ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ
អាជ្ញាធររាជធានីភ្នំពេញ បន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបាន​រកឃើញ​មួយទីតាំងទៀត នៅខណ្ឌ៧មករា
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP

សន្តិសុខ និង សង្គម

មនុស្ស ១០នាក់រងការបាញ់ប្រហារឲ្យរបួសនៅទីក្រុង Denver ក្រោយក្រុមបាល់បោះ Denver Nuggets ឈ្នះជើងឯក NBA

2023/06/14 11:03:27 am        159
អាមេរិក៖  ក្រុមនគរបាល និយាយថា មនុស្ស ១០នាក់ បានរងរបួសក្នុងហេតុការណ៍បាញ់បោះសេរី នៅទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអង្គារ ក្រោយក្រុមអ្នកគាំទ្របាល់បោះ ជួបជុំគ្នានៅតាមដងផ្លូវដើម្បីអបអរសាទរ ជ័យជំនះ ពេលដែលក្រុម Denver Nuggets ក្លាយជាជើងឯកបាល់បោះ NBA លើកដំបូងរបស់ពួកគេ ។  ស្នងការដ្ឋាននគរបាលក្រុង Denver បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា ជនសង្ស័យម្នាក់ ដែលស្ថិតនៅក្នុងចំណោមអ្នករងរបួស ត្រូវបានឃាត់ខ្លួន និងយកទៅឃុំឃាំង ក្រោយការបាញ់ប្រហារនៅផ្លូវ Market Street ។  នគរបាលនិយាយថា ជនរងគ្រោះផ្សេងទៀត រួមទាំងជនសង្ស័យ ត្រូវបានគេជឿថា មានរបួសមិនគំរាមកំហែងដល់អាយុជីវិតនោះឡើយ ៕

នគរបាលអង់គ្លេស ចាប់ខ្លួនជនសង្ស័យពីបទឃាតកម្ម បន្ទាប់ពីសាកសព៣នាក់ត្រូវបានរកឃើញនៅលើផ្លូវ Nottingham

2023/06/14 10:37:04 am        86
អង់គ្លេស៖ នគរបាលអង់គ្លេសបាននិយាយថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ពីបទសង្ស័យឃាតកម្មបន្ទាប់ពីមនុស្ស៣នាក់ត្រូវបានរកឃើញស្លាប់នៅលើផ្លូវ ក្នុងទីក្រុង Nottingham នៅអង់គ្លេសភាគកណ្តាល កាលពីថ្ងៃអង្គារ ហើយមនុស្ស៣នាក់ទៀត បានរងរបួសបន្ទាប់ការប៉ុនប៉ងមួយដើម្បីកៀរផ្តួលពួកគេដោយរថយន្ត។មន្ត្រីនគរបាលនិយាយថា ពួកគេបានទទួលយកគំនិតខុសៗគ្នាអំពីមូលហេតុនាំឲ្យកើតមានឧបទ្ទវហេតុដែលជាប់ពាក់ព័ន្ធ ហើយដែលបានកើតឡើងក្រោយម៉ោង៤ព្រឹកម៉ោងក្នុងតំបន់ និងបាននិយាយថា មន្ត្រីប្រឆាំងភេរវកម្ម កំពុងធ្វើការលើការស៊ើបអង្កេត ទោះបីជាពួកគេនិយាយថា នេះជារឿងធម្មតាក៏ដោយ។ ២នាក់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ គឺជានិស្សិតមកពីសាកលវិទ្យាល័យមួយនៅក្នុងទីក្រុង។ បុរសវ័យ៣១ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនលើបទសង្ស័យឃាតកម្ម ហើយមន្ត្រីស៊ើបការណ៍សម្ងាត់ បាននិយាយថា ពួកគេមិនស្វែងរកមនុស្សណាម្នាក់ផ្សេងទៀតនោះទេ។ប្រតិបត្តិការដ៏ធំ ដែលនាំទៅរកការបិទផ្លូវជាច្រើនកន្លែងនៅទូទាំងទីក្រុង Nottingham បានចាប់ផ្តើម បន្ទាប់ពី នគរបាល ត្រូវបានទូរស័ព្ទហៅតាមការរាយការណ៍ថាមនុស្ស២នាក់ត្រូវបានសម្លាប់នៅលើផ្លូវនៅកណ្តាលទីក្រុង។ ក្រោយមកមន្ត្រីបានប្រកាសឧបទ្ទវហេតុមួយផ្សេងទៀតនៅមិនឆ្ងាយពីគ្នា ជាកន្លែងដែលមនុស្សម្នាក់បានបើកបររថយន្តមួយគ្រឿងព្យាយាមកៀរផ្តួលមនុស្ស៣នាក់ បណ្តាលឲ្យបុរសម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីពេទ្យ ខណៈ២នាក់ផ្សេងទៀតរងរបួស្រាល។ ក្រោយមក បុរសម្នាក់ផ្សេងទៀតត្រូវបានរកឃើញស្លាប់ភ្លាមៗនៅលើផ្លូវមួយចម្ងាយប្រហែម២ម៉ាយពីកន្លែងកើតមានឧបទ្ទវហេតុដំបូង៕

ឧបទ្ទវហេតុលិចទូក នៅនីហ្ស៊េរីយ៉ា បណ្ដាលឲ្យមនុស្សស្លាប់៥០នាក់ និងជាច្រើននាក់បាត់ខ្លួន

2023/06/14 10:07:10 am        99
នីហ្ស៊េរីយ៉ា៖ អ្នកស្រុក និងមន្ត្រីរដ្ឋ បានឲ្យដឹងកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ៥០នាក់ បានលង់ទឹកស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីទូកដឹកលើសទម្ងន់មួយគ្រឿង បានក្រឡាប់លិច នៅតំបន់កណ្តាលភាគបែកខាងជើងនៃប្រទេសនីហ្ស៊េរីយ៉ា។អ្នកស្រុកបានប្រាប់ថា ទូកឈើនោះ បាននិងកំពុងដឹកមនុស្សឆ្លងទន្លេទៅកាន់រដ្ឋ Kwara បន្ទាប់ពីចប់ពិធីមង្គលការមួយ ក្នុងរដ្ឋជិតខាង Niger(នីហ្ស៊េ) ហើយទូកនោះ បានលិច កាលពីយប់ថ្ងៃចន្ទ។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ទេថា មានមនុស្សប៉ុន្មាននាក់នៅក្នុងទូកនោះទេ ប៉ុន្តែរដ្ឋាភិបាលរដ្ឋ Kwara នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ប្រជាជនគឺមកពីភូមិចំនួនប្រាំផ្សេងគ្នា ហើយថា កិច្ចប្រឹងប្រែងជួយសង្គ្រោះ ដើម្បីរកអ្នកដែលអាចនៅមានជីវិត បាននិងកំពុងដំណើរការនៅឡើយ។សេចក្តីថ្លែងការណ៍នោះ បានបន្តថា អភិបាលរដ្ឋ Kwara បានសម្តែងអារម្មណ៍អាណិតអាសូរចំពោះប្រជាជន ពេលដឹងនូវព័ត៌មានដ៏គួរឲ្យតក់ស្លុតនៃឧបទ្ទវហេតុលិចទូក ដែលធ្វើឲ្យមានការភ័យខ្លាចថា មនុស្សរាប់សិបនាក់ត្រូវស្លាប់ និងជាច្រើននាក់ទៀតនៅតែបាត់ខ្លួន។ អ្នកនាំពាក្យនគរបាលរដ្ឋ Kwara មិនអាចទាក់ទងសុំការអធិប្បាយបានទេ នៅពេលនេះ៕

ចំនួនអ្នកស្លាប់ពីការបង្អត់អាហារខ្លួនឯងតាមជំនឿសាសនានៅកេនយ៉ាបានកើនឡើងដល់ជាង៣០០នាក់

2023/06/14 09:18:21 am        122
កេនយ៉ា៖ ចំនួនអ្នកស្លាប់ពីការបង្អត់អាហារខ្លួនឯងតាមជំនឿសាសនារបស់ប្រជាជនកេនយ៉ា បានកើនឡើងដល់ជាង៣០០នាក់ កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមអាជ្ញាធរ គាស់បានសាកសពបន្ថែមទៀតនៅក្នុងព្រៃមួយ ជាសោកនាដកម្មមួយក្នុងចំណោមសោកនាដកម្មដ៏អាក្រក់បំផុតពាក់ព័ន្ធសាសនា ក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ក្រុមអាជ្ញាធរ និយាយថា ចំនួនអ្នកស្លាប់ភាគច្រើនមកពីវិហារអន្តរជាតិដំណឹងល្អ Good News International Church ដឹកនាំដោយលោក Paul Mackenzie ដែលត្រូវបានចោទប្រកាន់ពីបទបញ្ជាឲ្យក្រុមសាវ័ករបស់ខ្លួនបង្អត់អាហារខ្លួនឯងនិងកូនៗរបស់ពួកគេ រហូតដល់ស្លាប់ ដើម្បីអាចឡើងទៅឋានសួគ៌ មុនពេលអវសាននៃពិភពលោកនេះ។ មន្ត្រីមូលដ្ឋាន លោក រ៉ូដា អូនីអានចា (Rhoda Onyancha ) បាននិយាយថា មនុស្សសរុបចំនួន៣០៣នាក់បានស្លាប់ បន្ទាប់ពីសាកសព១៩នាក់ទៀត ត្រូវបានគាស់ចេញពីផ្នូររួមមួយក្នុងព្រៃសាកាហូឡា (Shakahola) ក្នុងភាគអាគ្នេយ៍ របស់ប្រទេសនេះ ។ មនុស្សជាង៦០០នាក់ នៅតែត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួននៅឡើយ ។  ការស៊ើបអង្កេតកាលពីសប្ដាហ៍មុន បានបន្ថែមការងារស្រាវជ្រាវរបស់ខ្លួនដើម្បីគ្របដណ្ដប់លើតំបន់កាន់តែធំក្នុងតំបននេះ ក្នុងការស្វែងរកជនរងគ្រោះបន្ថែមទៀត ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកដើរតាមគ្រូគង្វាលដែលបានជួយសង្គ្រោះប្រហែល ៦៥ នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើអត្តឃាតកាលពីថ្ងៃចន្ទ បន្ទាប់ពីពួកគេបានបដិសេធមិនព្រមទទួលទានអាហាររវាងថ្ងៃទី ៦ ខែមិថុនាដល់ថ្ងៃទី ១០ ខែមិថុនា អំឡុងពេលស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ៕

សាកសពមួយត្រូវបានគេប្រទះឃើញនៅក្នុងគំនរបាក់បែកនៃផ្លូវហាយវ៉េ I-95

2023/06/13 02:08:07 pm        180
អាមេរិក៖ សាកសពមនុស្សម្នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទពីបំណែកបាក់បែកនៃទីដែលផ្លូវហាយវ៉េ I-95 បានបាក់នៅទីក្រុងហ្វីឡាឌែលហ្វៀ (Philadelphia) សហរដ្ឋអាមេរិក នេះបើយោងតាមនគរបាលរដ្ឋ។ សាកសពត្រូវបានរកឃើញ នៅពេលដែលក្រុមជីកកកាយ ធ្វើការសម្អាតកម្ទេចកម្ទីចេញពីទីតាំង ហើយត្រូវបានបញ្ជូនទៅកាន់គ្រូពេទ្យកោសល្យវិច្ច័យ ដើម្បីកំណត់អត្តសញ្ញាណ។គេមិនដឹងថាសាកសពនោះជានរណាទេ។ ទូរទស្សន៍ WPVI ក្នុងស្រុកបានរាយការណ៍ថា អ្នកបើកបររថយន្តដឹកទំនិញឈ្មោះ Nathan Moody មិនត្រូវបានរកឃើញទេ បន្ទាប់ពីគ្រោះថ្នាក់កើតឡើងភ្លាមៗ។ការបាក់រលំមួយផ្នែកនៃផ្លូវហាយវេដ៏សំខាន់មួយនៅតាមបណ្តោយឆ្នេរភាគខាងកើតរបស់សហរដ្ឋអាមេរិកបានបណ្តាលឱ្យមានការលំបាកសម្រាប់អ្នកធ្វើដំណើរកាលពីថ្ងៃច័ន្ទនៅទីក្រុងឡាឌែលហ្វៀ ដោយមានការកកស្ទះចរាចរណ៍យ៉ាងកកកុញត្រូវបានគេប្រទះឃើញ។ក្រុមមន្ត្រីបាននិយាយថា វានឹងចំណាយពេលជាច្រើនខែដើម្បីសាងសង់ផ្នែកមួយនៃផ្លូវ I-95 ឡើងវិញ ប៉ុន្តែពួកគេកំពុងធ្វើការដើម្បីពន្លឿនដំណើរការនេះ។ សេចក្តីប្រកាសគ្រោះមហន្តរាយត្រូវបានចេញកាលពីថ្ងៃចន្ទ ដោយបានអនុញ្ញាតឲ្យប្រើប្រាស់មូលនិធិសហព័ន្ធសម្រាប់ការជួសជុលនេះ៕

ព្យុះទឹកកកបោកបក់លើទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិក

2023/06/13 02:00:13 pm        136
អាមេរិក៖  រូបភាពវីដេអូឃ្លីបរបស់សាក្សី ថតបានព្យុះទឹកកកដ៏ខ្លាំងក្លាកាលពីថ្ងៃចន្ទ នៅទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិក ។ ដុំទឹកកក បានគរនៅតាមផ្លូវប្រៀបបាននឹងកម្រាលពណ៌ស. ដូចជាព្រិល ។  ដោយឡែក ព្យុះភ្លៀង បានកើតមានផងដែរកាលពីថ្ងៃចន្ទនៅតំបន់ Pikes Peakបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាទឹកជំនន់។  សេវាកម្មឧតុនិយមជាតិ បានចេញសេចក្តីណែនាំពីទឹកហូរខ្លាំងនៅថ្ងៃនេះ ដែលរួមទាំងការព្រមានពីព្យុះកួច នៅស្រុកភាគខាងត្បូង El Paso ។ ការព្រមានពីទឹកជំនន់បច្ចុប្បន្នបានចូលជាធរមានផងដែរនៅស្រុក El Paso ។  ទឹកជន់ បានបិទផ្លូវជាច្រើនខ្សែនៅទូទាំងទីក្រុង Boulder ហើយនាយកដ្ឋាននគរបាលរដ្ឋ Colorado ស្ថិតក្នុងការប្រុងជើងកាចំពោះឧបទ្ទេវហេតុ ។  សេវាកម្មឧតុនិយម បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងទ្រង់ទ្រាយធំ បានធ្វើឲ្យប៉ះពាល់ដល់ស្ទឹង និងព្រែក ទាំងនៅស្រុក Teller និងស្រុក El Paso ហើយភ្លៀងនឹងបន្តធ្លាក់រយៈពេល ២៤ម៉ោងទៀត ធ្វើឲ្យកម្ពស់ទឹកហក់ឡើងខ្ពស់ ហើយនិងបង្កជាទឹកជំនន់ផងដែរ ៕

បុរសជនជាតិគុយបា ត្រូវបានជួយសង្រ្គោះក្រោយកប់ក្នុងអណ្តូងជម្រៅ១២ម៉ែត្រអស់រយៈពេលជាង ២៤ម៉ោង

2023/06/13 01:49:48 pm        101
គុយបា៖ បុរសវ័យ ៦៣ឆ្នាំម្នាក់ដែលបានធ្លាក់ចូលអណ្តូងជម្រៅ១២ម៉ែត្រដោយឧបទ្ទេវហេតុ ត្រូវបានគេជួយសង្រ្គោះកាលពីថ្ងៃចន្ទ នៅខេត្ត Holguin ភាគខាងកើតប្រទេសគុយបា ។  យោងតាមទូរទស្សន៍រដ្ឋ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីនេះនៅតំបន់នោះ បណ្តាលឲ្យដីទន់ ហើយដីក៏បាក់នៅក្រោមជើងកម្មករកសិដ្ឋានម្នាក់នោះ ដែលកំពុងស្តារអណ្តូង ។  នៅពេលនោះ លោក Fernando Herrera Ramirez ក៏ត្រូវកប់ក្រោមគំនរដី និងថ្ម ។  ទូរទស្សន៍រដ្ឋគុយបា រាយការណ៍ថា ប្រតិបត្តិការជួយសង្រ្គោះ បានចំណាយពេលជាង ២៤ម៉ោង ។ កម្មករម្នាក់នេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ដើម្បីពិនិត្យសុខភាព ជាទីដែលគាត់ជាសះស្បើយ ៕

អ្នកបើកបររថយន្តក្រុងម្នាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់គ្រោះថ្នាក់បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់នៅអូស្ត្រាលី

2023/06/13 12:49:49 pm        141
អូស្ត្រាលី៖អ្នកបើកបររថយន្តក្រុងម្នាក់ នៅក្នុងករណីឧបទ្ទវហេតុរថយន្តក្រុងដ៏អាក្រក់បំផុតមិនធ្លាប់មាននៅប្រទេសអូស្រ្តាលី ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំនៅថ្ងៃអង្គារទី១៣ ខែមិថុនានេះ។ មនុស្ស១០នាក់បានស្លាប់ នៅពេលដែលរថយន្តក្រុងមួយគ្រឿងដែលត្រូវបានគេជួលដឹកភ្ញៀវចូលរួមអាពាហ៍ពិពាហ៍ បានក្រឡាប់នៅរង្វង់មូលមួយកន្លែងកាលពីយប់ថ្ងៃអាទិត្យ។ អ្នកបើកបររថយន្តអាយុ៥៨ឆ្នាំ ត្រូវបានចោទប្រកាន់ ពីការបើកបរធ្វេសប្រហេស និងបណ្តាលឲ្យមានគ្រោះថ្នាក់ជុំវិញឧបទ្ទវហេតុនេះ ដែលនគរបាលចោទប្រកាន់ថា បុរសនេះបានបើករថយន្តក្រុង ក្នុងស្ថានភាពមួយដែលមិនប្រកាន់ខ្ជាប់ខ្ជួននូវលក្ខខណ្ឌនានា។ មនុស្ស១៤ នាក់ កំពុងស្ថិតនៅក្នុងមន្ទីពេទ្យ ដោយ២នាក់ស្ថិតនៅក្នុងផ្នែកសង្គ្រោះបន្ទាន់។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese និងពលរដ្ឋក្នុងតំបន់ បានសម្តែងការអាណិតអាសូដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុបណ្តាលឲ្យមានមនុស្សស្លាប់រហូតដល់១០នាក់៕

រលកកម្តៅធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសវៀតណាម

2023/06/13 12:47:11 pm        92
វៀតណាម៖ ប្រទេសវៀតណាម កំពុងប្រឈមនឹងការកាត់ផ្តាច់ចរន្តអគ្គិសនីបណ្តាលមកពីរលកកម្តៅ បង្កឲ្យកើតមានបញ្ហារចនាសម្ព័ន្ធ និងការិយាល័យធិបតេយ្យ ដែលកំណត់សមត្ថភាពផ្គត់ផ្គង់ថាមពលមកនៅត្រឹមពាក់កណ្តាល និងបង្អាក់ដល់កិច្ចខិតខំដោះស្រាយការផ្តល់មូលនិធិអាកាសធាតុសកល ១៥.៥ពាន់លានដុល្លារ ។  មជ្ឈមណ្ឌលផលិតកម្មមានរោងចក្រធំៗគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Foxconnស្ថិតក្នុងចំណោមតំបន់ផ្សេងទៀតដែលរងផលប៉ះពាល់ ប៉ុន្តែពិបាកកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដែលជាជំហានដ៏សំខាន់ក្នុងការបំពេញតម្រូវការ និងទាក់ទាញក្រុមហ៊ុនឲ្យផ្លាស់ទីតាំងចេញពីប្រទេសចិន និងកន្លែងផ្សេងទៀត ។  លោក Hong Sun គឺជាប្រធានសភាពាណិជ្ជកម្មកូរ៉េប្រចាំនៅប្រទេសវៀតណាម និយាយថា រោងចក្រជាច្រើន បានផ្អាកការផលិតរបស់ខ្លួន ដោយសារតែការកាត់ផ្តាច់ចរន្តអគ្គិសនីធ្ងន់ធ្ងរ ហើយការដាច់ចរន្តអគ្គិសនីញឹកញាប់ ។  លោកបន្តថា នេះគឺជាបញ្ហាធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូងដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ហើយនៅក្នុងខែនេះ ក្រុមធុរកិច្ចអឺរ៉ុប បានជំរុញឲ្យរដ្ឋាភិបាលវៀតណាម ចាត់វិធានការឲ្យបានលឿន ដើម្បីដោះស្រាយវិបត្តិថាមពល ។  ដោយឡែក លោក Trang Nguyen (ត្រឹង ង្វៀន) គឺជាប្រធានក្រុមអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលមិនរកប្រាក់ចំណេញ Climateworks របស់អូស្រ្តាលី និយាយថា ការលើកឡើងពីកង្វះខាតថាមពល ត្រូវការកិច្ចខិតខំរួមកម្លាំងគ្នាច្រើនជាងនេះ ដើម្បីធានាដល់ដំណើរការសម្រេចចិត្តដ៏មានប្រសិទ្ធភាព សម្រាប់កំណែទម្រង់ទីផ្សារអគ្គិសនី ៕

មន្ត្រីអាកាសធាតុឥណ្ឌា៖ រលកកម្ដៅនឹងកាន់តែឡើងខ្ពស់ លើសពីសប្តាហ៍នេះទៀត

2023/06/13 12:41:53 pm        131
ឥណ្ឌា៖ មន្ត្រីអាកាសធាតុ នៅទីក្រុងញូវដេលី (New Delhi) បាននិយាយកាល ពីថ្ងៃចន្ទ (ទី១២ ខេមិថុនា) ថាភាគខាងជើងប្រទេសឥណ្ឌា នឹងជួបប្រទះនូវស្ថានភាពដូចរលកម្ដៅដែលក្ដៅខ្លាំង សម្រាប់សប្តាហ៍ខាងមុខទៀត។អ្នកជំនាញអាកាសធាតុ បានប្រាប់ថា ទោះបីជាសីតុណ្ហភាពបានធ្លាក់ចុះដល់ ៣៩អង្សាសេ កាលពីថ្ងៃអាទិត្យ (ទី១១ ខែមិថុនា) ប៉ុន្តែសីតុណ្ហភាពនៅមិនប្រែប្រួល សម្រាប់សប្តាហ៍មុន ដោយនៅត្រឹមចំនួននោះ ឬលើសពី ៤០អង្សាសេ ហើយទំនងជានៅតែមានសីតុណ្ហភាពបែបនេះ ក្នុងរយៈពេល ៤-៥ថ្ងៃទៀត។អ្នកវិទ្យាសាស្ត្រនៅនាយកដ្ឋានឧតុនិយមឥណ្ឌា លោក Naresh Kumar បាននិយាយថា៖ «រលកកម្ដៅនេះ អាចនិយាយបានថា កើតឡើងដោយសារកម្រិតសំណើម នៅក្នុងខ្យល់ ដែលបានកើនឡើងចាប់តាំងពីសប្តាហ៍មុន»។យោងតាមអ្នកជំនាញ សីតុណ្ហភាពជាមធ្យមរបស់ប្រទេសឥណ្ឌា បានឡើងប្រហែល ០,៧ភាគរយ ចន្លោះឆ្នាំ១៩០១ និងឆ្នាំ២០១៨។ ការកើនឡើងហ្វ្រេកង់នៃរលកកម្ដៅដ៏គ្រោះថ្នាក់នេះ អាចបញ្ឈប់ ឬសូម្បីតែរំខានដល់ដំណើរការវិវឌ្ឍរបស់ប្រទេសឥណ្ឌា ក្នុងការកាត់បន្ថយភាពក្រីក្រ ការផ្ដល់អាហារ និងសន្តិសុខប្រាក់ចំណូល និងសមភាពយេនឌ័រ ដោយប៉ះពាល់ដល់គុណភាពជីវិតរបស់ប្រជាជនឥណ្ឌាជាង ១,៤ពាន់លាននាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន​អំពាវនាវ​ឲ្យ​​មាន​សំឡេង​ប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូងបន្ថែមទៀត​ ​នៅ UN
06/17/2026 06:06 PM
មេដឹកនាំ G7ទាមទារឲ្យមានបទឈប់បាញ់នៅលីបង់ និងស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់-អាមេរិក
06/17/2026 06:06 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទ ផ្ដោតលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាមេរិក
06/17/2026 06:06 PM
កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល នឹងផ្តោតសំខាន់លើការចង់បានសមាជិកភាព EU របស់អ៊ុយក្រែន
06/17/2026 06:06 PM
ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
06/17/2026 06:06 PM
ប្រទេសចិនទាមទារឲ្យចក្រភពអង់គ្លេសលុបចោលទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន
06/17/2026 05:06 PM
កងទ័ពជើងទឹក IRGC បន្តទាមទារឲ្យនាវាសម្របសម្រួលជាមួយពួកគេ ទោះបីជាមានការដកការបិទផ្លូវរបស់អាមេរិកក៏ដោយ
06/17/2026 05:06 PM
នាយករដ្ឋមន្ត្រីកាណាដា ចាត់ទុក​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ថា ជា «ការ​ផ្លាស់ប្តូរស្ថានការណ៍​»
06/17/2026 05:06 PM
ហេសបូឡា៖ អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ បើអ៊ីស្រាអែលបន្ត​វត្តមាន​នៅ​លីបង់
06/17/2026 05:06 PM
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី និងបារ៉ែន ពិភាក្សាអំពីការវិវត្តថ្មីៗ បន្ទាប់ពីមានអនុស្សរណៈនៃយោគយល់រវាងអាមេរិកនិងអ៊ីរ៉ង់
06/17/2026 05:06 PM