អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង

សន្តិសុខ និង សង្គម

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩៩៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​ករណី​ស្លាប់​ជាង​១០០០នាក់​ហើយ​គិត​ត្រឹម​ថ្ងៃនេះ​

2021/07/15 12:42:21 pm        621
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩៩៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៨១៣​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៨២៩នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៣៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១០២៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥៦​ ១៧៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦៤ ៦១១ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩១៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​មនុស្ស៨៧៦នាក់​ត្រូវ​បានជា​សះស្បើយ

2021/07/14 12:44:20 pm        496
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩១៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៨៧៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៦៥៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៥៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៣៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៩៨៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥៥ ៣៦៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦៣ ៦១៥ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ខេត្តកំពង់ចាម នៅតែបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាបន្តបន្ទាប់

2021/07/13 04:18:47 pm        293
កំពង់ចាម ៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ ​​អាជ្ញាធរខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមាន​ចំនួន៨៥នាក់ ក្នុងនោះមានអ្នកស្លាប់ដោយសារវិជ្ជមាន​ចំនួន៤៧នាក់ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបានខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ចំពោះករណីអ្នកវិជ្ជមានទាំងអស់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល​នៅមណ្ឌលព្យាបាល​នៅមន្ទីរ​មេគង្គកំពង់ចាម សរុបចំនួន៨២១នាក់ ក្នុងនោះចំពោះអ្នកវិជ្ជមានកម្រិតស្រាល​ត្រូវដាក់​ឲ្យ​សម្រាក់​នៅវិទ្យាល័យព្រះសីហនុ ។ ដោយគិតមកត្រឹមល្ងាចថ្ងៃទី១២ ខែកក្កដា នេះ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ទូទាំងខេត្តកំពង់ចាម មានចំនួន ២៨៦៣នាក់ កំពុង​សម្រាកព្យាបាល​ចំនួន៨២១នាក់ និងអ្នកជាសះស្បើយចំនួន ១៩៩៥នាក់។អាជ្ញាធរខេត្តកំពង់ចាម នៅតែ​ផ្សព្វផ្សាយអប់រំណែនាំឲ្យពលរដ្ឋតាមមូលដ្ឋាន​បង្កើន​ការប្រុង​ប្រយ័ត្នខ្ពស់ បើទោះបីជាទទួលបាន់វ៉ាក់សាំងបង្ការការពារជម្ងឺកូវីដ១៩រួចយ៉ាងណាក៏ដោយ បច្ចុប្បន្ន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ​បានចុះយុទ្ធនាការចាក់វ៉ាក់សាំង​ជូនពលរដ្ឋបាន​ប្រមាណ​ជាង​២៣៥ ០០០នាក់ តាមផែនការបានប្រមាណ៧១% ហើយ​។ អាជ្ញាធរខេត្តបាននឹងកំពុង​បន្តផ្តល់វ៉ាក់សាំង​ជូនពលរដ្ឋតាមបណ្តាស្រុកចំនួនប្រាំទៀត ដែលមិនទាន់ទទួលបាន រួមមាន ៖ ស្រុកកោះសូទិន ស្រុកស្រីសន្ធរ ស្រុកស្ទឹងត្រង់ ស្រុកចំការលើ​ និងស្រុកកងមាស ៕

ផ្ទះបណ្តែតទឹក និងបែត្រីនៅតាមដងទន្លេរាជធានី នៅសល់ជាង១០ផ្ទះនិងបែទៀតមិនទាន់រុះរើ

2021/07/13 01:12:01 pm        1156
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ សំណង់មិនរៀបរយ​ដែលនៅលើទូក ផ្ទះ​បណ្តែត​ទឹក និងបែចិញ្ចឹមត្រី ដែលភាគច្រើនជារបស់ជនជាតិវៀតណាមនោះ គឺនៅសល់​តែ​ចំនួន​១៣ផ្ទះ និងបែទៀតទេ នឹងត្រូវរុះរើអស់មួយភាគរយហើយ ក្នុងចំណោម​ជាង១៧០០ខ្នង និងបែ ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់​ទូរទស្សន៍BTV តាមរយៈទូរស័ព្ទ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មកទល់​ពេលនេះ កម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានសហការគ្នា​ជាមួយកង​កម្លាំង​នគរបាល​មូលដ្ឋាន ក៏ដូចជាកងកម្លាំងឯកភាពរាជធានីភ្នំពេញ បានចុះជួយរុះរើម្ចាស់​សំណង់​មិនរៀបរយ ដែលរស់នៅលើទូក ផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រីតាមដងទន្លេរាជធានីភ្នំពេញ​បាន​ស្ទើមួយរយភាគរយហើយ ដោយនៅសល់តិចតួចប៉ុណ្ណោះ ដោយទុកលទ្ធភាពឲ្យពួកគេ​ប្រមូលផល​ត្រីរួចរាល់សិន។បើតាមមន្រ្តីនៃសាលារាជធានីភ្នំពេញ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់​ក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ផ្ទះបណ្តែតទឹក សំណង់មិន​រៀបរយ និងបែចិញ្ចឹមត្រី គឺបានចំនួនជាង៩០ភាគរយហើយ ដែលត្រូវបាន​កងកម្លាំងឯកភាពរាជ​ធានី​ភ្នំពេញធ្វើការរុះរើ និងជម្លៀសចេញ ខណៈនៅសល់ប៉ុន្មានទៀតនោះ​នឹងត្រូវរុះរើបន្តទៀត​ឲ្យអស់ពីផ្ទៃទឹកទន្លេស្របទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនោះ។លោក មាន ចាន់យ៉ាដា អភិបាលរងនៃសាលារាជធានីភ្នំពេញ បានអះអាងថា ការអនុវត្តនូវវិធានការ​ជុំវិញការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែរត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយ​នៅលើផ្ទៃទឹកតាមដងទន្លេនៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ គឺដោយសារអាជ្ញាធរ​មានវិធាន​ការ​ចំពោះមុខល្អប្រសើរ សហការបានល្អជាមួយដៃគូពាក់ព័ន្ធ និងមានការគាំទ្រ​ពីមហាជន​យ៉ាង​ពេញ​ទំហឹង។រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការរស់នៅនិងប្រកបមុខរបរលើផ្ទៃទឹកទន្លេបែប​អាណាធិបតេយ្យ​នេះ បានបង្កឱ្យរងផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេស​ការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់​ពាសវាល​ពាសកាល​ក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់​សោភ័ណភាព​រាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ដល់សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹកមិនស្អាតផងដែរ៕អត្ថបទ បាន ចក់ 

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៨៣០នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​មនុស្ស១០១២នាក់​ត្រូវ​បានជា​សះស្បើយ

2021/07/13 12:07:56 pm        297
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨៣០នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន១០១២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៦១៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២១៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៨នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៩៥៣នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥៤ ៤៨៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦២ ៧០០ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

មន្ត្រីស៊ីម៉ាក់រកឃើញគ្រាប់បែក៨០គ្រាប់បន្ថែមទៀត បន្ទាប់ពីរកឃើញជាង៣០០គ្រាប់​កាលពីចុងសប្តាហ៍នេះ នៅក្នុងក្រុងសៀមរាប

2021/07/12 06:51:19 pm        461
សៀមរាប ៖ នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ អ្នកជំនាញ​មជ្ឍមណ្ឌល​កងឯកភាពកំចាត់មីនទី៤ ហៅកាត់ថាស៊ីម៉ាក់ ​បានបន្តជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបានចំនួន៨០គ្រាប់ទៀត បន្ទាប់ពីរកឃើញចំនួន៣២៥គ្រាប់ កាលពីថ្ងៃទី១០ខែកក្កដា ​កន្លងមក។ ទីតាំងរកប្រមូលគ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះនេះ ​ស្ថិតនៅ​ប៉ែកខាងជើងក្បែររបង​វិទ្យាល័យ​១០មករា​១៩៧៩ ស្ថិតក្នុងភូមិមណ្ឌល២សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានយក​ទៅ​រក្សាទុក នៅទីបញ្ជាការកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។គ្រាប់បែកទាំងនេះសុទ្ធតែមានសុពលភាពផ្ទុះ និងមាន​ហានិភ័យ​ខ្ពស់នេះបើតាម​ការបញ្ជាក់​របស់​លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ ។លោក អ៊ាន សុធា បានឲ្យ​ដឹងនៅព្រឹកថ្ងៃទី១២ខែកក្កដានេះថា គ្រាប់បែកដៃទាំង៤០៥គ្រាប់នេះ​ផលិត​​​នៅប្រទេសអង់គ្លេង ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិន​បើមានការ​​ប៉ះទង្គិច ឬមិនបានប្រុងប្រយ័ត្នធ្វើជ្រុះធ្លាក់ទៅដី។លោក បានបន្ដថា គ្រាប់បែកដៃនោះ ត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅ​ចំណុច​ជា​ឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាប ក្នុងសម័យសង្គ្រាមអំឡុងទសវត្សទី៧០ ។លោក បានបន្ដថា ការជីករកនេះ គឺក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រធាន​មន្ទីរ​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ខេត្តសៀមរាប ក្នុងពេលដែលក្រុមការងារកំពុងជីកដី​កប់​ប្រព័ន្ធ​ខ្សែកាប្លិ៍ក្រោមដីបានជួបប្រទះគ្រាប់បែកទាំងនេះ កាលពីថ្ងៃទី១០ខែកក្កដាថ្មីៗកន្លងមកនេះ ពិតជា​សំណាងណាស់ ដែលកាយឃើញគ្រាប់បែកតែមិនបានជីកប៉ះខ្លាំង បើសិនជីកប៉ះចំវា​អាច​នឹង​ផ្ទុះភ្លាម។លោក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន​ទាំងអស់ បើប្រទះឃើញគ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះគ្រប់ប្រភេទ សូមផ្តល់ដំណឹង ឬរាយការណ៍ទៅអាជ្ញាធរដែនដី ឫ​សមត្ថកិច្ច​ដែល​នៅ​ក្បែរ​លំនៅឋាន​បងប្អូន ឫ​ក៏​រាយការណ៍ទៅមន្ត្រីស៊ីម៉ាក់ដោយផ្ទាល់ក៏បានដែរ៕អ​ត្ថបទ ៖ ឈិត សាវី 

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩១១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​មនុស្ស១០០២នាក់​ត្រូវ​បានជា​សះស្បើយ

2021/07/12 12:43:07 pm        468
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩១១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន១០០២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៩២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣១៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៩២៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥៣ ៤៧៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦១ ៨៧០ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ស្រ្តីចំណាស់ម្នាក់ គោលបំណង​លោត​ទឹកសម្លាប់ខ្លួន​ ត្រូវបានកូនប្រុសមកជួយទាន់ពេល

2021/07/10 01:58:04 pm        347
ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់ ខូចចិត្តបានបើករថយន្តខ្លួនឯង គោលបំណងមកលោតទឹកសម្លាប់ខ្លួន តែត្រូវបានកូន​ប្រុសមានការសង្ស័យជិះម៉ូតូតាមពីក្រោយ រហូតមកដល់ចំណុច​លើស្ពានជ្រោយ​ចង្វារចាស់ បំរុង​លោត កូនប្រុសបានរាយការណ៍នគរបាលនៅប្រចាំគោលដៅស្ពាន ឡើង​មក​ជួយ​ទាន់ពេល។ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលការពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃត្រង់ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅ​ចំណុច​ចុងស្ពានជ្រោយចង្វារចាស់ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្រ្តីចំណាស់ម្នាក់ បានបើក​រថយន្តម៉ាក Lexus RX300 ពណ៌ស កាំម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1842 ចេញពីផ្ទះនៅម្ដុំគីឡូ​ម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ គោលបំណងឡើងមកលើស្ពាន​ជ្រោយ​ចង្វារចាស់ ​លោតទឹកសម្លាប់ខ្លួន តែត្រូវបានកូនប្រុសជិះម៉ូតូ តាមពីក្រោយរហូត បានរាយការណ៍​ជូនសមត្ថកិច្ចនៅប្រចាំគោលដៅជួយម្ដាយទាន់ពេលវេលា។យោងសម្តីរបស់ស្រ្តីចំណាស់ដែលប៉ុនប៉ង​លោតទឹកសម្លាប់ខ្លួន ​បានយំរៀបរាប់ថា មូលហេតុ​ដែល​គាត់គិតខ្លីបែបនេះ​ មូលហេតុដោយសារតែមានទំនាស់​ក្នុងក្រុមគ្រួសារជាមួយប្ដី ដោយអះអាងថាប្ដី​របស់​គាត់​មានស្រីនៅខាងក្រៅ ​ធ្វើបាបចិត្តគាត់​ ដូច្នេះក៏ខូចចិត្ត ​គិតអ្វីមិនចេញបាន​ជិះ​រថយន្ត គោលបំណង​មកលោតទឹក​ តែត្រូវបានកូនៗ​ តាមមកទាន់ចាប់​ដាក់​ចូល​រថយន្ត​រួចត្រឡប់​ទៅ​ផ្ទះ​វិញ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩៣៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​មនុស្ស៧៤៣នាក់​ត្រូវ​បានជា​សះស្បើយ

2021/07/10 01:25:01 pm        349
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩៣៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៧៤៣នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៧៣៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២០០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៨៨១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥១ ៦៦០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៥៩ ៩៧៨ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

គិតមកដល់ពេលនេះនៅភ្នំពេញមានអ្នកជំងឺកូវីដ-១៩ ជិតមួយពាន់នាក់កំពុង​សម្រាកព្យាបាល​នៅ​តាមផ្ទះ

2021/07/09 02:57:05 pm        594
ភ្នំពេញ ៖ អ្នកជំងឺកូវីដ-១៩ ដែលកំពុងព្យាបាលនៅតាមផ្ទះ ក្នុងរាជធានីភ្នំពេញគិតមកដល់ពេលនេះ បានកើនឡើងដល់ជិត១ពាន់នាក់ហើយ ​ខណៈចំនួនអ្នកជាសះស្បើយ ក៏មានចំនួនច្រើនដែរ។ក្នុងកិច្ចប្រជុំតាមរយៈអនឡាញ ជាមួយស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធ​ហត្ថរាជ​ធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ដែលដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី០៩ កក្កដា២០២១ នៅសាលារាជធានីភ្នំពេញ លោក ងី មានហេង ប្រធាន​មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គិតមកដល់ម៉ោងនេះ អ្នកព្យាបាល​ជំងឺកូវីដ-១៩នៅតាមផ្ទះ បានកើនឡើងដល់ចំនួន៩១៥នាក់ហើយ ហើយក្នុងចំនួននេះ មានអ្នកជា​សះ​ស្បើយចំនួន ២៦៨នាក់ និងមានអ្នកកំពុងព្យាបាលចំនួន៦៤៧នាក់។ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការកើនឡើងនូវចំនួនអ្នកព្យាបាលជំងឺកូវីដ-១៩​នៅតាមផ្ទះនារយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារតែជំនាញពាក់ព័ន្ធបានលើកទឹក​ចិត្តឱ្យពួកគាត់​បានព្យាបាល​ជំងឺកូវីដ-១៩នៅតាមផ្ទះ ។លោក ងី មានហេង បន្តថា ចំពោះអ្នកជំងឺដែលកំពុងព្យាបាលនៅតាមមណ្ឌល ពួកគាត់ក៏អាច​សុំការអនុញ្ញាតិប្តូរទៅព្យាបាលនៅតាមផ្ទះវិញបានដែរ ​ប៉ុន្តែត្រូវមានកិច្ចសន្យាមួយ ជាមួយ​ក្រុមការ​ងារ​ដោយភ្ជាប់នូវ​លក្ខខ័ណ្ឌ​ច្បាប់មួយចំនួន ហើយខាងសុខាភិបាលជាអ្នក​រាយការណ៍ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​គ្រប់គ្រង​មើលខុសត្រូវពួកគាត់។ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ក្រោយការធ្វើ​តេស្តទៅឃើញវិជ្ជមានកូវីដ-១៩ ​ក្នុងនាមជាអាជ្ញាធរ និងក្រុមគ្រូពេទ្យ ​ត្រូវសួរនាំពួកគាត់ថា តើមាន​លទ្ធភាព​ទៅព្យាបាល​នៅតាមផ្ទះទេ? បើមាន អាជ្ញាធរ និងក្រុមគ្រូពេទ្យត្រូវជូនពួកគាត់ទៅផ្ទះ។ចៀសវាង​ខ្លាចពួកគាត់ទៅទីណា​ផ្តេសផ្តាស​មុនចូលដល់ផ្ទះ។ ​នៅផ្ទះទៀតសោធន៍ ទោះបីផ្ទះនោះ ជា​ផ្ទះអ្នកណាក៏ដោយត្រូវតែដាក់ស្លាកសញ្ញា ​ដែលចេញដោយសាលារាជធានីភ្នំពេញ ដើម្បី​ឱ្យប្រជាពលរដ្ឋផ្សេងទៀតបានដឹង​ និងចេះប្រយ័ត្នខ្លួន។ ចំពោះសំរាមនៅផ្ទះអ្នកព្យាបាលជំងឺកូវីដ-១៩ មិនអនុញ្ញាត​ឱ្យយកចេញរាល់ថ្ងៃទេ គឺត្រូវទុករយៈពេល៧២ម៉ោង ទើបឱ្យយកចេញមកក្រៅម្តង ព្រោះខ្លាចរីករាលដាលជំងឺកូវីដ-១៩។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែយកចិត្ត​ទុក​ដាក់ខ្ពស់ ចំពោះការងារព្យាបាលនៅតាមផ្ទះនេះ​ ដោយសារអាយុជីវិត និងជោគវាសនាប្រជាពលរដ្ឋត្រូវពឹងពាក់មកលើអាជ្ញាធរហើយ។ ឯកឧត្ដម ឃួង ស្រេង យល់ឃើញថា ការព្យាបាលតាមផ្ទះនេះ ​ពិតជាទទួលបានជោគជ័យ ដោយ​សារតែ​ប្រជាពលរដ្ឋចូលរួមសហការ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការងារនៃការ​ព្យាបាល​តាម​​ផ្ទះនេះ។គួរបញ្ជាក់ថា ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយការងារ​នេះរាជធានី​ភ្នំពេញ​ បានឈាន​មួយជំហាន​ទៅមុខរួចហើយ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិស័យឯកជនលើកទឹកចិត្តអ្នកស្វែងរកការងារ បង្កើនចំណេះ ជំនាញ ដើម្បីឆ្លើយតប​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញកើនឡើង
06/01/2026 03:06 PM
ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ
06/01/2026 03:06 PM
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣ នៅក្រុងប៉ោយប៉ែតលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ១៥២នាក់
06/01/2026 03:06 PM
យោធាគូវ៉ែត៖ ប្រព័ន្ធ​ការពារដែនអាកាសស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូន​របស់សត្រូវ
06/01/2026 03:06 PM
PSG អបអរពាន Champions League នៅទីក្រុងប៉ារីសក្រោយឈ្នះ Arsenal
06/01/2026 03:06 PM
ប្រធានគណៈកម្មាធិការយោធា៖ សមាជិក NATO អាចដើរតួនាទីក្នុងការបើកច្រកសមុទ្រហ័រមូស
06/01/2026 03:06 PM
អ៊ុយក្រែនច្រានចោលការអះអាងរបស់ក្រុងមូស្គូដែលថា រោងចក្រនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវវាយប្រហារដោយដ្រូន
06/01/2026 03:06 PM
ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​បង្កើត​ឱកាស​ការងា​រ និង​ជំរុញ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​កាន់​តែ​រស់​រវើក​
06/01/2026 03:06 PM
ការវាយប្រហារដោយយានដ្រូនបានសម្លាប់មនុស្សជិត ៧០ នាក់ នៅតំបន់ KORDOFAN នៃប្រទេស ស៊ូដង់
06/01/2026 03:06 PM
សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
06/01/2026 03:06 PM