ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្ដែងការគួរសមពីលោកជំទាវនាយិកាផ្នែកឌីជីថល (Chief Digital Officer) នៃរដ្ឋប៊ែឡាំង សហព័ន្ធអាល្លឺម៉ង់

2025/02/20 04:17:21 pm        60

ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍បានទទួលជំនួបសម្ដែងការគួរសមពី លោកជំទាវ Martina Klement, State Secretary ទទួលបន្ទុកឌីជីថលូបនីយកម្មនិងទំនើបកម្មកិច្ចការរដ្ឋបាល និងជានាយិកាផ្នែកឌីជីថល (Chief Digital Officer) នៃរដ្ឋប៊ែឡាំង សហព័ន្ធអាល្លឺម៉ង់ អមដោយនាយកនិងសហការីនៃមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ (Konrad-Adenauer-Stiftung - KAS)។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកជំទាវ Klement អំពីទិសដៅរបស់កម្ពុជាក្នុងការធ្វើបរិវត្តកម្មឌីជីថលសេដ្ឋកិច្ចនិងសង្គម ព្រមទាំងបេសកកម្មរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងដំណើរការនេះ រួមមានការពង្រឹងនិងពង្រីកការតភ្ជាប់ឌីជីថល ការបណ្ដុះបណ្ដាលធនធានមនុស្សឌីជីថលគ្រប់កម្រិត ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេសជោគជ័យនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏ដូចជា ការគិតគូរអំពីការធ្វើអភិបាលកិច្ចលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការជំរុញកិច្ចសហការជាមួយវិស័យឯកជន មានគម្រោងសួនឌីជីថលជាដើម។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី មានប្រសាសន៍គាំទ្រកិច្ចសហការកាន់តែជិតស្និទ្ធិរវាងកម្ពុជានិងអាល្លឺម៉ង់ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្សនិងការសហការលើគម្រោងស្រាវជ្រាវនិងនវានុវត្តន៍។

លោកជំទាវ Martina Klement បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជានាពេលកន្លងមក និងបង្ហាញឆន្ទៈក្នុងការផ្លាស់ប្ដូរបទពិសោធនិងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីជាប្រយោជន៍ដល់បរិវត្តកម្មឌីជីថលរបស់ភាគីទាំងពីរ។

នេះជាជំនួបទីមួយនៅកម្ពុជា ក្នុងដំណើរដែលលោកជំទាវ Martina Klement មកសិក្សាស្វែងយល់ពីស្ថានភាពបរិវត្តកម្មឌីជីថលពីសំណាក់ស្ថាប័រដ្ឋនិងឯកជននៅអាស៊ីអាគ្នេយ៍៕ 

អត្ថបទដែលទាក់ទង

កំណាត់ផ្លូវហ្សាលដឺហ្គោល អាជ្ញាធរខណ្ឌ៧មករា យកជាផ្លូវគំរូមាន សណ្តាប់ធ្នាប់ និងសោភ័ណភាព
2025/02/21 08:51:17 pm        1
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ អគារបន្ទប់ទឹក និងផ្ដល់អាហារ១ពេលជូនដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
2025/02/21 07:29:55 pm        1
កិច្ចប្រជុំពិភាក្សា រវាងគណៈកម្មការទី៨ នៃរដ្ឋសភា ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
2025/02/21 07:02:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កំណាត់ផ្លូវហ្សាលដឺហ្គោល អាជ្ញាធរខណ្ឌ៧មករា យកជាផ្លូវគំរូមាន សណ្តាប់ធ្នាប់ និងសោភ័ណភាព

2025/02/21 08:51:17 pm
​រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងចិន ជួបគ្នា នៅខាងក្រៅកិច្ចប្រជុំ G20
2025/02/21 07:45:52 pm
​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ៖ ការចំណាយលើវិស័យការពារជាតិ នឹងនៅតែជាអាទិភាពចម្បង សម្រាប់ប៉ូឡូញ
2025/02/21 07:43:50 pm
​ក្រុមហាម៉ាស់បញ្ចេញឈ្មោះចំណាប់ថ្នូរ ៦នាក់ដែលនឹងត្រូវដោះលែងនៅថ្ងៃសៅរ៍ស្អែក
2025/02/21 07:43:16 pm
​ក្រុមហាម៉ាស់៖ សាកសពចំណាប់ថ្នូរ Shiri Bibas ទំនងជាលាយឡំកប់ក្រោមគំនរបាក់បែកអគារជាមួយមនុស្សដទៃនៅតំបន់ហ្កាហ្សា
2025/02/21 07:42:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/21 10:16:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/18 10:44:52 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/19 08:44:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/20 06:51:14 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/17 01:43:59 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am