ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

មន្រ្តីជំនាញចុះយកសំណាកពលរដ្ឋ និងអាជីវករជាង២០០នាក់ នៅផ្សារ៧មករា ក្រោយ​រកឃើញ​កូវីដ-១៩ បំប្លែងថ្មី ​​Delta ៣នាក់ បានចេញចូលផ្សារ

2021/08/19 01:54:45 pm        683
ភ្នំពេញ ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានដឹកនាំមន្ត្រី និងអាជ្ញាធរសង្កាត់ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងផ្សារ៧មករា ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រោយពីបានបិទខ្ទប់កាលពីយប់មិញ ដើម្បីពិនិត្យយកសំណាកបងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ ក្រោយពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ដែលតា(Delta) ចំនួន៣នាក់ បានចេញចូលទិញឥវ៉ាន់ក្នុងផ្សារនេះ។ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បាន​ជំរុញ​ឲ្យក្រុមការងារយកចិត្តទុក​ដាក់លើការយក​សំណាក​ ហើយ​អនុវត្តនូវវិធានសុខាភិបាលពិសេស គឺការអនុវត្តវិធាន ៣កុំ និង៣ការពារ របស់​សម្ដេចតេជោហ៊ុន សែន ក្នុងកិច្ចការពារទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩។លោក ឯក ឃុនដឿន បានបញ្ជាក់ឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ​និងអាជីវករដែលបានយក​សំណាក​នៅផ្សារ៧មករានេះ មានចំនួនជាង២៥២នាក់ ហើយការបង្កើតឲ្យ​មានការពិនិត្យ​យក​សំណាកនេះ គឺដោយសារតែមានបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់ មានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ។លោក បានបន្តថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទួលគោក សហការជាមួយនឹងក្រុមគ្រួពេទ្យ ចុះពិនិត្យយកសំណាក បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីបុគ្គល​មួយ​ទៅបុគ្គលមួយទៀត។លោក បញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្រៅពីយកសំណាកនៅទីតាំង បងប្អូនអាចទៅយកសំណាងនៅវិទ្យាល័យបាក់ទូកមួយទីតាំងទៀត ។លោកអភិបាលខណ្ឌទួលគោក បានបន្ថែមទៀតថា លទ្ធផលបងប្អូនប្រជាពលរដ្ឋចំនួន២៥២នាក់ ដែល​មកយកសំណាកនៅចំណុចផ្សារ៧មករា គឺអវិជ្ជមានទាំងអស់៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៣៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៣២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/19 12:09:59 pm        292
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥៣៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៦៣២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៨៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៤៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧៤៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៣ ២៩៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៧ ៧២៣នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អ្នកល្មើសបំរាមគោចរ មានចំនួនច្រើនប្រចាំថ្ងៃ ទោះការអនុវត្តធ្វើឡើងច្រើនថ្ងៃមកហើយ

2021/08/19 10:46:15 am        93
ភ្នំពេញ ៖ បើទោះជាបំរាមគោចរ ត្រូវបានអាជ្ញាធរក្នុងរាជធានី និងតាមបណ្ដាខេត្ត អនុវត្តជាច្រើនថ្ងៃមកហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែជារាល់យប់នៅតែមានអ្នកបានល្មើសបំរាមគោចរ មានចំនួនច្រើនប្រចាំថ្ងៃ ដែលជាធម្យមដល់ខ្ទង់ជាងពាន់នាក់ ។បើតាមយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ បានឲ្យដឹងថា ចាប់ពីមានការដាក់បំរាមគោចរ នៅរាជធានី និង​បណ្ដាខេត្ត សមត្ថកិច្ចចុះពង្រឹងវិធានការ បានអនុវត្តឃាត់ខ្លួនអ្នកល្មើសនឹងបំរាមគោចរ ក្នុង​មួយយប់ៗ ចាប់ពីជិត១០០០នាក់ ទៅជាង៤០០០នាក់ ដើម្បីធ្វើការអប់រំ និងពិន័យជាប្រាក់ និងមានការបញ្ជូនទៅតុលការ​ចំពោះអ្នកល្មើសធ្ងន់ធ្ងរ ។ដោយកាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៨៩៣ករណី ឃាត់ខ្លួនមនុស្សចំនួន ១៨៦៧នាក់ ធ្វើការអប់រំ និងពិន័ជាប្រាក់សរុបបានចំនួន ១៧ ៥០០ ០០០រៀល ឃាត់រថយន្ត ៩៨៧គ្រឿង និងបញ្ជូនទៅតុលាការម្នាក់ ។ពាក់ព័ន្ធនឹងការដាក់វិធានការបំរាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពិសេស​ប្រភេទបំប្លែងថ្មីនោះ គឺរដ្ឋបាលសាលារាជធានីភ្នំពេញ បានដាក់បំរាមជាបន្តបន្ទាប់ រហូតដល់​ពេល​ជិតមួយខែ គឺអនុវត្តពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ខណៈនៅតាមបណ្ដា​ខេត្ត​មួយចំនួន ក៏បានអនុវត្តដូចគ្នាដែរ ។ទន្ទឹមនឹងការអនុវត្តវិធានការផ្នែកច្បាប់នេះ រាជរដ្ឋាភិបាលក៏កំពុងពន្លឿន ក្នុងការចាក់វ៉ាក់​សាំង​ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ខណៈនៅតាមបណ្ដាខេត្តមួយចំនួន កំពុងដំណើរការចាក់​វ៉ាក់សាំង​ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ ១៨ឆ្នាំ រួមទាំងការ​ចាក់វ៉ាក់​សាំងដូសទី៣ ឬដូសជំរុញដល់កងកម្លាំងជួរមុខ ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៩៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧៤៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/18 12:02:16 pm        433
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥៩៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧៤៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៨៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧៣០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨២ ៦៦៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៧ ១៩០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

យប់មិញមនុស្ស៦នាក់ ត្រូវបញ្ជូនទៅតុលាការ និងជាង២២០០នាក់ទៀត រងការពិន័យ

2021/08/18 11:47:22 am        460
ភ្នំពេញ ៖ ក្នុងពេលដាក់គោលដៅដើម្បីពង្រឹង និងអនុវត្តបំរាមគោចរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មី នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួនជាង២២០០នាក់ ធ្វើការអប់រំនិងពិន័យ ខណៈមនុស្សចំនួយ៦នាក់ទៀត ត្រូវបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ។ ក្នុងសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល បានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែសីហា ការអនុវត្តវិធានការច្បាប់បានចំនួន១ ១០៩ករណី ដោយធ្វើការឃាត់ខ្លួនអប់រំ និងពិន័យ ចំនួន២ ២៩០នាក់ ឃាត់យានយន្តចំនួន ១ ១៣២គ្រឿង និងពិន័យជាប្រាក់ចំនួន ៣៤ ៤០០ ០០០រៀល ។គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន កំពុងអនុវត្តបំរាមគោចរ មិន​ឲ្យមានការធ្វើដំណើរបំលាស់ទី ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ដើម្បីទប់ស្កាត់ការ​ឆ្លងរាលដាលជំងឺកូវីដ១៩ លើកលែងករណីមួយចំនួន ។ក្រៅពីបានដាក់បំរាមគោចរ មានតំបន់ខ្លះក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានអាជ្ញាធរធ្វើការបិទខ្ទប់​ជា​បណ្ដោះអាសន្ន ព្រោះបានរកឃើញករណីឆ្លងវីរុសបំប្លែងប្រភេទថ្មីដែលតា (Delta) ខណៈខេត្តមួយចំនួនទៀត ក៏មានការបិទផ្សារ និងបិទទីប្រជុំជន ។មួយវិញទៀត ទន្ទឹមនៅ​មាន​ករណីរកឃើញ​ឆ្លងថ្មីនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល តាមរយៈ ក្រសួងសុខាភិបាល កំពុងពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាចាក់ដូសទី៣ ឬដូសជំរុញ ដល់កម្លាំងជួរមុខផងដែរ ៕

អ្នកជាសះស្បើយពីជំងឺកូវីដ ក្នុងខេត្តបាត់ដំបង កាន់តែមានចំនួនច្រើន

2021/08/17 12:41:35 pm        391
បាត់ដំបង៖ ក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងខេត្តបាត់ដំបង កាន់តែមានចំនួនច្រើនឡើង ខណៈអ្នកឆ្លងថ្មីមានការថយចុះជាបន្តបន្ទាប់ផងដែរ។ ចំនួនអ្នកឆ្លងថ្មីក្នុងខេត្តប៉ុន្មានថ្ងៃកន្លងមកនេះ បានថយចុះពីលើ១០០នាក់ មកនៅក្នុងរង្វង់ពី ៥០ទៅ៨០នាក់ក្នុងមួយថ្ងៃ ចំណែកចំនួនអ្នកជាសះស្បើយបានកើនឡើងលើសពី ១២០នាក់។ ការថយចុះចំនួនអ្នកឆ្លងថ្មី គឺដោយសារអាជ្ញាធរខេត្តគ្រប់គ្រង​បានយ៉ាងល្អនូវលំហូរពលករខ្មែរ​មកពីប្រទេសថៃ គួបផ្សំ​ផ្ទៃក្នុងខេត្ត ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋបានចូលរួមអនុវត្តន៍​វិធានការ​សុខាភិបាល ៣កុំ ៣ការពារបានខ្ជាប់ខ្ជួនផងដែរ។ ជាក់ស្ដែង រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០២១ បានចេញសេចក្ដី​ប្រកាស​ព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៧៤នាក់ និងជាសះស្បើយ​ចំនួន ១៣១នាក់។ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤ ៧៦១នាក់ បានព្យាបាលជាសះស្បើយចំនួន ៣ ៤១៨នាក់ កំពុងសម្រាកព្យាបាល​ចំនួន១ ២៨៣នាក់ និងស្លាប់៦០នាក់។ ចំពោះការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ គឺមាន​ជារៀងរាល់ថ្ងៃ ដោយកាលពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២១ ពលករខ្មែរត្រឡប់មកពីប្រទេស​ថៃចូលតាមច្រកព្រំដែននានា​ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានចំនួន១១៥នាក់ ក្នុងនោះមាន​វិជ្ជមាន​ជំងឺកូវីដ១៩ចំនួន១៣នាក់។ទោះបីជាចំនួនអ្នកជាសះស្បើយកើនឡើង ប៉ុន្តែឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានបង្ហាញការព្រួយបារម្ភសារជាថ្មីទៅលើបញ្ហាវីរុសកូវីដ១៩ បម្លែងថ្មីប្រភេទដែលតា (Delta) ដែលកំពុងចាប់ផ្ដើមរាត្បាតក្នុងសហគមន៍ជាបណ្ដើរៗ ដូចនេះយើងត្រូវតែប្រុងប្រយ័ត្ន​ត្រៀម​លក្ខណៈទុកជាមុន ជាពិសេសចំពោះពលករដែលទើបមកពីប្រទេសថៃ ដែលភាគច្រើន​គឺពួកគាត់​មានកូវីដ-១៩ ប្រភេទDelta ខណៈរហូតមកដល់ពេលនេះ មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ បំប្លែង​ខ្លួនថ្មីប្រភេទDeltaនៅក្នុងសហគមន៍ខេត្តបាត់ដំបងឡើយ។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាសះស្បើយពីជំងឺកូវីដ-១៩នេះហើយ សូមកុំព្រលែងដៃឲ្យសោះ បើទោះបីធ្លាប់ផ្ទុកមេរោគនេះក៏ដោយ ក៏មិនមែនមានន័យថា​មិន​អាចឆ្លងទៀតដែរ បើប្រហែសនោះ ប្រជាពលរដ្ឋនឹងនៅតែឆ្លង ដូចនេះសូមបន្តការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ទាំងអនាម័យខ្លួនប្រាណ ការហូបចុក និងជាពិសេសការរក្សាគម្លាតសង្គម ហើយត្រូវអនុវត្ត​ទៅតាមវិធានរដ្ឋបាលនានា ដែលបានដាក់ចេញអនុវត្តផងដែរ៕ អត្ថបទ៖ នឿត សុភ័ក្ត្រ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៥៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧១៦នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/17 12:05:38 pm        339
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥៥៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧១៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៨៩នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧១៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨១ ៩១៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៦ ៥៩៧នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

នគរបាលខណ្ឌដូនពេញ បញ្ជូនខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ចំនួន ១៤នាក់ទៅ​សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ

2021/08/17 11:30:43 am        308
ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងស៊ីសងគ្រប់ប្រភេទមានទាំងបៀអាប៉ោង ភ្នាល់ស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ់ បុកស្នូកឃ័រ និងចាក់បាល់ផងនោះ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បញ្ជូនខ្លួនមកកាន់តុលាការ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដើម្បីបន្តការសាកសួរចាត់ការតាមនីតិវិធីច្បាប់។សូមបញ្ជាក់ថា នៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅ​ចំណុច​ទីតាំងល្បែងមួយកន្លែង ដែលជ្រកកោនក្រោមស្លាកយីហោបាល់ទះ នៅ​ក្នុងបរិវេណ​ក្បែរ​អគ្គិសនីកម្ពុជា ​ក្នុងដីឡូតិ៍លេខ០៥ ភូមិ០៥ តាមបណ្ដោយផ្លូវលេខ៩៨ មូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំផ្ទាល់ ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ប្រមូលកម្លាំងចម្រុះចុះឆ្មក់ឆាប់ទីតាំងល្បែង​ដុះស្លែមួយ​កន្លែងដែលជ្រកកោនក្រោមស្លាកយីហោបាល់ទះ នៅក្នុងបរិវេណក្បែរអគ្គិសនីកម្ពុជា ឃាត់ខ្លួន​មនុស្សចំនួន៣២នាក់ ក្នុងនោះស្រី២នាក់​ព្រមទាំងដកហូតម៉ូតូ​ជាច្រើនគ្រឿង​បញ្ជូន​ទៅ​រក្សា​ទុកផងដែរ។លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា បន្ទាប់​ពី​កម្លាំងជំនាញ​បានស៊ើបដឹងយ៉ាងច្បាស់ថា នៅទីតាំងនេះបាននិងកំពុងប្រព្រឹត្តបទ​ល្មើសល្បែង​ស៊ីសង​គ្រប់ប្រភេទមានទាំងបៀអាប៉ោង ភ្នាល់ស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ បុកស្នូកឃ័រ និងចាក់បាល់ផងនោះ ។ លោកក៏បានចុះដឹកនាំផ្ទាល់​ឆ្មក់បង្ក្រាប​ជាក់ស្តែង​ដោយឲ្យក្រុមកម្លាំង​ស្លៀកពាក់​ឯកសណ្ឋានការពារការវីរុស​ ដោយរង្វង់ប្រតិបត្តិការគឺឃាត់មនុស្សចំនួន៣២នាក់​ ព្រមដកហូតវត្ថុតាងដែលប្រព្រឹត្តល្បែងស៊ីសង រួមទាំងម៉ូតូចំនួន១៤គ្រឿងផងដែរ​ ។លោកបន្តទៀតថា ក្រោយប្រតិបត្តិការនេះ​ លោកមិនអនុគ្រោះនោះទេ​ពោលគឺចាប់បញ្ជូន​ទៅ​អធិការ​ដ្ឋានខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការតាមនីតិវិធី និងព្រមទាំង​សហការជាមួយក្រុម​គ្រូពេទ្យចុះមកតេស្តរកវីរុស covid-19 ឬ វីរុសបំប្លែង​ថ្មីប្រភេទdeltaផងដែរ។បច្ចប្បន្នអ្នកញៀនល្បែងចំនួន១៤នាក់ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យាការ លោក​ព្រះរាជអាជ្ញារង ​អមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ៕អត្ថបទ៖ កុម្ភះ

យប់មិញមនុស្ស៨នាក់ ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ និងជាង ២៥០០នាក់ទៀតរងការពិន័យ

2021/08/17 10:58:58 am        562
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចុះអនុវត្តបំរាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្សចំនួន ៨នាក់ និងបានបញ្ជូន​ទៅកាន់​តុលារការចាត់ការតាមនីតិវិធីច្បាប់ ខណៈមនុស្សចំនួនជាង ២៥០០នាក់ផ្សេងទៀត បានធ្វើការអប់រំ និងពិន័យ ។ក្នុងសេចក្តីជូនដំណឹងស្តីពី លទ្ធផលអនុវត្តនូវវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការ​សុខាភិបាល និងវិធានការរដ្ឋបាលរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ការអនុវត្តវិធានការច្បាប់ កាលពីយប់ថ្ងៃទី១៦ ខែសីហា បានចំនួន ១ ១៩៦ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ២ ៥៤០នាក់ ធ្វើការអប់រំ និងពិន័យជាប្រាក់បានចំនួន ១៤ ២០០ ០០០រៀល រួមទាំងឃាត់រថយន្តចំនួន ១ ១៦៦គ្រឿង ។គួរបញ្ជាក់ថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានដាក់បំរាមគោចរចំនួន ១៤ថ្ងៃបន្ថែមទៀត ចាប់ពីទី១៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តពីម៉ោង៩យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មី ។ទន្ទឹមនឹងការដាក់បំរាមគោចរ នៅរាធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន កាលពីថ្ងៃទី១៦ ខែសីហា ក្រសួងសុខាភិបាល ក៏បានជូនដំនឹងពីភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាត្វព្វកិច្ច​រក្សាគម្លាតសុវត្ថិភាព ក្នុងនោះមានខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ ។សេចក្តីជូនដំណឹងបន្តថា ដោយខេត្តទាំងអស់នេះ ត្រូវបានកំណត់ជាភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាល​ដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ដោយអនុវត្តចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំនឹងជាថ្មី ៕

ស្នងការនគរបាលរាជធានីភ្នំពេញ នឹងបញ្ជូនជនល្មើសបម្រាម​រដ្ឋបាល និងបម្រាមគោចរ ១៤នាក់ទៀតទៅតុលាការថ្ងៃនេះ

2021/08/16 05:59:35 am        566
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មនុស្សប្រុសស្រីចំនួន១៤នាក់ទៀត នឹងត្រូវបញ្ជូនទៅកាន់តុលាការរាជធានភ្នំពេញ នាថ្ងៃទី១៦ ខែសីហានេះ បន្ទាប់ពីពួកគេបានល្មើសនឹងបម្រាមរដ្ឋបាល និងបម្រាមគោចរ មានលេងល្បែងស៊ីសងខុសច្បាប់ ក្នុងរយៈពេល៣ថ្ងៃ នៃការអនុវត្តបម្រាមគោចរលើកទីពីរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈសាអេឡិចត្រូនិច(តេលេក្រាម) នាព្រឹកថ្ងៃទី១៦ ខែសីហានេះ លោកវរសេនីយ៍ឯក សាន សុខសីហា បានលើកឡើងថា ក្នុងការអនុវត្តបម្រាមគោចរលើកទីពីរនេះ កងកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអនុវត្តយ៉ាងតឹងរឹងដូចលើកទី១ដែរ ដោយ​រយៈពេល​បីថ្ងៃនេះ នគរបាលបានឃាត់មនុស្ស ដើម្បីអប់រំ និងធ្វើការផាកពិន័យ​បាន​ចំនួន៨៩នាក់ ខណៈយានយន្តបានចំនួន១១៣គ្រឿង ហើយបានធ្វើការផាកពិន័យ​រួចចំនួន៣៨គ្រឿង ក្រៅពីនោះ នៅសល់ត្រូវបានយកទៅរក្សាទុកនៅតាមរដ្ឋបាលខណ្ឌនីមួយៗ។សូមបញ្ជាក់ថា ក្នុងរយៈពេល១៤ថ្ងៃ ក្នុងការអនុវត្តបម្រាមគោចរលើកទី១ គឺចាប់ពីថ្ងៃទី៣០ខែកក្កដា ដល់យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន​មនុស្សជាង៩០នាក់ ក្នុងនោះ បានបញ្ជូនទៅកាន់តុលាការចំនួន៣៦នាក់ និងពិន័យ​បាន​ប្រាក់​ចំនួន​ជាង២១៣លានរៀល។លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់បន្ថែមទៀតថា ការដាក់បម្រាមគោចរលើកទី២ ក្នុងរយៈពេលមួយសប្តាហ៍បន្ថែមទៀតនេះ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ក្នុងហេតុផល​ដដែលគឺដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែង​ថ្មីប្រភេទ​ដែលតានេះតែម្តង៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM