ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

កម្ពុជារកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ចំនួន ១៧នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/12 11:53:15 am        394
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១៧នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ២៧នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥.៩៨០នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៦៦៦នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។

កម្ពុជារកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ចំនួន ១៦នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/11 11:50:41 am        392
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១៦នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ២១នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥.៩៦៣នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៦៣៩នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។

មនុស្ស៤នាក់ស្លាប់និង២នាក់របួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកទ្រាំងខេត្តតាកែវ

2022/04/11 05:07:01 am        3417
តាកែវ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្ត និងរថយន្តបញ្ច្រាសទិសគ្នា បានបណ្ដាលឱ្យមនុស្ស៤នាក់បានស្លាប់ និងមួយចំនួនទៀតបានរងរបួស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១១ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១រំលងអាធ្រាត​នៅចំណុចភូមិជ្រេ ឃុំជីខ្មា ស្រុកទ្រាំងខេត្តតាកែវ លើផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត្រ៩៤-៩៥។លោក សៅ ចាន់សំណាង ប្រធានការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាល​ខេត្តតាកែវ​ បានឱ្យដឹងថា គ្រោះថ្នាក់នេះ បណ្ដាលអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់​ដាយ​ពណ៌ស​ពាក់ស្លាកលេខតាកែវ 3A-3211 បើកបរដោយឈ្មោះ រត់ សត្យា ភេទប្រុសអាយុ ១៨ឆ្នាំ​មុខរបរ​បើកបររថយន្តរស់នៅភូមិប្រសុង ឃុំតាភេមស្រុកត្រាំកក់ ខេត្តតាកែវបានស្លាប់ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតបានស្លាប់ពេលយកទៅមន្ទីរពេទ្យ និងមានអ្នករបួសធ្ងន់ចំនួន២នាក់។បើតាមលោកប្រធានការរិយាល័យចរាចរណ៍ជើងគោកខេត្ត ​រថយន្តហ៊ីយ៉ាន់ដាយ​ដឹកទានេះ​បើកបរ​ពី​ទិសត្បូង​ទៅជើង​លុះមកដល់​កន្លែង​កើត​ហេតុក៏បានជ្រុល​ចង្កូត​«ប្រហែលងងុយដេក» ទៅ​បុក​រថយន្ដ​មួយគ្រឿងម៉ាកFUSO​ពណ៌សពាក់ស្លាកលេខតាកែវ ​3A- 1188 បណ្ដាលឲ្យអ្នកបើកបរ​រថយន្ត​និងអ្នករួមដំណើររងរបួសធ្ងន់។បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​បញ្ជូន​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ រីឯមធ្យោបាយ​ពាក់ព័ន្ធ​ត្រូវបាន​យក​មករក្សាទុក​នៅ​អធិការដ្ឋាន​នគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

នគរបាលពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ខណៈពិធីបុណ្យចូលឆ្នាំថ្មីជិតមកដល់

2022/04/09 12:18:59 pm        987
ភ្នំពេញ៖ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជិតចូលមកដល់ឆាប់ៗនេះ សមត្ថកិច្ចរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ជួយសម្រួលចរាចរណ៍ និងពង្រឹងការអនុវត្តច្បាប់ នៅពេលពលរដ្ឋចេញពីភ្នំពេញ ទៅស្រុកំណើត ឬតំបន់កំសាន្តផ្សេងៗ ។នៅថ្ងៃទី០៩ ខែមេសានេះ ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួល ផែនការងារចរាចរណ៍ បានប្រាប់BTVថា តាមការផែនការ នគរបាលរាជធានីភ្នំពេញ នឹងធ្វើការ​អនុវត្តយ៉ាងតឹងរឹងចំពោះច្បាប់ចរាចរណ៍ផ្លូវគោក ​មុនពិធីបុណ្យចូលឆ្នាំថ្មី ​ប្រពៃណីជាតិ ជិតចូល​មកដល់ឆាប់ៗនេះ ​ខណៈពលរដ្ឋចេញពីភ្នំពេញទៅស្រុកំណើត ​ឬតំបន់កម្សាន្តផ្សេងៗ។ឧត្ដមសេនីយ៍ទោ បានបន្តថា ​គ្រប់ច្រកចេញតាមផ្លូវជាតិទាំង៦ ​របស់រាជធានីភ្នំពេញ ត្រូវបានត្រួត ពិនិត្យទាំងចេញពីរាជធានីភ្នំពេញ ​ក៏ដូចជាចូលមករាជធានីពេញវិញ ហើយបើសិនជាប្រជាពលរដ្ឋ មិន គោរពច្បាប់និងវិធានសុខាភិបាល សមត្ថកិច្ចនឹងផាកពិន័យតាមផ្លូវច្បាប់។កន្លងទៅថ្មីៗនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ​បានធ្វើការអំពាវនាវ និងណែនាំ​ដល់ប្រជាពលរដ្ឋ ​ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ​ឱ្យ​គោរពច្បាប់​ចរាចរណ៍​សំដៅ​កាត់​បន្ថយ​គ្រោះ ​ថ្នាក់ចរាចរណ៍​ ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​ពិសេសគឺត្រូវពាក់មួកសុវត្ថិភាព​ជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត​ មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវ​បើកបរ​ក្រោមឥទ្ធិពល ​នៃគ្រឿងស្រវឹង​ គោរព​សញ្ញាចរាចរណ៍ ​និងកុំផ្ទុកអ្នកដំណើរ ឬទំនិញ​លើស​ច្បាប់កំណត់៕អត្ថបទ៖ ទូច សោភ័ណ

កម្ពុជារកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ចំនួន២៥នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/09 11:49:19 am        561
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ២៥នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង និងសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ២៧នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥.៩១៤នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៥៩៦នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។

ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៥លើក(ស្លាប់ ១នាក់, របួស ៨នាក់)

2022/04/09 03:18:15 am        775
ភ្នំពេញ៖ របាយការណ៍នគរបាលចរាចរណ៍ផ្លូវគោកចេញផ្សាយថា គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សចំនួន ១នាក់ស្លាប់ និងរងរបួសចំនួន ៨នាក់ ក្នុង នោះរបួសធ្ងន់ ៥នាក់ និងរបួសស្រាលចំនួន ៣នាក់។គ្រោះថ្នាក់ចរាចរណ៍បានកើតនៅរាជធានី-ខេត្តចំនួន ៤ មានដូចជា៖ ខេត្តកំពត របួស ២នាក់, ភ្នំពេញ របួស ៣នាក់ , ព្រៃវែង ស្លាប់ ១នាក់ និងខេត្ត ពោធិ៍សាត់ របួស ២នាក់៕

តុលាការ​បង្គាប់​ឱ្យ​សមត្ថកិច្ចនាំខ្លួន​តំណាងស្ថាបនិក ​គណបក្សបេះដូងជាតិ ពាក់ព័ន្ធករណីក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង​ ក្នុងការ​បង្កើតគណបក្ស

2022/04/08 08:10:03 am        82
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញដីកាមួយបង្គាប់ឱ្យកម្លាំងសាធារណៈឱ្យនាំខ្លួន លោក សៀម ភ្លុក តំណាងស្ថាបនិក គណបក្សបេះដូងជាតិ ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ក្នុងការបង្កើតគណបក្សនេះ។តាមដីកាតុលាការ បានបញ្ជាក់ថា លោក សៀម ភ្លុក ត្រូវបានចោទប្រកាន់ចំនួន២បទល្មើស រួមមាន បទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ ដែលបទល្មើស ដែលមានចែង និងឱ្យផ្តន្ទាទោសតាមមាត្រា៦២៦, មាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ។ដីកានេះ បានបញ្ជាក់ទៀតថា ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បី​សម្រេច​នាំខ្លួនឈ្មោះ សៀម ភ្លុក មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។ ហេតុដូច្នេះសម្រេច៖១៖ ឱ្យនាំខ្លួនឈ្មោះ សៀម ភ្លុក ភេទប្រុស ដែលមានអត្តសញ្ញាណខាងលើនេះ។២៖ បង្គាប់មកកងកម្លាំងសាធារណៈឱ្យនាំខ្លួនជនត្រូវចោទខាងលើនេះ មកប្រគល់ជូន​សាលាដំបូង​រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ជាកំហិត ដើម្បីចាត់ការតាមច្បាប់។សូមជម្រាបថា ​ក្រសួងមហាផ្ទៃ ​នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានចេញប្រកាសមួយ ដោយ​សម្រេច​លុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។ ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានបើកសវនការ និងបានប្រកាសសាលដីកា​ សម្រេចទាត់ចោលបណ្ដឹងរបស់ លោក សៀម ភ្លុក ដែលប្រឆាំងនឹងការបដិសេធក្រសួងមហាផ្ទៃ ចំពោះសំណើបង្កើតគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយបានបិទផ្លូវតវ៉ា៕

ពលករមកពីថៃ ចូលតាមខេត្តបន្ទាយមានជ័យកើនឡើង ខណៈបុណ្យចូលឆ្នាំខិតជិតមកដល់

2022/04/08 12:20:00 pm        955
បន្ទាយមានជ័យ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែគៀកជិតឈានមកដល់ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ បានត្រឡប់មកស្រុកកំណើតវិញ តាមច្រកខេត្តបន្ទាយមានជ័យ ក្រោមការអនុវត្តរឹតបន្តឹងត្រួតពិនិត្យវិធានការសុខាភិបាល។ថ្លែងប្រាប់BTV នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ បានកើនឡើង​តាំង​ពីសប្តាហ៍ចុងក្រោយខែមីនា ហើយបន្តកើនឡើងក្នុងសប្តាហ៍ដំបូងខែមេសា ដោយក្នុងមួយថ្ងៃមានចំនួនយ៉ាងហោចណាស់ប្រមាណ១ពាន់។ ឯកឧត្តម បន្តថា ក្នុងចំណោមនោះ បានឆ្លងដែនតាមច្រកចំនួន៤ រួមមាន ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ច្រកបឹងត្រកួន ស្រុកថ្មពួក ច្រកបឹងបេង ស្រុកម៉ាឡៃ និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខណៈច្រកដែលមានពលករឆ្លងដែនច្រើនជាងគេមានច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកអូរបីជាន់។ឯកឧត្តម បញ្ជាក់ថា ទោះបីមានការកើនឡើងនៃចំនួនពលករមកពីថៃ ប៉ុន្តែក្រុមការងារ​ជំនាញ​ដែល​ឈរជើងតាមបណ្តាព្រំដែន​បន្តអនុវត្តវិធានការសុខាភិបាលម៉ឺងម៉ាត់ ពោលគឺអ្នកមិនទាន់​បាន​ចាក់វ៉ាក​សាំងដូសមូលដ្ឋាន​ ឬយ៉ាងហោចណាស់ចំនួនដូសនោះ​នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក។ឯកឧត្តម បន្តថា រាល់ការឆ្លងដែនរបស់ពលករទាំងអស់​តម្រូវឲ្យធ្វើតេស្ត​សម្រាប់​អ្នក​ដែលមាន​អាការៈ​មិនស្រួលខ្លួន ​ហើយអ្នកបានចាក់វ៉ាក់សាំង​ ដូសទី២រួចរាល់​ អនុញាត ​ឲ្យត្រឡប់ទៅផ្ទះ និង​អ្នកមិនទាន់ចាក់ត្រូវធ្វើ​ចត្តាឡីស័ក​គ្រប់ចំនួនថ្ងៃ ​ដែលកំណត់ ​បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក បានរៀបចំចាក់វ៉ាក់សាំង​ជូនពួកគេ។ឯកឧត្តម អ៊ុំ រាត្រី បន្ថែមថា ដើម្បីឆ្លើយតបចំពោះបញ្ហាកំណើនពលករ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តឲ្យកងកម្លាំងប្រដាប់អាវុធ ​និងមន្រ្តីជំនាញឈរជើងជាប់ជាប្រចាំរង់ចាំទទួល​ពលករមកពីថៃ និងបានរៀបចំទីតាំងធ្វើចត្តាឡីស័ក ​និងព្យាបាល សំដៅធានាឲ្យបានពីការរីករាល​មេរោគកូវីដ១៩​ក្នុង​សហគមន៍ ខណៈប្រទេសថៃនៅថ្ងៃទី៨ ​ខែមេសានេះ ​បានរកឃើញករណីឆ្លងចំនួនជាង ២ម៉ឺនករណី ​និងស្លាប់៨៩នាក់៕ អត្ថបទ សេក ឧត្តម 

នៅថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ចំនួន២៨នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/08 11:51:12 am        2234
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ២៨នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង និងសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ៥២នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥.៨៨៩នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៥៦៩នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៧ ខែមេសាកើតឡើង ៦លើក(ស្លាប់ ២នាក់ និងរបួស ១០នាក់)

2022/04/07 06:37:40 pm        1333
ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបាន កើត ឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លាប់ និងរបួសចំនួន ១០នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៩នាក់ និងរបួសស្រាលចំនួន ១នាក់ ។គ្រោះថ្នាក់ចរាចរណ៍ កើត នៅរាជធានី-ខេត្កចំនួន ៥មានដូចជា៖ ខេត្តកំពង់ចាម ស្លាប់ ១នាក់ និងរបួស ២នាក់ , កំពត របួស ១នាក់ , ភ្នំពេញ របួស ១នាក់ រតនគីរី របួស ៥នាក់ និងខេត្តសៀមរាប ស្លាប់ ១នាក់ និងរបួស ១នាក់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM