វឌ្ឍនភាព​នៃ​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ សម្រេច​បាន​៩៨,០៤% ហើយ គ្រោង​នឹង​បញ្ចប់​ការសាងសង់ ​នា​ខែកញ្ញា ខាងមុខនេះ

2021/06/05 07:23:57 am        1.1 K

កំពត ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ទី ៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹង​ជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវជាតិ​លេខ៣ ពី​ភ្នំពេញ​ទៅកាន់​ខេត្តកំពត ​ព្រមទាំង​បាន​ចុះ​ពិនិត្យមើល​ទីតាំង​ដំឡើង​គ្រឿងចក្រ​ផលិត​កៅស៊ូ​បេតុង ដែល​ស្ថិត​នៅក្នុង​ខេត្ត​កែប​ ។

​របាយការណ៍​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា​ ផ្លូវជាតិ​លេខ​៣ ​ដែល​ទទួល​ការស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន ​គិត​មក​ទល់នឹង​ពេលនេះ​ស្ថាបនា​បាន​ ៩៨,០៤% ហើយ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នា​ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខនេះ​។

​គួរ​បញ្ជាក់ថា កំណាត់​ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កំពត​) មាន​ប្រវែង​សរុប​ជាង ​១៣៤​គីឡូម៉ែត្រ ដោយ​ក្នុងនោះ ​ប្រវែង​ជាង ៦៩​គីឡូម៉ែត្រ ចាប់ពី​ចោមចៅ​ ដល់​បែក​គុ​ស​ នឹងត្រូវ​សាងសង់​ជា​ផ្លូវ ៤​គន្លង និង​ចាប់ពី​បែក​គូស ​ដល់ទី​រួម​ខេត្តកំពត ​ប្រវែង​ជាង ៦៥ គីឡូម៉ែត្រ ​ត្រូវ​សាងសង់​ជា​ផ្លូវ ២​គន្លង ដោយ​ក្រាល​បេតុង​កៅស៊ូ​អា​ស្វា​ល់​ (AC)​។ លើសពីនេះ ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ក៏​នឹង​សាងសង់​ផ្លូវ​អាកាស​ថ្មើរជើង ២​កន្លែង ​ស្ថានីយ​ជញ្ជីង​អចល័ត​២​កន្លែង ​និង​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន ១៤​កន្លែង​ផងដែរ​។ គម្រោង​នេះ​ កំពុង​សាងសង់​ដោយ​ប្រើ​ទឹកប្រាក់ ​ប្រមាណ​ជាង ២១៩​លាន​ដុល្លារ​អាមេរិក ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី ​​សាធារណរដ្ឋ ​ប្រជាមានិត​ចិន​ រួមជាមួយ​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទដែលទាក់ទង

BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
2025/12/13 01:11:52 am        1
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
2025/12/06 12:41:24 pm        1
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
2025/12/02 11:58:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមាជិកសភារុស្ស៊ី៖ សហរដ្ឋអាមេរិក និងចិនអាចខិតជិតគ្នាបាន លុះត្រាតែជនជាតិអាមេរិកឈប់ជួយកោះតៃវ៉ាន់

2025/12/30 06:03:28 pm
​ដាណឺម៉ាកនឹងទិញយន្តហោះល្បាតរបស់អាមេរិក ទោះមានភាពរកាំរកូស ជុំវិញបញ្ហា Greenland
2025/12/30 06:00:16 pm
​របបសឹកមីយ៉ាន់ម៉ាចោទប្រកាន់ក្រុមឧទ្ទាមថាបើកការវាយប្រហារដោយចេតនាលើការបោះឆ្នោត
2025/12/30 05:48:57 pm
​ថ្នាក់ដឹកនាំ មន្ត្រីរជការ ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តកណ្ដាល បានប្រារព្ធពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ ស្រុកពញាឮ
2025/12/30 05:31:55 pm
​អ្នកការទូត៖ ការគ្រប់គ្រងអាវុធនៅអឺរ៉ុប គឺគ្មានសង្ឃឹមទេ ប្រសិនបើផលប្រយោជន៍របស់រុស្ស៊ី មិនត្រូវបានគោរពនោះទេ
2025/12/30 05:17:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/29 07:42:18 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/28 06:24:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/29 05:54:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/26 10:14:33 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am