សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាចង់មានច្បាប់រៀបការ ខណៈប្រធានសិទ្ធិមនុស្សកម្ពុជាគាំទ្រ

2021/12/10 06:52:32 am        1.7 K

ភ្នំពេញ៖ ស្របពេលថ្ងៃនេះ ជាទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៧៣ អង្គការសហគមន៍ដែលគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា ស្នើរាជរដ្ឋាភិបាលបង្កើតច្បាប់អាពាហ៍ពិពាហ៍ស្របច្បាប់ ដើម្បីកាត់បន្ថយការរើសអើងក្នុងសង្គម។ សំណើរនេះ ក៏ទទួលបានការគាំទ្រពីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ។

តាមយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ អ្នកនាង ជ័យ សុខដុម មន្រ្តីផ្នែកច្បាប់នៃអង្គការសហគមន៍ឥន្ធធនូ បានឲ្យដឹងថា មកដល់ពេលនេះអ្នកជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស ​ឬការរើសអើងនៃអ្នកស្រលាញ់ភេទដូចគ្នា បានកាត់បន្ថយតិចតួចនៅឡើយ ដោយ​សារ​បញ្ហា​ប្រឈម​សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ដែលកំពុងជួបប្រទះ គឺការមិនមានច្បាប់​អាពាហ៍​ពិពាហ៍​អនុញ្ញាតដើម្បីឲ្យពួកគេបង្កើតគ្រួសារដោយបញ្ជាក់មានជាសៀវភៅគ្រួសារឡើយ។

អ្នកនាង បន្តថា ក្រៅពីនេះពាក់ព័ន្ធនឹងច្បាប់ស្មុំកូន ដើម្បីឲ្យកូនដែលពួកគេចិញ្ចឹម​មានសិទ្ធិពេញ​លេញ​ដែលបញ្ជាក់ជាឪពុក ឬម្តាយក៏ជាកត្តាប្រឈមផងដែរ។

មន្រ្តីផ្នែកច្បាប់ អង្គការសហគមន៍ឥន្ធធនូរូបនេះ បញ្ជាក់ថា ​ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលគួរបង្កើតច្បាប់អាពាហ៍ពិពាហ៍ ដើម្បីឲ្យសង្គមកាន់តែកាត់បន្ថយការរើសអើង​ចំពោះ​អ្នកស្រលាញ់ភេទដូចគ្នា។

ទន្ទឹមគ្នានោះ លោក សន នឿន សមាជិក អង្គការសហគមន៍ឥន្ធធនូ និងជាអ្នកស្រលាញ់ភេទដូចគ្នា បានលើកឡើងថា ការរស់នៅក្នុងសង្គមបច្ចុប្បន្នបានកាត់បន្ថយ​ការរើសអើង​មួយ​ចំនួន​ពី​សំណាក់​ប្រជាពលរដ្ឋ ប៉ុន្តែលោកទទូចដល់រាជរដ្ឋាភិបាលស្នើឲ្យបង្កើតច្បាប់​អាពាហ៍​ពិពាហ៍​ដែល​ជាដំណោះស្រាយជំរុញបញ្ហាអ្នកស្រលាញ់ភេទដូចគ្នា ឲ្យកាន់តែប្រសើរជាងមុន។

ទាក់ទងនឹងបញ្ហានេះ នៅក្នុងកម្មវិធីស្តីពី ការបង្កើនកិច្ចការការពារផ្លូវច្បាប់​សម្រាប់ដៃគូអ្នក​ស្រឡាញ់​ភេទដូចគ្នា​នៅប្រទេសកម្ពុជា ​កាលពីថ្ងៃទី៩ ម្សិលមិញ​ ឯកឧត្តម កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា​ បានប្រកាសគាំទ្រឱ្យបង្កើតច្បាប់ ឬកែតម្រូវច្បាប់ធ្វើសំបុត្រ​អាពាហ៍ពិពាហ៍ស្របច្បាប់ជូនអ្នកស្រឡាញ់ភេទដូចគ្នា ​ខណៈអ្នកស្រឡាញ់ភេទដូចគ្នា កំពុង​ជួប​បញ្ហា​ប្រឈមជាច្រើន ​ពាក់ព័ន្ធនឹងការធ្វើឯកសារផ្សេងៗ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទូទៅ សូមកុំរើសអើស​អ្នកស្រឡាញ់ភេទដូចគ្នា ​ព្រោះអ្នកស្រឡាញ់ភេទដូចគ្នា ក៏ជា​មនុស្សដែលមានសិទ្ធិជ្រើសរើស​បុគ្គល​ដែលខ្លួន​ស្រឡាញ់ពេញចិត្ត​ដូចមនុស្សទូទៅដែរ៕

អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

​សម្តេចតេជោ ហ៊ុន សែន ​៖ ការដកមន្ត្រីផ្លែទុរេននៅខេត្តបាត់ដំបងចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេគួរបញ្ជូនទៅACUបន្ថែមទៀត
2026/05/16 09:39:12 am        1
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
2026/05/16 07:17:55 am        1
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
2026/05/13 05:21:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យការបណ្តុះបណ្តាលធនធានមនុស្ស​នៅវិទ្យាស្ថានជាតិ​អាកាសចរណ៍​ស៊ីវិល ដើម្បីជំរុញសមត្ថភាពមន្ត្រីឱ្យស្របតាមស្តង់ដារអន្តរជាតិ

2026/05/20 11:47:31 am
​អនុប្រធានទី១ CDC បង្ហាញគោលជំហររបស់រាជរដ្ឋាភិបាលជូនវិនិយោគិន អំពីបរិយាកាសវិនិយោគ
2026/05/20 11:45:04 am
​ប្រធានសមាគម៖ រយៈពេលជាង ៤ខែដើមនេះវិស័យដឹកជញ្ជូនកម្ពុជា​មានស្ថានភាព​ល្អ​ទោះ​តម្លៃ​ប្រេង​ខ្ពស់​ក៏​ដោយ
2026/05/20 11:34:30 am
​លោក​​ Xi ប្រាប់​លោក ​Putin ថា​ចិន​និងរុស្ស៊ីគួរតែកសាងប្រព័ន្ធគ្រប់គ្រងសកល​​ «យុត្តិធម៌ និងសមធម៌»
2026/05/20 11:31:50 am
​អាជ្ញាធរជួយសង្រ្គោះសត្វក្តាន់ប្រភេទសត្វជិតផុតពូជលើពិភពលោកចំនួន១ក្បាលនៅខេត្តក្រចេះ
2026/05/20 11:25:45 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/19 03:35:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/19 11:30:32 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/19 05:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am