ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

រដ្ឋបាលខេត្ត​រតនគិរី កំពុង​ពិចារណា​ក្នុងការ​កំណត់​តំបន់​បិទ​ខ្ទប់ ដែល​មាន​ការឆ្លង​រាតត្បាត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩

2021/06/25 12:22:36 pm        422
​រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា រដ្ឋបាលខេត្ត កំពុង​ពិភាក្សា​ជាមួយ​មន្ទីរ​សុខាភិបាល ក្នុងការ​កំណត់​តំបន់​បិទ​ខ្ទប់ ​ខណៈដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​ផ្ទុះ​រលក​ចម្លង​ទ្រង់ទ្រាយ​ធំ​តាម​បណ្តា​ក្រុង​-​ស្រុក​ទាំង៩ ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី ។ការលើកឡើង​ដូច្នេះ​ ឯកឧត្តម ញ៉ែម សំអឿន គឺ​បាន​ធ្វើឡើង​តាមរយៈ​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​ទូរទស្សន៍ BTV តាម​ប្រព័ន្ធ​ទូរស័ព្ទ ​នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា​នេះ ។អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី​រូបនេះ បាន​អោយដឹងទៀតថា​ រហូតមកដល់​ពេលនេះ រដ្ឋបាលខេត្ត ពុំទាន់​បាន​កំណត់​ទីតាំង​ណាមួយ​ជា​តំបន់​ក្រហម លឿងទុំ និង​លឿង នៅឡើយ​ទេ ប៉ុន្តែ​រដ្ឋបាលខេត្ត ក៏​កំពុង​ពិចារណា​ត្រៀម​ នឹង​ចេញ​សេចក្តីប្រកាស​ផងដែរ ​ខណៈ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត ត្រូវបានធ្វើ​ការបិទ​ខ្ទប់​ផ្នែក​ខ្លះ​ជា​បណ្តោះអាសន្ន ​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាតត្បាត​ធ្ងន់ធ្ងរ​ជំងឺ​កូ​វីដ​-១៩ ។ឯកឧត្តម ញ៉ែម សំអឿន បាន​បញ្ជាក់ថា គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃទី​២៥ ​ខែមិថុនា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត ​បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ​សរុប​ចំនួន ២៧៩ នាក់ ​និង​មាន​ករណី​ស្លាប់​ម្នាក់​ដោយសារ​ជំងឺ​នេះ​ រួមទាំង​ព្យាបាល​ជាសះស្បើយ​ចំនួន ១៨ នាក់ ៕អត្ថបទ ៖ សម្បត្តិ 

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៦៩៩នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​៧៥៩នាក់​ទៀត​បាន​​ជា​សះ​ស្បើយ

2021/06/25 12:17:26 pm        76
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៩៩នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៧៥៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៨៦នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១៣នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៥០៩នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤០ ៧៦៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤៦ ០៦៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ក្រុម​គ្រូពេទ្យ​កំពុង​សម្រុក​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ពីរ​ស្រុក​ក្នុង​ខេត្តតាកែវ ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់

2021/06/24 05:05:17 pm        292
តាកែវ ៖ យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-​១៩ ដែល​រៀបចំ​ដោយ​ក្រសួងការពារជាតិ ​សហការ​ជាមួយ អាជ្ញាធរ​ខេត្តតាកែវ ​បាន​នឹង​កំពុង​ប្រព្រឹត្តិ​ទៅ ​សម្រាប់​ពលរដ្ឋ​ស្រុក​បាទី​ និង​ស្រុក​សំរោង ដែល​ជា​ស្រុក​មាន ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ច្រើន​នោះ​។លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បាន​ឲ្យ​ដឹងថា សម្រាប់​ស្រុក​បាទី​ គ្រោង​នឹង​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​១០​ម៉ឺន​នាក់ ​នៅក្នុង​រយៈពេល​១០​ថ្ងៃ ឱ្យបាន​រួចរាល់ ហើយ​ក្នុង​រយៈពេល​១​ថ្ងៃ ​បាន​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ ចំនួន​ជាង​៧​ពាន់​នាក់​។លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ​បាន​ឲ្យ​ដឹង​ដែរ​ថា ​សម្រាប់​ស្រុក​សំរោង ​ដែល​ក្រុម​គ្រូពេទ្យ យោធា ​ចុះមក​ចាក់​ជូន​ប្រជាពលរដ្ឋ ​គឺមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៩​ម៉ឺន​នាក់ ​នឹង​ត្រូវ​ចាក់ ​ហើយ អាជ្ញាធរ​ស្រុក ​បានរៀបចំ​ទីតាំង​ចំនួន​៦ ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​នេះ​។លោក​អភិបាលស្រុក​សំរោង បាន​បន្តថា ​ក្រៅពី​ប្រជា​ពលរដ្ឋនៅក្នុង​ស្រុក​សំរោង ​ដែល​មាន​អាយុ ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​ដែល​នឹង​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​នោះ អាជ្ញាធរ ក៏​នឹង​ធ្វើ​ការ​ចាក់​ជូន​ដល់​កម្មករ រោងចក្រ​មួយ​ចំនួន ដែល​មកពី​ស្រុក​ក្រៅ​ មក​បម្រើ​ការងារ​នៅ​រោងចក្រ​ នៅក្នុង​សំរោង​ផងដែរ​។គិតមកដល់​ពេលនេះ ខេត្តតាកែវ មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ ​ចំនួន​ជាង​ពីរពាន់​នាក់ ​ក្នុងនោះ​ជា សះស្បើយ​ចំនួន​ជាង​១​ពាន់​នាក់​ និង​មាន​អ្នកជំងឺ​កូ​វីដ​-១៩ បាន​បាត់​បង់ជីវិត ចំនួន​១៥​នាក់​៕​អត្ថបទ​៖ គុជ វិភាគ

ក្នុង​ខេត្តរតនគិរី ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​ចាប់ផ្ដើម ខណៈ​ការ​ឆ្លង​បាន​ហក់​ឡើង​គួរ​ឱ្យ​បារម្ភ​

2021/06/24 04:42:32 pm        448
រតនគិរី ៖ ត្រឹម​រយៈពេល​១​សប្តាហ៍​ចុងក្រោយ​នេះ ​ក្នុង​ខេត្តរតនគិរី បាន​រក​ឃើញ​ករណី​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​២៤២​នាក់ ​និង​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ១​ករណី​ដំបូង​។ ​រដ្ឋបាលខេត្ត បានចាប់ផ្ដើម​យុទ្ធនាការ​តេស្ត​ទ្រង់ទ្រាយ​ធំ នៅថ្ងៃនេះ​។លោក ញ៉ែម សំអឿន អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី បាន​ប្រាប់​BTV ​នៅ​ព្រឹក ថ្ងៃទី​២៤ ខែមិថុនា​នេះ​ថា រដ្ឋបាលខេត្ត ​បានចាប់ផ្តើម​ធ្វើការ​បិទ​ខ្ទប់​តំបន់ ​ដែល​មាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ជា​បណ្តោះអាសន្ន ​ទន្ទឹម​ហ្នឹង​នោះ ​ពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន ក្នុង ខេត្ត ក៏បាន​ចាប់​ផ្តើម​ធ្វើការ​បិទ​ភូមិ​តាម​ដំណម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ពួកគេ​ផងដែរ ដើម្បី​ចូលរួម​ទប់ស្កាត់ ​និង​កាត់​ផ្តាច់​ឱ្យ​បាន​នូវ​ប្រភព​ចម្លង​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​ ដែល​កំពុង​ផ្ទុះ​រលក​ចម្លង​ទ្រង់ទ្រាយ​ធំ​។លោក បានបញ្ជាក់​ទៀតថា ​នៅ​ព្រឹក​នេះ ក្រៅពី​បន្ត​ការ​យក​សំណាក​ប្រជាពលរដ្ឋ​ ដែល​ពាក់ព័ន្ធ​ជា មួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​នោះ ​រដ្ឋបាលខេត្ត ​ក៏បាន​ធ្វើតេស្ត​យក​សំណាក​មន្ត្រី​ទាំងអស់ ​ដែល​បម្រើ​ការងារ ​នៅ​ពន្ធនាគារ​ខេត្ត​ផងដែរ​។​ មកទល់ពេលនេះ ​លទ្ធផល​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ​សរុប​កើន​ដល់​២៧៩​នាក់ និងព្យាបាល​ជាសះស្បើយ​ចំនួន​១៨​នាក់ ៕​អត្ថបទ​៖ ជៀប សម្បត្តិ​

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៦៥៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​៦៩៦នាក់​ទៀត​បាន​​ជា​សះ​ស្បើយ

2021/06/24 04:41:48 am        301
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៥៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៦៩៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៨៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៧២នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៨នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៤៩៣នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤០ ០១០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤៥ ៣៦៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ផ្ទះ​បណ្តែត​ទឹក​ បែរ​ចិញ្ចឹម​ត្រី​ជនជាតិ​វៀតណាម​ជាង​១៧០០​ បាន​រុះ​រើចេញ​នៅសល់​៦៤​ទៀត​កំពុង​បន្ត​ប្រតិបត្តិការ

2021/06/24 04:47:14 am        351
ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃទី​២៤ខែមិថុនា​នេះ សំណង់​មិន​រៀបរយ ដែល​នៅ​លើ​ទឹក ផ្ទះ​បណ្តែត​ទឹក​ និង​បែរ​ចិញ្ចឹម​ត្រី​ជា​របស់​ជនជាតិ​វៀតណាម​ ចំនួន​១៧៤១​ខ្នង ​ ​ត្រូវ​បាន​​អាជ្ញាធរ​​រុះរើ​ចេញពី​ដង​ទន្លេ ខណៈ​នៅ​សល់តែ​៦៤ ខ្នង​ទៀត​ប៉ុណ្ណោះ​ នឹង​ត្រូវ​រុះរើ​ជា​បន្តបន្ទាប់​ទៀត​នោះ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ថ្លែងប្រាប់​ទូរទស្សន៍​ BTV តាមរយៈ​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃទី​២៤ ​ខែមិថុនា ឆ្នាំ​២០២១​នេះ ​លោក​វរសេនីយ៍ឯក សាន សុខ​សីហា​ បាន​ឲ្យ​ដឹងថា ​មកទល់ពេលនេះ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​សហការ​គ្នាជាមួយ​កងកម្លាំង​នគរបាល​មូលដ្ឋាន ​ក៏ដូចជា​ កងកម្លាំង​ឯកភាព​រាជធានី​ភ្នំពេញ ​បាន​ចុះ​ជួយ​រុះរើ​ម្ចាស់​សំណង់​មិន​រៀបរយ​ ដែល​រស់​នៅ​លើ​ទូក ផ្ទះ​បណ្ដែត​ទឹក ​និង​បែរ​ចិញ្ចឹម​ត្រី​តាម​ដង​ទន្លេ​រាជធានី​ភ្នំពេញ​ ដោយនៅ​ខណ្ឌ​ខ្លះ​ បាន​មួយ​រយ​ភាគរយ​ហើយ នៅ​សល់តែ​ខណ្ឌ​ចំនួន​ពីរ​ទៀត​គឺ​នៅសល់​តិចតួច​ប៉ុណ្ណោះ​។លោក​វរសេនីយ៍ឯក បាន​បញ្ជាក់ថា​« សំណង់​មិន​រៀបរយ​នៅ​លើ​ទូក ផ្ទះ​បណ្ដែត​ទឹក​និង​បែ​រ​ចិញ្ចឹម​ត្រី​លើ​ផ្ទៃ​ទន្លេ ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​សរុប​ចំនួន ១៧៤១ ខ្នង-​បែរ​ ​​ដែល​ត្រូវ​បាន​រុះរើ​ចេញពី​ដង​ទន្លេ ហើយ​នៅ​សល់តែ​ផ្ទះ​បណ្ដែត​ទឹក​ចំនួន ៥៦​ និង​បែរ​ចិញ្ចឹម​ត្រី​ចំនួន​៨​ទៀត​ប៉ុណ្ណោះ​ដែល​នៅ​មិនទាន់បាន​រុះរើ ឬ​ចល័ត​ចេញ​តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ​ជាក់ស្តែង​ខណ្ឌ​ចំនួន​៣​គឺ​បាន​រុះរើ​អស់​មួយ​រយ​ភាគរយ ​នៅសល់តែ​ខណ្ឌ​ចំនួន​ពីរ​ទេស ដែល​នៅសល់​តិចតួច គឺ​នៅ​ភូមិសាស្ត្រ​ខណ្ឌ ​ជ្រោយចង្វារ​ និង​ខណ្ឌ​ច្បារអំពៅ​»​។យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រូបនេះ ​ពុំបាន​បញ្ជាក់ថា​ក្រោយ​ការរុះរើ​អាជ្ញាធរ​បាន​នាំ​ពួកគេ​ទៅ​ណា​នោះទេ ​ដោយ​លោក​លើកឡើងថា ​នេះ​មិនមែន​ជា​ដែន​សមត្ថកិច្ច​របស់​លោក​នោះឡើយ​ ដោយ​លោក​អះអាងថា​ លោក​បាន​ត្រឹមតែ​សម្រួល​ឲ្យ​អស់​ពីលើ​ផ្ទៃ​ទឹក​ស្រប​ទៅតាម​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។សូមបញ្ជាក់ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃទី​២ ​ខែមិថុនា ឆ្នាំ​២០២១ ​កន្លងទៅនេះ ​ដោយ​ប្រកាស​ចំពោះ​អ្នករស់នៅ ​និង​ប្រកប​របរ​លើ​ផ្ទៃ​ទឹកទន្លេ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​ឱ្យ​រុះរើ​ ឬ​ចល័ត​ផ្ទះ​បណ្តែត​ទឹក បែរ​ចិញ្ចឹម​ត្រី ​និង​សំណង់​មិន​រៀបរយ​ឱ្យ​អស់​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បញ្ជាក់ថា ​ការរស់នៅ​និង​ប្រកបមុខរបរ​លើ​ផ្ទៃ​ទឹកទន្លេ​បែប​អានាធិបតេយ្យ​នេះ​ បាន​បង្ក​ឱ្យ​រង​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​ មាន​ចរន្តទឹក​ហូរ គោក​រាក់​ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី ​និង​ការ​បញ្ចេញ​កាកសំណល់ ​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ក្នុង​ទន្លេ ​ធ្វើឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ​ខូចគុណភាព​ទឹក បំពុល​បរិស្ថាន ប៉ះពាល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​ និង​ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផងដែរ​។ក្រោយពី​មាន​ចំណាត់​ការ​របស់​អាជ្ញាធរ​រាជធាន​ភ្នំពេញ មាន​គណបក្សនយោបាយ ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ​ខណៈ​វិធានការ​នេះ វា​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក៏ដូចជា​តាម​ដង​ទន្លេ​នៃ​រាជធានី​ភ្នំពេញ ​កាន់តែ​មាន​សោភណ្ឌភាព​ របៀបរៀបរយ​បន្ថែមទៀត​ឲ្យ​ស្រប​ទៅនឹង ពាក្យស្លោក​ថា ​រាជធានី​ភ្នំពេញ​ជា​បេះដូង​របស់​ប្រទេសជាតិ​ទាំងមូល​នោះ​៕​អត្ថបទ ៖ ​បាន ចក់ 

ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ និង​សហជីព​ នឹង​បន្ត​ជជែក​គ្នា​រក​ដំណោះស្រាយ ក្រោយ​ជំនួប​លើក​ទី​១​មិនមាន​លទ្ធផល

2021/06/24 11:22:28 am        203
ភ្នំពេញ ៖ ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ និង​សហជីព​ គ្រោង​នឹង​ជួប​ជជែក​ទល់មុខ​គ្នា​ម្តងទៀត នៅ​សប្តាហ៍​ក្រោយ ដើម្បី​បន្ត​រក​ដំណោះស្រាយ​ឯកភាព​រួមមួយ លើក​គម្រោង​កាត់បន្ថយ​បុគ្គលិក​របស់​ក្រុមហ៊ុន នៅ​ក្រោម​ការសម្របសម្រួល​របស់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ការបន្ត​ជជែក​នៅ​សប្តាហ៍​ក្រោយ គឺ​បន្ទាប់ពី​ភាគី​ទាំងពីរ បាន​បញ្ចប់​ការជួប​ជជែក​លើកទីមួយ កាលពី​ថ្ងៃទី​២៣ ខែមិថុនា ​នៅ​ក្រសួង​ការងារ​មិន​ទទួលបាន​ឯកភាពគ្នា​។អ្នកនាង ស៊ុន ស្រី​ពេជ្រ តំណាង​បុគ្គលិក​នៃ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ​បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ល្ងាច​ថ្ងៃទី​២៣ មិថុនា ឆ្នាំ​២០២១​កន្លងទៅ​ថា ក្នុងជំនួប​លើក​ទី​១​ ជាមួយ​ក្រុមហ៊ុន​រយៈពេល​៤​ម៉ោង​កាលពី​ថ្ងៃ​ពុធ គឺថា​ជំហរ​សហជីព​ តំណាង​ឲ្យ បុគ្គលិក នៅតែ​រក្សា​គោលជំហរ​រៀងខ្លួន​ដដែល​ដោយ​ផ្អែកលើ​គោលការណ៍​ចំនួន ​៥​ចំណុច​ដែល​សហជីព​ទាមទារ​កន្លងមក​។ ​ដោយឡែក​ភាគី​ក្រុមហ៊ុន ក៏​មិន​ទាន់មាន​ការ​ឆ្លើយតប​អ្វីមួយ​ ដែល​ជា​ផល​វិជ្ជមាន​មកដល់​សហជីព​វិញ​ទេ ទើប​ក្រុមហ៊ុន ​ស្នើ​ណាត់​ការប្រជុំ​ជា​លើក​ទី​២​នៅ​សប្តាហ៍​ខាងមុខ​បន្តទៀត​។ប្រភព​ដដែល បន្ថែមទៀតថា ក្នុងករណី មិនអាច​ដោះស្រាយបាន​ក្នុង​កម្រិត​ណាមួយ​ទេ ឆ្លើយតប​ជា​វិជ្ជមាន​សម្រាប់​​សំណើ​រទាំង​៥​ចំណុច សហជីព​​នឹងត្រូវ​ធ្វើតាម​នីតិវិធី​ច្បាប់​បន្តទៀត​។ទាក់ទិន​រឿង​ខាងលើនេះ អ្នកនាង ឌី សីហា តំណាង​ក្រុមហ៊ុន ​ណាហ្គា​វើ​លដ៍ បដិសេធ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ដំណោះស្រាយ​របស់​ក្រុមហ៊ុន​ក្រោយ​ជំនួប​លើក​ទី​១​ ដោយ​លើក​ឡើងថា ​បញ្ហា​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន ​និង​សហជីព​នាពេលនេះ​ កំពុងស្ថិត​ក្នុងការ​ដោះស្រាយ​។សូមបញ្ជាក់ថា ការ​ទាមទារ​របស់​ភាគី​សហជីព​ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ បាន​ចាប់​ដំណើរការ​បញ្ឈប់​បុគ្គលិក​បន្តបន្ទាប់​សរុប​ចំនួន​ជាង ១ ៣២៩​នាក់ ​ក្រោម​ហេតុផល​ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ-​១៩​។ការទាមទារ ៥​ចំណុច​របស់​សហជីព រួមមាន ​៖ ១.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បន្ទាន់​នូវ​គម្រោង​កាត់បន្ថយ​បុគ្គលិក​, ២.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​បុគ្គលិក​តាមរយៈ​កោះហៅ​កន្លងមក​, ៣.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​ផ្ដាច់​កិច្ចសន្យាការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​, ៤.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បន្ត​ផ្តល់​ឡើងវិញ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ និង​ប្រាក់​រំលឹក​បំណាច់​អតីតភាព​ការងារ​ជូន​បុគ្គលិក​ទាំងអស់​ដែល​កំពុង​បំរើកា​រងារ​ និង​៥.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​វិធានការ​សុខាភិបាល​ នៅ​កន្លែង​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ​ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ក្រុមហ៊ុន​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

នៅថ្ងៃនេះ ​រដ្ឋបាលខេត្ត​រតនគិរី ​ចាប់ផ្តើម​យក​សំណាក​ទ្រង់ទ្រាយ​ធំ​

2021/06/23 02:17:05 pm        379
រតនគិរី ៖ នៅថ្ងៃនេះ រដ្ឋបាលខេត្ត​រតនគិរី ចាប់ផ្តើម​យក​សំណាក​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ ខណៈ​ការឆ្លង​រាលដាល​ជំងឺ​នេះ កំពុង​ហក់​ឡើង​ ក្នុង​ខេត្ត​ភូមិភាគ​ឦសាន​មួយ​នេះ​។លោក ញ៉ែម សំអឿន អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​រតនគិរី ​បានឱ្យដឹងថា នៅ​ថ្ងៃទី ២៣ ខែមិថុនា​នេះ​ មន្ត្រី​សុខាភិបាល ក៏ដូចជា​មន្ត្រី​ជំនាញ ​ចាប់ផ្តើម​ធ្វើតេស្ត​យក​សំណាក​អ្នកដែល​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ ដោយ​ឧបករណ៍​តេស្ត​រហ័ស​ទ្រង់ទ្រាយ​ធំ តាម​បណ្តា ក្រុង​-​ស្រុក ដែល​ប្រឈម​ហានិភ័យ​ឆ្លង​ខ្ពស់​។អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី​រូបនេះ ​បានឱ្យដឹង​ទៀត​ទៀត រដ្ឋបាលខេត្ត​ បាន​ពង្រីក​បន្ថែម​នូវ មណ្ឌល​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ និង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ​ព្រោះថា​តាមរយៈ​ការយក​សំណាក​ទ្រង់ទ្រាយ​ធំ​នា​ថ្ងៃនេះ ដោយ​ឧបករណ៍​តេស្ត​រហ័ស ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​លទ្ធផល​ ព្រោះថា ​ប្រជាពលរដ្ឋ​ដែល​វិជ្ជមាន​កូ​វីដ​-១៩​កន្លងមក ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ច្រើន​។ត្រឹម​រយៈពេល​៦​ថ្ងៃ ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៨ ​ខែមិថុនា​នេះ ​ដែលជា​ថ្ងៃ​ដំបូង​នៃ​ការផ្ទុះ​រាលដាល ​ជំងឺ​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ​ក្នុង​ខេត្តរតនគិរី ​រហូតមកដល់​ថ្ងៃទី​២៣ ​ខែមិថុនានេះ រដ្ឋបាលខេត្ត បាន​រក ឃើញ​ករណី​អ្នក​វិជ្ជមាន ​ប្រមាណ​ជា​ជិត​២០០​នាក់​៕​អត្ថបទ​ ៖ ជៀប សម្បត្តិ 

និយ័តករ​មូលប​ត្រ​កម្ពុជា នឹង​ចូលរួម​ដោះស្រាយ​សំណុំរឿង​បាត់បង់​លុយ​វិនិយោគិន​ក្រុមហ៊ុន GFX

2021/06/23 01:55:24 pm        660
ភ្នំពេញ ៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​នឹងចូលរួម​ដោះស្រាយ​សំណុំរឿង​បាត់បង់​លុយ​វិនិយោគិន​ក្រុមហ៊ុន ​ឈ្មួញ​ជើងសារ GFX ​ដោយ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ​ពិនិត្យមើល​ឯកសារ​របស់​វិនិយោគិន​។ អន្តរាគមន៍​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​នេះ ​គឺធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​និង​ក្រុម​វិនិយោគិន​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​២២ ខែមិថុនាម្សិលមិញ​។កិច្ចប្រជុំ​កាលពី​ម្សិលមិញ ធ្វើឡើងបន្ទាប់ពី​វិនិយោគិន​ដែល​បាន​បាត់​បង់លុយ​វិនិយោគ​ពី​គណនី​ជាមួយ​ក្រុមហ៊ុន GFX ​បាន​ទាមទារ​ជិត​មួយខែ​ ស្នើ​សុំឱ្យ​ក្រុម​សង​ត្រឡប់​ប្រាក់​វិនិយោគ​ដើម​ដែល​បាត់បង​។លោក ធូ ពន្លឺ វិនិយោគិន​ម្នាក់ ​ដែល​ចូលរួម​ប្រជុំ​ម្សិលមិញ ​បានឱ្យដឹងថា ​ពួកគាត់​បាន​ផ្តល់​នូវ​ព័ត៌មាន​បន្ថែម ​និងឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ ទៅកាន់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​។​ តាមរយៈ​អន្តរាគមន៍​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ លោក ធូ ពន្លឺ ​លើកឡើងថា​ ក្រុម​វិនិយោគិន​មាន​សង្ឃឹម សំណុំរឿង​ទាមទារ​ប្រាក់​វិនិយោគ​ត្រឡប់ ​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ ឯកឧត្តម ស៊ូ សុជាតិ ​មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​បានទេ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ជុំវិញ​រឿងនេះ លោក ជា រដ្ឋ​សាវុន មេធាវី​នៃ​ក្រុមហ៊ុន GFX បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃនេះ​ដែរ​ថា មកដល់ពេលនេះ ​ក្រុមហ៊ុន​បាន​ជួប​អតិថិជន​ចំនួន​ជាង ៣០​នាក់​ហើយ​ ក្នុងចំណោម​អតិថិជន​សរុប​ប្រមាណ៣​ពាន់​នាក់​។លោក​ ឲ្យ​ដឹង​ទៀតថា​ ជាគោលការណ៍ ក្រុមហ៊ុន​បាន​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​១​លើក​ និង​២​លើក​ហើយ ​ឈរលើ​គោលការណ៍​ក្រុមហ៊ុន​ជា​អ្នករងគ្រោះ​ដូចគ្នា​ ដូច្នេះ​ បាន​ក្រុមហ៊ុន​បើក​ដំណោះស្រាយ ​នឹង​ដើម្បី​ឲ្យ​វិនិយោគិន​ពិនិត្យ ​បើសិនជា​វិនិយោគិន​ពិនិត្យ​លើ​លទ្ធភាព​អំពី​ការ​ចូលរួម​របស់​ក្រុមហ៊ុន​បាន ​គាត់​នឹង​ទទួល​ទៅជា​សាច់ប្រាក់​។​ ប៉ុន្តែ​បើ​គាត់​អត់​ទទួល​ទេ ​នោះ​ជា​ការ​សម្រេចចិត្ត​របស់​វិនិយោគិន​។ពាក់ព័ន្ធ​ការ​ណាត់ជួប​អតិថិជន​ដើម្បី​ជួបពិភាក្សា​រក​ដំណោះស្រាយ ​លោក​ បាន​ឲ្យ​ដឹងថា​ ក្នុង​១​លើក​មាន​ចំនួន​តែ១៥​នាក់​ប៉ុណ្ណោះ​ ដោយសារ​គោរព​តាម​ការណែនាំ​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។គួររម្លឹកថា ក្រុមហ៊ុន GOLDFX INVESTMENT ជា​ក្រុមហ៊ុន​ឯកជន​ទទួលខុស​ត្រូវ​មាន​កម្រិត​ស្របច្បាប់ និង​ជា​ភ្នាក់ងារ​ឈ្មួញ​ជើង​សារ​ឧបករណ៍​និ​ស្ស​ន្ទ ​ដែល​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​ដែល​សំដៅ​ទៅ​ការជួញដូរ​លើ​រូបិយប័ណ្ណ​អន្តរជាតិ មាស និង​ប្រេង​ឆៅ​ជាដើម​៕​អត្ថបទ​ ឈិ​ត បូរ៉ា​វី 

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៨៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​៥៤៨នាក់​ទៀត​បាន​​ជា​សះ​ស្បើយ

2021/06/23 04:35:47 am        371
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥៨៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៥៤៨នាក់​ទៀត​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៣៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៥៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៤៧៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣៩ ៣១៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤៤ ៧១១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រោះរាំងស្ងួតនៅស៊ែរប៊ី បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាកសិករ និងការចិញ្ចឹមសត្វ
08/13/2025 09:08 PM
រដ្ឋបាលខេត្តស្វាយរៀងរៀបចំវេទិការផ្ដល់ឱកាសជូនដល់ពលករមកពីប្រទេសថៃចុះឈ្មោះស្វែងរកការងារធ្វើ
08/13/2025 08:08 PM
សេចក្តីរាយការណ៍៖ អ៊ីស្រាអែល និងស៊ូដង់ខាងត្បូង ជជែកគ្នាពីការផ្ទេរជនប៉ាឡេស្ទីនទាំងបង្ខំ
08/13/2025 08:08 PM
យោធាអ៊ីស្រាអែល ប្រាប់ថា ខ្លួនបានយល់ព្រមលើផែនការ សម្រាប់ការវាយលុកថ្មី នៅហ្កាហ្សា
08/13/2025 07:08 PM
រុស្ស៊ីចាត់ទុកការទូតរបស់អឺរ៉ុប ជុំវិញបញ្ហាអ៊ុយក្រែនថា «មិនមានសារៈសំខាន់»
08/13/2025 07:08 PM
ទួរគី៖ កងជីវពលឃឺដ YPG គួរតែបញ្ឈប់ពន្យារពេលការធ្វើសមាហរណកម្មជាមួយស៊ីរី
08/13/2025 07:08 PM
រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល បង្កើនការយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ជំងឺគ្រុនឈាម ពិសេសចំពោះស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ក្នុងរដូវវស្សានេះ
08/13/2025 07:08 PM
មនុស្ស ២នាក់ស្លាប់ ក្រោយអគ្គិភ័យឆាបឆេះអគារផ្ទះល្វែងនៅទីក្រុង Bukit Merah ប្រទេសសិង្ហបុរី
08/13/2025 07:08 PM
អេស្តូនីបណ្តេញអ្នកការទូតរុស្ស៊ី ខណៈទីក្រុងមូស្គូ ប្រាប់ថា នឹងសងសឹក
08/13/2025 07:08 PM
ទីក្រុងម៉ានីល៖យន្តហោះចម្បាំងចិនហោះស្កាត់យន្តហោះហ្វីលីពីននៅលើតំបន់ថ្មប៉ប្រះទឹកជម្លោះ
08/13/2025 07:08 PM