបៃហ៊្សង់។សមយុទ្ធ «ដៃគូឥន្ទ្រី» រយៈពេល១០ថ្ងៃនេះ មានទាហានអាមេរិកចំនួន៨៥នាក់ និងទាហានអាមេនីចំនួន១៧៥នាក់ ហើយត្រូវបានធ្វើឡើងដើម្បីរៀបចំជនជាតិអាមេនីឱ្យចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអន្តរជាតិ ហើយសមយុទ្ធនេះកំពុងធ្វើឡើងនៅកន្លែងហ្វឹកហាត់ចំនួនពីរក្បែររដ្ឋធានីយ៉េរ៉េវ៉ាន់ (Yerevan) ប្រទេសអាមេនី។  អាមេនី និងអាស៊ែបៃហ្សង់ ដែលនៅជិតខាង បានប្រយុទ្ធគ្នាក្នុងសង្រ្គាមចំនួន២ អស់រយៈពេលបីទសវត្សរ៍ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ហើយភាគីនីមួយៗបានចោទប្រកាន់ភាគីម្ខាងទៀតក្នុងប៉ុន្មានសប្តាហ៍មុន អំពីការបង្កើតកងទ័ពនៅជិតព្រំដែនផងដែរ៕

អាមេរិកអនុញ្ញាតឲ្យដោះលែងប្រាក់ចំនួន៦ពាន់លានដុល្លារទៅឲ្យអ៊ីរ៉ង់ មុនពេលផ្លាស់ប្តូរអ្នកទោស

2023/09/12 11:05:07 am        125
អាមេរិក៖ សហរដ្ឋអាមេរិក បានបើកផ្លូវសម្រាប់ទឹកប្រាក់ចំនួន៦ពាន់លានដុល្លារក្នុងប្រតិបត្តិការប្រេងដែលត្រូវប្រគល់ទៅឲ្យប្រទេសអ៊ីរ៉ង់វិញ និងបានយល់ព្រមដោះលែងជនជាតិអ៊ីរ៉ង់ចំនួន៥នាក់ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលបានចរចាជាសម្ងាត់ ដែលនឹងបើកផ្លូវសម្រាប់ពលរដ្ឋអាមេរិក៥នាក់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ត្រឡប់ទៅប្រទេសវិញ។រដ្ឋមន្ត្រីការបរទេសលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បានជូនដំណឹងដល់សភាកាលពីថ្ងៃចន្ទអំពីការលើកលែង ដែលនឹងអនុញ្ញាតឲ្យធនាគារអាល្លឺម៉ង់ អៀរឡង់ កាតា កូរ៉េខាងត្បូង និងស្វីសផ្ទេរប្រាក់ចំនួន៦ពាន់លានដុល្លារពីកូរ៉េខាងត្បូង ដោយពុំមានការភ័យខ្លាចថានឹងការប្រឆាំងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកឡើយ។ លោកបាននិយាយថា ទឹកប្រាក់ចំនួន៦ពាន់លានដុល្លារ នឹងត្រូវរក្សាទុកនៅក្នុងគណនីដែលត្រូវគេកំណត់នៅក្នុងប្រទេសកាតា ដែលជាកន្លែងដែលវានឹង«អាចប្រើបានសម្រាប់តែពាណិជ្ជកម្មមនុស្សធម៌ប៉ុណ្ណោះ» នេះបើយោងតាមច្បាប់ចម្លងនៃការជូនដំណឹង។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា លោករំពឹងថា ការផ្ទេរមូលនិធិដែលបានបង្កកនោះ នឹងត្រូវបញ្ចប់នៅក្នុង«ប៉ុន្មានថ្ងៃខាងមុខនេះ»។ លិខិតជូនទៅសភា ពុំបានបញ្ជាក់ថា តើការដោះដូរអ្នកទោស នឹងកើតឡើងនៅពេលណានោះទេ។អ្នកស្រី Adrienne Watson អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ្វីដែលកំពុងបន្តនៅទីនេះ គឺជាការរៀបចំ ដែលយើងធានាឲ្យមានការដោះលែងជនជាតិអាមេរិកចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់។ បញ្ហានេះ នៅតែជាដំណើរការដ៏រសើប និងកំពុងបន្ត។ ខណៈនេះជាជំហានមួយក្នុងដំណើរការ មិនមានបុគ្គលណាម្នាក់ ត្រូវបានគេដោះលែង ឬត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងរបស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះទេ»៕

យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ហោះលើសមុទ្របាល់ទិក

2023/09/12 11:01:08 am        146
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រTu-22m3 ចំនួន២គ្រឿងរបស់ខ្លួន បានបង្ហាញការហោះហើរតាមផែនការជាទម្លាប់ នៅលើដែនទឹកអន្តរជាតិនៃសមុទ្របាល់ទិក។ក្រសួងបាននិយាយថា យន្តហោះប្រយុទ្ធ Su-35 បានហោះអមយន្តហោះទម្លាក់គ្រាប់បែក។ ការហោះហើរមានរយៈពេល៥ម៉ោង។ បេសកដែលត្រូវបានបង្ហាញស្របទៅតាមបទបញ្ញតិអន្តរជាតិនៃការប្រើប្រាស់ដែនអាកាស។យោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះបានឲ្យដឹងថាកាលពីខែសីហារ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី បានហោះហើរលើដែនទឹកអព្យាក្រិតនៃមហាសមុទ្រអាកទិក និងសមុទ្របាល់ទិក ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 និងអាកាសយានបំពាក់មីស៊ីលយុទ្ធសាស្ត្រTu-160 និងTu-95MS បានធ្វើការហោះហើរតាមផែនការនៅក្នុងដែនអាកាស លើដែនទឹកអព្យាក្រិត នៅសមុទ្របាល់ទិក សមុទ្របារ៉ែន ន័រវ៉េស ស៊ីប៊ីរីខាងកើត Chukchi, Beaufort និងមហាសមុទ្រអាកទិក៕

ក្រុមមន្ត្រីអាមេរិក៖ អ៊ុយក្រែន អាចទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់គ្រាប់បែកចង្កោមរបស់អាមេរិក

2023/09/12 10:14:20 am        168
អាមេរិក៖ ក្រុមតាមក្រុមមន្ត្រីសហរដ្ឋអាមេរិក ៤រូប រដ្ឋបាលរបស់លោក Biden កំពុងខិតកាន់តែជិតដល់ដំណាក់កាលផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែន ដែលនឹងផ្ដល់លទ្ធភាពឲ្យទីក្រុងគីវ ក្នុងការទប់ទល់ជាមួយកងកម្លាំងរុស្ស៊ី ដែលបានគ្រប់គ្រងដែនដីរបស់ខ្លួន ។  មន្ត្រីអាមេរិក៣រូប បាននិយាយថា បន្ទាប់ពីបានឃើញភាពជោគជ័យនៃគ្រាប់បែកចង្កោមដែលបានបញ្ជូនក្នុងគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិកកំពុងពិចារណាលើការដឹកជញ្ជូនទាំងប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ដែលអាចហោះបានចម្ងាយរហូតដល់ ៣០៦ គីឡូម៉ែត្រ ទាំងប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ូកែតម្រង់ទិសពហុជំនាញ (GMLRS)ហោះហើរចម្ងាយ៧២គីឡូម៉ែត្រ អាចបំពាក់គ្រាប់បែកចង្កោមបាន។  ប្រសិនបើ ត្រូវបានអនុម័ត នោះនឹងមានការដឹកជញ្ជូនយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងគីវ ។ បច្ចុន្នប្បអ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ដោយគ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រដែលអាចបាញ់បានចម្ងាយអតិបរមា២៩ គីឡូម៉ែត្រ អាចបំពាក់គ្រាប់បែកចំនួន៤៨ ។ ការផ្ដល់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព ដែលកំពុងស្ថិតក្នុងដំណាក់កាលពិចារណា នឹងអាចផ្ទុកគ្រាប់បែកចង្កោមប្រមាណ៣០០ ឬ គ្រាប់បែកតូចៗជាច្រើនទៀត ។ ចំណែកប្រព័ន្ធបាញ់គ្រាប់រ៉ូកែត GMLRS ជាប្រភេទមួយដែលអ៊ុយក្រែន មានស្តុកក្នុងឃ្លាំងរបស់ខ្លួនជាច្រើនខែមកហើយនោះ នឹងអាចបំបែកគ្រាប់បែកចង្កោមបានរហូតដល់ទៅ៤០៤គ្រាប់ ៕

[BREAKING NEWS] មេដឹកនាំកូរ៉េខាងជើងបានទៅដល់រុស្ស៊ី ស្របពេលអាមេរិកព្រមានមិនឲ្យមានការលក់អាវុធ

2023/09/12 10:10:54 am        254
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំងបាននិយាយថា នឹងជាការពិភាក្សាដ៏ទូលំទូលាយជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន ស្របពេលមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថា ពួកគេមិនគួរយល់ព្រមលើកិច្ចព្រមព្រៀងអាវុធនោះទេ៕

លីទុយអានីគ្រោងចេញលិខិតឆ្លងដែនពិសេសដល់ពលរដ្ឋបេឡារុសដែលស្នាក់នៅដោយស្របច្បាប់ក្នុងប្រទេសបាល់ទិកនេះ

2023/09/12 10:03:26 am        142
លីទុយអានី៖ អាជ្ញាធរនៅរដ្ឋបាល់ទិកភាគខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍បេឡារុសនៅក្នុងប្រទេសលីទុយអានី ដែលត្រូវបានដកហូតសិទ្ធិទទួលបានលិខិតឆ្លងដែនថ្មីដោយទីក្រុងមីនស្កិ៍ (Minsk) នឹងអាចទទួលបានឯកសារ ធ្វើដំណើរពិសេសរបស់ប្រទេសលីទុយអានី។ក្រសួងមហាផ្ទៃ បាននិយាយថា លិខិតឆ្លងដែនបែបនេះ នឹងត្រូវចេញឲ្យពលរដ្ឋបេឡារុសដែលមានសិទ្ធិរស់នៅក្នុងប្រទេសលីទុយអានី ប៉ុន្តែពុំមានលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរ ដែលត្រូវគ្នានោះទេ។លិខិតឆ្លងដែននេះ នឹងអនុញ្ញាតឲ្យពួកគេចាកចេញ និងចូលទៅក្នុងប្រទេសលីទុយអានី ដែលមានព្រំប្រទល់ ៦៧៩ គីឡូម៉ែត្រ (៤២២ ម៉ាយ) ជាមួយប្រទេសបេឡារុស។អនុរដ្ឋមន្ត្រីមហាផ្ទៃ លោក អាណូលដាស អាប្រាម៉ាវិជុស (Arnoldas Abramavicius) បាននិយាយថា៖ «លិខិតឆ្លងដែនរបស់ជនបរទេសមានសុពលភាពលើសពីមួយឆ្នាំ ប៉ុន្តែប្រហែលជាអាណត្តិនោះ អាចយូរជាងនេះ ប្រសិនបើសភា នឹងបន្តវានោះ៕

រដ្ឋាភិបាលម៉ារ៉ុក ត្រូវបានបង្ខំឲ្យទទួលយកជំនួយអន្តរជាតិបន្ថែមទៀត ខណៈក្រុមអ្នកសង្គ្រោះប្រឹងប្រែងទាំងអស់កម្លាំង

2023/09/12 09:13:49 am        180
ម៉ារ៉ុក៖ ក្រុមអ្នកសង្គ្រោះនៅក្នុងប្រទេសម៉ារ៉ុក បានកំពុងប្រើដៃទទេរបស់ពួកគេ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះដ៏អសង្ឃឹមនៅតែបន្តក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតពីការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ។មនុស្សសរុបចំនួន ២.៨៦២នាក់ ត្រូវគេដឹងថាបានស្លាប់ក្នុងការរញ្ជួយដី មិនធ្លាប់មានរយៈពេល៦០ឆ្នាំមកនេះ ។ រដ្ឋាភិបាល ម៉ារ៉ុក ស្ថិតក្រោមសម្ពាធឲ្យទទួលយកជំនួយអន្តរជាតិបន្ថែមទៀត ខណៈក្រុមអ្នកសង្រ្គោះស្រុតកម្លាំង។ចាប់តាំងពីមានគ្រោះមហន្តរាយនេះមក ប្រទេសនេះ បានទទួលយកចំនួយពីប្រទេសចំនួន៤ប៉ុណ្ណោះ អេស្ប៉ាញ ចក្រភពអង់គ្លេស កាតា និងអារ៉ាប់រួម។ ក្រុមមន្ត្រីបានការពារការឆ្លើយតបនេះ និងបាននិយាយថា នឹងមានភាពចលាចលខ្លាំង ប្រសិនបើក្រុមផ្ដល់ជំនួយនានាមកពីជុំវិញពិភពលោកបានមកដល់ប្រទេសម៉ារ៉ុកភ្លាមយ៉ាងគំហុកនោះ។ សម្ពាធ និងកំហឹង កំពុងពុះកញ្ជ្រោលឡើង លើរដ្ឋាភិបាលប្រទេសម៉ារ៉ុក ដើម្បីឲ្យទទួលយកជំនួយដែលផ្ដល់ដោយប្រទេសមួយចំនួន។ សហរដ្ឋអាមេរិក ទុយនីស៊ី ទួរគី កោះតៃវ៉ាន់ ចិន និងបារាំង ដែលជាអតីតម្ចាស់អាណានិគមនដ៏មានឥទ្ធិពលរបស់ម៉ារ៉ុក សុទ្ធតែជាប្រទេសដែលបានផ្ដល់ការគាំទ្រ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពានភាគីថៃ និងលើកទឹកចិត្តវីរកងទ័ពជួរមុខកម្ពុជា
07/27/2025 06:07 PM
ឯកឧត្តម ឌិត ទីណា ចូលរួមរំលែកទុក្ខវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនដី
07/27/2025 06:07 PM
[BREAKING NEWS] រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ស្តីទីថៃ ជួបគ្នានៅប្រទេសម៉ាឡេស៊ីស្អែកនេះ
07/27/2025 06:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពសៀមឈ្លានពាន ដែនអធិបតេយ្យភាពកម្ពុជា
07/27/2025 05:07 PM
រដ្ឋមន្រ្តីការងារចុះទទួលស្វាគមន៍ពលករខ្មែរ ដែលសម្រុកត្រឡប់មកពីប្រទេសថៃ នៅព្រំដែន
07/27/2025 05:07 PM
ក្រសួងអប់រំបើកកិច្ចប្រជុំពិនិត្យស្ថានភាពអប់រំតាមខេត្តជាប់ព្រំដែន និងការត្រៀមរៀបចំការប្រឡងសិស្សថ្នាក់បាក់ឌុប
07/27/2025 05:07 PM
ប៉ាគីស្ថាន ព្រមានពីភ្លៀងមូសុងបន្ថែមទៀតនៅសប្តាហ៍ក្រោយ ខណៈអ្នកស្លាប់ឡើងជាង ២៧០នាក់
07/27/2025 05:07 PM
បាតុកររាប់រយនាក់នៅឥណ្ឌូនេស៊ី គោះឆ្នាំងតវ៉ា ជុំវិញវិបត្តិអត់ឃ្លានកាន់តែខ្លាំងនៅតំបន់ហ្កាហ្សា
07/27/2025 05:07 PM
ក្រសួងការពារជាតិ នៅតែហួសចិត្តចំពោះភាគីថៃ បន្តចោទកម្ពុជាថា ជាអ្នកបង្កហេតុមុន ខណៈថៃខ្លួនឯង ជាចោរឈ្លានពានមកលើកម្ពុជាសោះ
07/27/2025 05:07 PM
ចំហេះព្រៃកំពុងគំរាមកំហែងទីក្រុងធំបំផុតទីបួនរបស់ទួរគី ខណៈអ្នកស្រុកសម្រុកជម្លៀសខ្លួនចេញ
07/27/2025 05:07 PM