ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
កម្លាំងចម្រុះ រកឃើញជនជាតិចិន ៩០នាក់, ជនជាតិវៀតណាម ៣៥នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់, ឡាវម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត

សន្តិសុខ និង សង្គម

សំណង់​ខុន​ដូ​មួយ​កន្លែង​នៅ​សង្កាត់​ព្រែកលៀប​កំពុង​សង់​លយ​ចូល​ក្នុង​ទន្លេ​ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ជួយ​ទប់ស្កាត់

2023/02/25 09:35:15 am        695
ភ្នំពេញ៖ សំណង់​ខុន​ដូ​មួយកន្លែង​នៅ​ភូមិ​គៀនឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កំពុង​សាងសង់​លយ​ចូល​ក្នុង​ផ្ទៃ​ទន្លេ​មេគង្គ ដោយ​ឃើញ​ស្ថានភាព​មិនល្អ​បែបនេះ​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​ថតរូប​ភាព និង​សរសេរ​ខ្លឹមសារ​ខ្លះ​ៗ​បង្ហោះ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ស្នើ​សុំ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​អន្តរាគមន៍​ទប់ស្កាត់​អោយ​ទាន់​ពេលវេលា។ ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រៀបរាប់​អោយ BTV ដឹង​នា​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ថា ពួកគាត់​រស់នៅ​តំបន់​នេះ​រាប់​ឆ្នាំ​ហើយ​ មិន​មាន​ជន​ណា​ម្នាក់​ហ៊ាន​សាងសង់​សំណង់​រំលោភបំពាន​ដី​ចំណី​ទន្លេ​នោះ​ទេ ទើបតែ​មួយ​រយៈ​ពេលនេះ​គឺ​មាន​គេ​ហ៊ាន​ដាក់​គ្រឿងចក្រ​ជីក​កកាយ ចាក់​ដី ចាក់​ថ្ម បុក​គ្រឹះ ដើម្បី​សាងសង់​សំណង់​ខុន​ដូ​ដ៏​ធំ​ទៀត​ផង​ដល់​ទៅ​ក្នុង​ផ្ទៃ​ទន្លេ​។ ​ពលរដ្ឋ​ឈ្មោះ ជ្រូក ឈុន​ថៃ ភេទ​ប្រុស អាយុ​ ៧៨​ឆ្នាំ រស់​នៅ​ក្បែរ​នោះ​លើក​ឡើង​ថា លោកពូ​ក៏​មាន​ក្បាលដី​កម្មសិទ្ធិ​នៅ​ជាប់​ទីនោះ​ដែរ ដោយឡែក​ដី​ជាប់​ទន្លេ​ខាង​ដី​របស់​គាត់​នោះ គឺ​គាត់​អាស្រ័យ​ផល​ដោយ​ដាំ​ដំណាំ បន្លែ​បង្ការ​ផ្សេងៗ​តាំងពី​ឆ្នាំ​១៩៧៩ ​មក​ម្ល៉េះ ដោយ​មិន​ហ៊ាន​សាងសង់​សំណង់​ធំដុំ ឬ​រឹងមាំ​នោះ​ឡើយ។ ដោយឡែក​ម្ចាស់​ដី​ដែល​កំពុង​សាងសង់​សំណង់​ខុន​ដូន​នា​បច្ចុប្បន្ន​នេះ ទើបតែ​មក​ទិញ​ដី​នៅ​ជិត​ដី​របស់​គាត់​មួយ​រយៈ​ក្រោយ​ប៉ុណ្ណោះ ស្រាប់តែ​ហ៊ាន​ដាក់​គ្រឿងចក្រ ជីក​កាយ​ចាក់ដី ចាក់​ថ្ម បុកគ្រឹះ​ចូលមក​ក្នុង​ដី​ចំណី​ទន្លេ និង​រំលោភ​ចូល​ដី​អាស្រ័យ​របស់​គាត់​ជិត​មួយ​ម៉ែត្រ​ទៀត។ បញ្ហា​នេះ​គាត់​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​សាលា​ខណ្ឌ​ជ្រោយចង្វារ តាំងពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ មកម្ល៉េះ​រហូត​មក​ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ មិនទាន់​ដោះស្រាយ​ជូន​គាត់​នៅឡើយ។​ លោកពូ ជ្រូក ឈុន​ថៃ រស់នៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រៀបរាប់​បន្ត​ថា បើទោះបី​មាន​ពាក្យបណ្តឹង​ជំទាស់​បែបនេះ ម្ចាស់​សំណង់​ខុន​ដូ​នៅ​បន្ត​ចាក់ដី ចាក់​ថ្ម បុក​គ្រឹះ​សាងសង់​ធ្វើ​ព្រងើយ។ បញ្ហា​នេះ​រូប​គាត់​ក៏បាន​ទូរស័ព្ទ​រាយការណ៍​ជូន​អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ ក៏​ភាគី​ម្ខាង​ទៀត​នៅតែ​បន្ត​សកម្មភាព​ដដែល។ ពាក់ព័ន្ធ​នឹង​ករណី​នេះ BTV បាន​ទូរស័ព្ទ​ទៅ​លោក លឹម សុភា អភិបាលខណ្ឌ​ជ្រោយចង្វា​រដែរ ដើម្បី​សូម​ការ​បញ្ជាក់​ព័ត៌មាន​បន្ថែម ប៉ុន្តែ​ទូរស័ព្ទ​មិន​ចូល ខណៈ​លោក កៅ សា​រ៉ាវុធ អភិបាលរង​ទទួលបន្ទុក​ការងារ​សំណង់​ឆ្លើយតប​តាមរយៈ​Telegram ថា “​ទទួល​បាន​អរគុណ“​។​ ចំណែក​ភាគី​ខុន​ដូ BTV មិន​អាច​ទាក់ទង​បាន​នោះ​ទេ​ដោយសារ​គ្មាន​លេខ​ទំនាក់ទំនង។ ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះហត្ថលេខា​ដោយ​ឯកឧត្តម លឹម គានហោ កាលពី​អំឡុង​ឆ្នាំ​២០២០ ជម្រាប​ជូន​ឯកឧត្តម លោកជំទាវ អភិបាល នៃ​គណៈ​អភិបាល​គ្រប់​រាជធានី​-​ខេត្ត សុំ​ជួយ​ទប់ស្កាត់​ការរំលោភ​ចាក់​ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ អនុក្រឹត្យ​លេខ ៥៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពី​ការគ្រប់គ្រង​អាង​ទន្លេ។​ សេចក្តី​ជូន​ដដែល​លើក​ឡើង​ថា យោងតាម​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា មាន​ការ​រីក​ចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើ​ឲ្យ​មាន​កំណើន នៃ​ការសាងសង់​គួរ​ឲ្យ​កត់​សម្គាល់។ ទន្ទឹមនឹង​ការរីកចម្រើន​នេះ យើង​ក៏​សង្កេតឃើញ​មាន​សកម្មភាព​អវិជ្ជមាន​មួយ​ចំនួន ដូចជា​ការរំលោភ​ចាក់ដី​លុប ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ ផ្តើមចេញពី​សកម្មភាព​ខាងលើនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម មានការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​បញ្ហា​ដែល​អាច​កើត​ឡើងដល់​លទ្ធភាព នៃ​ការរំដោះ​ទឹក និង​បង្ក​ជា​គ្រោះមហន្តរាយ​ទឹកជំនន់​ដោយសារ​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ឬ តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មួយចំនួន​ត្រូវបាន​រំលោភ ចាក់ដី​លុប និង​ការសាងសង់​បិទផ្លូវ​ទឹក​នានា ដោយ​ពុំ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន។​ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ឯកឧត្តម លោកជំទាវ អភិបាល នៃ​គណៈ​អភិបាល​គ្រប់​រាជធានី​-​ខេត្ត ជ្រាប និង​មាន​វិធានការ​សមស្រប ដើម្បី​ជួយ​ទប់ស្កាត់​ការរំលោភ​ចាក់​ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹង​បូ ដែល​មិន​ស្របតាម​លិខិត​បទដ្ឋាន​គតិយុត្តិ​បាន​កំណត់៕ ​អត្ថបទ៖ តារា​វុទ្ធី

អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំទាំងយប់ទាំងថ្ងៃក្នុងមូលដ្ឋាន

2023/02/23 10:11:48 am        254
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញបានបន្តយកចិត្តទុកដាក់ ពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ ទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាសោភ័ណភាពទីក្រុងភ្នំពេញ ព្រោះមូលដ្ឋានខណ្ឌដូនពេញ ជាទីប្រជុំជននិងរមណីយដ្ឋានជាច្រើននិងមានភ្ញៀវជាតិ និងអន្តរជាតិច្រើនផងដែរ។ជាក់ស្ដែងនាវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ដ្រីក្រោមឱវាទ ចុះល្បាតនិងរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវ ១១៨ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ និងផ្លូវលេខ៥ ដើម្បីរៀបសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការធ្វើអាជីវកម្ម។លោកអភិបាលរង បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មរដ្ឋបាលខណ្ឌមិនមានការហាមឃាត់ទេ តែត្រូវរក្សាបានសណ្តាប់ធ្នាប់ របៀបរៀបរយ​ អនាម័យបរិស្ថានល្អ និងកុំឲ្យប៉ះពាល់អ្នកដ៏ទៃ។ អាជ្ញាធរសូមអរគុណចំពោះការចូលរួមរបស់បងប្អូនប្រកបអាជីវកម្មទាំងអស់គ្នាជាមួយអាជ្ញាធរ៕ អត្ថបទ៖ កុម្ភៈ

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ស្តុកគ្រឿងដេរពូកឡានមួយកន្លែងនៅសង្កាត់ចោមចៅ១

2023/02/23 08:12:53 am        309
ភ្នំពេញ៖ ផ្ទះពលរដ្ឋដែលស្តុកគ្រឿងដេរពូកឡានមួយកន្លែងត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាង​សន្ធោសន្ធៅ ។ភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យចេញជួយ​អន្តរាគមន៍បាញ់ទឹកពន្លត់ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស និងរាលដល់ដល់ផ្ទះអ្នកដទៃឡើយ។ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២៣ ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុផ្ទះដែលឆាប់ឆេះត្រូវបានចាក់​សោរទុកចោល។ ស្រាប់តែឃើញមានផ្សែងហុយចេញពីខាងក្នុងផ្ទះពលរដ្ឋជិតខាងក៏បាននាំគ្នា ជួយយកបំពុងពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ និងអ្នកខ្លះជួយទំនាក់ទំនងទៅអាជ្ញាធរ ដើម្បីចេញ​រថយន្ត​ពន្លត់អគ្គីភ័យជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា។ ភ្លាមៗនោះក្រោយទទួលបានព័ត៌មានលោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យបង្ការ​ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង​ដល់ទីតាំងកើតហេតុដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។ ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់គីភ័យអស់ចំនួន ០៦គ្រឿង​ទើបអន្តរាគមន៍ពន្លត់ភ្លើងរលត់ជាស្ថាពរនិងបណ្ដាលឲ្យខូចខាតផ្ទះមួយល្វែងនិងសម្ភារៈខាង​ក្នុងមួយ​ចំនួនធំ តែសំណាងល្អមិនបានឲ្យមាននរណាម្នាក់​រងរបួស​ឡើយនៅក្នុងហេតុការណ៍នេះ។ចំពោះមូលហេតុមន្ត្រីជំនាញសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ

ម្ហូបអាហារខូចគុណភាពជាង៨តោន ត្រូវបានដុតកម្ទេចចោល

2023/02/22 11:23:20 am        319
 ភ្នំពេញ៖ ម្ហូបអាហារខូចគុណភាពជាង៨តោន ត្រូវបានដុតកម្ទេចចោល នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការសហការរបស់អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ,អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខប្រមាញ់  ។ គូសបញ្ជាក់ថា ម្ហូបអាហារខូចគុណភាព ដែលបានយកមកដុតកម្ទេចចោលនាពេលនេះរួមមាន ៖ សាច់ ជ្រូក សាច់ត្រី ជេីងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ និងអាហារផ្សេងៗទៀត ។ ម្ហូបអាហារទាំងនេះ បានខូចគុណភាព ដែលឈ្មួញខិលខូចបានយកមកបន្លំដាក់លក់ក្នុងទីផ្សារ ដោយខ្លះមានសារធាតុប៉ះពាល់ដល់សុខភាព ការទុកដាក់មិនត្រឹមត្រូវតាមបច្ចេកទេស និងហួសកាលបរិច្ឆេទជាដេីម ៕

បុរសម្នាក់បើករថយន្តលឿន រេចង្កូតបុកចូលផ្ទះពលរដ្ឋទាំងព្រឹក នៅផ្លូវ៣៧១

2023/02/21 08:04:25 am        587
ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក MITSUBISHI TRITON ក្នុងល្បឿនលឿនក៏ជ្រុលរេចង្កូតបុកចូលផ្ទះពលរដ្ឋ បណ្តាលអោយបាក់សសរ និងស្លាកសញ្ញាមួយដើម ហើយរថយន្តត្រូវគៀបជាប់នៅទីនោះតែម្តង នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្បែរផ្សាប៉េសេថ្មី ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញរថយន្តម៉ាក MITSUBISHI TRITON មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8310 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយ​ផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន ។ លុះទៅដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលក៏បុក​ទម្លុះផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យខូចខាតសសរមួយដើមរួមទាំងស្លាកសញ្ញាមួយដើមទៀត ហើយរថយន្តត្រូវគៀបជាប់តែម្តង មិនអាចបន្តដំណើរទៅមុខទៀតបានឡើយ ។ ភ្លាមៗនោះដែរ បុរសជាអ្នកបើកបររថយន្ត បានបើកទ្វារគេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។ក្រោយការកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះអន្តរាគមន៍ធ្វើការ​វាស់វែង​ស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំអោយភាគីម្ចាស់រថយន្តបង្កចូលខ្លួនទៅដោះស្រាយ​សំណងជាមួយផ្ទះដែលរងការខូចខាត នៅពេលក្រោយផងដែរ ៕ លីហេង

ខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តអស់មីនទី៨ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

2023/02/20 11:21:54 am        204
ស្វាយរៀង ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តអស់មីន ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងមានបានទទួលការគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី កាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ ធ្វើការបោសសម្អាតមីនចុងក្រោយដែលបានដឹងនៅខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីសរុបជាង ១២.៣៨៦.៩២៧ ម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន និងបានឈានដល់ការប្រកាសជាខេត្តអស់មីនទី៨។ឯកឧត្តមបន្តទៀតថា ទោះបីខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តមីនក៏ពិតមែន ប៉ុន្តែខេត្តស្វាយរៀង នៅបន្តរងការគំរាមដោយសារគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ក្នុងទំហំផ្ទៃដីសង្ស័យប្រមាណជាង ១០៩ គីឡូម៉ែត្រក្រឡា ស្មើនឹង ៧៧១ ចម្ការគ្រាប់ ទៀត ស្ថិតនៅពាសពេញខេត្ត។ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្តដែលប្រជាជនខេត្តស្វាយរៀងទាំងមូល បានទទួលនូវសេរីភាពរួចចាកផុតពីគម្រាមកំហែងដោយសារមីន ហើយកម្ពុជា មុននឹងឈានដល់ថ្ងៃនេះ យើងទាំងអស់គ្នា ត្រូវគោរពដឹងគុណ កត្តញ្ញូតាធម៌ និងចងចាំជានិច្ចចំពោះស្នាដៃជាប្រវត្តិសាស្រ្ត និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ ជារដ្ឋបុរស បិតាសន្តិភាព និងជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ក្នុងនោះក៏មានការចូលរួមផងដែរ ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាវីរៈនារីដ៏ឆ្នើមរបស់កម្ពុជាយើង។ នយោបាយ ឈ្នះ ឈ្នះ និងការរក្សាបាននូវសុខសន្តិភាព បានធ្វើជាមូលដ្ឋានគន្លឹះដ៏សំខាន់សម្រាប់ប្រតិបត្តិករបោសសម្អាតមីនទាំងអស់ មានលទ្ធភាពចូលដល់គ្រប់ទីកន្លែង នៃទឹកដីកម្ពុជា ដោយគ្មានការភ័យខ្លាច។ យើងទាំងអស់គ្នា ត្រូវមានសុទិដ្ឋិនិយម មានក្តីសង្ឃឹម និងត្រូវសម្លឹងមើលទៅមុខជានិច្ច ដោយបន្តឈរឱបយកពន្លឺក្រោមម្លប់សន្តិភាព។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ ប្រទេសជាមិត្តដ៏ឆ្នើមរបស់យើង និងសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌ រយៈពេល ៣០ ឆ្នាំ មកនេះ។ យើងទាំងអស់ក៏មិនអាចបំភ្លេចបានដែរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ក៏ដូចជាអង្គការស្ម័គ្រចិត្តមួយចំនួនទៀត ជាពិសេសវីរបុរស-វីរនារីដោះមីនយើង ដែលបានបំពេញការងារក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការជួយសង្រ្គោះជីវិត និងរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ និងកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក៏ដូចជាសម្របសម្រួលដល់ការងារសកម្មភាពមីនក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងខេត្តស្វាយរៀង ចំនួន ៤១ គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ ចម្ការមីន/គ្រាប់ បានបោសសម្អាតរួច ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៥៦៩ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១៣២ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ៧១៨៤៣ គ្រាប់៕

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តច្នៃ សម្លាប់មនុស្ស៣នាក់នៅកន្លែងកើតហេតុ

2023/02/20 10:42:59 am        219
​​ព្រះសីហនុ៖ ស្នងការរង ទទួលបន្ទុកផែនចរាចរណ៍ និងស្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ប្រាប់ឲ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថា នៅព្រលប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូ និងរថយន្តច្នៃចតចោល នៅលើផ្លូវលេខ ១៤៨ បី ស្ថិតក្នុងក្រុម១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។ លោកឧត្ដមសេនីយ៍ត្រី ស៊ីធឿន តុលា បន្តថា ករណី គ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូ ម៉ាកសង់ហុងដា ពណ៌ក្រហម ស្លាកលេខ កំពត 1M-4958 បើកបរដោយឈ្មោះ ផល លីអី ភេទប្រុស អាយុ ១៥ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានអ្នករួមដំណើរ ០២នាក់ គឺទី១.ឈ្មោះ ស្រៀង ហួយហ័រ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស រស់នៅ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងទី២.ឈ្មោះ ជឿន បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស រស់នៅ ភូមិ១ អូរត្រេះ ស្រុលស្ទឹងហាវ ខេត្តព្រះសីហនុ ។ (ទាំង ៣នាក់ បានស្លាប់នៅកន្លែងកើតហេតុ) ។ បើកបរទិសដៅ ពីកើតទៅលិច (កែវផុស-ស្ទឹងហាវ) មិនពាក់មួកសុវត្តិភាពទាំង ៣នាក់ លុះមកដល់កន្លែងកើត​ហេតុខាងលើបានបុកចំពីក្រោយរថយន្តកែច្នៃដឹកអុស ០១គ្រឿង ដែលចតចោលខាងផ្នែកស្តាំដៃ គ្មានស្លាកលេខ អ្នកបើកបរមិននៅជាមួយរថយន្ត គ្មានដាក់សញ្ញាអ្វីទាំងអស់ ។លោក បញ្ជាក់បន្ថែម មូលហេតុដែលបណ្តាលមកពីអ្នកបើកបររថយន្តច្នៃ មិនដាក់សញ្ញា ឬភ្លើង​សញ្ញាអ្វីទាំអស់ រីឯម៉ូតូបានប្រើប្រាស់ល្បឿនលឿន អ្នកបើកបរ និងអ្នករួមដំណើរគ្មានមួកសុវត្ថិភាព ។ ករណីនេះ បណ្ដាលឱ្យស្លាប់មនុស្ស ០៣នាក់ ដូចមានឈ្មោះខាងលើ -ខូចខាតម៉ូតូ ០១គ្រឿង កម្រិតធ្ងន់ និងរថយន្ត ០១គ្រឿង កម្រិតស្រាល -ចំពោះវត្ថុតាង ០១គ្រឿង កម្លាំងជំនាញ បានយក​មករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដើម្បីកសាងសំណុំរឿងតាម​នីតិវិធី ចំណែកអ្នកបើកបររថយន្តកែច្នៃ ជំនាញកំពុងស្រាវជ្រាវតាមរក៕ 

​ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងរាលដាលឆាបឆេះដល់ផ្ទះពលរដ្ឋពីរខ្នង

2023/02/18 11:30:45 am        254
ភ្នំពេញ៖ លំនៅឋាន​ប្រជាពលរដ្ឋ​ពីរ​ខ្នង​ត្រូវ​បាន​ឆាប​ឆេះ​បាត់បង់​ទាំង​ស្រុង ​ដោយ​សារ​ឆ្លង​ចរន្តអគ្គិសនី​នៅ​លើ​បង្គោល​ភ្លើង​​​​ឆាបឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ពីរ​ខ្នង​​ ។ហេតុការណ៍​នេះ​បាន​​កើត​ឡើង​កាល​ពី​វេលាម៉ោង ៩ និង៥០នាទី ព្រឹកថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២៣ នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ ។ប្រជាពលរដ្ឋ​ប្រាប់​អោយ​ដឹង​ថា គ្រោះ​អគ្គីភ័យ​ដែល​បណ្ដាល​អោយ​ឆាបឆេះ​ផ្ទះ​នេះ​មុនដំបូង ឆ្លង​ចរន្តអគ្គិសនី​ឆេះ​បង្គោល​ភ្លើង​ហើយ​ដោយ​សារ​ផ្ទះ​ទាំង​ពីរ​នោះ គឺ​ជា​ផ្ទះ​ឈើ ហើយ​នៅ​ជិត​បង្គោល​ដែល​ឆេះ​នោះ​ ទើប​អណ្ដាត​ភ្លើង​រាលដាល​ទៅ​ដល់​លំនៅឋាន​ពីរ​នោះ​ឆេះ​អស់​ទាំងស្រុង ។ពលរដ្ឋ​ប្រាប់​បន្ត​ថា​ ផ្ទះ​​ទាំង​ពី​រ​ខ្នង​ដែល​ត្រូវ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​នោះ គឺ​ធ្វើ​អំពី​ជញ្ជាំង​ក្ដារ​ដំបូល​ស័ង្កសី​រង​ការ​ខូចខាត​ទាំងស្រុង​ សំណាង​ល្អ​មិន​មាន​អ្នករ​ងបួស ។សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​អោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​ពន្លត់អគ្គីភ័យ​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​ដែល​ប្រចាំ​នៅ​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ​ជួយ​អន្តរាគមន៍​ភ្លាមៗ មិន​អោយ​អណ្ដាត​ភ្លើង​ឆេះ​រាលដាល​កាន់​តែ​ធ្ងន់ធ្ងរ​នោះ​ឡើយ​ ។ក្នុង​នាម​សមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គីភ័យ សូម​សំណូមពរ​ប្រជាពលរដ្ឋ​ទាំង​អស់ សូម​ប្រុងប្រយ័ត្ន​អោយ​បាន​ខ្ពស់​បំផុត​ចំពោះ​គ្រោះ​អគ្គីភ័យ ​ជាពិសេស សូម​កុំ​សាងសង់​លំនៅឋាន​នៅ​ជិត​បង្គោល​ភ្លើង ដូច​នៅ​ក្នុង​ករណី​នេះ ​ពី​ព្រោះ​ថា បើ​ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​បង្គោល​ភ្លើង​ហើយ​អាច​នឹង​ឆាបឆេះ​ផ្ទះ​បែប​នេះ ៕​​ អត្ថបទ ៖ តារាវុទ្ធី

អភិបាលខណ្ឌ ៧មករាចាត់វិធានការក្ដៅ ចំពោះទីតាំងទទួលផ្ញើម៉ូតូ២៤ម៉ោង លើទ្រូងផ្លូវ

2023/02/17 09:52:55 pm        200
ភ្នំពេញ៖ លោកអភិបាលខណ្ឌ៧មករាបានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌចុះមកត្រួតពិនិត្យនិងចាត់វិធានការក្ដៅចំពោះទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងលើ ២៤ម៉ោងក្នុងភូមិសាស្ត្រខណ្ឌ៧មករា ក្រោយអាជ្ញាធរធ្វើការអប់រំណែនាំនិងកិច្ចសន្យាជាច្រើនលើកច្រើនសារមកហើយ តែម្ចាស់អាជីវកម្មទាំងនោះមិនចូលរួមសហការជាមួយអាជ្ញាធរ។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៩យប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករាបានដឹកនាំកម្លាំងចម្រុះចុះចាត់វិធានការក្ដៅទៅលើទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងទាំង៣៨ទីតាំងក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលរំលោភលើផ្លូវសាធារណៈដោយលើកយកម៉ូតូដែលទទួលផ្ញើដាក់លើទ្រូងផ្លូវយកទៅរក្សាទុកនៅសាលាខណ្ឌ ៧មករាដើម្បីចាត់ការតាមនីតិវិធី។លោក ថេង សុថុល អភិបាលខណ្ឌ ៧មករាបានឲ្យដឹងថាមុនឈានដល់វិធានការនេះកម្លាំងអាជ្ញាធរសង្កាត់និងប៉ុស្តិ៍រដ្ឋបាលបានធ្វើការអប់រំណែនាំនិងកិច្ចសន្យាជាច្រើនលើកច្រើនសារមកហើយ ជាមួយម្ចាស់អាជីវកម្ម តែម្ចាស់អាជីវកម្មនៅតែមិនចូលរួមសហការជាអាជ្ញាធរ រហូតដល់រដ្ឋបាលខណ្ឌក៏បានអញ្ជើញម្ចាស់ប្រកបអាជីវកម្មទទួលផ្ញើម៉ូតូ ២៤ ម៉ោងទៅធ្វើការអប់រំណែនាំ និងកិច្ចសន្យាផងដែរ។អភិបាលបានបន្តទៀតថាទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងនៅក្នុងមូលដ្ឋានខណ្ឌ ៧មករាមានចំនួន ៣៨ទីតាំង។ក្នុងនោះដែរលោកបានបញ្ជាក់ថាមិនមែនមិនឲ្យពួកគាត់ប្រកបអាជីវកម្មទទួលនោះទេ តែលោកអភិបាលសំណូមពរឲ្យម្ចាស់អាជីវកម្មចូលរួមសហការជាមួយអាជ្ញាធរ គឺមិនអនុញ្ញាតឲ្យទទួលផ្ញើម៉ូតូដាក់លើទ្រូងផ្លូវឡើយ។ ប៉ុន្តែអនុញ្ញាតឲ្យដាក់ត្រឹមចិញ្ចើមផ្លូវនៅពេលយប់រហូតដល់ម៉ោង ៦ ទៅ ម៉ោង៧ព្រឹក នៅលើចិញ្ជើមផ្លូវត្រូវយកម៉ូតូចេញអស់ពីចិញ្ជើមផ្លូវ៕ អត្ថបទ៖ កុម្ភៈ

ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ​

2023/02/16 08:45:04 pm        135
ភ្នំពេញ ៖ ជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ផ្អើលតាមបណ្តាសង្គមហ្វេសប៊ុកកាលពីថ្ងៃ​ទី០៣ ខែកុម្ភ: ឆ្នាំ២០២៣ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ​ធ្វើការស្រាវជ្រាវ​ឃាត់ខ្លួនជាបន្តបន្ទាប់ ។កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ​ឃាត់ខ្លួនជន​សង្ស័យជាបន្តបន្ទាប់កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។ជនសង្ស័យទាំង ០៣នាក់ ១- ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ។ ២- ឈ្មោះ ងើយ ចាន់ស៊ីថេត ហៅចាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ។ ៣- ឈ្មោះ ថាច់ សុបញ្ញ៉ា ហៅ ញ៉ា ហៅ សីហា ភេទប្រុស អាយុ ១៩ ឆ្នាំ។ក្នុងចំណោមជនសង្ស័យទាំង ០៣នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានម្នាក់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី ចំណែក ជនសង្ស័យ ០២នាក់ ទៀត ត្រូវបានកម្លាំងជំនាញការិយាល័យ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួននៅចំណុចខាងមុខផ្ទះលេខ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុច មុខក្រុមហ៊ុន ហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង១៦:០០នាទី។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អត្ថបទ ៖ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
07/21/2025 09:07 PM
​ការអនុវត្ត​វិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅសាលាបឋមសិក្សា ត្រពាំងអារ័ក្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
07/21/2025 08:07 PM
អ្នកជំនាញ UN ជំរុញឲ្យក្រុមតាលីបង់ដោះលែងប្តីប្រពន្ធសញ្ជាតិអង់គ្លេសវ័យចំណាស់ជាប់ឃុំនៅអាហ្វហ្គានីស្ថាន
07/21/2025 08:07 PM
អ៊ីរ៉ង់បន្ទោសអឺរ៉ុបថា បានធ្វើឲ្យដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនការចរចាថ្មី
07/21/2025 08:07 PM
កសិករកំពង់ធំជាង១០០គ្រួសារ ទទួលផលចំណេញច្រើនជាងមុន ក្រោយស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប
07/21/2025 08:07 PM
ទាហានប៉ារ៉ាប៉ាគីស្ថាន ៨នាក់ និងសមាជិកក្រុមប្រយុទ្ធ ៤នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នា នៅភាគពាយព្យ
07/21/2025 08:07 PM
វិមានក្រឹមឡាំងមិនច្រានចោលពីលទ្ធភាពមានកិច្ចប្រជុំ Putin-Trump នៅទីក្រុងប៉េកាំង ក្នុងខែកញ្ញា
07/21/2025 08:07 PM
វិមានក្រឹមឡាំងទទួលស្គាល់ភាពតានតឹងក្នុងទំនាក់ទំនងជាមួយអាស៊ែបៃហ្សង់ តែសង្ឃឹមថា នឹងប្រសើរឡើងវិញ
07/21/2025 07:07 PM
រដ្ឋទូតឥណ្ឌូនេស៊ី ត្រៀមផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា
07/21/2025 07:07 PM
អភិបាលខេត្តប៉ៃលិនពិនិត្យទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
07/21/2025 07:07 PM