ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

តំបន់ភាគខាងលិចរបស់ប្រទេសអ៊ុយក្រែន ត្រូវរងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ី

2023/08/15 02:08:17 pm        317
ក្រុមមន្ត្រី បាននិយាយថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើតំបន់ល្វីវ (Lviv) ភាគខាងលិចរបស់ប្រទេសអ៊ុយក្រែន និងតំបន់វ៉ូលីន ( Volyn)ភាគពាយ័ព្យ ដោយត្រូវចំអគារជាច្រើន បណ្តាលឲ្យជនស៊ីវិលរងរបួស និងបង្ខំឲ្យមានការជម្លៀសមនុស្សចេញ។អភិបាលក្រុង លោក អានឌ្រីយ សាដូវយី ( Andriy Sadovyi) បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram នៅព្រឹកថ្ងៃអង្គារនេះថា៖«មីស៊ីលជាច្រើនគ្រាប់ ត្រូវបានបាញ់ទម្លាក់ ប៉ុន្តែក៏មានការវាយប្រហារនៅក្នុងទីក្រុងល្វីវផងដែរ ដោយបន្ថែមថា បទបញ្ជាជាច្រើនត្រូវបានចេញឲ្យជម្លៀសចេញពីយ៉ាងហោចណាស់អគារផ្ទះល្វែងមួយដែលកំពុងឆេះ។លោកអភិបាលក្រុងនេះ បាននិយាយនៅលើ Telegram ថា មនុស្ស ៤នាក់ ត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ដ ហើយអគារលំនៅឋានជាង ១០០ខ្នង ត្រូវខូចខាតក្នុងការវាយប្រហារ រួមទាំងសាលាមត្តេយ្យមួយកន្លែង ដែលត្រូវបានបំផ្លាញដោយសារការធ្លាក់កម្ទេចកម្ទីពីមីស៊ីលរុស្ស៊ីដែលត្រូវបានបំផ្លាញ។មុននេះ អភិបាលតំបន់ល្វីវ លោក ម៉ាស៊ីម កូហ្ស៊ីតស្គី (Maxim Kozitsky) បាននិយាយថា៖«ក្រុមមី ស៊ីលរុស្ស៊ីជាច្រើនក្រុម ត្រូវបានតម្រង់ឆ្ពោះទៅកាន់តំបន់នេះ។

ទាហាននីហ្សេរីយ៉ា២៦នាក់ត្រូវបានសម្លាប់ នៅក្នុងការពួនស្ទាក់វាយប្រហារ ខណៈឧទ្ធម្ភាគចក្រជួយសង្គ្រោះបានធ្លាក់

2023/08/15 02:01:58 pm        201
ប្រភពយោធាពីរបានប្រាប់សារព័ត៌មាន AFP ថា យ៉ាងហោចណាស់សមាជិក២៦នាក់ នៃកងកម្លាំងសន្តិសុខនីហ្សេរីយ៉ា បានសម្លាប់ និងមនុស្ស៨នាក់ទៀត បានរងរបួសនៅក្នុងការពួកស្ទាក់វាយដោយខ្មាន់កាំភ្លើងនៅកណ្តាលប្រទេសនីហ្សេរីយ៉ា កាលពីល្ងាចថ្ងៃអាទិត្យ។បន្ថែមពីលើនេះទៀត អ្នកនាំពាក្យកងទ័ពអាកាសបាននិយាយថា ឧទ្ធម្ភាគចក្រជួយសង្គ្រោះអ្នករបួសបានធ្លាក់កាលពីព្រឹកថ្ងៃច័ន្ទ នៅតំបន់នោះ ជាទីដែលកងទ័ពកំពុងប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋជន ដោយមិនបានបញ្ជាក់ពីថា តើយានិក និងអ្នកដំណើរបានរួចជីវិត ឬយ៉ាងណានោះទេ។ប្រភពនោះបាននិយាយថា "យើងបានបាត់បង់ទាហានចំនួន២៦នាក់ រួមទាំងមន្រ្តី៣នាក់ និងជនស៊ីវិល ៣នាក់ នៅក្នុងការប្រយុទ្ធនោះ ខណៈដែលទាហាន៨នាក់បានរងរបួស បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ នៅតាមបណ្តោយផ្លូវហាយវេ Zungeru-Tegina។អ្នកនាំពាក្យកងទ័ពអាកាសនីហ្សេរីយ៉ា បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ Mi-171 របស់ខ្លួន ខណៈពេលកំពុងបំពេញបេសកកម្មជម្លៀសជនរងគ្រោះ បានធ្លាក់កាលពីថ្ងៃចន្ទ បន្ទាប់ពីហោះចេញពីទីក្រុងZungeru។ លោកបាននិយាយថា ការខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីជួយសង្គ្រោះអ្នកដែលជិះលើយន្តហោះនោះ ហើយការស៊ើបអង្កេតបឋមត្រូវបានបើក ដើម្បីរកមូលហេតុនៃការធ្លាក់យន្តហោះនេះផងដែរ៕

មនុស្សជាច្រើននៅចក្រភពអង់គ្លេស ជួបផលលំបាកក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ ខណៈអតិផរណាឡើងខ្ពស់

2023/08/15 01:57:38 pm        195
ការប៉ុនប៉ងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការគ្រប់គ្រងអតិផរណាដោយដំឡើងអត្រាការប្រាក់ បានបង្កើនបន្ទុកក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាជន ដោយជំរុញឱ្យមានកូដកម្មដ៏ធំនៅគ្រប់វិស័យ ដែលបណ្តាលឱ្យចំនួនអ្នកគ្មានផ្ទះសម្បែង និងអត្រាឧក្រិដ្ឋកម្មកើនឡើង ដោយនាំទៅដល់ការបិទអាជីវកម្មតាមបែបប្រពៃណីជាច្រើនផងដែរ។យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃទី២៥ ខែកក្កដា ចំនួនគ្រួសារដែលរស់នៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់ថ្មីចំនួន១០៥.០០០គ្រួសារ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ កើនឡើងចំនួន១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាចំនួនខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៩៨មក។អតិផរណារបស់ចក្រភពអង់គ្លេស បានកើនឡើងដល់កម្រិត៩,៤ភាគរយនៅក្នុងខែឧសភាឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានសន្យាថានឹងកាត់បន្ថយអតិផរណាចំនួនពាក់កណ្តាលនៅចុងឆ្នាំនេះ ដែលហាក់ដូចជាការប៉ុនប៉ងចុងក្រោយ ដើម្បីពន្យារការគ្រប់គ្រងរបស់គណបក្សអភិរក្ស។ការស្ទង់មតិចុងក្រោយបានបង្ហាញថា អត្រាគាំទ្ររបស់គណបក្សកាន់អំណាចកំពុងធ្លាក់ចុះ ហើយបក្សនេះអាចនឹងស្ថិតក្នុងស្ថានភាពមិនអំណោយផលនៅក្នុងការបោះឆ្នោតសកលនៅឆ្នាំក្រោយ៕

ការវាយប្រហារតាមអាកាសបានសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់ នៅប្រទេសអេត្យូពី

2023/08/15 01:52:15 pm        141
មន្ត្រីមន្ទីរពេទ្យមួយបាននិយាយថា ការវាយប្រហារតាមអាកាសនៅក្នុងតំបន់ Amharaនៃប្រទេសអេត្យូពី បានសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់ និងមនុស្ស៥៥នាក់បានរងរបួស។ ការវាយប្រហារនៅទីក្រុង Finote Selam កាលពីថ្ងៃអាទិត្យ គឺជាការវាយប្រហារមួយ ក្នុងចំណោមការវាយប្រហារមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងតំបន់ ជាទីដែលកងទ័ពបាននិងកំពុងប្រយុទ្ធជាមួយក្រុម ហ្វាណូ ដែលជាកងកម្លាំងប្រដាប់អាវុធយោធាប៉ារ៉ា។គណៈកម្មាធិការសិទ្ធិមនុស្សរបស់ប្រទេសអេត្យូពី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអរិភាពដ៏មហន្តរាយនៅប្រទេសអេត្យូពីនេះ។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល៦ខែនៅទូទាំងតំបន់ Amhara កាលពីថ្ងៃទី៤ ខែសីហា។ ការប្រយុទ្ធគ្នានោះត្រូវបានបញ្ឆេះដោយការចោទប្រកាន់របស់ក្រុមប្រដាប់អាវុធ ហ្វាណូ ដែលថារដ្ឋាភិបាលសហព័ន្ធកំពុងព្យាយាមធ្វើឱ្យកម្លាំងកាការពាររបស់តំបន់ Amharaនេះ ចុះខ្សោយ។នេះជាវិបត្តិដ៏អាក្រក់បំផុតរបស់ប្រទេសអេត្យូពី ចាប់តាំងពីសង្គ្រាមស៊ីវិលនៅក្នុងតំបន់ Tigray ភាគខាងជើងបានបញ្ចប់ក្នុងខែវិច្ឆិកាមក។ ក្រុមហ្វាណូ បានគាំទ្រកងកម្លាំងសហព័ន្ធអំឡុងសង្គ្រាមតំបន់ Tigray ហើយពួកគេ បានបដិសេធមិនព្រមរំសាយអាវុធ ដោយជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធដាក់ពង្រាយកងទ័ពទូទាំងតំបន់។អំពើហឹង្សានេះ បាននាំឱ្យមានចំណាត់ការជាក់ស្តែង ដូចជារដ្ឋាភិបាលអ៊ីស្រាអែលបានជម្លៀសពលរដ្ឋ និងប្រជាជនជ្វីហ្វចេញពីតំបន់នេះ កាលពីសប្តាហ៍មុន ព្រោះតំបន់ Amhara នេះគឺជាជម្រករបស់សមាជិករាប់ពាន់នាក់នៃសហគមន៍ជ្វីហ្វ៕

មនុស្សយ៉ាងហោចណាស់១០នាក់ ស្លាប់ បន្ទាប់ពីមានការផ្ទុះនៅជិតរដ្ឋធានីរបស់សាធារណរដ្ឋដូមីនីក

2023/08/15 01:45:43 pm        185
សារព័ត៌មានជាភាសាអេស្ប៉ាញ Hoy កាលពីថ្ងៃចន្ទ (ទី១៤ ខែកក្កដា) បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់ បន្ទាប់ពីមានការផ្ទុះនៅជិតរដ្ឋធានីនៃសាធារណរដ្ឋដូមីនីក។សារព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា ក្រៅពីអ្នកស្លាប់នោះ ក៏មានអ្នករងរបួសយ៉ាងតិចណាស់ ២៨នាក់ផ្សេងទៀតដែរ ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រប្លាស្ទិកមួយ នៅខេត្ត San Cristobal ភាគខាងត្បូងនៃសាធារណរដ្ឋដូមីនីក។ជាមួយគ្នានេះ សេវាសុខភាពជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនរងគ្រោះទាំងនោះ ក៏រួមមានទារកអាយុ ៤ខែម្នាក់ និងមនុស្សពេញវ័យ ២នាក់ ដែលពួកគេ សុទ្ធតែរងការរលាក ៩០ភាគរយ នៅលើដងខ្លួនដូចគ្នា។រដ្ឋមន្ត្រីនៃការិយាល័យប្រធានាធិបតី លោក Joel Santos បានទៅកន្លែងកើតមហន្តរាយនេះ ជាទីដែលលោក បាននិយាយថា ធនធានរបស់រដ្ឋាភិបាល នឹងត្រូវបានប្រើប្រាស់ជួយសង្គ្រោះជនរងគ្រោះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕

ក្រុមសិទ្ធិមនុស្សជំរុញឲ្យមានការអន្តរាគមន៍ពីអន្តរជាតិឲ្យបានឆាប់ ដើម្បីបញ្ចប់អំពើហិង្សាបង្កឡើងដោយក្រុមអន្ធពាលនៅប្រទេសហៃទី

2023/08/15 01:05:18 pm        130
ក្រុមសិទ្ធិមនុស្សមួយកាលពីថ្ងៃចន្ទ បានជំរុញឲ្យសហគមន៍អន្តរជាតិធ្វើការអន្តរាគមន៍ឲ្យបានឆាប់រហ័ស ដើម្បីបញ្ចប់អំពើហិង្សាដែលកើនឡើងខ្លាំងដោយក្រុមអន្ធពាលនៅក្នុងប្រទេសហៃទី ខណៈក្រុមនេះ បានរៀបរាប់លម្អិតអំពីការរំលោភ និងការសម្លាប់យ៉ាងឃោរឃៅ ដែលបានប្រព្រឹត្តនៅក្នុងរដ្ឋធានីរបស់ប្រទេសដែលមានបញ្ហានេះ។ការអំពាវនាវរបស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានធ្វើឡើង នៅពេលដែលប្រទេសហៃទី រង់ចាំ​ការឆ្លើយតបពីក្រុមប្រឹក្សាសន្តិសុខUN ចំពោះសំណើរបស់ខ្លួននៅក្នុងខែតុលាសម្រាប់ការដាក់​ពង្រាយ​កងកម្លាំងប្រដាប់អាវុធអន្តរជាតិជាបន្ទាន់​ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើង​នៃអំពើហិង្សា។លោក Ida Sawyer នាយកទទួលបន្ទុកដោះស្រាយវិបត្តិនិងជម្លោះរបស់ក្រុមនេះ ដែលបាន​ទៅបំពេញ​ទស្សនកិច្ចនៅប្រទេសហៃទី ​ដើម្បីប្រមូលនិងចងក្រងរបាយការណ៍​ស្តីពី​អំពើហិង្សា បាន​និយាយថា៖« នៅពេលដែលយើងរង់ចាំយូរ ហើយមិន​មានការឆ្លើយតបនេះ យើងនឹងឃើញ​ប្រជាជនហៃទីកាន់តែច្រើន​ ត្រូវបានសម្លាប់​ ចាប់រំលោភ ​និងចាប់​ពង្រត់ ​និងមនុស្សជាច្រើនទៀត ដែល​រងទុក្ខដោយមិនមានអាហារទទួលទានគ្រប់គ្រាន់៕ 

មន្ត្រីក្រសួងការពារជាតិ៖ ប្រទេសរុស្ស៊ីផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស S-400 ដល់ឥណ្ឌាតាមកាលវិភាគ

2023/08/15 12:59:24 pm        108
ទីភ្នាក់ងារព័ត៌មានInterfax បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ដែលទទួលបន្ទុកផ្នែកនាំចេញនៃក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី នឹងផ្តល់ការបញ្ជាទិញប្រព័ន្ធប្រឆាំងយន្តហោះS-400 ដល់ប្រទេសឥណ្ឌា ក្នុងរយៈពេលដែលបានព្រមព្រៀងគ្នា។ប្រទេសឥណ្ឌា គឺជាប្រទេសនាំចូលអាវុធដ៏ធំបំផុតរបស់ពិភពលោក ហើយភាគច្រើននៅតែប្រើប្រាស់បច្ចេកវិទ្យារុស្ស៊ីសម្រាប់អាវុធប្រពៃណី ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុងញូវដែលី បានសម្តែងការព្រួយបារម្ភថាសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន អាចពន្យារពេលការដឹកជញ្ជូនសព្វាវុធដែលបានគ្រោងទុកនោះ។សារព័ត៌មានInterfax បានដកស្រង់សម្តី លោកឌីមិទ្រី ស៊ុហ្គាអេវ (Dmitry Shugaev) ប្រធានសេវាសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារបស់ប្រទេសរុស្ស៊ី ដោយនិយាយថា៖«ការផលិតប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះS-400 Triumf ( ត្រាយអឹម) កំពុងត្រូវបានធ្វើឡើង តាមកាលវិភាគ»។ លោកបាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានធ្វើឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍កងកម្លាំងប្រដាប់អាវុធថា៖«ការប្រគល់ឧបករណ៍នៃប្រព័ន្ធ S-400 Triumf ត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេលដែលបានព្រមព្រៀងគ្នា»។

សហភាពអាហ្វ្រិក ធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាពីប្រទេសនីហ្សេ ខណៈរបបនេះបញ្ជូនសញ្ញាដ៏ច្របូកច្របល់

2023/08/15 12:51:55 pm        91
កាលពីថ្ងៃចន្ទ សហភាពអាហ្វ្រិក បានបើកកិច្ចពិភាក្សា ស្តីពីវិបត្តិនៅប្រទេសនីហ្សេ ខណៈអ្នកគ្រប់គ្រងក្រោយរដ្ឋប្រហាររបស់ប្រទេសនេះ បានបង្ហាញឥរិយាបថផ្គើនថែមទៀត ដោយចង្អុលបង្ហាញទៅរកផ្នែកការទូតសម្រាប់ដំណោះស្រាយជាសំខាន់។ ប៉ុន្តែកិច្ចពិភាក្សា នៅទីស្នាក់ការរបស់សហភាពអាហ្វ្រិក នៅក្នុងរដ្ឋធានី Addis Ababa ប្រទេសអេត្យូពី គាប់ជួនគ្នា ជាមួយការកើនឡើងជុំវិញការំរាមធ្វើឡើងដោយរបបនេះដើម្បីកាត់ទោស ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីអាំណាចរបស់ប្រទេសនីហ្សេ។ ស្ថាប័នចលនាអាហ្វ្រិក បាននិយាយនៅក្នុងការបង្ហោះ ដែលគេស្គាល់ថាជាបណ្តាញTwitter ថា ក្រុមប្រឹក្សាសន្តិសុខ និងសន្តិភាពរបស់សហភាពអាហ្វ្រិក បានជួបប្រជុំគ្នាដើម្បីទទួលបានបច្ចុប្បន្នភាពលើការវិវឌ្ឍន៍នៃស្ថានភាពនៅក្នុងប្រទេសនីហ្សេ និងកិច្ចប្រឹងប្រែងដើម្បីដោះស្រាយ។អ្នកដែលចូលរួម រួមមាន ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិក លោក Moussa Faki Mahamat ព្រមទាំងអ្នកតំណាងមកពីប្រទេសនីហ្សេ និងប្លុកអាហ្វ្រិកខាងលិច ECOWAS។ប្រធានាធិបតីលោក Mohamed Bazoum ដែលការឈ្នះបោះឆ្នោតរបស់លោកនៅក្នុងឆ្នាំ២០២១ គឺជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រដែលជួបបញ្ហារបស់ប្រទេសនេះ ត្រូវបានផ្តួលរំលំ កាលពីថ្ងៃទី២៦ ខែកក្កដា ដោយសមាជិកកងអង្គរក្សប្រធានាធិបតី។

គណបក្សភឿថៃ មានការលំបាកក្នុងការមិនដាក់បញ្ចូលគណបក្សគាំទ្រយោធា ខណៈវិបត្តិនយោបាយឈានដល់រយៈពេល៣ខែ

2023/08/15 12:24:51 pm        118
ថៃ៖ ប្រទេសថៃនៅតែគ្មាននាយករដ្ឋមន្ត្រីថ្មី រយៈពេល៣ខែបន្ទាប់ពីការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ដោយគណបក្សភឿថៃ ដែលជាគណបក្សទទួលបានសំឡេងឆ្នោតគាំទ្រលំដាប់លេខពីរក្នុងការបោះឆ្នោត មានការលំបាកក្នុងការមិនដាក់បញ្ចូលឥទ្ធិពលរបស់គណបក្សយោធា ខណៈដែលខ្លួនព្យាយាមបង្កើតរដ្ឋាភិបាលថ្មី។ភាពជាប់គាំងនយោបាយចុងក្រោយបង្អស់ ពាក់ព័ន្ធនឹងញត្តិមួយនៅមុនពេលតុលាការធម្មនុញ្ញរបស់ប្រទេសថៃ ដែលអះអាងថា ការបដិសេធរបស់សភាកាលពីខែមុនលើសំណើសុំតែងតាំងមេដឹកនាំគណបក្សបោះជំហានទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ផ្ទុយនឹងរដ្ឋធម្មនុញ្ញឬយ៉ាងណានោះ។ប្រទេសមួយនេះ កំពុងស៊ូទ្រាំនឹងការរង់ចាំដ៏យូរបំផុតរបស់ខ្លួនក្នុងរយៈពេលពីរទសវត្សរ៍ សម្រាប់ការជ្រើសរើសមេដឹកនាំថ្មី បន្ទាប់ពីការបោះឆ្នោតសកលមួយ ដោយមិនមានភាពច្បាស់លាស់ថា តើនៅពេលណាដែលការបោះឆ្នោតសភាបន្ទាប់ ក្នុងការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីថ្មី នឹងត្រូវធ្វើឡើង។គណបក្សគាំទ្រយោធាកំពុងខិតចូលមកជិតបក្សភឿថៃ។ សមាជិកសភាគណបក្សគាំទ្រយោធា Palang Pracharath លោក Pai Leeke បាននិយាយថា សមាជិកសភាជាន់ទាបទាំង៤០រូបមកពីគណបក្សរបស់ខ្លួន នឹងបោះឆ្នោតឱ្យបេក្ខជនបក្សភឿថៃ ដោយគ្មានលក្ខខណ្ឌ ដោយបង្ហាញថាខ្លួនមានឆន្ទៈចូលរួមជាមួយក្រុមចម្រុះ ប្រសិនបើគណបក្ស ភឿថៃ ស្នើសុំ។ចំណុចអារម្មណ៍មួយសម្រាប់គណបក្សភឿថៃ ប្រសិនបើខ្លួនចូលរួមជាមួយបណ្ដាបក្សគាំទ្រយោធានោះ គឺការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីដែលរស់នៅក្នុងនិរទេសភាពគឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាមេដឹកនាំគណបក្សនេះតាមជាក់ស្តែង ហើយការវិលត្រឡប់របស់លោក ថាក់ស៊ីន ត្រូវបានគេនិយាយថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយដើម្បីធ្វើការជាមួយក្រុមគាំទ្រយោធាផងដែរ៕

ជប៉ុនបដិសេធរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ស្តីពីសំណល់ទឹក ហ្វ៊គូស៊ីម៉ា

2023/08/15 12:21:44 pm        97
ជប៉ុន៖ តូក្យូ (១៥ សីហា)៖ ប្រទេសជប៉ុន បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់កូរ៉េខាងត្បូង អំពីឯកសារដែលត្រូវបានចោទប្រកាន់ថា ជាទូរលេខផ្លូវការរបស់ជប៉ុន ស្តីពីគម្រោងការបញ្ចេញសំណល់ទឹកដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលត្រូវបានខូចខាតលេខ១ ចូលទៅក្នុងសមុទ្រ។ ក្រសួងការបរទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា របាយការណ៍នោះមិនមានមូលដ្ឋាននៅក្នុងការពិតទេ ហើយឯកសារនោះគឺជាការក្លែងបន្លំទាំងស្រុង។យោងតាមក្រសួងបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃចន្ទថា ទូរលេខដែលត្រូវបានចោទប្រកាន់ដោយក្រសួង បានបញ្ជាក់ថាការវាស់ស្ទង់សំណល់ទឹក ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ផ្ទុកទុកក្នុងអាងក្រោមដី កាលថ្ងៃទី៨ ខែកក្កដារបស់ក្រុមហ៊ុន TEPCO បានបង្ហាញពីកម្រិតវិទ្យុសកម្មលើសពីតួលេខស្ដង់ដារយ៉ាងច្រើន។ របាយការណ៍នោះក៏បាននិយាយផងដែរថា ប្រទេសជប៉ុន កំពុងពិចារណាលើការបំពេញតាមស្តង់ដារសុវត្ថិភាពដោយសម្លាប់មេរោគពីទឹកដែលបានធ្វើប្រព្រឹត្តកម្មរួចបន្ថែមទៀត។ក្រុហ៊ុន TEPCO គ្រោងនឹងបញ្ចេញសំណល់ទឹកពីរោងចក្រថាមពល ហ្វ៊ូគូស៊ីម៉ា ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលបានរងការបំផ្លិចបំផ្លាញចំនួន៣ដងកាលពីខែមីនា ឆ្នាំ២០១១ ពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ បន្ទាប់ពីបានធ្វើប្រព្រឹត្តកម្មតាមរយៈឧបករណ៍សម្អាត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM