អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

ខេត្ត​ព្រៃវែង​រក​ឃើញ​ពលរដ្ឋ​១៦​នាក់​ទៀត​ឆ្លង​កូវីដ-១៩ តួលេខ​ឆ្លង​សរុប​ក្នុង​ខេត្ត​នេះ​ឡើង​ដល់​៤៧៥​នាក់

2021/06/02 12:21:19 pm        103
ព្រៃវែង៖ រដ្ឋបាល​ខេត្ត​ព្រៃវែង បាន​ប្រកាស​ថា ពលរដ្ឋ​ចំនួន ១៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្នុង​នោះ​មាន​ទាំង​ទារក​អាយុ៩​ខែ និង​កុមារី​ម្នាក់​ផង​ដែរ។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រៃវែង ​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ស្ត្រី​ចំនួន ១៤​នាក់ ក្នុង​នោះ​មាន​ពល ការិនី​ខ្មែរ​ម្នាក់​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ ខេត្ត​ព្រៃវែង​រក​ឃើញ​ប្រជា​ពលរដ្ឋ ៤៧៥​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ​នៅ​ទូទាំង​ខេត្ត​មួយ​នេះ ក្នុង​នោះ​មនុស្ស ៥​នាក់​បាន​ស្លាប់។ចំណែក​ឯ​អ្នក​ជា​សះ​ស្បើយ​វិញ រដ្ឋបាល​ខេត្ត​ព្រៃវែង​បញ្ជាក់​ថា មាន​ចំនួន​សរុប ២០៥​នាក់​ហើយ ខណៈ​អ្នក​ជំងឺ ២៦៥​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​​ព្យាបាល​បន្ត៕

កម្ពុជា​រក​ឃើញ​ពលរដ្ឋ​៧៥០​​នាក់​ ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​មនុស្ស​​​១០​នាក់​ទៀត​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​នេះ

2021/06/02 12:01:50 pm        340
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា ​មនុស្ស ៧៥០​​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ ដែល​ភាគ​ច្រើន​លើស​លប់​​សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ ៧១៦​នាក់​ដែល​បាន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ករណី​ឆ្លង​ថ្មី​ចំនួន ៣៤​​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូលពី​ក្រៅ​ប្រទេស។ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១០​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​តែ​ជំងឺ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់ ២៣០​នាក់​ហើយ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣១ ៤៦០​​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៤ ០៤២​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៦៥៣​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

កម្មករ​កម្មការិនី​២១​នាក់ ​រង​របួស​ធ្ងន់​ស្រាល ក្រោយ​រថយន្ត​ដឹក​ពួកគេ​រ៉េ​ចង្កូត​ទៅ​បុក​ដើម​ឈើ​នៅ​ស្រុក​ឧដុង្គ

2021/06/02 04:32:58 am        186
ភំ្នពេញ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ឱ្យ​ដឹង​ថា កម្មករ​កម្មការិនី​រហូត​ដល់​ទៅ ២១​នាក់ បាន​រង​របួស បន្ទាប់​ពី​រថយន្ត​ដឹក​ពួកគេ​បាន​រ៉េ​ចង្កូត​ទៅ​បុក​នឹង​ដើម​ឈើ​នៅ​ឯ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​ ។ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​បែប​នេះ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​នេះ។ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​ បាន​ឱ្យ​ដឹង​ទៀត​ថា ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ បាន​កើត​ឡើង​នៅ​ម៉ោង ៦​ព្រឹក​​ថ្ងៃ​ទី​០២ ខែមិថុនា នេះនៅ​ត្រង់​ភូមិច្បារច្រុះ ស្ថិត​ក្នុង​ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​កម្មករ​កម្មការិនី​ពី​ស្រុក​ថ្ពង​នោះ បាន​រ៉េ​ចង្កូត​ទៅ​បុក​ដើម​ឈើ។បើ​តាម​ប្រភព​ដដែល​នេះ កម្មករ​កម្មការិនី ២១​នាក់ បាន​រង​របួស ក្នុង​នោះ​មាន​កម្មការិនី​ចំនួន ៩​នាក់ និង​មាន​អ្នក​របួស​ធ្ងន់​ចំនួន ៦​នាក់។ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ឱ្យ​ដឹង​ទៀត​ថា កម្មករ​កម្មការិនី​ទាំង​នោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ឧដុង្គ និង​មន្ទីរ​ពេទ្យ​ឯកជន​ផង​ដែរ៕អត្ថបទ៖ បាន ចក់

អាជីវ​ករ​លក់ទឹក​អាល់កុល​ក្លែងក្លាយ ប្រឈម​នឹង​ការ​ដក​អាជ្ញាប័ណ្ណ ​និង​ទទួលទោស​ដាក់​ពន្ធ​ធនាគារ

2021/06/02 11:12:10 am        146
ភ្នំពេញ ៖ ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ ​បាន​បញ្ជាក់ថា ​ចំពោះ​បុគ្គល​រូប​ណា​ ដែល​ល្មើស​ពាក់ព័ន្ធ​អាល់កុល​ក្លែងបន្លំ ​ឬ​អាល់កុល​ក្លែងក្លាយ ​នឹង​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​ ដូចជា​ ការព្យួរ ​ការដកហូត ​ការលុបចោល​វិញ្ញាបនបត្រ ​ឬ​អាជ្ញាប័ណ្ណ ការ​ពិន័យ​អន្តរការណ៍​ ទោស​ពិន័យ​ជា​ប្រាក់​ ឬ​ឈាន​ដល់​ទោស​ដាក់​ពន្ធ​ធនាគារ​។ឯកឧត្តម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ​នៃ​ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​២ ​ខែមិថុនា ​ឆ្នាំ​២០២១​នេះ បាន​ថ្លែងថា មន្ត្រី​ស៊ើបអង្កេត​ក្តី​ នគរបាល​យុត្តិធម៌​ក្តី ​ជានិច្ចកាល​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. តែងតែ​ចាត់វិធានការ​ដោយ​អនុលោម​តាម​នីតិវិធី​ច្បាប់ ​ពិសេស​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព ​សុវត្ថិភាព​ លើ​ផលិតផល​ទំនិញ ​និង​សេវា និង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ទៅតាម​ទំហំ​នៃ​បទល្មើស ​ហើយ​ករណី​ធ្ងន់ធ្ងរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ ឯកឧត្តម ផាន អូន បាន​បន្ថែមថា ​ទាក់ទិន​ករណី​ខាងលើនេះ​ ការ​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​អាល់កុល​ក្លែងបន្លំ​ក្តី ​ឬ​អាល់កុល​ក្លែងក្លាយ​ឆ្នាំ​២០២១​នេះ ​មាន​បរិមាណ​ថយ​ចុះ​ចំនួន​ប្រមាណ​ជាង ៣០​តោន ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ និង​ឆ្នាំ​២០២០ ​ដែល​មាន​ប្រមាណ​ជាង​ ៨០​តោន​។លោក ឆៃ សុវណ្ណ អាជីវករ​លក់​ម៉ាស់ ​និង​អាល់កុល នៅ​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ ​រាជធានី​ភ្នំពេញ ​បាន​គាំទ្រ​លើ​ចំណាត់ការ​ខាងលើនេះ ​ចំពោះ​បុគ្គល​ដែល​គិត​ប្រយោជន៍​របស់​ខ្លួន​ធំ​ជាង​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅប្រើ​ប្រាស់​ក្នុង​គោលបំណង​សម្លាប់​មេរោគ​។សូមបញ្ជាក់ថា គិត​ក្នុង​រយៈពេល​ពេញ​១​ខែឧសភា ​កន្លងទៅនេះ ​ដោយមាន​ការណែនាំ និង​ចង្អុល​បង្ហាញ​របស់​ឯក​ឧ​ត្ត​ម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ ​បាន​ចុះបង្ក្រាប ​និង​រឹបអូស​អាល់កុល​ក្លែងក្លាយ​ ឬ​ មេ​តា​ណុល​សរុប​ចំនួន​ប្រមាណ​ជាង ​៥៣​តោន​ឯណោះ​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

បើករថយន្ត​សេរី​ទំនើប ​BMW គេច​ពីរ​ម៉ូតូ​ជ្រុល​ទៅ​បុក​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាល​ឲ្យ​រង​ការខូចខាត

2021/06/01 02:41:05 pm        572
ភ្នំពេញ ៖ យុវជន​ម្នាក់​បើក​រថយន្ត​សេរី​ទំនើប​ម៉ាក BMW ​ក្នុង​ល្បឿន​លឿន​គេច​ពី​អ្នកបើកបរ​ម៉ូតូ​ជ្រុល​ចង្កូត ​ទៅបុក​នឹង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង ​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​។ ហេតុការណ៍​​បង្ក​ការ​ភ្ញាក់ផ្អើល ​បានកើងឡើង​កាលពី​វេលា​ម៉ោង​១១ នឹង​៣០​នាទី ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ដែល​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ ហាណូយ ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែងកើតហេតុ​ បាន​ឲ្យ​ដឹងថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កុប​ពីរ​ពណ៌​ស ​ពាក់​ស្លាក​លេខ កំពត​1O -5278​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​កើតហេតុ​ស្រាប់​ តែ​មាន​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​ម៉ាក ​BMW​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា S.T.8586 ​បើកបរ​ដោយ​យុវជន​ម្នាក់​ធ្វើដំណើរ​ក្នុង​ទិសដៅ​ស្របគ្នា​មកពី​ក្រោយ ហើយ​បើក​គេច​ពី​ម៉ូតូ​ដែល​នៅ​ខាងមុខ​ បណ្តាល​ឲ្យ​គៀ​ម៉ូតូ​ដួល ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​យ៉ាង ​ចំណែក​ម្ចាស់​ម៉ូតូ​បាន​រង​របួស​ស្រាល​។ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ ចុះ​មកដល់​កន្លែងកើតហេតុ ​ហើយ​បាន​ធ្វើការ​សម្របសម្រួល​ភាគី​ខាង​ដោយ​ម្ចាស់​រថយន្ត​ BMW​ សង​សំណង​ចំនួន​១០០​ដុល្លា​រ ​ទៅ​ខាង​ភាគី​ម៉ូតូ​ ដើម្បី​បញ្ចប់​រឿង​នៅ​កន្លែង​កើតហេតុ ​។ ចំណែកឯ​រថយន្ត ​សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​រក​រថយន្ត​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕អត្ថបទ​ ៖ កុ​ម្ភះ

ក្រុមហ៊ុន GFX ស្នើឱ្យ​វិនិយោគិន​ចូលរួម​ប្តឹង​បុគ្គល​ទី​បី​ លើ​សំណុំរឿង​បាត់បង់​លុយ​ពី​គណនី​

2021/06/01 01:29:59 pm        306
ភ្នំពេញ ៖ ក្រុមហ៊ុន​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្ស​ន្ទ GFX បាន​ស្នើឱ្យ​វិនិយោគិន​ ចូលរួម​ជាមួយ​ក្រុមហ៊ុន​ប្តឹង​បុគ្គល​ទី​បី ​នៅ​ពីក្រោយ​សំណុំរឿង​បាត់​បង់លុយ​របស់​វិនិយោគ​របស់​ក្រុមហ៊ុន​។ ​ការស្នើ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៃ​វិនិយោគិន​នៅមុខ​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន​GFX កាលពី​ម្សិលមិញ​។ការតវ៉ា​ទាមទារ​ដោះស្រាយ​សំណុំរឿង​បាត់បង់​លុយ​ក្នុង​គណនី​របស់​វិនិយោគ​នៃ​ក្រុមហ៊ុន GFX បាន​បញ្ចប់​ដោយ​មិន​ទាន់មាន​ដំណោះស្រាយ​ណាមួយ​ត្រូវ​បាន​ធ្វើឡើង​។ ប៉ុន្តែ​វិនិយោគិន បាន​លើក​ឡើងថា ក្រោយ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​៣១ ខែឧសភា ​ក្រុមហ៊ុន​បាន​ស្នើ​ដល់​វិនិយោគិន​ដែល​មាន​បញ្ហា​បាត់បង់​លុយ​ពី​គណនី ឱ្យ​ចូលរួម​ប្តឹង​ជាមួយ​ក្រុមហ៊ុន​ ប្តឹង​ប្រឆាំង​នឹង​បុគ្គល​ទី​បី ជា​ជនបរទេស ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ​។ក្រុមការងារ​BTV ព្យាយាម​ទាក់ទង​សុំ​ការ​ការ​បកស្រាយ​ជុំវិញ​ដំណោះស្រាយ​ជុំវិញ​សំណុំ​រឿងនេះ ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​ដែល​ជា​ស្ថាប័ន​ទទួល​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ភ្នាក់ងារ​ឈ្មួញ​ជើង​សារ​។​​ឯកឧត្តម​ ស៊ូ សុជាតិ អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​បានបញ្ជាក់​ កាលពី​ថ្ងៃ​ម្សិលមិញ​ថា “​ការងារ​នេះ​ ស្ថិតក្រោម​ការ​ដោះស្រាយ ​ក្នុង​គោលដៅ​ការពារ​ប្រយោជន៍​វិនិយោគិន​។ ​សូម​អធ្យាស្រ័យ ​ដោយ​ស្ថិត​ក្រោម​ចំណាត់ការ​ ខ្ញុំ​អាច​ជម្រាប​ជូន​ប៉ុណ្ណេះ​។សូមបញ្ជាក់ថា​ ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ឬ​ ដេ​រី​វ៉េ​ទីវ​ សំដៅ​ទៅ​ការ​ជួញដូរ​លើ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម​ ដែល​ចេញពី​មូល​ប​ត្រ​សន្ទស្សន៍​លោហៈធាតុ​មានតម្លៃ​រូបិយប័ណ្ណ​អន្តរជាតិ ​និង​ប្រេង​ឆៅ​ជាដើម​៕អត្ថបទ ៖ ឈិ​ត បូរ៉ា​វី

អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ​ រៀបចំ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ ដាច់ដោយឡែក​ពី​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក

2021/06/01 12:50:48 pm        360
ឧត្ដរមានជ័យ​ ៖ អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​ត្រៀម​ទីតាំង​វិទ្យាល័យ​តេ​ជោ​សែន​សំរោង ​សម្រាប់​ធ្វើជា​កន្លែង​ព្យាបាល​ ជំងឺ​កូ​វីដ​-១៩ លើ​ពលករ​ឆ្លងដែន​មកពី​ថៃ​។ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ បាន​បញ្ជាក់ថា ទីតាំង​វិឡាល័យ​តេ​ជោ​សែន សំរោង ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុង​សំរោង​ កំពុង​ត្រូវ​បាន​រៀបចំ​ធ្វើជា​ទីតាំង​ព្យាបាល​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ​លើ​ពលករ​ខ្មែរ ​ដែល​ធ្វើដំណើរ​ឆ្លងដែន​មកពី​ប្រទេស​ថៃ ​ដែល​ជា​ទីតាំង​ច​ត្តា​ឡី​ស័ក​ កម្រិត​១ និង​កម្រិត២​។ឯកឧត្តម បាន​ឲ្យ​ដឹងថា ការត្រៀម​ទីតាំង​ថ្មី​បន្ថែមទៀត សម្រាប់​ដាក់​អ្នកជំងឺ​កូ​វីដ​-១៩​នេះ​ ដោយ សារ​បច្ចុប្បន្ន​ មាន​កំណើន​ពលករ​ខ្មែរ ដែល​ឆ្លងដែន​មកពី​ប្រទេស​ថៃ​ ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ ​និង​ត្រូវ​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ ជា​បន្តបន្ទាប់​។ ដូច្នេះ ដើម្បី​បង្ការ​ទុកជាមុន​នោះ ​អាជ្ញាធរខេត្ត​ ត្រូវតែ​ធ្វើការ​បែងចែក​ទីតាំង​កន្លែង​ព្យាបាល ​ដោយ​ដាក់​ដាច់ដោយឡែក​ពីគ្នា ​រវាង​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩ និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ​ការធ្វើ​បែប ​គឺ​អាច​រក្សា​សុខភាព​រ​បស់​ពលករ​ទាំងអស់​នេះ​បាន​យ៉ាង​ល្អប្រសើរ​។លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​បញ្ជាក់ថា​ គិត​ត្រឹម​ថ្ងៃទី​១ មិថុនា ​ពលករ​ឆ្លងដែន​មកពី​ប្រទេស​ថៃ ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ​សរុប​ចំនួន​៥២​នាក់ ក្នុងនោះ​២​នាក់ ​ពាក់ព័ន្ធ​ករណី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​និង​បានជា​សះស្បើយ​ចំនួន​១៦​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​ ចំនួន​៣៨​នាក់​ រីឯ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​ចំនួន​២៧០​នាក់​ជាង​ផងដែរ​៕​អត្ថបទ​៖ ឃិន សារិទ្ធ

ករណី​ឆ្លង​កូ​វីដ​-១៩​លើ​កម្មករ​រោងចក្រ​ នៅ​ខេត្តស្វាយរៀង រាលដាល​ដល់​១៥​រោងចក្រ​ហើយ​

2021/06/01 12:45:34 pm        430
ស្វាយរៀង ៖ មកដល់ពេលនេះ ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ លើ​កម្មករ​រោងចក្រ ​នៅក្នុង​ខេត្តស្វាយរៀង បាន​រាលដាល ​ដល់​១៥​រោងចក្រ​ហើយ​។ ​អាជ្ញាធរខេត្ត ​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​សភាពការណ៍ ​ដើម្បី​ផ្ដាច់​ឫសគល់​នៃ​ការ​ចម្លង​។មកដល់ពេលនេះ កម្មករ កម្មការិនី ចំនួន​ជាង​៣៧០​នាក់​ហើយ​ ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ចំនួន​១៥​ទីតាំង​ផ្សេងគ្នា​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន ​ក្នុង​ខេត្តស្វាយរៀង​ ត្រូវបាន​រក ឃើញថា ​ឆ្លង​កូ​វីដ​-១៩​។ ក្រុមគ្រូពេទ្យ បា​ន​ចុះ​យក​សំណាក​ផ្ទាល់​នៅ​តាម​រោងចក្រ​នីមួយៗ និង​នៅ​តាម​តំបន់​របស់​ពួកគេ​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅតាម​តំបន់​នានា ក្នុង​ឃុំ​សង្កាត់​ទាំង​៨០ ក្នុង​ខេត្តស្វាយរៀង​ ។ ​នេះ​បើ​ការ​ឱ្យដឹងពី​លោក​វេជ្ជបណ្ឌិត អ៊ឹម បុត្រ ប្រធាន​ក្រុម​ច​ត្តា​ឡី​ស័ក​ថ្នាក់​ខេត្តស្វាយរៀង។លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា ​ទន្ទឹម​នឹង​មាន​អ្នក​ឆ្លង​ជាង​៣៧០​នាក់ ​គឺ​មាន​អ្នក​ពាក់ព័ន្ធ​ប្រមាណ​ជាង​បី​ពាន់​នាក់​ផ្សេងទៀត​។​ រោងចក្រ​ទាំង​១៥ ដែល​កំពុង​មាន​ការ​ឆ្លង​កូ​វីដ​-១៩​លើក​ម្មករ គឺ ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាន​ធេ​ន ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ចំនួន​ផ្សេងទៀត​។ ​រោងចក្រ​ទាំងនោះ ​បាន​បិទ​ផ្នែក​ខ្លះ ដែល​រង​ផល​ប៉ះពាល់​តែប៉ុណ្ណោះ​។លោក​វេជ្ជបណ្ឌិត អ៊ឹម បុត្រ បាន​បញ្ជាក់ថា​ អ្នក​ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ​ត្រូវ​បាន​បញ្ជូន​ទៅ សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នានា នៅក្នុង​ខេត្ត​នេះ​ ដែល​មកទល់ពេលនេះ សុខ ភាព​របស់​ពួកគេ គឺ​ល្អប្រសើរ ​ចំណែក​អ្នក​ពាក់ព័ន្ធ ​ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​រោងចក្រ​មួយ​ចំនួន និង​មួយចំនួនទៀត ​ត្រូវបាន​ដាក់​ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅតាម​ខ្នង​ផ្ទះ​។របាយការណ៍​របស់​ម​ន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ​បានឱ្យដឹងថា ​ចាប់តាំងពី​មាន​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្នុង​ស្វាយរៀង មាន​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ បានកើត​ជំងឺ​កូ​វីដ​-១៩ ចំនួន​៨៨០​នាក់ ក្នុង​នោះ​បាន​ជាសះស្បើយ ចំនួន​ជាង​៣០០​នាក់​ និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ដែល​តម្រូវឱ្យធ្វើ​ច​ត្តា​ឡីស័ក​ នៅតាម​ខ្នង​ផ្ទះ ​មាន​ប្រមាណ​ជាង​៥​ពាន់​នាក់​៕​អត្ថបទ​៖ ភា សារិទ្ធ 

កម្ពុជា​រក​ឃើញ​ពលរដ្ឋ​៦១៦​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៧៥៣​នាក់​បន្ថែម​ទៀត​បាន​ជា​សះ​ស្បើយ​ឡើង​វិញ

2021/06/01 11:54:03 am        282
ភ្នំពេញ៖ ក្រសួង​សុខាភិបាល ​បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា ​មនុស្ស ៦១៦​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ ដែល​ភាគ​ច្រើន​លើស​លប់​​សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ​ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ ៥៨៥​នាក់​ដែល​បាន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ​ខណៈ​ករណី​ឆ្លង​ថ្មី​ចំនួន ៣១​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​តែ​ជំងឺ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់ ២២០​នាក់​ហើយ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣០ ៧១០​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៣ ៣៨៩​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៧៥៣​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ខេត្ត​កំពង់ចាម​ រក​ឃើញ​ពលរដ្ឋ​៣១​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​នៅ​ស្រុក​ជើង​ព្រៃ ស្រុក​បាធាយ និង​ស្រុក​កំពង់សៀម

2021/06/01 11:43:25 am        269
កំពង់ចាម ៖ រដ្ឋបាល​ខេត្ត​កំពង់ចាម ​បាន​​ប្រកាស​ថា ប្រជា​ពលរដ្ឋ​ចំនួន ៣១​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ បន្ទាប់​ពី​ពួកគេ​បាន​ប៉ះ​ពាល់​នឹង​កម្មការិនី​ដែល​បាន​ឆ្លង​មេរោគ​នេះ។ក្នុង​សេចក្ដី​ប្រកាស រដ្ឋបាល​ខេត្ត​កំពង់ចាម​ បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ​ ១៦​នាក់​នៅ​ក្នុង​ស្រុក​ជើងព្រៃ បន្ទាប់​មក​ទៀត​ពលរដ្ឋ ៧​នាក់​ទៀត​នៅ​ស្រុក​បាធាយ ខណៈ​ស្រុក​​កំពង់សៀម​មាន​ពលរដ្ឋ ៥​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ។ចំណែក​ឯ​ស្រុក​កងមាស និង​ស្រុក​ស្រីសន្ធរ រដ្ឋបាល​ខេត្ត​កំពង់ចាម​ប្រកាស​ថា រក​ឃើញ​ពលរដ្ឋតែ​ម្នាក់​ប៉ុណ្ណោះ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ស្រុក​នីមួយៗ។ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណោម​កម្មករ​កម្មការិនី ២ ៩៤៨​នាក់ ដែល​មន្ត្រី​សុខាភិបាល​ខេត្ត​កំពង់ចាម​ បាន​ធ្វើ​តេស្ត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។បើ​តាម​រដ្ឋបាល​ខេត្ត​នេះ ពលរដ្ឋ​ឆ្លង​ថ្មី​ទាំង ៣១​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មេគង្គ​​កំពង់ចាម និង​មណ្ឌល​ព្យាបាល​កម្រិត​ស្រាល​ស្ថិត​ក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ព្រះសីហនុ។ថ្ងៃ​ម្សិល​មិញ​នេះ​ដែរ អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦០​នាក់​ទៀត ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​វិញ​ផង​ដែរ បន្ទាប់​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ជា​សះ​ស្បើយ​សរុប​ឡើង​ដល់ ៣១០​នាក់​ហើយ​នៅ​ក្នុង​ខេត្ត​នេះ ខណៈ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥៧២​នាក់​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM