ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ស្ថាបនាយឺតយ៉ាវជាងផែនការ ១៥ភាគរយ

2021/10/01 03:38:13 pm        862

ភ្នំពេញ ៖ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ កំពុងស្ថាបនាយឺតយ៉ាវជាងផែនការ ១៥ភាគរយ រដ្ឋមន្ដ្រីក្រសួងសាធារណការ បញ្ជាក់ថា ក្រសួងបាននឹងកំពុងធ្វើការជាមួយក្រុមហ៊ុនសងសង់ ដើម្បីបន្ថែមគ្រឿងចក្រ សាងសង់ផ្លូវនេះ ឱ្យបានចប់តាមកិច្ចព្រមព្រៀង ។

ការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ កំពុងសាងសង់យឺតយ៉ាវជាង​ផែនការ ១៥ភាគរយ មានន័យថា ការសាងសង់ទើបតែបាន ៤៥ភាគរយប៉ុណ្ណោះ ដែលរយៈពេលនេះ​គឺត្រូវសាងសង់បាន៦០ភាគរយនោះ។ នេះបើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់​កម្រិត​កំណត់​នៅព្រះរាជាណាចក្រកម្ពុជា» នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋាន​សាងសង់​នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយគម្រោងផ្លូវនេះ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ ក្នុងនោះ​កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែ ចែកចេញជាបីផ្នែក រួមមានផ្នែកទី១ ៖ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង គឺ២គន្លងទៅ ២គន្លងមក ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។

ផ្នែកទី២៖ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤.៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០.៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០.៥០ម៉ែត្រ មានបួនគន្លង គឹ២គន្លងទៅ ២គន្លងមក។

ផ្នែកទី៣៖ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែក​ផ្លូវជាតិលេខ៣ ត្រង់អង្គតាសោម ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹង​ផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង គឺ១គន្លងទៅ ១គន្លងមក។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ គ្រោងចំណាយថវិកា ៥៦.១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួត​ពិនិត្យ​បច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

អត្តពលិកជាតិអន្ដរជាតិ ៥២ប្រទេស ចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ១០០គីឡូម៉ែត្រ នៅខេត្ដសៀមរាប
2026/01/24 11:17:26 am        1
ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញ​សំណេះសំណាលជាមួយសមាជិក-សមាជិកា​បក្ស និង​ប្រកាស​សមាសភាព​ក្រុម​ការងារ​​ចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
2026/01/24 11:00:51 am        1
នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលសំចតនៅមូលដ្ឋានសមុទ្ររាម ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​វាងយោធាប្រទេសទាំងពីរកម្ពុជា-អាមេរិក
2026/01/24 10:05:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អត្តពលិកជាតិអន្ដរជាតិ ៥២ប្រទេស ចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ១០០គីឡូម៉ែត្រ នៅខេត្ដសៀមរាប

2026/01/24 11:17:26 am
​ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញ​សំណេះសំណាលជាមួយសមាជិក-សមាជិកា​បក្ស និង​ប្រកាស​សមាសភាព​ក្រុម​ការងារ​​ចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
2026/01/24 11:00:51 am
​នាយករដ្ឋមន្ត្រីអង់គ្លេស រិះគន់លោកTrump ដែលនិយាយថាកងទ័ពណាតូ គេចវេះពីសមរភូមិនៅអាហ្វហ្គានីស្ថាន
2026/01/24 10:47:48 am
​នគរបាលចាប់ខ្លួនក្រុមអ្នកតវ៉ានៅអាកាសយានដ្ឋានខណៈរដ្ឋមីនីសូតារៀបចំការតវ៉ាប្រឆាំងការអនុវត្តច្បាប់អន្តោប្រវេសន៍
2026/01/24 10:41:49 am
​នាយករដ្ឋមន្ត្រីដាណឺម៉ាក ធ្វើទស្សនកិច្ចដែនដីហ្គ្រីនលែនក្រោយការដកថយពីជំហរដើមរបស់លោក Trump
2026/01/24 10:34:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/23 08:24:00 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/22 01:13:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/23 02:41:23 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am