ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

កម្ពុជា​រក​ឃើញ​មនុស្ស ៣៤​នាក់​ទៀត​ឆ្លង​កូវីដ-១៩​ប្រភេទ​អូមីក្រុង ខណៈ​កម្ពុជា​គ្មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង ៣​សប្ដាហ៍​ហើយ

2022/01/27 05:03:38 am        471
ភ្នំពេញ៖ កម្ពុជា​បាន​រក​ឃើញ​មនុស្ស ៣៤​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​សុទ្ធ​តែ​ជា​ប្រភេទ​អូមីក្រុង ខណៈ​កម្ពុជា​បន្ត​រក្សា​បាន​កំណត់ត្រា​គ្មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​អស់​រយៈ​ពេល ៣​សប្ដាហ៍​ហើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា មនុស្ស ៣៤​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ប្រភេទ​អូមីក្រុង ក្នុង​នោះ​មនុស្ស ២៧​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​នៅ​ក្នុង​សហគមន៍ ហើយ​មនុស្ស ៧​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ ក្រោយ​ពី​ធ្វើ​ដំណើរ​មកពី​ក្រៅ​ប្រទេស។គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស​រហូត​ដល់ ២៦៨​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ប្រភេទ​អូមីក្រុង​នៅ​ក្នុង​សហគមន៍។គិត​ត្រឹម​ថ្ងៃ​នេះ​ដែរ កម្ពុជា​បាន​រក​ឃើញ​មនុស្ស ១២១,១៥០​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​ ចាប់​តាំង​ពី​ឆ្នាំ​២០២០​មក ដោយ​ក្នុង​នោះ​មនុស្ស ៣,០១៥​នាក់ បាន​ស្លាប់ ហើយ​អ្នក​ជំងឺ ១១៧,២៨៦​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ទោះជាយ៉ាងណា កម្ពុជា​បន្ត​កត់ត្រា​គ្មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​អស់​រយៈ​ពេល​ជាង ៣​សប្ដាហ៍​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី​០៤ ខែ​មករា​មក៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​២២នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/01/26 12:50:37 pm        541
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ១៧ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,១១៦នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,២៦៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

មន្រ្តីជំនាញក្រើនរំលឹកពលរដ្ឋត្រូវប្រុងប្រយ័ត្នគ្រោះអគ្គិភ័យក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

2022/01/26 12:27:18 pm        637
ភ្នំពេញ៖ ឱកាសពិធីបុណ្យចូលឆ្នាំចិនខិតចូលមកដល់ មន្រ្តីជំនាញនៃនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ បានក្រើនរំលឹកពលរដ្ឋ ឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ដែលអាចឡើងជាយថាហេតុ ខណៈកងកម្លាំងសមត្ថកិច្ច បានត្រៀមលក្ខណៈគ្រប់ពេលក្នុងការជួយសង្គ្រោះ។ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ បានប្រាប់BTVនៅថ្ងៃនេះថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ កងកម្លាំងពន្លត់ អគ្គិភ័យ បានត្រៀមលក្ខណៈគ្រប់ពេល ក្នុង​ករណី​មាន​គ្រោះអគ្គិភ័យកើតឡើង​ជាយថាហេតុ។ លើសពីនេះ ឧត្តមសេនីយ៍ឯក​ បានក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យមានការ​ប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ ក្នុងការអុជទៀន ធូប ក្រដាសសែន​ ភ្លើងចង្ក្រាន​ ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមាន​គ្រោះអគ្គិភ័យ​កើតឡើងបាន។បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់ជនជាតិចិន ​ឬជាប់សែស្រឡាយចិន តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខាននោះឡើយ។​ ក្នុងឆ្នាំ២០២២ ថ្ងៃសែន​ចូលឆ្នាំចិន ត្រូវចំថ្ងៃចន្ទទី៣១ ខែមករា។ ​ហើយថ្ងៃបុណ្យចូលឆ្នាំចិន ​ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២៕អត្ថបទ៖ ទូច សោភ័ណ 

មន្រ្តី ក.ប.ប.បន្តចុះត្រួតពិនិត្យ​សុវត្ថិភាព​ចំណី​អាហារ​នៅ​ផ្សារអូរឬស្សី ខណៈបុណ្យចូលឆ្នាំ​ចិនជិត​មកដល់

2022/01/25 02:36:02 pm        627
ភ្នំពេញ៖ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម នាពេលខាងមុខនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាម ផ្សារនានាក្នុងក្របខណ្ឌទូទាំងប្រទេស។ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» ​នៃក្រសួងពាណិជ្ជកម្ម សហការជាមួយ​មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ​គណៈកម្មាធិការផ្សារអូរឬស្សី បានប្រតិបត្តិការចុះត្រួតពិនិត្យផលិតផល​ទំនិញ ម្ហូបអាហារ ផលិតផលប្រើប្រាស់ ដោយប្រើប្រាស់​រថយន្ត​ពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ​នៅផ្សារអូរឬស្សី ដើម្បីចៀសវាងការខាតបង់ផល​ប្រយោជន៍ ​និងអាចប៉ះពាល់​ដល់សុខភាពអ្នកប្រើប្រាស់ជាដើម។លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលចុះប្រតិបត្តិការនេះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ​ លោកបានស្រង់យកគំរូបានចំនួន៦៣ គំរូ ​យកមកវិភាគនៅរថយន្តពិសោធន៍ ជាលទ្ធផល​សំណាកគំរូទាំងនោះពុំមានសារធាតុគីមីហាមឃាត់នោះទេ ប៉ុន្តែក្រុមការងារ​បានធ្វើការដកហូតផលិតផលទំនិញវេចខ្ចប់ស្រាប់ ម្សៅដូង​ និងម្សៅដំឡូង ៤ គីឡូពុំមានស្លាក​សញ្ញា​ច្បាស់លាស់។លោក បានបញ្ជាក់ថា មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. គ្រប់សាខារាជធានី-ខេត្ត នឹងបន្តចុះអនុវត្ត​ជាប្រចាំត្រួតពិនិត្យផលិតផលទំនិញ អង្កេតស្រាវជ្រាវ តាមបណ្តាទីផ្សារ ហាងលក់ទំនិញ កន្លែង​លក់​ទំនិញនៅតាមទីសាធារណៈនានា ដោយអនុវត្តតាមតួនាទីភារកិច្ច ​ដែលច្បាប់បានផ្តល់អាណត្តិ ពាក់ព័ន្ធ ​នឹងគុណភាពសុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារ​សុខុមាលភាព និង ផលប្រយោជន៍អ្នកប្រើប្រាស់ជាដើម។ យ៉ាងណាក៏ដោយលោក ហេង មាលី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចូលរួម​សហការផ្តល់ព័ត៌មាន​ ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ​ គុណភាព សុវត្ថិភាព ទំនិញ និងសេវាជាដើមនោះ៕ អត្ថបទ៖ បាន ចក់

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​២៨នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/01/25 11:57:36 am        157
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ១០ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,០៩៤នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,២៤៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​គ្រឿងសម្អាង​មួយ​កន្លែង យីហោ អូន​ស្អាត​

2022/01/24 05:56:39 pm        394
​​ភ្នំពេញ​៖ កម្លាំង​ជំនាញ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​គ្រឿងសម្អាង​មួយ​កន្លែង ជា​ផលិតផលឡេ សឺ​រូ​មចាក់​ឲ្យ​ស ថ្នាំ​សម្រក​រាង​ជាដើម ក្រោយ​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ ពេល​ប្រើប្រាស់​រង​ផល​ប៉ះពាល់​។​​ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅវេលា​ម៉ោង​០៤​រសៀល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២ បុរី​រិ​ទ្ធ នៅ​ចំណុច​ហាង យីហោ PREMIUM PLUS រឺ អូន​ស្អាត ផ្លូវ​លេខ​លេខ​៣ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​​កម្លាំង​ជំនាញ​បាន​បញ្ជាក់​ការចុះ​បង្ក្រាប​នេះ ​ធ្វើឡើង​ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ដែល​កន្លងមក​បាន​ប្រើប្រាស់​ផលិតផល ជាច្រើន​ប្រភេទ​របស់ ហាង យីហោ PREMIUM PLUS រឺ អូន​ស្អាត បាន​ចាក់​សឺ​រ៉ូម​ឲ្យ​ស ធ្វើ​ឲ្យ​រង​ផលប៉ះពាល់​ដល់​រាងកាយ​និង​ស្បែក​ជាដើម​។​​ក្រោយ​ប្រតិបត្តិការ​កម្លាំង​ បាន​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង និង​ដកហូត​សម្ភារៈ​ផលិតផល​មួយចំនួន សារធាតុ​ផ្សំ​ជាច្រើន​ផងដែរ យកទៅ​ក្រសួងមហាផ្ទៃ​ធ្វើការ​ពិនិត្យ និង​សាកសួរ​បន្ថែម​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ អត្ថបទ​៖ កុ​ម្ភះ​

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៤០នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/01/24 11:55:10 am        27
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤០នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ២៥ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,០៦៦នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,២៣២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ពលករខ្មែរជាង ២០០នាក់បន្តវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបង

2022/01/23 02:07:01 pm        890
បាត់ដំបង៖ ពលករខ្មែរចំនួន ២២៥នាក់បានបន្តវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និង​ស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលរដ្ឋចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ​ដើម្បី​ទទួល​ពលករ។បន្ទាប់ពីសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សលើពលករទាំងអស់​ ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ។ ពលករចំនួន ៤៥នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ១៨០នាក់ត្រូវបានក្រុមគ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ស្រុក​កំណើតរៀងៗខ្លួនវិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៤៤នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/01/22 12:58:00 pm        617
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ១៦ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,០០០នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,១៩៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៤២នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/01/21 11:53:55 am        343
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៣០ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៩៥៦នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,១៨០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM