អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

៥​ខែ​ជនសង្ស័យ​ជាង​៦​ពាន់​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ​និង​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជិត៧០០​គីឡូក្រាម

2021/06/04 11:08:13 am        188
ភ្នំពេញ ៖ ការ​ចាប់ខ្លួន​ជនសង្ស័យ​ជាង​៦​ពាន់​នាក់ ​និង​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជិត ​៧០០ គីឡូក្រាម ​នៅក្នុង​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​រយៈពេល​៥​ខែ ​គិត​ចាប់ពី​ពីថ្ងៃ​ទី​១ ខែមករា​ ដល់​ថ្ងៃទី​៣០​ ខែឧសភា ឆ្នាំ២០២១​នេះ​។ ​នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ​ដែល​ទូរទស្សន៍​BTV​ ទទួល​បាន​ នា​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា​នេះ​។របាយការណ៍​ បានបង្ហាញ​ថា​ ករណី​ជួញ​ដូរ រក្សាទុក ​កែច្នៃ ចាត់ចែង ​និង​ដាំ​ដុះ ​បង្ក្រាប​បាន ១៨៤៦​ករណី​ឃាត់ខ្លួន​មនុស្ស ​៣៦០១​នាក់ (​ស្រី ២៦២​នាក់​)​ ។ ​ករណី​ប្រើប្រាស់​បង្ក្រាប​បាន ៩៤៨​ករណី , ឃាត់ខ្លួន​មនុស្ស ២៧៦៨​នាក់​(​ស្រី ៩៧​នាក់​) ​និង​អនុវត្ត​ន៍​ដីកា​ចំនួន ១៨៣​ដីកា ឃាត់ខ្លួន​មនុស្ស​ចំនួន ១៦៩​នាក់ (​ស្រី​៦​នាក់​) ។ ប្រភព​ដដែល​ បាន​ឲ្យ​ដឹង​ទៀតថា​ លទ្ធផល​អនុវត្តន៍​ច្បាប់​នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ពីថ្ងៃ​ទី​០១​ ខែមករា​ ដល់​ថ្ងៃទី​៣០​ ខែឧសភា​ឆ្នាំ២០២១ ​បង្ក្រាប​បាន២៧៩៤​ករណី , ឃាត់ខ្លួន​មនុស្ស​ចំនួន​៦៣៦៩​ នាក់ (​ស្រី ៣៥៩​នាក់​)​ក្នុង​នោះ​ មាន​ជនបរទេស​ចំនួន​៧៩​នាក់​ស្រី​៦​នាក់ មាន​៨​សញ្ជាតិ​។ដោយឡែក​សម្រាប់​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ដកហូត​បាន​ចំនួន​ជាង ៦៩១​គីឡូក្រាម​និង​កញ្ឆា 14,695​ដើម កញ្ឆា​សួត 63kg106g​។ ​សម្ភារៈ​ចាប់យក​មាន រថយន្ដ 38​គ្រ ម៉ូតូ 643​គ្រ ទូរស័ព្ទ​2287​គ្រ​ជញ្ជីង 104​គ្រ អាវុធខ្លី2​ដើម អាវុធ​វែង18​ដើម (​កែច្នៃ 11​ដើម​)​។ ​លុយ​ខ្មែរ 8,394,200 រៀល ,​លុយ​អាមេ​រិក 1,264 ដុល្លារ​, លុយ​ថៃ 24,120​បាត ​និង​លុយ​វៀតណាម 21,000 ដុង​៕​អត្ថបទ​ ៖ បាន ចក់

សមត្ថកិច្ច​ខេត្ដ​សៀមរាប ចាប់ខ្លួន​មេក្លោង​ល្បី​រៀបចំ​លក់​ដី​ខ្យល់ និង​ឆបោក​ឈ្មោះ ផូ ស៊ីផា តាម​ដីកា​តុលាការ

2021/06/03 10:36:14 am        1970
​សៀមរាប ​៖ មេ​ឈ្មួញ​រៀបចំ​ដី​ខ្យល់​លក់ ​និង​​ជន​ឆបោក​ម្នាក់ ​នៅ​ខេត្តសៀមរាប ​ត្រូវបាន​កង​កំលាំង​សមត្ថកិច្ច​ខេត្ដ​ ធ្វើការ​ចាប់ខ្លួនបាន​ហើយ នៅ​ថ្ងៃទី​០៣​ខែមិថុនា​ឆ្នាំ​២០២១​នេះ ​ទៅតាម​ដីកា​បង្គាប់​ឲ្យ​​នាំខ្លួន​លេខ​១៧៣/២១ ​ចុះ​ថ្ងៃទី​២ ​ខែមិថុនា ​ឆ្នាំ​២០២១ របស់​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តសៀមរាប ​នៃ​ពាក្យ​បណ្តឹង​របស់​លោក​ស្រី ផាត់ សុ​ជឿន កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ ។ជន​ត្រូវ​ចោទ​នេះ មានឈ្មោះ​ផូ ស៊ីផា អាយុ​៤៦​ឆ្នាំ​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ​ស្រុក​ប្រាសាទបាគង​ខេត្ដ​សៀមរាប ​មុខរបរ​គួកជេរដី ​ហើយ​ជននេះ ​គេចវេស មិន​ព្រម​ចូលខ្លួន ​ទៅតាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា​ជាច្រើន​ដង ។​យោង​តាម​បណ្តឹង​របស់​លោក​ស្រី ផាត់ សុ​ជឿន កាលពី​ថ្ងៃទី​២៦​ ខែមីនា ឆ្នាំ​២០២១ បាន​ប្តឹង ឈ្មោះ ផូ ស៊ីផា​ ពីបទ​“​ប្រើ​អំពើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ ​ដោយ ​សុចរិត​” និង​បទ “​ប្រឆាំង​ និង​អ្នករាជការ​“ ប្រព្រឹត្តទៅ​នៅ​ភូមិ​សណ្តាយ ​ឃុំ​ខ្នារ​សណ្តាយ ​ស្រុក​បន្ទាយស្រី ​ខេត្តសៀមរាប​។បើតាម​ខ្លឹមសារ​នៃ​បណ្តឹង​ ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ​ខែមីនា ​ឆ្នាំ​២០២១​នោះ ​គណៈកម្មការ​សុរិយា​ដី​ខេត្ត​ និង​ស្រុក​បន្ទាយស្រី ​បាន​ចុះ​បោះ​បង្គោល​ព្រំ លើ​ក្បាលដី​ជា​ប្រភេទ​ប្លង់​រឹង​ទាំង​៦​ក្បាលដី ​ដែល​មាន​ចំនួន​សរុប​២១.៤​ហិកតា ​នៅ​ភូមិ​សណ្តាយ ​ឃុំ​ខ្នារ​សណ្តាយ​ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ​(​ជិត​ទីតាំង​គម្រោង បុរី​អង្គរ​លែ​ន ម៉ាក្ស​)​។ ក្នុងពេលដែល​ក្រុម​គណៈកម្មការ​ចំរុះ ​កំពុង​ប្រតិបត្តិការ​ស្រាប់តែ​លោក ផូ ស៊ីផា បាន​ចុះ​មក​រារាំង​ដក​បំផ្លាញ​បង្គោលព្រំ ​ដោយ​ការ​ស្រែក​ជេរប្រមាថ​ជាមួយ​ចារឹក​ច្រងេងច្រងាង​បែប​មនុស្ស​ពាល ​មក​លើ​សមត្ថកិច្ច​ និង​ម្ចាស់​ដី ​កំពុង​អនុវត្ត​ តួនាទី​របស់​ពួកគេ​។​ជាង​នោះ​ទៅទៀត លោក ផូ ស៊ីផា ​បាន​យក​គ្រឿងចក្រ​អ៊ី​ច​ស្កា​រ មកកាយ​ហ៊ុមព័ទ្ធ​ព្រំ ដី​រំលោភ​លើ​ដី​ស្របច្បាប់ ដែល​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ (​ប្លង់រឹង​) ត្រឹមត្រូវ ​ក្នុង​គោលបំណង​លក់​ទៅ​អោយ​ក្រុមហ៊ុន​ពុះ​ឡូត៍​ក្នុងស្រុក​មួយ​។ លោក ផូ ស៊ីផា នេះ​ល្បី​ខាង​រៀប​ដី​ខ្យល់ ​លក់​ពី​មួយ​ដាក់​ទៅមួយ​ តាម​រូបភាព​លក់​អោយ​អ្នក​ចាស់​រួចហើយ​ លក់​បន្ត​ទៅ​អោយ ​អតិថិជន​ថ្មីៗ​ទៀត​ ជាន់​កម្មសិទ្ធិ​គ្នា​ជាច្រើន​ ទោះជា​ដឹង​មាន​ម្ចាស់​ហើយក៏​ដោយ​។​ ក្រៅពី​បណ្តឹង​ចាប់ខ្លួន​ខាងលើ បច្ចុប្បន្ន ផូ ស៊ីផា នេះ​ក៏មាន បណ្តឹង​ជាច្រើន​ទៀត បាន​ប្តឹង​ចូល​ទៅ​កាន់​តុលាការ ពី “​បទ​ក្បត់​ទុកចិត្ត​”​។ បើ​តាម​ដើមបណ្ដឹង​ ដដែល បាន​ឲ្យ​ដឹងទៀតថា លោក ផូ ស៊ីផា កំពុង​មាន​អ្នក​អន្តរាគមន៍ ជួយ​អោយ​នៅ​ក្រៅ​ឃុំ​។ ម្ចាស់​បណ្តឹង​ទាំងអស់ ​ដែល​ដាក់​បណ្តឹង​នៅ​តុលាការ​ បាន​ស្នើ​សុំ​ដល់​អ្នក​ដែល​ចង់​ជួយ​ ផូ ស៊ីផា ​កុំ​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ ​ទុក​ភារកិច្ច​នេះ​ ឲ្យ​តុលាការ ធ្វើការ​ស៊ើបអង្កេត​សិន ព្រោះ​បណ្តឹង​របស់​របស់ ផូ ស៊ីផា នេះ​មាន​បទល្មើស​ច្រើនណាស់​។សូម​រំលឹកថា កាលពី​ថ្ងៃទី​០៨ ​ខែមេសា ឆ្នាំ​២០២១ កំលាំង​ចំរុះ​ដឹកនាំ ដោយ​អាជ្ញា​សាលាដំបូង​ខេត្ត​សៀមរាប​ និង​កង​កំលាំង​ប៉ូលិស ក្រុងបាន​ចុះ​អនុវត្ត​ដីកា​សម្រេច​លេខ​ ១៩៩ ចុះ​ថ្ងៃទី​០៤ ​ខែមីនា ឆ្នាំ​២០២១ ដោយ​ឃាត់​ទុក​រថយន្ដ​មួយគ្រឿង​ម៉ាក្ស Toyota Lexus RX330​ ពណ៌​មាស ស្លាក​លេខ សៀមរាប ​2B-6806 ជា​កម្ម​សិទ្ធិ របស់​កូនបំណុល​ឈ្មោះ ផូ ស៊ីផា ​ទៅតាម​ដើម​បណ្តឹង​លោក ទូ​ស សា​ភឿន (​អគ្គនាយក​គម្រោង​បុរី​អង្គរ​លែ​ន​ម៉ាក្ស​) ពីបទ “​រំលោភ​លើ ​ទំនុកចិត្ត ​និង​បង្វែរ​វត្ថុ​ដាក់​ធានា​” តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ ​៣៥​ញ​/២៩១ សម្រេច​អោយ ផូ ស៊ីផា ផ្ដន្ទាទោស​ព្រហ្មទណ្ឌ ដាក់​ពន្ធនាគារ ​ជាប់ទោស​១​ឆ្នាំ ​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ​ពី​បទ ​បង្វែរ​វត្ថុ​រឹបអូស​ដាក់​ធានា និង​បង្គាប់​អោយ ផូ ស៊ីផា ​សង​សំណង ​ការខូចខាត​៥​ម៉ឺន​ដុល្លារ​ និង​សងជំងឺចិត្ត​៣០​លាន​រៀល ៕អ​ត្ថបទ ៖ សាវី 

បិទ​ផ្អាក​ផ្សារ​រាត្រី​កំពត​មួយ​សប្តាហ៍ បន្ទាប់ពី​រក​ឃើញ​អាជីវករ​ម្នាក់​ វិជ្ជមាន​កូ​វីដ​-១៩

2021/06/03 04:06:26 pm        859
កំពត ៖ ផ្សារ​រាត្រី​កំពត ដែល​មាន​ទីតាំង​ជាប់​រង្វង់​មូល​ទុរេន​ ត្រូវ​បិទ​ផ្អាក​អាជីវកម្ម​លក់ដូរ​គ្រប់​ប្រភេទ​រយៈពេល​មួយ​សប្តាហ៍ បន្ទាប់​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​អាជីវករ​ម្នាក់​ផ្ទុក​កូ​វីដ-​១៩ ។លោក លាង រឿន​សុធី អភិបាលក្រុង​កំពត​នៅ​ថ្ងៃទី​៣ខែមិថុនានេះ បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ក្រុងកំពត​ បានចេញ​លិខិត​មួយ​ជូន​ដល់​ម្ចាស់​ផ្សារ​រាត្រី​កំពត ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​កំពង់បាយ​ខាងត្បូង​ សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​ ជាប់​រង្វង់​មូល​ទុរេ​ន​ ឱ្យ​បិទ​ផ្អាក​អាជីវកម្ម​លក់ដូរ​គ្រប់​ប្រភេទ​ក្នុង​ផ្សារ​នោះ​ បណ្តោះអាសន្ន​ រយៈពេល​មួយ​សប្តាហ៍ ​បន្ទាប់ពី​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ-១៩​ នៅ​លើ​ម្ចាស់​តូប​លេខ D 08,09 (​ប្តី​) ដែល​មាន​ប្រពន្ធ​ឈ្មោះ នាង សុខ​។លោក​អភិបាលក្រុង ​បាន​បញ្ជាក់ថា​ ការបិទ​ផ្អាក់​នេះ​ ដើម្បី​ចូលរួម​ទប់ស្កាត់ ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ក្រុង​កំពត​ ទើប​សម្រេច​បិទ​ផ្អាក​អាជីវកម្ម​លក់ដូរ​គ្រប់​ប្រភេទ ​ក្នុង​ផ្សារ​រាត្រី​កំពត ជា​បណ្ដោះអាសន្ន រយៈពេល​មួយ​សប្តាហ៍ ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១០ ​ខែមិថុនា ឆ្នាំ​២០២១​។លោក​អភិបាលក្រុង​ បាន​អំពាវនាវ​ដល់​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ក្រុមគ្រួសារ ​ឈ្មោះ​ខាងលើ ត្រូវ​ទៅ​ពិនិត្យ​សំណាក ​នៅ​មន្ទីរពេទ្យបង្អែក​ ឬ ទៅ​សួរនាំ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ ។ ​ចំពោះ​ទីតាំង​ប្រឈម​ទាំងអស់​នៅក្នុង​ខេត្ត ​ក្រុមការងារ​ជំនាញ​សង្គ្រោះ​បន្ទាន់​លេខ ៧១១ បាន​ចុះ​មក​បាញ់ថ្នាំ​សម្លាប់​មេរោគ​បានជា​ច្រើន​ទីតាំង រួមមាន​ទីតាំង​កាស៊ីណូ ផ្សារ​ព្រែក​ក្រឹស ​និង​តាម​បណ្តា​ស្រុក​ជាច្រើន​ទៀត រួម​ទាំង​ផ្សា​រាត្រី​ខេត្តកំពត​ផងដែរ ៕អ​ត្ថបទ ៖ សារីម 

ប្រភេទ​អាជីវកម្ម​មួយចំនួន ​ស្ថិត​ក្នុងភូមិ​ព្រៃទា​១ ដែល​ជា​តំបន់​លឿងទុំ ត្រូវបាន​បិទទ្វារ

2021/06/03 01:00:58 pm        393
ភ្នំពេញ ៖ បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​កំណត់​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដែលមាន​អត្រា​ការឆ្លង​កើនឡើង​ ជា​តំបន់​លឿងទុំ ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ ​Covid-19 ​កាលពី​ថ្ងៃទី​២ ខែមិថុនា​ ម្សិលមិញ​ហើយ​នោះ ​ឃើញថា ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា​នេះ ​ប្រភេទ​អាជីវកម្ម​មួយ​ចំនួន​ក្នុងភូមិ​ព្រៃទា​១​ ត្រូវបាន​បិទ ។បើតាម​ប្រភពព័ត៌មាន​ពី​កងកម្លាំង​សមត្ថកិច្ច ដែល​កំពុង​ធ្វើការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​នៅ​គោលដៅ​នោះ បាន​ប្រាប់ BTV ​អោយដឹង​ដោយ​សុំ​ពុំ​បង្ហាញ​អត្តសញ្ញាណ​ថា ​ក្រៅពី​ប្រភេទ​អាជីវកម្ម​មួយ​ចំនួន​ពុំ​អនុញ្ញាត​អោយ​ដំណើរការ​អាជីវកម្ម​ស្របតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ហើយ​នោះ នៅ​គោលដៅ​បិទ​ខ្ទប់​នៃ​ភូមិ​ព្រៃទា​១​នេះ​ ក៏​ពុំ​អនុញ្ញាត​អោយ​មានការ​ធ្វើ​ចរាចរ​ចេញចូល​ផងដែរ លើកលែងតែ​ករណី​អ្នក​ត្រូវ​ទៅ​យក​សំណាក ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 និង​ករណី​សុខភាព​សង្គ្រោះបន្ទាន់ ។គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែមិថុនា​ម្សិលមិញ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានចេញ​សេចក្តី​សម្រេច​ស្តីពី ការដាក់ចេញ​នូវ​វិការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ ​Covid-19 ​និង​ការជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​សម្រាប់​រយៈពេល ១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៣ ​ខែមិថុនា​នេះ​រហូតដល់​ថ្ងៃទី​១៦ ​ខែមិថុនា ឆ្នាំ​២០២១ ។ទន្ទឹម​ហ្នឹង​នោះ ក៏បាន​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ភូមិ​ផ្សារ​តូច នៃ​សង្កាត់​ទួល​សង្កែ​ទី​១ ​ខណ្ឌឫស្សីកែវ ​ជា​តំបន់​លឿងទុំ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ Covid-19 នៅមាន​អនុភាព​អនុវត្ត​បន្ត រហូតដល់​អស់​សុពល​ភាព ឬ មានការ​សម្រេច​ជាថ្មី ៕​អត្ថបទ ជៀប សម្បត្តិ

ជ្រូក​កើត​ប៉េស្ត​អាហ្វ្រិក​ចំនួន​៥០​ក្បាល​ ត្រូវបាន​ដុត​កម្ទេច​ចោល​ក្រោយ​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​

2021/06/03 12:09:16 pm        394
ភ្នំពេញ ៖ ជ្រូក​ចំនួន​៥០​ក្បាល​ទៀត ដែល​មាន​ជំងឺប៉េស្ត​អាហ្វ្រិក ត្រូវបាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និងផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដុត​កម្ទេច​ចោល ក្រោយពី​រឹបអូស ​បាន​ពី​សត្តឃាតដ្ឋាន​មួយកន្លែង ​នៅក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នាពេល​កន្លងមកនេះ​។អំឡុងពេល​ពិធី​ដុត​កម្ទេចចោល​ជ្រូក​មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ព្រឹក​ថ្ងៃទី​៣ ​ខែមិថុនា​នេះ ឯកឧត្តម តាន់ ផាន់​ណា​រ៉ា អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ជ្រូក ​ដែល​ត្រូវបាន​ដុត​កម្ទេចចោល​ នាពេលនេះ គឺ​ត្រូវ​បាន​រឹបអូស​ពី​សត្តឃាតដ្ឋាន​មួយកន្លែង ​ក្នុង​រាជធានី​ភ្នំពេញ ក្រោយពី​ជ្រូក​ទាំងនេះ ​ត្រូវបាន​ដឹក មកពី​ប្រទេស​ថៃ​។ឯកឧត្តម តាន់ ផាន់​ណា​រ៉ា បាន​បញ្ជាក់ថា ជ្រូក​កើត​ជំងឺប៉េស្ត​អាហ្វ្រិក​នេះ ​វា​នឹង​ធ្វើ​ឱ្យមាន​ផល​ប៉ះ ពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព ក៏ដូចជា​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ​ប្រសិនបើ​វា​នៅ​មាន​ចរាចរ​លើទឹក​ដី កម្ពុជា​ទៀត​នោះ​។ តែ​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹង​ខិតខំ​កម្ចាត់​ឱ្យ​អស់​មិន​ឲ្យ​មាន​បន្តទៀត​នោះឡើយ ​ហើយ​សម្រាប់​ឈ្មួញ ឬ​ជនខិលខូច ​ដែល​នាំ​ជ្រូក​មាន​ជំងឺ​ទាំងនោះ ​នឹង​ត្រូវ​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ផងដែរ​។៥​ខែ​ដើម​ឆ្នាំនេះ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិតកម្ម​សត្វ​ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​ដុត​កម្ទេច​ចោល​ជ្រូក ​ដែល​កើត​ជំងឺ​ប៉េស្ត​អាហ្វ្រិក​នេះ​ ចំនួន​បួន​ លើក​មកហើយ ក្រោយពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត ចំនួន​រាប់​រយ​ក្បាល​ជា​បន្តបន្ទាប់​នោះ​៕​អត្ថបទ​៖ បាន ចក់ 

រដ្ឋបាលខេត្ត​បាត់ដំបង ​ដាក់​បម្រាម​គោចរ​ និង​រឹតត្បិត​មូលដ្ឋាន​អាជីវកម្ម​លក់​អាហារ ​នៅ​ស្រុក​កំរៀង​១៤​ថ្ងៃ

2021/06/03 11:59:49 am        304
​បាត់ដំបង ៖ ខណៈ​បាន​រកឃើញ​ជា​បន្តបន្ទាប់​នៃ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ នៅក្នុង​ស្រុក​កំរៀង ដើម្បី​ទប់ស្កាត់​ការឆ្លង រាលដាល​កាន់តែខ្លាំង ​រដ្ឋបាលខេត្ត​បាត់ដំបង ​ជា​បណ្ដោះអាសន្ន ​សម្រេច​ដាក់​បម្រាម​គោចរ ​និង​រឹតត្បិត មូលដ្ឋាន​អាជីវកម្ម​លក់​អាហារ ​នៅ​ទីប្រជុំជន​ក្នុងស្រុក​មួយ​នេះ រយៈពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២ ​ដល់​ថ្ងៃ ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ។យោងតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្តបាត់ដំបង ​បាន​ឲ្យ​ដឹងថា​ ក្នុងស្រុក​កំរៀង ត្រឹម​រយៈ ពេល​៣​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​៣១​ ខែឧសភា ​ដល់​ថ្ងៃទី​២ខែមិថុនា ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៦៨នាក់​ជា​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។សេចក្តីសម្រេច ​បាន​បន្តថា បម្រាម​គោចរ គឺ​ចាប់ពី​ម៉ោង​១០​យប់ ទៅ​ម៉ោង​៥​ព្រឹក ​ចំពោះ​ការធ្វើ​ដំណើ​រ​ចេញចូល​តាម​គ្រប់​មធ្យោបាយ ​លើកលែងតែ​រថយន្ត​ដឹកទំនិញ​ក្នុង​ការ​នាំចេញ ​និង​ចូល​ទំនិញ ​ចំណុច​ច្រក​ទ្វារព្រំដែន​អន្តរជាតិ​ដូង​។ ​មិន​អនុញ្ញាត​ឲ្យ​មូលដ្ឋាន​លក់​អាហារ ដូចជា ភោជនីយដ្ឋាន ហាង​កា ហ្វេ ហាង​ភេសជ្ជៈ ​និង​ទីតាំង​លក់​អាហារ​តាម​ដង​ផ្លូវ​សាធារណៈ ​ទទួល​អតិថិជន​ចូល​មក​ទទួលទាន​នៅ​នឹង ​កន្លែង ប៉ុន្តែ​អាច​លក់​ជា​លក្ខណៈ​វេច​ខ្ចប់​បាន​។ ​ករណី​មាន​មូលដ្ឋាន​អាជីវកម្ម​លក់​អាហារ​ណាមួយ ដែល មិន​អនុវត្ត​តាម​សេចក្តីសម្រេច​នេះ នឹ​ងត្រូវ​ដកហូត​លិខិត​អនុញ្ញាត​បើក​អាជីវកម្ម ឬ​ធ្វើ​ការបិទ​អាជីវកម្ម ។ក្នុង​សេចក្តីសម្រេច​មួយទៀត ក្នុង​ថ្ងៃទី​២ ខែមិថុនា​នោះ រដ្ឋបាលខេត្ត​បាត់ដំបង ​បាន​បិទ​ខ្ទប់ បណ្ដោះអាសន្ន​នូវ​ទីតាំង​ចំនួន​១៧​កន្លែង ក្នុង​ឃុំ​ចំនួន​៣ ​នៃ​ស្រុក​កំរៀង មាននៅ​ឃុំ​បឹងរាំង ​ឃុំ​កំរៀង និង ឃុំ​អូរ​ដា បន្ទាប់ពី​ទីតាំង​ទាំង​អស់នោះ ​បាន​រកឃើញ​មុខសញ្ញា​ ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩ មកពី​ខេត្ត​ប៉ៃលិ​ន ចំនួន​៦៨​នាក់ ដែល​ការ​បិទ​នេះ រហូតដល់​មានការ​សម្រេច​ជាថ្មី ។ប្រភព​ បាន​បន្តថា ចំពោះ​ប្រជាពលរដ្ឋ ដែល​មាន​ការ​ពាក់ព័ន្ធ​ផ្ទាល់ និង​ដោយ​ប្រយោល ​ជាមួយ​ទី តាំង​ខាងលើ ត្រូវ​ទៅ​ជួប ​ឬ​ជូនដំណឹង​ដល់​ក្រុមការងារ​មន្ត្រី​សុខាភិបាល​ខេត្ត​បាត់ដំបង​ ដើម្បី​យក​សំណាក ទៅធ្វើ​តេស្ត​ជាបន្ទាន់ ​ចាប់ពី​ថ្ងៃទី​២ ​ខែមិថុនា ឆ្នាំ​២០២១​តទៅ ។ពាក់ព័ន្ធ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-​១៩ មកពី​ខេត្ត​ប៉ៃលិន​នេះ អាជ្ញាធរខេត្ត​បាត់ដំបង ​ក៏បាន​បិទ​ខ្ទប់​ទីតាំង​ផ្ទះ ចំនួន​៤​ខ្នង នៅ​ស្រុក​ភ្នំព្រឹក បន្ទាប់ពី​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លង​កូ​វីដ​-១៩ ​ហើយក៏​អំពាវនាវ ដល់​អ្នក​ធ្លាប់ បាន ប៉ះពាល់​ដោយផ្ទាល់ ​និង​ប្រយោល​ជាមួយ​ស្ត្រី​ខាងលើ មក​ធ្វើ​សំណាក ដើម្បី​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ចាប់ពី​ថ្ងៃទី​២ខែមិថុនា ។គួរ​បញ្ជាក់ថា ចាប់ពី​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ គឺ​ខេត្តបាត់ដំបង ​មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​៣០៣​នាក់ ​បាន​ព្យាបាល​ជាសះស្បើយ ​ចំនួន​១០៥​នាក់​ ស្លាប់​ចំនួន​២​នាក់​ និង​កំពុង​សម្រាក​ព្យាបាលចំនួន​១៩៦​នាក់ ៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

ករណី​អ្នក​រឹងទទឹង​មិន​អនុវត្ត​វិធានការ​រុះរើ​កញ្ចុះ និង​កាយ​អាចម៍ដី​ចេញពី​មាត់​ព្រែកតា​តៃ ​អាជ្ញាធរ​កសាង​សំណុំរឿង​ទៅ​តុលាការ

2021/06/03 11:34:35 am        236
កោះកុង ៖ លោក​អភិបាលស្រុក​កោះកុង អះអាង​ជាថ្មី​ថា ​បើ​ម្ចាស់​ដី​ណា​ នៅតែ​រឹងទទឹង​មិន​​ព្រម​អនុវត្ត​តាម​វិធានការ​របស់​រដ្ឋបាល​ស្រុក ​តាម​ការកំណត់​ពេលវេលា​រុះរើ​កញ្ចុះ ​និង​ជីក​កាយ​អាចម៍ដី​ចេញពី​មាត់​ព្រែកតា​តៃ​នោះទេ ​គឺ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​បន្ត​។រយៈពេល៩​ថ្ងៃ​ហើយ ​ដែល​ឱសានវាទ​ដែល​រដ្ឋបាល​ស្រុក​កោះកុង​ ទុកពេល​១​ខែ​ បើ​គិត​ចាប់​តាំងពី​ថ្ងៃទី​២៧ ខែមេសា ​ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ក្រុម​ម្ចាស់​ដី​ ចំនួន​៥​ទីតាំង​ជីក​កាយ​អាចម៍ដី ​និង​រុះរើ​កញ្ចុះ​ដែល​ពួកគេ​ លួច​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ ពុំ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​។ក្នុងចំណោម​ម្ចាស់​៥​នាក់​ខាងលើ មាន​៤​ម្ចាស់​ដី​ ហើយ​ដែល​បាន​អនុវត្ត​ជីក​កាយ​អាចម៍​ចេញពី​មាត់​ព្រែ​ក​តា​តៃ​ តាម​ការ​ដាក់​បទបញ្ជារ​បស់​រដ្ឋបាល​ស្រុក​កោះកុង ​ចំណែក​ម្ចាស់​ដី​១​ម្នាក់ទៀត​គឺ​ឈ្មោះ គិ​ន ប៊ូ​កាន ហាក់​ពុំ​អើពើ​នឹង​អនុវត្ត​តាម​ឡើយ​។លោក ជា សូវី អភិបាលស្រុក​កោះកុង ​បានឱ្យ​កាល​រសៀល​ថ្ងៃទី​២ ​ខែមិថុនា ម្សិលមិញ​ថា សប្តាហ៍​ក្រោយនេះ​ លោក​នឹង​ចាត់​អភិបាលរង​ទទួលបន្ទុក និង​ក្រុម​មន្ត្រី​ជំនាញ​ចុះទៅ​ទីតាំង​ផ្ទាល់​ពិនិត្យ​វាយតម្លៃ​អំពី​អនុវត្ត​វិធានការ​ខាងលើ ​ដោយ​ធ្វើ​របាយការណ៍​បញ្ចប់​ចុងក្រោយ​មួយ​បញ្ជូន​ទៅ​រដ្ឋបាល​ខេត្ត​។លោក​អភិបាលស្រុក​កោះកុង អះអាងថា រឿងនេះ​មិន​ពិបាក​យល់​ទេ បើ​គាត់​មិន​អនុវត្តតាម ​មានតែ​បន្ត​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ហើយ​។ ប្រសិនបើ​ លោក គិ​ន ប៊ូ​កាន ​ជាមន្ត្រី​ម្នាក់​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ​ពុំ​ព្រម​រុះរើ​កញ្ចុះ​សំណង់​បែប​អនាធិបតេយ្យ​ និង​ជីក​កាយ​ចាក់​អាចម៍​ចេញពី​មាត់​ព្រែក​តា​តៃ​ តាម​វិធានការ​រដ្ឋបាល​ស្រុក​ ដោយ​អួតអាង​មាន​ខ្នងបង្អែក​អ្នកធំ​យ៉ាងណា​នោះ​។ពាក់ព័ន្ធ​បញ្ហានេះ លោក គិ​ន ប៊ូ​កាន ជា​ប្រធាន​ការិយាល័យ​ផ្នែក​ទេសចរណ៍​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ​បកស្រាយ​ក្រោម​ហេតុផល​យ៉ាងខ្លី​ថា មូល​ហេតុដែល​មិនទាន់​រុះរើ​សំណង់​កញ្ចុះ ក៏​ព្រោះ​ស្ថានភាព​កូ​វីដ-១៩ ​កូនចៅ​អត់​កន្លែង​ស្នាក់នៅ​ទើប​ពុំ​ទាន់​អនុវត្តបាន​។ ចំពោះ​កាលដែល​អាជ្ញាធរ​ស្រុក​វាស់វែង​កំណត់ ​តម្រូវ​ឱ្យ​ជីក​កាយ​អាចម៍ដី​ថ្មី​ចេញពី​មាត់​ព្រែក​ចំនួន​២​ម៉ែត្រ ​លោក​លើកឡើងថា ​បើ​កាយ​អាចម៍ដី​ថ្ម​ចេញ​ធ្វើ​ឱ្យប៉ះពាល់​គ្រឹះ​ដែល​ហ៊ុមព័ទ្ធ​កុំ​បាក់​ដី​ចូល​ព្រែក​។ ​កាលពី​ថ្ងៃទី​២៧​ ខែមេសា លោក ណឹ​ម ភិរម្យ អភិបាលរង​ស្រុកកោះកុង ​បាន​ដាក់​បទបញ្ជា​ឱ្យ​ម្ចាស់​ដី​ចំនួន​៥​ទីតាំង​ កុំ​បន្ត​ជីក​កាយ​ដី​ជើងភ្នំ​ចូល​ចំនួន​៥​ម៉ែត្រ ​ជីក​កាយ​អាចម៍ដី​ចេញពី​មាត់​ព្រែក​ចំនួន​២​ម៉ែត្រ និង​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​៕​អត្ថបទ ៖ ឈឹម មករា​

មនុស្ស ១០នាក់ បាន​ស្លាប់​ដោយ​ពុលស្រា​នៅពោធិ៍សាត់

2021/06/02 08:39:40 pm        418
​ពោធិ៍សាត់៖ មន្ត្រីខេត្ត​ពោធិ៍សាត់​បាន​ឱ្យដឹងថា មាន​ករណី​ស្លាប់​ដោយសារ​ពុល​ស្រា​ជា​បន្តបន្ទាប់​ជិត​១០​នាក់ និង​ជាច្រើន​នាក់​ទៀត​កំពុងតែ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​លោក លាង ទិ​ត​ដ្ឋា​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់ ថ្លែង​ឱ្យ BTV ដឹង​នៅ​យប់​ថ្ងៃទី​២ ខែមិថុនា​។​​លោក​បន្តថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ​។ សមត្ថ កិច្ច​ជំនាញ​ក៏​កំពុងតែ​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្ត និង​មូល​ហេតុដែល​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ ដោ យ​ករណី​នេះ​ផងដែរ​៕ ដោយ​៖ គង់ ឌិន​

អាជ្ញាធ​ខេត្តតាកែវ​ សម្រេច​បញ្ចប់​ការ​បិទខ្ទប់​ និង​បើក​ឲ្យ​​ដំណើរការ​ផ្សារ​សំរោង​យ៉ោ​ង​ឡើងវិញ

2021/06/02 02:11:26 pm        281
តាកែវ ៖ ​នៅថ្ងៃទី២ ខែមិថុនានេះ រដ្ឋបាលខេត្ត​តាកែវ​​ បានសម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ និង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ផ្សារ​សំរោង​យ៉ោ​ង ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្មៅ​ខ្ចី ​ឃុំ​ត្រពាំង​សាប​ស្រុក​បាទី​ខេត្តតាកែវ ។ រដ្ឋបាលខេត្ត​តាកែវ ​​បាន​បញ្ជាក់ថា ការបើក​ឲ្យ​ដំណើរការ​ផ្សារ​សំរោង​យ៉ោងឡើង​វិញ​ បន្ទាប់ពី​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ផ្សារ​នេះ​ អស់​រយៈពេល​ប្រមាណ២សប្តាហ៍​ ដោយសារ​តែ​មាន​អ្នកជំងឺ​កូ​វីដ​-១៩​ បាន​ប៉ះពាល់​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​ដែល​នាំ​ឲ្យ​ការ​ឆ្លង​រីក​រាលដាល​ដល់​បងប្អូន​អាជីវករ​ប្រមាណ​ជាង១០០នាក់​។ បើទោះបី​ អាជ្ញាធរ​អនុញ្ញាត​បើក​ដំណើរការ​ផ្សារ​សំរោង​យោង​ឡើង​យ៉ាងណាក៏ដោយ​ក៏ប៉ុន្តែ​បងប្អូន​អាជីវករ​ទាំងអស់​ត្រូវ​អនុវត្ត​វិធានការ​ការពារ​បី​កុំ បី​ការពារ​ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ តទៅទៀត​។ក្នុងនោះ អភិបាលស្រុក​បាទី​លោក ភូ​ង​ឈី​ម បាន​ថ្លែងប្រាប់​ថា​ អាជ្ញាធរ​ស្រុក ​នឹង​យក​សេចក្ដី​សម្រេច​របស់​រដ្ឋបាល​ខេត្ត​ ទៅ​ជំរាប​បងប្អូន​អាជីវករ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ហើយ​បងប្អូន​អាជីវករ​អាច​លក់ដូរ​ជា​ធម្មតា​ឡើងវិញ​ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ​។បើតាម​លោក​អភិបាលស្រុក​ ​បានអះអាងថា ​ការបើក​ឲ្យ​ដំណើរការ​ឡើងវិញ​របស់​ផ្សារ​សំរោង​យោង​បន្ទាប់​ពី​មន្ត្រី​ជំនាញ​សុខាភិបាល ​បាន​បន្ត​យក​សម្រាប់​បងប្អូន​អាជីវករ​ប្រមាណ៥០០នាក់​ សាជាថ្មី​ហើយ​លទ្ធផល​គឺ​អវិជ្ជមាន​ស្ទើរតែ​ទាំងអស់ ។ ​ដោយឡែក​សម្រាប់​បងប្អូន​អាជីវករ​ដែល​ឆ្លង​ជំងឺ​កូ​វី​-១៩ ចំនួន​ជាង១០០នាក់​កន្លងមក ​បានជា​សះស្បើយ​អស់ហើយ​រហូតមកដល់​ពេលនេះ​៕ដោយ​ ៖ គុជ វិភាគ​

រដ្ឋបាល​រាជធានី​ភ្នំពេញ បន្តចុះ​កាត់​មែកឈើ​ធំៗ​នៅតាម​ដងផ្លូវ​ ដើម្បី​ការពារ​សុវត្ថិភាព​ដល់​អ្នកដំណើ​រ ​និង​ដើម្បី​សោ​ភណ្ឌ​ភាព​ទីក្រុង

2021/06/02 01:00:56 pm        203
ភ្នំពេញ​៖ ក្រុម​សួនច្បារ និង​ដើមឈើ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បន្ត​ឲ្យ​កម្លាំង​ចុះ​ធ្វើការ​កាត់​មែកឈើ​ធំៗ​ នៅតាម​ដងផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ ​ជៀសវាង​ការ​បាក់​រលំ ​ការ​បិតបាំង​ភ្លើងស្តុប សញ្ញា​ចរាចរណ៍ -​ល​- និង​ដើម្បី ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ ​ព្រោះ​ជា​រដូវភ្លៀង​លាយ​លំ​ខ្យល់​កន្ទ្រាក់ ​បក់បោក​ និង​ដើម្បី​សោភ័ណភាព​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ ។ដោយ​ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​០២ ​ខែមិថុនា ឆ្នាំ​២០២១ ក្រុម​សួនច្បារ​និង ដើមឈើ ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បន្ត​សកម្មភាព​ចុះ​កាត់​មែកឈើ ​នៅ​មូលដ្ឋាន​ខណ្ឌ​៧​មករា ​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩ (​មុខ​សាលា​វិទ្យាល័យ​បាក់​ទូក​) អម​សងខាង​ផ្លូវ ​ចាប់ពី​ចំណុច​ស្តុ​ប​ក្ដាន់​ពីរ រហូតដល់​ចំណុច ស្ដុ​ប​នាងគង្ហីង។សូមបញ្ជាក់​ផងដែរ ​មែកឈើ​ធំៗ ​តែងតែ​បាំង​បិត​ភ្លើង​សញ្ញា​ចរាចរណ៍ ​សញ្ញា​ភ្លើងស្តុប ​ធ្វើ​អោយ​ប្រជា​ពលរដ្ឋធ្វើដំណើរ ឆ្លង​កាត់​ពិបាកនឹងមើលភ្លើងសញ្ញាបញ្ជាចរាចរណ៍ ​ព្រោះត្រូវ​មែក​ឈើ​ធ្លាក់​បាំង​ស្ទើតែ​មើល​មិនឃើញ​តែម្ដង ​។ បន្ថែមទៀត​ រាល់ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​មួយ​នឹង​ខ្យល់​ក​ន្ទ្រា​ក់​តែងតែ​មាន​ការ​បាក់​រលំ​មែក​ឈើ​មួយ​ចំនួន​ទៅលើ​យានយន្ត​របស់​ប្រជាពលរដ្ឋ​នឹង​ធ្លាក់​ទៅលើ​ដងផ្លូវ​ដែល​ជា​ការ​បង្អាក់​ដំណើរ​ចរាចរណ៍​និង​ធ្វើ​អោយ​កកស្ទះ​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ដូច្នេះហើយ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​កាត់​មែក​ឈើ​ធំៗ​ដែល​ងាយ​បាក់​រលំ​ពេលដែល​ភ្លៀង​ និង​ខ្យល់​បក់បោក​ខ្លាំង​ម្ដងៗ ​ ។ ក្នុងនោះដែរ​ បងប្អូន​ប្រជាពលរដ្ឋ​បាន​ជ្រាប​ហើយ​ថា ​នៅ​រដូវ​កាល​នេះ​ គឺជា​វា​គឺជា​រដូវភ្លៀង​ធ្លាក់​ខ្លាំង​លាយ​លំ​និង​ខ្យល់​ក​ន្ទ្រា​ក់ ​សូម​បងប្អូន​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​រាល់ពេល​ដែល​មេឃ​ភ្លៀង​ខ្លាំងៗ​ម្តង​សូម​មេត្តា​សូមកុំ​ឈប់​ ឬ​ចត​នៅក្រោម​ដើមឈើ​ធំៗ​ ដែល​អាច​ងាយ​នឹង​រង​គ្រោះ​ពី​ការ​រលំ​និង​បាក់​មែកឈើ​៕​អត្ថបទ​ ៖ កុ​ម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM