ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ
អាជ្ញាធររាជធានីភ្នំពេញ បន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបាន​រកឃើញ​មួយទីតាំងទៀត នៅខណ្ឌ៧មករា
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP

សន្តិសុខ និង សង្គម

បើកបរថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូត បុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង

2023/06/26 09:50:32 am        373
ភ្នំពេញ៖ រថយន្តសេរីគ្រឿង បើកបរដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០៩និង២០ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ចំណុចមុខសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបានឃើញបុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Volkswagen Caravelle ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-7088 បានធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ​ក្នុងល្បឿនយ៉ាងលឿន ខណៈពេល​ដែលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូត ជ្រុលទៅបុកក្បាលថ្មពុះចែក​ទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្ត ខ្ទេចមួយកំណាត់ខាងមុន​ទាំងស្រុងតែម្ដង។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច ជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក​នៃ​ស្នងការ​នគរបាលរាជ​ធានីភ្នំពេញ ចុះមកពីទីតាំងកើតហេតុ ធ្វើការវាស់វែងយករថយន្តបង្ក​ទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ អត្ថបទ៖ កុម្ភៈ

ក្រុមគ្រួសារជនរងគ្រោះនៃនាវាមុជទឹក Titan អរគុណដល់កិច្ចប្រឹងប្រែងស្វែងរកទូទាំងពិភពលោក

2023/06/23 12:33:55 pm        252
ក្រុមគ្រួសារនៃអ្នកដំណើរដែលបាត់ខ្លួន ក្នុងដំណើរទេសចេណ៍ទៅកាន់កន្លែងបំណែកនៃកប៉ាល់ទីតានិក (Titanic) នៅក្នុងនាវាមុជទឹកក្នុងសមុទ្រទឹកជ្រៅ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) បន្ទាប់ពីមានព័ត៌មានពី «ការផ្ទុះដ៏មហន្តរាយ» ដែលបានបំផ្លាញនាវានេះ។ឆ្មាំល្បាតឆ្នេរឧត្តមនាវីទោ លោក John Mauger បានប្រាប់អ្នកយកព័ត៌មានថា យានមុជទឹកគ្រឿងយន្តមួយគ្រឿង ដែលដាក់ពង្រាយពីនាវារបស់ប្រទេសកាណាដា បានរកឃើញកន្លែងមានបំណែករបស់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) នៅបាតសមុទ្រជម្រៅប្រហែល ១.៦០០ហ្វីត (៤៨៨ម៉ែត្រ) ពីក្បាលកប៉ាល់ទីតានិក (Titanic) ដោយមានចម្ងាយ ពីរម៉ាយល៍កន្លះ (៤គីឡូម៉ែត្រ) ក្រោមផ្ទៃទឹក នៅជ្រុងដាច់ស្រយាលមួយនៃមហាសមុទ្រអាត្លង់ទិកខាងជើង។មនុស្ស ៥នាក់ នៅក្នុងនាវានោះ រួមមានមហាសេដ្ឋី និងជាអ្នករុករកជនជាតិអង់គ្លេស លោក Hamish Harding វ័យ ៥៨ឆ្នាំ មហាសេដ្ឋីជំនួញដើមកំណើតប៉ាគីស្ថានលោក Shahzada Dawood វ័យ ៤៨ឆ្នាំ និងកូនប្រុសអាយុ ១៩ឆ្នាំរបស់លោក Suleman ដែលមានសញ្ជាតិអង់គ្លេសដូចគ្នា អ្នកជំនាញផ្នែកមហាសមុទ្រជនជាតិបារាំង និងជាអ្នកជំនាញពាក់ព័ន្ធនឹងកប៉ាល់ទីតានិក លោក Paul-Henri Nargeolet វ័យ ៧៧ឆ្នាំ ដែលបានទៅទស្សនាកន្លែងនេះជាច្រើនដង ហើយនិងនាវិករបស់នាវានេះលោក Stockton Rush ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិជនជាតិអាមេរិករបស់ក្រុមហ៊ុន OceanGate។បន្ទាប់ពីមានកិច្ចប្រឹងប្រែងរហូតដល់ដឹងពីស្ថានភាពរបស់នាវាមុជទឹកនេះ ក្រុមគ្រួសាររបស់លោក Harding និងលោក Dawoods បានបង្ហោះសារអរគុណដល់ក្រុមអ្នកជួយសង្គ្រោះអន្តរជាតិទាំងអស់ សម្រាប់ការលះបង់ទាំងកម្លាំងកាយចិត្ត បើទោះជាលទ្ធផលដែលទទួលបាន គឺត្រឹមតែធ្វើឲ្យសោកសៅក្ដី៕

បញ្ជូនបុរសម្នាក់ទៅតុលាការករណីបើករថយន្តល្មើសភ្លើងសញ្ញាចរាចរណ៍

2023/06/23 12:32:25 pm        227
ភ្នំពេញ៖ បុរសម្នាក់ដែលជាម្ចាស់រថយន្តបើកល្មើសភ្លើងសញ្ញាចរាចរណ៍ ត្រូវបានកម្លាំង នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់ នាព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣។សូមបញ្ជាក់ថា ករណីបើករថយន្តល្មើសភ្លើងសញ្ញាចរាចរណ៍ កើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ រាជធានីភ្នំពេញ។

ជនជាតិប៉ាគីស្ថានយ៉ាងហោចណាស់២០៩នាក់នៅលើទូកអន្តោប្រវេសន៍ដែលបានលិចក្បែរឆ្នសមុទ្ររបស់ប្រទេសក្រិក

2023/06/23 10:50:01 am        105
ក្រិក៖ មានជនជាតិប៉ាគីស្ថានយ៉ាងហោចណាស់ ២០៩ នាក់បាននៅលើទូកផ្ទុកលើសទម្ងន់ដែលបានក្រឡាប់លិច នៅក្នុងសមុទ្រដ៏ល្វឹងល្វើយរបស់ប្រទេសក្រិកកាលពីសប្តាហ៍មុន នេះបើយោងតាមទិន្នន័យដែលបានចែករំលែកជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ទី២២ មិថុនា ដោយទីភ្នាក់ងារស៊ើបអង្កេតប៉ាគីស្ថាន។ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FIA) បាននិយាយថា តួលេខនៃមនុស្សចំនួន២០៩នាក់ នេះ គឺផ្អែកលើព័ត៌មានផ្តល់ដោយក្រុមគ្រួសារដែលនិយាយថា សាច់ញាតិរបស់ពួកគេបានឡើងទូកដែលធ្វើដំណើរពីប្រទេសលីប៊ីឆ្ពោះទៅប្រទេសក្រិក ហើយនៅតែបាត់ខ្លួននៅឡើយ។ ចំនួនអ្នកស្លាប់ជាផ្លូវការពីឧបទ្ទវហេតុនេះនៅតែមានចំនួន៨២នាក់ ហើយចំនួនអ្នកនៅរស់រានមានជីវិតមានចំនួន ១០៤ នាក់ ក្នុងនោះ១២ នាក់ជាជនជាតិប៉ាគីស្ថាន។ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ ត្រូវបានរដ្ឋាភិបាលប៉ាគីស្ថានប្រគល់ភារកិច្ចឲ្យដោះស្រាយការស៊ើបអង្កេតលើសោកនាដកម្មនេះ។  នាយកទីភ្នាក់ងារតំបន់អ៊ីស្លាម៉ាបាត លោក Rana Abdul Jabbar បានប្រាប់សារព័ត៌មាន Reutersថា ការស៊ើបអង្កេតដើម្បីផ្ទៀងផ្ទាត់រឿងនេះកំពុងដំណើរការ។ មនុស្សរាប់រយនាក់មកពីប្រទេសផ្សេងៗគ្នាត្រូវគេជឿថាបាននៅលើនាវានេះ ជាអ្វីដែលត្រូវបានគេមើលឃើញថាជាគ្រោះមហន្តរាយសមុទ្រដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំសម្រាប់តំបន់នេះ ។ ប្រទេសប៉ាគីស្ថានមិនទាន់បញ្ជាក់ជាផ្លូវការថាតើមានពលរដ្ឋរបស់ខ្លួនប៉ុន្មាននាក់នៅលើទូកនោះទេ ប៉ុន្តែបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកគំរូ DNA ដើម្បីជួយក្រិក កំណត់អត្តសញ្ញាណអ្នកដែលបានស្លាប់៕

