សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់

សន្តិសុខ និង សង្គម

គោប្រជាពលរដ្ឋនៅភូមិរលួស ជាច្រើនក្បាលពុលថ្នាំគីមីងាប់ ក្នុងអំឡុងពេលភ្ជុំបិណ្ឌ និងខ្លះទៀតកំពុងព្យាបាល

2021/10/08 10:58:22 am        1427
កំពង់ធំ៖ សត្វគោប្រជាពលរដ្ឋនៅភូមិរសួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ជាច្រើនក្បាលបានងាប់ ដោយសារថ្នាំពុលគីមី ក្នុងអំឡុងពេលភ្ជុំបិណ្ឌ នៅលើខ្នងទំនប់អាងទឹក “តាអាង” ដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ តែត្រូវម្ចាស់អាងបដិសេធ។ ប្រជាពលរដ្ឋជាម្ចាស់គោ សម្តែងការសាកស្តាយយ៉ាងខ្លាំង​ក្នុងករណីគោពុលថ្នាំគីមីងាប់ លើខ្នងទំនប់អាងទឹក “តាអាង” ស្ថិតនៅក្នុងតំបន់បី នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ ងាប់អស់១៧ក្បាល និងគោជាច្រើនក្បាលទៀតពុលថ្នាំតែមិនទាន់ងាប់ កំពុងព្យាបាលនៅតាមផ្ទះ។ ប្រជាពលរដ្ឋជាម្ចាស់គោ បានលើកឡើងថា តំបន់នេះជារៀងរាល់ឆ្នាំប្រជាពលរដ្ឋ នៅភូមិរសួស ស្ទើរតែទាំងអស់គ្នា តែងតែយកគោក្របីមកដាក់តាមទីទួលទឹកមិនទាន់ឡើង ហើយតំបន់នេះ គឺតំបន់ ដែលកាលពី៦ ឬ៧ឆ្នាំមុន មានព្រៃលិច ព្រៃអញ្ចាញ និងវាលត្រែង សម្រាប់ប្រជាពលរដ្ឋ​ឃ្វៀលគោក្របី តែក្រោយពេលបង្កើតជាអាងស្តុបទឹក សម្រាប់ឲ្យគោក្របីផឹក និងធ្វើស្រែ របស់​អ្នកមានលុយមានអំណាច មានខ្នងបង្អែកក៏ចាប់ផ្តើវាទទីទន្ទ្រានដីព្រៃលិចអស់គ្មានសល់។ ក្រុមប្រជាពលរដ្ឋបន្តពួកគេមិនដែលជំទាល់ការវាទដីធ្វើនោះ ប៉ុន្តែពួកគាត់យកគោក្របី ឲ្យមកស៊ីស្មៅក្នុងអាងទឹកជាច្រើនឆ្នាំមកហើយ មិនដែលមានបញ្ហានោះទេ។ ក្រុមប្រជាពលរដ្ឋ​បន្តទៀតថា នៅទី៥ ខែតុលា ឆ្នាំ២០២១ ត្រូវថ្ងៃភ្ជុំបិណ្ឌ វេលាម៉ោងប្រហែលជាង​ប្រាំបីព្រឹក ពួកគាត់មកមើលគោជាធម្មតា ស្រាប់តែប្រទះឃើញគោងាប់ និងប្រកាច់ជាច្រើនក្បាល ព្រមទាំងប្រទះឃើញត្រាក់ទ័រកំពុងបាញ់ថ្នាំ មានមនុស្សចំនួនបីនាក់​បើករត់ទៅលើខ្នង​អាង​ហៅ​មិនឈប់ ព្រមទាំង​រាយការណ៍​ទៅកាន់នគរបាលរដ្ឋបាលស្រយ៉ូវផងដែរ។ទន្ទឹមជាមួយគ្នានេះ ដំណឹងត្រូវបានរាយការណ៍ទៅកាន់លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ព្រមទាំងបញ្ជាកម្លាំងអធិការនគបាលក្រុងស្ទឹងសែន កម្លាំងប៉ុស្តិ៍រដ្ឋបាលនគបាល ស្នើមន្រ្តីជំនាញសុខភាពសត្វចុះធ្វើកំណត់ហេតុស្រាវជ្រាវ។ ក្រុមប្រជាពលរដ្ឋ បន្តថា ចំនួនគោដែលបានងាប់ ជាក់ស្តែងនៅក្នុងអាងមានចំនួន១៧ក្បាល បាត់ចំនួន៩ក្បាល និងកំពុងបន្តជាព្យាបាលគោដែលនៅរស់មួយចំនួននៅផ្ទះតាមផ្ទះ។លោក ច័ន្ទ បញ្ញាវន្ត ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ បញ្ជាក់ថា ក្រុមមន្រ្តីជំនាញរបស់លោកបានចុះសិក្សាលំអិតជាក់ស្តែងឃើញថា ករណីគោងាប់ ទាំងអស់នេះ មិនមែនដោយសារជំងឺឆ្លងនោះទេ គឺពិតជាស្លាប់ដោយថ្នាំពុលគីមី, ប៉ុន្តែប្រភេទថ្នាំដែលធ្វើឲ្យងាប់យ៉ាងណានោះ មិនទាន់អាច​សន្និដាន​បាន​ព្រោះម្ចាស់​អាងស្តប់ទឹក​ដែលប្រើប្រាស់ថ្នាំ មិនព្រមសហការផ្តល់ព័ត៌មាន! ហើយនេះ​ក៏អាចជាការប្រើប្រាស់ថ្នាំខុសស្តង់ដារ និងបច្ចេកទេស ធ្វើឲ្យប៉ះពាលសុខភាពសាធារណៈ។ ចំពោះសត្វគោងាប់ ទាំងអស់មន្រ្តីណែនាំដល់ម្ចាស់សត្វមិនឲ្យធ្វើការវះកាត់យកសាច់បរិភោគ និងទៅលក់លើទីផ្សារជាដាច់ខាត ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ឬ ឈានដល់ស្លាប់ក៏ថាបាន។ លោកបញ្ជាក់ដងដែរថា ដើម្បីដឹងពីសារធាតុថ្នាំគីមីប្រើប្រាស់ទាំងនេះ គឺត្រូវរង់ចាំលោកប្រធាន​មន្ទីរកសិកម្មខេត្តកំពង់ធំ បញ្ជាមន្រ្តីជំនាញយកស្មៅទៅធ្វើការពិសោធន៍ ស្វែងរកប្រភេទថ្នាំព្រម​ទាំង​អនុវត្តន៍វិធានបន្តតាមផ្លូវច្បាប់៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២២៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៨៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/05 11:51:39 am        684
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២២៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៨៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២២៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៤១៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៥ ៣៥០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៣ ៧០៣នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​រក​ឃើញ​មនុស្ស​ជិត ១​ពាន់​នាក់​ទៀត​ឆ្លង​ជំងឺ​កូវីដ-១៩ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​រយៈ​ពេល​ជាង​២​ខែ​ចុង​ក្រោយ

2021/09/30 12:25:57 pm        449
ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​មនុស្ស​រហូត​ដល់​ទៅ​ជិត ១ពាន់​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ដែល​នេះ​គឺ​ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​ជាង ២​ខែ​ចុង​ក្រោយ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ៩៧៨​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្នុង​នោះ​​ករណី​ឆ្លង​ថ្មី ៨១​នាក់ គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ទៀត​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើន​ឡើង​ដល់ ១១២ ៦៥១​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ​ចាប់​តាំង​ពី​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​កន្លង​មក​។បើ​តាម​ក្រសួង​សុខាភិបាល នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​បាន​កត់ត្រា​ចំនួន​អ្នក​ឆ្លង​កូវីដ-១៩​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មានគិត​ចាប់​តាំង​ថ្ងៃ​ទី​១៦ ខែ​កក្កដា នៅ​ពេល​ដែល​កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៩៩៦​នាក់​ បាន​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​រយៈ​ពេល ២៤​ម៉ោង។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស ១៧​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៣១៩​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ។ទន្ទឹម​គ្នា​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១០២ ៨២៧​នាក់​ហើយ ឬ​ប្រហែល​ជាង ៩១​ភាគរយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៦០៥​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចថៃ សរសើរសម្តេចតេជោ មានវិធានការច្បាស់លាស់​ក្នុងការ​ដោះស្រាយ​វិបត្តិកូវីដ-១៩

2021/09/30 11:21:30 am        220
ភ្នំពេញ ៖ លោក ជូទិ ក្រៃរឹក (Juti Krairerk) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស នៃព្រះរាជាណាចក្រថៃ បានថ្លែងកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានវិធានការត្រឹមត្រូវច្បាស់លាស់ ក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសាបានខិតខំស្វះស្វែង រកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន បានរហូត​ដល់​ជាង៨០ភាគរយ ក្នុងចំណោមប្រជាជនជាង១៦លាននាក់។នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាសម្តេចតេជោហ៊ុន សែន និង​ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ នៅ​ប្រទេសថៃ លោក ជូទិ ក្រៃរឹក បានលើកឡើងថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានវិធានការច្បាស់លាស់ ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ នៅកម្ពុជា»។ជាមួយគ្នានោះដែរ លោក ក្រៃរឹក ក៏បានលើកឡើងអំពីសក្តានុពលទេសចរណ៍វប្បធម៌បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងអេកូទេសចរណ៍របស់កម្ពុជា នៅមិនទាន់ទាញយកមកប្រើប្រាស់​ជាប្រយោជន៍​ឲ្យអស់​លទ្ធភាពនៅឡើយ ដែលត្រូវបន្តឈានឆ្ពោះទៅចាប់យក​ឱកាសនៃការអភិវឌ្ឍ​ឲ្យបាន​ស៊ីជម្រៅ​បន្ថែមទៀត ស្របតាមនិន្នាការទេសចរណ៍នៃប្រក្រតីភាពតាមគន្លងថ្មី។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម សុខ សុក្រឹត្យា បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការ​ដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និង​សេដ្ឋកិច្ច-សង្គម ជាពិសេស ការ​កសាងខឿនសុខមាលភាពយ៉ាងរឹងមាំ ជូនប្រជាពលរដ្ឋ និង​ជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាបាន ចង់គ្រប់ប្រជាជនហើយនោះ។ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានរំលឹកអំពីចំណងមិត្តភាពកម្ពុជា-ថៃ ដែលមានតាំងពីយូរលង់​ណាស់​មកហើយ និងបានលើកពីបំណង ក្នុងការបន្តរក្សាទំនាក់ទំនងល្អនេះ សម្រាប់យុវជន​ដែល​ជាអ្នកនយោបាយវ័យក្មេងជំនាន់ថ្មីផងដែរ។ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានបញ្ជាក់បន្ថែមអំពីគម្រោងបើកទទួលស្វាគមន៍​ទេស​ចរណ៍​សុវត្ថិភាពនៅត្រីមាសទី៤ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំ​វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុផងដែរ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៨៨១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៣២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/29 04:45:42 am        329
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៨៨១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៣២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៨១៦នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៦៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៣០២នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០២ ២២២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១១ ៦៧៣នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

យប់មិញអាជ្ញាធរបន្ទាយមានជ័យ ឃាត់ពលរដ្ឋជាង១០នាក់ បម្រុងលួចឆ្លងដែនទៅថៃ ក្នុងនោះមានជនជាតិចិន៤នាក់

2021/09/29 03:31:59 am        500
ភ្នំពេញ ៖ កម្លាំងការពារព្រំដែន នៃខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឃាត់ប្រជាពលរដ្ឋជាង ១០នាក់ ក្នុង២ករណីផ្សេងគ្នា ខណៈពួកគេបម្រុងលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ ក្នុងនោះក៏មានជនជាតិចិនចំនួន ៤នាក់ផងដែរ ។បើតាមកម្លាំងការពារព្រំដែន បានឲ្យដឹងថា ករណីទី១. គឺនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា មានជនជាតិចិនចំនួន ៤នាក់ រួមនិងអ្នកនាំផ្លូវម្នាក់ បានបម្រុងឆ្លងដែនទៅធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់នៅចំណុចត្រង់ភូមិសាស្ត្រ​អូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ។ប្រភពបានបន្តថា ជនជាតិចិនទាំង ៤នាក់ និងអ្នកនាំផ្លូវ ក្រោយពីបានសួរនាំរួច ត្រូវបានប្រគល់​ឲ្យស្នាក់ការកងរាជអាវុធហត្ថ ចាក់ការតាមនីតិវិធីច្បាប់បន្ត ។សមត្ថកិច្ចបន្តថា ចំណែកករណីទី២. គឺកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការ​ជាមួយ​កម្លាំងនគរបាល៨១៥ ក្នុងពេលចុះល្បាតក៏បានឃាត់ខ្លួនពលករខ្មែរបានចំនួន ៨នាក់ ស្រី៣នាក់ នៅត្រង់ចំណុចភូមិបន្ទាយ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ បម្រុងលួចឆ្លងអូរចូលទៅប្រទេសថៃ ដោយបន្ទាប់ពីសួរនាំរួច បានប្រគល់ជូននគរបាលព្រំដែន៨១៥ ដើម្បីអនុវត្តទៅតាមច្បាប់ ។ សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ការឆ្លងរាលដាល​នៃ​ជំងឺ​កូវិត១៩ កាន់តែខ្លាំងនៅក្នុងសហគមន៍ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ មាន លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ជាមេបញ្ជាការ និងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជា សហការជាមួយកម្លាំងនៅតាមមូលដ្ឋាន​ចេញ​ល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ៕

កម្ពុជា​រក​ឃើញ​មនុស្ស​ ៨៦៦​នាក់​ទៀត​ឆ្លង​កូវីដ-១៩ នាំ​ឱ្យ​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង ​៨០០​នាក់​រយៈ​ពេល​ ៥​ថ្ងៃ​ជាប់​គ្នា

2021/09/28 05:09:56 am        265
ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​មនុស្ស ៨៦៦​នាក់​បន្ថែម​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ដែល​នេះ​គឺ​ជា​ការ​រក​ឃើញ​តួលេខ​ឆ្លង​ថ្មី​លើស ៨០០​នាក់​នៅ​ក្នុង​រយៈ​ពេល ៥​ថ្ងៃ​ជាប់​គ្នា។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ក្រសួង​សុខាភិបាល​​បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ៨៦៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដោយក្នុង​នោះ​ករណី​ឆ្លង​ថ្មី​ចំនួន ៨៣​នាក់ គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។បើ​តាម​តួលេខ​នេះ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ប្រចាំ​ថ្ងៃ​លើស ៨០០​នាក់​អស់​រយៈ​ពេល ៥​ថ្ងៃ​ជាប់​គ្នា​រួច​មក​ហើយ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​ក៏​មាន​មនុស្ស ២៦​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នេះ​គឺ​ជា​តួលេខ​អ្នក​ស្លាប់​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​​ជិត ២​ខែ​កន្លង​មក​នេះ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​មាន​មនុស្ស​រហូត​ដល់​ ២ ២៨៧​នាក់​ហើយ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។ចំណែក​ឯ​តួលេខ​ឆ្លង​សរុប​វិញ បាន​កើន​ឡើង​ដល់ ១១០ ៧៩២​នាក់​នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​អ្នក​ជំងឺ​កូវីដ​-១៩​សរុប​រហូត​ដល់ ១០១ ៦៩០​នាក់ ឬ​ស្មើ​ជិត ៩២​ភាគរយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៥០៥នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៨៣៩នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៣០នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/27 12:00:47 pm        227
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៨៣៩នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៣០នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៧៣០នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១០៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៨នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ២៦១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០១ ១៨៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៩ ៩២៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៨១៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៥៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/25 12:40:43 pm        1684
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៨១៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៥៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៧០២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ២១៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០០ ១៨២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៨ ២៥៧នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អាជ្ញាធរខណ្ឌបឹងកេងកង ចុះបាញ់ទឹកលាងសម្អាតរបាំងថ្មពុះចែកទ្រូងផ្លូវ មានសភាពប្រឡាក់ រលប់​ចំណាំង​ផ្លាត

2021/09/24 01:26:08 pm        412
ភ្នំពេញ៖ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌ​បឹងកេងកង បានដឹកនាំកម្លាំងមន្ដ្រី និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះបាញ់ទឹកលាងសម្អាតទ្រូងពុះចែកផ្លូវ នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោក អភិបាលខណ្ឌបឹងកេងកង បានឲ្យដឹងផងដែរថា​ កន្លងមកអាជ្ញាធរខណ្ឌតែងតែចុះរៀបចំ​សណ្ដាប់ធ្នាប់​ក្នុងមូលដ្ឋានជាប្រចាំ ជាពិសេសសណ្ដាប់ធ្នាប់​តាមដងផ្លូវ ដើម្បីរំដោះចិញ្ជើមផ្លូវ​រក្សាទុក​ជូនបងប្អូនអ្នកធ្វើដំណើរដោយថ្មើរជើង ឬជនពិការភាពធ្វើដំណើរ និងដើម្បីកាត់បន្ថយការ​កកស្ទះចរាចរណ៍ផងដែរ។ បន្ថែមទៀតនោះលោក អភិបាលខណ្ឌ​បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ​ចុះបាញ់​ទឹកលាង​សម្អាតរបាំងថ្មពុះចែកទ្រូងផ្លូវព្រោះរបាំងថ្មពុះចែកទ្រូងផ្លូវ ​មានសភាពប្រឡាក់ រលប់​ចំណាំង​ផ្លាត ធ្វើឲ្យបងប្អូនអ្នកបើកបរធ្វើដំណើរពេលយប់លំបាកក្នុងការបើកបរងាយ​និង​បង្ក​គ្រោះថ្នាក់ចរាចរណ៍។ជាចុងក្រោយ អាជ្ញាធរខណ្ឌ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាធ្វើ អនាម័យ បរិស្ថាន ឲ្យ​បានគ្រប់គ្នា ដើម្បីបរិស្ថានស្អាត ទីក្រុងស្អាត ៕អត្ថបទ៖ កុម្ភះ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកនឹងបញ្ចប់ការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងការពារជាតិ AUKUS នារដូវស្លឹកឈើជ្រុះ
07/30/2025 05:07 PM
កោះហាវ៉ៃពុំមើលឃើញសញ្ញាណាមួយនៃរលកសមុទ្រធំៗ ចាប់តាំងពីការប្រកាសអាសន្នរលកយក្សស៊ូណាមិ
07/30/2025 05:07 PM
អង់គ្លេសបដិសេធការរិះគន់ដែលថា ការសម្រេចទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ផ្តល់រង្វាន់ដល់ក្រុមហាម៉ាស
07/30/2025 05:07 PM
ផលិតផលចំនួន ៥មុខ នឹងត្រូវរងគ្រោះដោយសារអត្រាពន្ធខាងមុខរបស់លោក Trump
07/30/2025 05:07 PM
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ធ្វើទស្សនកិច្ចនៅជប៉ុន និងអាមេរិក សម្រាប់កិច្ចប្រជុំលើកដំបូងជាមួយដៃគូ
07/30/2025 05:07 PM
លោក Bessent ដាស់តឿនចិន ជុំវិញការទិញប្រេងពីរុស្ស៊ី ដែលអាចប្រឈមអាត្រាពន្ធ ១០០%
07/30/2025 05:07 PM
ឯកឧត្តម ឌិត ទីណា បន្តចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
07/30/2025 05:07 PM
លោក Trump៖ ឥណ្ឌាអាចត្រូវបង់ពន្ធពី ២០% ទៅ ២៥% ប៉ុន្តែអ្វីៗមិនទាន់បញ្ចប់នៅឡើយទេ
07/30/2025 05:07 PM
ម៉ិកស៊ិកហាមសាធារណជនកុំទៅឆ្នេរប៉ាស៊ីហ្វិក ក្រោយមានការព្រមានអំពីរលកយក្សស៊ូណាមិ
07/30/2025 05:07 PM
«សុខភាពផ្លូវចិត្ត គឺជាផ្នែកមួយដ៏សំខាន់សម្រាប់បុគ្គលម្នាក់ៗ ហើយក៏ជាកត្តាកំណត់មួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសជាតិដែលមិនអាចខ្វះបាន»
07/30/2025 05:07 PM