អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង

សន្តិសុខ និង សង្គម

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៨១២នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧៤០នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/07/21 12:17:29 pm        223
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨១២នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៧៤០​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៣៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៧៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១១៦៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៧ ២២៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦៩ ៦០៨នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ជំងឺកូវីដ១៩នៅស្វាយរៀងហាក់មិនបានថមថយ ខណៈអ្នកជំងឺថ្មីត្រូវបានរកឃើញ​​បន្ថែម​នៅ​គ្រប់តំបន់

2021/07/20 02:31:56 pm        663
ស្វាយរៀង ៖ វត្តមានជំងឺកូវីដ១៩នៅស្វាយរៀង នាពេលបច្ចុប្បន្ន​ហាក់មិនមានសញ្ញាបញ្ជាក់​ថយចុះនោះទេ ខណៈដែលក្រុមការងារចុះស្រាវជ្រាវ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ បន្ថែមនៅគ្រប់តំបន់ ។លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការទប់ស្កាត់ជំងឺ​កូវីដ១៩ ខេត្តស្វាយរៀង​នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ស្ថានភាពជំងឺកូវីដ១៩ នៅ​ស្វាយរៀងហាក់មិនមានថបថយចុះនោះទេ ខណៈដែលវិជ្ជមានជំងឺ covid១៩ បានផ្ទុះឡើង​ជា​បន្តបន្ទាប់នៅគ្រប់តំបន់ពិសេសថ្មីៗនេះក្រុមការងារចុះស្រាវជ្រាវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទៅលើក្រុមអាជីវករប្រកបរបរនៅក្នុងផ្សារកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ចំនួនជាង៨០នាក់បន្ថែម ។លោក បានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ នៅស្វាយរៀង ក្រុមការងារបាន​ចុះ​ស្រាវជ្រាវរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅតាមសហគមន៍ ពិសេសនៅតាមរោងចក្រ សហគ្រាស​ក្នុងមួយថ្ងៃមិនក្រោមពីចន្លោះពី ៥០ទៅ ៩០នាក់ទេ ដែលវិជ្ជមានជំងឺកូវីដ១៩ ភាគច្រើន​ជា​កម្មករ​បំរើការងារនៅរោងចក្រ ដែលបាននាំចម្លងទៅពលរដ្ឋនៅក្នុងសហគមន៍។ប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ មានការរីករាលនៅតាមសហគមន៍ លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាល បច្ចុប្បន្នរដ្ឋបាលខេត្តបាន​សហការជាមួយ​នឹងផ្នែកពាក់ព័ន្ធ​បាន​ចុះអប់រំពី វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ៣ការពារ និង៣កុំ និងណែនាំពលរដ្ឋអោយធ្វើអនាម័យ សម្អាតបរិស្ថាន នៅគ្រប់តំបន់ ពិសេសជម្រុញដល់រោងចក្រ សហគ្រាស ធ្វើជីវសុវត្តិភាព បាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្កាចម្លងជំងឺដល់កម្មករ កម្មការិនី ខណៈដែលជំងឺកូវីដ១៩ ភាគច្រើនកើតនៅតាមរោងចក្រ សហគ្រាស ។តាមរបាយការណ៍របស់រដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ស្វាយរៀង មានពលរដ្ឋខ្មែរ និងជនបរទេស រងវិជ្ជមានជំងឺកូវីដ១៩ មានចំនួន ៤ពាន់០២១នាក់ ស្ត្រីចំនួន ២ពាន់២១៦នាក់ ឈឺស្លាប់មានចំនួន៤៨នាក់ស្រីចំនួន២៩នាក់ ក្នុងនោះព្យាបាល​ជាសះស្បើយមានចំនួន ៣ពាន់២២៧នាក់ ស្រីចំនួន ១ពាន់៨២៤នាក់ និងកំពុងធ្វើការព្យាបាល ចំនួន៧២៧នាក់ ស្រីចំនួន៣៤៨នាក់ ៕អត្ថបទ ៖ សារិទ្ធ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៨២៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​១០២២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/07/20 06:19:11 am        510
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨២៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន១០២២​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤២១នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១១៤៩នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៦​ ៩៤៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦៨ ៧៩៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សត្វផ្សោតសមុទ្រជិត១០០ គីឡូក្រាម ងាប់អណ្ដែតទើរនៅឆ្នេរពយលោកជំទាវម៉ៅ

2021/07/19 03:37:06 pm        345
ព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីជំនាញរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យមើលត្រីផ្សោត ១ក្បាលទម្ងន់ប្រមាណ ៩០គីឡូក្រាម ដែលបានងាប់អណ្តែតមកទើរ​នៅឆ្នេរពយលោកជំទាវម៉ៅ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាមការពិនិត្យ និងការសន្និដ្ឋានរបស់មន្រ្តីជំនាញ ត្រីផ្សោតនេះ បានងាប់ដោយសារជាប់មង មានទម្ងន់ប្រមាណ៩០គីឡូក្រាម ប្រវែងបណ្តោយ ២,២៤ម៉ែត្រ ទទឹង ០,៦០ម៉ែត្រ ជាប្រភេទផ្សោត​ឃ្លៀចឈ្មោល (Indo-Pacific humpoback dolphin)។ វាជាប្រភេទសត្វកម្រដែលត្រូវការពារដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ ហើយវា មាននៅតំបន់​កោះព្រីង ឆ្នេមុខរ (រាម) នៅប្រជុំកោះរ៉ុង៕ដោយ៖ ប៊ុនថា

អាជ្ញាធរបាត់ដំបង បន្តរកឃើញពលករវិជ្ជមានកូវីដ១៩ ក្នុង​ចំនួនតិចជាងអ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ

2021/07/19 12:33:54 pm        464
បាត់ដំបង ៖ ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរខេត្តបាត់ដំបង បានបន្តរកឃើញករណីវិជ្ជមាន​កូវីដ១៩ លើពលករមកពីប្រទេសថៃជាបន្តបន្ទាប់ ប៉ុន្តែក្នុងចំនួនតិចបើធៀបនឹងករណីឆ្លងពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ពោលគឺករណីឆ្លងក្នុងសហគមន៍​ នៅតែបន្តកើនឡើងឥតឈប់ឈរ ។យោងតាមរបាយការណ៍​របស់រដ្ឋបាលខេត្តបាត់ដំបង បង្ហាញថា ការត្រឡប់របស់ពលករមក​ពី​ប្រទេស​ថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង ​នាពេលច្ចុប្បន្នមានក្រោម១០០នាក់ បើធៀបនឹង​បណ្ដា​ខេត្តមួយចំនួន ដែលជាប់ព្រំដែនប្រទេសថៃ​​ ជាក់ស្ដែងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មាន​ពលករមកពីថៃ តាមច្រកជាប់ខេត្តបាត់ដំបង ត្រឹមចំនួន៣៧ ខណៈអ្នកកំពុងធ្វើចត្តាឡីស័ក​តាមមណ្ឌលនានាចំនួន ២ ៣៨៩នាក់។លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លើកឡើងថាការថយ​ចុះចំនួន​ពលករឆ្លង​ដែនមកពីប្រទេសថៃ ​តាមច្រកនានាជាប់ខេត្តបាត់ដំបង ដោយសារពលករភាគ​ច្រើន​ត្រូវអាជ្ញាធរថៃ បញ្ជូនឲ្យឆ្លងដែនតាមច្រកនៃខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។លោក បានបន្តថា ចាប់តាំងពីមានការរៀបចំធ្វើតេស្តរហ័ស នៅតាមច្រកព្រំដែន ពីថ្ងៃទី១ ដល់​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៤៥៩នាក់ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨១នាក់ ហើយបានធ្វើសំណាកលើអ្នកបើកបររថយន្តដឹកទំនិញ ​អ្នកអាជីវករ និងជំនួយការអ្នក​បើក​រថយន្ត​ចេញចូលប្រទេសថៃប្រចាំថ្ងៃចំនួន៧១៤៦សំណាក ដោយឆ្លងជំងឺកូវីដ១៩ ចំនួន៥៧នាក់ ។ក្នុងរបាយការណ៍រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា អាជ្ញាធរខេត្តបានកំណត់មុខសញ្ញាពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍២០កុម្ភៈ និងយកសំណាកបានចំនួន ៥ ៩៥៩នាក់ លទ្ធផលវិជ្ជមាន ១៤៦០នាក់ និង​ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សម្រាប់ខេត្តបាត់ដំបង មានអ្នកឆ្លងចំនួន ១ ៩៦៦នាក់ បានព្យាបាលជាសះស្បើយចំនួន ១០៩៣នាក់ ស្លាប់ ២១នាក់ និងកំពុងសំរាកព្យាបាល ៨៥២នាក់ ៕សុខរិទ្ធ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៧៩០នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​១០៨៧នាក់​ទៀត​ ត្រូវ​បាន​​ជា​សះ​ស្បើយ

2021/07/19 12:23:45 pm        297
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧៩០នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន១០៨៧​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៨១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២០៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១១២៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៦០ ០១៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦៧ ៩៧១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៨៣៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៩២៨​នាក់​ទៀត​ ត្រូវ​បាន​​ជា​សះ​ស្បើយ

2021/07/17 12:18:58 pm        346
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨៣៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៩២៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៥៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៧៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១០៧៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥៧​ ៩៥៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦៦ ៣៣៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ជាង២ម៉ឺននាក់​ក្នុងរយៈពេល៥ថ្ងៃ​ ក្នុងការផ្តល់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ​នៅខេត្តត្បូងឃ្មុំ ​ជូន​​ពលរដ្ឋ​នៅ​តំបន់ហានិភ័យ

2021/07/17 11:39:30 am        309
ត្បូងឃ្មុំ ៖​ ពលរដ្ឋ​ដែល​បានមកទទួលវ៉ាក់សាំង នៅតំបន់ហានិភ័យចំនួនបីស្រុកទៀត ក្នុង​មានស្រុកតំបែរ ស្រុកក្រូចឆ្មារ និងស្រុកមេមត់ ក្នុងរយៈពេល៥ថ្ងៃកន្លងទៅនេះ សម្រាប់ដូសទី១ បានប្រមាណ ២០ ៨១០នាក់ បន្ទាប់ពីបិទបញ្ចប់យុទ្ធនាការនៅក្រុងសួង។យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដាម្សិលមិញនេះ ​ចំនួនពលរដ្ឋដែលស្ម័គ្រចិត្ត មកទទួលវ៉ាក់សាំង ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ ផ្តល់តាមស្រុក រួមមាន ៖ ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងស្រុកមេមត់ ដល់​ទទួល​វ៉ាក់សាំង​ប្រភេទ Sinovac បានចំនួន២០៨០១នាក់ហើយ ក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ ។ លោកវេជ្ជបណ្ឌិត ​កែវ វណ្ណៈ ​ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រាប់BTVឲ្យដឹងថា ករណី អ្នកវិជ្ជមាន កូវីដ-១៩ ​នៅក្នុងខេត្តបន្តរកឃើញ​​ជាបន្តបន្ទាប់ពុំមានអន់ថយឡើយ។ សរុបករណីវិជ្ជមានមានចំនួន១៥៤៦នាក់ ក្នុងនោះករណីជាសះស្បើយ ៨៤៨នាក់ និងកំពុង​សម្រាក​ព្យាបាលនៅក្នុងមន្ទីរពេទ្យ ត្បូងឃ្មុំ ចំនួន៦៧១នាក់ និងករណីស្លាប់ចំនួន២៣នាក់ ។ ក្នុងនោះដែរ​លោកប្រធានមន្ទីរ​សុខាភិបាលខេត្តត្បូងឃ្មុំ នៅបន្តបានអំពាវនាវ ដល់ពលរដ្ឋទាំងអស់ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល «៣ការពារ និង ៣កុំ» ជាពិសេស ការអនុវត្ត​កាតព្វកិច្ចពាក់ម៉ាស់ ​ការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬ ជែលឲ្យបានញឹកញាប់ និង​កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ​ស្របតាម​សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុង​អំឡុងពេលនៃការឆ្លងរាលដាល នៃវីរុសកូវីដ១៩ បំប្លែងថ្មី​កុំឲ្យឆ្លងរីករាលដាល​ចូល​ក្នុង​សហគមន៍​យើង៕

បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន​​ជ្រុល​បុករៈ ហើយ​​ព្យាយាមបើក​រត់ បន្តទៅបុកស្រ្តី ជិះម៉ូតូម្នាក់រងរបួសធ្ងន់

2021/07/15 10:28:49 am        983
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេរីទំនើបម៉ាក Lexus RC ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានគេចពីម៉ូតូ១គ្រឿងរេ​ចង្កូត​ទៅបុករៈម៉ូតូ រថយន្ត រទេះអ្នកលក់ភេសជ្ជៈតាមផ្លូវ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ខ្ទាតទៅលើរថយន្ត រួចព្យាយាម​បើករត់គេច រហូតទៅបុកស្រ្តីកំពុងជិះម៉ូតូម្នាក់រងរបួសបាក់ជើង រថយន្តទៅមុខលែងរួច ត្រូវបានសន្តិសុខផ្សារ Tk ចាប់ប្រគល់ជូនសមត្ថកិច្ច។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​៣រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅ​ចំណុចផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៣ មូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់​បើកបរ​រថយន្ត​សេរីទំនើកម៉ាកlexus Rc 200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BN-6465 ធ្វើដំណើរតាមបណ្ដោយ​ផ្លូវលេខ៥២៨ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកចំណុចកែងផ្លូវលេខ២៨៣ ដោយបើក វ៉ាក់​ជាមួយ​ម៉ូតូគ្រឿង បានរេចង្កូត​មកខាងស្ដាំបុករៈ ម៉ូតូ រថយន្ត និងរទេះ​អ្នកលក់​ភេសជ្ជៈបណ្ដាល​ឲ្យ​បុរសម្នាក់កំពុងអង្គុយ ខ្ទាតឡើងទៅលើរថយន្តចតនៅលើចិញ្ចើម​ផ្លូវ រងរបួសបែកក្បាលហូរឈាម ។ ភ្លាមៗនោះ បុរសបើករថយន្តបុករៈ​មិនបានឈប់ទទួលខុសត្រូវឡើយ បានព្យាយាមបើករត់គេច​ពី​កន្លែងកើតហេតុរហូតដល់ផ្លូវលេខ៥១៦ កែងផ្លូវលេខ២៨៩ ចំណុចស្តុបរតនៈស្រីម៉ៅ បានជ្រុល​ចង្កូត​ទៅបុកស្រីម្នាក់កំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឲ្យ​បាក់ជើង រួច​រថយន្ត​រ៉េចង្កូត​ទៅ​បុកគំរប់លូ​​មិន​អាចទៅមុខរួច​ ម្ចាស់រថយន្តបានបើកទ្វារថយន្តព្យាយាមរត់ចូលក្នុងផ្សារTk ត្រូវបាន​សន្តិសុខ​ផ្សារឃាត់ខ្លួនជូនសមត្ថកិច្ច។សូមបញ្ជាក់ផងដែរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈម៉ូតូ២គ្រឿង រថយន្ត២គ្រឿង រទេះលក់ភេសជ្ជៈ ​និងមនុស្សប្រុសស្រីរងរបួស។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ បានចុះដល់ទីតាំងកើតហេតុ បាន​បញ្ជូន​ខ្លួនស្រ្តីរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការព្យាបាល។ ចំណែកម្ចាស់រថយន្ត និងរថយន្ត ត្រូវបាន​នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ​យក​ទៅរក្សា​ទុក​ដើម្បីដោះស្រាយ និងចាត់ការតាមនីតិវិធី៕អត្ថបទ ៖ ​កុម្ភៈ 

ជំនន់ទឹកភ្លៀងនៅស្រុកភ្នំព្រឹក លិចលង់ផ្ទះជាង៤០ខ្នង និងពលរដ្ឋត្រូវជម្លៀសទៅទួលសុវត្ថិភាព

2021/07/15 09:35:04 am        851
បាត់ដំបង៖ ភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក បណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះ និង​​ខូចខាត​នូវសម្ភារៈមួយចំនួនរបស់ប្រជាពលរដ្ឋជាង៤០គ្រួសារ ក្នុងភូមិសាស្ត្រចំណុចភូមិអូរធំ ឃុំភ្នំព្រឹក និងភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ហើយប្រជាពលរដ្ឋ ​ត្រូវបានអាជ្ញាធរជម្លៀស ទៅ​កាន់​ទីទួល​សុវត្ថិភាព​ជាបណ្តោះអាសន្ន ។បើតាម​លោក ហុង ឆេត មន្ត្រី​គ្រោះមហន្តរាយខេត្តបាត់ដំបង បានឲ្យដឹងថា ជា​លទ្ធផល​តាមការ​ពិនិត្យ​ជាក់ស្តែង បញ្ហាទឹកជំនន់នេះ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងភូមិសាស្រ្ត​ស្រុកភ្នំព្រឹក កាលពីពេលរសៀល ថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២១ ហើយជំនន់ទឹកភ្លៀងនេះ ក៏បាន​បង្ក​ផលប៉ះពាល់ជាបឋម ទៅដល់ពលរដ្ឋចំនួនប្រមាណ៤០គ្រួសារ ។លោក បានបន្តថា លុះដល់នៅថ្ងៃទី១៥ ខែកក្កដា ជំនន់ទឹកភ្លៀងនេះ ក៏បានបន្តធ្លាក់រាយប៉ាយ​​ផ្នែក​ខាងក្រោម បង្កឲ្យប៉ះពាល់ដល់ផលដំណាំដាំដុះ ដូចជា ពោត ដំឡូង..។ល។ ព្រមទាំងហេដ្ឋារចនា​សម្ព័ន្ធផ្លូវ​គ្រួសក្រហម ១ខ្សែរក្នុងឃុំបួរ ប្រវែងប្រមាណ២ ៥០០ម៉ែត្រ ក្នុងនោះទឹកបានហូរច្រោះ​កាត់​ដាច់ផ្លូវប្រវែងប្រមាណ ២៥០ម៉ែត្រ និងហូរកាត់ច្រោះបណ្តាលឲ្យខូចលូកាត់ផ្លូវចំនួន ២កន្លែង នៅ​ចំណុចខាងលិចផ្សារបួរ ឃុំបួរ ស្រុកភ្នំព្រឹក ផងដែរ។លោក ហុង ឆេត បានបញ្ជាក់ថា ជាមួយគ្នានេះផងដែរ បងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋាន បានសំណូមពរដល់មន្ទីរជំនាញ សូមពិនិត្យលទ្ធភាពក្នុងការជួសជុលកែ​លម្អផ្លូវគ្រួសក្រហម​ដែល​រងផលប៉ះពាល់ និងខូចខាតខាងលើនេះឡើងវិញផង បន្ទាប់ទឹកស្រកចុះ ៕អត្ថបទ ៖ សុខរិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​
06/01/2026 04:06 PM
ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស ២នាក់ ដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ
06/01/2026 04:06 PM
រដ្ឋមន្ត្រី៖ កាតាត្រៀមខ្លួនចរចាអំពីការយកថ្លៃសេវាបណ្ដោះអាសន្នសម្រាប់ការឆ្លងកាត់ច្រកសមុទ្រ ហ័រមូស
06/01/2026 04:06 PM
តម្លៃប្រេងឡើង​ជាង ២ភាគរយ​ ខណៈអ៊ីស្រាអែលបង្កើនការលុក​លុយ​ក្នុង​ដែន​ដី​របស់​លីបង់
06/01/2026 04:06 PM
ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ជំរុញឲ្យគ្រប់ភាគីនៃជម្លោះនៅលីបង់ បញ្ឈប់អរិភាព
06/01/2026 04:06 PM
ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់កើនឡើងជាង ៣.៤០០នាក់
06/01/2026 04:06 PM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
06/01/2026 04:06 PM
អ៊ីរ៉ង់បដិសេធរបាយការណ៍អំពីការលាលែងពីតំណែងរបស់ប្រធានាធិបតី
06/01/2026 04:06 PM
ប្រធានសហព័ន្ធបាល់ទាត់លើតុចាត់ទុកជើងឯកថ្នាក់ជាតិលើកដំបូងជាសញ្ញាណល្អក្នុងការអភិវឌ្ឍ
06/01/2026 03:06 PM
ប្រធានាធិបតីស៊ីរីបានសន្ទនាតាមទូរស័ព្ទជាមួយលោក TRUMP អំពីការគាំទ្រដល់សេដ្ឋកិច្ចរបស់ក្រុងដាម៉ាស
06/01/2026 03:06 PM