អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

ពលករ​មកពី​ថៃ ​តាម​ច្រកព្រំដែន​ខេត្តឧត្ដរមានជ័យ​ ត្រូវ​បាន​រកឃើញ​មាន​ផ្ទុក​កូ​វីដ​-១៩​ ជា​បន្តបន្ទាប់

2021/05/21 12:40:39 pm        413
ឧត្ដរមានជ័យ​ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តឧត្ដរមានជ័យ ​បានឱ្យដឹងថា មានការ​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ជា​បន្តបន្ទាប់ ក្នុងចំណោម​ពលករ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ ​មួយរយៈ​ចុងក្រោយ​នេះ ​ដែល​នេះ​ជា​ក្ដី ​បារម្ភ​មួយ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ ​ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​។លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បានឱ្យដឹងថា បច្ចុប្បន្ននេះ មាន​កំណើន​ពលករ​ខ្មែរ​ឆ្លងដែន​មកពី​ថៃ​វិញ ​ដែល​កាលពី​ម្សិលមិញ ​ពលករ​ជាង​១០០​នាក់ បាន​ឆ្លង កាត់​ព្រំដែន​ខេត្ត​នេះ ហើយ​ក្នុង​ចំនួន​នេះ ​គឺ​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ ចំនួន​១១​នាក់​។លោក​វេជ្ជបណ្ឌិត បាន​បន្តថា ការរក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ​ជា​បន្តបន្ទាប់ ក្នុងចំណោម​ពលករ​ខ្មែរ ​ដែល​វិល​មកពី​ថៃ បង្ក​ជា​ក្តីបារម្ភ​មួយ ​ដែល​ទាមទារ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រិតបន្តឹង​បន្ថែមទៀត ​លើ​ការត្រួត ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ​និង​ដាក់​ពួកគេ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការកំណត់​។មួយរយៈ​ពេលមុន ច្រកទ្វារព្រំដែន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ក៏​មាន​រំហូរ​ចូល​នៃ​ពលករ​ខ្មែរ​មកពី​ថៃ​ ច្រើន​គួរសម​ដែរ តែ​ភាគច្រើន​គឺ​ពុំ​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​នោះទេ​៕អត្ថបទ ​៖ ឃិន សារិទ្ធ 

កម្ពុជា​រក​ឃើញ​មនុស្ស​៤៦០​​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ ៨២៤​នាក់​ទៀត​ជា​សះ​ស្បើយ

2021/05/21 11:56:31 am        309
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ៤៦០​នាក់​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​ ៨២៤​​នាក់​ទៀត ​ក៏​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ផង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល ​បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៤៥៥​​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ករណី​ឆ្លង ១៥​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ​ ២៤ ១៥៧​​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ចុង​ខែ​មករា ឆ្នាំ​២០២០​មក។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ១​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ​ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ១៦៥​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៦៩​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ​១៦ ៥២៤​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៨២៤​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

កម្ពុជា ​រក​ឃើញ​ការ​ផ្ទុះ​ករណី​ឆ្លង​មេរោគ​កូវីដ-១៩ ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ព្រៃ​ស

2021/05/21 11:51:52 am        28
ភ្នំពេញ៖ មន្ត្រី​ពន្ធនាគារ​ព្រៃស បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​ជន​ជាប់​ឃុំ ១៨​នាក់​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ។ក្នុង​លិខិត​ជម្រាប​ទៅ​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី១ ឬ​ពន្ធនាគារ​ព្រៃស លោក យិន គន្ធ បាន​បញ្ជាក់​ថា មាន​ជន​ជាប់​ឃុំ​ចំនួន ១៨​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ និង​កំពុង​ដាក់​ឱ្យ​​ស្ថិត​ក្រោម​ការ​អនុវត្ត​វិធានការ​ចត្តាឡីស័ក ឬ​នៅ​ដាច់​ដោយ​ឡែក។មន្ត្រី​ពន្ធនាគារ​រូប​នេះ បាន​ស្នើ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ឱ្យ​ផ្អាក​​ជា​បណ្ដោះ​អាសន្ន​​ការ​នាំ​ជន​ជាប់​ឃុំ​ទៅ​ជំនុំ​ជម្រះ ឬ​សាក​សួរ​ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​រក​ឃើញ​ផ្ទុះ​ការ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​មណ្ឌល​អប់រំ​កែ​ប្រែ​បែប​នេះ៕

ជនសង្ស័យ ឆក់​កាបូប​ជនបរទេស​បាន​ទឹកប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​ ត្រូវ​នគរបាល​បញ្ជូន​ទៅ​តុលាការ​ នៅ​ព្រឹក​ថ្ងៃទី​២១​នេះ

2021/05/21 11:32:19 am        94
ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ​ដែល​ជា​មុខសញ្ញា​ឆក់​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ បានប្រាក់ជាង​២០​ម៉ឺន​ដុល្លារ​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​តាម​ស្រាវជ្រាវ​បង្ក្រាប​ ត្រូវ​បាន​កសាង​សំណុំរឿង ​បញ្ជូន​ខ្លួន​ទៅ​អយ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែឧសភា ​ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។ជនសង្ស័យ​ទាំង​២​នាក់​ ទី​១​មានឈ្មោះ ស្វាយ រិទ្ធី ហៅ​(​ប៊​យ​) អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ឃាត់ខ្លួន​នៅ​ផ្លូវ​២៨៨ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ ទី​២.​ឈ្មោះ ជុំ ស៊ី​ដែន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវជាតិ​៤ ​សង្កាត់​កន្ទោក ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ (​ជនដៃដល់​និង​ធ្លាប់​ជាប់ពន្ធនាគារ​)​។ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ WONG KIN WAH ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ចិន​។គួររំលឹក​ផងដែរ ​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥ និង ៣០​នាទី ជ​នរងគ្រោះ​បាន​ចេញ​ពី​ធនាគារ​ABA ផ្លូវ​ត្រសក់​ផ្អែម ជិះ​ម៉ូតូ​កង់​បី (PASSAPP) ​ក្នុង​គោលបំណង​ទៅ​ធនាគារ ហួយ​វ័ន នៅ​ផ្លូវ​នរោត្តម ដោយ ​បានដាក់​កាបូបស្ពាយ ពីមុខ​ខ្លួន ដោយ​ពាក់ ខ្សែរ​កាបូប​លើ​ស្មា​ខាងស្តាំ ​លុះ​មកដល់​ចំណុច​មុខ​ផ្សារ​ផេ​ន​ស៊​ល ​ផ្លូវ​២១៤ សង្កាត់​បឹងរាំង ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​ ០២​នាក់ ជិះ​ម៉ូតូ​ចំនួន ០២ គ្រឿង ម៉ាក ហុងដា ឃ្លី​ក សេរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ​និង​ម៉ូតូ​ម៉ាក និ​ច (NEX) ឆ្នាំ​២០២០ ពណ៌ ទឹកប្រាក់ គ្មាន​ស្លាក​លេខ​ បានធ្វើ​សកម្មភាព​ឆក់​យក​កាបូប បានសម្រេច រួច​ជនសង្ស័យ​ទាំងពីរ​ក៏បាន​បើក​ម៉ូតូ​គេច​ចេញពី​កន្លែង​កើតហេតុ​តែម្តង ៕អត្ថបទ ​៖ កុ​ម្ភះ

ខេត្ត​កណ្ដាល​ សម្រេច​បន្ត​ផ្អាក​ដំណើរ​ការ​ផ្សារ​រដ្ឋ​ ទាំង​អស់​រយៈ​ពេល​១​សប្ដាហ៍​ទៀត

2021/05/20 01:06:58 pm        27
កណ្ដាល៖ រដ្ឋបាល​ខេត្ត​កណ្ដាល​សម្រេច​បន្ត​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ​ទាំង​អស់​នៅ​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​តាខ្មៅ ដោយ​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។រដ្ឋបាល​ខេត្ត​កណ្ដាល​ បាន​សម្រេច​បែប​នេះ ​នៅ​ក្នុង​សេចក្ដី​សម្រេច​មួយ​ដែល​ចេញ​កាល​ពី​ថ្ងៃម​្សិល​មិញ​នេះ​ដោយ​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ។បើ​តាម​សេចក្ដី​សម្រេច​នេះ ផ្សារ​រដ្ឋ​ទាំង​អស់​នៅ​ក្នុង​ក្រុង​តាខ្មៅ តម្រូវ​ឱ្យ​ផ្អាក​ដំណើរការ​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល​ ១​សប្ដាហ៍​ទៀត ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ក្រុង​តាខ្មៅ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ភូមិសាស្ត្រ​តែ​មួយ​ជាមួយ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​បិទ​ខ្ទប់​ដូច​រាជ​ធានី​ភ្នំពេញ​ផង​ដែរ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ភូមិសាស្ត្រ​មួយ​នេះ ត្រូវ​បាន​កែ​សម្រួល​​ពី​«តំបន់​ក្រហម»​មក​នៅ​ត្រឹម​ជា​«តំបន់​លឿង​»ហើយ ក្រោយ​ពី​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ករណី​ឆ្លង​មេរោគ​កូវីដ-១៩៕

ខេត្ត​បន្ទាយមានជ័យ​ រក​ឃើញ​មនុស្ស​១៤៦​នាក់​ទៀត​ នៅ​ក្រុង​ប៉ោយប៉ែត ​ឆ្លង​មេរោគ​កូវីដ-១៩​

2021/05/20 01:01:40 pm        187
បន្ទាយមានជ័យ៖ រដ្ឋបាល​​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ១៤៦​នាក់​ផ្សេង​ទៀត ឆ្លង​មេរោគ​កូវីដ-១៩ ដែល​សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​ថា បាន​រក​ឃើញ​មនុស្ស ១៤៦​នាក់​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ឯ​ក្រុង​ប៉ោយប៉ែត ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ដែល​មាន​ទាំង​ជន​ជាតិ​ខ្មែរ និង​ជន​បរទេស។រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​អំពាវនាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លង​កូវីដ-១៩​ទាំង ១៤៦​នាក់​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​ និង​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដានសុខភាព​ខ្លួន​ឯង៕

កម្ពុជា​រក​ឃើញ​មនុស្ស​៤១៥​នាក់​ទៀត ​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ៧៤៥​នាក់​ទៀត​ជា​សះ​ស្បើយ

2021/05/20 12:10:11 pm        134
ភ្នំពេញ៖ ក្រសួង​សុខាភិបាល ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ៤១៥​​នាក់​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​ ៧៤៥​​​នាក់​ទៀត ក៏​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ផង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ​ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៤៤១​​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ករណី​ឆ្លង ៤​នាក់ទៀត ​គឺ​ជា​ករណី​នាំ​ចូល។បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ២៣ ​៦៩៧​​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ចុង​ខែ​មករា ឆ្នាំ​២០២០​មក។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​មនុស្ស ៥​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ​ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ១៦៤​នាក់​ ហើយ​នៅ​ក្នុង​រយៈ​ពេល ៦៨​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។ក្រសួង​សុខាភិបាល​ ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ១៥ ៧០០​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៧៤៥​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

អាជីវករ​​ផ្សារ​សំរោង​យ៉ោង​ទាំងអស់​​​ តម្រូវ​ឲ្យ​ទៅ​ធ្វើ​តេស្ត ​ខណៈ​រកឃើញវិជ្ជមានកូវីដ១៩​ កាន់​តែ​ច្រើន​នៅ​តំបន់​នោះ​

2021/05/20 11:57:34 am        163
តាកែវ៖ រដ្ឋបាល​ខេត្ត​តាកែវ​​​ បាន​តម្រូវ​ឱ្យ​អាជីវករ​ទាំង​អស់​នៅ​ផ្សារ​សំរោងយ៉ោង ​ស្ថិត​ក្នុង​ស្រុក​បាទី​ ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩ កាន់​តែ​ច្រើន​នៅ​តំបន់​នោះ​ ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្នុង​សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋបាល​ខេត្ត​តាកែវ ​បាន​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ដំណើរ​អាជីវកម្ម ​និង​ការ​លក់​ដូរ​ទាំង​អស់​នៅ​ផ្សារ​សំរោងយ៉ោង ​ស្ថិត​ក្នុង​ភូមិ​ស្មៅខ្ញី​ នៃ​ឃុំ​ត្រពាំងសាប​ ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ឡើង​វិញ។រដ្ឋបាល​ខេត្ត​នេះ បាន​បញ្ជាក់​ថា រាល់​អាជីវករ​ទាំង​អស់​ដែល​លក់​ដូរ​នៅ​ផ្សារ​នេះ​ តម្រូវ​ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​រក​មេរោគ​កូវីដ-១៩​ នៅ​ឯ​មណ្ឌល​ចត្តាឡីស័ក ​ស្ថិត​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ហាំងង៉ោ ​ស្មៅខ្ញី ឬ​ក៏​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​នៅ​ជិត​លំនៅឋាន។រដ្ឋបាល​ខេត្ត​នេះ ក៏​បាន​តម្រូវ​ឱ្យ​អាជីវករ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​ទាំង​អស់ ត្រូវ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ឬ​ធ្វើ​ចត្តាឡីស័ក​ផង​ដែរ។អំឡុង​ពេល​នៃ​ការ​ផ្អាក​នេះ អាជ្ញាធរ​ខេត្តតាកែវ ​បាន​ហាម​ឃាត់​ការ​ជួប​ជុំ​ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​គ្រប់​ប្រភេទ ប៉ុន្តែ ត្រូវ​បាន​លើក​លែង​សម្រាប់​ករណី​ចាំ​បាច់ និង​បន្ទាន់​មួយ​ចំនួន៕

ខេត្ត​កំពង់ចាម​ រក​ឃើញ​ស្ត្រី​​៥២​នាក់​ ឆ្លង​មេរោគ​កូវីដ-១៩ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​កម្មការិនី​រោងចក្រ​នៅ​ស្រុក​ជើងព្រៃ

2021/05/20 10:34:39 am        29
កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ ៥២​នាក់​បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ​ដែល​ភាគ​ច្រើន​​បាន​ឆ្លង​មេរោគ​នេះ​ បន្ទាប់​ពី​ពាក់​ព័ន្ធ​នឹង​កម្មការិនី​រោង​ចក្រ​​នៅ​ស្រុក​ជើងព្រៃ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ប្រកាស​ថា មន្ត្រី​សុខាភិបាល​ខេត្ត​នេះ​បាន​យក​សំណាក​ពី​កម្មករ​កម្មការិនី​ដល់​​ទៅ ៦១២​នាក់​ កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ហើយ​បាន​រក​ឃើញ​ស្ត្រី ៥២​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩។រដ្ឋបាល​ខេត្ត​កំពង់ចាម​បញ្ជាក់​ថា ស្ត្រី​ទាំង​អស់​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម។បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន រដ្ឋបាល​ខេត្ត​នេះ​កំពុង​ស្វែង​រក​មនុស្ស​ផ្សេង​ទៀត​ដែល​បាន​ប៉ះ​ពាល់​ជាមួយ​ស្ត្រី​ទាំង ៥២​នាក់​ខាង​លើ​នេះ ដើម្បី​យក​សំណាក​មក​ពិនិត្យ និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក៕

សារធាតុ​មេតាណុល​ ត្រូវ​បាន​រកឃើញ​នៅក្នុង​ស្រា​​ស​ ដែល​បាន​សម្លាប់​អ្នក​ផឹក​ ១១​នាក់​នៅ​ស្រុក​ល្វាឯម​

2021/05/19 07:19:50 pm        23
​កណ្ដាល៖ លទ្ធផល​វិភាគ​លើ​ស្រា​-​ស ក្រោយពី​អ្នក​ផឹក​ ១១​នាក់ បាន​ស្លាប់ នៅក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល បាន​បង្ហាញ​ថា​ មាន​សារធាតុពុល​មេ​តា​ណុល​លើស​កម្រិត​ពិតមែន​។ នេះ​បើតាម​ការ​អះអាង​របស់​អភិបាល ស្រុក​ល្វាឯម​។​​លោក កន សុកកាយ អភិបាលស្រុក​ល្វាឯម បាន​ប្រាប់​BTV​នៅ​រសៀល​នេះ​ថា លទ្ធផល​ធ្វើតេស្ត ស្រា​-​ស ស្រា​ថ្នាំ ដែល​ត្រូវ​បាន​ដាក់លក់​នៅតាម​តៀម​ចំនួន​២៨ គឺ​ស្ទើរតែ​ទាំងអស់ មាន​លាយ​សារធាតុ​មេ​តា​ណុល​ពុល​លើស​កម្រិត ចំណែក​ផ្ទះ​ផលិត​ស្រា​វិញ ដែល​មាន​ម្ចាស់​ឈ្មោះ ប៊ូ ស៊ន កំពុង​ជាប់​ការសង្ស័យ​រង់ចាំ​ការស៊ើបអង្កេត​របស់​ម​ន្ត្រី​ជំនាញ​បន្តទៀត​។​​លោក​បាន​ឱ្យដឹងថា គិត​មកដល់ពេលនេះ អ្នក​ដែល​បាន​ផឹក​ស្រា​-​ស ស្រាថ្នាំ តាំងពី​ថ្ងៃទី​១០ ខែឧសភា​នេះ ចំនួន​ជិត​៨០​នាក់ ត្រូវបាន​ពិនិត្យ​សុខភាព ដែល​ក្នុងនោះ ​ចំនួន​៥​នាក់ ឋិត​ក្នុង​អាកា​រៈ​ត្រូវ​សង្គ្រោះ ដោយ​ត្រូវ​បាន​បញ្ជូនទៅ​ឯ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​រួចហើយ​។ រីឯ​ស្រា​-​ស ស្រាថ្នាំ​ទាំងអស់ ត្រូវបាន​លោក​សុំ​គោលការណ៍​កម្ទេចចោល មិនឱ្យ​នៅសល់​ទៀតឡើយ​។​​លោក​បាន​បញ្ជាក់ទៀតថា ថ្ងៃនេះ មេឃុំ​ទាំង​១៤ ត្រូវ​បាន​កោះ​មក​ប្រជុំ​បន្ទាន់ ដើម្បី​ដាក់​ផែន​ការបិទ​ការ​លក់​ស្រា​គ្រប់​ប្រភេទ និង​ពិសេស​កន្លែង​ផលិត​ស្រា ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់​បំផុត​។ បើ​ករណី​រក​ឃើញថា ហ៊ាន​លួច​លក់​ទៀត អាជ្ញាធរ នឹង​ចាត់ការ​តាមច្បាប់​ភ្លាមៗ​តែម្ដង ដោយ​គ្មាន​ការយោគយល់​ទេ​។​​លោក​អភិបាលស្រុក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ល្វាឯម ពិសេស​គឺ​អ្នក​ដែល​បាន​ផឹក​ស្រា​-​ស ស្រាថ្នាំ ដែល​ទិញ​ពី​ស្រុក​ល្វាឯម ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ស្រា​ទាំងនេះ មាន​ផ្ទុក​សារធាតុ​មេ​តា​ណុល​លើស​កម្រិត ដែល​បង្ក​ឱ្យ​ពុល​មនុស្ស ឈានដល់​ការបាត់បង់​អាយុជីវិត​បាន​។​​លោក ហួត វណ្ណ​ថូ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្តកណ្ដាល បាន​បញ្ជាក់ថា ការផលិត​ស្រា​នៅ​តំបន់​នេះ គឺ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ ដែល​កន្លងមក​មន្ត្រី​ជំនាញ ធ្លាប់បាន​អប់រំ​ណែនាំ​ឱ្យ​ផលិត​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ កុំ​លាយ​លើស​កម្រិត កុំ​ធ្វើ​ហួសប្រមាណ​ដោយ​សេចក្ដី​លោភលន់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ទទួលទាន តែ​ទីបំផុតពួកគេបាន​ប្រព្រឹត្ត​កំហុសឆ្គង​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ទាល់តែ​បាន​។​​សូម​រំលឹក​ថា មនុស្ស​១១​នាក់​ដែល​បាន​ស្លាប់​ជា​បន្តបន្ទាប់​មកដល់​ថ្ងៃនេះ គឺ​ក្រោយពី​បាន​ផឹកស្រា​-​ស នៅក្នុង​ពិធី​បុណ្យសព​មួយ កាលពី​ថ្ងៃទី​១០ ខែឧសភា​នេះ នៅក្នុង​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម​៕ ​អត្ថបទ​៖ សៅ យ៉ា​ម៉​ង់​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM