អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស៦៥៥នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​៣ថ្ងៃ​មកនេះ​ ស្លាប់​៣៣នាក់

2021/06/11 04:58:17 am        99
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៥៥នាក់​ឆ្លង​មេរោគ​កូវីដ-១៩ បន្ថែម​ទៀត​ ខណៈមនុស្ស​ចំនួន៨១០នាក់​ទៀត​ផ្សេងទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​នេះ ​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ចំនួន​៦០៦នាក់ បន្ថែម​ទៀត​ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​ ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៣១១​នាក់​បន្ថែមទៀត ​ ​។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣០ ៦១៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ​​ចំនួន​៦៥៥នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៧ ៣២១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

មន្ត្រី​ជំនាញ​ខេត្តកោះកុង រកឃើញ​បុរស​វ័យ​៦៤​ឆ្នាំ ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ​និង​សាច់ញាតិ​​២​នាក់​​ទៀតឆ្លងកូ​វីដ

2021/06/10 07:42:57 am        1249
​កោះកុង ​៖ ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​ ប្រកាស​រកឃើញ​មាន​បុរស​វ័យ​៦៤​ឆ្នាំ​ម្នាក់​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ-១៩ និង​សាច់ញាតិ​ចំនួន​២​នាក់​មាន​វិជ្ជមាន​កូ​វីដ ក្នុង​ចំណោម​មនុស្ស​៦​នាក់​ផ្សេងទៀត​។លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​ បានឱ្យដឹង​ព្រឹក​ថ្ងៃទី​១០ ខែមិថុនាថា ម៉ោង​៧​និង​៣០​នាទី មាន​បុរស​ឈ្មោះ ចាន់ លី បាន​ស្លាប់ ​នៅលើ​រថយន្ត​មុនពេល​មកដល់​មន្ទីរពេទ្យ​។ ​តាម​ការ​សួរនាំ​ពី​ប្រវត្តិ​របស់​អ្នកជំងឺ​គឺ​ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ​ រយៈពេល​៤​ថ្ងៃ​មកហើយ ​ដោយ​បានមក​សម្រាក​លេង​ជាមួយ​កូន​របស់​គាត់​ដែល​ជា​អ្នក​ចាំ​ចម្ការ​ឱ្យគេ ​នៅ​ចំណុច​វង់កាថៈ ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ​ស្រុក​មណ្ឌលសីមា​។លោក​ប្រធាន​មន្ទីរពេទ្យ បន្ថែមថា អំឡុងពេល​៤​ថ្ងៃនេះ បុរស​ដែល​ស្លាប់​មាន​អាការៈ​ដកដង្ហើម​ដង្ហក់​ខ្លាំង ​ទើប​ក្រុម​គ្រួសារ​ដឹក​មក​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ប៉ុន្តែ​ដោយសារ​មើល​នូវ​ស្ថានភាព​របស់​អ្នកជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​ ក្រុម​គ្រូពេទ្យ​ក៏​ផ្តើម​ស្រាវជ្រាវ​ជាបន្ទាន់​មួយ​មិន​អនុញ្ញាត​ឱ្យ​យក​អ្នកជំងឺ​ចេញពី​រថយន្ត​ភ្លាមៗ​ទេ​។លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន អះអាងថា ​ដើម្បី​កត្តា​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ និង​សង្ស័យ​លើ​អ្នក​ពាក់ព័ន្ធ គឺ​ក្រុមគ្រូពេទ្យ​ពុំ​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​យក​សាកសព​ចេញពី​មន្ទីរពេទ្យ​ឡើយ ដើម្បី​លទ្ធភាព​ដល់​ក្រុម​គ្រូពេទ្យ​រៀបចំ​វេច​ខ្ចប់​តាម​លក្ខណៈ​បច្ចេកទេស​វេជ្ជសាស្ត្រ​។ ​រីឯ​សាច់ញាតិ​ចំនួន​៦​នាក់​ផ្សេងៗ​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​សាកសព ​ក៏ត្រូវ​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស​គឺ​រក​ឃើញ​ចំនួន​២​មាន​វិជ្ជមាន​កូ​វីដ​។ដោយឡែកសម្រាប់លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ថ្លែងថា ​មន្ត្រី​សុខាភិបាល កំពុង​តាមដាន​រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ស្លាប់​ជាច្រើន​ នៅ​តំបន់​វង់កា​ថៈ ​ឃុំ​ប៉ាក់​ខ្លង​ ជាពិសេស ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ​គ្រា​ដែល​កូន​ប្រសារ​បុរស​វ័យ​ចំណាស់​ដែល​ស្លាប់​បម្រើការ​ងារ​នៅ​ការិយាល័យ​រដ្ឋបាល​នៅ​រោងចក្រ​KKN រសៀល​ថ្ងៃនេះ​។លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង អះអាងថា សព​បុរស​ឈ្មោះ ចាន់ លី​ យកទៅ​បូជា​នៅ​វត្ត​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​។​ ចំពោះ​សាច់ញាតិ​ដែល​រក​មិន​ឃើញ​វិជ្ជមាន​កូ​វីដ​ ចំនួន​៥​នាក់ តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​ចម្ការ​របស់​ពួកគេ​នៅ​តំបន់​វង់កា​ថៈ​៕​អត្ថបទ ៖ ឈឹម មករា​

រោងចក្រ​ជិត​៦០​ក្នុង​ខណ្ឌ​ចំនួន​ពីរ​នៃ​រាជធានី​ភ្នំពេញ ត្រូវបាន​បិទ​បណ្តោះអាសន្ន​ក្រោយ​កម្មករ​ឆ្លង​ជំងឺ​កូ​វីដ​-១៩

2021/06/10 12:52:53 pm        462
ភ្នំពេញ ៖ គិត​មកដល់ពេលនេះ​រោងចក្រ សហគ្រាស​សរុប​ចំនួន​ប្រមាណ​ជិត​៦០ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ​ នៃ​រាជធានី​ភ្នំពេញ បាន​បិទទ្វារ ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ក្រោយ​ផ្ទុះ​នៃ​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩ ដល់​កម្មករនិយោជិត​។ ​ទន្ទឹមនឹង​ការគ្រប់គ្រង​ស្ថាន​ការ​នៃ​ការ​ឆ្លងតាម​រោងចក្រ អាជ្ញាធរ​ពាក់​ព័ន្ធ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​ដែល​ពាក់​ព័ន្ធ​នឹង​រោងចក្រ​បិទទ្វារ ​ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩​។នៅ​ព្រឹក​ថ្ងៃទី​១០ មិថុនា ឆ្នាំ​២០២១​នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់លោក ​រោងចក្រ​ដែល​បិទ​បណ្តោះអាសន្ន​ក្រោយ​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​ប្រមាណ​ជិត ៤០​រោងចក្រ ​នៃ​ចំនួន​សរុប ២៨៥​រោងចក្រ​។ លោក​ បាន​បន្តថា ​ដោយឡែក កម្មករ-កម្ម​ការិនី​ ដែល​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ​សរុប​ប្រមាណ​ជាង ៦០០​នាក់ ប៉ុន្តែ​មកដល់ពេលនេះ ​បាន​ព្យាបាល​សះស្បើយ​ចំនួន ​៥២០​នាក់​ហើយ​។ជាមួយគ្នានេះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ​​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះដែរ​ថា រោងចក្រ​បិទ​បណ្តោះ​អាសន្ន​ដែលជា​ប់​ពាក់ព័ន្ធ​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១៩​រោងចក្រ ក្នុងនោះ​កម្មករនិយោជិត​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​សរុប ៥៣៥​ករណី​។សូមបញ្ជាក់ថា ការបិទ​បណ្តោះអាសន្ន​នៃ​រោងចក្រ​សហគ្រាស​ក្នុង​ខណ្ឌ​ទាំងពីរ​នេះ​ គឺ​បន្ទាប់ពី​រោងចក្រ​សហគ្រាស​បាន​បើក​ដំណើរការ​ឡើងវិញ ​នៅក្រោយ​វិធាន​ការបិទ​ខ្ទប់​ ដែល​បាន​បែក​ចែក​តំបន់​ហាមឃាត់​ការធ្វើការ​ដំណើរ​ឆ្លងកាត់​ ត្រូវបាន​ដកចេញ​។​ វិធាន​ការបិទ​ខ្ទប់​នេះ​ គឺ​អនុវត្ត​ចាប់​តាំងពី​មានការ​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​ក្នុង​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​៕​អត្ថបទ​ ៖ ឈិ​ត​បូរ៉ា​វី 

នៅ​ថ្ងៃ​នេះ កម្ពុជា​មាន​ពលរដ្ឋ​៤២៦​​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈអ្នក​ជា​សះ​ស្បើយ​ថ្មី​មាន​៧៦០​នាក់

2021/06/10 11:49:04 am        93
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា មនុស្ស ៤២៦​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៧៦០​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ ៣៨០​នាក់ ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ករណី​ឆ្លង ៤៦​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ទៀត​ថា តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​សរុប បាន​កើន​ឡើង​ដល់ ៣០០​​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​តួលេខ​អ្នក​ស្លាប់​ថ្មី​ ១១​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៦ ៦៦៦​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៩ ៨០៧​​​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៧៦០​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ខេត្ត​បន្ទាយមានជ័យ ​រក​ឃើញ​ពលរដ្ឋ​៣៥​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ជាច្រើន​ជា​ពលករ​ខ្មែរ​ទើប​វិល​ត្រឡប់​ពី​ថៃ

2021/06/09 02:54:40 pm        264
បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ ៣៥​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ​ខណៈ​អ្នក​ជំងឺ​កូវីដ-១៩​ ចំនួន៦៩​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បញ្ជាក់​ថា ​ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ ២៥​នាក់ ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ចំណែក​ឯ​ករណី​ឆ្លង​ផ្សេង​ទៀត​ រដ្ឋបាល​ខេត្ត​នេះ ​បញ្ជាក់​ថា ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ​ចំនួន ១០​នាក់ ដែល​ជា​អាជីវករ ​កម្មករ សិស្ស និង​កុមារ ៣​នាក់​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត។រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦៩​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩នៅ​ថ្ងៃ​នេះ៕

វិនិយោគិន​ក្រុមហ៊ុន​GFX បដិសេធ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ប្ដឹង​បុគ្គល​ទី​បី និង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ចេញមុខ​សង​ប្រាក់​ដោយផ្ទាល់

2021/06/09 01:18:43 pm        428
ភ្នំពេញ ៖ វិនិយោគិន​ប្រមាណ​១០០​នាក់ ​បាន​ដាក់​លិខិត​ជាថ្មី​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ឧបករណ៍​និស្សន្ទ សង​ប្រាក់​វិនិយោគិន​ដាក់ប្រាក់​ជាមួយ​ក្រុមហ៊ុន ​ត្រឡប់​ដោយ​ផ្ទាល់​។ ទន្ទឹមនឹងនេះ ​វិនិយោគិន​ក៏បាន​បដិសេធ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ ប្តឹង​បុគ្គល​ទី​បី ដែល​ត្រូវ​បាន​គេ​ចោទថា​ ជា​អ្នក​នៅ​ពីក្រោយ​សំណុំរឿង​បាត់​បង់លុយ​។ក្រុម​វិនិយោគិន​បាន​ដាក់​លិខិត​ស្នើសុំ​នេះ​ ទៅ​ក្រុមហ៊ុន GFX ស្ថិតនៅ​តំបន់​ទួលគោក ​កាលពី​ព្រឹក​ថ្ងៃទី​៩ខែមិថុនា ​បន្ទាប់ពី​ក្រុមហ៊ុន បាន​ជូនដំណឹង​ដល់​វិនិយោគិន​កាលពី​ថ្ងៃទី​២៥ ​ខែឧសភា​ ចូលរួម​ប្តឹង​ជាមួយ​ក្រុមហ៊ុន​ទៅ​ជន​ទី​៣ ​មុន​ថ្ងៃ​កំណត់​ត្រឹម​ថ្ងៃទី​១១ ​ខែមិថុនា ឆ្នាំ​២០២១​។ក្រុម​វិនិយោគិន បញ្ជាក់ថា ​ពួកគាត់​ទាមទារ​ប្រាក់​សំណង​ប្រមាណ​៧​លាន​ដុល្លារ ​ពី​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ពីព្រោះ​ពួកគាត់​បាន​ដាក់​ប្រាក់​វិនិយោគ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន ​ហើយ​ពួកគាត់​មិនដែល​ស្គាល់​បុគ្គល​ទី​បី​នោះទេ​។ ​ក្រុម​វិនិយោគិន បាន​​បញ្ជាក់ថា សំណុំរឿង​កិបកេង ​គឺជា​រឿង​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន ​និង​ជន​ទី​បី​។បន្ទាប់ពី​បាន​ដាក់​លិខិត​ទាមទារ​ក្រុមហ៊ុន GFX សង​ត្រឡប់​នូវ​ប្រាក់​ដែល​បាន​បាត់បង់​ក្រុម​វិនិយោគិន​បាន​បន្ត​ដាក់​លិខិត​ទៅ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ក្នុង​គោលបំណង ​ស្នើសុំ​អន្តរាគមន៍ តាមរយៈ​ការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ខ្នះខ្នែង​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ​ហើយ សង្ឃឹមថា​នឹង​មាន​ដំណោះស្រាយ​ល្អ​ពី​ខាង​ក្រុមហ៊ុន​។ក្រុមការងារ​ព័ត៌មាន BTV បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ប៉ុន្តែ​មិន​មាន​ការឆ្លើយតប នៅ​ព្រឹក​ថ្ងៃទី​៩​នេះ​។លោក ជា រដ្ឋ​សាវុន មេធាវី​នៃ​ក្រុមហ៊ុន GFX​ បានបញ្ជាក់​ នៅ​ថ្ងៃទី​៩​នេះថា ទាក់ទិន​ការ​តវ៉ា​ទាមទារ​របស់​ក្រុម​វិនិយោគិន ​ក្រុមហ៊ុន​កំពុង​រងចាំ​តាម​នីតិវិធី​ច្បាប់​ គេ​ធ្វើការ​នៅឡើយ​។សូម​បញ្ជាក់ថា ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ឬ​ដេ​រី​វ៉េ​ទីវ ​សំដៅទៅ​ការ​ជួញដូរ​លើ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម ​ដែល​ចេញពី​មូល​ប​ត្រ​ស​ន្ទ​ស្សន៍​លោហៈធាតុ​មានតម្លៃ​រូបិយប័ណ្ណ​អន្តរជាតិ និង​ប្រេង​ឆៅ​ជាដើម​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស៧២៩នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​ចំនួនអ្នក​ស្លាប់កើនឡើង១១នាក់

2021/06/09 09:20:57 am        111
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​​ថា​ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩ ថ្មី​ចំនួន​៧២៩ បន្ថែម​ទៀត​ ខណៈមនុស្ស​ចំនួន៣៩៨នាក់​ទៀត​ផ្សេងទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​នេះ ​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ចំនួន​៦៧១ បន្ថែម​ទៀត​ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៥៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​ ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់២៨៩​នាក់បន្ថែមទៀត ​ ​។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៩ ០៤៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ​​ចំនួន​៣៩៨នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៦ ២៤០ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

តុលាការ​លើកលែង​ការចោទប្រកាន់​ចំពោះ មាន ពេជ្រ​រីតា ពី​បទ​លួច​ស្ថាន​មាន​ស្ថាន​ទម្ងន់​ទោស

2021/06/08 11:40:41 am        419
​ភ្នំពេញ៖ បន្ទាប់ពី​ឆ្លងកាត់​នីតិវិធី​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី០៧ ខែ​មិថុនា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកា​លើកលែង​ការចោទប្រកាន់​ឈ្មោះ មាន ពេជ្រ​រីតា ពីបទ លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​ប្រព្រឹត្តិ​អំពើ​ហិង្សា​។​​ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន BTV នៅ​ល្ងាច​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា សំណុំរឿង​របស់ លោក​ឧកញ៉ា ហេង សៀ ដែល​បាន​ប្តឹង កញ្ញា មាន ពេជ្រ​រីតា ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ​ត្រូវបាន​តុលា​ការចេញ​ដីកា​លើកលែង​ការចោទប្រកាន់​ហើយ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​ពិនិត្យ​ឃើញថា អំពើ​ដែល កញ្ញា មាន ពេជ្រ​រីតា បាន​ប្រព្រឹត្តិ​គឺជា អំពើ​ទប់ទល់ និង ការពារ​ខ្លួន​ឬ រំដោះខ្លួន​ក្នុង​សភាព​ចាំបាច់ និង​មាន​តុល្យភាព ដើម្បី​ប្រឆាំង​ទៅនឹង​អំពើ​ឈ្លានពាន​ដែល​មិន​ត្រឹមត្រូវ​។ ដោយ​ក្នុងនោះ​ ចៅក្រម​បាន​ចាត់ទុក​សកម្មភាព​របស់​ជន​ត្រូវ​ចោទ កញ្ញា មាន ពេជ្រ​រីតា គឺជា​ការ​ការពារ​ស្របច្បាប់​ហើយ​ជន​ត្រូវ​ចោទ មិនត្រូវ​បានទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ឡើយ​ស្របតាម​ប​បញ្ញត្តិ​មាត្រា ៣៣ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​ឯកឧត្ដម គី​ តិច បាន​បន្ថែមការសម្រេច​នេះ ក៏​ជា​ការ​បំភ្លឺ​នូវ​ការ​មន្ទិល​សង្ស័យ​របស់​ប្រជាពលរដ្ឋ​ដែល​តែងតែ​ដាក់​ការចោទប្រកាន់​មក​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែរ​ថាអ្នកមាន​លុយ មានអំណាច​នឹង​មិន​ចេះ​ជាប់ទោស​ជាពិសេស​សំណុំរឿង កញ្ញា មាន ពេជ្រ​រីតា ថា​មានការ​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​គឺជា​រឿង​មិន​ពិត​នោះ​ទេ​។​​សូម​រំលឹកថា ឧកញ៉ា ហេង សៀ បានដាក់​ពាក្យ​ប្តឹង កញ្ញា មាន ពេជ្រ​រីតា ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដែល​ប្រព្រឹត្តិ​នៅ ចំណុច​ផ្លូវ ១៣៨ កែង​ផ្លូវ២៥៩ ក្រុម​២៨ ភូមិ​១០ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១ ដោយ​ចោទថា មាន ពេជ្រ​រីតា បាន​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ទៅ​លោក​ឧកញ៉ា បណ្តាល​អោយ​រងរបួស​ធ្ងន់ធ្ងរ​២​កន្លែង ហើយក៏​បាន​ដក​យក​ទូរស័ព្ទ​១​គ្រឿង ម៉ាក Ipone 12 Pro Max និង​បានគេច​ខ្លួន​។​​ដោយឡែក​ករណី​ដែរ កញ្ញា មាន ពេជ្រ​រីតា បាន​ប្តឹងទៅ លោក​ឧកញ៉ា​ហេង សៀ ពីបទ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​វិញ​នោះ​មក​ដល់ពេលនេះ ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ​នៅតែ​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​ចំណាត់​ការ​របស់​តុលាការ ប៉ុន្តែ​ នៅ​មិនទាន់​ទទួលបាន​ការកោះហៅ​អោយ​ឧកញ៉ា ហេង សៀ​ ចូល​ប​ភ្លឺ​នៅឡើយ​ ដោយ​យោងតាម​ការ​ស្នើសុំ​ពី​ឧកញ៉ា ហេង សៀ​ផ្ទាល់ ព្រោះ​មូលហេតុ​ស្ថានភាព​សុខភាព​។ ជា​ចុងក្រោយ​ឯកឧត្តម ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ​នៅតែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា រឿងក្តី​របស់​កញ្ញា មាន ពេជ្រ​រីតា និង ឧកញ៉ា ហេង សៀ មិនមាន​ការសម្របសម្រួល​បញ្ចប់​រឿង​ជាមួយនឹង​លុយកាក​នោះទេ ផ្ទុយទៅវិញ​រឿងក្តី​កំពុងតែ​បន្តទៅ​នីតិវិធី​ច្បាប់​៕ ​អត្ថបទ ៖ សូ​ដាវ​ណ្ណ ​​

នៅ​ថ្ងៃ​នេះ កម្ពុជា​មាន​ពលរដ្ឋ​១២​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​រក​ឃើញ​មនុស្ស​៦៧៨​នាក់​ទៀត​ឆ្លង​មេរោគ​នេះ

2021/06/08 12:18:41 pm        135
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា មនុស្ស ១២​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​រក​ឃើញ​ពលរដ្ឋ​ ៦៧៨​នាក់​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ។ ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​សរុប បាន​កើន​ឡើង​ដល់ ២៧៨​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​តួលេខ​អ្នក​ស្លាប់​ថ្មី​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ​ថា មនុស្ស ៦៧៨​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​​ពលរដ្ឋ ៦២៩​​​នាក់​​បាន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ករណី​ឆ្លង​ថ្មី​ចំនួន ៤៩​​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូលពី​ក្រៅ​ប្រទេស។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៥ ៥១១​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៨ ៦៤៩​​​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៥៥៧​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ខេត្ត​បន្ទាយមានជ័យ​រក​ឃើញ​ពលរដ្ឋ​៤២​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​១២០​នាក់​ទៀត​ជា​សះ​ស្បើយឡើង​វិញ

2021/06/08 12:08:15 pm        94
បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​ថា ប្រជាពលរដ្ឋ​ចំនួន ៤២​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១២០​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បញ្ជាក់​ថា ពលករខ្មែរ​ចំនួន ១៧​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ​នា​ពេល​ថ្មីៗ​នេះ។ក្រៅ​ពីពលករ​មក​ពី​ក្រៅ​ប្រទេស រដ្ឋបាល​ខេត្ត​នេះ​ឱ្យ​ដឹង​ទៀត​ថា កម្មករ​​កម្មការិនី ១១​នាក់ដែល​បម្រើការងារ​នៅ​តាម​រោងចក្រ​នានា​នៅ​ក្រុង​ប៉ោយប៉ែត ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ។រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ឱ្យ​ដឹង​បន្ថែម​ថា ពលរដ្ឋ ៨​នាក់​ផ្សេង​ទៀត​ដែល​​មាន​ទាំង​កុមារ​ផង​នោះ ក៏​បាន​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ ខណៈ​ករណី​ឆ្លង​ថ្មី ២​ករណី​ទៀត ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ ២​នាក់​ទៀត​ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
06/01/2026 08:06 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM