កម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams ឃាត់ជនសង្ស័យ១០០នាក់
ខេត្តព្រះស៊ីហនុ៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឃាត់ខ្លួនមនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់
ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល
ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត

សន្តិសុខ និង សង្គម

អំពើចោរកម្មកំពុងតែកើតឡើងយ៉ាងកក្រើកនៅក្នុងខេត្តតាកែវ ពលរដ្ឋមានក្ដីព្រួយបារម្ភយ៉ាងខ្លាំង

2022/11/16 03:02:04 pm        480
តាកែវ៖ ក្នុងរយៈពេលថ្មីៗកន្លងមកនេះ មានក្រុមចោរលួច ចោរឆក់ ចោគាស់ផ្ទះ បានធ្វើសកម្មភាពយ៉ាងកក្រើកក្នុងទឹកដីខេត្តតាកែវ ជាពិសេសនៅក្នុងក្រុងដូនកែវ ដែលនាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ដោយមានក្ដីបារម្មណ៍​ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវមួយចំនួន ​បាននាំគ្នាសសេរបង្ហោះលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​ក្ដីព្រួយបារម្មណ៍ និង​បាន​សំណូមពរដល់អាជ្ញាធជាពិសេសសមត្ថកិច្ច​ជួយចាត់វិធានការណ៍​ឲ្យបាន​ខ្លាំងក្លាជាងមុន​ ចំពោះ​ក្រុមចោរលួច ចោឆក់ និងក្រុមចោរគាស់ផ្ទះ នៅ​ពេលយប់ ​ធ្វើឱ្យ​ប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង។ពាក់ព័ន្ធទៅនិងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាញសង្គមហ្វេសប៊ុកពីអំពើចោរកម្មកើតឡើងព្រាងព្រាតនៅ ក្នុងខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងខេត្ត​តាកែវ​ទទួលបន្ទុកសេនាធិការ បានឱ្យដឹងថា បញ្ហាទាំងអស់នេះ ស្នងការដ្ឋាន បានណែនាំ ទី១ សមត្ថកិច្ចជំនាញខេត្ត ក្រុងស្រុក ប៉ុស្តិ៍រដ្ឋបាលប្រជុំដាក់ផែនការ និងល្បាតពួនស្ទាក់​គោលដៅ​ងាយរងគ្រោះ ទាំងពេលថ្ងៃ និងពេលយប់ ,ទី២ ​ដំឡើង​បញ្ជីមុខសញ្ញា(ចាស់ ថ្មី) ជាពិសេស​មុខសញ្ញាទើបចេញពីពន្ធនាគារ ,ទី៣គ្រប់គ្រងមធ្យោបាយ ជនសង្ស័យជិះធ្វើសកម្មភាព និងទី៤ ស្រាវជ្រាវកំណត់មុខសញ្ញា។ដោយឡែកឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ​បាន​ថ្លែងថា ​បញ្ហាចោរកម្មដែលកើតឡើងថ្មីៗកន្លងមក នៅក្នុងក្រុងដូនកែវនេះ ​ឯកឧត្តម បាន​ធ្វើការណែនាំ​ដល់កំលាំង​សមត្ថកិច្ច​ទាំងអស់​ ត្រូវធ្វើការពង្រឹងគោលនយោបាយ​ភូមិឃុំសុវត្ថិភាព​អោយ​បានល្អប្រសើរឡើងវិញ ​ដើម្បីធ្វើយ៉ាងណាឲ្យឃុំសង្កាត់ ក្រុងស្រុករហូតដល់ខេត្តមាន​សន្តិសុខ​ល្អប្រសើរ ​កុំអោយឲ្យមានអំពើលួច ឆក់ គាស់ផ្ទះ​ដូច​ករណី​កើតឡើង​នៅក្នុងក្រុងដូនកែវ កាលពីពេលថ្មីៗ កន្លងមកនេះ។គួរបញ្ជាក់ថា អំពើចោរកម្ម លួច ឆក់ គាស់ផ្ទះ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានកើតឡើង​យ៉ាង​ព្រោងព្រាត​នៅក្នុងខេត្តតាកែវ ជាពិសេសនៅក្នុងក្រុងដូនកែវ។ ​សកម្មភាពទាំងអស់​នេះ​កំពុងតែធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ​ចំពោះការបង្រ្កាបរបស់​សមត្ថកិច្ច​វិញហាក់​ដូច​ជា​មិនមាន​លទ្ធផល​វិជ្ជមាននោះទេ ​បន្ទាប់​ពី​មាន​ការ​ផ្លាស់ប្ដូរ​ស្នងការ​ថ្មីមកកាន់​តំណែង​មួយ​រយៈកន្លងមកនេះ៕អត្ថបទ៖ វិភាគ

ធ្លាក់ឈើពីការដ្ឋានសំណង់មួយកន្លែងចំបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

2022/11/15 03:39:55 pm        542
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយពេលឈើជ្រុងមួយ​កំណាត់​បាន​ធ្លាក់​ចំ​ត្រូវ​ក្បាល នៅការដ្ឋានសាងសង់អគារមួយកន្លែង នាវេលាម៉ោងជាង ២រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅតាមបណ្តោយផ្លូវសុធារស់ ទល់មុខសកលវិទ្យាល័យបៀលប្រាយ ក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ យ៉ាត់ ស៊ីថាត អាយុ២៤ឆ្នាំ ជាបុគ្គលិក ផ្នែក​ដឹក​ជញ្ចូន​ក្រុមហ៊ុន​ឯក​ជន​ឈ្មោះ «The Ostra Fine Food »។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងចុះធ្វើកោសល្យវិច្ច័យ នៅចំណុចកើតហេតុខាងលើ ។

គ្រឿងញៀន២០០គីឡូរកឃើញក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបញ្ចូនទៅការិយាល័យជំនាញ នារសៀលនេះ

2022/11/14 02:49:35 pm        522
ភ្នំពេញ៖ គ្រឿងញៀន២០០គីឡូ ត្រូវបានសមត្ថកិច្ចរកឃើញក្នុងរថយន្តតាកូម៉ាមួយគ្រឿង ដែលបានបើកបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបាន​បញ្ចូន​បន្តទៅកាន់ការិយាល័យប្រឆាំង​បទល្មើសគ្រឿងញៀន ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីបន្តនីតិវិធី ។ករណីនេះ បានកើតឡើង នាវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ​ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ​ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។បើយោងតាមប្រភពព័ត៌មាន ​ពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនឈានដល់ការ​ឆែកឆេររក​ឃើញគ្រឿងញៀនដំបូងឡើយ ​គឺមានការបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត​ម៉ាកតាកូម៉ា ពាក់ស្លាកលេខ ខេមរភូមិន្ទមួយគ្រឿង ​បានបើកបុកនឹងរថយន្តចំនួន២គ្រឿង មួយ​គ្រឿងម៉ាកព្រូស និងមួយគ្រឿងទៀតម៉ាក CRV បណ្តាល​អោយរងការខូចខាតទាំង០៣គ្រឿង ។ ក្រោយបង្កហេតុរួច​ ម្ចាស់រថយន្តបង្កបាន​ រត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។ ភ្លាមៗបន្ទាប់ពីកើតហេតុ ​កម្លាំងសមត្ថកិច្ចនគរបាលចរារណ៍ ​បានចុះដល់ទីតាំងខាងលើ ដើម្បី ធ្វើការអន្តរាគមន៍វាស់វែង ​ប៉ុន្តែដោយសារ មានការងឿងឆ្ងល់នឹងកេសឡាំងចំនួន០៦កេស ក្នុង​រថយន្តជនបង្ក សមត្ថកិច្ចក៏បានឆែកឆេរទៅ​ ក៏ប្រទះឃើញមានសុទ្ធតែគ្រឿងញៀនតែម្តងទៅ ដោយក្នុង០៦កេសនោះ ​គឺមានគ្រឿងញៀន២០០ដុំ ​ស្មើរនឹង២០០គីឡូក្រាម ។សូមបញ្ជាក់ថា រថយន្ត០២គ្រឿងដែលរងគ្រោះ​ ក្នុងករណីខាងលើនេះ ពុំបាននៅទាមទារ​សំណង​អ្វីនោះឡើយ​ ពោលគឺ​សុំរួចខ្លួន ​បន្ទាប់ពីដឹងថា​ ភាគីរថយន្តបង្កមានដឹកសុទ្ធតែគ្រឿងញៀនរួចមក ។ បច្ចុប្បន្នរថយន្តបង្ក ​ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រងចាំចាត់​ការតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕ លីហេង

ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចរកឃើញសារធាតុញៀនចំនួន ២០០គីឡូ ក្នុងរថយន្តបង្ក

2022/11/14 11:01:04 am        206
ភ្នំពេញ៖ ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត និងមានការសង្ស័យ សមត្ថកិច្ច​ដាក់​កម្លាំង​ឆែក​រថយន្ត​ដែល​មាន​ផ្លាក​លេខ​ខេមរភូមិន្ទ​ដែល​បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ បុករះ​ទៅ​លើ​រថយន្ត​ ២​គ្រឿង ​រក​ឃើញ​មាន​កេសឡាំង ​មាន​បិត​ស្កុត​ជុំវិញ​ ចំនួន​០៦​កេស​ សង្ស័យ​ជា​សារធាតុញៀន ត្រូវបាន​ដក​ហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ​ជា​បណ្តោះ​អាសន្ន ដើម្បីធ្វើការស្រាវជ្រាវជាបន្ត។ករណីនេះផងដែរលោកវរៈសេនីយ៍ទោ ឡូ ភារម្យ អធិការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌច្បារអំពៅ បាន​ឲ្យដឹងថា​ ក្រោយ​មានករណី​គ្រោះថ្នាក់ច​រាចរណ៍​រវាងរថយន្តមួយ​គ្រឿងដែ​លពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​បាន​បុកជាមួយ​នឹង​រថយន្ត​ពីរ​គ្រឿងទៀ​ត​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដ​ល់ទី​តាំងកើត​ហេតុ​ ពិនិត្យ​ឃើញថា​ មាន​សារភាពញៀន​ពេល​នោះ​កម្លាំង​មូលដ្ឋាន​បាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការិយាល័យ​ជំនាញ ​បាន​ចុះ​មក​ត្រួត​ពិនិត្យ​ និង​ដក​ហូត​បាន​សារធាតុញៀន​ចំនួន​ ២០០​គីឡូក្រាម​។ ចំណែក​ម្ចាស់រ​ថយន្ត​រង​គ្រោះ​ទាំ​ង​២​គ្រឿង​ បានយក​រថយន្តទៅ​ជួស​ជុល​ដោយ​ខ្លួន​ឯង ​ព្រោះ​មិនចង់​វែង​ឆ្ងាយ​។គួរបញ្ជាក់ផងដែកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើតឡើង ដោយរថយន្តបង្កម៉ាក IZUSU Hi-Lander ពណ៌​ទ្រេអ៊ី​ ពាក់​ផ្លាក​លេខ​ខេមរភូមិន្ទ 02 2-1415​ បើកបរ​ដោយ​បុរស​ម្នាក់​ រួម​ដំណើរ​ដោយ​បុរស​ម្នាក់​ទៀត ​បាន​បើក​បរ​ក្នុង​ល្បឿនលឿន ទៅ​បុក​រថយន្ត​ពីរ​គ្រឿង​រង​ការ​ខូចខាត​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ​ទល់មុ​ខ​សំណង់​លំនៅ​ដ្ឋាន​វាលស្បូវ ​ក្នុង​សង្កាត់​វាលស្បូវ ​ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ​។ យោងតាមប្រភពព័ត៌មានពីភាគីរងគ្រោះ ដែលជាម្ចាស់រថយន្ត តូយូតាព្រូស ពណ៌ស ដែល​មាន​ផ្លាក​លេខ​ ភ្នំពេញ2AL-1235 បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានធ្វើដំណើរឆ្លងផ្លូវ ចេញ​ពី​ក្លោង​ទ្វារ​សំណង់​លំនៅដ្ឋាន​វាល​ស្បូវ​ឆ្លង​ទៅ​ផ្លូវ​ជាតិ​លេខ​១ ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ គោល​បំណង​ទៅ​ភ្នំពេញ​ ស្រាប់​តែ​ត្រូវ​រថយន្តបង្កបើកបរក្នុងល្បឿនមកបុក​រថយន្ត​របស់​ខ្លួន​ពេញ​ទំហឹង បណ្តាល​ឲ្យ​ខូច​ខាត​ផ្នែក​ខាង​ឆ្វេង ​តែ​សំណាង​ល្អមិន​រង​របួស​។ បន្ថែមទៀតនោះ ភាគីរងគ្រោះម្នាក់ទៀត ដែលបើកបររថយន្ត CR-V ពណ៌ទឹកប្រាក់ ពាក់​ផ្លាក​លេខ ​ភ្នំពេញ2H-7699 រួមដំណើរជាមួយជនបរទេសប្រុសស្រី២នាក់ បានឲ្យដឹងថា មុនពេល​កើត​ហេតុ​ ខ្លួនបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច តាមពី​ក្រោយ​រថយន្ត​រង​គ្រោះទី​១ ក្នុងទិសដៅស្របទិសគ្នា គោលបំណងទៅភ្នំពេញ ដូចគ្នា លុះមក​ដល់​ចំណុច​កើត​ហេតុ ស្រាប់តែឃើញរថយន្តបង្ក បើកបរលឿន ក្នុងទិសដៅពីលិចមកកើត បញ្ជ្រាស​ទិស​គ្នា ​រេចង្កូតទៅបុករថយន្តព្រូសពេញទំហឹង ភ័យពេកខ្លួនបានបួងចង្កូតមកស្តាំ តែមិនផុត ត្រូវ​រថយន្ត​បង្ក​បុកចំពីមុខផ្នែកខាងឆ្វេង បណ្តាលឲ្យរងការខូចខាត។ ភ្លាមៗនោះខ្លួន​បានព្យាយាម​ឃាត់ម្ចាស់​រថយន្ត​បង្ក ឲ្យទទួលខុសត្រូវ តែភាគីបង្កមិនខ្វល់ នាំគ្នាចុះពីរថយន្ត រត់គេចខ្លួនបាត់៕ អត្ថបទ៖ កុម្ភៈ

