អាណាព្យាបាលអះអាងថា នៅតែបង្កើនការយកចិត្តទុកចំពោះកូនៗ ទោះបីបានចាក់វ៉ាក់សាំងរួចក្តី

2021/11/22 02:19:37 pm        503

ភ្នំពេញ ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ អាណាព្យាបាល បានបន្តនាំកុមារអាយុពី៥ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកុមារជាតិ និងនៅតែបន្តយកចិត្តទុកដាក់ចំពោះពួកគេ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ បើទោះជាចាក់វ៉ាក់សាំងហើយក្ដី។

អាណាព្យាបាល ដែលមានកូនអាយុពី៥ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងកូវីដ នៅមន្ទីរពេទ្យ កុមារជាតិ នាថ្ងៃទី២២ ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងពិតជារឿងសំខាន់ ព្រោះ អាចការពារកុំឲ្យឆ្លងជំងឺកូវីដ និងអាចឲ្យពួកគាត់ចូលសាលារៀនឡើងវិញបាន ហើយនៅតែបង្កើនការ យកចិត្តទុកចំពោះកូនៗ បើទោះបីបានចាក់វ៉ាក់សាំងរួចក្តី។

ជាមួយគ្នានេះ កុមារ ដែលបានចាក់វ៉ាក់សាំង បានឲ្យដឹងដែរថា ក្រោយពីចាក់វ៉ាក់សាំងរួចសុខភាព ធម្មតា ហើយសប្បាយចិត្តព្រោះអាចចូលសាលារៀនវិញបាន ជួបមិត្តរួមថ្នាក់ និងលោកគ្រូ អ្នកគ្រូ។

ពលរដ្ឋមិនទាន់ទទួលបានការចាក់វ៉ាក់សាំង រាប់បញ្ចូលទាំងកុមារអាយុពី៥ឆ្នាំឡើងទៅដែរនោះ គឺ អាចទៅទទួលការការចាក់វ៉ាក់សាំងកូវីដ-១៩ បាននៅទីតាំងសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋាន​រស់នៅរបស់ពួកគេ ដោយភ្ជាប់ទៅជាមួយសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។

បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ពីទទួលបានជោគ ជ័យលើនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ ដែលរហូតមកដល់ពេលនេះ គឺចាក់ជូនបានជាង ១៤លាននាក់ហើយ ធៀបនឹងចំនួនប្រជាជន១៦លាននាក់៕

អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម ជួបពិភាក្សាជាមួយក្រុមហ៊ុន AGROTOP លើគម្រោងវិនិយោគការចិញ្ចឹមមាន់នៅកម្ពុជា
2026/01/19 06:50:59 pm        1
រដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
2026/01/19 06:36:09 pm        1
ឯកឧត្ដម​ រដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក តំលៃ២៩លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់
2026/01/19 05:49:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជីវករអាពាហ៍ពិពាហ៍ចិនសាទរចំពោះកំណើនមង្គលការ បើទោះជាអត្រាកំណើតធ្លាក់ចុះដល់កម្រិតទាបថ្មីក៏ដោយ

2026/01/19 09:26:04 pm
​ប្រមុខសិទ្ធិមនុស្ស UN៖ អំពើហិង្សាផ្លូវភេទក្នុងសង្រ្គាមស៊ូដង់ មានលក្ខណៈជាសកល និងជាប្រព័ន្ធ
2026/01/19 09:25:24 pm
​ពលរដ្ឋហុងគ្រីនាំគ្នាជិះស្បែកជើងរអិលលើទឹកកក ពេលបឹង Balaton កកជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ
2026/01/19 09:24:12 pm
​អង្គការ Oxfam ៖ មហាសេដ្ឋីមានប្រាក់ និងអំណាចនយោបាយច្រើនជាងពេលណាៗទាំងអស់
2026/01/19 08:39:57 pm
​ព្យុះថ្មីវាយប្រហារតំបន់ហ្កាហ្សា នឹងបង្កទុក្ខទោសបន្ថែមទៀតដល់ពលរដ្ឋជម្លៀសខ្លួនរាប់ម៉ឺននាក់
2026/01/19 08:39:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/19 12:30:31 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/19 01:46:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/18 02:01:37 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/19 12:25:38 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am