បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

នគរបាលអូស្ត្រាលី ចាប់ខ្លួនក្មេងប្រុសជំទង់ម្នាក់ បន្ទាប់ពីចាក់បុរសម្នាក់នៅសាកលវិទ្យាល័យស៊ីដនី

2024/07/02 11:46:44 am        90
នគរបាលប្រទេសអូស្ត្រាលី និយាយថា ពួកគេបានចាប់ខ្លួនក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បន្ទាប់ពីបានប្រើកំាបិតចាក់ទៅលើបុរសម្នាក់នៅសាកលវិទ្យាល័យស៊ីដនី នៅព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដានេះ ដែលបង្កឱ្យមានការបិទខ្ទប់អគារសាកលវិទ្យាល័យ។នគរបាលរដ្ឋ New South Wales បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមសង្គ្រោះបន្ទាន់ បានព្យាបាលបុរសអាយុ២២ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមានស្ថេរភាព។នគរបាលនិយាយថា អ្នកវាយប្រហារដែលបានចោទប្រកាន់ បានឡើងជិះរថយន្តក្រុង បន្ទាប់ពីឧបទ្ទវហេតុ ហើយត្រូវបានចាប់ខ្លួននៅជិតមន្ទីរពេទ្យមួយកន្លែង។ សេចក្តីថ្លែងការណ៍ និយាយថា ពុំមានហានិភ័យបន្តកើតមានចំពោះសហគមន៍នោះទេ ហើយជនរងគ្រោះ និងអ្នកវាយប្រហារ មិនបានស្គាល់គ្នានោះទេ។ នគរបាល បានហ៊ុមព័ទ្ធខ្សែដើម្បីបិទនៅកន្លែងកើតហេតុ។ការវាយប្រហារនេះ កើតឡើងប្រហែលពីរខែ បន្ទាប់ពីមនុស្ស៦នាក់ ត្រូវបានសម្លាប់ និង១២នាក់ បានរងរបួស ក្នុងការវាយប្រហារដោយកាំបិតនៅផ្សារទំនើបមួយនៅឆ្នេរសមុទ្រក្នុងតំបន់ Bondi ទីក្រុងស៊ីដនី ។ការវាយប្រហារទាំងពីរលើកនេះ បានជំរុញឱ្យរដ្ឋាភិបាលរដ្ឋ New South Wales រឹតបន្តឹងច្បាប់ប្រើប្រាស់កាំបិតរបស់ប្រទេស។ សភារបស់រដ្ឋ បានអនុម័តច្បាប់កាលពីខែមិថុនា ដោយផ្តល់ឱ្យនគរបាលនូវម៉ាស៊ីនស្កែនអេឡិចត្រូនិចរាវរកលោហៈ ដើម្បីត្រួតពិនិត្យមនុស្ស ដោយពុំចាំបាច់មានដីកា នៅមជ្ឈមណ្ឌលផ្សារទំនើប កន្លែងហាត់កីឡា និងស្ថានីយ៍ដឹកជញ្ជូនសាធារណៈ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ រយៈពេល៧ថ្ងៃ​សមត្ថកិច្ចបង្ក្រាបករណីក្មេង​ទំនើងសរុប​ ៣១ករណី និងឃាត់ខ្លួន ១២៤នាក់

2024/07/02 10:28:12 am        163
ភ្នំពេញ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ បានឱ្យដឹងថា រយៈពេល៧ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន៣១ករណី និងឃាត់​ខ្លួន​ក្មេង​ទំនើងសរុប១២៤នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១។ក្នុងនោះមាន ខេត្តព្រះវិហារកើតឡើង៣ករណី ឃាត់ខ្លួន២៩នាក់, រាជធានីភ្នំពេញ១២ករណី ឃាត់​ខ្លួន២៣នាក់, សៀមរាប៤ករណី ឃាត់ខ្លួន២៣នាក់, កំពង់ធំ១ ឃាត់ខ្លួន១៣នាក់, កំពង់ស្ពឺ​៣ករណី ឃាត់ខ្លួន៩នាក់, តាកែវ១ករណី ឃាត់ខ្លួន៧នាក់, បន្ទាយមានជ័យ៣ករណី ឃាត់ខ្លួន​៦នាក់, កណ្តាល១ករណី ឃាត់ខ្លួន៦នាក់, ស្វាយរៀង១ករណី ឃាត់ខ្លួន៤នាក់, ព្រះសីហនុ​១ករណី ឃាត់ខ្លួន២នាក់ និង ព្រៃវែង១ករណី ឃាត់ខ្លួន២នាក់៕

ក្រុមអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក ព្រមានថាជំងឺផ្តាសាយបក្សី កំពុងរីករាលដាលយឺតៗ

2024/07/02 09:28:44 am        165
ក្រុមអ្នកវិទ្យាសាស្ត្រ ដែលតាមដានការរីករាលដាលនៃជំងឺផ្តាសាយបក្សី មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ចន្លោះប្រហោងក្នុងការឃ្លាំមើលនៃវីរុសប្រភេទនេះ អាចធ្វើឱ្យពួកគេតាមមិនទាន់ការរីករាលដាលនៃជំងឺរាតត្បាតថ្មី នេះបើយោងតាមបទសម្ភាសន៍របស់សារព័ត៌មានរ៉យទ័រ ជាមួយអ្នកជំនាញខាងជំងឺឈានមុខគេជាងដប់នាក់។អ្នកវិទ្យាសាស្ត្រជាច្រើនបាននិងកំពុងតាមដានប្រភេទរងថ្មីនៃជំងឺផ្តាសាយបក្សី H5N1 នៅក្នុងបក្សីចំណាកស្រុកតាំងពីឆ្នាំ២០២០ មក។ ប៉ុន្តែការរីករាលដាលនៃមេរោគនេះទៅកាន់ហ្វូងសត្វគោចិញ្ចឹមយកទឹកដោះចំនួន ១២៩ ក្បាលនៅក្នុងរដ្ឋចំនួន ១២ របស់សហរដ្ឋអាមេរិក បង្ហាញពីការផ្លាស់ប្តូរដែលអាចនាំឱ្យវាកាន់តែខិតទៅជិតការឆ្លងដល់មនុស្ស។ ការឆ្លងនៃមេរោគនេះក៏ត្រូវបានគេរកឃើញនៅក្នុងថនិកសត្វដទៃទៀតផងដែរ រាប់ចាប់ពីសត្វចៀមអាមេរិកខាងត្បូង (Alpaca) រហូតដល់ឆ្មាចិញ្ចឹមក្នុងផ្ទះ។លោក ស្កុត ហិនស្លី (Scott Hensley) សាស្ត្រាចារ្យផ្នែកមីក្រូជីវវិទ្យានៅសាកលវិទ្យាល័យ ផេនស៊ីលវ៉ានៀ (Pennsylvania) បាននិយាយថា «វាស្ទើរតែហាក់ដូចជាជំងឺរាតត្បាតកំពុងរីករាលដាលនៅក្នុងចលនាយឺតៗ។ ឥឡូវនេះ ការគំរាមកំហែងនៅមានកម្រិតទាបណាស់ ប៉ុន្តែវាអាចនឹងផ្លាស់ប្តូរបានក្នុងមួយប៉ព្រិចភ្នែក»។ការព្រមានអំពីការចម្លងដល់មនុស្សមុនពេលកើតឡើងពិតប្រាកដនេះ អាចឱ្យមន្ត្រីសុខាភិបាលទូទាំងពិភពលោកកាន់តែឆាប់ចាត់វិធានការការពារមនុស្សតាមរយៈការចាប់ផ្តើមអភិវឌ្ឍវ៉ាក់សាំង ការធ្វើតេស្តទូលំទូលាយ និងវិធានការទប់ស្កាត់៕

រថយន្តបើកបុកចូលក្នុងហ្វូងមនុស្ស នៅជិតសាលាក្រុងសេអ៊ូល បណ្តាលឲ្យមនុស្ស៩នាក់ស្លាប់

2024/07/02 08:59:49 am        172
ប្រព័ន្ធផ្សព្វផ្សាយប្រទេសកូរ៉េខាងត្បូង បានដកស្រង់សម្តីនគរបាល និងមន្ត្រីពន្លត់អគ្គីភ័យ បាននិយាយថា រថយន្តមួយគ្រឿង បានបើកបំបុកអ្នកថ្មើរជើង នៅជិតសាលាក្រុងសេអ៊ូល កាលពីថ្ងៃចន្ទ ទី១ ខែកក្កដា បណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និងរងរបួសយ៉ាងហោចណាស់៤នាក់ផ្សេងទៀត។ មនុស្ស៦នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈ៣នាក់ផ្សេងទៀត ត្រូវបានគេប្រកាសថាស្លាប់ បន្ទាប់ពីត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅដល់មន្ទីរពេទ្យ។ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងតង្បូង បាននិយាយថា អ្នកបើកបរអាយុ ៦៨ ឆ្នាំ បានបើករថយន្តបុកចូលហ្វូងមនុស្ស ដែលកំពុងរង់ចាំភ្លើងសញ្ញាចរាចរណ៍។ លោក បានបើកបរក្នុងទិសដៅខុស ហើយបានបុករថយន្តពីរគ្រឿងផ្សេងទៀត មុនពេលបុកអ្នកថ្មើរជើង។លោក Kim Suk-hwan នាយកផ្នែកសុវត្ថិភាព និងដឹកជញ្ជូន នៅការិយាល័យស្រុក Jung-gu បាននិយាយថា បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ជុំវិញឧបទ្ទវហេតុនេះ ។ លោក Kim បាននិយាយថាការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង ដើម្បីកំណត់ថាតើករណីនេះ មានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន និងគ្រឿងស្រវឹងដែរឬទេ ឬថាតើជាឧបទ្ទវហេតុបណ្តាលមកពីបើកបរជ្រុលល្បឿនដោយអចេតនា។អាជ្ញាធរទីក្រុង បាននិយាយថា អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានចាត់ទុកថាជា គ្រោះថ្នាក់ដ៏ក្រៀមក្រំ ខណៈលោកបានទៅពិនិត្យដល់កន្លែងកើតហេតុ។លោកបានបញ្ជាឱ្យមន្ត្រី នាំជនរងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿន និងកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់អំពីមូលហេតុនៃគ្រោះថ្នាក់។

ព្យុះសង្ឃរា Beryl ដ៏មានឥទ្ធិពល វាយបោកបក់ទៅលើកោះតំបន់សមុទ្រការ៉ាអ៊ីប

2024/07/02 08:53:49 am        166
ព្យុះសង្ឃរា Beryl បាននាំមកនូវខ្យល់បក់បោកដ៏មានឥទ្ធិពល និងភ្លៀងធ្លាក់ខ្លាំងទៅកាន់ប្រជុំកោះ នៅតំបន់សមុទ្រការ៉ាអ៊ីប កាលពីថ្ងៃចន្ទ ខណៈព្យុះប្រភេទទី៤ ដំបូងបំផុតមិនធ្លាប់មាន បានបោកបក់ឆ្ពោះទៅទិសខាងលិច។មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក (NHC) បាននិយាយថា កោះ ខារាគូ(Carriacou) បានទទួលរងដោយផ្ទាល់ពីព្យុះដ៏គ្រោះថ្នាក់ ដោយមានកម្លាំងខ្យល់បក់ក្នុងល្បឿន ២៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក និយាយបន្ថែមថា កោះជាច្រើននៅក្បែរៗនោះ ក៏បានជួបប្រទះ ខ្យល់បក់បោកដ៏មហន្តរាយ និងព្យុះកំណាចដែលគំរាមកំហែងដល់អាយុជីវិត។ មជ្ឈមណ្ឌលនិយាយថា ដោយបានបង្ហោះវីដេអូបង្ហាញពីរលកធំៗ ការិយាល័យនាយករដ្ឋមន្រ្តី របស់ប្រទេសកោះ ហ្គ្រីណាដា បានសរសេរនៅលើបណ្តាញសង្គម Facebook ថារដ្ឋកោះចំនួនបីនេះ កំពុងជួបប្រទះខ្យល់បក់ខ្លាំង និងរងការបំផ្លាញ។ នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិត។ អ្នកជំនាញនិយាយថា ព្យុះដ៏មានឥទ្ធិពលបែបនេះ កើតឡើងនៅដើមរដូវខ្យល់ព្យុះសង្ឃរាសមុទ្រអាត្លង់ទិក ចាប់ផ្តើមពីដើមខែមិថុនា ដល់ចុងខែវិច្ឆិកា គឺកម្រមានណាស់។ ប្រទេសកោះបាបាដូស ទំនងជារួចផុតពីព្យុះដ៏អាក្រក់បំផុតនេះ ប៉ុន្តែនៅតែត្រូវទទួលរងការវាយបោកបក់ដោយខ្យល់និងភ្លៀងធ្លាក់ខ្លាំង ខណៈមន្ត្រីរាយការណ៍ថា ពុំមានអ្នករងរបួសនោះទេរហូតមកដល់ពេលនេះ។

សកម្មជនកេនយ៉ា អំពាវនាវឱ្យមានការតវ៉ាបន្ថែមទៀត ខណៈរដ្ឋាភិបាលសន្យាកាត់បន្ថយភាពតានតឹង

2024/07/02 08:08:57 am        110
ក្រុមសកម្មជននៅប្រទេសកេនយ៉ា បានអំពាវនាវឱ្យបាតុករចេញតវ៉ាម្តងទៀតនៅថ្ងៃអង្គារ (០២ កក្កដា) នេះ ដោយមនុស្សជាច្រើនបានច្រានចោលការអំពាវនាវពីលោកប្រធានាធិបតី វីលៀម រូតូ (William Ruto) សម្រាប់ការសន្ទនាដើម្បីកាត់បន្ថយស្ថានភាពដ៏តឹងតែងនេះ បន្ទាប់ពីការសម្រេចចិត្តរបស់លោកក្នុងការលុបចោលផែនការដំឡើងពន្ធដែលបានស្នើឡើង។យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងនគរបាលកាលពីសប្តាហ៍មុន នៅពេលដែលសភាត្រូវបានវាយលុក និងដុតបំផ្លាញ។ ការតវ៉ា ដែលត្រូវបានដឹកនាំដោយក្រុមយុវជន និងរៀបចំយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដំបូងឡើយត្រូវបានបញ្ឆេះដោយសេចក្ដីស្នើច្បាប់ហិរញ្ញវត្ថុដែលមានបំណងបង្កើនពន្ធចំនួន ៣៤៦ ពាន់លានស៊ីលីងរូបិយប័ណ្ណកេនយ៉ា (២,៦៩ ពាន់លានដុល្លារ) នៅក្នុងពន្ធ។ប៉ុន្តែការទាមទាររបស់អ្នកតវ៉ាជាច្រើនបានកើនឡើងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដោយរួមបញ្ចូលការអំពាវនាវលុបបំបាត់អំពើពុករលួយ និងឱ្យលោក រូតូ ចុះចេញពីតំណែង ដែលបង្ហាញពីវិបត្តិដ៏ធ្ងន់ធ្ងរបំផុតនៃតំណែងប្រធានាធិបតីដែលមានអាយុកាលពីរឆ្នាំរបស់លោក។កាលពីថ្ងៃចន្ទ សកម្មជនបានចែករំលែកខិត្តប័ណ្ណនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលជំរុញឱ្យមនុស្សម្នាសម្រុកកាន់កាប់តំបន់ពាណិជ្ជកម្មកណ្តាលនៃរដ្ឋធានីណៃរ៉ូប៊ី។ ចលនាតវ៉ានេះមិនមានការដឹកនាំជាផ្លូវការទេ ហើយគេមិនច្បាស់ថាតើមនុស្សនឹងឆ្លើយតបយ៉ាងណាចំពោះការអំពាវនាវទាំងនេះ បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់បានចេញតវ៉ាកាលពីសប្តាហ៍មុន នៅក្នុងការតវ៉ាដ៏ធំបំផុតមួយចំនួនរបស់ប្រទេសនាពេលថ្មីៗនេះ៕

បុគ្គលបង្ហោះព័ត៌មានមិនពិត ប៉ះពាល់កិត្តិយសដល់កងកម្លាំងនគរបាលជាតិ ត្រូវបានចេញមកសុំទោសជាសាធារណៈ

2024/07/01 05:34:21 pm        293
ភ្នំពេញ ៖ បុគ្គលឈ្មោះ ពេជ ហ៉ីម ដែលជាម្ចាស់គណនី Tiktok ឈ្មោះ pich. Techsey នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកសារភាពនូវទោសកំហុសរបស់ខ្លួន ដែលបង្ហោះព័ត៌មានមិនពិត ពាក់ព័ន្ធករណីកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបគ្រឿងញៀន ក្នុងក្លិបកំសាន្ត ថាំងហ៊ួយ KTV កាលពីយប់រំលងអាធាត្រថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ ជាមួយគ្នានេះ បុគ្គលរូបនេះបានសុំការអភ័យទោសចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកងកម្លាំងនគរបាលជាតិទាំងអស់ មេត្តាអធ្យាស្រ័យយោគយល់ ដោយក្តីអនុគ្រោះដល់ខ្លួន ដែលបានប្រព្រឹត្តកំហុសនេះ ហើយសូមសន្យាថា កែប្រែនូវកំហុសឆ្គងទាំងអស់ ចាប់ពីពេលនេះតទៅ។បុគ្គលឈ្មោះ ពេជ ហ៉ីម បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីចែករំលែកវីឌីអូរួចមក ទើបខ្ញុំដឹងថាខ្លួនឯងពិតជាបានប្រព្រឹត្តកំហុសឆ្គង ក្នុងការចែករំលែកព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាមន្ទីរប្រឆាំងគ្រឿងញៀន ដែលតែងតែខិតខំបំពេញភារកិច្ចការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិកម្ពុជាទាំងមូល ។ ខ្ញុំបាទពិតមានការសោកស្តាយ នូវកំហុសឆ្គងរបស់ខ្ញុំបាទ ខ្ញុំបាទសូមធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងកងកម្លាំងនគរបាលជាតិទាំងអស់ មេត្តាអធ្យាស្រ័យយោគយល់ ដោយក្តីអនុគ្រោះដល់រូបខ្ញុំបាទ ដែលបានប្រព្រឹត្តកំហុសនេះ ខ្ញុំសូមសន្យាថា កែប្រែនូវកំហុសឆ្គងទាំងអស់របស់ខ្ញុំបាទ ចាប់ពីពេលនេះតទៅ។ ប្រសិនបើខ្ញុំបាទ មិនបានកែប្រែកំហុស ហើយនូវតែប្រព្រឹត្តកំហុសបន្តទៀត ខ្ញុំបាទសុំទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជាទាំងស្រុង»៕ អត្ថបទ៖ កុម្ភះ

នាយឧត្តមសេនីយ៍ ស ថេត ៖ ការបង្ក្រាបគ្រឿងញៀន គឺជារឿងស្នួលរបស់សង្គមជាតិភាគីពាក់ព័ន្ធ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់

2024/07/01 05:15:07 pm        1490
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកថា ការបង្ក្រាបបទល្មើសគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់នោះឡើយ ពោលគឺជារឿងស្នួលរបស់សង្គមជាតិ ដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់។ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា បទល្មើសគ្រឿងញៀន មិនមែនជាការងារតែមួយរបស់នគរបាល ឬអាវុធហត្ថនោះទេ តែជាការងាររួមរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមបង្ក្រាប​​ ហើយបទល្មើសមួយនេះ វាមិនទើបតែកើតឡើង នៅពេលនេះទេ គឺបានកើតឡើងមានយូរហើយ តែអ្វីដែលសំខាន់ និងទិសដៅបន្តនោះ យើងទាំងអស់គ្នាត្រូវតែសហការ និងព្រួតដៃគ្នាបង្ក្រាបឲ្យមានប្រសិទ្ធភាព»។ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងពីស្នាដៃរបស់កងកម្លាំងនគរបាលទាំងថ្នាក់ជាតិ និងតាមរាជធានី-ខេត្ត ដែលបានបង្ក្រាប និងរឹបអូសគ្រឿងញៀនជាបន្តបន្ទាប់ ហើយនិងកំពុងបន្តការងារនេះ កាន់តែក្តៅគគុកមិនដកថយនោះទេ។សារអប់រំដែលត្រូវបានក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ គឺថា «យើងទាំងអស់គ្នា សូមនិយាយថា «ទេ» ចំពោះគ្រឿងញៀន​, ចូលរួមលុបបំបាត់គ្រឿងញៀន, ការសេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម, ត្រូវចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន, រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។សូមជម្រាបជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យមន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្តដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត នឹងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។ ជាការគត់សម្គាល់រយៈពេលប៉ុន្មានខែចុងក្រោយនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងញៀនធំៗ ជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណរាប់គីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕ដោយ ៖ តារាវុទ្ធី

គ្រឿងញៀនជាង១គីឡូក្រាមនិងសារធាតុផ្សំ ជាង២គីឡូក្រាមត្រូវបានមន្ត្រីនគរបាលចាប់ដកហូតពីក្រុមជួញដូរនៅក្រុងបាវិតខេត្តស្វាយរៀង

2024/07/01 02:51:45 pm        141
ស្វាយរៀង ៖ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងកែច្នៃគ្រឿងញៀនខុសច្បាប់ នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន BTVឲ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការសម្របសម្រួលពី លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួន បានជនសង្ស័យជាជនជាតិវៀតណាម ចំនួន៥នាក់ (ស្រីម្នាក់)។ ចាប់យកវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១៣៥៦,៥១ក្រាម, ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់២៥៤,៥៩ក្រាម, ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់២២,៦២ក្រាម សរុបសារធាតុញៀនទម្ងន់ ១៧៦១,៧១ ក្រាម។ក្រៅពីនេះក៏មានសារធាតុមិនច្បាស់ទម្ងន់ ២២៦៧,៤៩មក្រាម, ម៉្សៅកញ្ចប់ម៉ាក Extrajoss ចំនួន៨ប្រអប់, ទឹកថ្នាំម៉ាក Lyyfeeling ១០ដប, ទឹកថ្នាំដបពណ៌ទឹកដោះគោ ៦ដប, ម៉្សៅម៉ត់ពណ៌សម៉ាក Clearama ទម្ងន់២៥គីឡូក្រាម, ទឹកអាល់កុល ២៥លីត្រ, ជញ្ជីងថ្លឺងថ្នាំញៀន ៣គ្រឿង, ម៉ាសុីនអ៊ុតមាត់ថង់ ៤គ្រឿង, ម៉ាសុីនក្រឡុក ៣គ្រឿង, ម៉្សៅល្មៀត ១ដប, ទូរស័ព្ទដៃ៨គ្រឿង, រថយន្ត១គ្រឿង, ម៉ូតូ១គ្រឿង, លិខិតឆ្លងដែន៣ក្បាល ព្រមទាំងឧបករណ៍កែឆ្នៃ សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យទាំង៥ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ ភាសារិទ្ធ

អ៊ីស្រាអែល វាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា ក្នុងការត្រៀមខ្លួនសម្រាប់ជម្លោះកាន់តែតានតឹង

2024/07/01 02:02:00 pm        122
អ៊ីស្រាអ៊ែលកាលពីថ្ងៃសៅរ៍ បានវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះ របស់ក្រុមសកម្មប្រយុទ្ធ តាមបណ្ដោយព្រំដែនអ៊ីស្រាអែល-លីបង់។ការវាយប្រហារនេះ បានកើតឡើងនៅពេលព្រឹក នៅពេលដែលក្រុមហេសបូឡា បានបាញ់មីស៊ីលតម្រង់គោលដៅប្រឆាំងរថក្រោះចំនួនពីរគ្រាប់ពីភាគខាងត្បូងប្រទេសលីបង់ សំដៅទៅកាន់ទីក្រុង Kibbutz Misgav Am ។ ពុំមានអ្នករងរបួស ត្រូវបានគេរាយការណ៍ទេ។ក្រោយមកក្រុមនេះ បានបញ្ជាក់ពីការទទួលខុសត្រូវចំពោះការវាយប្រហារ ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើឧបករណ៍ចារកម្មអ៊ីស្រាអែល នៅតំបន់ភ្នំ Misgav Am ដើម្បីគាំទ្រប្រជាជនប៉ាឡេ ស្ទីន។ កងកម្លាំងអ៊ីស្រាអែល បានឆ្លើយតបជាមួយនឹងការវាយប្រហារដោយកាំភ្លើងធំឆ្ពោះទៅរកប្រភពនៃ មីស៊ីលដែលបានបាញ់ចេញមកនោះ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ក៏បានវាយប្រហារអគារចំនួនពីរ នៅក្នុងភូមិ Houla ភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលក្រុមប្រតិបត្តិការហេសបូឡា បានប្រមូលផ្តុំគ្នា។នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីកាទី (Najib Mikati) បានធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសលីបង់ ចំពេលមានវាយប្រហារកើតឡើង ដោយនិយាយថា ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គឺជា «សង្គ្រាមផ្លូវចិត្តសាស្រ្ត» លើប្រទេសរបស់ខ្លួន ប៉ុន្តែបានញ្ជាក់ថា លោកកំពុងធ្វើការដើម្បីសម្រេចបានសន្តិភាព នៅតាមព្រំដែននេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM