សម្ដេចធិបតី៖កម្ពុជាអាចនឹងចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧

2023/12/22 05:16:24 pm        183

ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ កម្ពុជាអាចនឹងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៧ ដូច្នេះសម្ដេចបានណែនាំដល់ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធត្រូវពិនិត្យមើលលើការអនុវត្តគោលនយោបាយនានារបស់កម្ពុជា ជាពិសេសពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការអនុគ្រោះនានាសម្រាប់ការធ្វើពាណិជ្ជកម្មទៅក្រៅប្រទេសរបស់កម្ពុជា។ 

​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នងុឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយបានណែនាំដល់ក្រសួង ពាណិជ្ជកម្ម ត្រូវពិនិត្យ និងសិក្សាស្រាវជ្រាវឱ្យបានច្បាស់ អំពីផលប៉ះពាល់នៃការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៧ ខាងមុខ ជាពិសេសនៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្របខណ្ឌតំបន់មកលើសេដ្ឋកិច្ចកម្ពុជា។

សម្ដេចធិបតី ក៏បានណែនាំដល់ក្រសួងពាណិជ្ជកម្មត្រូវត្រៀមខ្លួន ក្នុងការចរចាស្នើសុំភាពអនុគ្រោះថ្មី តាមយរៈប្រព័ន្ធបន្ថែម GSP+ (Generalised Scheme of Preferences Plus) សំដៅរក្សាទីផ្សារ និងរក្សាលំនឹងផលិតកម្ម ព្រមទាំងទាក់ទាញសម្រាប់ការចូលមកវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២៤ ឆ្លុះបញ្ចាំងឧត្តមភាពសហគ្រិនភាពនៅកម្ពុជា
2024/11/26 10:14:13 pm        1
កម្ពុជាប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០
2024/11/26 09:03:20 pm        1
កម្ពុជា​-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី
2024/11/26 08:55:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មវិធីពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២៤ ឆ្លុះបញ្ចាំងឧត្តមភាពសហគ្រិនភាពនៅកម្ពុជា

2024/11/26 10:14:13 pm
​មហាសេដ្ឋិនីដែលជាប់ទោសប្រហារជីវិត នៅវៀតណាម អង្វរតុលាការសុំរស់រាន
2024/11/26 09:43:02 pm
​បុរស ៣នាក់ ស្លាប់ ក្រោយបើករថយន្តផុតស្ពានមិនទាន់សាងសង់ហើយ នៅឥណ្ឌា ដោយសារ Google Maps បង្ហាញផ្លូវខុស
2024/11/26 09:29:15 pm
​ពលរដ្ឋហ្កាហ្សា និយាយពីការលំបាក ស្របពេលជួបកង្វះខាតស្បៀងអាហារ និងអាកាសធាតុត្រជាក់ខ្លាំង
2024/11/26 09:26:27 pm
​ពលរដ្ឋអ៊ីស្រាអែលជម្លៀសខ្លួនព្រួយបារម្ភថាបទឈប់បាញ់ជាមួយក្រុមហេសបូឡា នឹងមិននាំសន្តិសុខយូរអង្វែងនោះទេ
2024/11/26 09:23:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/11/25 11:48:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/11/10 05:32:16 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/11/22 05:04:38 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/11/23 02:05:15 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/11/15 09:27:46 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am