សម្ដេចតេជោនឹងជួបសមាជិករាជរដ្ឋាភិបាលចាស់ និងថ្មីនៅថ្ងៃស្អែកដើម្បីចែករំលែកបទពិសោធការងារ

2023/08/09 05:05:03 pm        508

ភ្នំពេញ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំជំនួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មីនៅ​ថ្ងៃទី ១០ ខែសីហាស្អែកនេះ ទីស្តីការគណបក្សប្រជាជនកម្ពុជា វិមាន៧មករា រាជធានីភ្នំពេញ ដើម្បីចែករំលែកបទពិសោធន៍ការងារដឹកនាំរដ្ឋាភិបាលជូន សមាសភាពក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលថ្មី។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនក្ពុជាថ្លែងប្រាប់ព័ត៌មានក្នុងស្រុកថា ការជួបសំណេះសំណាលនេះក្នុងគោលបំណងចែករំលែកបទពិសោធន៍ការងារដឹកនាំរដ្ឋាភិបាលពីមន្រ្ដីចាស់ៗ ជូនសមាសភាពក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលថ្មីដែលសុទ្ធសឹងជាមនុស្សថ្មី និងមានវ័យក្មេង។

ឯកឧត្តមបន្តថា ជំនួបរវាងថា្នក់ដឹកនាំរាជរដ្ឋាភិបាលចាស់ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីនេះស្ថិតនៅក្នុងពេលអន្តរកាលនៃការផ្ទេរពីនីតិកាលមួយទៅនីតិកាលមួយទៀត ជាពិសេសជាការជួបសំណេះសំណាលនេះដើម្បីឱ្យសមាសភាពគណៈរដ្ឋមន្ត្រីថ្មីយល់ដឹងពីកិច្ចការមួយចំនួនដែលត្រូវធ្វើនៅពេលខាងមុខ។

បើតាមសាររបស់សម្ដេចតេជោ ហ៊ុន សែន គិតត្រឹមថ្ងៃទី៩ ខែសីហានេះសម្ដេចនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរយៈពេល ១៣ ថ្ងៃទៀតប៉ុណ្ណោះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដីថ្មីជាផ្លូវការ ខណៈដែលសម្ដេចនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។

សូមជម្រាបថារដ្ឋសភាជាតិនឹងបើកសម័យប្រជុំលើក១ និងលើកដំបូង នាថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិកសមាជិកាសភាសរុប ១២៥ រូប ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការរៀបចំរាជរដ្ឋាភិបាលនីតិកាលទី៧នេះ៕

អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អគ្គនាយកដ្ឋានពន្ធដារបន្តផ្សព្វផ្សាយច្បាប់ស្តីពីពន្ធដារទៅកាន់ក្រុមហ៊ុនឯកជនវិស័យកាត់ដេរ
2024/12/19 10:46:39 pm        1
ក្រុមប្រឹក្សាភិបាល ប.ស.ស. បើកកិច្ចប្រជុំលើកទី១ អាណត្តិទី២ ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន
2024/12/19 09:21:02 pm        1
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំដល់មន្រ្តីនាយកដ្ឋានសវនកម្ម «ត្រូវបង្កើនសកម្មភាពការងារ និងប្រសិទ្ធភាពសវនកម្មនៅតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាល បន្ថែមទៀត»
2024/12/19 08:29:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គនាយកដ្ឋានពន្ធដារបន្តផ្សព្វផ្សាយច្បាប់ស្តីពីពន្ធដារទៅកាន់ក្រុមហ៊ុនឯកជនវិស័យកាត់ដេរ

2024/12/19 10:46:39 pm
​ក្រុមប្រឹក្សាភិបាល ប.ស.ស. បើកកិច្ចប្រជុំលើកទី១ អាណត្តិទី២ ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន
2024/12/19 09:21:02 pm
​ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំដល់មន្រ្តីនាយកដ្ឋានសវនកម្ម «ត្រូវបង្កើនសកម្មភាពការងារ និងប្រសិទ្ធភាពសវនកម្មនៅតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាល បន្ថែមទៀត»
2024/12/19 08:29:44 pm
​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ អ៊ីរ៉ាក់ចាប់ផ្តើមបញ្ជូនទាហានស៊ីរីត្រឡប់ទៅប្រទេសវិញ
2024/12/19 08:01:53 pm
​សមាជិកសភាអាល្លឺម៉ង់គាំទ្រកំណែទម្រង់ ដើម្បីការពារតុលាការជាន់ខ្ពស់ពីឥទ្ធិពលនយោបាយ
2024/12/19 07:55:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/12/18 07:16:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/12/08 08:48:05 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/12/12 09:02:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/12/18 01:58:18 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/12/12 10:06:01 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am