បាត់ខ្លួនម្នាក់ និងជួយសង្គ្រោះពីរនាក់បាន ក្នុងហេតុការណ៍លិចទូកនៅគល់ស្ពានស្ទឹងសែន

2022/11/13 04:20:49 pm        38
កំពង់ធំ៖ បុរសម្នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចទូក ទូកស្មាច់(បាឡាជ័រ) នៅជិតគល់ស្ពានស្ទឹងសែន ខណៈដែលបុរសពីរនាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល ដោយប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ តាមការបញ្ជាក់របស់លោក គឹម សុខមករា អធិការនគបាលក្រុងស្ទឹងសែន បញ្ជាក់ថា មុនកើតគេ​ឃើញ​បុរសបីនាក់កំពុងស្ទួចរួមគ្នានៅលើទូកស្មាច់មួយ នៅខាងកើតស្ពានស្ទឹងសែន ចំងាយ​ប្រហែល៥០ ម៉ែត្រ ស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ របាយការណ៍ដដែល បញ្ជាក់ថា បុរសទាំងបីរូបនេះ ស្ទួចត្រី បណ្តើរ និងផឹកស៊ីបណ្តើរ នៅម៉ោង ១ និង៣០នាទី ស្រាប់តែទូកលិចតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋ ដែលបង់សំណាក់នៅក្បែរនោះ ក៏ប្រញាប់ទៅសង្គ្រោះបានចំនួន២នាក់ ហើយម្នាក់ទៀតលិចបាត់ខ្លួន។ បុរសទាំងបីនាក់ មានឈ្មោះ៖ ១.ឈ្មោះ ថោង ខេមរេត ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរនគរបាលខេត្តកំពង់ធំ មានទីលំនៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន (ជួយសង្គ្រោះបាន), ទី២. ឈ្មោះ ជាតិ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ក្រុមហ៊ុនត្រាក់ទ័រចនឌៀអ្នកតាក្រហមក) មានទីលំនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ជួយសង្រ្គោះបាន), និងទី៣ ឈ្មោះ ខេង ហ្វីលីពីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបិទស្កុតម៉ូតូ មានទីលំនៅភូមិ ស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (សមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងរាវរក)។ ចំពោះទូកស្មាច់លិចចូលក្នុងទឹកបាត់ ក៏កំពុងស្វែង​រកផងដែរ៕ 

កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់

2022/11/10 09:05:29 am        249
Breaking News៖ ទីក្រុងសេអ៊ូលបាននិយាយថា អាវុធមិនស្គាល់ប្រភេទមួយគ្រាប់ បានធ្លាក់ចូលសមុទ្រ ប៉ុន្មាននាទី បន្ទាប់ពីការបាញ់ ខណៈមិនអាចផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីរយៈចម្ងាយរបស់អាវុធនោះ និងមានឡើងក្រោយការអះអាងថា ទីក្រុងព្យុងយ៉ាង កំពុងប្រើមីស៊ីលបាលីស្ទីកសម័យសហភាពសូវៀត ក្នុងការបាញ់របស់ខ្លួន៕

នាយឧត្តមសេនីយ៍ សៅ សុខា ត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន

2022/11/07 01:13:40 pm        604
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បាន​អញ្ជើញ​ត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ​ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤០ លើកទី៤១។នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការ​ផ្តាំផ្ញើ​ដល់កម្លាំង ​ត្រូវអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ គោរពច្បាប់ គោរពវិន័យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ​និង​អនុវត្តត្រឹមត្រូវតាមតួនាទី​ ភារកិច្ច គោលដៅ​ទទួលខុសត្រូវ រាយការណ៍តាមឋានានុក្រម។ ដើម្បីសម្រេចបានការការពារសន្តិសុខ រក្សាសុវត្ថភាព ​ជូនថ្នាក់ដឹកនាំកំពូលអាស៊ាន កងកម្លាំង​គ្រប់រូប​ត្រូវតែរួមគ្នា ​សហការសាមគ្គីឯកភាព ​ទាំងកងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួម​សហការ ព្រមទាំងផ្តល់ព័ត៌មានផងដែរ៕

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ៖ កម្លាំងសមត្ថកិច្ចបានត្រៀមរួចជាស្រេចសម្រាប់ការការពារប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១និងកិច្ចប្រជុំពាក់ព័ន្ធ

2022/11/07 10:58:08 am        394
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចប្រមាណជាងមួយម៉ឺននាក់មកពី ១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារ គ្រាប់និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក បានត្រៀមរួចរាល់អស់ហើយសម្រាប់ការការពារប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលដែលនឹងអញ្ជើញមក ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

បង្ក្រាបសង្វៀនជល់មាន់មួយកន្លែង នៅសង្កាង់ស្ទឹងមានជ័យ៣ ឃាត់ខ្លួនមនុស្ស០៣នាក់

2022/11/04 02:17:15 pm        56
ភ្នំពេញ ៖ សង្វៀនជល់មួយ និងល្បែងអាប៉ោងមួយកន្លែង ត្រូវបានកម្លាំង​គណៈបញ្ជាការ​ឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកសេង គន្ធ អភិបាលរងខណ្ឌ បើកការបង្ក្រាប កាលពីវេលាព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ក្នុងការបង្ក្រាប កម្លាំងចម្រុះបានដកហូតវត្ថុតាងមួយចំនួន រួមទាំងមាន់ជល់ជាច្រើនក្បាល និង​បានឃាត់ខ្លួន មនុស្សចំនួន០៣នាក់ ( ស្រីម្នាក់ ) បញ្ចូន​ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរនាំបន្តនីតិវិធី ៕

កម្លាំងអាវុធហត្ថ បំបែកសំណុំរឿងចាប់ជំរិតជនជាតិចិនដូចគ្នាយកលុយជិត២០ម៉ឺនដុល្លារ

2022/11/03 04:40:31 pm        338
ព្រះសីហនុ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានឱ្យដឹងថា ​សំណុំរឿងចាប់ជំរិតជនជាតិចិនដូចគ្នាយកលុយ ​១៧ម៉ឺនដុល្លារ នៅចំណុច​ក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា​ ស្ថិតនៅក្នុងភូមិ៥ ​សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថខេត្តព្រះសីហនុស្រាវជ្រាវបំបែកបានដោយជោគជ័យ ដកហូតលុយ​មកវិញបាន ១០ម៉ឺនដុល្លារ និងបានចាប់ខ្លួនជនល្មើស ០៣នាក់ បញ្ជូនទៅតុលាការ។ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងថា ការិយាល័យជំនាញព្រហ្មទណ្ឌ អ-ហ ខេត្ត បានទទួលពាក្យបណ្តឹងពីឈ្មោះ JIANG QIAO ភេទស្រី អាយុ ២៦ឆ្នាំ ​ជនជាតិចិន ស្តីពីការ​បាត់ប្តី​របស់ខ្លួន ឈ្មោះ NAN X ING ភេទប្រុស ជនជាតិចិន ​កាលពីយប់ថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំងក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ​ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ។ ក្រោយពីទទួលពាក្យបណ្តឹង ​ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ​នៃអយ្យាការអមសាលាដំបូងខត្តព្រះសីហនុ ​កម្លាំងការិយាល័យជំនាញ បាន​បើកការស្រាវជ្រាវ ​ចុះទៅដល់ទីតាំងខាងលើ ​បានឃាត់ខ្លួនជនសង្ស័យចំនួន ​០២នាក់ គឹ១.ឈ្មោះ Liang Jing ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន (ជាប្រពន្ធមេក្លោង) និង២.ឈ្មោះ Wang Xudong ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិចិន (មេការទីតាំងខាងលើ) ​កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កុមារជួបកង្វះអាហារូបត្ថម្ភទទួលការព្យាបាលនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្កាហ្សា
07/16/2025 08:07 PM
តើហេតុអ្វីបានជាអឺរ៉ុបប្រឈមនឹងរលកកម្តៅបំបែកកំណត់ត្រា?
07/16/2025 08:07 PM
កងកម្លាំងសន្តិសុខស៊ីរី ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Sweida របស់ជនជាតិភាគតិច Druze
07/16/2025 08:07 PM
សភាអ៊ុយក្រែនគាំទ្រការបង្កើនជិត ១០ពាន់លានដុល្លារដល់ការចំណាយលើវិស័យការពារជាតិ ខណៈសង្រ្គាមបន្តមាន
07/16/2025 08:07 PM
អ៊ីតាលីអាចនឹងដោះលែងអ្នកទោស ១០.០០០នាក់ ដើម្បីសម្រាលភាពចង្អៀត ក្នុងពន្ធនាគារ
07/16/2025 08:07 PM
អង់គ្លេសដកចេញការរឹតត្បិតលើក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន ក្រោយបំរាមរយៈពេល ៥ឆ្នាំ
07/16/2025 08:07 PM
លោក Prabowo ថាលោក Trump ជាអ្នកចរចាតឹងតែង ខណៈកិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌូនេស៊ី-អាមេរិកនៅបន្ត
07/16/2025 08:07 PM
ការបំផ្ទុះសម្លាប់ទាហានកេនយ៉ា ៣នាក់ នៅតាមផ្លូវ ក្បែរព្រំដែនសូម៉ាលី
07/16/2025 08:07 PM
កម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams ឃាត់ជនសង្ស័យ១០០នាក់
07/16/2025 08:07 PM
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើឱ្យបង្កើនចំនួនលេខាធិការដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាបបទល្មើសគ្រឿងញៀន
07/16/2025 08:07 PM