ការសិក្សាព្យាករណ៍ថា មនុស្សពេញវ័យជាង ១,៣ពាន់លាននាក់ នឹងមានជំងឺទឹកនោមផ្អែមនៅឆ្នាំ២០៥០

2023/06/23 09:53:08 am        120
យោងតាមការស្រាវជ្រាវដែលដាក់បន្ទុកលើកម្រិតនៃការធាត់យ៉ាងឆាប់រហ័ស និងការពង្រីកវិសមភាពសុខភាព ចំនួនមនុស្សពេញវ័យដែលរស់នៅជាមួយជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោកនឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៥០ ការប៉ាន់ប្រមាណថ្មីព្យាករណ៍ថាចំនួននេះនឹងកើនឡើងពី៥២៩លានក្នុងឆ្នាំ២០២១ ដល់ជាង ១,៣ ពាន់លាននៅឆ្នាំ២០៥០។ គ្មានប្រទេសណាមួយត្រូវបានគេរំពឹងថានឹងឃើញការថយចុះនៃអត្រាជំងឺទឹកនោមផ្អែមរបស់ខ្លួនក្នុងរយៈពេល ៣០ ឆ្នាំខាងមុខនោះទេ។ របកគំហើញនេះត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី The Lancet និយាយអំពីជំងឺទឹកនោមផ្អែម និងប្រព័ន្ធរាងកាយមនុស្ស។  ក្រុមអ្នកជំនាញបានហៅទិន្នន័យនេះថាជារឿងគួរឲ្យព្រួយបារម្ភ ដោយនិយាយថា ជំងឺទឹកនោមផ្អែមគឺមានច្រើនជាងជំងឺភាគច្រើននៅទូទាំងពិភពលោក ដែលបង្ហាញពីការគំរាមកំហែងយ៉ាងធំដល់មនុស្ស និងប្រព័ន្ធសុខភាព។លោកវេជ្ជបណ្ឌិត Shivani Agarwal នៅមជ្ឈមណ្ឌលសិក្សាប្រព័ន្ធសុខភាព Montefiore និងមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បាននិយាយថា ជំងឺទឹកនោមផ្អែមនៅតែជាការគំរាមកំហែងផ្នែកសុខភាពសាធារណៈដ៏ធំបំផុតនៃពេលវេលារបស់យើង ហើយត្រូវបានកំណត់ថានឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៣ ទសវត្សរ៍ខាងមុខនេះ នៅគ្រប់ប្រទេស គ្រប់ក្រុមអាយុ និងភេទ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាពទូទាំងពិភពលោក។ដោយឡែក អង្គការសហប្រជាជាតិបានព្យាករណ៍ថា នៅឆ្នាំ២០៥០ ចំនួនប្រជាជនលើពិភពលោកនឹងមានប្រហែល ៩,៨ពាន់លាននាក់។ នោះបង្ហាញថានៅពេលនោះមនុស្សម្នាក់ក្នុងចំណោម៧នាក់ ទៅម្នាក់ក្នុងចំណោម៨នាក់ នឹងមានជំងឺទឹកនោមផ្អែម៕

UPDATE៖ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន OceanGate Titan ពាក់ព័ន្ធករណីផ្ទុះនាវាមុជទឹកទីតាន(Titan)

2023/06/23 09:17:00 am        314
នេះជាសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន OceanGate ស្តីពីការបាត់ Titan ជាព័ត៌មានលម្អិតពេញលេញ៖«ឥឡូវនេះយើងជឿថា នាយកប្រតិបត្តិរបស់យើង លោក Stockton Rush, លោក Shahzada Dawood និងកូនប្រុសរបស់លោក Suleman Dawood, លោក Hamish Harding និងលោក Paul-Henri Nergeolet បានបាត់បង់ជីវិតជារៀងរហូតដ៏គួរសោកស្តាយជាពន់ពេក។ បុរសទាំង ៥នាក់នេះ គឺជាអ្នករុករកពិតប្រាកដ ដែលបានចែករំលែកស្មារតីនៃដំណើរផ្សងព្រេងប្លែកៗពីគ្នា និងចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅ ក្នុងការរុករក និងការពារមហាសមុទ្ររបស់ពិភពលោក»។«បេះដូងរបស់ពួកយើងកំពុងនៅជាមួយព្រលឹងរបស់អ្នកទាំងប្រាំនេះ និងសមាជិកគ្រប់រូបនៃក្រុមគ្រួសាររបស់ពួកគេ អំឡុងពេលសោកនាដកម្មនេះ។ យើងសោកស្ដាយណាស់ចំពោះការបាត់បង់ជីវិត និងការពេញចិត្តដែលពួកគេបាននាំឲ្យអ្នករាល់គ្នា ដែលពួកគេបានស្គាល់។ នេះគឺជាពេលវេលាដ៏សោកសៅដ៏ក្រែលែងសម្រាប់បុគ្គលិកដែលប្រឹងប្រែងលះបង់គ្រប់យ៉ាងរបស់យើង ដែលហត់នឿយ និងដែលមានអារម្មណ៍សោកស្ដាយយ៉ាងជាពន់ពេក ចំពោះការបាត់បង់នេះ»។«គ្រួសាររបស់ក្រុមហ៊ុន OceanGate ទាំងមូល សូមដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសុភាពបុរស និងសុភាពស្ត្រី ដែលមិនអាចពិពណ៌នាបាន មកពីស្ថាប័នជាច្រើននៃសហគមន៍អន្តរជាតិ ដែលបានជួយពន្លឿនធនធានដ៏ធំទូលាយ ហើយបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងបេសកកម្មនេះ។ យើងសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់អ្នកទាំងអស់គ្នា ក្នុងការស្វែងរកអ្នករុករកទាំងប្រាំនាក់នេះ និងការងារដែលមិនចេះនឿយហត់ទាំងយប់ទាំងថ្ងៃរបស់អ្នកទាំងអស់គ្នា ក្នុងការជួយដល់ក្រុមនាវិករបស់យើង និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់»។«នេះគឺជាពេលវេលាដ៏ក្រៀមក្រំបំផុត សម្រាប់សហគមន៍អ្នករុករកទាំងមូល និងសម្រាប់សមាជិកគ្រួសារនីមួយៗរបស់អ្នកដែលបានបាត់ខ្លួន នៅក្នុងសមុទ្រនេះ។ ដោយក្ដីគោរពយ៉ាងស្មោះស្ម័គ្រ យើងសុំការយោគយល់ថា ឯកជនភាពរបស់ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់នេះ ត្រូវបានគោរពក្នុងអំឡុងពេលដ៏សែនឈឺចាប់បំផុតនេះ»៕

UPDATE​​៖ នាវាមុជទឹកស្វែងរកបំណែកនាវាទីតានិក រងការខូចខាតដោយសារការផ្ទុះដ៏មហន្តរាយនៅបាតសមុទ្រ បណ្ដាលឲ្យអ្នកដំណើរទាំង៥នាក់ស្លាប់

2023/06/23 09:08:08 am        374
អង្គភាពឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បាននិយាយថា នាវាមុជទឹកដែលបានទៅដល់បាតសមុទ្រ ដោយមានផ្ទុកអ្នកដំណើរ៥ នាក់ ធ្វើដំណើរទៅទស្សនាបំណែកនាវាទីតានិក(Titanic)មានអាយុកាល១០០ឆ្នាំ នោះ ត្រូវបានរកឃើញបំណែកពីការផ្ទុះដ៏មហន្តរាយ ដែលបានសម្លាប់មនុស្សទាំងអស់៥នាក់ ។ ការរកឃើញបំណែកនេះ បានបញ្ចប់នូវការរុករកដ៏ធំជាអន្តរជាតិ សម្រាប់នាវាមួយដែលបានបាត់ការទាក់ទងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះមក។  ឧត្តមនាវីទោនៃអង្គភាពឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក លោក John Mauger បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នាវារូបយន្តមុជទឹកមួយគ្រឿង ដែលបានបញ្ជូនពីនាវារបស់ប្រទេសកាណាដា បានរកឃើញ បំណែកមួយចេញពីនាវាមុជទឹកទីតាន (Titan) កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅបាតសមុទ្រ ចម្ងាយ៤៨៨ម៉ែត្រពីបំណែកនាវាលិចទីតានិក ដែលមានជម្រៅប្រហែល៤គីឡូម៉ែត្រពីផ្ទៃខាងលើសមុទ្រ ក្នុងជ្រុងម្ខាងនៃសមុទ្រអាត្លង់ទិកខាងជើង។  នាវាទីតាន ត្រូវបានធ្វើប្រតិបត្តិការដោយក្រុមហ៊ុន OceanGate Expeditionsដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។ គួរម្លឹកថា នាវាមុជទឹកនេះ បានបាត់ ចាប់តាំងពីបាត់ការទាក់ទងជាមួយនាវាជំនួយនៅលើផ្ទៃទឹក កាលពីព្រឹកថ្ងៃអាទិត្យ ប្រហែល៤ម៉ោង និង៤៥នាទី ជាអ្វីដែលគួរតែត្រូវបានបើកបររយៈពេល២ម៉ោងដើម្បីទៅដល់បំណែកនាវាដ៏ល្បីល្បាញបំផុតរបស់ពិភពលោកមួយនេះ។  ក្រុមមន្ត្រីអង្គភាពឆ្មាំល្បាតឆ្នេរ បាននិយាយថា បំណែកធំៗ ចំនួន៥បន្ទះ របស់នាវាមុជទឹក មានទំហំ ៦,៧ម៉ែត្រ ទីតាន ត្រូវបានរកឃើញ នៅក្នុងទីតាំងបំណែកដែលបានបន្សល់ទុកពីការបែកចេញពីតួនាវា រួមទាំងកន្ទុយរាងស្រួចរបស់នាវា និងបំណែក២ទៀតនៃសំបកតួនាវា៕

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបណ្តាញ ក្រុមHacker មួយក្រុម ដែលបាន Hack ចូល Telegram ជាច្រើន ដើម្បីឆបោកប្រាក់!

2023/06/22 03:22:24 pm        451
ភ្នំពេញ ៖ រយៈពេលថ្មីៗចុងក្រោយនេះ គឺមានករណីហែកចូលតេលេក្រាមជាច្រើនករណីកើតឡើង បង្កឲ្យមាន​ជនរងគ្រោះ មួយចំនួនត្រូវបានខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារដោយសារតែការបោកបញ្ឆោត។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពី​ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាត​ទៅបងប្អូន​មិត្តភក្តិជាច្រើន​ដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។ ស្របពេលជាមួយគ្នានោះ ក៏មានអតិថិជនរបស់ខ្លួនម្នាក់ ក៏ត្រូវបានគេហែកចូលតេឡេក្រាមរបស់គាត់ដូចគ្នា ហើយបានឆាតមក​ខ្ចីប្រាក់ខ្លួន​ចំនួន ៦០,០០០$ ហើយខ្លួនបានវេរទៅឲ្យអស់ ១០,០០០$ ក៏មានការសង្ស័យ ហើយក៏តេទៅអតិថិជនផ្ទាល់​ដើម្បីសួរនាំ ទើបដឹងថាមានការចាញ់បោកជនសង្ស័យយ៉ាងពិតប្រាកដ ព្រោះអតិថិជនរបស់ខ្លួន បានអះអាងថា មិនបានឆាតខ្ចីប្រាក់នោះទេ គឺមានគេហែកចូលតេឡេក្រាមរបស់គាត់បាត់ហើយ។តាមរយៈវិធានការជំនាញ និងការតាមប្រម៉ាញ់ជាប់ប្រចាំ រហូតដល់ថ្ងៃទី១៧,១៨ និង១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ (ខ្មែរ០១នាក់, ចិន០៤នាក់) ដែលមានការពាក់ព័ន្ធជាបណ្តាញ ជាមួយក្រុមHacker នៅឯបរទេស ធ្វើសកម្មភាព ហែកចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។ ជនសង្ស័យទាំង ០៥នាក់រួមមាន៖១.ឈ្មោះ YU YULONG ជនជាតិចិន ទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយក្រុម Hacker នៅក្រៅប្រទេស។២.ឈ្មោះ មាស ស្រីចិន (ហៅស្រីពៅ) ជនជាតិខ្មែរ ប្រពន្ធរបស់ឈ្មោះ YU YULONG ទទួលខុសត្រូវបកប្រែឆាត ពីខ្មែរទៅចិន និងពីចិនទៅខ្មែរ ទាំងអក្សរនិងសម្លេង ឲ្យក្រុម Hacker។៣.ឈ្មោះ HUANG ZHENG LIANG ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ, រកបណ្តាញបន្ថែម និងពេលខ្លះ ទំនាក់ទំនងផ្ទាល់ជាមួយក្រុម Hacke​ ។៤.ឈ្មោះ ZHANG ZHAOCUN ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ។៥.ឈ្មោះ LI QUEQIN ទទួលខុសត្រូវតម្កល់ប្រាក់នៅធនាគារ ដើម្បីធានាប្រតិបត្តិការឲ្យក្រុម Hacker នៅក្រៅប្រទេស។តាមចម្លើយសារភាពរបស់ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន បានឲ្យដឹងថា ពួកគេស្គាល់ក្រុម Hacker តាមរយៈតែវីឆាត (WeChat) ប៉ុណ្ណោះ មិនដឹងថាពួកនោះនៅទីណាទេ គ្រាន់តែធ្លាប់ឭពួកវា​ប្រាប់ថារស់នៅ​ប្រទេសថៃ ហើយពួកវាប្រាប់ថា អាចហែកតេឡេក្រាមបាន តាមរយៈផ្ញើសារឬកម្មវិធីអ្វីមួយទៅបុគ្គលណាម្នាក់ ប្រសិនបើបុគ្គលនោះចូលមើល នោះពួកវានឹងចូលទៅគ្រប់គ្រងកម្មវិធីទូរស័ព្ទ​ឬឈានដល់គ្រប់គ្រង​អាខោនធនាគារ​បាន និងម៉្យាងទៀតប្រសិនបើយើងថតស្កែនលេខតេលេក្រាម៥ខ្ទង់ផ្ញើទៅឲ្យពួកវា នោះពួកវាក៏អាចគ្រប់គ្រង Telegram យើងបានដូចគ្នា។ រាល់ប្រតិបត្តិការជោគជ័យទាំងអស់ ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន ទទួលបាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួលបាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួលបាន ២%, ឈ្មោះ LI QUEQIN ទទួលបាន ២% នៅសល់ទាំងប៉ុន្មាន គឺត្រូវផ្ញើទៅឲ្យ ក្រុម Hacker តាមរយៈធនាគារ ហ៊ុយវ័ង។ តាមរយៈបទពិសោធន៍នៃការបង្ក្រាបករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា ដោយ​សារតែបច្ចេកវិទ្យាដើរលឿនពេក ធ្វើឲ្យមានកម្មវិធីជាច្រើនដែលយើងមិនអាចតាមទាន់បាន ដូច្នេះ បងប្អូនដែល​ប្រើទូរស័ព្ទទាំងអស់ មិនត្រូវចូលមើល Link ឬ App ណាមួយ ដែលមានប្រភពមិនច្បាស់លាស់ ហើយផ្ញើមកឲ្យយើង តាមរយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏ដូចជាមិនត្រូវ ឆ្លើយឆ្លងជា​មួយសារទាំងឡាយណា ដែលទាមទារឲ្យយើងបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួន ទិន្នន័យធនាគារ ឬថតស្គ្រីនទូរស័ព្ទ របស់យើង ទៅពួកគេនោះ​ឡើយ ហើយបើមានអ្នកស្គាល់ផ្ញើសារជាអក្សរខ្មែរ ឬអក្សរបរទេស​មកយើង ដើម្បីខ្ចីប្រាក់ ឬទារប្រាក់ ឬបង្ខំឲ្យទូទាត់​អ្វី​ផ្សេងៗ យើងមិនត្រូវផ្ទេរប្រាក់ទៅភ្លាមៗនោះទេ គឺត្រូវឆែកបញ្ជាក់ឲ្យបានច្បាស់លាស់​ជាមុនសិន ដើម្បីជៀងវាង​ការ​ខាតបង់ ឬការចាញ់បោក ដោយប្រការណាមួយ លើការប្រើប្រាស់ទូរស័ព្ទ៕ ដោយ ៖ ប្រាក់ វ៉ាន់ដា

ទីក្រុងប៉េកាំងត្រៀមទប់ទល់សម្រាប់អាកាសធាតុក្តៅខ្លាំងខណៈរលកកម្ដៅវិលត្រឡប់មកវិញ

2023/06/22 02:43:51 pm        136
ចិន៖ ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍ទី ២២ ខែមិថុនានេះ បានចេញការព្រមានធ្ងន់ធ្ងរបំផុតលើកទីពីររបស់ខ្លួនសម្រាប់សីតុណ្ហភាពខ្ពស់ ដែលត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ចុងសប្តាហ៍ ខណៈប្រទេសចិនភាគខាងជើង បានទប់ទល់នឹងរលកកម្តៅជុំមួយទៀតក្នុងមួយសប្តាហ៍នេះ។រដ្ឋធានីរបស់ប្រទេសចិន បានបង្កើនការជូនដំណឹងពណ៌លឿងទុំ ដោយព្រមានថា សីតុណ្ហភាពអាចកើនឡើងខ្ពស់ដល់ ៣៩ អង្សាសេ នៅក្នុងតំបន់ភាគច្រើននៃទីក្រុង ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដល់ថ្ងៃសៅរ៍។ទីក្រុងប៉េកាំង ធានជីន ហឺប៉ី និងសានទុង នៅក្នុងប្រទេសចិនភាគខាងជើង ត្រូវបានញាំញីដោយរលកកម្តៅកាលពីសប្តាហ៍មុន ដែលបានជំរុញឱ្យអាជ្ញាធរក្នុងតំបន់បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីការពារផលដំណាំ ធានាបានសុវត្ថិភាពរបស់អ្នកទេសចរ និងផ្អាកការងារនៅខាងក្រៅលំនៅឋានក្នុងអំឡុងពេលនៃថ្ងៃក្តៅបំផុត។ កាលពីសប្តាហ៍មុន ការិយាល័យឧតុនិយមជាតិបានចេញការប្រកាសអាសន្នសម្រាប់ជំងឺសុរិយរោគជាឣាការៈសន្លប់ដោយសារកម្តៅរយៈពេលជិត២សប្តាហ៍ ដោយសីតុណ្ហភាពកំណត់ត្រាថ្មីសម្រាប់ខែមិថុនា បានវាយប្រហារទីក្រុងនានានៅភាគខាងជើងប្រទេសចិន។នៅក្នុងទីក្រុងកំពង់ផែ Tianjin តម្រូវការដែលការកើនឡើងសម្រាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ បានជំរុញបន្ទុកបណ្តាញអគ្គិសនីដល់ ១៤,៥៤ លានគីឡូវ៉ាត់កាលពីថ្ងៃទី ១៥ ខែមិថុនា កើនឡើង ២៣ ភាគរយធៀបនឹងឆ្នាំមុន៕

អ្នកជំនាញបានព្រមានក្រុមហ៊ុន OceanGate អំពីកង្វល់សុវត្ថិភាពនាវាមុជទឹកទីតានកាលពីឆ្នាំ២០១៨

2023/06/22 02:01:45 pm        123
ក្រុមអ្នកជំនាញបានលើកឡើងពីកង្វល់សុវត្ថិភាពកាលពីឆ្នាំ ២០១៨ អំពីនាវាមុជទឹកដែលបានបាត់តាំងពីថ្ងៃអាទិត្យ (១៨ មិថុនា)នោះ នៅពេលដែលវាបានដឹកអ្នកទេសចរក្នុងការធ្វើដំណើរក្នុងសមុទ្រដ៏ជ្រៅមួយដើម្បីទៅមើលបំណែកកប៉ាល់ទីតានិក។មានអ្នកបើកនាវា និងអ្នកដំណើរ ៤ នាក់នៅលើនាវានោះ ហើយអុកស៊ីសែនដែលមាននៅក្នុងនាវានោះ ត្រូវបានគេព្យាករណ៍ថានឹងអស់នៅថ្ងៃព្រហស្បតិ៍ (២២ មិថុនា)នេះ។លោក Will Kohnen ប្រធានគណៈកម្មាធិការអង្គភាពបច្ចេកវិទ្យាដែនសមុទ្រ (MTS) បានចេញលិខិតមួយចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៨ ទៅកាន់ស្ថាបនិកក្រុមហ៊ុន OceanGate និងនាយកប្រត្តិបត្តិលោក Stockton Rush ជាអ្នកបើកនាវាដែលបានបាត់នោះ។ នៅក្នុងលិខិតនោះ លោក Kohnen បានសម្តែងនូវក្តីកង្វល់ខ្លាំងអំពីនាវាមុជទឹក ហើយ Kohnen បាននិយាយថា ក្រោយមកលោកបានពិភាក្សាអំពីលិខិតនេះជាមួយនឹងលោក Rush ។បញ្ហានោះមិនមែនជាគុណវិបត្តិនៃការរចនាតែម៉្យាងនោះទេ ប៉ុន្តែថាក្រុមហ៊ុន OceanGate ជ្រើសរើសមិនបន្តដំណើរការវិញ្ញាបនប័ត្រដែលត្រូវបានទទួលស្គាល់របស់ឧស្សាហកម្មនេះ។ លោក Kohnen បាននិយាយថា លិខិតនោះបានធ្វើឡើងបន្ទាប់ពីអ្នកជំនាញផ្នែកមុជទឹកជាច្រើនបានសម្តែងការព្រួយបារម្ភអំពី នាវាមុជទឹកទីតាន ក្នុងអំឡុងពេលសន្និសីទប្រចាំឆ្នាំរយៈពេលបីថ្ងៃ។ លោកបាននិយាយថាខ្លួនបានស្នើសុំឱ្យក្រុមប្រឹក្សាភិបាលអង្គភាពបច្ចេកវិទ្យា MTS ផ្ញើលិខិតនេះតំណាងឲ្យសង្គមទាំងមូលប៉ុន្តែក្រុមប្រឹក្សាភិបាលបានបដិសេធលិខិតនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM