សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់

សន្តិសុខ និង សង្គម

៣ថ្ងៃពិធីបុណ្យចូលឆ្នាំ គ្រោះអគ្គិភ័យទូទាំងប្រទេសកើតឡើង ១៥លើក ប៉ុន្ដែមិនគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ

2023/04/18 12:35:14 pm        130
ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ករពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថថា រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺចាប់ពីថ្ងៃទី ១៤-១៥-១៦ ឆ្នាំ២០២៣ ដែលទើបត្រូវបានបិទបញ្ចប់ មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៥/៧លើក កើនឡើង៨ លើកនៅទូទាំងប្រទេសធៀបនឹងឆ្នាំ២០២២។ ប៉ុន្ដែករណីអគ្គិភ័យកើតឡើង ១៥ លើកមិនបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់បាត់បង់អាយុជីវិតនោះទេ ពោលគ្រាន់តែរបួស​មនុស្ស​ម្នាក់។យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ករពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ បានឱ្យដឹងថា រាជធានី ខេត្ត កើតមានអគ្គិភ័យរយះពេល៣ថ្ងៃនេះរួមមាន ខេត្តបន្ទាយមានជ័យ ១លើក, កំពង់ចាម ១លើក, បាត់ដំបង ១លើក, កណ្ដាល ១លើក, ព្រះវិហារ ១លើក, កំពង់ធំ ១លើក, ស្វាយរៀង ១លើក, ភ្នំពេញ ២លើក, កំពត ១លើក, ស្ទឹងត្រែង ១លើក, រតនគិរី ១លើក, ព្រះសីហនុ ១លើក, សៀមរាប ១លើកនិងខេត្តកំពង់ស្ពឺ១លើក។ របាយការន៍បញ្ជាក់ថា មូលហេតុ អគ្គិភ័យនេះបណ្ដាលមកពី ឆ្លងចរន្ដអគ្គិសនី ៨ ករណី, ភ្លើងទៀន ធូប ៥ករណី និងកំពុងស្រាវជ្រាវ២លើក។របាយការណ៍​បញ្ជាក់ថា ករណីអគ្គិភ័យកើតឡើង ១៥ លើក មិនបណ្ដាលឲ្យ​មានពលរដ្ឋណា​ម្នាក់បាត់បង់​អាយុជីវិតនោះទេ ពោលគ្រាន់តែរបួសមនុស្សម្នាក់ និងការខូចខាត ឆេះផ្ទះ១៣ខ្នង, បន្ទប់៦, ឃ្លាំង១ខ្នង និងរថយន្ដចំនួន៤គ្រឿង៕

បង្ក្រាបក្រុមចោរប្លន់នៅខណ្ឌពោធិ៍សែនជ័យឈានដល់ផ្ទុះអាវុធតបតគ្នាស្លាប់ក្រុមចោរ២នាក់ និងរបួសនគរបាលម្នាក់

2023/04/18 12:21:00 pm        104
បង្ក្រាបក្រុមចោរប្លន់នៅខណ្ឌពោធិ៍សែនជ័យឈានដល់ផ្ទុះអាវុធតបតគ្នាស្លាប់ក្រុមចោរ២នាក់ និងរបួសនគរបាលម្នាក់ .

ចូលឆ្នាំ៣ថ្ងៃគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់១៨នាក់ និងរបួសជាង៧០នាក់

2023/04/17 12:58:13 pm        173
ភ្នំពេញ៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានធ្វើឱ្យមនុស្ស១៨នាក់ស្លាប់ និងរបួសធ្ងន់ស្រាលជាង៧០នាក់ ។របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា បីថ្ងៃចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជាង៤០លើក ដោយថ្ងៃចូលឆ្នាំថ្ងៃទីមួយ ​គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៦លើក​ បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន២នាក់ និងរបួសធ្ងន់-ស្រាល ​ចំនួន១២នាក់ មូលហេតុ​មកពីបើកបរ ក្នុងល្បឿនលឿន មិនគោរពសិទ្ធិ ​និងមិនប្រកាន់ស្តាំ ។របាយការណ៍ បានឱ្យដឹងទៀតថា នៅថ្ងៃចូលឆ្នាំថ្ងៃទី០២ ​គ្រោះថ្នាក់ចរាចរណ៍ ​បានកើតឡើង ចំនួន​២០លើក បណ្ដាលឲ្យមានមនុស្សស្លាប់ ​ចំនួន៧នាក់ បើធៀបនឹងឆ្នាំមុន ​ថយចុះ៩នាក់ ​និងមាន មនុស្សរបួសធ្ងន់-ស្រាល ចំនួនរហូតដល់៤៨នាក់ ។ មូលហេតុ បើកបរក្នុងល្បឿនលឿន មិនគោ រពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ និងស្រវឹង ។ប្រភពដដែល បានបន្ថែមថា ចំណែកនៅថ្ងៃចូលឆ្នាំថ្ងៃទីបី មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន​១៧លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៩នាក់ ​និងរងរបួសធ្ងន់-ស្រាល ​ចំនួន១៧នាក់ មូលហេតុ បើកបរ​ក្នុងល្បឿនលឿន មិនគោរពសិទ្ធិ ​មិនប្រកាន់ស្តាំ​ ប្រជែងគ្រោះថ្នាក់ ស្រវឹង និង​កត្តា​អាកាសធាតុ ។ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍នេះ ​អាជ្ញាធរនៅគ្រប់រាជធានីខេត្ត​ បានពង្រាយកម្លាំង ជួយសម្រួល ចរាចរណ៍​ជូនប្រជាពលរដ្ឋ ​នៅពេលធ្វើដំណើរ ​ឬនៅតំបន់រមណីយដ្ឋាននានា ក៏ដូចជាបាន​ផ្សព្វ​ផ្សាយ ​និងមានសារអប់រំ​ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ៕អត្ថបទ៖ បាន សុខរិទ្ធិ

ខ្យល់កន្ទ្រាក់​បណ្ដាលឱ្យផ្ទះជិត៣០០ខ្នងរងការខូចខាត និងមនុស្ស២នាក់បាត់ខ្លួននិងរងរបួសធ្ងន់

2023/04/17 10:11:01 am        435
ស្ទឹងត្រែង៖ លំនៅឋានប្រជាពលរដ្ននៅតាមបណ្ដាស្រុកមួយចំនួន ​ក្នុងខេត្តស្ទឹងត្រែង ទទួលរងគ្រោះដោយខ្យល់កន្ទ្រាក់បោកបក់រលំ និងរបើកដំបូលជិត៣០០គ្រួសារ និងមនុស្ស២នាក់បាត់ខ្លួន និងរងរបួសធ្ងន់។យោងតាមការបញ្ជាក់ពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែងបានឱ្យដឹងថា ស្ថានភាពនៃផលប៉ះពាល់ដោយសារខ្យល់​កន្ទ្រាក់ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ គិតមកត្រឹមព្រឹកថ្ងៃទី១៧ មេសានេះ មាន​ចំនួនសរុប​២៧០​ខ្នងផ្ទះ មាន ២៧៥គ្រួសារ ។ដើម្បីជាការឆ្លើយតប អាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រោះមហន្តរាយខេត្ត​បាន​ចុះសួរ​សុខទុក្ខ​ និង​នាំយកអំណោយចែកជូនដល់គ្រួសារ​ដែល​រងគ្រោះនៅ​ស្រុកមួយចំនួន ​នៅ​រសៀល​ថ្ងៃទី១៧​មេសានេះ ថ្នាក់ដឹកនាំខេត្តដឹកនាំក្រុមការងារចុះសួរដុខទុក្ខប្រជាពលរដ្ឋ​ដែលរងផល​ប៉ះពាល់​នៅក្នុងសង្កាត់សាមគ្គី និងនៅតាមតំបន់មួយចំនួនទៀត​អាជ្ញាធរក្នុង​មូលដ្ឋានបាន​ចុះជួយ​ និងពិនិត្យឆ្លើយតបតាមភាពជាក់ស្ដែង៕អត្ថបទ៖ មាស ផល្លា

មនុស្សស្លាប់២នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី

2023/04/15 09:27:40 am        270
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ (ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ) មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៦លើកនៅទូទាំងប្រទេស បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ស្រាល ១២នាក់។យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ​បានបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក​ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួស គឺកើតឡើងដោយសារល្បឿន ១លើក (ស្លាប់ ១នាក់) មិនគោរពសិទ្ធ ២លើក មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ១នាក់)៕

អាវុធហត្ថក្រុងឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ

2023/04/12 03:31:07 pm        146
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ​ករណីឆបោក ​និង ក្លែងឯកសារសារធារណៈ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់។ជនរងគ្រោះបានប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ ដោយជនសង្ស័យបាន អះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិឧត្តមសេនីយ៍ទោ ជាដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឲ្យ ជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ ១០,០០០ដុល្លារ។ បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះ អាវុធហត្ថភ្នំពេញក៏បានបើកការ ស្រាវជ្រាវជាបន្ទាន់ និងឈានទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត នៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ ជនសង្ស័យមានមុខរបរត្រឹមតែ ជាអ្នកគួកជេរដី និងជាអ្នកបើករថយន្តប៉ុណ្ណោះ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាប់យក អាវុធខ្លីកែច្នៃ ០១ដើម ពុំមានម៉ាក និងឯកសារក្លែង មួយចំនួន ពីជនសង្ស័យផងដែរ។  ជនសង្ស័យ បានទទួលស្គាល់ថា ពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូល ក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនេះ គឺខ្លួនបានក្លែងឯកសារប្រគល់ឲ្យ ជនរងគ្រោះ និងបានទទួលលុយពីជនរងគ្រោះ ទើបតែបាន ៨,០០០ដុល្លារប៉ុណ្ណោះ ក៏ត្រូវជនរងគ្រោះចាប់ចំណុចខ្សោយបានថា ខ្លួនឆបោកតែម្តង៕ ដោយ៖ តារាវុទ្ធី

ប្រជាពលរដ្ឋចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតបណ្ដើរៗហើយ

2023/04/12 12:09:01 pm        384
ភ្នំពេញ៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងចូលមកដល់ គេសង្គេតឃើញថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋមួយចំនួន បាននឹងកំពុងចាកចេញពីរាជធានីភ្នំពេញ ធ្វើដំណើរទៅកាន់បណ្តាខេត្តនានា ដែលជាស្រុក​កំណើតបណ្តើរៗហើយ ដើម្បីទៅ​ជួបជុំ​ក្រុមគ្រួសារ​សាច់ញាតិ ។ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងចូលមកដល់នារយៈពេល២ថ្ងៃទៀត ​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ដែលរស់នៅ ​និងបំពេញការងារ ​រកទទួលទានផ្សេងៗ​បានចាប់ផ្ដើមឈប់សម្រាក និង​ធ្វើ​ដំណើរចាកចេញទៅកាន់ស្រុកកំណើត តាមបណ្ដាខេត្តនានាបណ្ដើរហើយដែរ ជាក់ស្តែង​នៅ​ព្រឹកថ្ងៃទី១២ ខែមេសានេះ ​គេសង្គេតឃើញថា ​មានពលរដ្ឋមួយចំនួន​បាន​ទៅ​ទទួល​សេវា​ដឹក​ជញ្ជូន​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរឯកជន​មួយចំនួន ​ដោយបានកក់សំបុត្រ​ជាបន្តបន្ទាប់ត្រៀម​ខ្លួន​សម្រាប់​ការចាកចេញពីភ្នំពេញ ​ធ្វើដំណើរទៅស្រុកកំណើត ។ពលរដ្ឋដែលត្រៀមនឹងធ្វើដំណើរ​បានសម្តែង​ពី​អារម្មណ៍​សប្បាយរីករាយ ​ដោយបាន​ឈប់សម្រាក និង​បានទៅជួបជុំបងប្អូនគ្រួសារ​នៅឯស្រុកកំណើត ព្រោះ​មាន​តែពេលមានពិធីបុណ្យទាននេះ​ទេ ដែលជាឱកាសអាចឱ្យបងប្អូនជិតឆ្ងាយរបស់គាត់ ​អាចបានជួបជុំកូនចៅបងប្អូនកូនក្មួយ លោក​ឪពុកអ្នកម្តាយ​ ក៏ដូចជាជីដូនជីតាផងដែរ ។ពលរដ្ឋបានរំពឹងថា ​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ​នឹង​មាន​ភាព​សប្បាយ​អ៊ូអរ​ខ្លាំង ព្រោះតែ​ប៉ុន្មាន​ឆ្នាំ​កន្លងទៅមុនៗ ​កម្ពុជា​យើងបាន​ជួបនឹងវិបត្តិ​ជំងឺ​កូវីដ-១៩​ ដែល​មិន​អាច​មាន​ពិធីជួបជុំគ្នា​បាន​ទូលំទូលាយនោះទេ ។ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗ​នេះក៏​បានជូនដំណឹង និងអំពាវនាវ ដល់ម្ចាស់អាជីវកម្មក្រុមហ៊ុនរថយន្តដឹក​ជញ្ជូន​អ្នកដំណើរ​តូចធំ​ទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ឱ្យរក្សាតម្លៃដឹក​ជញ្ជូន​ភ្ញៀវ​ឱ្យនៅ​ថេរដដែល ជៀសវៀង​ការដំឡើង​តម្លៃ នៃការដឹកជញ្ជូន​របស់ខ្លួន ធ្វើឱ្យមានការប៉ះពាល់ដល់ពលរដ្ឋអ្នកដំណើរ មានការ​ថ្នាំងថ្នាក់ ពិសេសនោះ​ គឺការប៉ះពាល់​ដល់ចរន្តសេដ្ឋកិច្ចលុយកាក់ ទាំងការធ្វើដំណើរពីភ្នំពេញ​ទៅ​លេងស្រុកកំណើត ​និងទាំងការត្រឡប់ពីស្រុកកំណើតចូលមកកាន់រាជធានីភ្នំពេញវិញ។ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមរួចរាល់​ហើយដែរ​នូវរថយន្តក្រុង​សាធារណៈរបស់​រដ្ឋ​ជិត៣០០គ្រឿង ​សម្រាប់ដឹកពលរដ្ឋទៅកាន់ស្រុកកំណើត​ដោយឥតគិតថ្លៃ​ផងដែរ គឺពីថ្ងៃទី១៣ ​ដល់ថ្ងៃទី១៧ ខែមេសា៕ អត្ថបទ ៖ លីហេង

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ រំលែកមរណទុក្ខ និងសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យពលករខ្មែរ ៨នាក់ស្លាប់ និងរបួសជាច្រើននាក់

2023/04/10 02:36:23 pm        34
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ក្រោយពីបានទទួលព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ នៅខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតពលករកម្ពុជាចំនួន ០៨នាក់ និងអ្នករបួសចំនួន ០៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្ដែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាន ចំពោះមរណភាពនេះ និងសូមចូលរួមរំលែកទុក្ខដ៏សោកសង្រេងបំផុតជាមួយ ក្រុមគ្រួសារ សាច់ញាតិនៃសព។ សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ទីស្ងប់សុខ និងសូមឱ្យអ្នកកំពុងសម្រាក ព្យាបាលបានជាសះស្បើយឡើងវិញឆាប់បំផុត៕

ឃាត់ខ្លួនជនជាតិចិន២នាក់ ជាប់សង្ស័យពាក់ព័ន្ធករណីចាប់ជំរិត និងប៉ងសម្លាប់

2023/04/07 02:44:23 pm        134
រាជធានីភ្នំពេញ ៖ ជនជាតិចិន ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីសង្ស័យចាប់​ជំរិត​ជនជាតិ​ចិន​ដូចគ្នា នៅក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ផ្នែក​ព្រហ្ម​ទណ្ឌ នៃ​អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការបង្ក្រាបបានហើយ ។ ដែលហេតុការណ៍នេះ បាន​បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាយប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣ ។ ជនសង្ស័យជាជនជាតិចិនទាំងពីរនាក់មានឈ្មោះ Ma Jian Donco ភេទប្រុស អាយុ៣៨ឆ្នាំ ។ និង​ម្នាក់ទៀតមានឈ្មោះ Wanco YonFu ភេទប្រុស អាយុ៤២ឆ្នាំ ។ អ្នកទាំង២ មានទីលំនៅ​ក្នុង​សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯជនរងគ្រោះ មិនទាន់ស្គាល់​អត្ត​សញ្ញាណ​នៅឡើយ​នោះទេ ព្រោះកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ​ដែល​បានឃើញហេតុការណ៍បានរៀបរាប់ឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​គេសង្កេតឃើញក្រុមជនសង្ស័យជាជនជាតិចិនទាំងពីរនាក់ខាងលើ បាន​ធ្វើ​សកម្មភាព​ប្រើ​ស្គុត និងខ្សែចំណង ចងដៃជើងទៅលើបុរសជាជនជាតិចិនម្នាក់ទៀត ដោយ​មិន​ទាន់​ដឹងថា​ជាការប្រើប្រាស់ហិង្សានេះ ធ្វើឡើងនៅក្នុងគោលបំណងអ្វីនោះឡើយ។ ក្រោយថាប្រទះឃើញរឿងហេតុបែបនេះ ប្រជាពលរដ្ឋ​បានរាយការណ៍ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​សុំ​កិច្ចអន្តរាគមន៍បន្ទាន់ភ្លាមៗផងដែរ។ ក្រោយការទទួលបានព័ត៌មាន កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួមទាំងកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ បាន​ចុះ​អន្តរាគមន៍​ដល់​ទីតាំង​កើត​ហេតុភ្លាមៗ នឹងបានធ្វើការជួយសង្គ្រោះដល់ជនរងគ្រោះនៅក្នុងករណីខាងលើនោះ។ ខណៈសមត្ថកិច្ចទៅដល់ក្រុមជនសង្ស័យទាំងពីរនាក់បានព្យាយាម បើក​រថយន្ត​ចេញ​ពី​កន្លែង​កើត​ហេតុ រត់គេចពីកម្លាំងសមត្ថកិច្ច ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏​កម្លាំង​សមត្ថកិច្ច​នៅ​តាម​ព្យាយាម​ស្រាវជ្រាវរហូតតាមចាប់ឃាត់បាន នៅយប់ថ្ងៃខែដដែលផងដែរ ។ សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលជាជនជាតិចិនត្រូវ​ក្រុមជន​សង្ស័យ​ប្រើស្គុ​ត​រុំ​ទៅ​ពេញ​នឹង​ផ្ទៃ​មុខ​ទាំង​ស្រុងតែម្ដង និងបានប្រើខ្សែចំណងចងដៃភ្ជាប់ទៅនឹងជើង។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលក្រុមជន​សង្ស័យ​កំពុង​ត្រូវ​បាន​សមត្ថកិច្ចជំនាញធ្វើការសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕ លីហេង

អគ្គនាយកស៊ីម៉ាក់ ជំរុញសិក្ខាកាមស្វែងយល់ពីម៉ាស៊ីនរាវមីនវៃឆ្ងាត ដើម្បីងាយស្រួលក្នុងសកម្មភាពបោសសម្អាតមីន

2023/04/07 11:23:19 am        64
កំពង់ឆ្នាំង៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានជំរុញឱ្យសិក្ខាកាមហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីនALISជំនាន់ទី៥ ដែលជាម៉ាស៊ីនរាវមីនវៃឆ្លាត ដើម្បីប្រើប្រាស់ក្នុងសកម្មភាពបោសស្អាតមីន។ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS ជំនាន់ទី៥ នៅវិទ្យាស្ថានសកម្មភាពកំចាត់មីនខេត្តកំពងឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង រតនា បញ្ជាក់ថា ម៉ាស៊ីនរាវមីនម៉ាកALISជំនាន់ទី៥ ជាម៉ាស៊ីនរាវមីនដ៏ឆ្លាតវៃ និងមានតម្លៃថ្លៃជាងម៉ាម៉ាស៊ីរាវមីនប្រភេទផ្សេងៗទៀត ។ ដូចនេះ សិក្ខាកាមទាំងអស់ដែលបញ្ចប់វគ្គសិក្សានាពេលនេះ ត្រូវបន្តសិក្សាស្វែងយល់ពីវា ឱ្យបានចេះចាំស្ទាត់ជំនាញ ដើម្បីយកចំណេះជំនាញនេះទៅបំរើប្រជាជន និងសង្គមជាតិ។ឯកឧត្តម ហេង រតនា បានបន្តថា វគ្គហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS គឺអង្គភាពស៊ីម៉ាក់ បានសហការណ៌ជាមួយសាកលវិទ្យាល័យ TOHOKU នៃប្រទេសជប៉ុន ដែលមាន Prof. Sato ជាភាគីដៃគូរក្នុងការសិក្សាស្រាវជ្រាវ តាំងពីឆ្នាំ២០០៦ ក្រោមគម្រោងរបស់ JICA.និងបានហ្វឹកហ្វឺនដល់បុគ្គលិកស៊ីម៉ាក់ បានចំនួន២ជំនាន់រួចមកហើយ គឺជំនាន់៣ និងជំនាន់ទី៤។ការហ្វឹកហ្វឺនសិក្ខាមទាំងពីរជំនាន់ខាងលើនេះ អង្គភាពស៊ីម៉ាក់ក៏បានបង្កើតបានជាក្រុមប្រតិបត្តិការមួយក្រុមឈ្មោះ TSC52 ដែលកំពុងប្រតិបត្តិការក្នុងកងឯភាពកម្ចាត់មីនទី៤។សិក្ខាកាមទាំងអស់ បានសិក្សាទ្រឹស្តីពីការបង្គុំម៉ាស៊ីនALIS និងការរក្សាទុកម៉ាស៊ីនALIS, សិក្សាពីការប្រើប្រាស់ MD (Metal Detector) និង GPR (Ground Penetrating Radar), សិក្សាពីការវិនិច្ឆ័យ ឬវិភាគ នៃរូបភាពដោយ GPR ក្រោយពីការស្គេន។ សិក្ខាកាមទាំងអស់ត្រូវរៀនអនុវត្តជាក់ស្តែង នៃការប្រើប្រាស់ ម៉ាស៊ីន ALIS នៅលើទីលានអនុវត្ត ដោយប្រើប្រាស់ MD និង GPR។ ចំពោះម៉ាស៊ីនរាវមីនALISជំនាន់ទី៥នេះ ជាម៉ាស៊ីនរាវមីនមានភាពឆ្លាតវៃ និងមានតម្លៃថ្លៃរហូតដល់១គ្រឿង៤ម៉ឺនដុល្លា ខណៈម៉ាស៊ីនរាវមីនដទៃទៀតមានតម្លៃត្រឹមតែ៥ពាន់ដុល្លាក្នុង១គ្រឿង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកនៅតំបន់ទីបេតិ៍
07/23/2025 12:07 AM
គណៈកម្មាធិការស្វែងរកការពិតស៊ីរី រាយការណ៍ថា មនុស្ស ១.៤២៦នាក់ ត្រូវបានសម្លាប់អំឡុងអំពើហិង្សាក្នុងខែមីនា
07/23/2025 12:07 AM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សានិយាយថា ពួកគេពុំបានបរិភោគអស់រយៈពេល ៥ថ្ងៃមកហើយ
07/23/2025 12:07 AM
រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំសុខាភិបាល ស្ថិតនៅជាប់ជានិច្ចជាមួយមន្រ្តីរបស់ខ្លួន ឈរលើគោលដៅសម្រេចឱ្យបានជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលើកកិត្តិយសវិជ្ជាជីវៈសុខាភិបាលទាំងមូល»
07/23/2025 12:07 AM
ផ្សារសមាគមខ្មែរកំពុងស្រូបយកផលិតផលកែច្នៃក្នុងស្រុក គាំទ្រដល់ការរីកចម្រើនរបស់សហគ្រិន
07/22/2025 11:07 PM
រលកកម្តៅធ្ងន់ធ្ងរនៅតំបន់បាល់កង់ បណ្តាលឲ្យមានភ្លើងឆេះព្រៃនៅប្រទេសប៊ុលហ្គារី និងអាល់បានី
07/22/2025 08:07 PM
ប្រេសិតពិសេសសហរដ្ឋអាមេរិកជួបជាមួយប្រធានសភាលីបង់នៅទីក្រុងបេរូត
07/22/2025 08:07 PM
រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក»
07/22/2025 07:07 PM
ទូតឥណ្ឌូនេស៊ីកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន និង សោតទស្សន៍
07/22/2025 07:07 PM
គម្រោង Golden Dome របស់លោក Trump ស្វែងរកជម្រើសជំនួស SpaceX របស់លោក Musk
07/22/2025 07:07 PM