កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត
សម្ដេចធិបតីរំឭកជាថ្មីដល់នាយករដ្ឋមន្រ្ដីថៃចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូបឱ្យបានឆាប់
ទីម័រឡេស្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្ពុជា គាំទ្រឱ្យបានចូលអាស៊ានពេញសិទ្ធិ
សម្ដេចធិបតី៖ ការពង្រីកសមាជិកភាពកិច្ចព្រមព្រៀង RCEP ជាកម្លាំង​ចលករដ៏សំខាន់​នៃកំណើន​ប្រកបដោយចីរភាព និងស្ថិរភាពក្នុងតំបន់

ព័ត៌មានជាតិ

កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការផ្តល់ជំនាញ និងការងារ ដល់ពលករខ្មែរមកពីថៃ

2025/10/28 10:02:58 pm
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយប្រតិភូធនាគារពិភពលោកដឹកនាំដោយ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក លើការងារការកសាងមូលធនមនុស្ស ការងារ និងជំនាញនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះ គឺស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ឯកឧត្តម ហេង សួរ ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរបស់ធនាគារពិភពលោកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ (Skills for Better Jobs Project)។ជាការឆ្លើយតប លោកស្រី Tania Meyer បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ចំពោះជំនួបដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរអាចផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃស្តីពីការស្វែងរកការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។ទន្ទឹមនេះ លោកស្រី ក៏បានថ្លែងកោតសរសើរអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដោយសន្យាថា នឹងបន្តបើកទូលាយទទួលនូវរាល់សំណូមពរ និងប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលជំនាញដល់យុវជន និងពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ។ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានឯកភាពបន្តភាពជាដៃគូ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាផងដែរ។បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា និងគណៈប្រតិភូទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន ២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើសេវាកម្មស្វែងរកការងារធ្វើដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ៕
សម្ដេចធិបតី សឹងគ្មានពេលសម្រាក ប៉ុន្តែមានកម្លាំងចិត្ត ធ្វើការកាន់តែខ្លាំង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
2025/10/28 07:55:12 pm
ឯកឧត្តម ចាយ បូរិន ៖ គុណតម្លៃស្នូលព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ក្នុងយន្តការ រក្សាសន្តិភាព ក្នុងតំបន់ និងពិភពលោក ហើយជាផ្នែកមួយចូលរួមធ្វើឱ្យតំបន់ មេគង្គ ក្លាយជាគំរូនៃការទំនាក់ទំនង ការច្នៃប្រឌិត និងវិបុលភាព
2025/10/28 07:01:46 pm
កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត
2025/10/28 05:07:37 pm
សម្ដេចធិបតីរំឭកជាថ្មីដល់នាយករដ្ឋមន្រ្ដីថៃចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូបឱ្យបានឆាប់
2025/10/28 04:41:19 pm

ព័ត៌មានអន្តរជាតិ

ពហិការសកលកើនឡើងប្រឆាំងនឹងអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា

2025/10/28 09:14:19 pm
វិមានក្រឹមឡាំង៖ ទាហានរុស្ស៊ីនឹងកម្ទេចជនបរទេសដែលប្រយុទ្ធឲ្យទីក្រុងគីវ
2025/10/28 09:11:33 pm
ភាពទាល់ច្រកធ្វើកិច្ចប្រជុំសន្តិភាពអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ស្ថិតក្នុងភាពពុំច្បាស់លាស់
2025/10/28 08:19:26 pm
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន៖ ក្រុមហាម៉ាសត្រូវតែបញ្ជាក់ជំហររបស់ខ្លួន ជុំវិញការកាន់កាប់អាវុធ
2025/10/28 08:19:01 pm
ការប្រទះឃើញយានដ្រូន ធ្វើឲ្យអាកាសយានដ្ឋានអេស្ប៉ាញបិទរយៈពេល ២ម៉ោង
2025/10/28 08:06:18 pm
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់៖ សម្ពាធបន្ថែមទៀតត្រូវការចាំបាច់ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន
2025/10/28 07:39:08 pm
WMO ព្រមានថា ព្យុះកំណាច Melissa នឹងក្លាយជាព្យុះដ៏អាក្រក់បំផុតរបស់ចាម៉ៃកាក្នុងសតវត្សរ៍នេះ
2025/10/28 07:37:12 pm

លោក Lukashenko ថ្កោលទោសការបិទព្រំដែនរបស់លីទុយអានីជាមួយបេឡារុស

2025/10/28 07:30:45 pm
ក្រុមជួយសង្រ្គោះជម្លៀសអ្នកភូមិចេញពីតំបន់ឆ្នេរឥណ្ឌា ខណៈព្យុះស៊ីក្លូន Montha បង្កើនកម្លាំងរបស់វា
2025/10/28 07:28:25 pm
ក្រុមហ៊ុនអាកាសចរណ៍៖ មនុស្ស ១១នាក់ ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនស្រាល នៅកេនយ៉ា
2025/10/28 07:01:56 pm
លោក Trump និងលោកស្រី Takaichi ប្តេជ្ញាធ្វើឲ្យទំនាក់ទំនងសន្តិសុខកាន់តែរឹងមាំ នៅលើនាវាដឹកយន្តហោះរបស់អាមេរិក
2025/10/28 06:59:09 pm
លោក Zelenskyy៖ ទីក្រុងគីវត្រៀមជាស្រេច សម្រាប់ការចរចាសន្តិភាពនៅកន្លែងណាក៏បាន លើកលែងតែនៅរុស្ស៊ី ឬបេឡារុស
2025/10/28 06:56:35 pm
ចិនអះអាងថា ទំនាក់ទំនងសហរដ្ឋអាមេរិក-ជប៉ុនគួរតែរួមចំណែកសន្តិភាពក្នុងតំបន់
2025/10/28 06:53:15 pm
វិមានក្រឹមឡាំង៖ ដៃគូរបស់ពួកយើងនឹងសម្រេចចិត្តខ្លួនឯងក្នុងការទិញផលិតថាមពលរុស្ស៊ី
2025/10/28 06:50:53 pm

ព័ត៌មានកីឡា

នាវិកកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលី លេងកីឡារួមគ្នា ដើម្បីបង្កើនមិត្តភាពស្និទស្នាលជាមួយគ្នាបន្ថែម ទៀត

2025/10/11 02:24:42 pm
កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
2025/09/25 03:29:43 pm
មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា
2025/09/25 03:23:07 pm
កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥
2025/09/25 03:16:34 pm
កម្ពុជា យកឈ្នះម៉ាកាវ ១១-២ ក្នុងវគ្គជម្រុះជើងឯក Futsal អាស៊ី ឆ្នាំ២០២៦ មុនត្រឡប់មកផ្ទះវិញ
2025/09/25 03:09:36 pm
អភិបាលខេត្តព្រះវិហារ អញ្ជើញបិទការប្រកួតកីឡាបាល់ទះមិត្តភាព ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព» នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម!
2025/09/02 04:49:44 pm
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ មានអត្ត​ពលិកមក​ពី​៤៧​ប្រទេស​ជុំវិញ​ពិភពលោក
2025/08/31 10:50:41 am

កីឡាករ ២៦រូប ត្រូវបានកោះហៅប្រមូផ្ដុំ ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះជើងឯក U23 អាស៊ី ពូលG

2025/08/26 03:54:59 pm
ក្រុមបាល់ទាត់នារី U16 កម្ពុជារបូត ៣ ពិន្ទុក្នុងប្រកួតដំបូងនៃជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី
2025/08/22 04:00:25 pm
ក្រុម U16 នារីកម្ពុជា ចូលរួមការប្រកួតជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី
2025/08/20 02:46:39 pm
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
2025/08/18 03:52:50 pm
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
2025/08/14 03:57:50 pm
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
2025/08/13 03:50:41 pm
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ពន្យារពេលរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ
2025/08/12 03:03:43 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការផ្តល់ជំនាញ និងការងារ ដល់ពលករខ្មែរមកពីថៃ

2025/10/28 10:02:58 pm
​ពហិការសកលកើនឡើងប្រឆាំងនឹងអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
2025/10/28 09:14:19 pm
​វិមានក្រឹមឡាំង៖ ទាហានរុស្ស៊ីនឹងកម្ទេចជនបរទេសដែលប្រយុទ្ធឲ្យទីក្រុងគីវ
2025/10/28 09:11:33 pm
​ភាពទាល់ច្រកធ្វើកិច្ចប្រជុំសន្តិភាពអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ស្ថិតក្នុងភាពពុំច្បាស់លាស់
2025/10/28 08:19:26 pm
​នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន៖ ក្រុមហាម៉ាសត្រូវតែបញ្ជាក់ជំហររបស់ខ្លួន ជុំវិញការកាន់កាប់អាវុធ
2025/10/28 08:19:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/28 07:21:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/28 01:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/28 12:43:04 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am