ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

យ៉ាងហោចណាស់៥៥នាក់ស្លាប់ ដោយទឹកជំនន់នៅបង់ក្លាដេស នៅក្នុងខែសីហា

2023/08/14 10:41:00 am        65
បង់ក្លាដេស៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស៥៥នាក់បានស្លាប់ និងមនុស្សជាង១លាននាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងរយៈពេល២សប្តាហ៍ បណ្តាលឲ្យមានទឹកជំនន់ និងបំណាក់ដី នៅប្រទេសបង់ក្លាដេសភាគអាគ្នេយ៍។ រដ្ឋបាលស្រុកដែលរងគ្រោះខ្លាំងបំផុតចំនួន៤ស្រុក បាននិយាយថា ទឹកជំនន់ និងបំណាក់ដី ចាប់តាំងពីថ្ងៃទី១ ខែសីហា បានបណ្តាលឲ្យមនុស្ស២១នាក់ស្លាប់នៅតំបន់Cox's Bazar ១៩នាក់នៅក្រុងChittagong ១០នាក់នៅក្រុងBandarban និង៥នាក់នៅក្រុង Rangamati ។ប្រធាននាយកដ្ឋានឧតុនិយមប្រទេសបង់ក្លាដេស លោក Azizur Rahman បានប្រាប់សារព័ត៌មាន AFP ថា តំបន់ទាំងនេះមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មន្ត្រីនិយាយថា ភ្លៀងធ្លាក់ខ្លាំង បានធ្លាក់នៅក្នុងតំបន់រហូតដល់ថ្ងៃទី១១ ខែសីហា បង្កឲ្យមានទឹកជំនន់ភ្លាមៗ ដែលបានបង្កឲ្យទឹកទន្លេពេញហៀរច្រាំង និងបានជនលិចភូមិរាប់រយ។ វាអាចបញ្ជាក់បានថាតើមនុស្សប៉ុន្មាននាក់បានស្លាប់បន្ទាប់ពីទឹកជំនន់បានចាប់ផ្តើមស្រកទៅវិញ។ រដូវកាលភ្លៀងមូសុងនៅរដូវក្តៅ បាននាំមកដល់នៅអាស៊ីខាងត្បូងប្រមាណ៨០ភាគរយនៃភ្លៀងធ្លាក់ប្រចាំឆ្នាំ ព្រមទាំងបណ្តាលឲ្យមានអ្នកស្លាប់និងការបំផ្លាញដោយសារតែការជន់លិចនិងបំណាក់ដី។ ភ្លៀងធ្លាក់ខ្លាំងពិបាកក្នុងការព្យាករណ៍ និងមានការប្រែប្រួលច្រើន ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យរដូវភ្លៀងមូសុងកាន់តែខ្លាំងឡើងនិងមិនទៀងទាត់ច្រើន ខណៈការកាប់បំផ្លាញព្រៃឈើ និងការសាងសង់នៅតាមជើងភ្នំ បានធ្វើឲ្យមានទឹកជំនន់ភ្លាមៗ កាន់តែធ្ងន់ធ្ងរឡើង។

រុស្ស៊ីបាញ់ព្រមាននាវាដឹកទំនិញនៅក្នុងសមុទ្រខ្មៅ

2023/08/14 10:37:12 am        84
រុស្ស៊ី៖ នាវាចម្បាំងរុស្ស៊ីមួយគ្រឿងបានបាញ់ព្រមានទៅលើនាវាដឹកទំនិញនៅភាគនិរតីនៃសមុទ្រខ្មៅ កាលពីថ្ងៃអាទិត្យ (១៣ សីហា) ខណៈដែលនាវានោះបានធ្វើដំណើរឆ្ពោះទៅភាគខាងជើង។ នេះជាលើកទីមួយហើយ ដែលរុស្ស៊ីបានធ្វើការបាញ់ព្រមានលើការដឹកជញ្ជូនទំនិញហួសពីដែនទឹកប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសនេះបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិកាលពីខែមុន។ កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញកសិផលតាមសមុទ្រខ្មៅ។បន្ទាប់ពីចាកចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ ទីក្រុងមូស្គូបាននិយាយថា ខ្លួននឹងចាត់ទុកនាវាទាំងអស់ដែលធ្វើដំណើរទៅកាន់ដែនទឹកអ៊ុយក្រែន ថាជានាវាផ្ទុកអាវុធ។ រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាល្បាតរបស់ខ្លួនមួយបានបាញ់អាវុធស្វ័យប្រវត្តិទៅលើនាវាឈ្មោះ Sukru Okan ដែលមានទង់ជាតិប្រទេសផាឡាវ បន្ទាប់ពីកាពីទែនរបស់នាវានោះបានបរាជ័យក្នុងការឆ្លើយតបទៅនឹងសំណើសុំឱ្យផ្អាកសម្រាប់ការត្រួតពិនិត្យ។ រុស្ស៊ីបាននិយាយថា នាវានោះកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Izmail របស់អ៊ុយក្រែន។ការបាញ់ព្រមានលើនាវាពាណិជ្ជកម្ម នឹងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមម្ចាស់នាវា ក្រុមហ៊ុនធានារ៉ាប់រង និងពាណិជ្ជករទំនិញ អំពីគ្រោះថ្នាក់ដែលអាចកើតមាននៃការជាប់ឃុំនៅក្នុងសមុទ្រខ្មៅ។ ចាប់តាំងពីរុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅមក ទាំងទីក្រុងម៉ូស្គូ និងទីក្រុងគីវ បានចេញការព្រមាន និងធ្វើការវាយប្រហារ ដែលបានធ្វើឱ្យមានការរង្គោះរង្គើតាមរយៈទីផ្សារទំនិញ ប្រេង និងការដឹកជញ្ជូនទូទាំងពិភពលោក៕

ការវាយប្រហារលើទីសក្ការបូជារបស់អ៊ីរ៉ង់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងរបួសជាច្រើននាក់

2023/08/14 10:30:59 am        95
អ៊ីរ៉ង់៖ មន្ត្រីក្នុងតំបន់ម្នាក់ បានប្រាប់ទូរទស្សន៍រដ្ឋថា ការវាយប្រហារលើទីសក្ការបូជាមូស្លីមនិកាយស៊ីអ៊ីតនៅទីក្រុងហ្ស៊ីរ៉ាស( Shiraz) ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ ស្លាប់កាលពីថ្ងៃអាទិត្យ (១៣ សីហា) ដោយបន្ថែមថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួន។យ៉ាងហោចណាស់មនុស្ស ៧នាក់ បានរងរបួស ក្នុងនោះមានកម្មករពីរនាក់នៅទីសក្ការបូជា និងអ្នកធ្វើធម្មយាត្រាពីរនាក់ ហើយហាងនានានៅក្នុងតំបន់ ត្រូវបានបិទ។ ទូរទស្សន៍រដ្ឋ បានឲ្យដឹងថា តំបន់ទីសក្ការបូជានេះ ត្រូវបានបិទមិនឲ្យចូលដោយកងកម្លាំងសន្តិសុខ។វីដេអូបង្ហាញពីសម្លៀកបំពាក់ប្រឡាក់ឈាមនៅលើដី ហើយអ្នកគោរពបូជា ភ័យស្លន់ស្លោរត់ទៅស្វែងរកសាច់ញាតិរបស់ពួកគេ បន្ទាប់ពីការវាយប្រហារនោះ។គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារលើទីសក្ការបូជាហ្សាចេរាហ្គ ( Shah Cheragh) ដែលទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បាននិយាយថា ត្រូវបានធ្វើឡើងដោយពួកភេរវករ៕

មេដឹកនាំកូរ៉េខាងជើង ចុះពិនិត្យរោងចក្រផលិតគ្រឿងយុទ្ធោបករណ៍រួមទាំងរោងចក្រមីស៊ីល

2023/08/14 09:31:31 am        240
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទនេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតសម្ភារៈយោធាសំខាន់ៗ រួមមានទាំងរោងចក្រផលិតមីស៊ីលតាកទិក។ ព័ត៌មាន KCNA និយាយថា លោក Kim បានបង្ហាញការពេញចិត្តលើការផ្តោតសំខាន់នាពេលបច្ចុប្បន្ននៅរោងចក្រមួយលើការផលិតមីស៊ីលតាកទិក និងការពង្រីកសមត្ថភាពផលិតកម្ម អំឡុងទស្សនកិច្ចរបស់លោកកាលពីសប្តាហ៍កន្លងទៅនេះ។ សារព័ត៌មាន និយាយថា លោកបានបង្ហាញគោលដៅដ៏សំខាន់ ដើម្បីធ្វើឲ្យប្រសើរឡើងការផលិតមីស៊ីល ដោយបានកោតសរសើរសមត្ថភាពប្រតិបត្តិការចុងក្រោយនៃគ្រាប់កាំភ្លើងធំ និងបានជំរុញផ្ទាល់នៃយានរថពាសដែកប្រយុទ្ធ។ នេះគឺជាដំណើលរទស្សនកិច្ចចុងក្រោយដែលធ្វើឡើងជាបន្តបន្ទាប់ដោយមេដឹកនាំ លោក Kim Jong Un ទៅកាន់រោងចក្រផ្នៃកការពារជាតិ ជាកន្លែងដែលលោកបញ្ជាក់ពីការផលិតអាវុធទ្រង់ទ្រាយធំ។ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងពីការផ្តល់អាវុធដល់ប្រទេសរុស្ស៊ីសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ អ្នកនាំពាក្យរងក្រសួងការបរទេស លោក Vedant Patel បាននិយាយកាលពីខែមុនថា សហរដ្ឋអាមេរិកមានក្តីបារម្ភមិនគួឲ្យជឿអំពីទំនាក់ទំនងរបស់ពួកគេ។ ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានច្រានចោលការដឹកជញ្ជូនអាវុធណាមួយ។ សារព័ត៌មាន KCNA បាននិយាយដាច់ដោយឡែកនៅថ្ងៃចន្ទនេះថា លោក Kim បានធ្វើទស្សនកិច្ចតំបន់រងគ្រោះដោយព្យុះទីហ្វុង បន្ទាប់ពីព្យុះត្រូពិក Khanun វាយបក់បោកមកលើឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន ដែលបានធ្វើឲ្យជន់លិច ដីស្រែចំការ៕

មេដឹកនាំលំដាប់ទី២របស់កោះតៃវ៉ាន់ និយាយថា តៃវ៉ាន់ នឹងមិនចុះញ៉មចំពោះការគំរាមឡើយអំឡុងទស្សនកិច្ចទៅអាមេរិក

2023/08/14 09:28:35 am        364
តៃវ៉ាន់៖ មេដឹកនាំលំដាប់ទី២របស់កោះតៃវ៉ាន់ បានបា្រប់ក្រុមអ្នកគាំទ្រ អំឡុងដំណើរទស្សនកិច្ចរទៅកាន់សហរដ្ឋអាមេរិក ដែលទីក្រុងប៉េកាំងបានថ្កោលទោស ខណៈបញ្ជាក់ជាថ្មីពីឆន្ទៈក្នុងការពិភាក្សាជាមួយចិន ថាប្រសិនបើកោះតៃវ៉ាន់មានសុវត្ថិភាព ដូច្នេះ ពិភពលោកនឹងមានសុវត្ថិភាពដែរ ហើយកោះតៃវ៉ាន់នឹងមិនចុះញ៉មក្នុងការប្រឈមមុខចំពោះការគំរាមនេះទេ ។លោក វីលៀម ឡៃ(William Lai) ដែលជាបេក្ខជននាំមុខសម្រាប់តំណែងមេដឹកនាំបន្ទាប់របស់កោះតៃវ៉ាន់ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅខែមករាឆ្នាំក្រោយ ផងដែរនេះ កំពុងមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក នូវអ្វីដែលជាដំណើរឈប់សំចតផ្លូវការរបស់លោកទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីអបអរសាទរប្រធានាធិបតីថ្មីរបស់ខ្លួន ។ ប្រទេសប៉ារ៉ាហ្គាយគឺជាប្រទេសមួយក្នុងចំណោមប្រទេស១៣ ដែលបានរក្សាទំនាក់ទំនងធម្មតាជាមួយកោះដែលចិនអះអាងសិទ្ធិជាដែនដីរបស់ខ្លួន។  ទាំងកោះតៃវ៉ាន់ ទាំងសហរដ្ឋអាមេរិកនិយាយថាសំណើរឈប់សំចតនេះ រួមទាំង នៅក្នុងទីក្រុង San Francisco ក្នុងដំណើរវិលត្រឡប់ទៅវិញ តាមទម្លាប់ ប៉ុន្តែចិន បានរិះគន់និងហៅលោកឡៃ ថាជាអ្នកបង្ករឿងរបស់ក្រុមផ្ដាច់ខ្លួន។ យោងតាមការអានពីការិយាល័យមេដឹកនាំកោះតៃវ៉ាន់ នៅក្នុងការអត្ថាធិប្បាយពេលទទួលទានអាហារថ្ងៃត្រង់នៅក្នុងទីក្រុង New Yorkកាលពីថ្ងៃអាទិត្យ លោក ឡៃ បាននិយាយថា ប្រសិនបើកោះតៃវ៉ាន់មានសុវត្ថិភាព ពិភពលោកមានសុត្ថិភាព ប្រសិនបើ ច្រកសមុទ្រតៃវ៉ាន់សុខសាន្ត នោះ ពិភពលោកទាំងមូលនឹងសុខសាន្តដែរ៕

