ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៩៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៨០៦នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/16 12:06:50 pm        280
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥៩៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៨០៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៥៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៣៦នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧០៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨១ ២០២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៦ ០៤១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

តួលេខ​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​ហក់​ឡើង​ដល់​ជិត​៦០០​ករណី​នៅ​ថ្ងៃ​នេះ ក្រោយ​ធ្លាក់​ចុះ​អស់​រយៈ​ពេល​​៤ថ្ងៃ​ជាប់ៗ​គ្នា

2021/08/14 02:59:39 pm        475
ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា មនុស្ស​ចំនួន ៥៩៨​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ ជា​តួលេខ​កើន​ឡើង​វិញ បន្ទាប់​ពី​ធ្លាក់​ចុះ​អស់​រយៈ​ពេល ៤​ថ្ងៃ​បន្ទាប់​គ្នា។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា មនុស្ស ៥៩៨​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ដែល​នាំ​ឱ្យ​តួលេខ​ឆ្លង​សរុប​កើន​ឡើង​ដល់ ៨៤ ៨៦០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ។តួលេខ​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា បាន​ធ្លាក់​នៅ​ក្រោម​ចំនួន ៥០០​ករណី​ក្នុង​មួយ​ថ្ងៃ​អស់​រយៈ​ពេល ៤​ថ្ងៃ​បន្ត​បន្ទាប់​រួច​មក​ហើយ មុន​នឹង​កើន​ឡើង​ដល់​ជិត ៦០០​ឡើង​វិញ​នៅ​ថ្ងៃ​នេះ។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស​ចំនួន ១២​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​សរុប​ឡើង​ដល់ ១ ៦៦៦​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល​​ជាង ៥​ខែ​កន្លង​មក​នេះ។បើ​តាម​ក្រសួង​សុខាភិបាល​ អ្នក​ជំងឺ​កូវីដ-១៩​សរុប ៧៩ ៦៥៤​នាក់​ហើយ​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ១៨៧​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ពលករជាង៣០០នាក់ ជាប់នៅតាមព្រំដែនថៃ ឈមខេត្តបន្ទាយមានជ័យ ធ្វើ​សំណាករក​ឃើញ​កូវីដ១៩​ ចំនួន៣៧នាក់

2021/08/13 12:40:23 pm        1001
បន្ទាយមានជ័យ ៖ ពលករខ្មែរជាង៣០០នាក់ ធ្វើដំណើរមកស្រុកកំណើតវិញ អំឡុងពេលបិទព្រំដែនរវាងកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបានជាប់គាំងនៅតាមព្រំដែនថៃ ចំណុចច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ចំនួន២សប្ដាហ៍ បានឆ្លងដែនមកដល់កម្ពុជា ត្រូវបានមន្ត្រីសុខាភិបាលធ្វើសំណាក រកឃើញចំនួន ៣៧នាក់ មានវិជ្ជមានកូវីដ១៩ ។ក្នុងអំឡុងរងចាំទទួលការវិលត្រឡប់របស់ពលករ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍ថា សម្រាប់ពលករដែលត្រូវអាជ្ញាធរថៃបានបញ្ជូនទាំងអស់នេះ ពេលមកដល់កម្ពុជាភ្លាម ត្រូវបានមន្ត្រីសុខាភិបាលធ្វើសំណាក ដើម្បីរកវីរុសកូវីដ១៩ មុនបញ្ជូនទៅធ្វើចត្តាឡីស័ក ។ឯកឧត្តម បានបន្តថា សម្រាប់ពលករទាំង៣០០នាក់ ត្រូវបានយកសំណាករួចរាល់ហើយ ជា​លទ្ធផល គឺ​មាន​ពលករចំនួន ៣៧នាក់ វិជ្ជមានកូវីដ១៩ ដោយអាជ្ញាធរកំពុងរៀបចំដឹក​ជញ្ជូន​ពួកគេ​ទៅព្យាបាល ខណៈអ្នកអវិជ្ជមាន ដឹកជញ្ជូនទៅធ្វើចត្តាឡីស័កនៅស្រុកស្វាយចេក ។កាលកន្លងទៅថ្មីៗនេះ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំ​រួចរាល់​ហើយនូវទីតាំងធ្វើចត្តាឡីស័ក និងទីតាំងសម្រាកព្យាបាលរបស់ពលករ ដែលនៅជាប់​គាំងតាមព្រំដែន ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤២៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៤១នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/13 05:31:26 am        375
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤២៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៤១នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៥៦នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៦៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២០នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៦៥៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៧៨ ៩៧២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៤ ២៦២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

១៤ថ្ងៃក្នុងបម្រាមគោចរនៅភ្នំពេញ នគរបាលចាប់បញ្ជូនមនុស្ស៣៦នាក់ទៅតុលាការ និងពិន័យបានប្រាក់ជាង២១៣លានរៀល

2021/08/12 12:55:58 pm        286
ភ្នំពេញ ៖ ក្នុងបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី ៣០ ខែកក្កដាដល់យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ នគរបាល​បានធ្វើការឃាត់​ខ្លួន​មនុស្ស​ជាង៩០នាក់ ក្នុងនោះ បានបញ្ជូនទៅកាន់តុលាការចំនួន៣៦នាក់ និងពិន័យបានប្រាក់ចំនួនជាង ២១៣លានរៀល។ នេះបើតាមអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែល​បានបញ្ជាប់ប្រាប់​ទូរទស្សន៍ BTVនាព្រឹកថ្ងៃទី១២ ខែសីហានេះ។លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃ១២ ខែសីហានេះ កងកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តបម្រាមគោចរគឺបានរយៈពេល១៤ថ្ងៃហើយ ក្រោយមានបទបញ្ជាពីរដ្ឋបាល​រាជ​ធានី​ភ្នំពេញ ដោយក្នុងរយៈពេលពីរសប្តាហ៍ កងកម្លាំងនគរបាលបានឃាត់យានយន្ត​ចំនួន​ជិតពីរ​ពាន់​គ្រឿង ហើយធ្វើការពិន័យរួចជាស្ថាពរបានចំនួន៤៩២គ្រឿង ក្រៅពីនោះបានរក្សាទុក​នៅ​តាមខណ្ឌនីមួយៗ ដែលបានអនុវត្តនោះ។ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក សាន សុខសីហា ក៏បានបញ្ជាក់ផងដែរថា បើទោះបីជា បម្រាមគោចររយៈពេល១៤ថ្ងៃនេះ បានបញ្ចប់ក៏ពិតមែន តែរដ្ឋបាលរាជធានីភ្នំពេញ​បានបន្តដាក់​បម្រាមនេះ ក្នុងរយៈពេលមួយសប្តាហ៍បន្ថែមទៀត គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ខាងមុខនេះ ក្នុងហេតុផលដដែលគឺដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែងថ្មីប្រភេទដែលតានេះតែម្តង។លោក ក៏បានបញ្ជាក់បន្ថែមទៀតដែរថា« ការបន្តរឹតបន្តឹងបម្រាមគោចររយៈពេលមួយសប្តាហ៍​ទៀតនេះ គឺនឹងអនុវត្តដូចរយៈពេល១៤កន្លងមកដែរ ដោយសម្រាប់បុគ្គល​ដែលល្មើស​នឹង​បម្រាម​គោចរនេះ ហើយមានការជួបជុំគ្នាសេពគ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះអនុវត្ត​ទៅតាមផ្លូវ​ច្បាប់ភ្លាមៗ ដោយមិនមានការអប់រំណែនាំ ឬលើកលែងអ្វីទៀតនោះឡើយ ខណៈវិធាន​ការក្តៅ​របស់អាជ្ញាធររាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជា​ពិសេស​ប្រភេទdeltaនេះ ដោយវាបានរកឃើញមានអ្នកវិជ្ជមានជាបន្តបន្ទាប់​​ក្នុងរាជធានីភ្នំពេញ​ ហើយនោះ។លោកវរសេនីយ៍ឯក សាន សុខសីហា ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់​បើមិនចាំបាច់ទេ គប្បីកុំចេញក្រៅឲ្យសោះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ខណៈការអនុវត្តរបស់អាជ្ញាធរនេះ គឺដើម្បីសេចក្តីសុខរបស់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះ ពុំមានការ​រឹតត្បិតសិទ្ធិ​សេរីភាព​របស់​បងប្អូន​នោះទេ។ លោក ក៏បានអំពាវនាវដល់បងប្អូនទាំងអស់បើមិនអាណិតខ្លួនឯងទេ គប្បីអាណិត​ដល់​ក្រុមគ្រូពេទ្យ និងជាអាជ្ញាធរ ដែលពួកគាត់ខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនបានចូលផ្ទះជួប​ប្រពន្ធ​កូន ឪ​ពុកម្តាយរបស់ពួកគាត់ ដើម្បីតែ​សុខុមាលភាព និងអាយុជីវិតរបស់បងប្អូនទាំង​អស់គ្នា​ឲ្យរួចផុត​ពីជំងឺដ៏កាចសាហាវនេះ៕អត្ថបទ បាន ចក់

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤៥៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៧៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/12 12:07:18 pm        320
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤៥៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៦៧៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៧៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៨១នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២០នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៦៣៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៧៨ ៤៣១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៣ ៨៣៩នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

យប់មិញឃាត់ខ្លួនអ្នកល្មើសបម្រាមគោចរបាន ៤,១៥៤នាក់ទៀត និងបញ្ជូនទៅតុលាការ១៣នាក់

2021/08/12 11:29:35 am        532
ភ្នំពេញ ៖ កាអនុវត្តវិធានការច្បាប់ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទូទាំងប្រទេស នាយប់ថ្ងៃទី១១ ខែសីហាឆ្នាំ២០២១នេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ៤,១៥៤នាក់ ក្នុងនោះបានបញ្ជូនទៅកាន់តុលាការចំនួន១៣នាក់ បន្ទាប់ពីពួកគេបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ និងយានយន្តចំនួន ៩៩០គ្រឿង ពិន័យជាប្រាក់បានចំនួន២៦លានរៀល។យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(គ.អ.ក) បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែសីហានេះថា កាអនុវត្តវិធានការច្បាប់មានចំនួន ២០៥៨ករណី ក្នុងនោះធ្វើការឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យចំនួន ៤,១៥៤នាក់ បានធ្វើការឃាត់យានយន្តចំនួន ៩៩០គ្រឿង ពិន័យជាប្រាក់ចំនួន ២៦.០០០០០០រៀល។ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតមកដល់ថ្ងៃទី១២ ខែសីហានេះ អាជ្ញាធររាជធានីភ្នំពេញ និងតាម​បណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលនៅជាប់ព្រំដែនប្រទេសថៃ បានធ្វើការបិទបម្រាមគោចរ​អស់រយៈពេល១៤យប់មកហើយ (ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃ១៤ខែសីហា) ដើម្បីទប់ស្កាត់ការ​រីករាលដាលនូវមេរោគកូវីដបម្លែងថ្មី deltaនេះ ដែលបានកំពុងតែបន្តឆ្លងចូលសហគមន៍​ជា​បន្តបន្ទាប់​។យ៉ាងណាក៏ដោយក្រោយពីបញ្ចប់បម្រាមគោចររយៈពេល១៤ថ្ងៃមកហើយនោះ រដ្ឋបាលរាជ​ធានី​ភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា បានសម្រេចបន្តបិទបម្រាមគោចររយៈពេលមួយសប្តាហ៍ទៀត គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហាខាងមុខនេះ ក្នុងហេតុផលដដែល គឺដើម្បីប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែងថ្មីប្រភេទដែលតានេះតែម្តង ខណៈវាបានកំពុងវាយលុកនៅក្នុងរាជធានី-ខេត្តនៃប្រទេសកម្ពុជាចំនួន១៧ហើយនោះ។ក្នុងការអនុវត្តបម្រាមគោចរនេះដែរ កងកម្លាំងឯកភាពរាជធានី-ខេត្ត បានធ្វើការឃាត់ខ្លួន​មនុស្ស​រាប់ពាន់នាក់ និងយានយន្តរាប់ពាន់គ្រឿង និងមនុស្សរាប់សិបនាក់បានបញ្ជូនទៅកាន់តុលាការ​ផងដែរ បន្ទាប់ពីពួកគេបានប្រព្រឹត្តល្មើសធ្ងន់ធ្ងរ ផឹកស្រាស្រវឹងហើយបាន​ជេរប្រមាថ​សមត្ថកិច្ចជាដើមនោះ៕ អត្ថបទបាន ចក់

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤៨៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧១៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/11 12:50:08 pm        495
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៤៨៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៧១៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៦៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៦១៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧៧ ៧៥៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៣ ៣៨៤នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

រថយន្តតាកូម៉ាបើកខ្វះការប្រុងប្រយ័ត្នបុករះរថយន្តសេរីទំនើប៣គ្រឿង បណ្តាលឲ្យរងការខូចខាត

2021/08/11 12:10:08 pm        691
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើង​ដោយរថយន្តមួយគ្រឿង ម៉ាកតាកូម៉ា បើកទៅបុករះជាមួយរថយន្ត ៣គ្រឿងទៀតបណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១០៥ ម្ដុំផ្សារសាន់ហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីកន្លែងកើត​ហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើត​ហេតុ គេបានឃើញ​រថយន្ត ម៉ាក Tacoma ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AU-2256 បើក​បរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈពេលបើក​មកដល់ចំណុចកើត​ហេតុ ស្រាប់តែរថយន្តបានទៅបុក​ពី​ក្រោយគូទ​រថយន្ត Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2088 ដែលបើកបរក្នុងទិសដៅ​ស្របគ្នា ហើយ​រថយន្ត Tacoma ក៏បានបើក​ថយក្រោយ ក្នុងគោលបំណងបើក​រត់គេចខ្លួន តែក៏បានទៅប៉ះជាមួយរថយន្ត មួយគ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-6633 បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេងបែកស្តុបក្រោយ រួចរថយន្ត Tacoma ក៏បន្តបើក​រត់គេចទៀត ក៏ទៅបុកជាមួយរថយន្ត មួយគ្រឿងទៀតម៉ាក Infinitl QX56 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-8118 បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ​ចំហៀ​ងខាងស្តាំ ទើប​រថយន្ត Tacomaមិនអាចបន្តដំណើរ​ទៅមុខទៀតបាន ។ ចំណែកអ្នកបើក​បររថយន្តម៉ាក Tacoma ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនតែម្តង។ ក្រោយពេលកលតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនម្ចាស់រថយន្ត តាកូម៉ា យកទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែទី១ និងបានហៅជំនាញការិយាល័យនគរបាលចរាចរណ៍ជើង​គោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើ​ការវាស់វែងយករថយន្តទាំងសងខាងទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕អត្ថបទ៖កុម្ភះ

យប់មិញឃាត់ខ្លួនអ្នកល្មើសបម្រាមគោចរបាន១,៦៨២នាក់ទៀត និងពិន័យជាប្រាក់ជាង៤៦លានរៀល

2021/08/11 10:41:02 am        340
ភ្នំពេញ ៖ កាអនុវត្តវិធានការច្បាប់ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទូទាំងប្រទេស នាយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ១,៦៨២នាក់ និងយានយន្តចំនួន ៨១១គ្រឿង ហើយបានពិន័យជាប្រាក់ចំនួនជាង៤៦លានរៀល ក្នុងហេតុការណ៍៩៤១ករណី។យោងតាមចេញសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(គ.អ.ក) បានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែសីហានេះថា កាអនុវត្តវិធានការច្បាប់មានចំនួន ៩៤១ករណី​ដោយក្នុងនោះធ្វើការឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យចំនួន ១,៦៨២នាក់​បានធ្វើ​ការឃាត់យានយន្តចំនួន ៨១១គ្រឿងហើយធ្វើការពិន័យជាប្រាក់ចំនួន ៤៦,១០០,០០០រៀល។សូមបញ្ជាក់ថា ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតមកដល់ថ្ងៃទី១១ ខែសីហានេះអាជ្ញាធររាជធានី​ភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលនៅជាប់ព្រំដែនប្រទេសថៃ បាន​ធ្វើការ​បិទ​​បម្រាមគោចរអស់រយៈពេល១១យប់មកហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនូវ​​មេរោគកូវីដ​បំប្លែង​ថ្មី deltaនេះ ដែលបានកំពុងតែបន្តឆ្លងចូលសហគមន៍ជាបន្តបន្ទាប់នោះ។ការរឹតបន្តឹងនេះ ប្រសិនបើបុគ្គលដែលល្មើស នឹងបម្រាមគោលចរ ហើយមានការជួបជុំគ្នាសេព​គ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះអនុវត្តទៅតាមផ្លូវច្បាប់ ដោយមិនមែនការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ។ក្នុងការអនុវត្តបម្រាមគោចរនេះដែរ កងកម្លាំងឯកភាពរាជធានី-ខេត្ត បានធ្វើការឃាត់ខ្លួនមនុស្ស​រាប់ពាន់នាក់ និងយានយន្តរាប់ពាន់គ្រឿង និងមនុស្សរាប់សិបនាក់បានបញ្ជូន​ទៅកាន់តុលាការ​ផងដែរ បន្ទាប់ពីពួកគេបានប្រព្រឹត្តល្មើសធ្ងន់ធ្ងរ ផឹកស្រាស្រវឹង​ហើយបានជេរប្រមាថ​សមត្ថកិច្ច​ជាដើមនោះ៕ អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM