នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រះករុណាព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរខួប៧ឆ្នាំ ការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកចូលអង្គការ UNESCO

2024/07/08 03:37:25 pm        314
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ អបអរសាទរខូបជាប្រវត្តិសាស្ត្រ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកអង្គការUNESCO (០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២៤)។នៅក្នុងព្រះរាជសារព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា «នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ៧ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមាដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត»។ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា«ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរ ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិ និងសកលលោក ឱ្យបានស្ថិតស្ថេរគង់វង្សនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណាព្រះមហាវីរត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរម រតនកោដ្ឋ » ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយក​ព្រះទ័យទុក​ដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ និងក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិត់ដ៏ឈ្លាសវ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់នូវសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រជាកេរដំណែល ដ៏ឆ្នើមនៃបុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។តាមរយៈព្រះរាជសារនេះព្រះករុណាព្រះមហាក្សត្រព្រះអង្គ ក៏បានមានព្រះរាជបន្ទូលប្រកាស សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងការគាំទ្រជាខ្លាំង ចំពោះអាជ្ញាធរជាតិសំបូរព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ សាស្ត្រសំបូរព្រៃគុក « ICC/ANGKOR-SAMBOR PREI KUK» និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធាន ជាតំណាងនៃសាធារណរដ្ឋបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការ​ទាំងអស់​ផងដែរ។ជាមួយគ្នានោះដែរព្រះអង្គក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរជ័យ បវរសួស្តី ថ្វាយ-ប្រគេន សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕អត្ថបទបាន ចក់

សារព័ត៌មាន KCNA ៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យ៉ូចុង ហៅសមយុទ្ធកូរ៉េខាងត្បូងថាជាការបង្កហេតុ

2024/07/08 03:25:20 pm        206
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃចន្ទ ទី ៨ ខែកក្កដា នេះ -លោកស្រី គីម យ៉ូ ចុង (Kim Yo Jong ) ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា សមយុទ្ធយោធានាពេលថ្មីៗនេះរបស់កូរ៉េខាងត្បូងនៅជិតព្រំដែនរវាងប្រទេសទាំងពីរគឺជាការបង្កហេតុដែលមិនអាចលើកលែងបាន និងច្បាស់លាស់ ។លោកស្រី គីម បាននិយាយថា ក្នុងករណីដែលកូរ៉េខាងជើងវិនិច្ឆ័យអធិបតេយ្យភាពរបស់ខ្លួនថាបានរំលោភបំពាន កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ នឹងបំពេញបេសកកម្ម និងកាតព្វកិច្ចភ្លាមៗ ស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។យោធាកូរ៉េខាងត្បូងបានបន្តធ្វើសមយុទ្ធកាំភ្លើងធំបាញ់គ្រាប់ពិតនៅជិតព្រំដែនសមុទ្រភាគខាងលិចកាលពីចុងខែមិថុនា ជាលើកទីមួយចាប់តាំងពីឆ្នាំ ២០១៨ មក ។ កាលពីខែមុន កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្អាកកិច្ចព្រមព្រៀងយោធាដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើងក្នុងឆ្នាំ ២០១៨ បំណងបន្ធូរបន្ថយភាពតានតឹង ក្នុងការតវ៉ាប្រឆាំងនឹងការបាញ់បង្ហោះបាឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើងចូលទៅកាន់កូរ៉េខាងត្បូង៕

សមាជិកសភាជាន់ខ្ពស់មួយចំនួននៃគណបក្សប្រជាធិបតេយ្យនិយាយថា លោក Biden គួរតែបោះបង់ចោលការប្រជែងតំណែងអាណត្តិថ្មី អំឡុងជំនួបថ្នាក់ដឹកនាំតាមទូរស័ព្ទ

2024/07/08 03:19:00 pm        159
យោងតាមប្រភពដឹងពីការសន្ទនាតាមទូរស័ព្ទ សមាជិកសភាគណបក្សប្រជាធិបតេយ្យកាន់តែច្រើន បានប្រាប់មេដឹកនាំសភាសំឡេងភាគតិចលោក ហេឃីម ជេហ្វ្រីស (Hakeem Jeffries) ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី Joe Biden ចាំបាច់ត្រូវដើរចេញពីយុទ្ធនាការឆ្នាំ ២០២៤នេះ ។ លោក ជេហ្វ្រីស បានអំពាវនាវឲ្យទទួលយកសម្ពាធពីសមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន បន្ទាប់ពី ការជជែកដេញដោលដ៏គួរឱ្យសោកស្ដាយរបស់លោក Biden កាលពីខែមុន។ ជំនួបតាមទូរស័ព្ទដែលបានធ្វើឡើងមុនពេលសមាជិកសភាត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញក្នុងសប្តាហ៍នេះ គឺពោរពេញទៅដោយការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប៉ះពាល់ដែលអាចកើតមានចំពោះសន្លឹកឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ និងរបៀបដែលរារាំងឱកាសរបស់គណបក្សនេះ ក្នុងការឈ្នះសំឡេងភាគច្រើននៅក្នុងសភា។ ប្រភពពីអ្នកដែលមានវត្តមានក្នុងជំនួបតាមទូរស័ព្ទនោះបានប្រាប់ទូរទស្សន៍ CNN ថា លោក ជេហ្វ្រីស ពុំបានចែករំលែកព័ត៌មានជាមួយក្រុមសមាជិករបស់លោកនោះទេ ជាទីដែលរូបលោកឈរលើសំណួរថាតើ លោកBiden គួរតែបន្តឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញឬយ៉ាងណា ។ យោងតាមប្រភពមួយបានឱ្យដឹងថា ចំនួនសមាជិកសភាដែលបាននិយាយយ៉ាងច្បាស់ថាលោក Biden មិនគួរក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ គឺមានច្រើនជាងចំនួនដែលគាំទ្រឱ្យលោកបន្តនៅចូលប្រកួតប្រជែង ៕

សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ជួបជុំគ្នាប្រារព្ធខួបបក្សលើកទី៧៣ឆ្នាំ

2024/07/08 02:50:42 pm        349
យុវជន និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុករដ្ឋផេនស៊ីវេនញ៉ា និងរដ្ឋញូវជេស៊ី ព្រមជាមួយសហការី នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក បានធ្វើការជួបជុំគ្មានាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រារព្ធពិធីខួបលើកទី៧៣ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-២០២៤)នៅទីក្រុងហ្វីឡាដ៉ាព្យា។ថ្លែងនៅក្នុងកម្មវិធីជួបជុំនោះ លោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុករដ្ឋផេនស៊ីវេនញ៉ា និងរដ្ឋញូវជេស៊ី បានលើកឡើងថា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។លោក នង កន្ធាវី បានលើកឡើងទៀតថាគណបក្សដែលបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។លោកក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលជាង៤០ឆ្នាំក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកនេះគណបក្សប្រជាជនកម្ពុជា​បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។សូមបញ្ជាក់ថា នៅក្នុងកម្មវិធីជួបជុំនោះ យុវជន និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានប្រកាសប្តូរផ្តាច់ដង្ហែរ និងស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជាជារៀងរហូតផងដែ ហើយមួយ វិញទៀតបងប្អូនក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវគម្រោងព្រែកជីកហ្វូណនតេជោផងដែរ៕អត្ថបទបាន ចក់

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2024/07/08 01:44:40 pm        176
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៤ បានផ្ញើសារអបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៤)។តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ" ​សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង​នៅ​ចុងសតវត្សរ៍​ទី​៦ ដល់សតវត្សរ៍ទី៨ ក្នុង​រជ្ជកាល​ស្តេចឥសាន​វរ្ម័ន ដោយបែង​ចែក​ជា​បី​ក្រុម​សំខាន់ៗ រួមមាន៖ ​ទី១. ក្រុម​ប្រាសាទសំបូរ(ខាងជើង) ទី២​. ក្រុម​ប្រាសាទកណ្តាល​(ប្រាសាទតោ) និងទី៣. ​ក្រុម​ប្រាសាទ​ខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។នាថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ ។"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"

ដាំកូនឈើ១,០០០ដើម នៅរមណីយដ្ឋានអង្គរដើម្បី អបអរសាទរខួបរុក្ខទិវាជាតិ៩កក្កដា ២០២៤

2024/07/08 12:22:43 am        457
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា បានប្រារព្ធយុទ្ធនាការដាំដើមឈើ ចំនួន១,០០០ដើម អបអរសាទរខួប រុក្ខទិវាជាតិ ៩កក្កដា ២០២៤ ក្រោមប្រធានបទ " ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព" នៅតាមបណ្ដោយវិថីព្រះនរោត្តមសីហមុនី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ អញ្ជើញជាអធិបតីនាឱកាសនោះមាន ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ឯកឧត្តម ឡុង កុសល អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានព្រមទាំងវត្តមាន លោក លោកស្រី ប្រធានឬតំណាងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសមាជិក សមាជិកានៃគណៈកម្មាធិការកាកបាទ​ក្រហមកម្ពុជា មកពីសាខា ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារផងដែរ។ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា មានសេចក្តីសោនមស្សរីករាយក្នុងការផ្តល់នូវកិច្ចសហការ និងការរៀបចំទីតាំង ព្រមទាំងកូនឈើ​ក្នុងព្រឹត្តិការណ៍នេះ។ ព្រៃឈើ ​និងធម្មជាតិនៅជុំវិញគឺជាផ្នែកមួយដែលពុំអាចកាត់ផ្តាច់​បានពី​ប្រាសាទ ដូចនេះ ការការពារ ការថែរក្សា និងការបង្កើនឡើងវិញ​នូវព្រៃឈើគឺជាអទិភាពមួយ​ក្នុងចំណោមអទិភាពជាច្រើន។ ជាក់ស្តែង តាំងពីឆ្នាំ២០០៤មក ដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានដាំកូន​ឈើឡើងវិញបានចំនួនប្រមាណ២លានដើមរួចមកហើយ។ទន្ទឹមនេះ ​ក៏មានការចែកជូនកូនឈើ​ ដោយមិនគិតថ្លៃ ទៅដល់ស្ថាប័នរដ្ឋ វិស័យឯកជន និង​ប្រជាពលរដ្ឋទូទៅយកទៅដាំដុះបន្ត ក្នុងន័យ​ដើម្បីពង្រីកនូវគម្របព្រៃឈើបន្ថែមក្នុង​ទូទាំង​ប្រទេសកម្ពុជា។ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា យុទ្ធនាការដាំកូនឈើ១,០០០ដើម អបអរសាទរខួបលើកទី៧២ រុក្ខទិវា៩កក្កដា ២០២៤ ក្រោមប្រធានបទ " ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព" បានសបញ្ជាក់ពីសេចក្តីស្រឡាញ់ ឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមថែរក្សាបរិស្ថាន ព្រៃឈើឱ្យបានគង់វង្ស​ ដើម្បីសុខុមាលភាពរបស់មនុស្សជាតិ។ ឯកឧត្តមថា យុទ្ធនាការនេះ មិនមែនជាលើកទីមួយឡើយ កន្លងមកកាកបាទក្រហមកម្ពុជា បាន​ដាំដើមឈើជាបន្តបន្ទាប់ ក្នុងនោះ​ឧទ្យានសហសវត្សរ៍របស់កាកបាទក្រហមកម្ពុជា ​មានដើមឈើ​តូចធំជាច្រើន​ បានក្លាយជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការការពារបរិស្ថាន​ក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។ជាមួយគ្នានេះឯកឧត្តម ក៏បានថ្លែងអំណរគុណ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធ​ចំពោះកិច្ចការ​សម្របសម្រួលផ្តល់ទីតាំង ​ក៏ដូចជាកូនឈើសម្រាប់ដាំ នៅក្នុងយុទ្ធនាការដាំកូន​ឡើងវិញ អបអរសាទរខួបលើកទី៧២​ រុក្ខទិវា៩ កក្កដា ២០២៤៕

អាជ្ញាធរអគ្គិសនីកម្ពុជា៖ បរិក្ខារប្រើប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលមិនភ្ជាប់ជាមួយបណ្តាញអគ្គិសនីមិនត្រូវចុះបញ្ជីនោះទេ

2024/07/08 12:14:26 am        287
ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា ចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការធ្វើស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល ដោយបញ្ជាក់ថា បរិក្ខារប្រើប្រព័ន្ធពន្លឺព្រះអាទិត្យមិនភ្ជាប់ជាមួយបណ្តាញអគ្គិសនីមិនត្រូវចុះបញ្ជីនោះទេ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយសង្កេតឃើញថា សាធារណជនមួយចំនួន​បាន​សម្ដែង​នូវការព្រួយបារម្ភ ​អំពីការ​គ្រប់គ្រងរបស់អាជ្ញាធរអគ្គិសនីកម្ពុជាលើប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលនេះ ជាពិសេស​ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់តាមលក្ខណៈគ្រួសារ ឬបរិក្ខារក្នុងគេហដ្ឋាននោះ អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់ថា ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលដែលត្រូវចុះបញ្ជី និងធ្វើការគ្រប់គ្រងខាងលើនេះ មិនសំដៅលើការដំឡើង បរិក្ខារប្រើថាមពលពន្លឺព្រះអាទិត្យដែលមិនភ្ជាប់នឹងខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ ដូចជា អំពូល បំភ្លឺ ឬហ្វាប្រើពន្លឺព្រះអាទិត្យ ម៉ាស៊ីនបូមទឹកប្រើពន្លឺព្រះអាទិត្យ ឆ្នាំងចម្អិនប្រើពន្លឺព្រះអាទិត្យ និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះដែលដំឡើងប្រើដោយឡែកមិនពាក់ព័ន្ធ​ជាមួយប្រព័ន្ធ​បណ្តាញជាតិឡើយ។ផ្ទុយទៅវិញស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល ក្នុងនោះ​ប្រព័ន្ធពន្លឺ​ព្រះអាទិត្យ​លើដំបូលដែលភ្ជាប់ជាមួយប្រព័ន្ធបណ្តាញជាតិនេះ ​តម្រូវឱ្យមានការចុះបញ្ជី ការគ្រប់គ្រងបញ្ហាបច្ចេកទេស បញ្ហាគុណភាព ​និងបញ្ហាសុវត្ថិភាពឱ្យបានច្បាស់លាស់​ ពីព្រោះថា៖ ទី១.ប្រសិនបើគ្មានការចុះបញ្ជី ការគ្រប់គ្រង និងត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ វាអាចនឹង​បណ្តាល​ឱ្យមានករណីជ្រាបចរន្តអគ្គិសនីត្រលប់មកខ្សែបណ្តាញផ្គត់ផ្គង់វិញ ពេលផ្តាច់ចរន្តអគ្គិសនី​លើបណ្តាញ ដើម្បីធ្វើការ​ជួសជុល​ខ្សែបណ្តាញនានា​ដែលនៅលើបង្គោលអគ្គិសនី រួមមាន ខ្សែបណ្តាញរបស់អគ្គិសនីកម្ពុជាផ្ទាល់ ទូរគមនាគមន៍ Internet ទូរទស្សន៍ អាចបង្កជាគ្រោះថ្នាក់​ដល់អាយុ ជីវិតរបស់អ្នកជួសជុលបណ្តាញ។ ទី២.ថាមពលពន្លឺព្រះអាទិត្យនេះជាថាមពលដែលគ្មានលំនឹងប្រែប្រួល ឡើងចុះទៅតាមពន្លឺថ្ងៃ បើ​គ្មានការចុះបញ្ជី និងគ្រប់គ្រងច្បាស់លាស់ទេ ​ប្រព័ន្ធបណ្តាញជាតិ​មិនអាចរៀបចំការ​វិនិយោគ​បន្សាប​លំញ័រ​ឱ្យបានសមស្របនោះទេ វានឹងទារឱ្យផ្គត់ផ្គង់មានលំញ័រឡើងចុះប្រើប្រាស់មិនកើត ដែល​ពេលខ្លះទាញប្រព័ន្ធការពាររបស់បណ្តាញផ្គត់ផ្គង់អគ្គិសនីលោតផ្តាច់ការផ្គត់ផ្គង់ ប៉ះពាល់​ដល់អ្នកប្រើប្រាស់អគ្គិសនីដទៃទៀតក៏មាន ​និងទី៣ ថាមពលពន្លឺព្រះអាទិត្យនេះជាថាមពល​ដែល​មានថាមពល​តែពេលមានពន្លឺព្រះអាទិត្យ បើគ្មានការចុះបញ្ជីនិងគ្រប់គ្រងឱ្យដឹងច្បាស់លាស់ទេ ប្រព័ន្ធបណ្តាញជាតិមិនអាចរៀបចំការផ្តុំប្រភពអគ្គិសនី និងការដំឡើងប្រព័ន្ធស្តុកថាមពល ទុក ដើម្បីបំពេញ​កង្វះខាត​ប្រភពថាមពលឱ្យអ្នកប្រើប្រាស់ពេលគ្មានពន្លឺព្រះអាទិត្យ ឬពេលយប់ឡើយ។តាមរយៈសេចក្តីបំភ្លឺរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ​ស្តីពីស្វ័យ​ប្រកាសអំពី“ការដំឡើងនិងការ​ប្រើប្រាស់​ប្រព័ន្ធថាមពល​ពន្លឺព្រះអាទិត្យលើដំបូល” ក្រសួងរ៉ែ និងថាមពល ​បានសហការជាមួយ UNDP រៀបចំ​គោលការណ៍គ្រប់គ្រងប្រព័ន្ធពន្លឺព្រះអាទិត្យ ​លើដំបូល ​ភ្ជាប់ជាមួយប្រព័ន្ធប្រើប្រាស់​អគ្គិសនី​ដែលកំពុងទទួលការ​ផ្គត់ផ្គង់​ពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់​ ប្រព័ន្ធបណ្តាញជាតិ ដោយ​បានធ្វើការពិគ្រោះយោបល់ជាមួយអង្គទូត ដៃគូរអភិវឌ្ឍ និងអង្គការក្រៅ រដ្ឋាភិបាលនានា (NGO)។

យុវជនសង្គមស៊ីវិល «លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយ ក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»

2024/07/07 11:49:42 pm        439
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៤នេះ បានធ្វើសន្និសីទសារព័ត៌មាន «លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»។ លោក ហេង សំណាង បានលើកឡើងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤កន្លង សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី៦ឆ្នាំទៅ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ ហេតុការណ៍នេះ បានធ្វើឲ្យពួកលោកជាយុវជនសង្គមស៊ីវិល ក្នុងនាមជាយុវជនខ្មែរ ពិតជាមានការភ្ញាក់ផ្អើល និងមានក្តីអាណិតអាសូរជាពន់ពេកចំពោះយុវជនជំនាន់ក្រោយដែលចាញ់កលជនបរទេស ប៉ុន្តែច្បាប់ គឺជាច្បាប់ បុគ្គលណាសាង បុគ្គលនោះទទួល។ លោកបន្តថា ផ្ទុយមកវិញនៅក្រោយពីវាំងននខ្មៅនៃសកម្មភាពក្រុមយុវជន ធ្វើចលនាជ្រុលនិយមទាំងនេះ គឺមានដើមចមអ្នកនៅពីក្រោយ ដោយពួកគេបានប្រើនូវមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមចំពោះយុវជនខ្មែរ ឱ្យងប់លង់ជាមួយពួកគេ។ ក្នុងសន្និសីទនេះដែរលោក ជុំ ហាក់ ប្រធានយុវជនពលរដ្ឋប្រករបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បកស្រាយអំពីសកម្មភាពចលនាយុវជនខុសច្បាប់ជ្រកក្រោមផ្លាកអង្គការខុសច្បាប់មាតាធម្មជាតិនៅក្រៅប្រទេស និងអំពាវនាវដល់ពលរដ្ឋ និងយុវជនឈប់ចាញ់កលការផ្សាយរបស់សារព័ត៌មាន និងវិទ្យុបរទេសជាខេមរៈភាសារ ដែលតែងតែផ្សាយនូវព័ត៌មានមិនពិតញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គមជាតិ។ក្នុងឱកាសក្រុមយុវជនសង្គមស៊ីវិល ក្នុងនាមជាយុវជនកម្ពុជា បញ្ជាក់ថា ពួកគេ មិនអាចឱបដៃឈរមើល យុវជន ជនបរទេស ឬអង្គការ សមាគមណាមួយ មកចង់កេញចំណេញនយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ក្រុមយុវជនសង្គមស៊ីវិល ប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ធ្វើការឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ៕អត្ថបទ៖វ៉ន ដារ៉ា

កិច្ចសម្ភាសន៍លោក Biden បរាជ័យក្នុងការបំបាត់កង្វល់របស់គណបក្សប្រជាធិបតេយ្យជុំវិញកាយសម្បទារបស់លោក

2024/07/07 11:13:28 pm        188
កិច្ចសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃសុក្ររបស់លោកប្រធានាធិបតី Joe Biden ទំនងជាមិនបានទប់ស្កាត់ការបះបោរនៅក្នុងគណបក្សផ្ទាល់ខ្លួនរបស់លោកដើម្បីបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោកទេ បន្ទាប់ពីញ្ចប់ការជជែកដេញដោលទល់នឹងលោក Donald Trump ។សមាជិកសភា ទី៥ អ្នកស្រី អែនជី ក្រែក (Angie Craig) នៃរដ្ឋ Minnesota កាលពីថ្ងៃសៅរ៍បានចូលរួមជាមួយក្រុមមន្ត្រីក្នុងការអំពាវនាវឱ្យប្រធានាធិបតីបញ្ឈប់ការប្រជែងតំណែងប្រធានាធិបតីអាណត្តិបន្ទាប់ ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News ដ៏កម្ររបស់លោក លោក Biden បានច្រានចោលការជជែកដេញដោលរបស់លោកដែលថាជា "វគ្គដ៏អាក្រក់" ហើយបាននិយាយថា មានតែព្រះជាម្ចាស់ ប៉ុណ្ណោះដែលអាចបញ្ចុះបញ្ចូលរូបលោកឱ្យបញ្ចប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិថ្មី។មានការមិនសប្បាយចិត្តកាន់តែខ្លាំងក្នុងចំណោមអ្នកប្រជាធិបតេយ្យ ទោះបីជាមិនមានសមាជិកជាន់ខ្ពស់ណាមួយនៃគណបក្សនេះ បានអំពាវនាវឱ្យលោក Biden វ័យ៨១ ឆ្នាំ លាលែងពីតំណែងជាបេក្ខជនប្រធានាធិបតីក៏ដោយ។ ការស្ទង់មតិមួយចំនួនបង្ហាញពីការនាំមុខរបស់លោក Trump កាន់តែខ្លាំងលើលោក Biden ហើយមនុស្សជាច្រើនមានការព្រួយបារម្ភអំពីការបាត់បង់តំណែងប្រធានាធិបតី និងអាសនៈសភា រួមជាមួយនឹងសមាជិកព្រឹទ្ធសភាភាគច្រើន ប្រសិនបើរូបលោកមានឈ្មោះនៅលើសន្លឹកឆ្នោតឆ្នាំនេះ ៕

កុលបុត្រកុលធីតាបួសរយៈខ្លី៦៣០អង្គ/នាក់ ទទួលវិញ្ញាបនបត្រពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

2024/07/07 09:01:25 pm        308
នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមក្នុងកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ ដែលមានរយៈពេល៧ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ នាបរិវេណវត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ដោយមានការនិមន្ត និងអញ្ជើញចូលរួម ដោយគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា តាមរយៈការបើកវគ្គអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ដែលរៀបចំដោយព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បដិបត្តិសមាធិ ធ្វើឲ្យចិត្តស្ងប់ជំរះនូវទុក្ខកង្វល់ ចេះអប់រំផ្លូវចិត្ត និងជាផ្នែកមួយនៃការចូលរួមកសាងអភិវឌ្ឍសង្គមជាតិប្រកបដោយគុណភាព។ លោកជំទាវបណ្ឌិត បានមានបញ្ជាក់ថា ការអភិវឌ្ឍប្រទេសមួយត្រូវការចំបាច់នូវធនធានមនុស្ស ពិសេសប្រកាន់យកនូវព្រហ្មវិហារធម៌ មេត្តា ករុណា តាមព្រះពុទ្ធឱវាទព្រះពុទ្ធសាសនា ដែលមានព្រះសង្ឃជាស្រែបុណ្យ ។ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានលើកឡើងថា តាមរយៈយកម្មវិធីព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម របស់ក្រសួងធម្មការនិងសាសនា ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ព្រមទាំងបាននាំណែឲ្យក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ។ ក្នុងនោះលោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលបានរៀបចំដាក់បញ្ចូលកម្មវិធីសមាធិ ក្នុងកម្មវិធីសិក្សារបស់សិស្សានុសិស្ស ជាផ្នែកមួយនៃការអប់រំដ៏មានគុណភាព ធ្វើឲ្យក្មួយៗសិស្ស និស្សិត មានយល់ដឹកកាន់តែច្បាស់នូវអំពើ ខុស ត្រូវ ល្អ អាក្រក់ ពិសេសជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ ។លោកជំទាវបណ្ឌិត សូមស្នើរដល់គណៈសង្ឃនាយក បន្តសកម្មភាពបំបួសកុលបុត្រ កុលធីតាខ្មែរ ដើម្បីអប់រំសីលធម៌ ចរិយាធម៌ និងគុណធម៌ ឱ្យបានជាប់ជាប្រចាំ ហើយសូមឱ្យបន្តពង្រីកកម្មវិធីនេះ នៅគ្រប់រាជធានីខេត្ត ព្រោះកម្មវិធីនេះជាផ្នែកមួយជួយធ្វើឱ្យធនធានព្រះសង្ឃមានចំនួនកើនឡើង ប្រកបដោយគុណវុឌ្ឍិពិត និងធានាបាននូវការរីកចម្រើន នៃព្រះពុទ្ធសាសនា និងសូមសិក្ខាកាមដែលបួសហើយ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការសិក្សានិងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្រេបយកចំណេះដឹង ផ្នែកព្រះពុទ្ធសាសនា ហើយយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃ។នាឱកាសនេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមានទេយ្យវត្ថុ និងបច្ចេយមួយចំនួន ប្រគេនដល់វត្តភ្នៀតសិម្ពលី និងសម្តេចសង្ឃ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ តាជី យាយជី សីលវ័ន ស័លវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា ,យុវជន អ.ម.ត, យុវជន ស ស យ ក , និងយុវជនសមាគមន៏ក្មេងវត្តផងដែរ។សូមជម្រាបជូនថា កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១ នាឱកាសនេះបានប្រារព្ធឡើងវិញ បន្ទាប់ពីបានអាក់ខានរយៈពេល៤ឆ្នាំ ដោយសារជំងឺរាតត្បាត​សកលកូវីត១៩ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយ ការអប់រំសីលធម៌ព្រះពុទ្ធសាសនា អប់រំចិត្តគំនិត និងបដិបត្តិសមាធិ ដោយបានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ មានការបំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ ក្នុងនោះសីលវតីចំនួន៣៧៦អង្គ/នាក់៕ អត្ថបទ៖ សំ ងីម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM
កម្មករ ៣នាក់ស្លាប់ ក្នុងឧបទ្ទេហេតុក្នុងរោងចក្រផលិតគ្រឿងបង្គុំក្រុមហ៊ុន Tata Electronics ប្រទសឥណ្ឌា
11/10/2026 06:11 PM