ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ
អាជ្ញាធររាជធានីភ្នំពេញ បន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបាន​រកឃើញ​មួយទីតាំងទៀត នៅខណ្ឌ៧មករា
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP

សន្តិសុខ និង សង្គម

លោក Blinken នឹងជួបអ្នកការទូតកំពូលនិងប្រធានាធិបតីចិន នៅថ្ងៃចន្ទនេះ ក្រោយការពិភាក្សាជាមួយប្រមុខការទូតចិន

2023/06/19 09:02:49 am        163
អាមេរិក៖ ប្រមុខការទូតអាមេរិក លោក Antony Blinken នឹងជួបអ្នកការទូតជាន់ខ្ពស់ និងអាចជួបប្រធានាធិបតីចិននៅថ្ងៃចន្ទនេះ ជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងទប់ស្កាត់ការមិនឯកភាពគ្នាជាច្រើនរបស់គូប្រជែងជាយុទ្ធសាស្រ្ត កុំឲ្យទំនាក់ទំនងកាន់តែដុនដាបថែមទៀត។ជាប្រមុខការទូតដំបូងរបស់សហរដ្ឋអាមេរិក ដែលបានទៅបំពេញទស្សនកិច្ចក្នុងប្រទេសចិន រយៈពេល៥ឆ្នាំមកនេះ លោក Blinken បានជួបពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា រយៈពេល៧ម៉ោងកន្លះ ជាមួយប្រមុខការទូតចិន លោក ឈីន កាង (Qin Gang) កាលពីថ្ងៃអាទិត្យ ទោះបី ជាប្រមុខការទូតទាំង២ពី ទំនងពុំបានបង្កើតវឌ្ឍភាពដ៏រឹងមាំស្ដីពីជម្លោះនានា ដែលរួមទាំង បញ្ហាកោះតៃវ៉ាន់ ពាណិជ្ជកម្ម សិទ្ធិមនុស្ស និង ការនាំចូលទំនិញខុសច្បាប់ជាដើម ក៏ដោយក្ដី ។  ភាគីទាំង២ បានបង្ហាញបំណងរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាពទោះបីជាមន្ត្រីអាមេរិកមួយរូបបានហៅ ថាជាការខ្វែងគំនិតដ៏ជ្រៅក៏ដោយ និងបានឯកភាពថា លោកឈីន នឹងទៅបំពេញទស្សនកិច្ចក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្តការសន្ទនា បន្ថែមទៀត ត្បិតពុំបានប្រកាសពីកាលបរិច្ឆេទក៏ដោយ។ លោក Blinken នឹងជួបប្រមុខការទូតជាន់ខ្ពស់របស់ចិន លោក Wang Yi នៅថ្ងៃចន្ទនេះ ប៉ុន្តែ មានការផ្ដោតខ្លាំងទៅលើបញ្ហាថាតើលោកនឹងជួបលោកប្រធានាធិបតីចិន Xi Jinping ឬអត់ ។ ខណៈដែលភាគីទាំង២ បាននិយាយថា ការពិភាក្សាកាលពីថ្ងៃអាទិត្យ ប្រកបដោយការស្ថាបនា ប្រមុខការទូតទាំង២ទំនងជាបានព្រមព្រៀងតិចតួច ក្រៅតែពីការសន្ទនាដែលនឹងបន្តនៅឯជំនួបចុងក្រោយក្នុងទីក្រុងវ៉ាស៊ីនតោន និងកំពុងធ្វើការដើម្បីបង្កភាពងាយស្រួលសម្រាប់ពលរដ្ឋរបស់ប្រទេសទាំង២ក្នុងការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំង២៕

ព្យុះស៊ីក្លូន Biparjoy បោកបក់ដល់ដីគោកដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ប្រទេសឥណ្ឌា និងប៉ាគីស្ថាន

2023/06/16 02:56:00 pm        185
ប៉ាគីស្ថាន៖ ព្យុះស៊ីក្លូនត្រូពិក Biparjoy បានបោកបក់ដល់ដីគោកនៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា នៅជិតព្រំដែនប៉ាគីស្ថាន ដោយបានបញ្ចេញខ្យល់បក់បោកយ៉ាងខ្លាំងដែលបានធ្វើឲ្យបាក់ដើមឈើ និង រលំបង្គោលភ្លើងជាច្រើន។ពេលបោកបក់ដីគោក ព្យុះ Biparjoy មានកម្លាំងស្មើនឹងព្យុះត្រូពិចដ៏ខ្លាំងក្លាមួយដែលមានល្បឿនខ្យល់បក់ ៦៥ ម៉ាយក្នុងមួយម៉ោង (១០០ គីឡូម៉ែត្រក្នុងមួយម៉ោង) នេះបើយោងតាមមជ្ឈមណ្ឌលព្រមានអំពីព្យុះទីហ្វុងរួមគ្នា។ខណៈដែលព្យុះនេះរំកិលទៅលើដីបន្តិចម្តងៗ ល្បឿនខ្យល់និងការគំរាមកំហែងនៃកំណើនព្យុះត្រូវបានគេរំពឹងថានឹងថយចុះ ដោយទឹកជំនន់ក្លាយជាផលប៉ះពាល់ដ៏ធំបំផុតសម្រាប់មនុស្សរាប់លាននាក់ក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ។ការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងនៅតែមានសម្រាប់ភាគពាយ័ព្យនៃប្រទេសឥណ្ឌារហូតដល់ថ្ងៃសៅរ៍។ កម្រិតទឹកភ្លៀងពី ១៥០ ទៅ ២៥០ មីលីម៉ែត្រ (៦ ទៅ ១០ អ៊ីង) ទំនងជាមានកើនឡើងខ្ពស់រហូតដល់ ៥០០ មីលីម៉ែត្រ (២០ អ៊ីញ)។នៅក្នុងប្រទេសប៉ាគីស្ថាន នាយកដ្ឋានឧតុនិយមបានព្រមានអំពីព្យុះធូលី និងព្យុះផ្គររន្ទះដែលរីករាលដាលនៅក្នុងខេត្ត Sindh ភាគខាងត្បូង ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ព្រមទាំងខ្យល់បក់ខ្លាំងក្នុងល្បឿន ៥០ទៅ៦០ ម៉ាយក្នុងមួយម៉ោង (៨០ទៅ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង)។នៅមុនពេលព្យុះនេះមកដល់ ទាំងឥណ្ឌា និងប៉ាគីស្ថានបានអនុវត្តវិធានការសុវត្ថិភាពដ៏តឹងរឹង ដើម្បីធានាឱ្យមានការខូចខាត និងការបាត់បង់អាយុជីវិតតិចតួចបំផុត។ យោងតាមក្រុមអាជ្ញាធរបានឱ្យដឹងថា មនុស្សប្រហែល ១៨០.០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់ខ្លាំងនៅទូទាំងប្រទេសទាំងពីរនេះ៕

ជិតមួយភាគបីនៃពលករបម្រើការងារតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ីស្ថិតក្នុងលក្ខខណ្ឌពលកម្មដោយបង្ខំ

2023/06/16 02:46:35 pm        125
ម៉ាឡេស៊ី៖ ជិតមួយភាគបីនៃពលករអន្តោប្រវេសន៍ដែលធ្វើការតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ីកំពុងធ្វើការក្រោមលក្ខខណ្ឌពលកម្មដោយបង្ខំ នេះបើយោងតាមការស្ទង់មតិដែលចេញផ្សាយដោយទីភ្នាក់ងារពលកម្មរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍។អង្គការពលកម្មអន្តរជាតិ (ILO) បានកំណត់លក្ខខណ្ឌដូចជា ការធ្វើការលើសម៉ោង ការងារថែមម៉ោងដោយមិនមានប្រាក់បន្ថែម ប្រាក់ឈ្នួលទាប ច្បាប់ការងារតឹងរឹង និងមិនអាចឈប់ពីការងារ ក្នុងចំណោមសូចនាករនៃពលកម្មដោយបង្ខំ។ការស្ទង់មតិដែលផ្អែកលើការសម្ភាសន៍ជាមួយពលករតាមផ្ទះចំនួន ១.២០១ នាក់នៅអាស៊ីអាគ្នេយ៍ បានរកឃើញថា ២៩% នៃពលករនៅក្នុងប្រទេសម៉ាឡេស៊ី បានប្រឈមនឹងលក្ខខណ្ឌការងារបែបនេះ ធៀបនឹង ៧%នៅប្រទេសសិង្ហបុរី និង ៤% នៅក្នុងប្រទេសថៃ ។អង្គការពលកម្មអន្តរជាតិ ILO បាននិយាយថា ទោះជាយ៉ាងនេះក្តី នៅក្នុងប្រទេសទាំងបីនេះ ពលករតាមផ្ទះដែលត្រូវបានធ្វើការស្ទង់មតិលើម៉ោងធ្វើការជាមធ្យម ដោយពួកគេធ្វើការ "លើសម៉ោង" នៃច្បាប់សម្រាប់ពលករផ្សេងទៀត ហើយគ្មាននរណាម្នាក់ទទួលបានប្រាក់ឈ្នួលអប្បបរមានោះទេ៕

ចិនយល់ឃើញថាដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំងរបស់លោក Blinkenប្រកបដោយការមិនទុកចិត្ត និងការរំពឹងទុកពីលទ្ធផលតិចតួច

2023/06/16 01:52:28 pm        120
ចិន៖ ស្របពេលដែលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងបំពេញដំណើរទស្សនកិច្ចដែលពន្យារពេលយូររបស់លោកទៅកាន់ប្រទេសចិននៅចុងសប្តាហ៍នេះ មានគោលដៅធ្វើឲ្យមានស្ថិរភាពសម្រាប់ទំនាក់ទំនងដ៏តានតឹងរវាងប្រទេសមហាអំណាចទាំង ២របស់ពិភពលោកនោះ អារម្មណ៍នៅទីក្រុងប៉េកាំងហាក់ដូចជាមិនចង់ទទួលស្វាគមន៍នោះទេ ។  រយៈពេលប៉ុន្មានថ្ងៃមុនការចាកចេញរបស់ខ្លួន ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ ទទួលបានការស្តីបន្ទោសយ៉ាងខ្លាំងពីប្រទេសម្ចាស់ផ្ទះចិន ដែលតែងតែថ្កោលទោសទីក្រុងវ៉ាស៊ីងតោន សម្រាប់ការកើនឡើងភាពតានតឹងកាលពីពេលថ្មីៗនេះ បន្ទាប់ពីលោក Blinken លុបចោលដំណើរទស្សនកិច្ចមុនរបស់លោក កាលពីខែកុម្ភៈ ដោយសារបញ្ហាបាឡុងចារកម្មរបស់ចិន ដែលបានហោះលើដែនអាកាសសហរដ្ឋអាមេរិក ។  នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោក Blinken រដ្ឋមន្រ្តីការបរទេសចិនលោក Qin Gang បានជំរុញឲ្យសហរដ្ឋអាមេរិកបង្ហាញការគោរពចំពោះក្តីកង្វល់ស្នូលរបស់ទីក្រុងប៉េកាំង និងបញ្ឈប់ការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ពួកគេ ។  ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានរដ្ឋចិន ហាក់ដូចជាស្ងាត់ស្ងៀមរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចំពោះដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ ។  លោក Yun Sun គឺជាប្រធានកម្មវិធី China Program នៅមជ្ឈមណ្ឌល Stimson ដែលជាក្រុមស្រាវជ្រាវនៅទីក្រុងវ៉ាស៊ីងតោន និយាយថា ការផ្សាយដំណើរទស្សនកិច្ចរបស់លោក Blinkenនៅចិន ពុំទូលំទូលាយ ឬចាប់អារម្មណ៍ដូចនៅលោកខាងលិចនោះទេ ៕

ប្រជាជនម៉ិកស៊ិកថប់ខ្យល់ ខណៈរលកកម្ដៅបានធ្វើឲ្យសីតុណ្ហភាពឡើងលើសពី ៤០អង្សារសេ

2023/06/16 10:51:13 am        142
ម៉ិកស៊ិក៖ រលកកម្ដៅដែលត្រូវបានព្យាករថា នឹងមានរយៈពេលដល់ទៅ ១៥ថ្ងៃ បានគ្របដណ្តប់លើប្រទេសម៉ិកស៊ិក ហើយបានធ្វើឲ្យសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់លើសពី ៤៥អង្សាសេ នៅក្នុងតំបន់ភាគខាងជើងមួយចំនួន។រលកកម្ដៅទី៣នៃឆ្នាំនេះ បាននាំឲ្យប្រជាជននៅទីក្រុងម៉ិកស៊ិកូស៊ីធី (Mexico City) នាំគ្នាជ្រកក្នុងម្លប់ ដើម្បីគេចពីសីតុណ្ហភាពក្ដៅខ្លាំងខុសធម្មតា ដែលកំពុងគ្របដណ្តប់រដ្ឋធានី ដែលមានរយៈកម្ពស់ជាង ២.០០០ម៉ែត្រពីនីវូទឹកសមុទ្រ។ នៅក្នុងទីក្រុងជាប់ព្រំដែន Ciudad Juarez (ស៊ីយ៉ូដាដ វ៉ារេស) សកម្មជនបានបើកយុទ្ធនាការយកសត្វកវែង Benito ផ្លាស់ទីទៅកាន់ជម្រក ដើម្បីការពារវាពីកម្ដៅព្រះអាទិត្យ ដែលធ្វើថប់ដង្ហើម។រលកកម្ដៅបានចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា ហើយកាលថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) គណៈកម្មាធិការទឹកជាតិរបស់ប្រទេសម៉ិកស៊ិក បានព្យាករថា សីតុណ្ហភាពនឹងឡើងលើសពី ៤៥អង្សាសេ នៅក្នុងរដ្ឋភាគខាងជើង ដូចជា Nuevo Leon ដែលមានរដ្ឋធានី គឺ Monterrey និងឡើងចន្លោះពី ៣០ទៅ ៣៥អង្សារសេ នៅទីក្រុងម៉ិកស៊ិកូស៊ីធី (Mexico City)។យោងតាមទិន្នន័យពីឆ្នាំ១៨៨០ ដល់ឆ្នាំ២០០៥ ដែលចេញផ្សាយដោយសាកលវិទ្យាល័យស្វយ័តជាតិម៉ិកស៊ិក (UNAM) កាលពីថ្ងៃពុធ (ទី១៤ ខែមិថុនា) បានឲ្យដឹងថា រលកកម្ដៅធ្លាប់វាយប្រហារប្រទេសម៉ិកស៊ិក ក្នុងខែមេសា និងខែឧសភា។ តែឆ្នាំនេះ អ្នកជំនាញមកពី UNAM បាននិយាយថា វាកាន់តែអាក្រក់ទៅៗដោយសារគ្រោះរាំងស្ងួត៕

មនុស្ស៩នាក់ ត្រូវបានចាប់ខ្លួន ជុំវិញការលិចទូកនៅម្ដុំឆ្នេរសមុទ្រក្រិក

2023/06/16 10:47:46 am        130
ក្រិក៖ ទីភ្នាក់ងារសារព័ត៌មានជាតិក្រិក AMNA បានរាយការណ៍ថា ជនជាតិអេហ្ស៊ីបចំនួន ៩នាក់ ដែលត្រូវបានសង្ស័យពីបទជួញដូរមនុស្ស ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) ដោយឆ្មាំល្បារឆ្នេរHellenic ពាក់ព័ន្ធនឹងការលិចទូកដ៏គួរឲ្យតក់ស្លុតកើតឡើងនៅម្ដុំឆ្នេរសមុទ្រក្រិក កាលពីមួយថ្ងៃមុន ដោយបណ្តាលឲ្យអ្នកដំណើរយ៉ាងហោចណាស់ ៧៨នាក់ បានស្លាប់។អ្នកទាំង ៩នាក់នោះ គឺស្ថិតក្នុងចំណោមអ្នករួចជីវិតពីសោកនាដកម្មនេះ។ សេចក្តីប្រកាសព័ត៌មានចុងក្រោយបង្អស់ ដែលចេញដោយឆ្មាំល្បាតឆ្នេរ Hellenic បានបង្ហាញតួលេខចំនួនអ្នកនៅរស់រានមានជីវិតត្រឹម១០៤នាក់។ គេមិនទាន់ច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់នៅលើទូកនេសាទ ដែលបានលិចនៅព្រឹកព្រលឹមថ្ងៃពុធ នៅក្នុងដែនទឹកអន្តរជាតិចម្ងាយប្រហែល ៤៧ម៉ាយល៍ណត់ (ប្រមាណជា ៨៧គីឡូម៉ែត្រ) ពីទីក្រុង Pylos នៅភាគនិរតីនៃប្រទេសក្រិក។អាជ្ញាធរក្រិកមិនបានបញ្ជាក់ពីការប៉ាន់ប្រមាណ ដែលបានរាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយថា មានមនុស្សរហូតដល់ទៅ ៧៥០នាក់នៅលើទូកនោះ។ យោងតាមទូរទស្សន៍ជាតិក្រិក ERT អ្នកដែលបានរួចជីវិត បាននិយាយថា ពួកគេបានចាកចេញពីប្រទេសលីប៊ី ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី៕

មនុស្ស១៥នាក់ស្លាប់ បន្ទាប់ពីរថយន្ត២គ្រឿងបុកគ្នានៅក្នុងខេត្ត ម៉ានីតូបា ប្រទេសកាណាដា

2023/06/16 09:37:09 am        196
កាណាដា៖ មន្ត្រីទីបញ្ជាការដ្ឋាននគរបាលជាតិប្រចាំខេត្ត បាននិយាយនៅសន្និសីទសារព័ត៌មាន ថា មនុស្ស១៥នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់បន្ទាប់ពីរថយន្ត២គ្រឿងបុកគ្នា រវាងរថយន្តដឹកទំនិញ និងរថយន្តក្រុងមួយគ្រឿង ផ្ទុកពេញដោយមនុស្សចាស់ធ្វើដំណើរទៅកាន់កាស៊ីណូ ក្នុងខេត្ត ម៉ានីតូបា (Manitoba) ភាគនិរតីនៃទីក្រុង កាប៊ីរី (Carberry)ប្រទេសកាណាដា កាលពីថ្ងៃព្រហស្បតិ៍ ។ លោក Rob Hill បាននិយាយថា រថយន្តក្រុងបានបុកគ្នាជាមួយរថយន្តដឹកទំនិញ ដែលមានមនុស្សប្រមាណ ២៥នាក់ ចេញពីក្នុងនិងជុំវិញទីក្រុង ដូហ្វីន (Dauphin) នៅភាគខាងលិចខេត្តម៉ានីតូបា ភាគច្រើនជាមនុស្សចាស់។ ១០នាក់ក្នុងចំណោមពួកគេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលរបួស ប៉ុន្តែលោក Hill បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង។ សារព័ត៌មាន Winnipeg Free Press បាននិយាយថា រថយន្តក្រុងដែលត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន Handi-Transit ដែលបានដឹកមនុស្សចាស់ និងជនមានពិការភាព។ លោក Hill បាននិយាយថា  នេះគឺជាថ្ងៃដ៏សោកសៅមួយក្នុងខេត្តម៉ានីតូបា និងទូទាំងប្រទេសកាណាដា ដែលនឹងត្រូវចងចាំទុកថាជាសោកនាដកម្មមួយក្នុងភាពក្រៀមក្រំដែលមិននឹកស្មានដល់ ដោយបន្ថែមថា មានមនុស្សជាច្រើនក្នុងតំបន់ទីក្រុងដូហ្វីន នៅតែកំពុងរង់ចាំដំណឹងពីមនុស្សជាទីស្រឡាញ់របស់ពួកគេ។ អ្នកបើកបររថយន្តទាំង២ បានរួចផុតពីការស្លាប់ និងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ៕

UN៖ កម្រិតនៃការភៀសខ្លួនដោយបង្ខំជាសកល កើនឡើងដល់កំណត់ត្រា ១១០លាននាក់

2023/06/14 11:50:37 am        171
ប្រធានទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បាននិយាយថា ចំនួនប្រជាជនដែលបានភៀសខ្លួនដោយបង្ខំ នៅជុំវិញពិភពលោក បានកើនឡើងដល់កំណត់ត្រា១១០លាននាក់ ដោយសារជម្លោះនៅអ៊ុយក្រែន និងនៅស៊ូដង់ កំពុងជំរុញឲ្យមនុស្សរាប់លាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ អង្គការ UNHCR បាននិយាយនៅក្នុងរបាយការណ៍នៅថ្ងៃពុធទី១៤ ខែមិថុនានេះថា ការកើនឡើងប្រមាណ១៩លាននាក់ ដល់១០៨,៤ លាននាក់ នៅត្រឹមចុងឆ្នំាកន្លងទៅនេះ គឺជាការហក់ឡើងប្រចាំឆ្នាំច្រើនបំផុតលើកំណត់ត្រា។ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ លោក Filippo Grandi បានប្រាប់អ្នកសារព័ត៌មាន អំឡុងសន្និសីទកាលពីថ្ងៃចន្ទថា ចាប់តាំងពីពេលនោះមក ចំនួននេះ បានកើនឡើងបន្ថែមរហូតដល់១១០លាននាក់ ដែលភាគច្រើនដោយសារតែជម្លោះរយៈពេល៨សប្តាហ៍នៅប្រទេសស៊ូដង់។របាយការណ៍ពីការភៀសខ្លួនដោយបង្ខំបានបង្ហាញថា រយៈពេល២ទសវត្សរ៍មុនពេលជម្លោះនៅប្រទេសស៊ីរី ក្នុងឆ្នាំ២០១១ កម្រិតសកលគឺជនភៀសខ្លួននៅថេរមានប្រមាណ៤០លាននាក់រួមទំាងពលរដ្ឋភៀសខ្លួននៅក្នុងប្រទេស។ ប៉ុន្តែចំនួនបានកើនឡើងរៀងរាល់ឆ្នាំ ចាប់តាំងពីពេលនោះមក ហើយពេលនេះមានចំនួនច្រើនជាងទ្វេដង។ មនុស្សម្នាក់ក្នុងចំណោម៧៤នាក់ នាពេលបច្ចុប្បន្នេះ បានភៀសខ្លួនចេញ។ លោក Grandi បានដាក់កំហុសលើមូលហេតុជាទៀងទាត់ ដែលលោកបាននិយាយថា គឺជាជម្លោះ ការធ្វើទុក្ខបុកម្នេញ ការរើសអើង អំពើហិង្សា និងបម្រែបម្រួលអាកាសធាតុ។ ក្នុងចំណោមជនភៀសខ្លួនទាំងអស់ និងអ្នកទាំឡាយដែលត្រូវការ ការការពារ ប្រមាណពាក់កណ្តាលនៃជនភៀសខ្លួនបានមកពីប្រទេសចំនួន៣ មាន ស៊ីរី អ៊ុយក្រែន និងប្រទេសអាហ្វហ្គានីស្ថាន។ លោក Grandi បានលើកឡើងពីការព្រួយបារម្ភអំពីវិធានការកាន់តែតឹងរ៉ឹងលើការទទួលយកជនភៀសខ្លួន និងរុញត្រឡប់ទៅវិញ ដោយពុំបាននិយាយពីឈ្មោះប្រទេសណាខ្លះនោះទេ៕

ឥណ្ឌាផ្អាកសកម្មភាពដឹកទំនិញ និងជម្លៀសពលរដ្ឋរាប់ពាន់នាក់ពីរដ្ឋ Gujarat មុនពេលព្យុះស៊ីក្លូនមកដល់

2023/06/14 11:45:25 am        129
ឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌាបានផ្អាកការដឹកជញ្ជូនទំនិញ នៅកំពង់ផែ Kandla របស់រដ្ឋ Gujarat ភាគខាងលិច និងបានជម្លៀសពលរដ្ឋយ៉ាងហោចណាស់៣ពាន់នាក់ ក្នុងការត្រៀមទុកជាមុនសម្រាប់ការខិតចូលេជិតមកដល់នៃព្យុះស៊ីក្លូន Biparjoy ។ ពលរដ្ឋរួមមានទាំងកុមារ ពេលនេះកំពុងស្នាក់នៅក្នុងទីជម្រកក្នុងសាលមហោស្រពនៅក្នុងទីក្រុង Gandhidham ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Mansukh Mandaviya បានចុះពិនិត្យ និងបាននិយាយទៅកាន់ពលរដ្ឋមួយចំនួន។ ក្រសួងឧត្តុនិយមឥណ្ឌានិយាយថា ព្យុះស៊ីក្លូន Biparjoy ជាព្យុះស៊ីក្លូនដ៏ខ្លាំង ត្រូវបានគេរំពឹងថា នឹងបណ្តាលឲ្យមានបំណាក់ដីនៅអំឡុងល្ងាចថ្ងៃព្រហស្បតិ៍ទី១៥ ខែមិថុនា រវាងទីក្រុង Mandvi ក្នុងរដ្ឋ Gujarat របស់ប្រទេសឥណ្ឌា និងទីក្រុង Karachi ក្នុងប្រទេសប៉ាគីស្ថាន ដោយមានល្បឿនខ្យល់អតិបរមា១២៥ ទៅ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានសន្ទុះខ្យល់កន្ត្រាក់រហូតដល់១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋាភិបាលរដ្ឋ បាននិយាយថា ស្រុកចំនួន៨ ក្នុងរដ្ឋ Gujarat តំបន់ឆ្នេរ ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់។ ប្រតិបត្តិការនេសាទនៅក្នុងតំបន់ ត្រូវបានផ្អាករហូតដល់ថ្ងៃសុក្រទី១៦ ខែមិថុនា ខណៈសាលារៀនជាច្រើនកន្លែង បានប្រកាសពីការឈប់សម្រាក៕

[UPDATE]៖ មនុស្ស ១០នាក់រងការបាញ់ប្រហារឲ្យរបួសនៅទីក្រុង Denver ក្រោយក្រុមបាល់បោះ Denver Nuggets ឈ្នះជើងឯក NBA

2023/06/14 11:31:36 am        148
អាមេរិក៖ ក្រុមនគរបាល និយាយថា មនុស្ស ១០នាក់ បានរងរបួសក្នុងហេតុការណ៍បាញ់បោះសេរី នៅទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអង្គារ ក្រោយក្រុមអ្នកគាំទ្របាល់បោះ ជួបជុំគ្នានៅតាមដងផ្លូវដើម្បីអបអរសាទរ ជ័យជំនះ ពេលដែលក្រុម Denver Nuggets ក្លាយជាជើងឯកបាល់បោះ NBA លើកដំបូងរបស់ពួកគេ ។  ស្នងការដ្ឋាននគរបាលក្រុង Denver បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា ជនសង្ស័យម្នាក់ ដែលស្ថិតនៅក្នុងចំណោមអ្នករងរបួស ត្រូវបានឃាត់ខ្លួន និងយកទៅឃុំឃាំង ក្រោយការបាញ់ប្រហារនៅផ្លូវ Market Street ។  នគរបាលនិយាយថា ជនរងគ្រោះផ្សេងទៀត រួមទាំងជនសង្ស័យ ត្រូវបានគេជឿថា មានរបួសមិនគំរាមកំហែងដល់អាយុជីវិតនោះឡើយ ។  ពួកគេបន្តថា ការបាញ់ប្រហារនេះ បង្កឡើងពីជម្លោះពាក់ព័ន្ធនឹងមនុស្សជាច្រើននាក់ ហើយវាគឺជាការស៊ើបដ៏ស្មុគស្មាញមួយនៅដំណាក់ដំបូង ។  ហេតុការណ៍បាញ់ប្រហារនេះដែរ បានកើតនៅចម្ងាយប្រហែល ១,៦គ.ម ភាគឦសានកីឡដ្ឋានជាទីដែលក្រុម Nuggets បានយកឈ្នះក្រុម Miami Heat ដើម្បីលើកពាន NBA ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរយៈពេល៤៧ឆ្នាំ របស់ពួកគេ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump បញ្ជាក់​ថា ការទម្លាក់គ្រាប់បែក នឹង​មាន​​ភ្លាម​ៗ បើលោកមិនពេញ​ចិត្តកិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/17/2026 07:06 PM
រុស្ស៊ីអះអាងថា ការជ្រៀតជ្រែករបស់លោកខាងលិច បានរំខាន​កិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ ស្តីពីអ៊ុយក្រែន
06/17/2026 07:06 PM
លីទុយអានី និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយាន​ដ្រូន​
06/17/2026 06:06 PM
ក្រុមហ៊ុន Tesla បើកមជ្ឈមណ្ឌលពិសោធន៍ថ្មីនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា
06/17/2026 06:06 PM
លោក Modi ព្រមានអំពី «កង្វះទំនុកចិត្ត» មុនពេលមានជំនួប​ទ្វេភាគី​ជាមួយលោក Trump
06/17/2026 06:06 PM
ក្រុមមន្រ្តីរដ្ឋ Texas ចេញការឃ្លាំមើលព្យុះត្រូពិក និងព្រមានពីទឹកជំនន់នៅតាមទីក្រុងតំបន់ឆ្នេរ
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី គឺ «មិនប្រុងប្រយ័ត្ន» មិនមែន «គំរាម​» ទេ
06/17/2026 06:06 PM
ហុងគ្រីបើកការស៊ើបអង្កេតលើការរឹបអូសសាច់ប្រាក់ និងមាសរបស់អ៊ុយក្រែន
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីកាណាដាជំរុញឲ្យ​ធ្វើពិពិធកម្មថាមពលសកល ក្រោយ​មាន​វិបត្តិច្រកសមុទ្រ Hormuz
06/17/2026 06:06 PM
ក្រុមថែរក្សាសន្តិភាព UNIFIL រាយការណ៍ពីការធ្លាក់ចុះអំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសលីបង់
06/17/2026 06:06 PM