សម្តេចក្រឡាហោម ស ខេង៖ ការបង្កើតការិយាល័យ​ច្រក​ចេញ-ចូល​តែ​មួយ​គឺ​ដើម្បី​កាត់​បន្ថយ​អំពើ​ពុក​រលួយ

2021/11/29 07:28:05 am        938

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ការបង្កើតការិយាល័យច្រកចេញ-ចូលតែមួយ គឺធ្វើឡើងដើម្បីកាត់បន្ថយអំពើពុករលួយ និងផ្តល់ភាពងាយស្រួល ក្នុងការបំរើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើបន្ថែមទៀត ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីចុះត្រួតពិនិត្យ ប៉ុស្តិ៍រដ្ឋបាលនគរបាលដីឥដ្ឋ ការិយាល័យច្រក ចេញ-ចូលតែមួយនៅសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល និងការចុះត្រួតពិនិត្យកន្លែង​បណ្តុះបណ្តាល​របស់​នគរបាលនៃរាជបណ្ឌិត្យសភានគរបាល ​ជាមួយលោក គ្រឹស្ទាន បើហ្គើ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ​កាលពីមិនទាន់មានការិយាល័យ​ ច្រកចេញ-ចូលតែមួយគឺបងប្អូន​ប្រជាពលរដ្ឋ​ពិបាកក្នុងកិច្ចការ​ពឹងពាក់​ដល់អាជ្ញាធរ ​លើសេវាសាធារណៈផ្សេងៗ ហើយ​មួយ​វិញទៀត​ក៏បាន​កាត់បន្ថយរឿង​អសកម្មរបស់អាជ្ញាធរមូលដ្ឋានផងដែរ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីបង្កើតនូវការិយាល័យច្រកចេញ ចូលតែមួយនេះមក ​គឺមន្រ្តីទាំងអស់បានខិតខំធ្វើការបំរើបងប្អូនយ៉ាងយកចិត្តទុកដាក់បំផុត ហើយ​ប្រសិនបើមិនបំរើពួកគាត់ឲ្យបានស្រួលបួល និងទាន់ពេលវេលាទេនោះ បងប្អូនប្រជាពលរដ្ឋអាច​មាន​សិទ្ធ​ទៅ​ប្ដឹង​ការិយាល័យមួយទៀត​គឺការិយាល័យប្រជាពលរដ្ឋ ហើយថ្នាក់លើ​នឹង​ចាត់វិធានការ​ដល់​ពួកគេភ្លាមៗ​ផងដែរ។

បើតាមសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា​ ការិយាល័យច្រកចេញ-ចូលតែ មួយនេះនឹងធ្វើឡើងគ្រប់ស្រុកខេត្ត-ខណ្ឌទាំងអស់ នៅទូទាំងប្រទេស ខណៈខេត្ត​ដែល​បាន​ធ្វើគ្រប់ស្រុក ទើបតែបានបួនរាជធានី-ខេត្តតែប៉ុណ្ណោះ ​ក្នុងនោះមានរាជធានីភ្នំពេញ ​ខេត្តកណ្តាល ខេត្តកំពង់ចាម​ និងខេត្តបាត់ដំបង៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

កម្ពុជា និងឡាវ នឹងខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​រហូត​ដល់ ៧០០​លានដុល្លារនាពេលខាងមុខ
2026/02/07 02:41:47 pm        1
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួល​បដិ​សណ្ឋារកិ​ច្ចស្វាគមន៍ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តរដ្ឋវៀតណាម មកបំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា
2026/02/06 11:06:38 am        1
អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​​រយៈពេលមួយថ្ងៃ
2026/02/06 08:19:30 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ប្រាប់អាមេរិកកុំបណ្តោយឱ្យអ៊ីស្រាអែលបំផ្លាញការចរចានុយក្លេអ៊ែរនៅមុនជំនួបជាមួយលោកTrump

2026/02/11 08:21:37 am
​ប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងកាសុីណូ ស៊ិនលិ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់
2026/02/10 09:14:48 pm
​ស.ស.យ.ក ចុះMOUជាមួយ សមាគមសិល្បករខ្មែររ ដើម្បីថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌
2026/02/10 08:50:26 pm
​ជនពនេចរនៅស៊ូដង់ជាប់ខ្លួន ខណៈសង្រ្គាមជំរុញឲ្យមានចោរកម្ម និងបំបែកបំបាក់ជនជាតិភាគតិច
2026/02/10 08:32:48 pm
​UN៖ មនុស្សជាង ២លាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ខណៈគ្រោះរាំងស្ងួតវាយប្រហារកេនយ៉ា
2026/02/10 08:32:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/09 10:46:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/06 09:52:24 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/10 04:42:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/09 04:17:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am