ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ក្រុមមេដឹកនាំរដ្ឋប្រហារនីហ្សេ បានច្រានចោលបេសកម្មការទូតរបស់សហភាពអាហ្វ្រិក និងប្លុក ECOWAS

2023/08/09 12:22:43 pm        313
នីហ្សេ៖ រដ្ឋាភិបាលយោធារបស់ប្រទេសនីហ្សេ បានច្រានចោលបេសកកម្មការទូតចុងក្រោយបង្អស់ពីបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក ក្នុងគោលបំណងស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញឡើងវិញ បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា ដោយទប់ទល់នឹងសម្ពាធពីសហរដ្ឋអាមេរិក ព្រមទាំងអង្គការសហប្រជាជាតិ ក្នុងការចូលរួមតុចរចា។ទស្សនាវដ្តីបារាំង Jeune Afrique (ហ្ស៊ើន អាហ្វ្រិក) បានរាយការណ៍ថា សហភាពអាហ្វ្រិក (AU) គ្រោងនឹងបញ្ជូនបេសកកម្មរួមមួយជាមួយក្រុមអ្នកតំណាងអង្គការសហប្រជាជាតិ និងប្លុកអាហ្វ្រិកខាងលិច ECOWAS ទៅកាន់ប្រទេសនីហ្សេ នៅថ្ងៃអង្គារ ប៉ុន្តែគម្រោងនោះត្រូវបានបដិសេធពីរដ្ឋាភិបាលយោធានីហ្សេ ដែលបានបិទដែនអាកាសរបស់ខ្លួន។មេដឹកនាំនៃប្លុក ECOWAS ឬសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច កំពុងរៀបចំកិច្ចប្រជុំកំពូលមួយនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីពិភាក្សាអំពីការប្រឈមមុខជាមួយបណ្ដាឧត្តមសេនីយរដ្ឋប្រហាររបស់នីហ្សេ ដែលបានផ្គើននឹងកាលបរិច្ឆេទកំណត់កាលពីថ្ងៃអាទិត្យក្នុងការប្រគល់អំណាចជាថ្មីទៅឲ្យលោកប្រធានាធិបតី Mohamed Bazoum ដែលត្រូវបានផ្តួលរំលំក្នុងរដ្ឋប្រហារនោះ។លទ្ធភាពនៃការធ្វើអន្តរាគមន៍យោធានឹងត្រូវបានពិភាក្សា ប៉ុន្តែប្លុក ECOWAS បាននិយាយថា វាជាមធ្យោបាយចុងក្រោយ។ ប្លុកនេះបានផ្តល់ឱសានវាទឲ្យក្រុមទាហានដែលបានដណ្តើមអំណាចនៅរដ្ឋធានី ណៃអាម៉ី កាលពីថ្ងៃទី២៦ ខែកក្កដា រយៈពេល៧ថ្ងៃដើម្បីដាក់លោកប្រធានាធិបតី Bazoum ឲ្យកាន់អំណាចឡើងវិញ បើមិនដូចច្នោះទេពួកគេងាចប្រឈមមុខនឹងការប្រើប្រាស់កម្លាំង ប៉ុន្តែមេដឹកនាំរដ្ឋប្រហារមិនបានអើពើនឹងការព្រមាននេះនោះទេ៕

កិច្ចព្រមព្រៀងបានឈានដល់ការបញ្ជូនរថក្រោះឡេភឺតជំនាន់ទី១ ផលិតនៅអាល្លឺម៉ង់ពីបែលហ្ស៊ិកទៅអ៊ុយក្រែន

2023/08/09 12:20:16 pm        371
អ៊ុយក្រែន៖ យោងតាមឈ្មួញអាវុធដែលបានធ្វើកិច្ចព្រមព្រៀងកាលពីថ្ងៃអង្គារ ទី៨ ខែសីហា បានឲ្យដឹងថា រថក្រោះឡេភឺតជំនាន់ទី១(Leopard 1) ដែលប្រើប្រាស់រួចរាប់សិបគ្រឿង ដែលនៅពេលនោះធ្លាប់ជាកម្មសិទ្ធិរបស់ប្រទេសបែលហ្សិក ត្រូវបានទិញដោយប្រទេសអ៊ឺរ៉ុបមួយផ្សេងទៀតសម្រាប់ផ្តល់ឲ្យកងកម្លាំងអ៊ុយក្រែន ប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ។លោក Freddy Versluys នាយកប្រតិបត្តិនៃក្រុមហ៊ុនការពារជាតិ OIP Land Systems បានទិញរថក្រោះផលិតនៅអាល្លឺម៉ង់ពីរដ្ឋាភិបាលប្រទេសបែលហ្ស៊ិកកាលពីជាងប្រាំឆ្នាំមុន។ លោកបានប្រាប់សារព័ត៌មាន Reuters ថាបច្ចុប្បន្ននេះលោកបានលក់រថក្រោះទាំង៥០ គ្រឿងទៅឲ្យរដ្ឋាភិបាលអឺរ៉ុបមួយផ្សេងទៀត ដែលលោកពុំអាចបញ្ចេញឈ្មោះនោះទេ ដោយសារមានខសន្យាសម្ងាត់។ លោកនិយាយថា លោកក៏មិនអាចបង្ហាញពីតម្លៃបានដែរ។សារព័ត៌មាន Handelsblatt( ហែបដលស្ព្លែត) របស់អាល្លឺម៉ង់ បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថាក្រុមហ៊ុនផលិត អាវុធ Rheinmetall ( រ៉ាញម៉ែតតាល់) បានទទួលរថក្រោះហើយនឹងរៀបចំរថក្រោះភាគច្រើនសម្រាប់ការនាំចេញទៅកាន់ប្រទេសអ៊ុយក្រែន។ក្រុមហ៊ុនបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ រថក្រោះ Leopard ជំនាន់ទី១ ត្រូវបានផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ Krauss-Maffei ដែលបានចាប់ផ្តើមនៅទសវត្សរ៍ឆ្នាំ ១៩៦០ ។ វាមានទម្ងន់ស្រាលជាងរថក្រោះ Leopard 2( ឡេភឺតជំនាន់ទី២) និងមានកាំភ្លើងធំប្រភេទផ្សេងគ្នា។ ម៉ូឌែលដែលលក់ដោយ លោក Versluys ត្រូវបានធ្វើឱ្យប្រសើរឡើងចុងក្រោយនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០៕

អាមេរិក និយាយថា ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី វ៉េកណា កំពុងទាញយកផលប្រយោជន៍ពីអស្ថិរភាពក្នុងរដ្ឋប្រហារនៅនីហ្សេ

2023/08/09 12:16:05 pm        69
អាមេរិក៖ ប្រមុខការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្លីនខិន(Antony Blinken) បានប្រាប់សារព័ត៌មាន BBC ថា ក្រុមទាហានស៊ីឈ្នួលវ៉េកណា(Wagner) របស់រុស្ស៊ីកំពុងទាញយកផលប្រយោជន៍ ពីអស្ថិរភាពនៅក្នុងប្រទេសនីហ្សេ។ប្រទេសនេះត្រូវបានគ្រប់គ្រងដោយរបបយោធាបន្ទាប់ពីការទម្លាក់លោកប្រធានាធិបតី ម៉ូហាម៉េដ បាហ្សូម (Mohamed Bazoum )រយៈពេលជិតពីរសប្តាហ៍មកនេះ។  មានការលើកឡើងថា ក្រុមមេដឹកនាំរដ្ឋប្រហារបានសុំជំនួយពីក្រុមទាហានស៊ីឈ្នួលវ៉េកណា ដែលត្រូវបានគេដឹងថាមានវត្តមាននៅក្នុងប្រទេស ជិតខាងម៉ាលី។ លោក Blinken បាននិយាយថា លោកមិនគិតថា រុស្ស៊ី ឬក្រុមទាហានស៊ីឈ្នួល បានញុះញង់ឲ្យមានរដ្ឋប្រហាររបស់នីហ្សេនោះទេ។លោកបានប្រាប់កម្មវិធី Focus on Africa របស់សារព័ត៌មាន BBC ថា ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីក្រុមនេះ លើលទ្ធភាពនៃការបង្ហាញខ្លួន នៅក្នុងផ្នែកខ្លះនៃតំបន់     សាហេល (Sahel) ។លោកគិតថាអ្វីដែលបានកើតឡើង ហើយអ្វីដែលនៅតែបន្តកើតឡើងនៅក្នុងប្រទេសនីហ្សេ មិនត្រូវបានជំរុញដោយរុស្ស៊ី ឬដោយក្រុមវ៉េកណានោះទេ ប៉ុន្តែ ពួកគេព្យាយាមទាញយកប្រយោជន៍ពីរដ្ឋប្រហារនេះ៕

កម្មករនៅទីក្រុងឡូសអេនជឺលេស សហរដ្ឋអាមេរិក ចេញតវ៉ាជុំវិញកិច្ចសន្យាការងារ

2023/08/09 12:08:24 pm        111
អាមេរិក៖ បុគ្គលិកនៅទីក្រុងឡូសអេនជឺលេស របស់សហរដ្ឋអាមេរិក បានធ្វើកូដកម្មរយៈពេល២៤ម៉ោងកាលពីថ្ងៃអង្គារ ដើម្បីតវ៉ាចំពោះអ្វីដែលសហជីពរបស់ពួកគេហៅថា ការចរចាដោយជំនឿអាក្រក់ដោយមន្ត្រីរដ្ឋាភិបាលជុំវិញកិច្ចសន្យាថ្មី ដែលជាការតវ៉ាចុងក្រោយបំផុតនៃសកម្មភាពការងារដែលប៉ះពាល់ដល់ទីក្រុង។កម្មករទីក្រុងរាប់រយនាក់ រួមទាំងជាងក្រុមការងាររោងជាង ឆ្មាំសមុទ្រ និងក្រុមមន្ត្រីចរាចរណ៍ជាច្រើន បានដើរដង្ហែក្បួននៅសាលាក្រុង និងអាកាសយានដ្ឋានអន្តរជាតិ ឡូសអេនជឺលេស ដោយនិយាយថា ការគ្រប់គ្រងទីក្រុងបានរួមចំណែកក្នុងការអនុវត្តការងារមិនយុត្តិធម៌ អំឡុងពេលចរចាលើបញ្ហាជ្រើសរើសបុគ្គលិក ការរក្សាទុក និងការជួលបុគ្គលិកជាដើម។ក្រុមមន្ត្រីនៅទីក្រុង ឡូសអេនជឺលេស បានបដិសេធមិនគោរពកិច្ចព្រមព្រៀងពីមុនៗ ហើយបានបញ្ជូនក្រុមអ្នកចរចាទៅកាន់តុចរចាដោយគ្មានសិទ្ធិអំណាច និងបានរឹតបន្តឹងការចូលទៅកាន់កន្លែងធ្វើការរបស់សហជីព។អភិបាលក្រុង ឡូសអេនជឺលេស លោកស្រី Karen Bass បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាកម្មទីក្រុងមួយចំនួន នឹងមិនអាចប្រើប្រាស់បានទេក្នុងអំឡុងពេលធ្វើកូដកម្មរយៈពេលមួយថ្ងៃនេះ។ អាងហែលទឹកចំនួន៥៥កន្លែង របស់ទីក្រុងនឹងត្រូវបិទ ការយកសំរាមនឹងមិនដំណើរការរយៈពេលមួយថ្ងៃ ហើយមជ្ឈមណ្ឌលហៅទូរសព្ទសម្រាប់ព័ត៌មាន លេខ ៣១១ របស់ទីក្រុង អាចនឹងមានការពន្យារពេលផងដែរ៕

មនុស្ស៥នាក់បានស្លាប់ ខណៈកូដកម្មរថយន្តស៊ីឈ្នួលខ្នាតតូចរបស់ប្រទេសអាហ្រ្វិកខាងត្បូង នៅតែបន្ត

2023/08/09 12:01:16 pm        123
អាហ្រ្វិកខាងត្បូង៖ នគរបាលបានប៉ះទង្គិចជាមួយក្រុមបាតុករនៅទីក្រុង Cape Town កាលពីថ្ងៃអង្គារ (៨ សីហា) ខណៈការធ្វើកូដកម្មបន្តរំខានដល់ការរស់នៅប្រចាំថ្ងៃនៅក្នុងទីក្រុងទេសចរណ៍របស់អាហ្វ្រិកខាងត្បូងមួយនេះ។ ការប៉ះទង្គិចគ្នានៅពេលព្រឹក បានកើតឡើងនៅក្នុងសង្កាត់ Masiphumelele ជាទីដែលអ្នកស្រុកមួយចំនួនបានដំឡើងរបាំងដែក មនុស្សជាច្រើនបានដុតភ្លើង ដើម្បីរារាំងអ្នកស្រុកផ្សេងទៀតនៅក្នុងសង្កាត់នេះមិនឱ្យចាកចេញ។បណ្ដាអង្គការប្រតិបត្តិកររថយន្តស៊ីឈ្នួលខ្នាតតូច ស្ថិតក្នុងភាពជាប់គាំងជាមួយរដ្ឋាភិបាលក្រុង Cape Town បន្ទាប់ពីបានបរាជ័យក្នុងការដោះស្រាយសោកនាដកម្មផ្សេងៗ រួមទាំងការរឹបអូសរថយន្តតាក់ស៊ី ដែលរដ្ឋាភិបាលអះអាងថាមិនសក្តិសមក្នុងការប្រើប្រាស់ផងដែរ។ អង្គការរថយន្តស៊ីឈ្នួលទាំងនោះបានអំពាវនាវឱ្យមានការធ្វើកូដកម្ម និងបិទប្រតិបត្តិការកាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យបុគ្គលិកខកខានមិនបានបំពេញការងារ និងអាជីវកម្មជាច្រើនត្រូវបិទ។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងនគរបាលអាហ្វ្រិកខាងត្បូង មនុស្សចំនួន៥នាក់បានស្លាប់ (រួមទាំងជនជាតិអង់គ្លេសម្នាក់) ដោយសារតែកូដកម្មនេះ ហើយមនុស្សចំនួន១២០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី៣ ខែសីហា មក នៅពេលដែលកូដកម្មបានចាប់ផ្តើម និងមានឧប្បត្តិហេតុនៃការលួចរបស់របរពីហាង ការគប់ដុំថ្ម ការបិទផ្លូវ ការដុតដោយចេតនា និងអំពើហិង្សាសាធារណៈជាច្រើនទៀតក៏បានកើតឡើងផងដែរ៕

ជនជាតិដើមភាគតិចចេញតវ៉ាក្នុងទីក្រុងបេឡេម ប្រទេសប្រេស៊ីល ខណៈកិច្ចប្រជុំកំពូលអាម៉ាហ្សូនចាប់ផ្តើម

2023/08/09 11:58:18 am        113
ប្រេស៊ីល៖ ជនជាតិដើមភាគតិចបានដើរដង្ហែតាមដងផ្លូវក្នុងទីក្រុងបេឡេម ប្រទេសប្រេស៊ីល ដើម្បីតវ៉ា ខណៈដែលបណ្ដាមេដឹកនាំនៃក្រុមប្រទេសតំបន់ព្រៃអាម៉ាហ្សូន ចំនួនប្រាំបី បានជួបប្រជុំគ្នានៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលអាម៉ាហ្សូន កាលពីថ្ងៃអង្គារ (៨ សីហា)។ក្រុមបាតុករបានដើរដង្ហែតាមដងផ្លូវដោយគ្រវីទង់ជាតិ និងស្រែកពាក្យស្លោកប្រឆាំងនឹងការជីកយករ៉ែ ការខួងយកប្រេង និងអ្វីដែលពួកគេហៅថា "គម្រោងជីកយកធនធានធម្មជាតិ" នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន ដោយកាន់ផ្លាកសញ្ញាទាមទារការការពារទឹកដីរបស់ពួកគេ។ ក្រុមប្រទេសតំបន់ព្រៃអាម៉ាហ្សូនទាំងប្រាំបីត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងការខ្វែងគំនិតគ្នាជុំវិញសំណើទប់ស្កាត់ការខួងយកប្រេងថ្មី និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ នៅពេលដែលពួកគេជួបគ្នាសម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេក្នុងរយៈពេល១៤ឆ្នាំនោះ។កិច្ចប្រជុំរបស់អង្គការសន្ធិសញ្ញាសហប្រតិបត្តិការព្រៃអាម៉ាហ្សូន (ACTO) ប្រមូលផ្តុំប្រមុខរដ្ឋមកពីប្រទេសបូលីវី ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាណា ប៉េរូ ស៊ូរីណាម និងវេណេហ្ស៊ុយអេឡា រយៈពេលពីរថ្ងៃនៅទីក្រុងបេឡេមភាគខាងជើងនៃប្រទេសប្រេស៊ីល។ពួកគេមានបំណងបង្កើតគោលនយោបាយ គោលដៅ និងមុខតំណែងបង្រួបបង្រួមក្នុងការចរចាអន្តរជាតិលើបញ្ហាចំនួន១៣០ករណី រាប់ចាប់ពីការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរហូតដល់ការដាក់បញ្ចូលជនជាតិដើមភាគតិចផងដែរ៕

អ៊ីស្រាអែលគំរាមធ្វើឲ្យប្រទេសលីបង់ទៅជាសម័យយុគ្គថ្មបើមានសង្រ្គាមជាមួយក្រុមហេសបូឡា

2023/08/09 11:55:20 am        156
អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែល បានគំរាមកាលពីថ្ងៃអង្គារថានឹងធ្វើឲ្យប្រទេសលីបង់វិលត្រឡប់ទៅកាន់សម័យកាលយុគថ្មក្នុងសង្គ្រាមប្រឆាំងក្រុមហេសបូឡា បន្ទាប់ពីរយៈពេលច្រើនសប្តាហ៍នៃភាពតានតឹងជាមួយក្រុមប្រដាប់អាវុធគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅតាមបណ្តោយព្រំដែនប្រទេស។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កុំធ្វើឲ្យមានបញ្ហា យើងមិនចង់បានសង្រ្គាមនោះទេ។ ប៉ុន្តែយើងត្រៀមទប់ទល់ដើម្បីការពារជនស៊ីវិល ទាហាន និងដែនអធិបតេយ្យភាពរបស់យើង។វោហាសាស្ត្របែបនេះ ត្រូវបានដឹងឮពីភាគីទាំងសងខាង ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែលនិងក្រុមហេសបូឡាហ៍ចុងក្រោយនៅក្នុងឆ្នាំ ២០០៦។ប៉ុន្តែវាកាន់តែច្បាស់លាស់ចាប់តាំងពីការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវក្នុងប្រទេសអ៊ីស្រាអែលកាលពីខែមីនា ដែលខ្លួនបានដាក់កំហុសទៅលើអ្នកជ្រៀតចូលក្រុមហេសបូឡា។ក្រុមនេះពុំបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះទេ។ ប៉ុន្មានកាលពីសប្តាហ៍ថ្មីៗនេះ មានការប្រឈមមុខដាក់គ្នារវាងជនស៊ីវិលលីបង់ ដែលយ៉ាងហោចណាស់មួយក្រុមនៃប្រតិបត្តិការហេសបូឡា និងទាហានអ៊ីស្រាអែល បានឆ្លងកាត់ព្រំដែនដែលមានសំណង់ការពាររឹងមាំ៕

តំបន់រងគ្រោះដោយទឹកជំនន់ក្នុងប្រទេសចិន បង្កើនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ និងការសាងសង់ឡើងវិញ

2023/08/09 11:52:19 am        115
ចិន៖ ក្រុមឆ្លើយតបគ្រោះមហន្តរាយនៅតំបន់រងគ្រោះដោយទឹកជំនន់ក្នុងប្រទេសចិន ជាពិសេសភាគខាងជើង និងភាគឦសាននៃប្រទេសចិន ទីក្រុងប៉ាវទីង ទីក្រុងប៉េកាំង និងតំបន់ជាច្រើនទៀតទូទាំងប្រទេស បានពង្រឹងការងារសង្គ្រោះ និងការកសាងឡើងវិញ បន្ទាប់ទឹកជំនន់ ដែលមានសម្លាប់មនុស្សយ៉ាងហោចណាស់៣៣នាក់ និងមនុស្ស១៨នាក់ទៀតនៅបន្តបាត់ខ្លួន ដោយបានខិតខំឱ្យអស់ពីលទ្ធភាពក្នុងដំណើរការជម្លៀស និងការតាំងទីលំនៅថ្មីឡើងវិញផងដែរ។ នៅពេលនេះទឹកជំនន់នៅខេត្តហឺប៉ី ភាគខាងជើងប្រទេសចិនកំពុងស្រកបន្តិចម្តងៗ ហើយតំបន់ដែលរងផលប៉ះពាល់កំពុងពន្លឿនការជួសជុល និងស្តារឡើងវិញ។នៅក្នុងភូមិ សៀជ័ង នៃទីក្រុងប៉ាវទីង និងខេត្តហឺប៉ី បណ្ដាអ្នកភូមិ និងពាណិជ្ជកររាប់ពាន់នាក់បានត្រឡប់ទៅផ្ទះរបស់ពួកគេវិញ បន្ទាប់ពីការស្ដារឡើងវិញនូវមធ្យោបាយដឹកជញ្ជូន ថាមពល និងទូរគមនាគមន៍។ រដ្ឋាភិបាលខេត្តហឺប៉ី បានរៀបចំក្រុមគ្រូពេទ្យចល័តជាង៩៦០នាក់ ដើម្បីផ្តល់សេវាវេជ្ជសាស្រ្តនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ផងដែរ។ទីក្រុងប៉េកាំងក៏បានបង្កើនការងារស្តារ និងកសាងឡើងវិញផងដែរ ដោយផ្តោតលើសង្កាត់ជាយក្រុងចំនួនបីគឺតំបន់ហ្វាងសាន តំបន់ម៉ិនថូវហ្គូវ និងតំបន់ចាងភីង ហើយរដ្ឋធានីរបស់ប្រទេសចិនមួយនេះបានដំណើរការយ៉ាងទូលំទូលាយនូវសកម្មភាពពិសេសចំនួនប្រាំមួយ ដែលផ្តោតលើការបូមខ្សាច់សហគមន៍ ការកែលម្អបរិស្ថាន និងសុវត្ថិភាពទឹកផឹកផងដែរ។យោងតាមទិន្នន័យពីរដ្ឋបាលជាតិនៃនិយ័តកម្មហិរញ្ញវត្ថុ គិតត្រឹមព្រឹកថ្ងៃអង្គារ ស្ថាប័នធានារ៉ាប់រងនៅក្នុងតំបន់រងគ្រោះដោយគ្រោះមហន្តរាយចំនួន១៦ទីតាំង រួមមានខេត្តហឺប៉ី ទីក្រុងប៉េកាំង និងទីក្រុងហ៊ីឡុងជាំង បានទទួលរបាយការណ៍ធានារ៉ាប់រងជាង២០០.០០០ករណី ជាមួយនឹងការខាតបង់ប៉ាន់ស្មានឈានដល់៧ពាន់លានយ័ន (ប្រហែល១ពាន់លានដុល្លារអាមេរិក) ផងដែរ៕

ព្យុះទីហ្វុង Khanunបោកបក់លើតំបន់ភាគខាងត្បូងប្រទេសជប៉ុន បង្កការជន់លិច និងធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរ

2023/08/09 11:49:31 am        140
ជប៉ុន៖  ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ច្រើន បង្កឡើងដោយសារព្យុះទីហ្វុង Khanunបានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃពុធនេះ ស្របពេលដែលព្យុះដាច់ដោយឡែកមួយទៀត បោកបក់ចេញពីទិសខាងកើត អាចនឹងបង្កការគំរាមកំហែងដល់ទីក្រុងតូក្យូ ពេលដែលមនុស្សរាប់ម៉ឺននាក់ ត្រៀមខ្លួនធ្វើដំណើរកម្សាន្តអំឡុងរដូវក្តៅនេះ ។  សេវាកម្មរថភ្លើង និងជើងហោះហើរ ត្រូវបានលុបចោលនៅក្នុងទីក្រុង Kagoshima និងទីក្រុងដទៃទៀត នៅលើកោះ Kyushu ស្របពេលដែលទីភ្នាក់ងារឧតុនិយមជប៉ុន(JMA) បានចេញការព្រមានអាកាសធាតុតាមតំបន់ជាច្រើននៅភាគខាងលិច និងភាគខាងត្បូងប្រទេសជប៉ុន ។  JMAរាយការណ៍ថា ព្យុះទីហ្វុង Khanunអាចនឹងបោកបក់ដល់ដីគោកនៅតំបន់ភាគនិរតីកោះ Kyushuនៅថ្ងៃព្រហស្បតិ៍ ស្ថិតនៅចម្ងាយប្រហែល ៨៥៨គ.មពីទីក្រុងតូក្យូ ប៉ុន្តែតំបន់ជាច្រើននៅលើកោះមួយនេះ បានជន់លិចរួចទៅហើយដោយសារតែភ្លៀងធ្លាក់ខ្លាំងកាលពីរយៈពេល ១សប្តាហ៍កន្លងទៅ ។  ព្យុះនេះដែរ ត្រូវបានគេព្យាករណ៍ថានឹងបោកបក់ឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងនាមជាព្យុះទី ២ ឈ្មោះ Lan ដែលកកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន ហើយកម្លាំងបោកបក់របស់វា នឹងធ្វើឲ្យប៉ះពាល់ទីក្រុងតូក្យូនៅសប្តាហ៍ក្រោយផងដែរ ៕

បណ្តាប្រទេសនៅតំបន់ព្រៃ Amazon ចាប់ផ្តើមបង្កើតសម្ព័ន្ធភាពដើម្បីការពារព្រៃឈើក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់

2023/08/09 11:45:10 am        102
អាមេរិកខាងត្បូង៖ ប្រទេសចំនួន៨នៅអាមេរិកខាងត្បូង បានយល់ព្រមចាប់ផ្តើមបង្កើតសម្ព័ន្ធភាព ដើម្បីការពារព្រៃអាម៉ាហ្សូន (Amazon) ដោយសន្យានៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសប្រេស៊ីល ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃជប់ភ្លៀងដ៏ធំបំផុតរបស់ពិភពលោកកុំឲ្យការឈានដល់«ចំណុចនៃគ្មានការវិលត្រឡប់មកវិញ»។ក្រុមមេដឹកនាំមកពីបណ្តាប្រទេសនៅអាមេរិកខាងត្បូង ក៏បានជំរុញបណ្តាប្រទេសអភិវឌ្ឍន៍ឲ្យធ្វើការបន្ថែមទៀត ដើម្បីបញ្ឈប់ការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរនៃព្រៃជប់ភ្លៀងដ៏ធំបំផុតរបស់ពិភពលោក ដែលជាកិច្ចការដែលពួកគេបាននិយាយថា មិនអាចធ្លាក់ដល់ប្រទេសមួយចំនួន នៅពេលដែលវិបត្តិ ត្រូវបានបង្កឡើងដោយមនុស្សជាច្រើននោះ។កិច្ចប្រជុំកំពូលដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់របស់អង្គការសន្ធិសញ្ញាសហប្រតិបត្តិការអាម៉ាហ្សូន (ACTO)បានអនុម័តកាលពីថ្ងៃអង្គារនូវអ្វីដែលប្រទេសម្ចាស់ផ្ទះប្រេស៊ីលហៅថា ជារបៀបវារៈចែករំលែកថ្មី និងប្រកបដោយមហិច្ឆតា ដើម្បីជួយសង្គ្រោះព្រៃទឹកភ្លៀង ដែលជាឧបសគ្គដ៏សំខាន់ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដែលអ្នកជំនាញព្រមានថា កំពុងត្រូវបានរុញច្រានឲ្យធ្លាក់ទៅដល់ស្ថានភាពគ្រោះថ្នាក់ ។សមាជិករបស់ក្រុមនេះ មានប្រទេសបូលីវី ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាណា ប៉េរូ ស៊ូរីណាម និងវ៉េណេហ្ស៊ុ អេឡា បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយនៅទីក្រុងបេឡឹម ស្ថិតនៅមាត់ទន្លេអាម៉ាហ្សូន ដោយដាក់ចេញនូវផែនទីបង្ហាញផ្លូវជិត ១០.000 ពាក្យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលត្រូវបានរៀបចំ ដែលជំរុញឲ្យវាកើតឡើងនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
06/03/2026 10:06 AM
ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង
06/03/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ
06/03/2026 10:06 AM
អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន
06/03/2026 10:06 AM
អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM