ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

បារាំង នឹងហាមប្រាមការស្លៀកពាក់អាបាយ៉ារបស់មូស្លីមនៅក្នុងសាលារដ្ឋ

2023/08/28 12:34:49 pm        65
បារាំង៖រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសបារាំងបាននិយាយកាលពីថ្ងៃអាទិត្យ (២៧សីហា)ថា ប្រទេសបារាំង នឹងហាមឃាត់កុមារមិនឱ្យស្លៀកសម្លៀកបំពាក់អាបាយ៉ា ជាឈុតរ៉ូបរលុង នឹងវែង ដែលពាក់ដោយស្ត្រីមូស្លីមមួយចំនួននៅក្នុងសាលារៀនដែលគ្រប់គ្រងដោយរដ្ឋ។ប្រទេសបារាំង ដែលបានអនុវត្តបម្រាមដ៏តឹងរ៉ឹងលើសញ្ញាសាសនានៅក្នុងសាលារដ្ឋ ចាប់តាំងពីច្បាប់សតវត្សទី១៩ ដោយដកឥទ្ធិពលសាសនាកាតូលិកប្រពៃណីចេញពីការអប់រំសាធារណៈ បានតស៊ូធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំដើម្បីដោះស្រាយជាមួយកំណើនជនជាតិភាគតិចមូស្លីមក្នុងប្រទេស។ ក្នុងឆ្នាំ២០០៤ ប្រទេសនេះ បានហាមប្រាមពាក់ស្បែរុំក្បាលនៅក្នុងសាលារៀន និងបានអនុម័តបម្រាមលើការពាក់ស្បៃគ្របលើផ្ទៃមុខទាំងមូលនៅទីសាធារណៈនៅក្នុងឆ្នាំ២០១០ ដែលធ្វើឱ្យមនុស្សមួយចំនួននៅក្នុងសហគមន៍ឥស្លាមដ៏រឹងមាំ ដែលមានប្រជាជនចំនួនប្រាំលាននាក់របស់ខ្លួននេះ ខឹងសម្បាយ៉ាងខ្លាំង។ការការពារលទ្ធិសាសនានិយម គឺជាជំនឿដ៏មុតមាំនៅក្នុងប្រទេសបារាំង ដែលកើតឡើងនៅទូទាំងវិសាលគមនយោបាយ ចាប់ពីពួកឆ្វេងនិយមដែលលើកតម្កើងតម្លៃសេរីភាពនៃភាពស្មើគ្នា រហូតដល់ក្រុមអ្នកបោះឆ្នោតស្តាំនិយមជ្រុល ដែលព្យាយាមរារាំងប្រឆាំងនឹងកំណើនតួនាទីរបស់សាសនាឥស្លាមនៅក្នុងសង្គមបារាំង៕

ព្យុះត្រូពិក Idalia ត្រូវបានគេរំពឹងថានឹងវាយប្រហាររដ្ឋ Florida ក្នុងនាមជាព្យុះសង្ឃរា

2023/08/28 12:32:32 pm        72
ម៉ិកស៊ិក៖  ព្យុះត្រូពិក Idalia ដែលបានវិវត្តន៍ខ្លួននៅក្នុងសមុទ្រការ៉ាអ៊ីបកាលពីថ្ងៃអាទិត្យ ទំនងក្លាយជាការគំរាមកំហែងដល់រដ្ឋ Florida សហរដ្ឋអាមេរិក ពេលដែលវាពង្រឹងកម្លាំងក្លាយជាព្យុះសង្ឃរា នៅឈូងសមុទ្រម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។  មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក(NHC) បាននិយាយកាលពីថ្ងៃអាទិត្យថា ព្យុះមួយនេះ បានបោកបក់ក្នុងល្បឿនខ្យល់បក់ ៦៥គ.មក្នុង១ម៉ោង ហើយនិងអាចឈានដល់កម្លាំងព្យុះកម្រិតទី ១ ជាមួយនឹងកម្លាំងខ្យល់បក់ ១៤៥គ.មក្នុង១ម៉ោង ពេលដែលគេព្យាករណ៍ថា វានឹងបោកបក់ដល់ដីគោកនៅតាមតំបន់ឆ្នេរភាគពាយ័ព្យរដ្ឋ Florida នាថ្ងៃពុធខាងមុខនេះ ។  លោក Jamie Rhomeគឺជាអនុប្រធាន NHC និយាយថា តំបន់ជាច្រើនរបស់រដ្ឋ Florida ងាយនឹងរងគ្រោះជាពិសេសដោយសារការជន់លិច បង្កឡើងពីការកញ្ជ្រោលឡើងរបស់ព្យុះ ។  បច្ចុប្បន្នព្យុះត្រូពិក Idalia ស្ថិតនៅជិតព្រែកជីក Yucatanនៅចម្ងាយប្រហែល ១៣០គ.មភាគឦសានកោះ Cozumelប្រទេសម៉ិកស៊ិក ៕

ពលរដ្ឋកោះ Mallorca ប្រទេសអេស្ប៉ាញត្រៀមទប់ទល់មហន្តរាយព្យុះដ៏ធ្ងន់ធ្ងរ

2023/08/28 12:30:09 pm        60
អេស្ប៉ាញ៖ ភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង បានវាយបក់បោកផ្នែកជាច្រើន នៅកោះ Balearic រួមទាំងកោះ Mallorca និងកោះ Catalonia នៅប្រទេសអេស្ប៉ាញ ភាគឦសាន កាលពីថ្ងៃអាទិត្យ។ ខ្យល់បក់ខ្លាំងបណ្តាលឲ្យដើមឈើបាក់រលំ តុនិងកៅអីនៅហាងកាហ្វេរហោះខ្ចាត់ខ្ចាយ ហើយកម្ទេចកម្ទី បានហោះទៅប៉ះអគារនៅក្បែរនោះ។អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា ដោយឡែកមនុស្សមួយចំនួនបានរងរបួស កាលពីថ្ងៃអាទិត្យអំឡុង ឧបទ្ទវហេតុទាក់ទងទៅនឹងអាកាសធាតុនេះ រួមមានទាំងនាវាទេសចរណ៍ P&O Cruises Britannia ដែលចូលចតនៅកោះ Mallorca ប្រទេសអេស្បាញ។ អាជ្ញាធរកំពង់ផែ នៅក្នុងរដ្ឋធានី Palma បាននិយាយថា នាវា បានបុកជាមួយ នាវាដឹកប្រេងដោយសារតែខ្យល់បោកបក់ខ្លាំង។ សារព័ត៌មាន BBC បានរាយការណ៍ថានាវាពុំបានចូលចតក្នុងពេលមានព្យុះនោះទេ។នាវាទេសចរណ៍ P&O បានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុទាក់ទងនឹងអាកាសធាតុខណៈធ្វើដំណើរតាមបណ្តោយ កោះ Palma de Mallorca ។អ្នកនាំពាក្យនាវាទេសចរណ៍ P&O Cruises របស់ក្រុមហ៊ុន Carnival បាននិយាយថាមនុស្សមួយចំនួនបានរងរបួសស្រាល ហើយកំពុងត្រូវបានយកចិត្តទុកដាក់ពីសំណាក់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅលើនាវា៕

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ជួបសមភាគីចិននៅទីក្រុងប៉េកាំងដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ច

2023/08/28 12:26:27 pm        59
អាមេរិក៖  រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Gina Raimondoបានជួបជាមួយសមភាគីចិនលោក Wang Wentao (វ៉ាង វិនថាវ)នៅទីក្រុងប៉េកាំងនាថ្ងៃចន្ទនេះ ស្របពេលដែលប្រទេសទាំង ២បើកកិច្ចប្រជុំស្វែងរកការពង្រឹងទំនាក់ទំនងធុរកិច្ច ។  លោកស្រី Raimondoដែលនឹងចូលរួមជំនួបរយៈពេល ៣ថ្ងៃជាមួយក្រុមមេដឹកនាំចិន និងក្រុមមេដឹកនាំធុរកិច្ចនោះ និយាយនៅក្នុងជំនួបនោះថា វាសំខាន់ខ្លាំងណាស់កាលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក មាននូវទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ។  ដោយឡែក លោក Wangនិយាយថា ចិនត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយគ្នា ដើម្បីពង្រឹងបរិស្ថានគោលនយោបាយអំណោលផលជាងមុន សម្រាប់វិស័យធុរកិច្ចចិន និងអាមេរិក ។  សូមបញ្ជាក់ថា ទំនាក់ទំងរបស់ប្រទេសទាំង ២ស្ថិតក្នុងស្ថានភាពតានតឹង ពេលដែលទីក្រុងវ៉ាស៊ីងតោន ធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរារាំងចិនមិនឲ្យចូលដល់ឧបករណ៍ពាក់កណ្តាលចម្លង ស្របពេលដែលទីក្រុងប៉េកាំង រឹតត្បិតការដឹកជញ្ជូនពីក្រុមហ៊ុនបន្ទះឈីបលេចធ្លោ Micron Technology ហើយនិងវាយឆ្មក់ និងពិន័យក្រុមហ៊ុនអាមេរិក Mintz Groupនូវទឹកប្រាក់ ១,៥លានដុល្លារ សម្រាប់ការធ្វើការងារស្ថិតិពុំមានការអនុញ្ញាត ។  ទីក្រុងប៉េកាំង បានផ្តាច់ទំនាក់ទំនងជជែកពិភាក្សាជាមួយទីក្រុងវ៉ាស៊ីងតោន លើបញ្ហាយោធា បរិយាកាស និងបញ្ហាជាច្រើនទៀតកាលពីខែសីហា ឆ្នាំ ២០២២ ដើម្បីសងសឹកនឹងដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដែលចិនប្រកាសសិទ្ធិជាដែនដីរបស់ខ្លួន ៕

ប្រទេសអ៊ីរ៉ង់៖ ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅតែបន្តផ្អែកលើច្បាប់ក្នុងស្រុក

2023/08/28 12:13:22 pm        109
អ៊ីរ៉ង់៖ នៅពេលគេសួរអំពីរបាយការណ៍ទាក់ទងនឹងទីក្រុងតេអេរ៉ង់ដែលកាត់បន្ថយការចម្រាញ់៦០ភាគរបស់ខ្លួន ប្រធាននុយក្លេអ៊ែរ លោក ម៉ូហាម៉េដ អ៊ីស្លាមី (Mohammad Eslami) បាននិយាយកាលពីថ្ងៃអាទិត្យថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ប្រទេសអ៊ីរ៉ង់ នៅតែបន្តផ្អែកលើក្របខណ្ឌដែលបង្កើតឡើងដោយសភារបស់ប្រទេសនេះ។ លោកអ៊ីស្លាមី បាននិយាយដោយសំដៅទៅលើច្បាប់ពាក់ព័ន្ធមួយថា៖ «ការពង្រឹងនុយក្លេអ៊ែររបស់យើងនៅបន្តដោយផ្អែកលើច្បាប់ក្របខ័ណ្ឌយុទ្ធសាស្ត្រ»។កាលពីដើមខែនេះ សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានបន្ថយល្បឿនយ៉ាងខ្លាំងដែលខ្លួនកំពុងប្រមូលផ្តុំសារធាតុអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់ជិតឈានដល់កម្រិតផលិតអាវុធបាន ហើយបានកាត់បន្ថយឃ្លាំងស្តុកទុកមួយចំនួន ជាចំណាត់ការដែលអាចជួយបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងស្តារកិច្ចចរចាឲ្យកាន់តែទូលំទូលាយឡើងវិញអំពីការងារនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។ក្នុងឆ្នាំ ២០២០ សភាដ៏រឹងរ៉ឹងរបស់ប្រទេសអ៊ីរ៉ង់ បានអនុម័តច្បាប់ដែលតម្រូវឲ្យរដ្ឋាភិបាលចាត់វិធានការដូចជាការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមលើសពីដែនកំណត់ ដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់ទីក្រុងតេអេរ៉ង់ ប្រសិនបើភាគីផ្សេងទៀត មិនអនុវត្តតាមកិច្ចព្រមព្រៀងនេះទាំងស្រុងនោះ៕

មនុស្ស២៣នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់ក្រុមហួទី ក្នុងប្រទេសយ៉េមែនភាគខាងត្បូង

2023/08/28 11:49:50 am        83
យ៉េមែន៖ មនុស្សយ៉ាងហោចណាស់២៣នាក់ បានស្លាប់ក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងទាហានរដ្ឋាភិបាលយ៉េមែន និងក្រុមហួទី ក្នុងខេត្តឡាច (Lahj)ភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ខណៈរដ្ឋាភិបាលយ៉េមែនរិះគន់ក្រុមកងជីវពលចំពោះការទាត់ចោលកិច្ចខិតខំប្រឹងប្រែងសន្តិភាពដើម្បីបញ្ចប់សង្រ្គាម ។  ក្រុម ហួទី (Houthis) បានបើកការវាយប្រហារលើកងទ័ពរដ្ឋាភិបាលនៅក្នុងតំបន់យ៉ាហ្វេ (Yafae )នៃទីក្រុង ឡាច (Lah) ដោយបានបង្កឱ្យមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់ក្រុម ហួទី១៥ នាក់ ទាហានគាំទ្ររដ្ឋាភិបាល៨នាក់ និងយ៉ាងហោចណាស់១០នាក់ទៀតរងរបួស។លោកមហាម៉េដ អាល់ ណាគីប ( Mohammed Al-Naqeeb )អ្នកនាំពាក្យកងកម្លាំងភាគខាងត្បូងគាំទ្រឯករាជ្យដែលគ្រប់គ្រង តំបន់យ៉ាហ្វេ បានហៅការវាយប្រហាររបស់ក្រុមហួទី លើតំបន់នេះ ថាជាការវាយប្រហារ ដ៏ធបំផុត និងបង្ហូរឈាមបំផុត របស់កងជីវពលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបន្ថែមថាកងកម្លាំងរបស់ពួកគេអាចវាយលុកក្រុម ហួទី ដោយបង្ខំពួកគេឲ្យដកថយ ក្រោយរងរបួសធ្ងន់។លោក Al-Naqeeb បានប្រាប់សារព័ត៌មានArab News ថា ការវាយប្រហាររបស់កងជីវពល ហួទី លើ តំបន់Yafae គឺជាការឆ្លើយតបទៅនឹងសម្បទានទាំងអស់ដែលផ្តល់ដោយរដ្ឋាភិបាលស្របច្បាប់ និងគំនិតផ្តួចផ្តើមសន្តិភាព។ ចាប់តាំងពីដើមឆ្នាំមុន នៅពេលបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិចូលជាធរមាន អរិភាពបានថយចុះយ៉ាងខ្លាំង ជាចម្បងនៅខាងក្រៅទីក្រុងម៉ារីប (Marib) ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។  ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលយ៉េមែនបាននិយាយថា ក្រុមហួទីបានបន្តការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើសង្កាត់លំនៅដ្ឋាន និងគោលដៅយោធានៅ ទីក្រុង ឡាច ទីក្រុង ម៉ារីប និង ទីក្រុងតៃស៍(Taiz)៕

អវកាសយានិកអន្តរជាតិថ្មីសង្កត់ធ្ងន់ពីការរួបរួមគ្នា ពេលដែលពួកគេចូលរួមការងារនៅស្ថានីយ៍អវកាស ISS

2023/08/28 11:46:39 am        110
អាមេរិក៖  អវកាសយានិកមកដល់ថ្មី បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការរួបរួមគ្នា ហើយនិងកិច្ចសហប្រតិបត្តិការ ពេលដែលពួកគេត្រូវបានស្វាគមន៍ដោយសមាជិកបច្ចុប្បន្ននៅស្ថានីយ៍អវកាសអន្តរជាតិ(ISS) កាលពីថ្ងៃអាទិត្យ ។  អង្គការ NASAនិយាយថា សមាជិកអវកាសយានិកថ្មីចំនួន ៤នាក់ ដែលមកពីប្រទេសចំនួន ៤ផ្សេងៗគ្នា នឹងធ្វើពិសោធន៍វិទ្យាសាស្រ្ត ដូចជាអការៈសរីរវិទ្យានៃការគេងរបស់អវកាសយានិក និងការប្រមូលសំណាកអតិសុខុមប្រាណពីផ្នែកខាងក្នុងរបស់ស្ថានីយ៍អវកាស ISS ។  ក្រុមអវកាសយានិកថ្មី អ្នកស្រី Jasmin Moghbeliគឺជាអវកាសយានិករបស់អង្គការ NASA លោក Andreas Mogensen គឺជាអវកាសយានិកមកពីទីភ្នាក់ងារអវកាសអឺរ៉ុប ESA លោក Satoshi Furukawa គឺជាអវកាសយានិករបស់ទីភ្នាក់ងាររុករុកទីអវកាសជប៉ុន JAXA និងលោក Konstantin Borisov គឺជាអវកាសយានិកមកពីទីភ្នាក់ងារអវកាសសហព័ន្ធរុស្ស៊ី Roscosmosនឹងចូលរួមជាមួយក្រុមអវកាសយានិក ៧នាក់ ដែលបច្ចុប្បន្ននៅក្នុងស្ថានីយ៍អវកាស ISS ។  គួរឲ្យដឹងថា យានចម្លង Falcon 9របស់ក្រុមហ៊ុន SpaceXបានដាក់យានចម្លង Dragon និងក្រុមអវកាសយានិក ចូលទៅកាន់គន្លងតារាវិថី ក្រោយបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedyរបស់អង្គការ NASA នៅរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ៣ និង ២៧នាទីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍មុន ៕

ប្រទេសរុស្ស៊ីបញ្ជូនកងទ័ពពិសេសទៅទប់ទល់នឹងការវាយបករបស់អ៊ុយក្រែន

2023/08/28 11:28:16 am        163
រុស្ស៊ី៖ប្រទេសរុស្ស៊ី បានដាក់ពង្រាយទាហានឆ័ត្រយោងពិសេសទៅកាន់ខ្សែត្រៀមជួរមុខហ្សាប៉ូរីហ្សា (Zaporizhzhia) ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីទប់ស្កាត់ការវាយទម្លុះចូល ខណៈពេលដែលការវាយបករបស់អ៊ុយក្រែន កំពុងបង្កើនល្បឿន។សមាសភាពនៃកងពលការពារអាកាសលេខ៧៦ ដែលជួនកាលត្រូវបានពិពណ៌នាថា ជាអង្គភាពប្រយុទ្ធដ៏ល្អបំផុតតែមួយគត់របស់រុស្ស៊ី ត្រូវបានគេប្រទះឃើញនៅជិតភូមិរ៉ូបូទីណេ(Robotyne) កាលពីដើមសប្តាហ៍នេះ។វិទ្យាស្ថានស្រាវជា្រវសម្រាប់ការសិក្សាសង្រ្គាមនៅទីក្រុងវ៉ាស៊ីនតោនដែលបាននិងកំពុងតាមដានសមរភូមិប្រយុទ្ធនេះ បាននិយាយថា៖«ការដាក់ពង្រាយឡើងវិញនៃសមាភាពកងពលការពារតំបន់ភ្នំVDVលេខ៧ ពីតំបន់ឃើសុន( Kherson) ទៅខ្សែត្រៀមជួរមុខនៅតំបន់ហ្សាប៉ូរីហ្សា និងសមាសភាពនៃកងពលVDVលេខ៧៦ពីតំបន់ក្រីមីនណា ( Kreminna) ដល់តំបន់រ៉ូបូទីណេ បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីអាចនឹងប្រើប្រាស់អង្គភាពពិសេសដែលពាក់ព័ន្ធ ដើម្បីពង្រឹងផ្នែកសំខាន់ៗនៃខ្សែត្រៀមជួរមុខ»៕

ក្រុមសិទ្ធិមនុស្ស៖ក្រុមអន្ធពាលនៅប្រទេសហៃទី បានបាញ់ប្រហារលើការតវ៉ាដែលដឹកនាំដោយព្រះវិហារ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់

2023/08/28 11:00:40 am        172
ហៃទី៖ យ៉ាងហោចណាស់មនុស្ស៧នាក់ បានស្លាប់ បន្ទាប់ពីជនអន្ធពាលមួយក្រុម បានបាញ់ប្រហារទៅលើការតវ៉ាដែលដឹកនាំដោយព្រះវិហារនៅជាយក្រុងមួយនៃប្រទេសហៃទី កាលពីថ្ងៃសៅរ៍ នេះបើយោងតាមក្រុមសិទ្ធិមនុស្សក្នុងតំបន់។ លោកស្រី Marie Yolène Gilles នាយកអង្គការសិទ្ធិមនុស្ស Fondasyon Je Klere (ហ្វុងដាសយ៉ុង ជេ ឃ្លា) បានថ្លែងប្រាប់សារព័ត៌មានCNNថា មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នាដោយមេដឹកនាំព្រះវិហារគ្រិស្តសាសនា ដើរដង្ហែក្នុងទីក្រុងកាណាអាន (Canaan) ជាយក្រុងភាគខាងជើងនៃរដ្ឋធានីព័រអូប្រាំង (Port-au-Prince) ហើយបានប្រមូលផ្តុំគ្នាប្រឆាំងនឹងអំពើហិង្សារបស់ក្រុមជនអន្ធពាល នៅពេលដែលក្រុមជនអន្ធពាលក្នុងតំបន់ បានបើកការបាញ់ប្រហារដោយកាំភ្លើងយន្ត។  នាយកមជ្ឈមណ្ឌលសម្រាប់ការវិភាគ និងស្រាវជ្រាវផ្នែកសិទ្ធិមនុស្ស លោកហ្គេដេអុង ហ្សង់ ( Gédéon Jean) បានថ្លែងថា ចំនួនអ្នកស្លាប់ទំនងជាខ្ពស់ជាងនេះ ដោយសារមានអ្នកកាន់សាសនាគ្រិស្តជាច្រើននៅកន្លែងហែក្បួននោះ។លោកហ្សង់ បាននិយាយថា៖«មានទទួលខុសត្រូវទ្វេដងដែលត្រូវបង្កើតឡើង  គឺការទទួលខុសត្រូវរបស់បព្វជិត ដែលបានយកមនុស្សស្លូតត្រង់ទាំងនេះទៅកន្លែងពិឃាត ហើយជាពិសេស គឺអាជ្ញាធរតុលាការ និងនគរបាលដែលមិនបានទប់ស្កាត់បញ្ហានេះ»។

យុទ្ធនាការរបស់លោក Trump អង្គាសបានប្រាក់ជាង៧លានដុល្លារ ក្រោយការថតរូបនៅពន្ធនាគារជាប្រវត្តិសាស្ត្រនៅរដ្ឋចចា

2023/08/28 10:47:41 am        89
  អាមេរិក៖ ក្រុមរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក Donald Trump និយាយថា ខ្លួនបានរៃអង្គាសបានប្រាក់ចំនួន៧,១លានដុល្លារអាមេរិក ចាប់តាំងពីការថតរូបដែលត្រូវបានថតនៅក្នុងពន្ធនាគាររបស់លោកនៅទីក្រុង Atlanta រដ្ឋចចា( Georgia)កាលពីថ្ងៃព្រហស្បតិ៍ទី២៤សីហាមក ។ ភាគច្រើននៃប្រាក់ទាំងនេះ រកបានពីការលក់ទំនិញដូចជា ពែងកាហ្វេ អាវយឺត ស្រោមដាក់ភេសជ្ជៈ ដែលមានរូបថតទឹកមុខក្រញូវរបស់អតីតប្រធានាធិបតីរូបនេះ ។  លោក Trump ត្រូវបានដោះលែងដោយបង់ប្រាក់ធានាខ្លួន ក្រោមបទចោទប្រកាន់ពីបទរៀបចំផែនការបង្វែរលទ្ធផលក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០។ លោកប្រឈមការចោទប្រកាន់ចំនួន៣ករណីផ្សេងទៀត ខណៈលោកធ្វើយុទ្ធនាការរកសំឡេងឆ្នោតសម្រាប់ឆ្នាំ២០២៤។ការចោទប្រកាន់ទាំងនោះ រួមបញ្ចូលទាំង ២ករណីដែលជាប់ពាក់ព័ន្ធការអះអាងខុសការពិតរបស់លោកថា ការបោះឆ្នោតនោះត្រូវបានគេលួច និងការវាយប្រហារដោយក្រុមអ្នកគាំទ្ររបស់លោកលើវិមានកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោន ។ ការចូលរួមនេះទំនងជាបានជំរុញដល់ក្រុមអ្នកគាំទ្ររបស់លោក ហើយលោកបានអង្គាសបានប្រាក់ជិត២០លានដុល្លារក្នុងរយៈពេល៣សប្ដាហ៍ ចាប់តាំងពីការចោទប្រកាន់លើរូបលោកក្នុងរដ្ឋចចា និងអំពើកុបកម្មនៅវិមានកាពីតូល។កាលពីថ្ងៃសុក្រ ភ្លាមៗបន្ទាប់ពីការចាប់ខ្លួនលោកក្នុងរដ្ឋចចា លោកអង្គាសបាន ៤,១៨ លានដុល្លារ ដែលត្រូវបានគេនិយាយថា ជាចំនួនខ្ពស់បំផុតរបស់លោកក្នុងពេល២៤ម៉ោង ក្នុងយុទ្ធនាការនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM