ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេសនៅខេត្តព្រះសីហនុ

2023/09/11 12:12:11 pm        234

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមដំណើរជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការវិនិយោគកម្ពុជា ​ប្រតិភូអមដំណើរ និងឯកឧត្តមអភិបាលនៃគណៈអភិបាល​ខេត្តព្រះសីហនុ ព្រមទាំងតំណាងអាជ្ញាធរដែនដី បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាព​នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ។

ជាមួយគ្នានោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណើរក៏បានពិនិត្យមើលសកម្មភាព​ផលិតកម្ម​របស់​ក្រុមហ៊ុនមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

មន្ត្រីបានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ចាប់ផ្តើមដំណើរការពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០០៩ ​មានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ​ខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ៦៧៤.៩៣៧ ម៉ែត្រក្រឡា។ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ មាន​គម្រោងវិនិយោគចំនួន ០៥គម្រោង ដែលវិនិយោគដូចជា ផលិតគ្រឿងសម្ភារៈថែរក្សាសម្ភស្ស កេសកាតុង ព្យ៉ាណូកែច្នៃ ឧបករណ៍សត្វចិញ្ចឹម គម្របប្លាស្ទិក និងដែកថែបគ្រប់ប្រភេទ។ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ បានផ្តល់ការងារជូនដល់កម្មករនិយោជិត​ប្រមាណជាង ២០០ នាក់។

មន្ត្រីបន្ថែមថា សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ​គឺចាប់ផ្តើមដំណើរការពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨​ មានទីតាំងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង ​និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ១.១១៣ ហិកតា។

បច្ចុប្បន្ននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ​មានគម្រោងវិនិយោគចំនួន ​២៣១គម្រោង ដែល​វិនិយោគមដូចជា ផលិតសម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿង​បន្លាស់រថយន្ត ស៊ុមទូរទស្សន៍ បន្ទះសូឡា គ្រឿងចក្រលើកដាក់ទំនិញ ​ដែកទីប បរិក្ខារពេទ្យ ​ក្តារប៉ាកេ ក្តារបន្ទះ គ្រឿង​សង្ហារឹម​ សម្ភារៈបរិក្ខារសម្រាប់កីឡាប្រណាំងសេះ ចំណីសត្វ ​សម្ភារៈការិយាល័យ វត្ថុអនុស្សាវរីយ៍ ​សម្ភារៈការពាររាងកាយ សម្ភារៈបរិក្ខារកីឡា ​សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្រោមពូក សម្ភារៈការពារអគ្គីភ័យ ​សំលៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលី និងសំបកវេចខ្ចប់ សំបកកង់រថយន្ត កាវ និងទឹកថ្នាំ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្តល់​ការងារជូនដល់កម្មករនិយោជិតប្រមាណជា​ ២៥.៦០០ នាក់។

នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លៃងអំណរ​គុណដល់ថ្នាក់ដឹកនាំអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ​និងក្រុមហ៊ុន ដែលបានមកបណ្តាក់ទុន​វិនិយោគនៅព្រះរាជាណាចក្រកម្ពុជាកន្លងមក ​ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាក​នៃការរីករាល​ដាលនៃជំងឺកូវីដ១៩ក្តី ក៏ក្រុមហ៊ុននៅតែបន្តចង្វាក់ផលិតកម្មរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ដែល​នេះជាការបង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនទាំងអស់ដែលមកបណ្តាក់ទុន​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា គឺជាការចូលរួមចំណែកដ៏សំខាន់ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ​អ្នក​អភិវឌ្ឍន៍តំបន់ ក៏ដូចជា​ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ ​ដែលបានខិតខំ​ប្រឹងប្រែង​កន្លងមក និងទទួលបានលទ្ធផល​ផ្លែផ្កាគួរជាទីមោទនៈ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោបដិសេធចំពោះបុគ្គលឈ្មោះ អ៊ឹម នី ដែលបានអះអាងថា បានជួយសម្ដេចឱ្យរត់គេចខ្លួនកាលពីអំឡុងរបបខ្មែរក្រហម
2024/12/02 07:03:06 pm        1
ឯកឧត្តម ហេង រតនា អំពាវនាវឲ្យចូលរួមរក្សាគុណតម្លៃថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (ស្មារតី2ធ្នូ និងស្មារតី ៧មករា​ )ដើម្បីកាន់តែរឹងមាំ​ និងស្ថិតស្ថេរជាអមតៈ
2024/12/02 05:49:10 pm        1
រដ្ឋមន្រ្តីការងារជំរុញឱ្យសហជីពរួមគ្នាជាធ្លុងមួយដើម្បីផ្តល់ការធានាដល់វិយោគិនទាំងជាតិនិងបរទេស
2024/12/02 05:05:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំឆាដ លោក Deby៖ កិច្ចព្រមព្រៀងយោធាជាមួយបារាំង គឺលែងមានសុពលភាពហើយ

2024/12/02 07:45:01 pm
​វិមានក្រឹមឡាំង៖ ការគំរាមកំហែងរបស់លោក Trump លើ BRICS ជុំវិញប្រាក់ដុល្លារអាមេរិក នឹងបានផលអវិជ្ជមានទៅវិញ
2024/12/02 07:35:45 pm
​បក្សប្រឆាំងវេណេហ្ស៊ុយអេឡា ជួបជុំគ្នាទាមទារសេរីភាព ខណៈលោក Maduro ដឹកនាំការប្រមូលផ្ដុំស្របគ្នាដែរ
2024/12/02 07:10:27 pm
​សម្ដេចតេជោបដិសេធចំពោះបុគ្គលឈ្មោះ អ៊ឹម នី ដែលបានអះអាងថា បានជួយសម្ដេចឱ្យរត់គេចខ្លួនកាលពីអំឡុងរបបខ្មែរក្រហម
2024/12/02 07:03:06 pm
​រដ្ឋមន្ត្រី៖ ឥណ្ឌូនេស៊ីមិនទាន់ព្រមព្រៀងនៅឡើយទេ ពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍រួម ជាមួយទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង
2024/12/02 07:01:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/11/25 11:48:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/11/30 06:51:21 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/12/02 04:45:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/12/01 03:20:32 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/12/01 03:13:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am