ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី ចាប់ផ្ដើមដំណើរការទិន្នន័យដំបូង នៅលើយានអវកាសLuna-25

2023/08/14 12:02:18 pm        225
រុស្ស៊ី៖  ទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី បានចាប់ផ្ដើមដំណើរការទិន្នន័យដំបូង ដែលទទួលបាននៅលើយានអវកាស Luna-25 បន្ទាប់ពីផ្លាស់ប្ដូរសម្ភារៈវិទ្យាសាស្ត្រ នៅលើយានអវកាសជាលើកដំបូង ។  ទីភ្នាក់ងារអវកាស Roscosmos បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅលើតេឡាក្រាម ថា យានអវកាស Luna-25 នៅតែបន្តការហោះហើររបស់ខ្លួនទៅកាន់ផ្កាយរណបធម្មជាតិរបស់ភពផែនដី ប្រព័ន្ធទាំងអស់របស់ខ្លួននៃស្ថានីយស្វ័យប្រវត្តិកំពុងដំណើរការតាមមុខងារយ៉ាងល្អ ដោយការទំនាក់ទំនងប្រកបដោយស្ថិរភាព ហើយតុល្យភាពថាមពលគឺវិជ្ជមាន។  ប្រទេសរុស្ស៊ីបានបាញ់បង្ហោះយានអវកាសចុះចតឋានព្រះចន្ទជាលើកដំបូងក្នុងរយៈពេល៤៧ឆ្នាំ កាលពីថ្ងៃសុក្រ ទី១១ សីហា សប្ដាហ៍មុន ដើម្បីក្លាយជាមហាអំណាចដំបូងគេក្នុងការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាលនៅលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ជាតំបន់មួយដែលត្រូវបានគេជឿថាមានស្រទាប់ទឹកកកទឹក។ ទីភ្នាក់ងារអវកាស Roscosmos បាននិយាយថា ទិន្នន័យបញ្ជាក់ពីលទ្ធផលដំបូង នៅលើការហោះហើរទៅកាន់ភពព្រះចន្ទ ត្រូវបានទទួល ហើយក្រុមវិទ្យាសាស្ត្ររបស់គម្រោងនេះ បានចាប់ផ្ដើមដំណើរការហើយដែរ ៕

ពេលវេលាសំខាន់ៗចាប់តាំងពីក្រុមតាលីបង់ កាន់កាប់អាហ្វហ្គានីស្ថាន រយៈពេល២ឆ្នាំមកនេះ

2023/08/14 11:59:27 am        106
តាលីបង់៖ វានឹងមានរយៈពេល២ឆ្នាំនៅថ្ងៃអង្គារ ទី១៥ ខែសីហាស្អែកនេះ ចាប់តាំងពីក្រុមតាលីបង់ បានដណ្តើមកាន់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសម្រុកចូលកាន់កាប់រដ្ឋធានីកាប៊ុលយ៉ាងឆាប់រហ័សដោយស្រួលគ្មានការរារាំង ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។ កំណត់ត្រាពេលវេលាសំខាន់ៗបានកើតឡើងក្រោយមក ចាប់ពីការព្យាយាមទាំងអស់សង្ឃឹមរបស់មនុស្សរាប់ម៉ឺននាក់ក្នុងភៀសខ្លួនចេញពីប្រទេសនេះ រួមជាមួយការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកដ៏រហ័ស រហូតដល់ការស្តែងឲ្យឃើញការបាត់បង់សិទ្ធិសេរីភាពរបស់ស្ត្រី។បញ្ហាប្រឈមផ្នែកសន្តិសុខដែលនៅតែបន្ត បានបង្ហាញដ៏ពិសេសដោយការនៅសេសសល់ក្រុមរដ្ឋអ៊ីស្លាម ដោយទីកន្លែងសាធារណៈ ដូចជាវិហារអ៊ីស្លាម មជ្ឈមណ្ឌលអប់រំ និងទីផ្សារ ជាញឹកញាប់ត្រូវបានដាក់គោលដៅដោយក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ ប៉ុន្តែសន្តិសុខ នៅផ្នែកទាំងមូលត្រូវបានធ្វើឲ្យប្រសើរឡើង។ ពលរដ្ឋអាហ្វហ្គានីស្ថានមួយចំនួន បានស្វាគមន៍ការផ្លាស់ប្តូរនេះ ប៉ុន្តែមនុស្សជាច្រើននៅតែតស៊ូក្នុងភាពក្រីក្រ គ្រោះរាំងស្ងួត ការទទួលបានអហារមិនគ្រប់គ្រាន់ និងក្តីសង្ឃឹមថយចុះបន្តិចម្តងក្នុងចំណោមស្ត្រីដែលពួកគេនឹងមានតួនាទីសម្រេចចិត្តចំពោះអនាគតប្រទេស។ ការដណ្តើកាន់កាន់របស់ក្រុមតាលីបង់ ក្នុងឆ្នាំ២០២១ កើតឡើងបន្ទាប់ពី ការប៉ះបោ២០ឆ្នាំប្រឆាំងកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក៕

ទីភ្នាក់ងារស៊ើបការណ៍របស់ក្រសួងការពារជាតិចក្រភពអង់គ្លេស៖ក្រុមទាហានស៊ីឈ្នួល Wagner Group ចាប់ផ្តើមមានបញ្ហជាមួយការផ្តល់មូលនិធិ

2023/08/14 11:38:44 am        209
អង់គ្លេស៖ ក្រុមទាហានស៊ីឈ្នួល Wagner របស់ក្រុមហ៊ុនយោធាឯកជន(PMC) កំពុងព្យាយាមសន្សំប្រាក់ ដើម្បីបើកប្រាក់ខែឲ្យទាហានរបស់ខ្លួន ដោយសារតែសម្ពាធផ្នែកហិរញ្ញវត្ថុ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការណ៍របស់ក្រសួងការពារជាតិចក្រភពអង់គ្លេស។របាយការណ៍នោះ បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួល Wagner Group ទំនងជាឈានទៅរកការកាត់បន្ថយចំនួន និងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលភាគច្រើនគឺដើម្បីសន្សំសំចៃសម្រាប់ប្រាក់ខែបុគ្គលិកនៅចំពេលមានសម្ពាធផ្នែកហិរញ្ញវត្ថុ។ក្រុមមន្ត្រីចារកម្ម បាននិយាយថា ក្រសួងការពារជាតិចក្រភពអង់គ្លេស បានកត់សម្គាល់ថា បន្ទាប់ពីការបះបោរមិនជោគជ័យ ក្នុងខែមិថុនា ឆ្នាំ ២០២៣នេះ រដ្ឋរុស្ស៊ីបានធ្វើសកម្មភាពប្រឆាំងនឹងកិច្ចការអាជីវកម្មផ្សេងទៀតរបស់ម្ចាស់ក្រុមហ៊ុនយោធាឯកជន( PMC)គឺ លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន ( Yevgeny Prigozhin)។ មានលទ្ធភាពដ៏ពិតប្រាកដថា វិមានក្រឹមឡាំង លែងផ្តល់មូលនិធិដល់ក្រុមនេះ ទៀត  ហើយ។របាយការណ៍ស៊ើបការណ៍នោះ បានសន្និដ្ឋានថា ប្រសិនបើរដ្ឋរុស្ស៊ីលែងបង់ប្រាក់ឲ្យក្រុមWagnerនោះ ក្រុមមន្ត្រីដែលមានតួនាទីក្នុងការបើប្រាក់ខែឲ្យទាហានអាចទុកចិត្តបំផុតទីពីរ គឺអាជ្ញាធរបេឡារុស៕

យន្តហោះធ្លាក់អំឡុងពិព័រណ៌អាកាសនៅរដ្ឋ Michigan ក្រុមយានិករងរបួសស្រាល

2023/08/14 11:10:39 am        222
អាមេរិក៖ អាជ្ញាធរនិយាយថា មនុស្ស២នាក់ បានលោតចេញពីយន្តហោះ ដែលក្រោយមកបានធ្លាក់អំឡុងពិព័រណ៌អកាស Thunder Over Michigan កាលពីរសៀលថ្ងៃអាទិត្យ។ អាជ្ញាធរអាកាសយានដ្ឋានតំបន់ Wayne (វ៉េន) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្មាននណាម្នាក់រងរបួសធ្ងន់នោះទេ ប៉ុន្តែមនុស្ស២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ជាការប្រុងប្រយ័ត្នជាមុន។យន្តហោះបានធ្លាក់នៅទីកន្លែងចតយានយន្ត នៅបរិវេណអគារលំនៅឋាននៅក្បែរនោះ និងបានធ្លាក់លើយានយន្តដែលពុំមានម្ចាស់នៅក្នុងរថយន្ត ដែលអាជ្ញាធរអាកាសយានដ្ឋាន និយាយថា គ្មាននណាម្នាក់នៅក្នុងបរិវេណអគារលំនៅឋានរងរបួសនោះទេ។ ទីភ្នាក់ងារនិយាយថា យន្តហោះនេះជាប្រភេទយន្តហោះ MIG-23។ទាំងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ នឹងធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។ក្រុមអ្នកដឹកនាំពិព័រណ៌ Thunder Over Michigan ជាព្រឹត្តិការណ៍ពិព័រណ៌រយៈពេល២ថ្ងៃ បាននិយាយថា ពួកគេបានបញ្ឈប់ពិព័រណ៌បន្ទាប់ពីស្ថានភាពនេះ ប៉ុន្តែពុំបានចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។ យន្តហោះនេះបានធ្លាក់ក្នុងអំឡុងពេលពិព័រណ៌អាកាស ក្នុងក្រុង Van Buren រដ្ឋ Michigan ។ អាជ្ញាធរនិយាយថា ក្រុមយានិក ដែលមានអាកាសយានិក និងអ្នកអង្គុយអម បានលោតឆ័ត្រចេញពីយន្តហោះ មុនពេលយន្តហោះធ្លាក់ទៅលើកន្លងចតយានយន្ត និងអគារលំនៅឋាន៕

សម្តេចប៉ាប ហ្វ្រង់ស៊ីស រិះគន់ចំពោះឈឺចាប់ និងភាពអាម៉ាស់នៃការស្លាប់ជនអន្តោប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេ

2023/08/14 11:05:43 am        231
សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យអ្នកនយោបាយដោះស្រាយ«របួសចំហ»នៃការស្លាប់របស់ជនអន្តោប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេ ដោយនិយាយថា គាត់បានអធិស្ឋានសម្រាប់មនុស្ស ៤១នាក់ ដែលបានស្លាប់នៅក្នុងការលិចនាវា កាលពីដើមខែនេះ។សម្តេចប៉ាប បានមានព្រះបន្ទូល បន្ទាប់ពីការអធិស្ឋានប្រចាំសប្តាហ៍នៅព្រះវិហារ Angelus ថា«ទាំងការឈឺចាប់ និងភាពអាម៉ាស់ យើងត្រូវប្រកាសថា ចាប់តាំងពីដើមឆ្នាំមក បុរស ស្ត្រី និងកុមារជិត ២.000 នាក់ បានស្លាប់នៅក្នុងសមុទ្រនោះ ខណៈពេលដែលព្យាយាមទៅដល់អឺរ៉ុប។«យើងលើកទឹកចិត្តដល់កងកម្លាំងនយោបាយ និងការទូតដែលព្យាយាមព្យាបាលរបួសនេះក្នុងស្មារតីនៃសាមគ្គីភាព និងភាតរភាព ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អ្នកដែលធ្វើការ ដើម្បីទប់ស្កាត់ការលិចនាវា និងការជួយសង្គ្រោះជនអន្តោប្រវេសន៍»។គ្រោះមហន្ដរាយដែលបណ្ដាលឲ្យមនុស្សស្លាប់ កើតមានជាញឹកញាប់ ខណៈដែលជនអន្តោប្រវេសន៍ ព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុប។ មនុស្សជាង ២២.០០០នាក់ បានស្លាប់ ឬបាត់ខ្លួននៅក្នុងដែនទឹករបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៤ នេះបើយោងតាមអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍៕

កងកម្លាំងរបស់អង្គការសហប្រជាជាតិនៅ ម៉ាលី ពន្លឿនការដកចេញខណៈបញ្ហាសន្តិសុខកាន់តែយ៉ាប់យ៉ឺនខ្លាំង

2023/08/14 11:02:44 am        265
ម៉ាលី៖ បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី បានពន្លឿនការដកកម្លាំងចេញពីទីក្រុង ប៊ែរ (Ber) នៅក្នុងភាគខាងជើងបន្ទាប់ពីមានការវាយប្រយុទ្ធគ្នាខ្លាំង ។ បេសកកម្មអង្គការសហប្រជាជាតិ ដែលត្រូវគេស្គាល់ថាជា MINUSMA បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា សន្តិសុខដែលកំពុងយ៉ាប់យ៉ឺនខ្លាំង បានពន្លឿនការចាកចេញឲ្យបានឆាប់រហ័ស។ កងកម្លាំងនេះបាននិយាយនៅលើបណ្ដាញសង្គម X ថា MINUSMA  បានផ្ដោតលើការដកកម្លាំងចេញពីទីក្រុងប៊ែរ ដោយសារស្ថានភាពសន្តិសុខនៅក្នុងតំបន់នេះ និងហានីភ័យខ្ពស់ ដែលនឹងសំដៅមកកាន់កងទ័ពមួកខៀវរបស់យើង ។  បេសកកម្មនេះ បានជំរុញដល់គ្រប់ភាគីទាំងអស់ឲ្យបដិសេធរាល់សកម្មភាពទាំងអស់ដែលអាចបង្កភាពស្មុគស្មាញដល់សហប្រតិបត្តិការនេះ។ មន្ត្រីសន្តិសុខជាន់ខ្ពស់ប្រចាំតំបន់ម្នាក់ បាននិយាយថាបេសកកម្មអង្គការសហប្រជាជាតុ បានចាកចេញដោយគ្មានឧបទ្ទវហេតុណាមួយកើតឡើងឡើយ។ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ សម្ព័ន្ធឧទ្ទាមភាគខាងជើងដឹកនាំដោយក្រុមតូរ៉េក (Tuareg) ដែលហៅថា ការសម្របសម្រួលនៃចលនា Azawad (CMA) បានចោទប្រកាន់កងកម្លាំងម៉ាលី និងកងកម្លាំងស៊ីឈ្នួល វ៉េកណាគ្រុប (Wagner Group)របស់ រុស្ស៊ី ថាបានរំលោភលើបទឈប់បាញ់ដោយវាយប្រហារកងកម្លាំងរបស់ខ្លួននៅជិតទីក្រុង ប៊ែរ (Ber )៕

ចក្រភពអង់គ្លេសព្រមានពីលទ្ធភាពវាយប្រហារភេរវកម្មនៅប្រទេសស៊ុយអែត

2023/08/14 10:59:34 am        268
អង់គ្លេស៖ ចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យ បានព្រមានពលរដ្ឋដែលធ្វើដំណើរទៅប្រទេសស៊ុយអែតពីលទ្ធភាពវាយប្រហារភេរវកម្ម បន្ទាប់ពីមានការដុតគម្ពីរកូរ៉ាន ដោយសកម្មជនប្រឆាំងឥស្លាម ដែលបានធ្វើឲ្យអ្នកកាន់សាសនាឥស្លាមខឹងសម្បាយ៉ាងខ្លាំង។នៅក្នុងការណែនាំអំពីការធ្វើដំណើរដែលត្រូវបានធ្វើបច្ចុប្បន្នភាព ក្រសួងការបរទេសរបស់ចក្រភពអង់គ្លេស បាននិយាយថា អាជ្ញាធរស៊ុយ  អែតបានបង្អាក់ការវាយប្រហារដែលបានគ្រោងទុកមួយចំនួនដោយជោគជ័យ និងធ្វើការចាប់ខ្លួនមនុស្សជាច្រើន។ក្រសួងនេះបានឲ្យដឹងថា អ្នកគួរតែមានការប្រុងប្រយ័ត្ននៅពេលនេះ ដោយបន្ថែមថា ពួកភេរវករទំនងជាព្យាយាម និងធ្វើការវាយប្រហារនៅក្នុងប្រទេសស៊ុយអែត ជាមួយនឹងកន្លែងជាច្រើនដែលបានទៅទស្សនាដោយជនបរទេសដែលជាគោលដៅសំខាន់ៗ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលទទួលស្គាល់នូវការណែនាំអំពីការធ្វើដំណើរដែលបានផ្លាស់ប្តូររបស់ចក្រភពអង់គ្លេស ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសស៊ុយអែត លោក ហែនរិក ឡានឌឺហូម (Henrik Landerholm) បានរំលឹកឡើងវិញនូវការកើនឡើងការគំរាមកំហែងដល់ប្រទេសស៊ុយអែត ចាប់តាំងពីការដុតបំផ្លាញគម្ពីរកូរ៉ាន។

ការរកឃើញថ្មី៖ ដើមឈើខ្ពស់បំផុតនៅអាស៊ីមានអាយុកាលប្រហែល១.៥០០ឆ្នាំ

2023/08/14 10:53:50 am        540
ដើមឈើខ្ពស់ជាងគេនៅអាស៊ី គឺដើមស្ងាវយក្ស ដែលបច្ចុប្បន្នមានកំពស់១០១,២ម៉ែត្រ និងត្រូវបានរកឃើញនៅតំបន់ស្វយ័ត ស៊ីចាង (Xizang) ភាគនិរតីនៃប្រទេសចិន ត្រូវបានគេប៉ាន់ស្មានថាមានអាយុកាលប្រហែល១.៥០០ឆ្នាំ នេះបើយោងតាមលទ្ធផលស្រាវជ្រាវចុងក្រោយកាលពីថ្ងៃអាទិត្យ។ដើមឈើខ្ពស់បំផុតកម្រិតបំបែកកំណត់ត្រាដែលមានឈ្មោះថាដើមស្ងាវយក្ស ឬឈ្មោះវិទ្យាសាស្ត្រ Cupressus torulosa ត្រូវបានគេរកឃើញនៅឯតំបន់អភិរក្សធម្មជាតិជាតិនៃតំបន់ជ្រលងភ្នំដ៏ចំណាស់ឈ្មោះ Yarlung Zangbo ក្នុងតំបន់ Bome ទីក្រុង Nyingchi របស់តំបន់ស្វយ័ត ស៊ីចាង ក្នុងអំឡុងពេលស៊ើបអង្កេតវិទ្យាសាស្ត្រដែលដឹកនាំដោយសាកលវិទ្យាល័យប៉េកាំង ក្នុងខែឧសភា។ ដើមឈើខ្ពស់បំផុតពីមុនរបស់ប្រទេសចិន គឺដើមឈើបៃតងដែលមានកម្ពស់៨៣,៤ម៉ែត្រ រកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រនៅក្រុង ស៊ីចាង កាលពីឆ្នាំមុន។ជុំវិញដើមឈើខ្ពស់ជាងគេនោះ ក្រុមការងារបានរកឃើញដើមឈើយក្សងាប់ និងដួលរលំតាមធម្មជាតិមួយចំនួនតូច ដែលដើរតួយ៉ាងសំខាន់សម្រាប់ការកំណត់អាយុរបស់ដើមឈើទាំងនេះ។ សមាជិកក្រុមបានទាញយកខ្លឹមពីដើមឈើដែលដួលរលំនោះ ដើម្បីកំណត់អាយុកាលដែលត្រូវគ្នាដោយផ្អែកលើសមាមាត្រនៃរង្វង់របស់ដើមឈើទាំងនោះ ទៅនឹងចំនួនក្រយៅខ្លឹមនៃដើមឈើដែលខ្ពស់ជាងគេនេះ។ ដើមឈើខ្ពស់បំផុតមានទំហំ២៩៦សង់ទីម៉ែត្រ និងមានអាយុកាលប៉ាន់ស្មានប្រហែល១.៥០០ឆ្នាំ៕

ការវាយប្រយុទ្ធគ្នារាលដាលកាន់តែខ្លាំងនៅរដ្ឋដាហ្វួរខាងត្បូងរបស់ស៊ូដង់ ខណៈមានក្ដីបារម្ភពីការផ្ទុះសង្រ្គាមស៊ីវិលថ្មី

2023/08/14 10:50:51 am        82
ស៊ូដង់៖ សាក្សីបាននិយាយថា អំពើហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងនីយ៉ាឡា( Nyala) ភាគខាងលិចប្រទេសស៊ូដង់ និងកន្លែងផ្សេងទៀតក្នុងរដ្ឋដាហ្វួរខាងត្បូង(South Darfur) កាលពីថ្ងៃអាទិត្យ ដោយគំរាមកំហែងវាយលុកតំបន់នេះនៅក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃរបស់ប្រទេសស៊ូដង់។ ជម្លោះនេះបានបង្កឲ្យមានការប្រយុទ្ធគ្នារាល់ថ្ងៃ នៅតាមផ្លូវនានាក្នុងរដ្ឋធានៅខាទុំ (Khartoum) ជាការកម្រើកឡើងវិញនៃការវាយប្រហារដែលមានគោលដៅជនជាតិភាគតិចនៅក្នុងរដ្ឋដាហ្វួរខាងលិច និងការផ្លាស់ទីលំនៅរបស់មនុស្សជាង៤លាននាក់នៅក្នុងប្រទេសស៊ូដង់ និងឆ្លងកាត់ព្រំដែនរបស់ខ្លួនចូលទៅកាន់ប្រទេសឆាដ អេហ្ស៊ីប ស៊ូដង់ខាងត្បូង និងប្រទេសជិតខាងផ្សេងទៀត ។ ការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា បានផ្ទុះឡើងជាបន្តបន្ទាប់នៅក្នុងទីក្រុង នីយ៉ាឡា ដែលជាទីក្រុងធំជាងគេទីពីររបស់ប្រទេសនេះ និងជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់តំបន់ Darfur ដ៏ផុយស្រួយ។សាក្សីបានប្រាប់សារព័ត៌មានរ៉យទ័រថា ការផ្ទុះអាវុធចុងក្រោយបំផុតមានរយៈពេលបីថ្ងៃ ដោយទាំងកងទ័ព និង កងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) បានបាញ់កាំភ្លើងធំចូលទៅក្នុងសង្កាត់លំនៅដ្ឋាន។ ការប្រយុទ្ធគ្នាបានបំផ្លិចបណ្តាញអគ្គិសនី ទឹក និងទូរគមនាគមន៍។យោងតាមសមាគមន៍មេធាវីដាហ្វួរ (Darfur Bar Association) ដែលជាក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាតិ មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់កាលពីថ្ងៃសៅរ៍តែមួយថ្ងៃប៉ុណ្ណោះ៕

ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅភាគពាយព្យប្រទេសចិន កើនឡើងដល់ ២១នាក់ និងមនុស្ស៦នាក់ផ្សេងទៀតបន្តបាត់ខ្លួន

2023/08/14 10:43:35 am        114
ចិន៖ កាលពីថ្ងៃអាទិត្យ ក្រុមជួយសង្គ្រោះបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏គំហុក និងបំណាក់ដីនៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងស៊ីអាន នៃខេត្តសានស៊ី ភាគពាយ័ព្យប្រទេសចិន កាលពីល្ងាចថ្ងៃសុក្រ បានកើនឡើងដល់២១នាក់ហើយ ខណៈមនុស្ស៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ទឹកជំនន់ដ៏គំហុកដែលបង្កឡើងដោយភ្លៀងធ្លាក់តាមរដូវកាល បានវាយប្រហារភូមិវ៉ីជឺភីង (Weiziping) ក្នុងស្រុកឆាងអាន នៃទីក្រុងស៊ីអាន នៅវេលាម៉ោងប្រហែល១៨:០០ថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) ដោយបានបំផ្លាញលំនៅឋានចំនួន២ខ្នង និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ជុំវិញនោះដូចជាផ្លូវថ្នល់ ស្ពាន និងកន្លែងផ្គត់ផ្គង់ថាមពល ដោយមានពលរដ្ឋចំនួន៩០០គ្រួសារ រងផលប៉ះពាល់ និងស្ថានីយទូរគមនាគមន៍ចំនួន៥៥ទីតាំង ត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។បន្ទាប់ពីគ្រោះមហន្តរាយដែលកើតឡើងភ្លាមៗនោះ ទីក្រុងស៊ីអាន បានបង្កើតទីស្នាក់ការកណ្តាលភ្លាមៗនៅនឹងទីតាំងរងគ្រោះ ហើយបានចល័តកម្លាំងសង្គ្រោះចំនួន១៤ក្រុម ដែលរួមមានក្រុមពន្លត់អគ្គិភ័យ និងក្រុមសន្តិសុខសាធារណៈ ដែលសរុបមានបុគ្គលិកជាង៩៨០នាក់។ ឧបករណ៍សំខាន់ៗជាង១.១០០គ្រឿង រួមទាំងឧបករណ៍រាវរកអ្នកនៅមានជីវិត ទូរស័ព្ទផ្កាយរណប និងយាន្តអេស្កាវ៉ាទ័រ ព្រមទាំងសត្វសុខនជួយសង្គ្រោះ ក៏ត្រូវបានបញ្ជូនដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះផងដែរ។មកទល់ពេលនេះ មនុស្សចំនួន១៨៦នាក់ ត្រូវបានជម្លៀសចេញដោយជោគជ័យ ខណៈកំណាត់ផ្លូវដែលរងការខូចខាតកំពុងដំណើរការជួសជុល និងពង្រឹងបន្ថែម។ ការស្ដារឡើងវិញនូវស្ថានីយ៍មូលដ្ឋានទូរគមនាគមន៍ភាគច្រើនត្រូវបានសម្រេច ហើយការផ្គត់ផ្គង់ថាមពលត្រូវបានបន្តឡើងវិញសម្រាប់ពលរដ្ឋ៨៥៥គ្រួសារ ក្នុងចំណោមប្រជាជនដែលរងផលប៉ះពាល់ចំនួន៩០០គ្រួសារនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM