ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖យប់នេះក្រសួងយុត្តិធម៌មានភាពចាំបាច់ផ្អាកជាបណ្តោះអាសន្នមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ដែលដោះលែងដោយរំលោភអំណាចនូវជនល្មើស
កម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams ឃាត់ជនសង្ស័យ១០០នាក់
ខេត្តព្រះស៊ីហនុ៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឃាត់ខ្លួនមនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់
ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល

សន្តិសុខ និង សង្គម

ជនសង្ស័យដែលធ្វើសកម្មភាពប្លន់នៅភ្នំពេញយ៉ាងសកម្មចំនួន ៩នាក់ ត្រូវបញ្ជូនទៅតុលាការ

2022/12/21 06:53:44 pm        480
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខណ្ឌចុះស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២០ និងទី២១ ខែធ្នូ ឆ្នាំ២០២២ នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា ក្រុមជនសង្ស័យមានគ្នាប្រមាណជាង ១០នាក់ បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅមូលដ្ឋានជាយៗរាជធានី ជាពិសេសក្នុងខ ណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដោយបានធ្វើសកម្មភាពប្លន់ម៉ូតូពីជនរងគ្រោះបានសម្រេចជាច្រើ នករណី។ ក្រោយមានពាក្យបណ្ដឹងពីពលរដ្ឋ នគរបាលជំនាញបានចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញាបាន និងបានឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ និងដកហូតសម្ភារៈមួយចំនួនរួមមាន ម៉ូតូ ៣ គ្រឿង និងកាំភ្លើងខ្លីមួយដើមប្រភេទ K-59។មន្ត្រីជំនាញបានឲ្យដឹងបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនេះ មានពលរដ្ឋជាច្រើនបានសាទរ និ ងសប្បាយចិត្តព្រោះកន្លងមកមានការភ័យខ្លាច ចំពោះក្រុមជនសង្ស័យទាំងនេះ ដែលបង្កការភ័យខ្លាច អសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជាពិសេសចំពោះកូនៗរបស់ប្រជាពលរដ្ឋដែលធ្វើការនៅពេលយប់ ហើយត្រឡប់មកផ្ទះវិញ ត្រូវប្រឈមនឹងក្រុមជនសង្ស័យទាំងនេះ។តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ដោយជិះម៉ូតូ ៣ គ្រឿង និងប្រើអាវុធខ្លីមួយដើមប្រភេទ K-59 ជាមធ្យោបាយធ្វើសកម្មភាព ដោយនៅក្នុងភូមិសាស្ត្រខណ្ឌកំបូលប្លន់បាន ០៣ករណី និងខណ្ឌពោធិ៍សែនជ័យបាន ០១ករណី។ក្រោយប្រតិបត្តិការ នគរបាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងនេះទៅអយ្យការអមសា លាដំបូងរាជធានីភ្នំពេញ៕​អត្ថបទ៖ កុម្ភៈ

សមត្ថកិច្ចបញ្ជូនជនសង្ស័យ១០នាក់ និងសារធាតុញៀនជាង ១តោន ទៅសាលាដំបូងខេត្តព្រះសីហនុ

2022/12/21 01:50:28 pm        549
ព្រះសីហនុ៖ កម្លាំងការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កង​រាជ​អាវុធ​ហត្ថខេត្តព្រះសីហនុ ​នៅ​ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២២ ​បាន​បញ្ជូនជនសង្ស័យ ​១០នាក់ និងសារធាតុញៀនជាង ១តោន ទៅ​សាលាដំបូងខេត្តព្រះសីហនុ​ ចាត់ការតាមនីតិវិធី។ប្រភពព័ត៌មាន បានឱ្យដឹងថា ប្រតិបត្ដិការ​តាមចាប់ជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ​ដោយ​ខុសច្បាប់ ​នូវសារធាតុញៀន​ និងសម្អាតប្រាក់ដែលជាផលបានមកពីបទល្មើស នៅ​ឃ្លាំងជួល​មួយកន្លែង នៅក្រុម៩ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២ ​ សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ ​រហូត​ឈាន​ដល់​ការ​ ឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ២នាក់ និងជនជាតិចិនចំនួន ៨នាក់ និង​សារធាតុញៀនសរុបចំនួន ១.១៣៣គីឡូ ៧៨៩,១១ក្រាម ព្រមទាំង​សម្ភារមួយចំនួនផងដែរ។សូមរម្លឹក​ផងដែរថា ​ករណីនេះ ​កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ​ក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារសិក្សា ​និងសមិទ្ធផលនានា​ជាច្រើនក្នុងស្រុកបវេល ខេត្តបាត់ដំបង ​សម្ដេច​ក្រឡាហោម ស ខេង ​បាន​ថ្លែងពីប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះផងដែរ ​ដោយសមត្ថកិច្ចកម្ពុជា​បាន​ប្រទះឃើញ​កប៉ាល់​មួយគ្រឿងនៅដែនសមុទ្រកម្ពុជា ​ពេលនោះ​ សមត្ថកិច្ចបាន​សាកសួរ តែគេ​បានប្រាប់ថា ​ជាកប៉ាល់ដឹកបារី ​ដោយមានការសង្ស័យ​សមត្ថកិច្ច​បាន​ឃាត់​ឆែកឆេរ រហូត​មាន​ការស្រាវជ្រាវ ​និងឃាត់​កប៉ាល់នោះ​ ទើបគ្រឿងញៀន​ទាំងនេះ​នៅជាប់គាំង និងឃាត់​មនុស្ស​ជាបន្តបន្ទាប់។ បច្ចុប្បន្នកងរាជអាវុធហត្ថខេត្តព្រះសីហនុ ​បានបានបញ្ជូនជនសង្ស័យទាំង១០នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុហើយ៕

អាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំ និងផាកពិន័យដល់អាជីវករលក់គ្រឿងសមុទ្រ បង្ហូរទឹកស្អុយមកលើផ្លូវសាធារណៈ

2022/12/21 01:37:26 pm        707
ភ្នំពេញ៖ ក្រោយ​មានការស្នើសុំ និង​សំណូមពរ​របស់​ពលរដ្ឋ ​ដល់ក្រុមអាជីវករលក់ដូរគ្រឿង​សមុទ្រ​នៅតំបន់ត្រឡោកបែក ដែលបានបង្ហូរទឹកកខ្វក់​ពី​កាកសំណល់​គ្រឿងសមុទ្រលើដងផ្លូវ​សាធារណៈជះក្លិនស្អុយ បង្ក​ប៉ះពាល់​ដល់​ពលរដ្ឋអ្នកធ្វើដំណើរ​តាមដងផ្លូវ ​នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២​ អាជ្ញាធរខណ្ឌសែនសុខ បានចុះណែនាំដល់​ក្រុម​អាជីវករ​ទាំងនោះ​ឱ្យ​បញ្ឈប់​សកម្មភាព​ចាក់ទឹកកខ្វក់តាមដងផ្លូវយ៉ាងដូច្នេះ​បន្ដទៀត។លោក សាំង សុភៈវិចិត្រ អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំ​ក្រុមការងារ​រដ្ឋបាលខណ្ឌ​ និងសណ្ដាប់ធ្នាប់ខណ្ឌ ​ចុះរៀបចំសណ្ដាប់ធ្នាប់​ ណែនាំ ​និង​ធ្វើការ​ផាក​ពិន័យ​ដល់អាជីវករលក់គ្រឿងសមុទ្រដែលបង្ហូរទឹក​ស្អុយ​មក​លើ​ចិញ្ចើម​ និង​ផ្លូវសាធារណៈ។ ទីតាំងលក់គ្រឿងសមុទ្រនេះ​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨​ តំបន់ត្រឡប់បែក ដែលតំបន់នេះ ជាប់​ព្រំប្រទល់​ជាមួយ​នឹងខណ្ឌទួលគោក និងខណ្ឌសែនសុខ ​ក៏ប៉ុន្តែ​ទីតាំង​លក់​ស្ថិតនៅក្នុង ភូមិសេប៉សេ ​សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។គួរបញ្ជាក់ផងដែរ ​ពលរដ្ឋដែល​ធ្វើដំណើរឆ្លង​កាត់​តំបន់​ត្រឡោកបែក​ លក់គ្រឿងសមុទ្រនេះ​បាន​លើកឡើងថា ក្រុមអាជីវករលក់ដូរគ្រឿង​សមុទ្រ​បាន​ចាក់​ទឹក​កាកសំណល់​និង​ទឹក​កខ្វក់​ពី​គ្រឿង​សមុទ្រ​មកលើដងផ្លូវសាធារណៈ បាន​បង្ក​ក្លិន​ និងផលប៉ះពាល់ដល់ពលរដ្ឋអ្នកធ្វើដំណើរ​ឆ្លងកាត់​តំបន់នេះ​យ៉ាងខ្លាំង៕អត្ថបទ៖ កុម្ភៈ

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយល្វែង នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា

2022/12/21 08:41:52 am        34
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយល្វែងនៅបុរីប៉េងហួត ព្រែក​លាប​បណ្ដា​ល​ឱ្យខូ​ច​ខាត​​សម្ភារៈអស់មួយចំនួនធំ តែសំណាងល្អមិនបណ្ដោយមានមនុស្សរងរបួសឡើយ។ហេតុការណ៍មួយនេះកើតឡើងនៅវេលាម៉ោង២ និង៥០នាទី​រំលងអាធាត្រុឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចបុរី​ ប៉េងហួត ព្រែកលាប​ផ្ទះលេខ ២៥ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ យោងតាមប្រភពពីម្ចាស់ផ្ទះបានអោយដឹងថានៅ មុនកើតហេតុស្រ្តីម្ចាស់ផ្ទះបានឃើញ មាន​ផ្សែង​ហុយ​ខ្មួរ​ខ្មាញ់​ពេញ​ក្នុងផ្ទះ និង​អណ្តាតភ្លើងយ៉ា​ងសន្ធោសន្ធៅ ធ្វើ​អោយ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​សន្តិសុខយាមបុរី នាំ​គ្នា​រ​ត់​ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​យក​មក​បាញ់​ទប់​ស្កាត់​អស់​ចំនួន​៦ បំពង់នៅតែមិនអាចគ្រប់គ្រងស្ថានភាពអណ្តាតភ្លើងខ្លាំងឡើង ភ្លាមៗ​នោះ​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​បាន​ទាក់​ទងទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកត្រួតពិនិត្យ រួចរាយការណ៍​បន្ត​ទៅ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អោយ​ចេញរថយន្តមកទីតាំងកើតហេតុធ្វើការអន្តរាគម៍។ ក្នុងប្រតិបត្តិការ​នេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ១១ គ្រឿង​ទើប​ធ្វើ​ការ​ពន្លត់​រលត់​ជា​ស្ថាពរ ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ ការិយាល័យបង្ការពន្លត់​អគ្គិភ័យ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចំនួន៨ ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់ ក្រុមហ៊ុន(OCIC)ទីក្រុងជ្រោយចង្វា ចំនួន​៣ ឡានផងដែរ។ ខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួនធំ។ ចំពោះមូលហេតុ​សមត្ថកិច្ច​សន្និដ្ឋាន​ជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ

ព័ត៌មានបឋម! មេតុទិណអនឡាញ ត្រូវបានកម្លាំងរាជអាវុធហត្ថចុះឃាត់ខ្លួន

2022/12/14 05:12:09 pm        33
ភ្នំពេញ ៖ មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន៕

អាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបករណីជួញដូរគ្រឿងញៀនជិត៩០០គីឡូក្រាម

2022/12/12 11:25:52 am        374
ព្រះសីហនុ៖ កម្លាំងកងរាជអវុធហត្ថខេត្តព្រះសីហនុ បានបេីកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមានទម្ងន់ជិត ៩០០គីឡូក្រាម។ ការបង្ក្រាបនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហន។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងថា ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម ដោយវត្ថុតាងទាំងនោះ ត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។លោកបញ្ជាក់ថា ចំពោះក្រុមជនសង្ស័យកម្លាំង មន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ តាមជំនាញ ដោយប្រើពេលសហការជាមួយសមត្ថកិច្ចដែនដីពាក់ព័ន្ធ៕

សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅស្ពានជ្រោយចង្វារស្លាប់ទារកម្នាក់ត្រូវបានបញ្ជូនទៅដល់តុលាការ

2022/12/12 11:00:44 am        814
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា សំណុំរឿងពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ បានបញ្ជូនមកដល់អយ្យការហេីយ តំណាងអយ្យការបាន និងកំពុងស៊េីបអង្កេតលេីករណីនេះរួចហេីយ ។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសជ្រោយចង្វារ (មិត្តភាពកម្ពុជា-ជប៉ុន) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណី គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយបុរសម្នាក់ បើកបររថយន្តម៉ាកលុចស៊ីស nx200t ពាក់ស្លាកលេខភ្នំពេញ 2BB-9989 បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កូបពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1B-9978 បណ្ដាលឱ្យមនុស្សបីនាក់រងរបួសធ្ងន់ ក្នុងនោះមានទារកទើបអាយុ៦០ថ្ងៃម្នាក់។ បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ រហូតត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់បាន។ក្នុងករណីនេះផងដែរ ដោយមានភាគីរងគ្រោះមានទារកអាយុទើបតែ ៦០ថ្ងៃរងរបួសធ្ងន់ ដែលទើបទទួលមរណភាពកាលពីយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២នេះផង ។ ចំណែកម្ដាយទារកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបុរសម្នាក់ទៀតដែលជិះម៉ូតូឌុប ម្ដាយ-កូន ក៏កំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ៕(អត្ថបទ៖ កុម្ភៈ)

កម្លាំងសមត្ថកិច្ច ចុះរៀបចំផ្លូវខាងជើងជាប់របងវត្តសន្សំកុសលនាព្រឹកនេះ ក្រោយមានការរិះគន់​ពី​ពលរដ្ឋធ្វើដំណើរ

2022/12/09 09:55:20 am        477
ភ្នំពេញ៖ ក្រោយមានការរះគន់ និងមាន​ការ​ស្នើ​ពី​ពលរដ្ឋ​អ្នក​ដំណើរ​អោយ​អាជ្ញាធរ​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​លើដងផ្លូវខាងជើងជាប់របងវត្តសន្សំកុសលរួចមក នៅវេលាព្រឹកថ្ងៃទី០៩ខែធ្នូ ឆ្នាំ​២០២២នេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោកវរសេនីយ៍កែវ ម៉ីឧត្តម និងលោកវរសេនីយ៍ ជឹម សុភ័ក្ត្រ អធិការរងទទួលជំនាញ សណ្តាប់​ធ្នាប់ និងចរាចរណ៍ បានចុះរៀបចំសណ្តាប់ធ្នាប់នៅទីតាំងខាងលើ អោយមានរបៀបរៀបរយ ជៀសវៀង​ការបង្កផលប៉ះពាល់ធ្ងន់ធ្ងរបន្ត ដល់លំហូរចរាចរណ៍ របស់ពលរដ្ឋ អ្នកដំណើរ ។ ដងផ្លូវខាងលើ គឺផ្លូវលេខ 31BT ដែលនៅជាប់នឹងខាងជើងរបងវត្តសន្សំកុសល ស្ថិត​ក្នុង​សង្កាត់​បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលត្រូវបានបងប្អូនអាជីវករ យក​ចំណី​ផ្លូវ​ប្រប​សង​ខាង​ផ្លូវ​ធ្វើ​ជា​កន្លែង​លក់ដូរ បង្កអោយប៉ះពាល់ដល់លំហូរចរារណ៍ធ្វើដំណើររបសពលរដ្ឋដែលបានឆ្លងកាត់ ជាប្រចាំនាពេលកន្លង ៕ លីហេង

បង្ក្រាបទីតាំងល្បែងដ៏ធំមួយ ក្បែរកោះពេជ្រ ឃាត់ខ្លួនមនុស្សជាង១០នាក់

2022/12/07 04:17:59 pm        98
​ភ្នំពេញ ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌ បានបើកការចុះបង្ក្រាប​ទីតាំងល្បែងស៊ីសងដ៏ធំមួយ នៅក្នុងអាគារមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ក្បែរនឹងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នេះ ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធិផល កម្លាំងចម្រុះ បានឃាត់ខ្លួនអ្នកញៀនល្បែង និងអ្នកមើលការខុសត្រូវក្នុងទីតាំង សរុបជាង១០នាក់ ( មានជនជាតិចិនមួយចំនួន ) និងដកហូតវត្ថុតាង មានទូហ្គេមបាញ់ត្រី និងទូបៀការ៉ាត់ ជាច្រើនគ្រឿងផងដែរ ។ បច្ចុប្បន្នអ្នកពាក់ព័ន្ធ ត្រូវបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តនីតិវិធី ៕ អត្ថបទ ៖ លីហេង

ជនបរទេសខុសច្បាប់ចំនួន ១៤៨នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍

2022/12/07 03:22:17 pm        764
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី ០៤ដល់០៦ ខែធ្នូ ឆ្នាំ២០២២​ អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រី១០នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១៤៥នាក់ ជនជាតិកូរ៉េចំនួន០២នាក់ និងជនជាតិអេស្ដូនី​ចំនួន០១នាក់ ​ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាម​ប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ថែមទៀតថា ជនបរទេសចំនួន១៤៨នាក់ខាងលើ ត្រូវបាន​សមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ ​គ្មានលិខិតឆ្លងដែន លួចស្នាក់​នៅខុសច្បាប់​លើសទិដ្ឋាការកំណត់​ និងធ្វើការងារខុសច្បាប់ដែលល្មើស និងច្បាប់ស្ដីពី​អន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជា រយៈពេល០៣ឆ្នាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីសម្លាប់មនុស្ស ៤នាក់ និង ២៧នាក់ រងរបួសនៅទីក្រុង Dobropillia ប្រទេសអ៊ុយក្រែន
07/17/2025 08:07 PM
ក្រសួងឧស្សាហកម្ម ដាក់ប្រព័ន្ធបន្សុទ្ធទឹកស្អាតនៅមន្ទីរពេទ្យគន្ធបុប្ផា ជូនដល់អ្នកព្យាបាលជំងឺពិសា
07/17/2025 08:07 PM
សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
07/17/2025 08:07 PM
សារព័ត៌មាន NBC News៖ ការវាយប្រហាររបស់អាមេរិក បានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់តែមួយប៉ុណ្ណោះ
07/17/2025 08:07 PM
ប្រភព៖ អ្នកការទូតលោកខាងលិចនៅចម្ងាយប៉ុន្មានម៉ែត្រពីការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងទីក្រុងដាម៉ាស
07/17/2025 08:07 PM
អ៊ីស្រាអែល បង្កើនថ្លៃការពារជាតិ ដើម្បីឈានដល់ការងារប្រឈមផ្នែកសន្តិសុខ
07/17/2025 07:07 PM
ហ្សកហ្ស៊ីររារាំងការលក់សារធាតុអ៊ុយរ៉ានីញ៉ូមតម្លៃ ៣លានដុល្លារដែលអាចប្រើក្នុងគ្រាប់បែក
07/17/2025 07:07 PM
រដ្ឋធានីប្រទេសអេក្វាឌ័រ រងភាពរង្គោះរង្គើរដោយសារវិបត្តិកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ​
07/17/2025 07:07 PM
មេបញ្ជាការជាន់ខ្ពស់ណាតូ៖ ប្រព័ន្ធការពារដែនអាកាស Patriot នឹងទៅដល់ទីក្រុងគីវយ៉ាងលឿនតាមដែលអាច
07/17/2025 07:07 PM
អាហ្វ្រិកខាងត្បូងជំរុញឲ្យមានការរួបរួម ខណៈកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 ចាប់ផ្តើមក្រោមស្រមោលពាណិជ្ជកម្ម
07/17/2025 07:07 PM