ចំនួនអ្នកស្លាប់កើនដល់៩៣នាក់ពីចំហេះព្រៃកោះ ម៉ូអ៊ី ខណៈប្រតិបត្តិការស្វែងរកកំពុងបន្ត

2023/08/14 08:10:23 am        352
អាមេរិក៖​ ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃកោះ ម៉ូអ៊ី រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក បានកើនឡើងដល់៩៣នាក់កាលពីថ្ងៃអាទិត្យ ខណៈដែលគ្រួសាររបស់អ្នកបាត់ខ្លួនកំពុងស្វែងរកសាច់ញាតិពួកគេយ៉ាងអន្ទះសារ ដោយសង្ឃឹមថាអ្នកទាំងនោះអាចនៅមានជីវិត។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green កាលពីថ្ងៃអាទិត្យបានប្រដូចទីក្រុងឡាហេណា ដែលឆេះខ្ទេចខ្ទីអស់ ទៅនឹង "តំបន់សង្គ្រាម" បន្ទាប់ពីចំហេះដែលរាលដាលយ៉ាងលឿននោះ បានលេបត្របាក់ឆ្នេរសមុទ្រភាគពាយ័ព្យនៃកោះ ម៉ូអ៊ី កាលពីថ្ងៃអង្គារ ដោយបានធ្វើឱ្យខូចខាតទីក្រុងរមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើន និងបានឆាបឆេះស្ទើរតែគ្រប់យ៉ាងទាំងអស់នៅក្នុងតំបន់នោះ។ប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ក្រុមពន្លត់អគ្គិភ័យនៅតែកំពុងទប់ទល់នឹងចំហេះនេះ ហើយសត្វសុខន cadaver កំពុងដើរស្វែងរកតាមប្រាសាទដែលឆេះយ៉ាងសន្ធោសន្ធៅក្នុងទីក្រុង ដើម្បីស្វែងរកជនរងគ្រោះ ខណៈដែលអ្នកនៅរស់រានមានជីវិត និងក្រុមមន្ត្រីបានកំណត់ពីទំហំនៃគ្រោះមហន្តរាយនេះ។តួលេខអ្នកស្លាប់នេះ បានធ្វើឱ្យចំហេះនេះក្លាយជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតរបស់រដ្ឋហាវ៉ៃ លើសពីរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្ស៦១នាក់ក្នុងឆ្នាំ១៩៦០ រយៈពេលមួយឆ្នាំបន្ទាប់ពីហាវ៉ៃក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិក។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) បានឱ្យដឹងថា ការចំណាយលើការកសាងទីក្រុង ឡាហេណា ឡើងវិញត្រូវបានប៉ាន់ប្រមាណថាមានចំនួន៥,៥ពាន់លានដុល្លារ ដោយមានរចនាសម្ព័ន្ធជាង២.២០០ទីតាំង ត្រូវបានខូចខាត ឬបំផ្លាញ និងផ្ទៃដីជាង២.១០០ហិចតា ត្រូវបានដុតបំផ្លាញ៕

តុលាការសម្រេចឃុំខ្លួនឧកញ៉ាហ៉ី គឹមហុង និងអង្គរក្ស៥នាក់ទៀត ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន

2023/08/12 11:31:55 am        384
ភ្នំពេញ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួន ឧកញ៉ាហ៉ី គឹមហុង និងអង្គរក្ស៥នាក់ទៀត ដាក់ពន្ធនាគារ PJ ជាបណ្តោះអា សន្ន បន្ទាប់ពីតំណាងអយ្យការបញ្ចប់ការស៊ើបសួរជាផ្លូវការរួចមក ។ ចំណែកអង្គរក្សចំនួន៨ នាក់តំណាងអយ្យការបានសម្រេចធ្វើការដោះលែងឲ្យមានសេរីភាពវិញ ដោយសំអាងហេតុមិនពាក់ពន្ធបទល្មើស ។ ជនត្រូវចោទទាំង៦នាក់នោះ មាន ៖ ១-ឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិនឯ.ក ស្នាក់នៅផ្ទះលេខ៥១ដេ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ជាប់ចោទពីបទឆបោក មានស្ថានទម្ងន់ទោស) តាមបញ្ញត្តិមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ។ ទី២-ឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ ប្រធានសន្តិសុខក្រុមហ៊ុនពិភពដីមាស។ ទី៣-ឈ្មោះ កែ វិច្ឆិកា ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនពិភពដីមាស។ ទី ៤-ឈ្មោះ ម៉ិច សុធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនពិភពដីមាស។ ទី៥-ឈ្មោះ ឈឹម សុភា ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ បើកបររថយន្ត និងសន្តិសុខក្រុមហ៊ុនពិភពដីមាស។ ទី៦-ឈ្មោះ ប៊ុត រ៉ី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជំនួយការផ្នែកទីផ្សារ។ សូមបញ្ជាក់ថា ចំពោះទាំង៥ នាក់ ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) តាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។សូមជម្រាបជូនថា កាលពីម៉ោង៤ល្ងាចថ្ងៃ ទី០៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ឧកញ្ញា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនដីមាស និងបក្ខពួកចំនួន១៣នាក់ បន្ទាប់ពីមានប្រជាពលរដ្ឋរាប់រយនាក់ បានមកតវ៉ានៅទីស្នាក់របស់លោកឧកញ្ញា ប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡាន នៅមុខស្នាក់ ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ ។ អ្នកតវ៉ាសុំចូលស្នាក់ការដើម្បីជាមួយឧកញ្ញា ក៏ត្រូវក្រុមអង្គរក្សរបស់លោកឧកញ៉ា បានប្រទូសរ៉ាយ និងប៉ះទង្គិចគ្នា និងវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ ស្ថានការណ៍៕ អត្ថបទ ៖ កុម្ភៈ

ទីភ្នាក់ងារអង្គការសហប្រជាជាតិជំរុញឲ្យមានវិធានការបន្ទាប់ពីសោកនាដកម្មនៅសមុទ្រម៉េឌីទែរ៉ាណេ

2023/08/11 02:57:47 pm        100
UN៖ បន្ទាប់ពីមានការលិចទូកដ៏មហន្តរាយមួយផ្សេងទៀត នៅសមុទ្រម៉េឌីទែរ៉ាណេ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៣ បានបង្ហាញការព្រួយបារម្ភរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ដោយគាំទ្រសម្រាប់ផ្លូវដែលមានការធានា និងល្អប្រសើរសម្រាប់ជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធជ្រកកោន ដែលធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប។  សារព័ត៌មានអង្គការសហប្រជាជាតិនិយាយថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជជាតិ(UNHCR) និងមូលនិធិកុមារអង្គការសហប្រជាជាតិUNICEF) បានដាក់សម្ពាធសម្រាប់មធ្យោបាយរួមគ្នាបន្ថែមទៀតចំពោះប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។ ការផ្តល់ជំនួយក្នុងអំឡុងពេលចុះពីនាវា និងដំណាក់កាលទទួលលើកដំបូង អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជជាតិ(UNHCR) និងមូលនិធិកុមារអង្គការសហប្រជាជាតិ(UNICEF) បានសហការជាមួយអាជ្ញាធរតំបន់នៅកោះ Lampedusa ។ គោលបំណងរបស់ពួកគេគឺដើម្បីធានាថាអ្នកដែលត្រូវការការការពារអន្តរជាតិទទួលបានជំនួយ និងដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលមានតម្រូវការជាក់លាក់ភ្លាមៗ។ ទិន្នន័យពីគម្រោងជនអន្តោប្រវេសន៍បាត់ខ្លួនរបស់អង្គការIOM បង្ហាញថា មនុស្សជាង ១.៨០០នាក់បានស្លាប់ ឬបាត់ខ្លួនក្នុងផ្លូវធ្វើដំណើរ ក្នុងឆ្នាំ ២០២៣ តែមួយ។ ព័ត៌មានរបស់អង្គការសហប្រជជាតិ បាននិយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ បញ្ជាក់លើហានិភ័យខ្ពស់ដែលទាក់ទងនឹងការឆ្លងកាត់របស់នាវា ជាពិសេសនៅក្រោមស្ថានភាពអាកាសធាតុមិនអំណោយផល៕

ក្រុមប្រឹក្សាសន្តិសុUN នឹងបើកកិច្ចប្រជុំបើកចំហជាលើកដំបូងស្តីពីស្ថានភាពសិទ្ធិមនុស្សកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១៧

2023/08/11 02:44:20 pm        126
អាមេរិក៖ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំចំហជាលើកដំបូងរបស់ខ្លួនស្តីពីស្ថានភាពសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១៧ នៅសប្តាហ៍ក្រោយនេះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីនដា ថូម៉ាស ហ្គ្រីនហ្វៀលដ៍ (Linda Thomas-Greenfield) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រធានសិទ្ធិមនុស្សរបស់UN លោក  វ៉ូលកឺ ទុក (Volker Türk) និង អេលីហ្សាបេធ សាលម៉ុន (Elizabeth Salmon) ដែលជាអ្នកស៊ើបអង្កេតឯករាជ្យរបស់UNទៅលើ សិទ្ធិមនុស្សនៅក្នុងប្រទេសអាស៊ីភាគឦសានដាច់ឆ្ងាយពីគេ នឹងថ្លែងដោយសង្ខេបទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខ នៅក្នុងកិច្ចប្រជុំថ្ងៃទី១៧ ខែសីហា។លោកស្រី ថូម៉ាស ហ្គ្រីនហ្វៀលដ៍ បាននិយាយថា៖«យើងដឹងថា ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានផ្សេងទៀតរបស់រដ្ឋាភិបាល ជួយសម្រួលដល់ការរីកចំរើននៃអាវុធប្រល័យលោកនិងកម្មវិធីមីស៊ីល  បាលិស្ទិកខុសច្បាប់» ដោយបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែដោះស្រាយភាពភ័យរន្ធត់ ការរំលោភបំពាន និងឧក្រិដ្ឋកម្ម ដែលត្រូវបានប្រព្រឹត្តឡើងដោយរបបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល ប្រឆាំងនឹងប្រជាជនខ្លួន ក៏ដូចជាប្រជាជនជប៉ុន និងកូរ៉េខាងត្បូងផងដែរ។លោកស្រី ថូម៉ាស ហ្គ្រីនហ្វៀលដ៍ ដែលកំពុងធ្វើជាប្រធានក្រុមប្រឹក្សាក្នុងអំឡុងការរៀបចំរបស់សហរដ្ឋអាមេរិកក្នុងខែនេះ បានឈរជាមួយឯកអគ្គរដ្ឋទូតមកពីប្រទេសអាល់បានី ជប៉ុន និងកូរ៉េខាងត្បូង នៅពេលធ្វើការប្រកាសនេះ៕

នាវាឥណ្ឌា ជប៉ុន អាមេរិក និងអូស្ត្រាលីបានទៅដល់ឆ្នេរសមុទ្រស៊ីដនី សម្រាប់សមយុទ្ធជើងទឹក

2023/08/11 02:40:20 pm        88
អូស្ត្រាលី៖ នាវាកងទ័ពជើងទឹកឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីបានទៅដល់កំពង់ផែស៊ីដនី នៅពីថ្ងៃសុក្រ (១១ សីហា)នេះ មុនពេលសមយុទ្ធកងទ័ពជើងទឹកឆ្នេរ Malabar ជាសមយុទ្ធលើកទីមួយ ដែលហ្គេមសង្គ្រាមបានកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី។នាវាឈ្មោះ HMAS Brisbane បានដឹកនាំនាវាកងទ័ពជើងទឹកឆ្លងកាត់ទីក្រុងស៊ីដនី ដើម្បីបើកជាផ្លូវការនូវសមយុទ្ធហ្វឹកហ្វឺនសង្គ្រាមរយៈពេល១០ថ្ងៃ។ ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីបង្កើតកិច្ចសន្ទនាសន្តិសុខ៤ប្រទេស ឬក្រុមចតុភាគីប្រទេស ដែលស្គាល់ឈ្មោះជាទូទៅថា Quad ។ប្រទេសអូស្ត្រាលីបានចាកចេញពីកិច្ចសន្ទនា Quad ក្នុងឆ្នាំ២០០៨ បន្ទាប់ពីមានការតវ៉ាពីប្រទេសចិន ជុំវិញការចូលរួមរបស់ប្រទេសនេះ នៅក្នុងសមយុទ្ធកងទ័ពជើងទឹកឆ្នេរ Malabar ។ កិច្ចសន្ទនា Quad នេះ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយអូស្ត្រាលីបានចូលរួមសមយុទ្ធ Malabar ឡើងវិញកាលពីឆ្នាំ២០២០ ទោះបីជាចិន នៅតែបន្តរិះគន់ ការដាក់គ្នាជាក្រុមនេះថា ជាការប៉ុនប៉ងដើម្បីទប់ស្កាត់ខ្លួនក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM