បន្ទាយមានជ័យ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ ឯកឧត្តម Srettha Thavisin នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រថៃបានទស្សនៈកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ខេត្តស្រះកែវ។
កិច្ចទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីថៃនេះ គឺជាការឆ្លើយតបតាមការអញ្ជើញជាផ្លូវការរបស់លោក បរិញ៉ា ពោធិសាត់ អភិបាលខេត្តស្រះកែវ ប្រទេសថៃ នាពេលថ្មីៗនេះ ។
ឯកឧត្តម សេ្រតដ្ឋា ថាវីស៊ីន (HE Srettha Thavisin) នាយករដ្ឋមន្រ្តី-រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រថៃ និងប្រតិភូ មកបំពេញទស្សនកិច្ចនាពេលនេះ ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ នៅច្រកព្រំដែនថៃ-កម្ពុជា និងតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តស្រះកែវ ប្រទេសថៃ ដែលទល់មុខខេត្តបន្ទាយមានជ័យ។ ដោយ ៖ ឧត្ដម






