ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ខេត្ត​ក្រចេះ​សម្រេច​បិទ​ខ្ទប់​ផ្សារ​ស្នួល​ និង​បរិវេណ​ជុំ​វិញ​ផ្សារ​ជា​បណ្ដោះ​អាសន្ន​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​កូវីដ-១៩

2021/08/05 08:03:37 am        520
ក្រចេះ៖ រដ្ឋបាល​ខេត្ត​ក្រចេះ​សម្រេច​បិទ​ខ្ទប់​ទីតាំង​ផ្សារ​ស្នួល និង​បរិវេណ​ជុំ​វិញ​ផ្សារ​ជា​បណ្ដោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​អភិបាល​ខេត្ត​ក្រចេះ​ លោក វ៉ា ចន នៅ​ថ្ងៃ​នេះ។អភិបាល​ខេត្ត លោក វ៉ា ថន បាន​សម្រេច​ឱ្យ​បិទ​ផ្សារ​ស្នួល និង​ផ្លូវ​ជុំ​វិញ​ផ្សារ​មួយ​នេះ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ស្នួល ចាប់​ពី​ម៉ោង ២​រសៀល​ថ្ងៃ​នេះ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។បើ​តាម​សេចក្ដី​សម្រេច អាជ្ញាធរ​បាន​ហាម​ឃាត់​ការ​ចេញ-ចូល​ទីតាំង​ផ្សារ​មួយ​នេះ​ជា​បណ្ដោះ​អាសន្ន ហើយ​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​សម្រាប់​យក​សំណាក និងធ្វើ​ចត្តាឡីស័ក៕

តួលេខ​អ្នក​ឆ្លង​កូវីដ-១៩​សរុប​ទូទាំង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​លើស ៨​ម៉ឺន​ករណី​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ

2021/08/05 01:39:24 pm        538
ភ្នំពេញ៖ តួលេខ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​លើស ៨​ម៉ឺន​ករណី​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​បាន​ចេញ​តួលេខ​ថ្មី​ប្រចាំ​ថ្ងៃ​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស​ចំនួន ៥៩១​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មនុស្ស ៤០៨​នាក់ ត្រូវ​បាន​​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ​ដោយ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយមនុស្ស ១៨៣​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់មក​ពី​ក្រៅ​ប្រទេស។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​សរុប បាន​កើន​ឡើង​ដល់​ចំនួន ៨០,២២៥​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​ករណី​ឆ្លង​ចំនួន ១១,៥៣៥​ករណី ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស។ចំណែក​ឯ​ចំនួន​មនុស្ស​ស្លាប់​វិញ ក្រសួងសុខាភិបាល​បញ្ជាក់​ថា បាន​កើន​ឡើង​ដល់ ១,៥០៧​នាក់​ហើយ បន្ទាប់​ពី​មនុស្ស ១៩​នាក់​បន្ថែម​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩​នេះ។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៧៣,៤២១​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ចំនួន ៦១៨​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់ផ្សារទួលសង្កែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី

2021/08/05 01:29:40 pm        682
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញសម្រេចបិទខ្ទប់ផ្សារទួលសង្កែស្ថិតនៅក្នុងខណ្ឌឫស្សីកែវ បន្ទាប់ពីទីតាំងមួយនេះ ត្រូវបានរកឃើញករណីឆ្លងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីដែលតា។ក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានហាមឃាត់ការ​ចេញ-ចូលទីតាំងផ្សារទួលសង្កែរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃនេះរហូត​ដល់ថ្ងៃទី១៨ ខែសីហាខាងមុខនេះ។លោក ឃួង ស្រេង បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ សម្រេចបែបនេះ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនប្រភេទដែលតានៅក្នុងសហគមន៍។ក្រៅពីហាមឃាត់ការចេញ-ចូលហើយនោះ អាជ្ញាធររាជធានីភ្នំពេញ ក៏តម្រូវឱ្យអាជីវករ អតិថិជន បុគ្គលិក កម្មករ និងសន្តិសុខផ្សារមួយនេះ ផ្ដល់សំណាកសម្រាប់ពិនិត្យរកមេរោគ និងតម្រូវឱ្យធ្វើចត្តាឡីស័កផងដែរ។អាជ្ញាធររាជធានីភ្នំពេញ បញ្ជាក់ផងដែរថា ផ្សារទួលសង្កែ ដែលមានទីតាំងស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្នបែបនេះ បន្ទាប់ពីរកឃើញករណីផ្ទុះឡើង​នៃការឆ្លងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី៕

មនុស្សចំនួន១៨នាក់ បានបញ្ជូនទៅតុលាការ ក្រោយពីពួកគេល្មើសនឹងបំរាមគោចររបស់អាជ្ញាធរ

2021/08/05 08:24:21 am        405
ភ្នំពេញ ៖ មនុស្សយ៉ាងតិចចំនួន១៨នាក់ ត្រូវបានកងកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើ​សំណុំរឿងបញ្ជូនទៅកាន់តុលាការ និងយានយន្តចំនួន១៣២៦គ្រឿង បានឃាត់ទុក និងពិន័យ ក្រោយពីពួកគេបានល្មើសធ្ងន់ធ្ងរ ទៅនឹងបំរាម​គោចរ របស់រដ្ឋអាជ្ញាធររាជធានីភ្នំពេញ ចាប់​ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតដល់យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមអ្នកនាំពាក្យ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ។ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី៥ ខែសីហានេះ លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា រហូតមកដល់យប់ថ្ងៃទី៤ ខែសីហានេះ គឺមានរយៈពេល៦យប់ហើយ ដែលកងកម្លាំង​នគរបាលរាជធានភ្នំពេញ បានធ្វើការរឹតបន្តឹងបំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាលនូវ​មេរោគ​កូវីដបំប្លែង​ថ្មី deltaនេះប៉ុន្តែរយៈពេល២យប់ចុងក្រោយនេះ គឺអាជ្ញាធរធ្វើការរឹតបន្តឹងខ្លាំង​ដោយ​ធ្វើការឃាត់ខ្លួនមនុស្សចំនួន៣៨នាក់ និងយានយន្តចំនួន១៣២៦នាក់ ដោយក្នុងនោះ​បានធ្វើការ​ពិន័យ​រួចរាល់​ចំនួន៣៥២គ្រឿង ខណៈនៅសល់ទៀតបានយកទៅរក្សាទុក​នៅតាមបណ្តា​ខណ្ឌ​នីមួយៗ ដែលបានរឹតបន្តឹងនោះ។លោក សាន សុខសីហា បញ្ជាក់ទៀតថា ចាប់ពី​ពេលនេះ តទៅសម្រាប់បុគ្គលដែលល្មើស​នឹង​បំរាម​គោលចរ ហើយមានការជួបជុំគ្នាសេពគ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះ​អនុវត្តទៅ​តាម​ផ្លូវច្បាប់ ដោយមិនមែនការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ ខណៈវិធានការក្តៅរបស់​អាជ្ញាធរ​រាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេស​ប្រភេទdeltaនេះ ដែលបានរកឃើញមានអ្នកវិជ្ជមានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញនោះ។ជាមួយគ្នានោះដែរ លោកវរៈសេនីយ៍ឯក សាន សុខសីហា ក៏បានធ្វើការអំពាវនាវ​ដល់បងប្អូនទាំង​អស់បើមិនចាំបាច់ទេគប្បីកុំចេញក្រៅឲ្យសោះ ខណៈការអនុវត្តរបស់អាជ្ញាធរនេះ គឺ​ដើម្បី​សេចក្តី​​សុខ​របស់​បងប្អូន​ទាំងអស់គ្នាតែប៉ុណ្ណោះ ពុំមានការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​បងប្អូននោះទេ។ លោក ក៏បានអំពាវនាវដល់បងប្អូនទាំងអស់បើមិនអាណិតខ្លួនឯងទេ គប្បីអាណិតដល់ក្រុមគ្រូពេទ្យ និង​ជាអាជ្ញាធរ ដែលពួកគាត់ខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនបានចូលផ្ទះជួបប្រពន្ធកូន ឱពុកម្តាយ​របស់​ពួកគាត់ ដើម្បីតែ​សុខុមាលភាព និង​អាយុជីវិតរបស់បងប្អូនទាំងអស់​គ្នាឲ្យរួចផុតពីជំងឺ​ដ៏កាច​សាហាវនេះ៕អត្ថបទ ៖ បាន ចក់

រថយន្តសណ្ដោងកុងតឺន័រមួយគ្រឿងបើកគេចពីរថយន្តដឹកដីធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង

2021/08/04 04:55:29 pm        516
ភ្នំពេញ៖ រថយន្តសណ្តោងកុងទ័រន័រមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន វ៉ាកជាមួយនិងរថយន្តដឹកដីមួយ គ្រឿងបើកខាងមុខរេចង្កូតធ្លាក់ ប្រឡាយទឹក ក្រឡាប់ផ្ងារជើងតែសំណាងល្អក្នុងហេតុការណ៍នោះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ១០ នាទីរសៀលថ្ងៃទី ០៤ ខែសីហាឆ្នាំ ២០២១ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះនៅចំណុចមុខរណ្ដៅដី ភូមិកប់ស្រូវតូច សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តសណ្តោងកុងទ័រន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 4A -1222 បានធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចមកកើតមកដល់ចំណុចកើតហេតុបានវ៉ាក នឹងរថយន្តដឹកដីមួយគ្រឿង ក៏បានរ៉េចង្កូតមកស្តាំដៃធ្លាក់ចូលប្រឡាយទឹកក្រឡាប់ផ្ងារជើងតែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅមិនបានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។ ក្រោយកើតហេតុអ្នកបើកបររថយន្តកុងទ័រន័របានបើកទ្វាររត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីកន្លែងកើតហេតុ ដោយសារតែរថយន្តមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវក៏ដូចជាទ្រព្យសម្បត្តិសាធារណៈ សមត្ថកិច្ចបាប្រគល់រថយន្តឲ្យទៅម្ចាស់ រួចស្ទូចយកទៅជួសជុលដោយខ្លួនឯង៕អត្ថបទ៖ កុម្ភះ

អាជ្ញាធរក្រុងខេរមភូមិន្ទ ​ឆ្មក់ចាប់​រថយន្តដឹកដីដែលមិនគោរពច្បាប់អាជីវកម្មរ៉ែសំណង់

2021/08/04 02:02:53 pm        720
កោះកុង ៖ ក្រុមអាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទ និងមន្ទីរសាធារណការខេត្តកោះកុង បាន​ឆ្មក់ចុះចាប់ម្ចាស់រថយន្តដឹក​ជញ្ជូន​អាចម៍​ដី​ ដែលមិនគោរពតាមច្បាប់​អាជីវកម្មរ៉ែសំណង់​ ពុំ​ខ្វាយខ្វល់​នឹងការបង្កគ្រោះថ្នាក់ធ្វើដំណើរតាមផ្លូវជាតិលេខ៤៨ ខេត្តកោះកុង។នេះមិនមែនជាវិធានការលើកទី១ទេ ដែលចុះឃាត់ និងអប់រំណែនាំដល់​ក្រុមម្ចាស់អាជីវកម្ម​រថយន្ត​ដឹកអាចម៍ដី គ្រួស និងថ្មក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ខេត្តកោះកុង ខណៈពួកគេហាក់​មិនខ្វល់​នឹងអាចម៍ដី គ្រួស ថ្ម ជុះធ្លាក់រាយប៉ាយពេញផ្លូវគ្មានការទទួលខុសត្រូវ។លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ គូសបញ្ជាក់ព្រឹកថ្ងៃទី៤ ខែសីហានេះថា រូបលោក បានសហការជាមួយលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹក​ជញ្ជូន​ខេត្តកោះកុង ព្រមទាំង​សមត្ថកិច្ចនគរបាលក្រុងចុះ​ឆ្មក់​ឃាត់ម្ចាស់រថយន្តដឹកដីទាំងនោះ​បញ្ជូន​ទៅ​អធិការដ្ឋាន​ក្រុងខេមរភូមិន្ទអប់រំ ផាកពិន័យតាមច្បាប់ នៅព្រឹកថ្ងៃទី៤ ខែសីហានេះ។លោក ឈេង សុវណ្ណដា អះអាងថា លោកពិតជាមិនចង់បង្កការរំខានដល់​ការប្រកប​អាជីវកម្ម​របស់អាជីករនោះទេ ពោលគឺបញ្ហានេះ អាជ្ញាធរបានអប់រំណែនាំផ្សព្វផ្សាយ​ជាច្រើនលើកច្រើន​សារ​មកហើយថា សុំឱ្យពួកគាត់ចូលរួមគោរពច្បាប់ ប៉ុន្តែពួកគេហាក់ភ្លេចត្រចៀកផ្គើនមិនខ្វាយខ្វល់ គ្រាអាជ្ញាធររវល់ដោះស្រាយទប់ស្កាត់រឿងកូវីដ១៩។ចំណែកឯលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លើកឡើងថា រថយន្តដឹកដីចំនួន១០គ្រឿង ត្រូវបានឃាត់យកទៅធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់។ លោកនឹងបន្តសហការលើយុទ្ធនាការឆ្មក់ចាប់រថយន្តល្មើសទាំងនោះគ្រប់ពេលវេលា ដើម្បីឱ្យអាជីវករងាកមកគោរពច្បាប់ឡើងវិញ ជៀសវាងបង្កការគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ហើយផលប៉ះពាល់សោភណ្ឌភាពបរិស្ថាន។ក្រុមពលរដ្ឋក៏ចាត់ទុកថា ទង្វើរកស៊ីធ្វើអាជីវកម្មផ្ទុយនឹងច្បាប់នេះថា​នឹងកំពុងបង្កគ្រោះថ្នាក់​ចរាចរណ៍​យ៉ាងសម្បើមណាស់ ដល់អ្នកដំណើរទូទៅ លើកំណាត់ផ្លូវជាតិលេខ៤៨ ខណៈក្រុម​អ្នក​ដឹកដីខាងលើមួយថ្ងៃៗ ដឹងតែពីប្រមូលលុយចូលហៅប៉ៅខ្លួនឯង និងបក្សក្រុមមួយចំនួនតូច ប៉ុណ្ណោះ។ ដូច្នេះពលរដ្ឋស្នើសុំឱ្យលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងពិនិត្យ​ដកហូត​អាជ្ញាប័ណ្ណ​លើ​ម្ចាស់​អាជីវកម្មរ៉ែសំណង់ណា​ដែលតែងតែ​ល្មើសច្បាប់​ដោយទុកធ្វើជាគំរូ​អាក្រក់​ដល់​អាជីវករ​ដ៏ទៃ​ទៀត៕អត្ថបទ ឈឹម មករា

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៨៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៥៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/04 12:17:21 pm        507
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥៨៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៦៥៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤២៦នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៥៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៤៨៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧២ ៨០៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧៩ ៦៣៤នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ឃាត់ខ្លួនមនុស្សជាង៥០០នាក់​ ដើម្បីអប់រំ និងពិន័យពេលអនុវត្តបំរាមគោចរ​​ក្នុងរាជធានីភ្នំពេញ​នៅយប់ថ្ងៃទី៣នេះ

2021/08/04 11:17:03 am        554
ភ្នំពេញ ៖ កងកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនមនុស្សចំនួន៥៤៨នាក់ ដើម្បីយកមកអប់រំបន្ថែម និងធ្វើការផាកពិន័យបានល្មើស​នឹង​បំរាមគោចររបស់អាជ្ញាធរ ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩បំប្លែង​ថ្មី delta ។យោងតាមលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល ដែល ទូរទស្សន៍BTV ទទួលបាននាព្រឹកថ្ងៃទី៤ ខែសីហានេះ បានឲ្យដឹងថា​«លទ្ធផលអនុវត្តវិធានការច្បាប់​ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១​នេះ ៖ កាអនុវត្តវិធានការច្បាប់មានចំនួន ៣៧២ ករណី ក្នុងនោះ ដូចជា​ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៥៤៨ នាក់ ,ឃាត់យានយន្ត ចំនួន ២១៥គ្រឿង និងធ្វើការពិន័យ​ជាប្រាក់ ចំនួន ៣២លានរៀលផងដែរ»។សូមបញ្ជាក់ថា រាជធានីភ្នំពេញ​ ចាប់ផ្តើមនៃការអនុវត្តបំរាមគោចរមានរយៈពេល០៤យប់​កន្លងមក​នេះ គឺចាប់ពីយប់អធ្រាត្រថ្ងៃទី៣០ ខែ កក្កដា រហូតដល់យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ត្រូវគេ​មើលឃើញថា មានអ្នកបើយានយន្តល្មើសបំរាមគោចរមួយចំនួនត្រូវបានផាកពិន័យ ក្នុងនោះ​ម៉ូតូ០១គ្រឿង ចំនួន២០ម៉ឺនរៀល និងរថយន្ត០១គ្រឿង០១លានរៀល ដើម្បីជាការព្រមាន។រាជធានីភ្នំពេញការអនុវត្តវិធានការរដ្ឋបាលមានរយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។នៅក្នុងប្រតិបត្តិការបម្រាមគោចរនេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជំរុញដល់កម្លាំងនគរបាលរាជធានីភ្នំពេញ​​ទាំងអស់​គ្រប់ពេលប្រតិបត្តិការ ត្រូវបង្កើន និងចាត់វិធានការអនុវត្តបំរាមគោចរនៅក្នុងភូមិសាស្រ្តរាជធានី​ភ្នំពេញ​ឱ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកល្មើសបំរាមគោចរ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩បំប្លែង​ថ្មី (delta) ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ហើយមន្រ្តីខ្លួនឯងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ក្នុងពេលចុះបំពេញការងារនោះ។ ជាងនេះទៅទៀត ឯកឧត្តមឧត្តមសេនីយ៍ឯក បានព្រមានចាត់វិធានការក្តៅដោយ​នឹងចាប់វាយ​ខ្នោះភ្លាមៗ​ផងដែរ ចំពោះអ្នកល្មើសបម្រាបគោចរ ដោយគ្មានការណែនាំបន្តទៀតនោះឡើយ ជាពិសេសអ្នកផឹកស៊ីជួបជុំគ្នា និងបើកហាងផឹកស៊ីជាដើមនោះ៕អត្ថបទបាន ចក់

ស្នងការរាជធានីភ្នំពេញ ព្រមានចាត់វិធានការក្តៅ និង​ចាប់វាយខ្នោះភ្លាមៗ ចំពោះអ្នកល្មើស​បំរាម​គោចរ ចាប់ពីយប់ថ្ងៃទី៣ខែសីហានេះតទៅ​

2021/08/03 01:34:25 pm        1050
ភ្នំពេញ ៖ ស្នងការរាជធានីភ្នំពេញ ព្រមានចាត់វិធានការក្តៅដោយនឹងចាប់វាយខ្នោះភ្លាមៗ ចំពោះអ្នកល្មើសបម្រាបគោចរ ចាប់ពីយប់ថ្ងៃទី៣ខែសីហានេះតទៅ ដោយគ្មានការណែនាំបន្តទៀតនោះឡើយ ជាពិសេសអ្នកផឹកស៊ីជួបជុំគ្នា និងបើកហាងផឹកស៊ីជាដើម។ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី​ភ្នំពេញ ក៏បានជំរុញបន្ថែម ដល់កម្លាំងនគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបង្កើន និងចាត់វិធានការ អនុវត្តបំរាមគោចរនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យបានតឹងរ៉ឹងបំផុត ចំពោះអ្នកល្មើស​បំរាម​គោចរ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩ បំប្លែងថ្មី(delta) ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ហើយ​មន្រ្តីខ្លួនឯង​ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ក្នុងពេលចុះបំពេញការងារ។ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ ថ្លែង ក្នុងឱកាសដែល​ដឹកនាំកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារសន្តិសុខ រក្សាសណ្តាប់សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារ​ប្រចាំខែសីហា ឆ្នាំ២០២១ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាម តាមវីដេអូ ZOOM នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង នាយការិយាល័យជំនាញទាំង៣៣ និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌ​ទាំង១៤ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ការដាក់បម្រាមគោចរ ជាលើកទីពីរ នៅ​ក្នុងរាជ​ធានីភ្នំពេញ គឺធ្វើឡើងស្របទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់​ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសគឺមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទDeltaនេះតែម្តង ខណៈមេរោគដ៏កាចសាហាវនេះ បានកំពុងធ្វើចរាចរណ៍នៅទឹកដីប្រទេសកម្ពុជាយើង ។ ​តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា មេរោគដែលតាថ្មីនេះ បានកើតឡើងនៅទឹកដីកម្ពុជា ជាង២០០ករណីហើយ។ឯកឧត្តមឧត្តមសេនីយ៍ បានបញ្ជាក់ទៅកងកម្លាំងនគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបង្កើន​ចាត់វិធានការការអនុវត្តបំរាមគោចរនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យបានតឹងរ៉ឹងថែមទៀតចំពោះអ្នកល្មើសបំរាមគោចរ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩បំប្លែងថ្មី delta ឱ្យកាន់តែមានប្រសិទ្ធភាព និង​ណែនាំ​ដល់កងកម្លាំងដែលចុះអនុវត្តបំរាមគោចរក៏ត្រូវប្រុងប្រយ័ត្ន និងគិតពី​សុវត្ថិភាពផ្ទាល់ខ្លួន​ឱ្យបានខ្ពស់បំផុតផងដែរ​កុំឱ្យឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីនេះ ពីព្រោះវីរុសបំប្លែងថ្មីបង្កឱ្យគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់អាយុជីវិតជាងវីរុសកូវីដ១៩ ធម្មតាទៅទៀតនោះ។សូមបញ្ជាក់ថា រាជធានីភ្នំពេញចាប់ផ្តើមនៃការអនុវត្តបំរាមគោចរ​មានរយៈពេល០៣យប់​កន្លងមកនេះ គឺចាប់ពីយប់អធ្រាត្រថ្ងៃទី៣០ ខែកក្កដា រហូតដល់យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ត្រូវគេមើលឃើញថា មានអ្នកបើយានយន្តល្មើសបំរាមគោចរ​មួយចំនួន​ត្រូវបាន​ផាកពិន័យ ក្នុងនោះម៉ូតូ០១គ្រឿងចំនួន២០ម៉ឺនរៀល និងរថយន្ត០១គ្រឿង០១លានរៀល ដើម្បីជាការប្រមាន។ រាជធានីភ្នំពេញ​ការអនុវត្តវិធានការរដ្ឋបាល​មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕អត្ថបទ បាន ចក់

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៧៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦២៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/03 05:28:20 am        290
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥៧៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៦២៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៥៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២២៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៤៧១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧២ ១៤៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧៩ ០៥១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកចរចាជាន់ខ្ពស់៖ គ្មានកិច្ចព្រមព្រៀងជាមួយអាមេរិកនោះទេ រហូតដល់សិទ្ធិពលរដ្ឋអ៊ីរ៉ង់ត្រូវបានធានា
06/01/2026 07:06 PM
ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ KLM លុបចោលជើងហោះហើរទៅកាន់ប្រទេសអ៊ូហ្គង់ដា ដោយសារជំងឺអេបូឡា
06/01/2026 07:06 PM
ចិនបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅជួយទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡានៅកុងហ្គោ
06/01/2026 07:06 PM
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បញ្ជាឲ្យវាយប្រហារកាន់តែជ្រៅទៅក្នុងប្រទេសលីបង់
06/01/2026 07:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ២នាក់នៅហាងកាហ្វេតំបន់ហ្កាហ្កា
06/01/2026 07:06 PM
អ៊ីរ៉ង់ បញ្ជាក់​ថា ខ្លួននឹងមិនស្ទាក់ស្ទើរជួយលីបង់ទប់ទល់​ការឈ្លានពានខុសច្បាប់របស់អ៊ីស្រាអែលឡើយ
06/01/2026 07:06 PM
នាយករដ្ឋមន្ត្រីជប៉ុន ប្រាប់ថា ជប៉ុនចង់ឃើញ​​អ៊ីរ៉ង់បង្ហាញភាពបត់បែន សម្រាប់កិច្ចព្រមព្រៀងជាមួយ​អាមេរិក
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ ការស្ទាក់ចាប់នាវាដឹកប្រេងដោយ​បារាំង នៅមហាសមុទ្រអាត្លង់ទិក គឺ «ខុសច្បាប់»
06/01/2026 07:06 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក
06/01/2026 07:06 PM
បារាំង និងឥណ្ឌូនេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងថាមពល
06/01/2026 07:06 PM